រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់

ព័ត៌មានអន្តរជាតិ

សារព័ត៌មាន៖ អង្គការណាតូមិនបានពិភាក្សាអំពីការដកទ័ពអាមេរិកមួយផ្នែកចេញពីប្រទេសអាល្លឺម៉ង់ទេ

2026/05/01 07:43:50 pm        30
រដ្ឋជាសមាជិកណាតូមិនកំពុងពិភាក្សាអំពីលទ្ធភាពនៃការកាត់បន្ថយវត្តមានទ័ពអាមេរិក នៅក្នុងប្រទេសអាល្លឺម៉ង់ទេ។ នេះបើយោងតាមសារព័ត៌មាន The Daily Telegraph របស់ចក្រភពអង់គ្លេស ដែលបានដកស្រង់ប្រភពនៅក្នុងសម្ព័ន្ធយោធានេះ។នៅថ្ងៃទី ២៩ ខែមេសា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញសញ្ញាថា រដ្ឋបាលរបស់លោក កំពុងពិចារណាដកទ័ពអាមេរិកមួយផ្នែកចេញពីប្រទេសអាល្លឺម៉ង់។ ខណៈពេលដែលមេដឹកនាំអាមេរិក មិនបានពន្យល់ពីមូលហេតុដែលលោកអាចចាត់វិធានការនេះ ការព្រមានរបស់លោក បានកើតឡើង បន្ទាប់ពីអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានសម្តែងការរិះគន់ចំពោះប្រតិបត្តិការរបស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងអ៊ីរ៉ង់ ដោយនិយាយថា សហរដ្ឋអាមេរិក «ច្បាស់ណាស់» គឺគ្មាន «យុទ្ធសាស្ត្រ»។ ទោះជាយ៉ាងណាក៏ដោយ យោងតាមកាសែត The Daily Telegraph ការអត្ថាធិប្បាយនេះ បានធ្វើឡើង ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោក Merz ដែលថា អ៊ីរ៉ង់កំពុងធ្វើឲ្យទីក្រុងវ៉ាស៊ីនតោនអាម៉ាស់ជាមួយនឹងយុទ្ធសាស្ត្រចរចារបស់ខ្លួន។សារព័ត៌មាននេះ បានសរសេរថា ក្រុមប្រឹក្សាអាត្លង់ទិកខាងជើង  ដែលជាស្ថាប័នធ្វើការសម្រេចចិត្តនយោបាយសំខាន់របស់អង្គការណាតូ រហូតមកដល់ពេលនេះមិនទាន់មានការពិភាក្សាណាមួយទាក់ទងនឹងការដកទ័ពអាមេរិកមួយផ្នែកចេញពីប្រទេសអាល្លឺម៉ង់នៅឡើយទេ។ ទាំងទីក្រុងប៊ែរឡាំង និងទីក្រុងវ៉ាស៊ីនតោន មិនទាន់បានផ្ញើសញ្ញាផ្លូវការណាមួយអំពីលទ្ធភាពនេះនៅឡើយទេ។ ក្នុងពេលជាមួយគ្នានេះ ប្រភពព័ត៌មានរបស់កាសែតនេះ បាននិយាយថា សហរដ្ឋអាមេរិកអាចនឹងដាក់ពង្រាយកងទ័ពរបស់ខ្លួនមួយចំនួន ទៅកាន់ដែនដីហ្គ្រីនលែន ( Greenland) រូម៉ានី ប៉ូឡូញ ឬមជ្ឈិមបូព៌ា៕

ជើងហោះហើរពីអាកាសយានដ្ឋានសំខាន់របស់ទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ ចាប់ផ្តើមឡើងវិញ

2026/05/01 07:43:17 pm        18
ជើងហោះហើរពាណិជ្ជកម្មបន្ថែមទៀត បានចាកចេញពីអាកាសធាតុធំបំផុតរបស់អ៊ីរ៉ង់ បន្ទាប់ពីពួកគេបើកដំណើរការឡើងវិញកាលពីសប្តាហ៍មុន ។អាជ្ញាធរអ៊ីរ៉ង់ប្រកាសចាប់ផ្តើមការហោះហើរឡើងវិញនៅអាកាសយានដ្ឋានអន្តរជាតិ Imam Khomeini ក្រោយផ្អាកអស់រយៈពេល ៥៨ថ្ងៃ ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ។អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដែលការផ្អាកការហោះហើរ បានធ្វើឲ្យអ្នកដំណើរជាច្រើនជាប់ខ្លួន បង្អាក់ដល់វិស័យធុរកិច្ច និងធ្វើឲ្យគ្រួសារបែកគ្នា ។ការធ្វើចរាចរណ៍តាមផ្លូវអាកាស បានចាប់ផ្តើមឡើងវិញបន្តិចម្តងៗ ចាប់ពីថ្ងៃទី ២៥ ខែមេសារហូតមក ទៅកាន់គោលដៅចំនួន ១៥កន្លែង ដែលប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន ៨ ដោយគ្របដណ្តប់គោលដៅក្នុងតំបន់ និងអន្តរជាតិដូចជានៅទីក្រុង Medina ទីក្រុង Istanbul ទីក្រុង Muscat ចិន និងរុស្ស៊ី ។អ្នកស្រី Maryamគឺជាអ្នកដំណើរម្នាក់ដែលគ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុង Toronto របស់កាណដា ដើម្បីទៅលេងកូនស្រីរបស់គាត់និយាយប្រាប់កាសែត Al Jazeera ថា បន្ទាប់ពីមានបញ្ហាជាច្រើនរួចមក ឥឡូវគាត់អាចរកទិញសំបុត្រយន្តហោះបានហើយនៅក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ ដោយធ្វើដំណើរទៅកាន់ប្រទេសអាល់មេនី ហើយបន្ទាប់មក បន្តដំណើរទៅកាន់ប្រទេសកាណាដា ៕

មនុស្ស ៣ពាន់ជម្លៀសខ្លួន ក្រោយភ្លើងឆេះព្រៃទ្រង់ទ្រាយវាយប្រហារតំបន់ Tuscany ប្រទេសអ៊ីតាលី

2026/05/01 07:42:02 pm        25
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានព្យាយាមពន្លត់ភ្លើងឆេះព្រៃទ្រង់ទ្រាយធំនៅតំបន់ Tuscany ដែលបានបង្ខំឲ្យជម្លៀសខ្លួនមនុស្ស ៣ពាន់នាក់ នៅថ្ងៃសុក្រនេះ ។ភ្លើងឆេះព្រៃដែលបានឆាបឆេះចាប់តំាងពីថ្ងៃអង្គាររហូតមក បានរីករាលដាលដីព្រៃជាង ៨០០ហិចតានៅលើភ្នំ Faeta ស្ថិតនៅចន្លោះខេត្ត Lucca និងខេត្ត Pisa ។ប្រធានតំបន់ Tuscany លោក Eugenio Giani និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កាលពីយប់មិញ ខ្យល់បក់ខ្លាំង បានជំរុញឲ្យមានការជម្លៀសខ្លួនមនុស្សបន្ថែមទៀត ដើម្បីប្រការទុកជាមុន ។ក្រសួងពន្លត់អគ្គិភ័យជាតិអ៊ីតាលីនិយាយនៅលើបណ្តាញព័ត៌មានសង្គម Xថា យន្តហោះពន្លត់ភ្លើងឆេះព្រៃ Canadair ៣គ្រឿង ត្រូវបានបញ្ជូនឲ្យទៅពន្លត់ភ្លើងឆេះព្រៃ ដើម្បីជួយគាំទ្រក្រុមភ្នាក់ងារពន្លត់អគ្គិភ័យនៅដី ៕

ម្ចាស់ភោជនីយដ្ឋានខ្នាតតូច និងអាជីវករលក់ចំណីអាហារតាមផ្លូវ រងផលប៉ះពាល់ដោយសារហ្គាសឡើងថ្លៃ

2026/05/01 07:41:38 pm        31
ម្ចាស់ភោជនីយដ្ឋានខ្នាតតូច និងអាជីវករលក់ចំណីអាហារតាមដងផ្លូវនៅទូទាំងប្រទេសឥណ្ឌានិយាយនៅថ្ងៃសុក្រនេះថា ការហក់ឡើងខ្ពស់តម្លៃឧស្ម័នធម្មជាតិរាវ(LPG) បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យធុរកិច្ចរបស់ពួកគេ និងបង្ខំឲ្យពួកគេជ្រើសរើសដ៏លំបាករវាងការដំឡើងតម្លៃអាហារ និងសុខចិត្តខាតបង់ ។ក្រុមហ៊ុន Indian Oil Corporation ដែលជាក្រុមហ៊ុនចម្រាញ់ប្រេងរដ្ឋធំបំផុតរបស់ឥណ្ឌា បានដំឡើងតម្លៃឧស្ម័ន LPG ដែលប្រើប្រាស់ដោយឧស្សាហកម្មជាច្រើន ពីថ្ងៃសុក្រនេះទៅ ។តម្លៃហ្គាសកើនឡើងនេះដែរ បានកើតមានឡើង ស្របពេលការកើនឡើងយ៉ាងឆាប់រហ័សតម្លៃប្រេងសកល ដែលបានហក់ឡើងខ្ពស់ពីលើ ១០០ដុល្លារ ក្នុង ១បារ៉ែល បន្ទាប់ពីការបិទច្រកសមុទ្រ Hormuz ។អាជីវករមួយចំនួននិយាយថា ពួកគេបានដំឡើងតម្លៃអាហារ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដោយសារការចំណាយច្រើនលើវត្ថុធាតុដើម ហើយនិងការវិចខ្ចប់ ប៉ុន្តែក្តីបារម្ភនៃការដំឡើងតម្លៃអាហារបន្ថែមទៀត អាចនឹងធ្វើឲ្យលែងមានអតិថិជន ៕

សកម្មជនកងនាវាដឹកជំនួយហ្កាហ្សា ធ្វើដំណើរទៅដល់កោះ Crete របស់ក្រិក ក្រោយការស្ទាក់ចាប់របស់អ៊ីស្រាអែល

2026/05/01 07:41:12 pm        6
 ក្រុមរៀបចំកងនាវាដឹកជំនួយហ្កាហ្សា និយាយថា សកម្មជនគាំទ្រជនប៉ាឡេស្ទីនជាង ១០០នាក់ នៅលើទូកដឹកជំនួយទៅកាន់តំបន់ហ្កាហ្សា បានធ្វើដំណើរទៅដល់កោះ Crete របស់ក្រិកនាថ្ងៃសុក្រនេះ បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល រឹបអូសទូករបស់ពួកគេនៅក្នុងដែនទឹកអន្តរជាតិជិតប្រទេសក្រិក ។ ក្រុមសកម្មជនទាំងនេះ គឺជាផ្នែកមួយនៃកងនាវា Global Sumud ទី ២ ដែលបានធ្វើដំណើរក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដើម្បីបំបែកការបិទច្រករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា តាមរយៈការចែកចាយជំនួយមនុស្សធម៌ ។ នាវាទាំងនេះ បានចេញដំណើរពីទីក្រុង Barcelona របស់អេស្ប៉ាញ កាលពីថ្ងៃទី ១២ ខែមេសា ។ នៅថ្ងៃសុក្រនេះ កងទ័ពអ៊ីស្រាអែល បានបញ្ជូនសមាជិកកងនាវាដឹកជំនួយហ្កាហ្សា ១៦៨នាក់ ទៅកាន់ទូករបស់ក្រិក ដែលដឹកពួកគេទៅកាន់តំបន់ឆ្នេរ ជាទីដែលរថយន្តក្រុង និងរថយន្តគិលានសង្រ្គោះ រង់ចាំទទួលពួកគេ ។ ក្រសួងការបរទេសអ៊ីស្រាអែល បាននិយាយថា សកម្មជនប្រហែល ១៧៥នាក់ត្រូវបាននាំយកចេញពីទូកជាង២០គ្រឿង ។ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar បានសរសេរនៅលើបណ្តាញព័ត៌មានសង្គម X ដោយនិយាយថ្លែងអំណរគុណដល់ប្រទេសក្រិក ចំពោះឆន្ទៈរបស់ប្រទេសនេះក្នុងការទទួលយកអ្នកចូលរួមក្នុងកងនាវាដឹកជំនួយ ។ អ្នកស្រី Yasmine Scola គឺជាសកម្មជនម្នាក់នៅលើកងនាវា បាននិយាយថា សហការីរបស់អ្នកស្រីត្រូវបានចាប់ជំរិតដោយអ៊ីស្រាអែល ៕

UNHCR ព្រមានថា ជំនួយដល់ជនភៀសខ្លួន រងផលប៉ះពាល់ដោយសារវិបត្តិសង្រ្គាមអ៊ីរ៉ង់

2026/05/01 07:40:42 pm        6
ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ(UNHCR)និយាយនៅថ្ងៃសុក្រនេះថា ខ្សែចង្វាក់ផ្គត់ផ្គង់ជំនួយមនុស្សធម៌សកល កំពុងប្រឈមនឹងការអាក់ខានធ្ងន់ធ្ងរ បន្ទាប់ពីវិបត្តិអ៊ីរ៉ង់ ជំរុញឲ្យការចំណាយកើនឡើង និងពន្យាពេលការចែកចាយជំនួយចាំបាច់ ទៅកាន់ជនភៀសខ្លួន និងមនុស្សជម្លៀសខ្លួន ។ទីភ្នាក់ងារ UNHCR និយាយថា អសន្តិសុខកើនឡើងនៅជុំវិញផ្លូវដឹកជញ្ជូនឈូងសមុទ្រ រួមទាំងច្រកសមុទ្រ Hormuz បង្កឡើងដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ា កំពុងរុញច្រានឲ្យថ្លៃដឹកជញ្ជូនហក់ឡើងខ្ពស់ ពន្យាពេលការដឹកជញ្ជូន និងបង្កើនតម្លៃទំនិញមូលដ្ឋាន ក្នុងនោះគ្រឿងផ្គត់ផ្គង់សំខាន់ៗបច្ចុប្បន្ន ត្រូវការចំណាយពេលច្រើនសប្តាហ៍យូរជាងមុន ដើម្បីទៅដល់មនុស្សត្រូវការ ។លោក Carlotta Wolf គឺជាអ្នកនាំពាក្យទីភ្នាក់ងារ UNHCR និយាយថាប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា ថ្លៃចែកចាយជំនួយទៅកាន់ស៊ូដង់ ដែលជាប្រទេសជួបវិបត្តិមនុស្សជម្លៀសខ្លួនធំបំផុតរបស់ពិភពលោក និងប្រទេសជិតខាងឆាដ បានកើនឡើងទ្វេដង ចាប់តាំងពីវិបត្តិសង្រ្គាមអ៊ីរ៉ង់ ពោលគឺកើនឡើងពី ៩២៧.០០០ដុល្លារ ដល់ ១,៨៧លានដុល្លារ ។លោកបន្តថា ការដឹកជញ្ជូនជំនួយរបស់ UNHCR កាលពីមុនឆ្លងកាត់ច្រកសមុទ្រ Hormuzចេញពីទីក្រុង Dubai ប៉ុន្តែបច្ចុប្បន្នត្រូវផ្លាស់ប្តូរផ្លូវដឹកជញ្ជូននៅជុំវិញដែនដី Cape of Good Hope ដោយចំណាយពេលរហូតដល់ ២៥ថ្ងៃ ។ ការអាក់ខាននេះដែរ បានកើតមានឡើង ស្របពេលដែលទីភ្នាក់ងារ UNHCR ប្រឈមនឹងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ បន្ទាប់ពីការកាត់ផ្តាច់មូលនិធិសកល ក្នុងនោះការពួកគេអំពាវនាវឲ្យមានជំនួយ ៨,៥ពាន់លានដុល្លារ ដើម្បីជួយដល់ជនភៀសខ្លួន ១៣៥លាននាក់ ៕

រដ្ឋមន្ត្រី៖ប្រទេសលីបង់ត្រូវការថវិកាចំនួន ៧ ពាន់លានដុល្លារ ដើម្បីស្តារតំបន់ដែលត្រូវបានបំផ្លាញដោយសង្គ្រាម

2026/05/01 06:25:05 pm        61
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងពាណិជ្ជកម្ម លោក Amer Bisat បាននិយាយថា ប្រទេសលីបង់ នឹងត្រូវការវិនិយោគយ៉ាងហោចណាស់ ៧ ពាន់លានដុល្លារ ដើម្បីស្តារតំបន់ដែលរងគ្រោះដោយសង្គ្រាម។  ដោយត្រូវបានដកស្រង់សម្តីដោយសារព័ត៌មានAl Nahar លោក Bisat បានបញ្ជាក់ថា៖«យើងនឹងត្រូវការថវិកាចំនួន ៧ ពាន់លានដុល្លារ នៅដំណាក់កាលដំបូង។ ទាំងនេះ គឺជាការប៉ាន់ស្មានបឋម ចំនួនទឹកប្រាក់ពិតប្រាកដ អាចច្រើនជាងនេះ»។លោករដ្ឋមន្ត្រីបានកត់សម្គាល់ថា ធនាគារពិភពលោកប៉ាន់ប្រមាណថា ការខូចខាតដែលបង្កឡើងដោយអ៊ីរ៉ង់ អំឡុងពេលឈ្លានពានក្នុងឆ្នាំ ២០២៤ មានចំនួន ១១ ពាន់លានដុល្លារ។ លោកបានសង្កត់ធ្ងន់ថា៖ «ទំហំនៃការបំផ្លិចបំផ្លាញកាន់តែមានសារៈសំខាន់ឥឡូវនេះ ហើយប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ។ ការខូចខាតសេដ្ឋកិច្ច អាចមានចំនួនសរុប ២០ ពាន់លានដុល្លារ»។យោងតាមកាសែតនេះ ផលិតកម្មកសិកម្ម បានធ្លាក់ចុះ ៤០% ដោយសារតែអរិភាព។ ចំណូលពាណិជ្ជកម្មរបស់ប្រទេសលីបង់ជាមួយប្រទេសក្រៅ បានធ្លាក់ចុះ ៦០% ហើយវិស័យទេសចរណ៍ គឺ៩៥%មិនដំណើរការ៕

បារាំងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអន្តរជាតិស្តីពីជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន នៅក្នុងខែមិថុនា

2026/05/01 06:23:07 pm        65
ប្រទេសបារាំងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអន្តរជាតិមួយ នៅក្នុងខែមិថុនា ដែលជំរុញឲ្យមានដំណោះស្រាយរដ្ឋពីរចំពោះជម្លោះអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ នេះបើយោងតាមការប្រកាសរបស់រដ្ឋមន្ត្រីការបរទេសបារាំងកាលពីថ្ងៃព្រហស្បតិ៍។លោក Jean-Noel Barrot បាននិយាយនៅក្នុងសារវីដេអូមួយដែលចាក់ផ្សាយទៅកាន់ក្រុមសកម្មជនសន្តិភាព នៅក្នុងទីក្រុងតែលអាវីវ (Tel Aviv) របស់អ៊ីស្រាអែលថា៖«នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំមុន ប្រទេសបារាំង បានធ្វើការសម្រេចចិត្តដ៏សំខាន់មួយ ដើម្បីទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ហើយនឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិមួយនៅទីក្រុងប៉ារីសនៅថ្ងៃទី ១២ ខែមិថុនា ដើម្បីឲ្យសង្គមស៊ីវិលអ៊ីស្រាអែល និងប៉ាឡេស្ទីន អាចបញ្ចេញសំឡេងរបស់ពួកគេបាន»។កិច្ចប្រជុំកំពូលសន្តិភាពប្រជាជននៅទីក្រុងតែលអាវីវ ត្រូវបានរៀបចំឡើងដោយសម្ព័ន្ធភាព «It’s Time» ដែលជាក្រុមនៃអង្គការកសាងសន្តិភាពជាង ៨០ ដែលធ្វើការដើម្បីបញ្ចប់ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីនតាមរយៈកិច្ចព្រមព្រៀងនយោបាយដែលធានាសិទ្ធិរបស់ប្រជាជនទាំងពីរ ក្នុងការសម្រេចចិត្តដោយខ្លួនឯង និងជីវិតដែលមានសុវត្ថិភាព។អ្នកសារព័ត៌មាន AFP បានរាយការណ៍ថា មនុស្សរាប់រយនាក់ បានចូលរួមកិច្ចប្រជុំ នៅទីក្រុងតែលអាវីវ៕

លោក MERZ និយាយថា អាល្លឺម៉ង់ប្តេជ្ញាបញ្ចប់ការបិទច្រកសមុទ្រហ័រមូស

2026/05/01 06:21:08 pm        60
អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អាល្លឺម៉ង់ប្តេជ្ញាបញ្ចប់ការបិទច្រកសមុទ្រហ័រមូសរបស់អ៊ីរ៉ង់ ហើយត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមផ្នែកយោធា ក្នុងការធានាសេរីភាពនៃការធ្វើនាវាចរណ៍ ប្រសិនបើលក្ខខណ្ឌចាំបាច់ ត្រូវបានបំពេញ។ថ្លែងក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់កងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់នៅទីក្រុង Munster ភាគខាងជើង លោក Merz បានព្រមានថា ការបិទច្រកសមុទ្រហ័រមូស រយៈពេលយូរ នឹងបណ្តាលឲ្យមានការខូចខាតសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរសម្រាប់យើងទាំងអស់គ្នា»។លោក Merz បាននិយាយថា៖«ការងារដែលធ្វើឡើងដោយកងកម្លាំងប្រដាប់អាវុធ អាល្លឺម៉ង់នៅទីក្រុង Munster មិនត្រឹមតែគួរឲ្យចាប់អារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏តំណាងឲ្យការរួមចំណែកដ៏សំខាន់ និងមិនអាចខ្វះបានចំពោះអង្គការណាតូដ៏រឹងមាំ និងរួបរួមគ្នា (អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង)»។ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា សហរដ្ឋអាមេរិក កំពុងសិក្សា និងពិនិត្យឡើងវិញអំពីការកាត់បន្ថយកងទ័ព ដែលអាចកើតមាននៅក្នុងប្រទេសអាល្លឺម៉ង់៕

រដ្ឋមន្ត្រីការបរទេសបារាំង៖ សម្ព័ន្ធភាពថ្មីរបស់អាមេរិកមិនប្រកួតប្រជែងជាមួយបេសកកម្មដឹកនាំដោយ បារាំងនិងអង់គ្លេសទេ

2026/05/01 06:18:58 pm        56
ប្រមុខការទូតបារាំងនៅថ្ងៃសុក្រនេះ បាននិយាយថា សម្ព័ន្ធភាពថ្មីមួយដែលដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីបើកច្រកសមុទ្រហ័រមូសឡើងវិញ នឹងបំពេញបន្ថែម និងមិនប្រកួតប្រជែងជាមួយបេសកកម្មស្រដៀងគ្នាដែលដឹកនាំដោយបារាំង និងអង់គ្លេសនោះទេ។លោករដ្ឋមន្ត្រីការបរទេស Jean-Noel Barrot ដែលថ្លែងនៅទីក្រុងអាប៊ុយដាប៊ី បន្ទាប់ពីដំណើរទស្សនកិច្ចក្នុងតំបន់ បាននិយាយថា លោកបានជម្រាបជូនសម្ព័ន្ធមិត្តឈូងសមុទ្រអំពីគំនិតផ្តួចផ្តើមរវាងចក្រភពអង់គ្លេស និងបារាំង ដែលឥឡូវនេះស្ថិតក្នុងដំណាក់កាល «ជឿនលឿន»។នាថ្ងៃព្រហស្បតិ៍ មន្ត្រីអាមេរិកម្នាក់បានបញ្ជាក់ប្រាប់សារព័ត៌មាន AFP ថា ទីក្រុងវ៉ាស៊ីនតោន កំពុងចាប់ផ្តើមបង្កើតសម្ព័ន្ធភាពអន្តរជាតិមួយ ដែលមានឈ្មោះថា «Maritime Freedom Construct» ដើម្បីចាប់ផ្តើមការដឹកជញ្ជូនឡើងវិញ នៅក្នុងផ្លូវដ៏សំខាន់នេះ។ច្រកសមុទ្រនេះ ដែលជាធម្មតាដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវមួយភាគប្រាំរបស់ពិភពលោក ត្រូវបានរារាំងដោយអ៊ីរ៉ង់យ៉ាងមានប្រសិទ្ធភាព ក្នុងសង្គ្រាមមជ្ឈិមបូព៌ា ដែលធ្វើឲ្យតម្លៃទំនិញឡើងថ្លៃ និង  បណ្តាញពាណិជ្ជកម្មជាប់គាំង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM