រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់

ព័ត៌មានអន្តរជាតិ

មន្ត្រីអាមេរិក៖ បទឈប់បាញ់សង្គ្រាមនៅអ៊ីរ៉ង់«បានបញ្ចប់»អរិភាពសម្រាប់កាលកំណត់នៃសេចក្តីសម្រេចអំណាចសង្គ្រាម

2026/05/01 03:25:38 pm        122
 មន្ត្រីជាន់ខ្ពស់ម្នាក់នៃរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបានចាប់ផ្តើមកាលពីដើមខែមេសា បាន «បញ្ចប់» អរិភាពរវាងភាគីទាំងពីរ។លោក Trump បានប្រឈមនឹងថ្ងៃផុតកំណត់ក្នុងការបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ ឬត្រូវដាក់ករណីនេះទៅសភាសម្រាប់ការបន្ថែមពេល ប៉ុន្តែកាលបរិច្ឆេទនេះ ទំនងជានឹងកន្លងផុតទៅដោយមិនផ្លាស់ប្តូរដំណើរនៃសង្គ្រាមនោះទេ។ មន្ត្រីរូបនេះ បានពិពណ៌នាអំពីគំនិតរបស់រដ្ឋបាលនេះថា «សម្រាប់គោលបំណងនៃដំណោះស្រាយអំណាចសង្គ្រាម ជាអរិភាពដែលបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ បានបញ្ចប់»។មន្ត្រីរូបនេះបាននិយាយបន្ថែមថា ពុំមានការបាញ់ប្រហារតគ្នារវាងកងកម្លាំងប្រដាប់អាវុធអាមេរិក និងអ៊ីរ៉ង់ទេ ចាប់តាំងពីបទឈប់បាញ់ដ៏ផុយស្រួយបានចាប់ផ្តើមជាងបីសប្តាហ៍កន្លងទៅនេះ។ កាលពីពេលមុន អ្នកវិភាគ និងជំនួយការសភា បាននិយាយថា ពួកគេរំពឹងថា លោក Trump នឹងផ្តល់ព័ត៌មានដល់សភាថា លោកគ្រោងនឹងបន្ថែមពេល ៣០ ថ្ងៃទៀត ឬមិនអើពើទៅនឹងថ្ងៃផុតកំណត់ ដោយរដ្ឋបាលនេះបានអះអាងថា បទឈប់បាញ់បានបង្ហាញពីការបញ្ចប់ជម្លោះ។ច្បាប់ឆ្នាំ ១៩៧៣ អនុញ្ញាតឱ្យប្រធានាធិបតីរយៈពេល ៦០ ថ្ងៃដើម្បីធ្វើសកម្មភាពយោធា មុនពេលបញ្ចប់ជម្លោះ ដោយស្វែងរកការអនុញ្ញាតពីសភា ឬស្នើសុំការបន្ថែមរយៈពេល ៣០ ថ្ងៃដោយផ្អែកលើហេតុផល «ភាពចាំបាច់ផ្នែកយោធាដែលមិនអាចជៀសវាងបាន» សម្រាប់សុវត្ថិភាពរបស់កងកម្លាំងប្រដាប់អាវុធ។

អេមីរ៉ាតអារ៉ាប់រួមហាមឃាត់ពលរដ្ឋមិនឲ្យធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ លីបង់ និងអ៊ីរ៉ាក់

2026/05/01 03:22:55 pm        101
ក្រសួងការបរទេសអារ៉ាប់រួមកាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសអំពីការហាមឃាត់ពលរដ្ឋមិនឲ្យធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ លីបង់ និងអ៊ីរ៉ាក់។ទីភ្នាក់ងារសារព័ត៌មានអេមីរ៉ាត បានរាយការណ៍ថា ចំណាត់ការនេះ កើតឡើង ដោយសារតែ «ការវិវត្ត បច្ចុប្បន្ន នៅក្នុងតំបន់នេះ»។ក្រសួងបាននិយាយថា ពលរដ្ឋទាំងអស់ដែលមានវត្តមាននៅក្នុងប្រទេសទាំងបីនេះ គួរតែចាកចេញ និង ត្រឡប់ទៅអារ៉ាប់រួមវិញ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។អ៊ីរ៉ង់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងឆ្លើយតបដោយ «ការវាយប្រហាររយៈពេលយូរ និងគួរឲ្យឈឺចាប់ » ទៅលើមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិក ប្រសិនបើទីក្រុងវ៉ាស៊ីនតោន បន្តការវាយប្រហារ ហើយក៏បានអះអាងឡើងវិញនូវការគ្រប់គ្រងរបស់ខ្លួនលើច្រកសមុទ្រហ័រមូស ដែលបង្កការលំបាកដល់ផែនការរបស់សហរដ្ឋអាមេរិកក្នុងការបង្កើតក្រុមចម្រុះ ដើម្បីបើកផ្លូវទឹកនេះឡើងវិញ៕

អ្នកជំនាញUNថា អ៊ីស្រាអែលកំពុងប្រើប្រាស់អំពើហិង្សាផ្លូវភេទ ដើម្បីឲ្យជនជាតិប៉ាឡេស្ទីនផ្លាស់ទីលំនៅដោយបង្ខំ

2026/05/01 03:19:42 pm        47
អ្នកជំនាញអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងថា អំពើហិង្សាផ្លូវភេទ និងអំពើហិង្សាផ្អែកលើយេនឌ័រប្រឆាំងនឹងជនជាតិប៉ាឡេស្ទីន បានក្លាយជាឧបករណ៍គ្រប់គ្រងជាប្រព័ន្ធ ដោយព្រមានថា វាកំពុងរួមចំណែកដល់ការផ្លាស់ទីលំនៅ និងអាចបង្កើតជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។អ្នកជំនាញបាននិយាយថា អំពើហិង្សាបែបនេះ កំពុងត្រូវបានប្រើប្រាស់ក្នុងបរិបទទូលំទូលាយនៃការកាន់កាប់របស់អ៊ីស្រាអែល ដោយអះអាងថា វាដើរតួនាទីក្នុងការគាបសង្កត់ ការបំភិតបំភ័យ និងការផ្ទេរសហគមន៍ប៉ាឡេស្ទីនដោយបង្ខំ។អ្នកជំនាញសិទ្ធិមនុស្សឯករាជ្យជាង ១០នាក់របស់អង្គការសហប្រជាជាតិ ក្នុងនោះមាន លោកស្រី Francesca Albanese លោកស្រី Reem Alsalem លោក Michael Fakhri និង លោក Balakrishnan Rajagopal បាននិយាយថា ការរំលោភបំពានដែលត្រូវបានចោទប្រកាន់ គឺជាកត្តារួមបញ្ចូលគ្នា មានលក្ខណៈរចនាសម្ព័ន្ធ និងជាប្រព័ន្ធ»។ក្រុមអ្នកជំនាញ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«អំពើហិង្សាផ្លូវភេទរបស់អ៊ីស្រាអែលបានធ្វើឲ្យជីវិតប្រចាំថ្ងៃរបស់ជនជាតិប៉ាឡេស្ទីនស្ថិតក្រោមការគ្រប់គ្រង»៕

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងប្រធានសភាលីបង់ថ្កោលទោសសកម្មភាពឈ្លានពានរបស់អ៊ីស្រាអែលប្រឆាំងលីបង់

2026/05/01 03:17:46 pm        38
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi និងប្រធានសភាលីបង់ លោក Nabih Berri បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសកម្មភាព «ឈ្លានពាន» របស់អ៊ីស្រាអែលប្រឆាំងនឹងប្រទេសលីបង់។នៅក្នុងការសន្ទនាតាមទូរស័ព្ទ ភាគីទាំងពីរបានពិភាក្សាអំពីការវិវត្តចុងក្រោយបំផុត នៅក្នុងប្រទេសលីបង់ និងតំបន់អាស៊ីខាងលិច ការចរចាសន្តិភាពរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក និងបញ្ហាផ្សេងទៀតដែលជាកង្វល់រួម។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍។លោក Araghchi និងលោក Berri បានអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីបញ្ចប់សកម្មភាព «ដ៏ឃោរឃៅ» របស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ ដែលបានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងរបួស បំផ្លាញតំបន់លំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសលីបង់ និងបានធ្វើឲ្យប្រជាជនលីបង់ជាច្រើននាក់ផ្លាស់ទីលំនៅ។ ពួកគេបានយល់ព្រមបន្តការពិគ្រោះយោបល់ និងការសម្របសម្រួលទ្វេភាគី។លោក Araghchi បាននិយាយថា ការបញ្ឈប់ «ឈ្លានពាន» របស់អ៊ីស្រាអែលប្រឆាំងនឹងលីបង់ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងឈប់បាញ់រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ហើយអ៊ីរ៉ង់នឹងយកចិត្តទុកដាក់ចំពោះបញ្ហានេះ នៅក្នុងដំណើរការការទូតណាមួយ នាពេលអនាគត៕

ប្រមុខ UN ព្រមានអំពីផលវិបាកធ្ងន់ធ្ងរនៃការបិទច្រកសមុទ្រហ័រមូសរយៈពេលយូរ

2026/05/01 03:13:44 pm        31
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) កាលពីថ្ងៃព្រហស្បតិ៍ បានព្រមានអំពីផលវិបាកដ៏ធ្ងន់ធ្ងរនៃការរំខានដ៏យូរ នៅក្នុងច្រកសមុទ្រហ័រមូស។នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក ហ្គុយតឺរេស បានផ្តល់ស្ថានភាពជាក់លាក់ចំនួនបី។ នៅក្នុងស្ថានភាពដ៏អាក្រក់បំផុតដែលច្រកសមុទ្រត្រូវបន្តបិទរហូតដល់ចុងឆ្នាំ អតិផរណាសកល នឹងកើនឡើងខ្ពស់លើសពី ៦ ភាគរយ ហើយកំណើននឹងធ្លាក់ចុះដល់ ២ ភាគរយ។លោកបានព្រមានថា៖«ផលវិបាកដ៏ធ្ងន់ធ្ងរ កំពុងកើតឡើង ជាពិសេសក្នុងចំណោមប្រជាជនដែលងាយរងគ្រោះបំផុតរបស់ពិភពលោក ហើយយើងប្រឈមនឹងភាពភ័យរន្ធត់នៃវិបត្តិសេដ្ឋកិច្ចសកល ដែលមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើប្រជាជន សេដ្ឋកិច្ច និងស្ថិរភាពនយោបាយ និងសង្គម»។លោក ហ្គុយតឺរេស បាននិយាយថា ផលវិបាកទាំងនេះ មិនមែនជាការបូកសរុបទេ ប៉ុន្តែកាន់តែធ្ងន់ធ្ងរហើយដ៏ច្រើនលើសលប់។ ការបិទច្រកសមុទ្រហ័រមូសនេះ កាន់តែយូរ វានឹងកាន់តែពិបាក និងចំណាយច្រើន ក្នុងការជួសជុលការខូចខាត ដែលនៅទីបំផុតនឹងនាំឲ្យមានផលប់ះពាល់ និងការបាត់បង់កាន់តែខ្លាំង សម្រាប់មនុស្សជាតិ៕

អ៊ុយក្រែន បន្តវាយប្រហារដោយយានដ្រូនលើកំពង់ផែ Tuapse របស់រុស្ស៊ី ជាលើកទីបួន

2026/05/01 12:34:39 pm        89
ក្រុមមន្ត្រីមូលដ្ឋាន បាននិយាយនៅព្រឹកថ្ងៃសុក្រ ១ ឧសភានេះថា ការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែនជាថ្មីលើកំពង់ផែ Tuapse សមុទ្រខ្មៅរបស់រុស្ស៊ី ដែលជាលើកទីបួនចាប់តាំងពីសប្តាហ៍មុន បានបង្កឱ្យមានអគ្គិភ័យនៅកំពង់ផែសមុទ្រ ប៉ុន្តែពុំបណ្តាលឱ្យមានអ្នករងរបួសនោះទេ។ ទីក្រុង Tuapse បានរងការវាយប្រហារម្តងហើយម្តងទៀត ជាពិសេសកំពង់ផែប្រេងរបស់កំពង់ផែសមុទ្រខ្មៅ។ការវាយប្រហារទាំងនេះបានរំខានដល់ជីវិតប្រចាំថ្ងៃ ដោយក្រុមអាជ្ញាធរបានប្រាប់ប្រជាជនកុំឱ្យទទួលទានទឹក និងបិទសាលារៀន។ទីស្នាក់ការកណ្តាលទូទៅនៅក្នុងតំបន់ Krasnodar បាននិយាយនៅលើ Telegram ថា នៅក្នុងទីក្រុង Tuapse ដោយសារការវាយប្រហារពីយានដ្រូនដោយរបបក្រុងគីវ អគ្គិភ័យបានឆាបឆេះឡើងនៅលើទឹកដីនៃកំពង់ផែសមុទ្រនេះ។របាយការណ៍នេះបាននិយាយថា ក្រុមសង្គ្រោះបន្ទាន់កំពុងធ្វើការនៅទីតាំងនោះ ដោយមានអ្នកពន្លត់អគ្គិភ័យចំនួន១២៨ នាក់ និងរថយន្តសង្គ្រោះបន្ទាន់ចំនួន ៤១ គ្រឿងត្រូវបានបញ្ជូនទៅពន្លត់អគ្គិភ័យ។តំបន់នេះត្រូវបានប្រកាសស្ថានភាពគ្រាអាសន្នចាប់តាំងពីថ្ងៃអង្គារសប្ដាហ៍នេះ នៅពេលការវាយប្រហារមួយបានបង្កឱ្យមានអគ្គិភ័យដ៏ធំនៅរោងចក្រចម្រាញ់ប្រេង ដោយកាត់ផ្តាច់ផលិតកម្ម និងហៀរប្រេងចូលក្នុងសមុទ្រ។ យោធាអ៊ុយក្រែនបាននិយាយថា ខ្លួនក៏បានវាយប្រហាររោងចក្រចម្រាញ់ប្រេងមួយកន្លែងនៅក្នុងតំបន់ Orenburg ភាគខាងត្បូងនៃប្រទេសរុស្ស៊ីផងដែរ។ ការវាយប្រហារទាំងពីរនេះបានកើតឡើងនៅចម្ងាយប្រហែល១.៥០០គីឡូម៉ែត្រពីអ៊ុយក្រែន ជាការវាយប្រហារជ្រៅចូលក្នុងដីរុស្ស៊ីដោយអាវុធផលិតក្នុងប្រទេសរបស់អ៊ុយក្រែន៕

សេដ្ឋកិច្ចប្រទេសអ៊ីរ៉ង់ អាចបង្ហាញថាមានភាពធន់ទៅនឹងការបិទផ្លូវទឹករបស់លោក Trump

2026/05/01 12:03:27 pm        114
ប្រជាជនអ៊ីរ៉ង់កំពុងគិតពីផលប៉ះពាល់នៃសង្គ្រាម ប៉ុន្តែសេដ្ឋកិច្ចប្រទេសនេះនៅតែអាចទប់ទល់ទៅនឹងការប្រឈមមុខដាក់គ្នានៅឈូងសមុទ្រសម្រាប់ពេលនេះ ទោះបីជាមានការបិទផ្លូវទឹកដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិកលើការនាំចេញថាមពលរបស់ខ្លួនក៏ដោយ។ ទីក្រុងតេអេរ៉ង់ បានបិទច្រកសមុទ្រ Hormuz ហើយទីក្រុងវ៉ាស៊ីនតោន បានបិទកំពង់ផែឈូងសមុទ្ររបស់អ៊ីរ៉ង់ជាផ្នែកមួយនៃភាពជាប់គាំងជាមួយសហរដ្ឋអាមេរិក ខណៈការចរចាបទឈប់បាញ់ក៏បានជាប់គាំង។ប៉ុន្តែអ៊ីរ៉ង់ មានការផ្គត់ផ្គង់ជាច្រើននៅក្នុងស្រុក ពាណិជ្ជកម្មមានស្ថិរភាពជាមួយប្រទេសជិតខាង និងបង្ហាញសញ្ញានៃការខាតបង់ចំណូលរដ្ឋមានកម្រិត។ មន្ត្រីនិយាយថា «ផលិតផលក្នុងស្រុក មិនបានកើនឡើងតម្លៃនោះទេ។ ប៉ុន្តែទំនិញនាំចូលភាគច្រើនមានតម្លៃថ្លៃ ប្រហែល២០ ទៅ៣០ ភាគរយ»។ អាជ្ញាធរ មិនបានបែងចែកប្រេងឥន្ធនៈ ឬអាហារ ទប់ស្កាត់ការដកប្រាក់ពីធនាគារ ឬពន្យារពេលការទូទាត់ប្រាក់ខែរដ្ឋនោះទេ ហើយធ្នើរទំនិញនៅផ្សារទំនើបនៅតែពេញ។ លោកស្រី Sanam Vakil ប្រធានកម្មវិធីនៅតំបន់មជ្ឈិមបូព៌ា នៅក្នុងទីក្រុងឡុងដ៍ បាននិយាយថា រូបិយប័ណ្ណរបស់ប្រទេសអ៊ីរ៉ង់ គឺប្រាក់រីយ៉ាល (rial) មិនធ្លាក់ចុះឆ្ងាយពីតម្លៃនៅមុនសង្គ្រាមនោះទេ។ លោកស្រីបាននិយាយបន្ថែមថា ទីក្រុងតេអេរ៉ង់ បានបង្កើតសេដ្ឋកិច្ចមានភាពធន់ ដោយពឹងផ្អែកលើប្រទេសជិតខាងខ្លួន សម្រាប់ពាណិជ្ជកម្ម។ទោះជាយ៉ាងណា នៅតាមដងផ្លូវក្នុងទីក្រុងតេអេរ៉ង់ មានការលំបាកផ្នែកសេដ្ឋកិច្ចខ្លាំង។ អាជីវកម្មអ៊ីរ៉ង់មួយចំនួនត្រូវបានបំផ្លាញដោយតម្លៃខ្ពស់ ការរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងការដាច់អ៊ីនធឺណិត។

ជនភៀសខ្លួនអាហ្វហ្គានីស្ថាន ជាប់គាំងនៅព្រំដែនប៉ាគីស្ថាន ខណៈការប្រយុទ្ធគ្នាផ្ទុះឡើងជាថ្មី

2026/05/01 12:00:10 pm        120
ជនភៀសខ្លួនអាហ្វហ្គានីស្ថានរាប់រយនាក់កំពុងរង់ចាំនៅព្រំដែនប្រទេសប៉ាគីស្ថានកាលពីថ្ងៃព្រហស្បតិ៍ ទី ៣០ ខែមេសា ជាអ្នកដែលត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសអាហ្វហ្គានីស្ថានវិញ ខណៈការព្រួយបារម្ភកើនឡើងចំពោះសុវត្ថិភាពរបស់ពួកគេដោយសារតែការប្រយុទ្ធគ្នាជាថ្មីរវាងប្រទេសជិតខាងទាំងពីរ។ទីក្រុងអ៊ីស្លាម៉ាបាដ ចង់ឱ្យពលដ្ឋអាហ្វហ្គានីស្ថានទាំងអស់ចាកចេញពីប្រទេសលើកលែងតែអ្នកដែលមានទិដ្ឋាការមានសុពលភាព ហើយបានបណ្តេញពលរដ្ឋអាហ្វហ្គានីស្ថានជាង ២ លាននាក់ក្នុងចំណោម ៣លាននាក់ត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញចាប់តាំងពីឆ្នាំ ២០២៣។ មនុស្សជាច្រើនជាជនភៀសខ្លួនជំនាន់ទីពីរ និងទីបី ដែលបានរត់គេចចេញពីអំពើហិង្សានៅក្នុងប្រទេសក្នុងទសវត្សរ៍ឆ្នាំ ១៩៨០។ យោងតាមការចេញផ្សាយរបស់ប៉ាគីស្ថានបានឲ្យដឹងថា ពលរដ្ឋអាហ្វហ្គានីស្ថាន បានរង់ចាំមន្ត្រីប៉ាគីស្ថានជាច្រើនថ្ងៃដើម្បីអនុញ្ញាតឱ្យពួកគេឆ្លងកាត់ព្រំដែនក្នុងពេលមានការប្រយុទ្ធគ្នាថ្មីរវាងប្រទេសទាំងពីរ។ ពលរដ្ឋប៉ាគីស្ថានជាច្រើននាក់ រួមទាំងស្ត្រី និងកុមារ បានរងរបួសនៅក្នុងស្រុក South Waziristan ដោយការបាញ់ផ្លោងដោយកាំភ្លើងត្បាល់នៅក្នុងការវាយប្រហារជុំថ្មីពីប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃពុធ។ ទីក្រុងអ៊ីស្លាម៉ាបាដ និយាយថា ទីក្រុងកាប៊ុលផ្តល់ទីជម្រកដល់ក្រុមសកម្មប្រយុទ្ធឥស្លាមនិយមដែលបានវាយប្រហារនៅក្នុងប្រទេសប៉ាគីស្ថាន។ ប៉ុន្តែប្រទេសអាហ្វហ្គានីស្ថាន បានបដិសេធរឿងនេះ ដោយនិយាយថា សកម្មភាពនេះគឺជាបញ្ហាក្នុងស្រុករបស់ប្រទេសប៉ាគីស្ថាន។រថយន្តដឹកទំនិញក្នុងជួរវែងៗដឹកជនភៀសខ្លួន និងឥវ៉ាន់របស់ពួកគេ ត្រូវបានដាក់ពង្រាយនៅសងខាងផ្លូវនាំទៅដល់ច្រកឆ្លងកាត់ព្រំដែន។ ជនភៀសខ្លួនដែលកំពុងរង់ចាំនៅព្រំដែន បានអំពាវនាវដល់រដ្ឋាភិបាលរបស់ពួកគេឱ្យបើកច្រកឆ្លងកាត់ ដើម្បីឲ្យពួកគេអាចត្រឡប់ទៅប្រទេសវិញដោយគ្មានទុក្ខលំបាកបន្ថែមទៀត។

ស្ថានទូតអ៊ីរ៉ង់ ច្រានចោលដែលថាខ្លួនជាប់ពាក់ព័ន្ធជាមួយ «សកម្មភាពហិង្សា និងឧបទ្ទវហេតុ» នៅអង់គ្លេស

2026/05/01 11:56:58 am        88
ស្ថានទូតអ៊ីរ៉ង់ប្រចាំទីក្រុងឡុងដ្រ៍ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយរិះគន់ «ប្រព័ន្ធផ្សព្វផ្សាយអវិជ្ជមានដែលបានប្រឌិតឡើង» នៅចក្រភពអង់គ្លេស និងបានច្រានចោលការចោទប្រកាន់ដែលជាប់ពាក់ព័ន្ធជាមួយអ៊ីរ៉ង់ចំពោះឧបទ្ទវហេតុហិង្សានៅចក្រភពអង់គ្លេស។ស្ថានទូត បាននិយាយនៅក្នុងសារដ៏វែងមួយនៅលើបណ្តាញ X ថា «ការចោទប្រកាន់ដែលគ្មានមូលដ្ឋានបែបនេះប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ខ្វះភស្តុតាងគួរឱ្យទុកចិត្ត ហើយទំនងជាបម្រើឲ្យរបៀបវារៈនយោបាយដ៏ចង្អៀត បំភាន់មតិសាធារណៈ និងបង្វែរចេញពីមូលហេតុពិតនៃអំពើភេរវកម្ម និងភាពជ្រុលនិយមហិង្សា»។ដោយអះអាងថា អ៊ីរ៉ង់ជា «ជនរងគ្រោះដ៏ចម្បងនៃអំពើភេរវកម្មរយៈពេលជាច្រើនទសវត្សរ៍មកហើយ» ក្នុងពេលមានការសម្លាប់ «ជនស៊ីវិលស្លូតត្រង់ មន្ត្រីជាន់ខ្ពស់ និងអ្នកវិទ្យាសាស្ត្រ» មួយចំនួនធំ ស្ថានទូតបាននិយាយថា ទីក្រុងតេអេរ៉ង់ «នៅតែស្ថិតនៅខាងមុខនៃការទប់ទល់ជាសកលប្រឆាំងអំពើភេរវកម្ម និងភាពជ្រុលនិយមហិង្សា»។

យោធាអាមេរិកនិយាយថា នាវាកងទ័ពជើងទឹកកំពុងត្រូវបានដាក់បំពេញស្តុកបន្ថែម នៅមជ្ឈិមបូព៌ា

2026/05/01 11:43:34 am        96
ទីបញ្ជាការតំបន់របស់យោធាសហរដ្ឋអាមេរិកដែលទទួលខុសត្រូវសម្រាប់សង្គ្រាមនៅអ៊ីរ៉ង់ បាននិយាយថា នាវាកងទ័ពជើងទឹកអាមេរិកកំពុងដាក់បំពេញស្តុកបន្ថែម មាន «ប្រេងឥន្ធនៈ ស្បៀងអាហារ គ្រាប់រំសេវ និងសម្ភារៈផ្គត់ផ្គង់ចាំបាច់ជាច្រើនទៀត»។ទីបញ្ជាការកណ្តាល បានចែករំលែករូបភាពនៅលើបណ្តាញផ្សព្វផ្សាយសង្គម បង្ហាញពីសម្ភារៈផ្គត់ផ្គង់កំពុងត្រូវបានផ្ទុកនៅលើនាវាពិឃាតបំពាក់ដោយមីស៊ីលស៊ីបគោលដៅ USS Delbert D Black ដែលត្រូវបានគេនិយាយថាកំពុងគាំទ្រដល់ក្រុមវាយប្រហារនាវាផ្ទុកយន្តហោះ USS Abraham Lincoln នៅក្នុងតំបន់នោះ។លោក Pete Hegseth ប្រមុខមន្ទីរបញ្ចកោណក្នុងសប្តាហ៍នេះ បាននិយាយទៅកាន់ព្រឹទ្ធសភាអាមេរិកថា សង្គ្រាមនៅអ៊ីរ៉ង់បានធ្វើឱ្យយោធាអាមេរិកខាតបង់ប្រហែល២៥ពាន់លានដុល្លារ រហូតមកដល់ពេលនេះ។ ទោះជាយ៉ាងណា ការប៉ាន់ស្មានមួយចំនួនបានបង្ហាញថា ការចំណាយខ្ពស់ជាងនេះច្រើន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM