រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់

ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែលនឹងដោះលែងអ្នកជាប់ឃុំប៉ាឡេស្ទីនដែលរងរបួសធ្ងន់

2026/05/01 08:06:57 pm        30
អាជ្ញាធរអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេនឹងដោះលែងបុរសប៉ាឡេស្ទីនម្នាក់ដែលត្រូវបានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារកងកម្លាំងអ៊ីស្រាអែលបាញ់ កាលពីជាងពីរសប្តាហ៍មុន។លោក Qusai Rayyan អាយុ ២៩ឆ្នាំ ត្រូវបានបាញ់ ក្នុងអំឡុងពេលវាយឆ្មក់របស់អ៊ីស្រាអែល នៅក្នុងខេត្ត Salfit នៅភាគពាយ័ព្យនៃតំបន់វេសបែង កាលពីថ្ងៃទី ១៥ ខែមេសា។ ក្រសួងកិច្ចការអ្នកជាប់ឃុំ និងអតីតអ្នកជាប់ឃុំប៉ាឡេស្ទីន បាននិយាយថា លោក Rayyan បានទទួលការវះកាត់ជាច្រើនដង នៅមន្ទីរពេទ្យ Beilinson នៅភាគខាងជើងអ៊ីស្រាអែល ប៉ុន្តែនៅតែសន្លប់ ហើយសុខភាពរបស់លោក នៅតែបន្តចុះខ្សោយ។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Wafa របស់ប៉ាឡេស្ទីន។យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ៤០នាក់ ត្រូវបានសម្លាប់ដោយអ្នកតាំងលំនៅ ឬទាហានអ៊ីស្រាអែល នៅក្នុងតំបន់វេសបែង ចាប់តាំងពីខែមករាមក។ នេះបើយោងតាមការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ។កងកម្លាំងអ៊ីស្រាអែលធ្វើការវាយឆ្មក់ប្រចាំថ្ងៃ និងពេលយប់នៅក្នុងតំបន់វេសបែង ដោយលើកឡើងពីការព្រួយបារម្ភអំពីសន្តិសុខ ក្នុងអំឡុងពេលនោះ ពួកគេចាប់ខ្លួន ឬឆែកឆេរផ្ទះរបស់បុគ្គលដែលត្រូវបានចោទប្រកាន់ថា ជាប់ពាក់ព័ន្ធនឹងសកម្មភាពនយោបាយ ឬក្រុមសកម្មប្រយុទ្ធ៕

ចំនួនមនុស្សស្លាប់ក្នុងឧបទ្ទេវហេតុលិចទូកនៅឥណ្ឌា កើនឡើងដល់ ៦នាក់

2026/05/01 08:06:34 pm        30
ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៦នាក់ នៅថ្ងៃសុក្រនេះ ស្របពេលដែលក្រុមជួយសង្រ្គោះបន្តស្វែងរកអ្នកដំណើរបាត់ខ្លួន ក្រោយទូកមួយគ្រឿង បានលិចនៅរដ្ឋភាគកណ្តាល Madhya Pradesh ប្រទេសឥណ្ឌា ។ទូកទេសចរណ៍មួយគ្រឿងដឹកអ្នកដំណើរយ៉ាងហោច ២៩នាក់ បានលិចនៅក្នុងព្រែក Bargi កាលពីថ្ងៃព្រហស្បតិ៍ ក្នុងនោះមនុស្ស ១៥នាក់ ត្រូវបានសង្រ្គោះចេញពីក្នុងទឹក ។សារព័ត៌មានរាយការណ៍ថា ទូកបានលិចក្រោយពេលខ្យល់បក់ខ្លាំង ។ ក្រុមជួយសង្រ្គោះ រួមទាំងក្រុមការងារមកពីកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ បានបញ្ជូនក្បូន និងដងស្ទួច ស្របពេលដែលប្រតិបត្តិការនៅតែបន្ត ។លោក Rakesh Singh គឺជារដ្ឋមន្រ្តីក្រសួងការងារសាធារណៈរដ្ឋ Madhya Pradesh និយាយថា កងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ បានរកឃើញសាកសពមនុស្ស ២នាក់ ប៉ុន្តែវាពិបាកនិយាយណាស់ថា តើមនុស្សប៉ុន្មាននាក់ទៀត បានជាប់នៅក្រោមទឹក ខណៈដែលប្រតិបត្តិការសង្រ្គោះនៅតែបន្ត ៕

អាមេរិកចាប់ផ្តើមឡើងវិញជើងហោះហើរដឹកអ្នកដំណើរទៅកាន់វេណេស៊ុយអេឡា ក្រោយផ្អាករយៈពេល ៧ឆ្នាំ

2026/05/01 08:06:09 pm        35
 ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក បានចុះចតនៅប្រទេសវេណេស៊ុយអេឡា ដែលជាជើងហោះហើរពាណិជ្ជកម្មលើកដំបូងរបស់សហរដ្ឋអាមេរិកទៅកាន់ទីនោះ ក្នុងរយៈពេល ៧ឆ្នាំ ។ ជាមួយនឹងការចាប់ផ្តើមឡើងវិញការហោះហើរប្រចាំថ្ងៃរបស់សហរដ្ឋអាមេរិកទៅកាន់ទីក្រុង Caracas ក្រុមមន្រ្តីការទូតបានស្ងើចសរសើរចំពោះទំនាក់ទំនងរឹងមាំជាងមុនរវាងប្រទេសទាំង ២ ។ លោក John Barrett គឺជាភារធាវីសហរដ្ឋអាមេរិកប្រចាំនៅវេណេស៊ុយអេឡា និយាយថា ពួកយើងបានមើលឃើញការបង្កើតទំនាក់ទំនងសេដ្ឋកិច្ចឡើងវិញរបស់ពួកយើង ការបើកប្រទេសវេណេស៊ុយអេឡាឡើងវិញចំពោះពាណិជ្ជកម្មសកល ហើយនិងការតភ្ជាប់ទំនាក់ទំនងឡើងវិញរវាងប្រទេសរបស់ពួកយើង ។ កាលពីខែមករាកន្លងទៅ រដ្ឋមន្រ្តីដឹកជញ្ជូនសហរដ្ឋអាមេរិកលោក Sean Duffy បានដកចេញបទបញ្ជាឆ្នាំ ២០១៩ ដែលបានហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍សហរដ្ឋអាមេរិក ពីការហោះហើរទៅកាន់ប្រទេសវេណេស៊ុយអេឡា ដោយមានការបញ្ជាពីលោកប្រធានាធិបតី Donald Trump ។ ការហោះហើរឡើងវិញនេះដែរ បានកើតមានឡើង បន្ទាប់ពីយោធាសហរដ្ឋអាមេរិក ចាប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡាលោក Nicolas Maduro ។ សូមបញ្ជាក់ថា អាមេរិក គឺជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុតនៅវេណេស៊ុយអេឡា មុនពេលបំរាមចាប់ផ្តើម ៕

លោក Trumpនិយាយថា លោកប្រហែលជាដកទាហានសហរដ្ឋអាមេរិកចេញពីអ៊ីតាលី និងអេស្ប៉ាញ

2026/05/01 08:02:48 pm        46
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា លោកប្រហែលជាធ្វើ នៅពេលសួរថាតើលោកនឹងពិចារណាលើការដកទាហានសហរដ្ឋអាមេរិកចេញពីអ៊ីតាលី និងអេស្ប៉ាញដែរឬទេ ពោលគឺរយៈពេល ១ថ្ងៃប៉ុណ្ណោះ ក្រោយរូបលោកប្រកាសថា ទីក្រុងវ៉ាស៊ីនតោន គ្រោងនឹងកាត់បន្ថយបុក្គលិកយោធានៅអាល្លឺម៉ង់ ។នៅពេលអ្នកសារព័ត៌មានសួរថាតើលោកនឹងដកទាហានចេញពីអេស្ប៉ាញ និងអ៊ីតាលីដែរឬទេ? លោក Trump និយាយថា លោកប្រហែលជានឹងធ្វើ ។លោកថា អ៊ីតាលីពុំបានជួយអ្វីដល់ពួកយើងនោះទេ ហើយអេស្ប៉ាញអាក្រក់ណាស់ ពិតជាអាក្រក់មែន ។ អ្នកដឹងហើយថាវាជាណាតូ ពួកយើងបានជួយពួកគេជាមួយអ៊ុយក្រែន ពួកគេបង្កភាពរញ៉េរញ៉ៃដល់អ៊ុយក្រែន ពិតជារញ៉េរញ៉ៃមែន ហើយអ៊ុយក្រែនគ្មានអ្វីត្រូវធ្វើនោះទេ ពួកយើងនៅម្ខាងម្នាក់ ខណ្ឌដោយមហាសមុទ្រ ពួកគេនៅជាប់មាត់ទ្វារ ។លោក Trumpបន្តទៀតថា លោក Biden ផ្តល់ប្រាក់ ៣៥០ពាន់លានដុល្លារដល់អ៊ុយក្រែន នោះហើយគឺជាហេតុផលដែលនាំឲ្យសង្រ្គាមនៅតែបន្ត ។

ជំរំរដ្ឋ Texas ជាទីដែលទឹកជំនន់សម្លាប់មនុស្ស ២៨នាក់ ផ្អាកផែនការបើកឡើងវិញក្នុងរដូវក្តៅនេះ

2026/05/01 07:48:46 pm        38
 ជំរំ Mystic ដែលជាជំរំវិស្សមកាលរដូវក្តៅរដ្ឋ Texas ជាទីដែលមនុស្ស ២៨នាក់ស្លាប់ អំឡុងទឹកជំនន់កាលពីខែកក្កដាឆ្នាំមុននោះ និយាយថា ពួកគេបានសម្រេចចិត្តមិនទាន់បើកជំរំកនុងរដូវក្តៅនេះ ក្រោយព្យាយាមស្វែងរកការអនុម័តពីក្រុមនិយ័តករដ្ឋ ដើម្បីបើកជំរំឡើងវិញ ។ ជំរំមួយនេះនិយាយក្នុងសេចក្តីថ្លែងការណ៍ថា ពុំមានដំណើរការរដ្ឋបាល ឬវិស្សមកាលរដូវក្តៅនោះទេ ខណៈដែលក្រុមគ្រួសារបន្តកើតទុក្ខក្រៀមក្រំ ដោយសារឈឺចាប់ចំពោះសោកនាដកម្មកាលពីខែកក្កដាឆ្នាំមុន ហើយការស៊ើបអង្កេតនៅកំពុងធ្វើឡើង ។ ពួកគេបន្តថា ដោយសារកត្តាទាំងនេះ ពួកគេសម្រេចចិត្តមិនស្វែងរកការបើកជំរំឡើងវិញនោះទេ ហើយនិងការស្វែងរកអាជ្ញាប័ណ្ណជំរំរដូវក្តៅឆ្នាំ ២០២៦ ពីក្រសួងសុខាភិបាលរដ្ឋ Texas និងគណៈកម្មការសេវាកម្មមនុស្ស ។ ជំរំ Mysticនិយាយថា ការសម្រេចចិត្តមិនទាន់បើកឡើងវិញ គឺមានបំណងធ្វើឲ្យលែងមានបន្ទិលសង្ស័យពីក្តីបារម្ភដែលត្រូវបានបង្ហាញដោយក្រុមគ្រួសារជនរងគ្រោះ ហើយក្រុមតំណាងរាស្រ្តរដ្ឋ បាននឹងកំពុងស៊ើបអង្កេតចំពោះអ្វីដែលបានកើតឡើងនៅក្នុងជំរំកាលពីរដូវក្តៅមុន ។ គួរឲ្យដឹងថា អ្នកបោះជំរំ និងបុគ្គលិក ២៨នាក់ ក្រោយភ្លៀងធ្លាក់ខ្លាំងនៅស្រុក Hill រដ្ឋ Texas ធ្វើឲ្យទន្លេ Guadalupe មានចរន្តទឹកហូរខ្លាំង កាលពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៥ ៕

ជនសង្ស័យត្រូវបានឃាត់ខ្លួន ក្រោយមនុស្ស ៦នាក់ រងការចាក់ដោយកាំបិតនៅវិទ្យាល័យរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក

2026/05/01 07:47:29 pm        57
សារព័ត៌មានក្នុងស្រុករាយការណ៍ថា ជនសង្ស័យម្នាក់ ត្រូវបានឃាត់ខ្លួន ក្រោយឧបទ្ទេវហេតុដេញចាក់ដោយកាំបិតនៅវិទ្យាល័យរដ្ឋវ៉ាស៊ីនតោន បណ្តាលឲ្យមនុស្សយ៉ាងហោច ៦នាក់ រងរបួសកាលពីថ្ងៃព្រហស្បតិ៍ ។ឧបទ្ទេវហេតុនេះ បានកើតឡើងនៅវិទ្យាល័យ Foss ស្ថិតក្នុងទីក្រុង Tacoma ដែលជាទីក្រុងកំពង់ផែស្ថិតនៅចម្ងាយ ៤៨គ.ម ភាគខាងត្បូងទីក្រុង Seattle ។អ្នកស្រី Shelbie Boyd គឺជាអ្នកនាំពាក្យនាយកដ្ឋាននគរបាលក្រុង Tacoma និយាយថា ជនសង្ស័យត្រូវបានចោទប្រកាន់ពីបទបំពាន ៥ករណី ។ នគរបាលបានឆ្លើយតបចំពោះសេចក្តីរាយការណ៍ថា ការវាយប្រហារ បានកើតឡើង កាលពីវេលាម៉ោង ១ និង ៣៥នាទីរសៀល ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង ២១ និង ៣៥នាទី ម៉ោងសកល ។នាយកដ្ឋានពន្លត់អគ្គិភ័យក្រុង Tacoma និយាយថា ក្រុមការងាររបស់ខ្លួនបានធ្វើដំណើរទៅកាន់កន្លែងកើតហេតុ និងព្យាបាលអ្នករងរបួស ៦នាក់ មុនពេលបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ។ ពួកគេបន្តថា សិស្ស ៤នាក់ ក្នុងចំណោមពួកគេ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈមនុស្សពេញវ័យម្នាក់ បានរងរបួសស្រាល ហើយជនសង្ស័យបានរងរបួសស្រាលផងដែរ ៕

មនុស្សរាប់ពាន់នាក់នាំគ្នាតវ៉ាក្នុងទីក្រុងម៉ានីល នៅទិវាពលកម្មអន្តរជាតិ ដោយទាមទារដំឡើងប្រាក់ខែ និងបញ្ចប់ជម្លោះមជ្ឈិមបូព៌ា

2026/05/01 07:46:43 pm        27
សកម្មជនហ្វីលីពីនរាប់ពាន់នាក់ បាននាំគ្នាតវ៉ានៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីននាថ្ងៃសុក្រនេះ ដើម្បីប្រារព្ធទិវាពលកម្មអន្តរជាតិ ដោយពួកគេទាមទារឲ្យមានប្រាក់បៀវត្សរ៍ខ្ពស់ជាងមុន និងបញ្ចប់ជម្លោះនៅតំបន់មជ្ឈិមបូព៌ា ។ក្រុមបាតុករមានគម្រោងជួបជុំគ្នានៅជិតស្ថានទូតសហរដ្ឋអាមេរិក ប៉ុន្តែត្រូវបានរារាំងដោយនគរបាលប្រឆាំងកុបកម្ម ។ ពួកគេបានសម្រេចចិត្តធ្វើបាតុកម្មនៅកន្លែងផ្សេង ជាទីដែលពួកគេបានដុតរូបសំណាករបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos ។ក្រុមសកម្មជនបានអំពាវនាវឲ្យមានការដំឡើងប្រាក់ឈ្នួលប្រចាំថ្ងៃពី ១១,៥ដុល្លារ ដល់ ២០ដុល្លារ ដោយពួកគេលើកឡើងពីការចំណាយកើនឡើង ដោយសារជម្លោះនៅតំបន់មជ្ឈិមបូព៌ា ។សូមបញ្ជាក់ថា ទិវាពលកម្មអន្តរជាតិ ត្រូវបានគេរៀបចំឡើងរាល់ឆ្នាំនៅថ្ងៃទី ១ ខែឧសភា ដើម្បីគោរពដល់វណ្ណៈកម្មករ និងឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកម្មករនៅទូទាំងពិភពលោក ៕

នាយករដ្ឋមន្ត្រីស្លូវ៉ាគី និយាយថា EU សួរសំណួរអំពីកិច្ចពិភាក្សារបស់លោកជាមួយលោក PUTIN

2026/05/01 07:46:20 pm        40
នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico បាននិយាយក្នុងអំឡុងពេលសន្ទនាជាមួយសិស្សានុសិស្សថា សហភាពអឺរ៉ុបចាប់អារម្មណ៍លើព័ត៌មានលម្អិតនៃការសន្ទនារបស់លោក ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដោយមានវីដេអូមួយដែលបានចេញផ្សាយនៅលើបណ្តាញសង្គមតេឡាក្រាម Clash Report។លោក Fico បាននិយាយថា៖«ខ្ញុំជួបជាមួយលោក ពូទីន ហើយមនុស្សគ្រប់គ្នារិះគន់ ហើយនៅពេលដែលខ្ញុំត្រឡប់មកវិញ បន្ទាប់ពីកិច្ចប្រជុំជាមួយលោក ពូទីន មនុស្សគ្រប់គ្នានៅក្នុងបន្ទប់ទឹកនៅទីក្រុងប្រ៊ុចសែលសួរខ្ញុំថា លោកបាននិយាយអ្វី»។លោកនាយករដ្ឋមន្ត្រីឆ្ងល់ថាហេតុអ្វីបានជាទីក្រុងប្រ៊ុចសែលមិនគ្រាន់តែចូលរួមក្នុងការសន្ទនាជាមួយទីក្រុងមូស្គូដោយខ្លួនឯងក្នុងករណីនោះ៕

ប្រធានាធិបតីស្តីវេណេស៊ុយអេឡា៖ ប្រាក់ចំណូលប្រចាំខែអតិបរមានឹងកើនឡើងដល់ ២៤០ដុល្លារ

2026/05/01 07:45:52 pm        33
ប្រធានាធិបតីស្តីទីវេណេស៊ុយអេឡាលោកស្រី Delcy Rodriguez និយាយថា ប្រាក់ចំណូលប្រចាំខែអតិបរមា នឹងកើនឡើងដល់ ២៤០ដុល្លារ ខណៈប្រាក់សោធន៍និវត្តន៍នឹងកើនឡើងដល់ ៧០ដុល្លារ ស្របពេលមានបាតុកម្មរបស់ក្រុមនិយោជិកមួយចំនួន ទាមទារឲ្យមានប្រាក់ខែខ្ពស់ជាងមុន ដើម្បីទប់ទល់នឹងអតិផរណាកើនឡើង ៣ខ្ទង់ ។ប្រាក់បៀវត្សរ៍ប្រចាំខែអតិបរមា ស្មើនឹងប៉ុន្មានសេនប៉ុណ្ណោះគិតជាដុល្លារ បើទោះបីជាកម្មករទទួលបានប្រាក់បន្ថែមដែលរដ្ឋាភិបាលនិយាយកាលពីមុនថា នឹងទទួលបានប្រាក់ចំណូលរហូតដល់ ១៩០ដុល្លារ ក្នុង ១ខែ ។លោកស្រី Rodriguez ពុំបាននិយាយថាតើ ប្រាក់ខែថ្មី ២៤០ដុល្លារនេះ ចំនួនប៉ុន្មានបានមកពីប្រាក់ខែអតិបរមា និងចំនួនប៉ុន្មានបានមកពីប្រាក់បន្ថែមនោះទេ ។លោកស្រីបន្តថា លោកស្រីចង់រាយការណ៍ថា មនុស្សចាស់របស់ពួកយើង ជីដូនជីតារបស់ពួកយើង អ្នកដែលជួបការលំបាកបំផុត នឹងទទួលបានប្រាក់សោធននិវត្តន៍ចំនួន ៧០ដុល្លារ ដែលស្មើនឹងកំណើន ៤០ភាគរយ ។ វានៅមិនទាន់គ្រប់គ្រាន់ទេ មិនទាន់គ្រប់គ្រាន់នោះទេ ហើយវិធានការផ្សេងទៀតសម្រាប់មនុស្សចាស់ នឹងត្រូវពិនិត្យមើល ។គួរឲ្យដឹងថា ការដំឡើងប្រាក់ខែគោល សម្រាប់មន្រ្តីរដ្ឋការ ត្រូវបានធ្វើឡើងកាលពីខែមីនា ឆ្នាំ ២០២២ ។ក្រោយការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា និងភរិយារបស់លោកដោយកងកម្លាំងសហរដ្ឋអាមេរិកកាលពីខែមករា ក្រុមអ្នកគាំទ្រគណបក្សកាន់អំណាច នៅតាមរដ្ឋជាច្រើន និយាយថា ប្រាក់បន្ថែមមួយចំនួន លែងត្រូវបង់ជូនទៀតហើយ ជាហេតុជំរុញឲ្យមានការមិនពេញចិត្ត និងការបែកបាក់គ្នា នៅក្នុងចំណោមគណបក្សសង្គមនិយម ៕

នាវិកអ៊ីរ៉ង់ជាង ៤០នាក់ ត្រូវបានសម្លាប់ អំឡុងសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែល

2026/05/01 07:44:16 pm        54
យោងតាមការអះអាងរបស់ប្រធានសហជីពពាណិជ្ជករសមុទ្រ បានឲ្យដឹងថា នាវិកអ៊ីរ៉ង់យ៉ាងហោច ៤៤នាក់ ត្រូវបានសម្លាប់ និង ២៩នាក់ផ្សេងទៀត រងរបួស ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ។លោក Saman Rezaei គឺជាអគ្គលេខាធិការសហជីពពាណិជ្ជករសមុទ្រអ៊ីរ៉ង់ និយាយប្រាប់កាសែត Al Jazeera នៅថ្ងៃសុក្រនេះថា នៅក្នុងចំណោមពួកគេគឺជានាវិកស៊ីវិល ២២នាក់ អ្នកនេសាទ ១៦នាក់ និងកម្មករកំពង់ផែ ៦នាក់ ដែលត្រូវបានសម្លាប់ ចន្លោះថ្ងៃទី ២៨ ខែកុម្ភៈ និងថ្ងៃទី ១ ខែមេសា ។កាសែត Al Jazeera ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់បាននោះទេបញ្ជីឈ្មោះអ្នកស្លាប់ដែលលោក Rezaei និយាយថា វាត្រូវបានចងក្រងឡើងដោយកំពង់ផែអ៊ីរ៉ង់ អង្គការសមុទ្រអន្តរជាតិ និងសមាជិកសហជីពរបស់លោក ។ លោកថា បញ្ជីឈ្មោះនេះ មិនរួមបញ្ចូលកងទ័ពជើងទឹកអ៊ីរ៉ង់ដែលត្រូវបានសម្លាប់ដោយកងកម្លាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនោះទេ ។លោក Rezaei បានដាក់ការស្វែងរកឃើញរបស់លោកនៅក្នុងលិខិតជាច្រើនច្បាប់ទៅកាន់អង្គការសមុទ្រអន្តរជាតិនៃអង្គការសហប្រជាជាតិ អំឡុងខែមីនា និងខែមេសា ដោយសន្មត់ការស្លាប់ទាំងអស់នេះ បណ្តាលមកពីការវាយប្រហាររបស់កងទ័ពសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើកំពង់ផែអ៊ីរ៉ង់ និងកងនាវាពាណិជ្ជកម្ម នៅទូទាំងដែនទឹកអ៊ីរ៉ង់ និងតំបន់ឈូងសមុទ្រ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM