រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់

ព័ត៌មានអន្តរជាតិ

ការវាយប្រហារយានដ្រូនរបស់រុស្ស៊ីបណ្តាលឲ្យមនុស្ស ១៨នាក់ រងរបួសនៅទីក្រុង Odesa ប្រទេសអ៊ុយក្រែន

2026/04/30 05:45:03 pm        45
 ក្រុមមន្រ្តីនិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការវាយប្រហារយានដ្រូនរុស្ស៊ីកាលពីយប់កន្លងទៅលើទីក្រុងភាគខាងត្បូង Odesa របស់អ៊ុយក្រែន បណ្តាលឲ្យមនុស្សយ៉ាងហោច ១៨នាក់ រងរបួស និងធ្វើឲ្យខូចខាតអគារស្នាក់នៅរបស់អ្នកស្រុកជាច្រើនខ្នង ។ លោក Serhiy Lysak គឺជាប្រធានរដ្ឋបាលយោធាក្នុងស្រុក និយាយថា ការវាយប្រហារនេះ បណ្តាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរនៅស្រុកភាគកណ្តាល Prymorskyi ជាទីដែលអគារខ្ពស់ៗ និងអគារកម្ពស់ ៥ជាន់ រងការបំផ្លិចបំផ្លាញ ។ លោកថា ការវាយប្រហារខាងលើបណ្តាលឲ្យអគារជាន់លើរងការឆាបឆេះជាអគ្គិភ័យ ប៉ុន្តែបច្ចុប្បន្នអគ្គិភ័យនេះ ត្រូវបានទប់ស្កាត់ជាប់ ។ ក្រុមជួយសង្រ្គោះកំពុងព្យាយាមពន្លត់អណ្តាតភ្លើង និងជម្លៀសមនុស្សចេញពីអគារ ត្រូវបាន មើលឃើញនៅក្នុងរូបភាពវីដេអូដែលបញ្ចេញដោយសេវាកម្មសង្រ្គោះបន្ទាន់អ៊ុយក្រែន ។ សេវាកម្មសង្រ្គោះបន្ទាន់និយាយថា ចំនួនមនុស្សរងរបួស អាចនឹងផ្លាស់ប្តូរ ពេលដែលតួលេខពិតប្រាកដ ត្រូវបានបង្ហាញ ។ ទីក្រុង Odesa ដែលជាទីក្រុងកំពង់ផែស្ថិតក្នុងសមុទ្រខ្មៅ និងជាកំពង់ផែនាំចេញដ៏សំខាន់របស់អ៊ុយក្រែន បានក្លាយជាគោលដៅវាយប្រហារម្តងហើយម្តងទៀតពីយានដ្រូន និងមីស៊ីលរុស្ស៊ី អំឡុងសង្រ្គាមរយៈពេលជាង ៤ឆ្នាំកន្លងមកនេះ ។ មនុស្ស ១៤នាក់ បានរងរបួស អំឡុងការវាយប្រហារកាលពីថ្ងៃចន្ទកន្លងទៅ ៕

ក្រសួងការបរទេសចិនគេចវេសមិនឆ្លើយសំនួរពីលោកស្រី Suu Kyi ដោយសង្កត់ធ្ងន់ពីមាគ៌ាអភិវឌ្ឍន៍របស់មីយ៉ាន់ម៉ា

2026/04/30 05:36:53 pm        18
 ក្រសួងការបរទេសចិននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទីក្រុងប៉េកាំងគាំទ្រមីយ៉ាន់ម៉ាឲ្យជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ដែលស័ក្តិសមនឹងកាលៈទេសៈផ្ទាល់ខ្លួនរបស់ពួកគេ ពេលសួរថាតើការជាប់ឃុំរបស់អតីតមេដឹកនាំជាប់ឃុំឃាំងលោកស្រី Aung San Suu Kyi មានបានលើកឡើងដែរឬទេ អំឡុងជំនួបរវាងលោករដ្ឋមន្រ្តីការបរទេស Wang Yi និងមេដឹកនាំមីយ៉ាន់ម៉ាលោក Min Aung Hlaing ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ចិនគាំទ្រឲ្យមីយ៉ាន់ម៉ា បន្តមាគ៌ាអភិវឌ្ឍន៍ដែលស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន ។ លោកថា ចិនគាំទ្រភាគីទាំងអស់នៅមីយ៉ាន់ម៉ា ឲ្យសម្រេចបានសន្តិភាពទូលំទូលាយ រឹងមាំ និងយូរអង្វែងជាងនេះ និងការផ្សះផ្សារជាតិ ។ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះដែរ ក្រុមមេធាវីរបស់លោកស្រី Suu Kyi និយាយថា លោកស្រីត្រូវបាន កាត់បន្ថយ ១ភាគ ៦នៃការកាត់ទោសរបស់លោកស្រី ដែលជាផ្នែកមួយនៃការលើកលែងទោស និងជាការសម្រាលទោសលើកទី ២ ក្នុងរយៈពេល ២សប្តាហ៍ ។ ពួកគេបន្តថា ម្ចាស់ជ័យលាភីណូបែលសន្តិភាពរូបនេះ ដែលជាប់ឃុំចាប់តាំងពីត្រូវបានយោធាផ្តួលរំលំអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១នោះ បច្ចុប្បន្នត្រូវនៅជាប់ពន្ធនាគាររយៈពេល ១៨ឆ្នាំទៀត ។ ការសម្រាលទោសនេះ បានកើតមាន ក្រោយរដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi ជួបជាមួយមេដឹកនាំរបបសឹកប្រែក្លាយជាប្រធានាធិបតីមីយ៉ាន់ម៉ាលោក Min Aung Hlaing នៅទីក្រុងណៃពិដោ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ដែលជាការឈប់សំចតចុងក្រោយនៃដំណើរទស្សនកិច្ចរយៈពេល ១សប្តាហ៍របស់លោកទៅកាន់បណ្តាប្រទេសចំនួន ៣នៅអាស៊ាន ៕

រថភ្លើងដឹកអ្នកដំណើរឥណ្ឌូនេស៊ីបើកដំណើរការឡើងវិញក្រោយគ្រោះថ្នាក់ ខណៈអ្នកដំណើរជំរុញឱ្យកែលម្អសុវត្ថិភាព

2026/04/30 05:30:58 pm        35
អ្នកដំណើរនៅលើខ្សែរថភ្លើង Bekasi នៃទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី បានបន្តធ្វើដំណើរតាមរថភ្លើងនៅថ្ងៃព្រហស្បតិ៍ ៣០ មេសាសប្ដាហ៍នេះ ខណៈស្ថានីយ៍ East Bekasi បានបើកដំណើរការឡើងវិញជាច្រើនថ្ងៃបន្ទាប់ពីហេតុការណ៍រថភ្លើងបុកគ្នាដ៏សាហាវមួយដែលបានសម្លាប់អ្នកដំណើរចំនួន១៦នាក់។ខណៈសេវារថភ្លើងបានវិលត្រឡប់រកសភាពធម្មតាវិញ អ្នកដំណើរជាច្រើនបាននិយាយថាការភ័យខ្លាច និងរបួសផ្លូវចិត្តនៅតែបន្តកើតមាន ដោយអំពាវនាវឱ្យក្រុមអាជ្ញាធរបង្កើនសុវត្ថិភាពនៅចំណុចឆ្លងកាត់ផ្លូវដែក។អ្នកដំណើរជាច្រើនបាននិយាយថា គ្រោះថ្នាក់នេះបានធ្វើឱ្យពួកគេញ័ររន្ធត់ និងភ័យខ្លាចនៅពេលពួកគេត្រឡប់ទៅធ្វើការវិញ ខណៈកំពុងកាន់ទុក្ខជនរងគ្រោះ និងជំរុញឱ្យមានវិធានការសុវត្ថិភាពកាន់តែរឹងមាំដូចជារបាំងនៅចំណុចឆ្លងកាត់ផ្លូវដែកដែលគ្មានអ្នកយាមកាមជាដើម។ការប៉ះទង្គិចគ្នារវាងរថភ្លើងដឹកអ្នកដំណើរ និងរថភ្លើងផ្លូវឆ្ងាយបានកើតឡើងកាលពីយប់ថ្ងៃច័ន្ទ ២៧ខែមេសាសប្ដាហ៍នេះ ក្នុងទីក្រុង Bekasi នៅខាងក្រៅរដ្ឋធានី ហ្សាការតា ដោយទូរថភ្លើងមួយដែលបម្រុងទុកសម្រាប់ស្ត្រីរងរបួសធ្ងន់ រងការប៉ះពាល់ពីហេតុការណ៍នេះ។គ្រោះថ្នាក់នេះបានកើតឡើងបន្ទាប់ពីរថយន្តតាក់ស៊ីមួយបានឈប់នៅលើចំណុចឆ្លងកាត់មួយក្បែរស្ថានីយ៍ Bekasi Timur នេះបើយោងតាមការដកស្រង់សម្តីរបស់រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនលោក Dudy Purwagandhi។ របាយការណ៍បាននិយាយថា រថភ្លើងដឹកអ្នកដំណើរត្រូវបានជាប់នៅលើកន្លែងរង់ចាំរបស់អ្នកដំណើរ ជាកន្លែងដែលរថភ្លើងដឹកអ្នកដំណើរ ត្រូវបានបុកដោយរថភ្លើងផ្លូវឆ្ងាយ៕

លោក TRUMP ជឿជាក់ថា ជម្លោះជុំវិញអ៊ុយក្រែន និងអ៊ីរ៉ង់ អាចនឹងបញ្ចប់ ក្នុងពេលដំណាលគ្នា

2026/04/30 05:28:40 pm        29
បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ីរបស់ខ្លួន គឺលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា ជម្លោះនៅក្នុងប្រទេសអ៊ីរ៉ង់ និងអ៊ុយក្រែន អាចនឹងបញ្ចប់ «នៅលើកាលវិភាគស្រដៀងគ្នា»។លោក ត្រាំ បានប្រាប់អ្នកឆ្លើយឆ្លងព័ត៌មាន CNNថា៖«សង្គ្រាមមួយណា នឹងត្រូវបញ្ចប់មុនគេ? ខ្ញុំមិនដឹងទេ។ ប្រហែលជាពួកវា គឺស្ថិតនៅលើកាលវិភាគស្រដៀងគ្នា។ ខ្ញុំគិតថា សម្រាប់អ៊ុយក្រែន ខាងយោធា ពួកគេចាញ់ហើយ»។CNN ជឿជាក់ថា លោក ត្រាំ បាននិយាយខុសថា «អ៊ុយក្រែន» នៅពេលដែលលោកពិតជាចង់និយាយថាអ៊ីរ៉ង់។លោក ត្រាំ បាននិយាយថា៖«អ្នកនឹងមិនដឹងរឿងនោះដោយការអានព័ត៌មានក្លែងក្លាយទេ ប៉ុន្តែខាងយោធា សូមមើល។ មានកងទ័ពជើងទឹក។ ដូច្នេះ ពួកគេមាននាវាចំនួន ១៥៩គ្រឿង។ នាវានីមួយៗ ឥឡូវនេះ គឺស្ថិតនៅក្រោមទឹក។ ជាធម្មតា បែបនេះ គឺពិតជាល្អណាស់។ វានឹងពិបាកសម្រាប់ពួកវាក្នុងការវិល   ត្រឡប់ទៅកងទ័ពជើងទឹកវិញ»៕

ស៊ីរីចាប់ខ្លួនអតីតឧត្តមសេនីយ៍ពីបទពាក់ព័ន្ធនឹងការវាយប្រហារគីមី

2026/04/30 05:17:02 pm        26
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស៊ីរីកាលពីថ្ងៃពុធ បាននិយាយថា ខ្លួនបានឃុំខ្លួនឧត្តមសេនីយ៍ម្នាក់នៃរបបលោក អាសាដ ដែលត្រូវបានចោទប្រកាន់ពីបទពាក់ព័ន្ធនឹងការវាយប្រហារគីមី នៅតំបន់ Ghouta ក្នុងឆ្នាំ ២០១៣។នៅក្នុងការបង្ហោះមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X លោក Anas Khattab បាននិយាយថា៖ «លោក Adnan Abboud Hilweh ជាមន្ត្រីលេចធ្លោបំផុតម្នាក់ដែលទទួលខុសត្រូវចំពោះការសម្លាប់រង្គាលដោយប្រើគីមី នៅតំបន់ Ghouta ភាគខាងកើត ក្នុងឆ្នាំ ២០១៣ ឥឡូវនេះ កំពុងត្រូវបានឃុំខ្លួន នៅនាយកដ្ឋានប្រឆាំងភេរវកម្ម»។ចារកម្មអាមេរិកនិយាយថា មនុស្សជាង ១.០០០នាក់ ត្រូវបានសម្លាប់ ដោយឧស្ម័នពុល នៅជាយក្រុងនៃរដ្ឋធានីដាម៉ាកាសរបស់ប្រទេសស៊ីរី ក្នុងឆ្នាំ ២០១៣ ក្នុងអំឡុងពេលសង្គ្រាមស៊ីវិលស៊ីរី។ការវាយប្រហារនេះ ត្រូវបានសន្មតថា ត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលស៊ីរី ក្រោមការគ្រប់គ្រងរបស់លោក បាសា អាល់អាសាដ ( Bashar al-Assad) ដែលត្រូវបានផ្តួលរំលំ នៅចុងឆ្នាំ ២០២៤។នៅពេលនោះ រដ្ឋាភិបាលបានបដិសេធថា ពុំមានការពាក់ព័ន្ធទេ និងបានបន្ទោសទៅលើក្រុមឧទ្ទាម៕

កូរ៉េខាងត្បូងនឹងដឹកនាំសមយុទ្ធដែនសមុទ្ររួមគ្នាជាមួយសហរដ្ឋអាមេរិកជាលើកដំបូង

2026/04/30 05:14:41 pm        29
កងទ័ពជើងទឹក បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ (ទី៣០ ខែមេសា ឆ្នាំ២០២៦) នេះថា ប្រទេសកូរ៉េខាងត្បូងនឹងដឹកនាំកងកម្លាំងកងទ័ពជើងទឹកពហុជាតិសាសន៍ជាលើកដំបូង នៅក្នុងសមយុទ្ធដែនសមុទ្រដឹកនាំដោយសហរដ្ឋអាមេរិក ដែលត្រូវចាប់ផ្តើមនៅក្នុងខែមិថុនា។យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap បានឲ្យដឹងថា ឧត្តមនាវីឯកកូរ៉េខាងត្បូងម្នាក់ នឹងបញ្ជាកងកម្លាំងសមុទ្ររួមបញ្ចូលគ្នា នៅក្នុងសមយុទ្ធ Rim of the Pacific (RIMPAC) ដែលគ្រោងធ្វើឡើង នៅក្នុង និងជុំវិញកោះហាវ៉ៃរបស់សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី៣១ ខែកក្កដា។នេះជាលើកដំបូងដែលកូរ៉េខាងត្បូង បានដើរតួនាទីនេះ នៅក្នុងសមយុទ្ធនេះ។ ប្រទេសនេះ បានបម្រើការជាអនុប្រធានមេបញ្ជាការ ក្នុងឆ្នាំ២០២៤។សមយុទ្ធ RIMPAC រៀងរាល់ ២ឆ្នាំម្តង ដែលបានធ្វើឡើងចាប់តាំងពីឆ្នាំ១៩៧១ មានគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រទេសចូលរួម ដើម្បីការពារខ្សែបន្ទាត់ទំនាក់ទំនងដែនសមុទ្រ និងទប់ទល់ការគំរាមកំហែងសន្តិសុខដែនសមុទ្រដែលអាចកើតមាន។ កូរ៉េខាងត្បូងបានចូលរួមក្នុងសមយុទ្ធចាប់តាំងពីឆ្នាំ១៩៩០ មក។សមយុទ្ធនៅឆ្នាំនេះ នឹងរួមបញ្ចូលកងកម្លាំងពហុជាតិសាសន៍ជាង ២៥.០០០នាក់ ក៏ដូចជានាវាចម្បាំងប្រមាណជា ៤០គ្រឿង នាវាមុជទឹក ៥គ្រឿង និងយន្តហោះ ១៤០គ្រឿង៕

អ្នករៀបចំ៖ អ៊ីស្រាអែលស្ទាក់ចាប់នាវាជំនួយទៅតំបន់ហ្កាហ្សា ក្នុងដែនទឹកអន្តរជាតិ

2026/04/30 05:12:06 pm        25
ក្រុមអ្នករៀបចំកងនាវាមនុស្សធម៌ នៅថ្ងៃព្រហស្បតិ៍ (ទី៣០ ខែមេសា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា អ៊ីស្រាអែលបានស្ទាក់ចាប់នាវាជំនួយដែលធ្វើដំណើរទៅកាន់តំបន់ហ្កាហ្សា នៅក្នុងដែនទឹកអន្តរជាតិ ក្បែរប្រទេសក្រិក ដោយថ្កោលទោសចំណាត់ការនេះ និងចាត់ទុកថា ជា «ការកើនឡើងនូវនិទណ្ឌភាពរបស់អ៊ីស្រាអែល»។កងនាវាទី២ ដែលដឹកជំនួយមនុស្សធម៌ទៅផ្ដល់ឲ្យប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កហ្សា បានចេញដំណើរពីកំពង់ផែទីក្រុង Barcelona របស់ប្រទេសអេស្ប៉ាញ នៅថ្ងៃទី១២ ខែមេសា ដោយមានបំណងព្យាយាមទម្លុះការបិទខ្ទប់របស់អ៊ីស្រាអែល។ ក្រុមអ្នករៀបចំកងនាវាជំនួយ Global Sumud Flotilla បាននិយាយថា នាវាទាំងនោះត្រូវបានអ៊ីស្រាអែលរឹបអូស នៅចម្ងាយរាប់រយគីឡូម៉ែត្រពីតំបន់ហ្កាហ្សា។ក្រុមនេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «នេះគឺជាទង្វើចោរសមុទ្រ។ នេះគឺជាការចាប់ខ្លួនមនុស្សដោយខុសច្បាប់ នៅលើដែនទឹកអន្តរជាតិ ក្បែរ (កោះរបស់ក្រិក) Crete ដែលជាការអះអាងថា អ៊ីស្រាអែលអាចធ្វើប្រតិបត្តិការដោយគ្មានទោសពៃរ៍អ្វីទាំងអស់ ហួសពីព្រំដែនរបស់ខ្លួន ពោលគឺមិនមានផលវិបាកអ្វីឡើយ»។សេចក្ដីថ្លែងការណ៍បានបន្ថែមថា គ្មានរដ្ឋណាមួយមានសិទ្ធិទាមទារ ត្រួតពិនិត្យ ឬកាន់កាប់ដែនទឹកអន្តរជាតិនោះទេ ប៉ុន្តែអ៊ីស្រាអែលបានធ្វើដូច្នោះ ដោយពង្រីកការគ្រប់គ្រង ហួសពីព្រំដែនរបស់ខ្លួន ដើម្បីកាន់កាប់សមុទ្រមេឌីទែរ៉ាណេ នៅឆ្នេរសមុទ្រអឺរ៉ុប។តែលោក Danny Danon បេសកជនរបស់អ៊ីស្រាអែល ប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា កងនាវានេះ «ត្រូវបានបញ្ឈប់មុនពេលទៅដល់តំបន់របស់យើង»៕

អ៊ីរ៉ង់សង្ឃឹមថានឹងមានវឌ្ឍនភាពវិជ្ជមាន ក្រោយលោក Trump និយាយថាការចរចាកំពុងធ្វើតាមទូរស័ព្ទ

2026/04/30 05:09:08 pm        47
អនុប្រធានគណៈកម្មការសន្តិសុខជាតិនៃសភាអ៊ីរ៉ង់ លោក Alaeddin Boroujerdi បាននិយាយកាលពីថ្ងៃពុធ ២៩មេសា សប្ដាហ៍នេះថា អ៊ីរ៉ង់សង្ឃឹមថានឹងមានវឌ្ឍនភាពវិជ្ជមានក្នុងការចរចាជាមួយសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ប្រទេសទាំងពីរកំពុងធ្វើការចរចាតាមទូរស័ព្ទ។លោក Borouberdi បាននិយាយថា កិច្ចចរចាកំពុងត្រូវបានធ្វើឡើងក្រោមការណែនាំដោយផ្ទាល់របស់មេដឹកនាំកំពូលលោក Mojtaba Khamenei និងត្រួតពិនិត្យដោយផ្ទាល់ដោយប្រធានសភា លោក Mohammad Bagher Ghalibaf ដោយនិយាយថា អ៊ីរ៉ង់សង្ឃឹមថាកិច្ចចរចានឹងសម្រេចបានលទ្ធផលជោគជ័យ។មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់រូបនេះ ក៏បានបញ្ជាក់យ៉ាងច្បាស់ផងដែរថា អ៊ីរ៉ង់ពុំទាន់បានបង្ហាញសន្លឹកបៀរថ្មីរបស់ខ្លួននៅឡើយទេ ដោយលោកបានប្រៀបធៀបជាយុទ្ធសាស្ត្ររវាងច្រកសមុទ្រ Bab al-Manbed និងច្រកសមុទ្រ Hormuz ដោយសង្កត់ធ្ងន់លើសារៈសំខាន់ស្មើគ្នានៃផ្លូវទឹកទាំងពីរ និងថាកងកម្លាំងយេម៉ែនអាចចាត់វិធានការនៅក្នុងច្រកសមុទ្រ Bab al-Manbed នៅពេលវេលាសមស្របមួយ ដែលអាចនាំមកនូវការប៉ះពាល់ថ្មីដល់សហរដ្ឋអាមេរិក។    លោក Boroujerdi ហៅការគំរាមកំហែងថ្មីៗពីលោក Trump ថាគ្មានមូលដ្ឋាន ហើយថាវានឹងមិនមានលទ្ធផលអ្វីក្រៅពីការបំផ្លាញកេរ្តិ៍ឈ្មោះរបស់អាមេរិកឡើយ ដោយបញ្ជាក់ជាថ្មីថា អ៊ីរ៉ង់នឹងមិនដែលបោះបង់ចោលការគ្រប់គ្រងលើច្រកសមុទ្រ Hormuz ឡើយ។ លោកបានបន្ថែមថា សមត្ថភាពយោធារបស់អ៊ីរ៉ង់ រួមទាំងមីស៊ីល រថក្រោះ និងយានដ្រូន គឺគ្រប់គ្រាន់ដើម្បីទ្រទ្រង់ជម្លោះដ៏យូរអង្វែង ប្រសិនបើចាំបាច់៕

លោក Trump ប្រាប់លោក Netanyahu ថា ត្រូវវាយប្រហារក្រុមហេសបូឡា ដោយច្បាស់លាស់ជាងមុន

2026/04/30 05:00:16 pm        49
ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃពុធថា អ៊ីស្រាអែលត្រូវតែវាយប្រហារក្រុមហេសបូឡា «ដោយច្បាស់លាស់ជាងមុន»។លោក Trump បាននិយាយថា៖ «ខ្ញុំបានប្រាប់ទៅលោក (Benjamin) Netanyahu ថា លោកត្រូវតែធ្វើវាដោយច្បាស់លាស់ជាងមុន។ មិនមែនវាយប្រហារកម្ទេចអគារទេ។ លោកមិនអាចធ្វើបែបនោះបានទៀតទេ។ វាគួរឲ្យខ្លាចពេកហើយ ព្រោះវាធ្វើឲ្យអ៊ីស្រាអែលមើលទៅអាក្រក់ណាស់»។ជាមួយគ្នានេះ លោកបាននិយាយថា ក្រុមហេសបូឡា និងអ្នកគាំទ្រសំខាន់របស់ខ្លួន គឺអ៊ីរ៉ង់ បានបំផ្លាញប្រទេសលីបង់។ លោក Trump ត្រូវបានដកស្រង់សម្តីដែលបានប្រាប់សារព័ត៌មាន Axios ថា៖ «នៅពេលដែលអ៊ីរ៉ង់បរាជ័យ ក្រុមហេសបូឡានឹងត្រូវបរាជ័យដោយស្វ័យប្រវត្តិ»។ ប្រធានាធិបតីអាមេរិករូបនេះក៏បានបង្ហាញការជឿជាក់របស់លោកផងដែរថា លីបង់ និងរដ្ឋាភិបាលបច្ចុប្បន្ន នៅទីក្រុងបេរូត អាច «វិលត្រឡប់មកវិញ»។ដោយឡែក មន្ត្រីអាមេរិកម្នាក់ បានប្រាប់សារព័ត៌មាន Axios ថា ទីក្រុងវ៉ាស៊ីនតោន នឹង «បង្កើនយ៉ាងខ្លាំង» នូវយុទ្ធនាការនយោបាយរបស់ខ្លួន ប្រឆាំងនឹងក្រុមហេសបូឡា និងស្វែងរកវិធី ដើម្បីបង្កើនសមត្ថភាពរបស់កងកម្លាំងប្រដាប់អាវុធលីបង់ (LAF)៕

សេតវិមានស្ងៀមស្ងាត់ ខណៈចិនបង្កើនឥទ្ធិពលពាណិជ្ជកម្ម មុនកិច្ចប្រជុំកំពូល Trump-Xi

2026/04/30 04:57:41 pm        45
ទីក្រុងប៉េកាំងបានដាក់ចេញច្បាប់ពាណិជ្ជកម្មថ្មី នៅខែនេះ ដែលបានធ្វើឲ្យក្រុមហ៊ុនអាមេរិកមានក្ដីបារម្ភ និងដែលអ្នកវិភាគ លើកឡើងថា អាចធ្វើឲ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការកាត់បន្ថយការពឹងផ្អែកខ្សែច្រវាក់ផ្គត់ផ្គង់ លើប្រទេសចិន។ប៉ុន្តែប្រតិកម្មរបស់រដ្ឋបាលប្រធានាធិបតី លោក Donald Trump បានស្ថិតនៅក្នុងសភាពស្ងាត់ស្ងៀមខុសពីធម្មតា ពោលគឺមន្ត្រីអាមេរិកមិនទាន់បានបង្ហាញការយល់ឃើញជាសាធារណៈ អំពីចំណាត់ការរបស់ទីក្រុងប៉េកាំងនៅឡើយទេ។ច្បាប់ទាំងនេះ ដែលបានប្រកាសត្រឹមតែប៉ុន្មានសប្តាហ៍ មុនមានជំនួបកំពូលថ្ងៃទី ១៤-១៥ ខែឧសភា ឆ្នាំ២០២៦ រវាងលោកប្រធានាធិបតី Trump និងមេដឹកនាំចិន ស៊ី ជីនពីង (Xi Jinping) បានដាក់មូលដ្ឋានគ្រឹះផ្នែកច្បាប់ សម្រាប់ការដាក់ទណ្ឌកម្មក្រុមហ៊ុនបរទេសដែលស្វែងរកការផ្លាស់ប្តូរប្រភពរបស់ពួកគេចេញពីប្រទេសចិន។រដ្ឋបាលរបស់លោក Trump បានជំរុញឲ្យក្រុមហ៊ុននានា «កាត់បន្ថយហានិភ័យ» ពោលគឺពឹងផ្អែកលើទំនិញពីប្រទេសចិនឲ្យតិចជាងមុន ហើយចង់គ្រប់គ្រងឡើងវិញលើឧស្សាហកម្មយុទ្ធសាស្ត្រ ក្នុងនោះរួមទាំងរ៉ែសំខាន់ៗ និងឱសថផងដែរ។ ច្បាប់ថ្មីរបស់ទីក្រុងប៉េកាំងជំរុញយ៉ាងមានប្រសិទ្ធភាពឲ្យក្រុមហ៊ុនអាមេរិក និងបរទេសផ្សេងទៀតដើរទិសដៅផ្សេង។យ៉ាងណាក្ដី ភាពស្ទាក់ស្ទើររបស់រដ្ឋបាលលោក Trump ជុំវិញច្បាប់ថ្មីនេះ ដែលមនុស្សជាច្រើននៅក្នុងឧស្សាហកម្មអាមេរិក មើលឃើញថា ជាការបរាជ័យ គឺជាការចាកចេញពីយុទ្ធសាស្ត្រភាពជាដៃគូពាណិជ្ជកម្មទ្វេភាគី ដែលបានកំណត់លក្ខណៈមុនដល់កិច្ចប្រជុំរបស់លោក Trump ជាមួយលោក ស៊ី កាលពីខែតុលាឆ្នាំមុន នៅប្រទេសកូរ៉េខាងត្បូង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM
អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់មន្ត្រីរាជការ​​សប្បុរសជនចូលរួមយុទ្ធនាការ​ "១ម៉ឺនរៀល ១ម៉ឺននាក់"
05/31/2026 01:05 PM