រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់

ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ព្រមានអំពី «អាវុធដ៏គួរឲ្យខ្លាច» ខណៈអាមេរិកបន្តបិទខ្ទប់ ហើយការចំណាយកើនឡើង

2026/04/30 04:54:39 pm        42
ភាពតានតឹង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅតែមានកម្រិតខ្ពស់ដដែល ខណៈដែលទីក្រុងវ៉ាស៊ីនតោនបន្តអនុវត្តបិទផ្លូវទឹក ស្របពេលដែលប្រឈមនឹងការចំណាយកើនឡើង និងការផ្លាស់ប្តូរសក្ដានុភាពយោធា នៅក្នុងតំបន់។មេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់ លោក Shahram Irani បាននិយាយកាលពីថ្ងៃពុធ (ទី២៩ ខែមេសា ឆ្នាំ២០២៦) ថា ទីក្រុងតេអេរ៉ង់នឹងបង្ហាញ «អាវុធដ៏គួរឲ្យខ្លាច» សម្រាប់ប្រើប្រាស់នៅសមុទ្រ ឆាប់ៗនេះ នៅក្នុងសុន្ទរកថាដែលត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់។ លោកបានព្រមានថា កងកម្លាំងអ៊ីរ៉ង់នឹងឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះសកម្មភាពណាមួយបន្ថែមទៀតរបស់សហរដ្ឋអាមេរិក ដោយគូសបញ្ជាក់ពីអ្វីដែលមន្ត្រីពិពណ៌នាថា ជាសមត្ថភាពរារាំងដែលកំពុងកើនឡើង។ដោយឡែកភាគីសហរដ្ឋអាមេរិក លោកប្រធានាធិបតី Donald Trump បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងបន្តអនុវត្តការបិទផ្លូវទឹក រហូតដល់អ៊ីរ៉ង់យល់ព្រមលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលដោះស្រាយកង្វល់របស់សហរដ្ឋអាមេរិក។ លោក Trump បានបដិសេធសំណើ ដែលចង់ឲ្យមានការលុបការរឹតបន្តឹងជាមុនសិន និងបើកច្រកសមុទ្រ Hormuz ឡើងវិញ ដោយហៅការបិទផ្លូវនេះថា មានប្រសិទ្ធភាពជាងវិធានការយោធាដោយផ្ទាល់។ជាមួយគ្នានេះ ជម្លោះនេះ ក៏កំពុងដាក់បន្ទុកហិរញ្ញវត្ថុកាន់តែខ្លាំងឡើងៗ លើទីក្រុងវ៉ាស៊ីនតោនផងដែរ។ មន្ត្រីក្រសួងការពារជាតិអាមេរិកបានឲ្យដឹងកាលពីថ្ងៃពុធថា ការចំណាយលើសង្គ្រាមជាមួយអ៊ីរ៉ង់ បានឡើងដល់ប្រមាណ ២៥ពាន់លានដុល្លារ។ អ្នកត្រួតពិនិត្យក្រសួងការពារជាតិ លោក Jules Hurst III បាននិយាយថា ការចំណាយភាគច្រើនទាក់ទងនឹងគ្រាប់រំសេវ ប្រតិបត្តិការ និងការជំនួសឧបករណ៍ តែសមាជិកសភា បានបង្ហាញមន្ទិលសង្ស័យពីរបៀបដែលតួលេខនេះត្រូវបានគណនា៕

សហគមន៍ជ្វីហ្វ ប្រមូលផ្តុំគ្នាតវ៉ាបន្ទាប់ពីមនុស្ស២នាក់ត្រូវបានគេចាក់នៅភាគខាងជើងទីក្រុងឡុងដ្រ៍

2026/04/30 04:51:30 pm        30
សហគមន៍ជ្វីហ្វ បានប្រមូលផ្តុំគ្នានៅភាគខាងជើងទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស កាលពីល្ងាចថ្ងៃពុធ ទី២៩ ខែមេសា បន្ទាប់ពីបុរសជ្វីហ្វពីរនាក់ ត្រូវបានចាក់ដោយអ្នកវាយប្រហារម្នាក់ដែលបានរត់តាមផ្លូវកំណត់គោលដៅលើជនជាតិជ្វីហ្វ ហើយនគរបាលបាននិយាយថា ត្រូវបានចាត់ទុកថាជាឧបទ្ទវហេតុភេរវកម្ម។នគរបាលបាននិយាយថា ជនរងគ្រោះពីរនាក់ ម្នាក់មានអាយុ៧០ឆ្នាំ និងម្នាក់ទៀតស្ថិតក្នុងវ័យ៣០ឆ្នាំ មានស្ថានភាពស្ថិរភាពនៅក្នុងមន្ទីរពេទ្យ ហើយមន្ត្រីនគរបាលនិងអ្នកមួយចំនួនដែលជនសង្ស័យ បានវាយប្រហារផងដែរនោះ បានចូលចាប់ខ្លួនបុរសអាយុ៤៥ឆ្នាំម្នាក់បន្ទាប់ពីបានបញ្ឈប់បុរសនេះ ដោយប្រើប្រាស់ឧបករណ៍ឆក់។ការវាយប្រហារប្រឆាំងជ្វីហ្វចុងក្រោយបំផុតនៅចក្រភពអង់គ្លេស បានទាមទារឲ្យមានសកម្មភាពបន្ទាន់ពីសហគមន៍ជ្វីហ្វដែលបានទៅប្រមូលផ្តុំគ្នាតវ៉ានៅក្រុង Golders Green។ ការចាក់ដោយកាំបិតនេះ បានកើតឡើងបន្ទាប់ពីការវាយប្រហារដោយការលួចដុតជាបន្តបន្ទាប់លើគោលដៅជនជាតិជ្វីហ្វក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះនៅក្នុងរដ្ឋធានី។

អ៊ីស្រាអែល ស្ទាក់ចាប់ទូកដឹកជំនួយទៅកាន់តំបន់ហ្កាហ្សា

2026/04/30 04:39:12 pm        62
ប្រភពព័ត៌មានអ៊ីស្រាអែលបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា អ៊ីស្រាអែល បានចាប់ផ្តើមគ្រប់គ្រងទូកដឹកជំនួយដែលធ្វើដំណើរទៅកាន់តំបន់ហ្កាហ្សានៅឆ្ងាយពីឆ្នេរសមុទ្ររបស់ខ្លួន។វិទ្យុកងទ័ពដែលគ្រប់គ្រងដោយរដ្ឋ បានរាយការណ៍ថា កងទ័ពជើងទឹក បានចាប់ផ្តើមស្ទាក់ចាប់ក្បួនទូកមួយក្រុម ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។អ្នកនាំពាក្យក្រសួងការបរទេស លោក Oren Marmorstein បានចេញផ្សាយវីដេអូ ដែលលោកបាននិយាយថា ត្រូវបានថតនៅលើទូកមួយគ្រឿង ដោយអះអាងថា គ្រឿងញៀនត្រូវបានរកឃើញនៅលើទូកនោះ។អ្នកនាំពាក្យ មិនបានបញ្ជាក់ថាមានទូកប៉ុន្មានគ្រឿងដែលពាក់ព័ន្ធ ឬកន្លែងដែលការស្ទាក់ចាប់បានកើតឡើង នោះទេ។ក្បួនទូក ដែលដឹកជំនួយមនុស្សធម៌ទៅកាន់ប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សាដែលរងការវាយប្រហារដោយសង្គ្រាម បានចេញដំណើរពីទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ នៅថ្ងៃទី១២ ខែមេសា ក្នុងគោលបំណងប្រឆាំងទៅនឹងការបិទផ្លូវទឹករបស់អ៊ីស្រាអែល។

ការបង្វិលប្រាក់សំណងលើការដំឡើងពន្ធលើកដំបូងរបស់អាមេរិកត្រៀមរួចរាល់ដែលនឹងធ្វើឡើងនៅអំឡុងថ្ងៃទី១១ ខែឧសភា

2026/04/30 04:36:27 pm        48
យោងតាមសេចក្តីបង្គាប់ដែលបានធ្វើឡើងកាលពីថ្ងៃអង្គារសប្តាហ៍នេះនៅក្នុងតុលាការពាណិជ្ជកម្មអន្តរជាតិសហរដ្ឋអាមេរិក បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិក មានផែនការបញ្ចេញការបង់ប្រាក់ទូទាត់សំណងលើការដំឡើងពន្ធលើកដំបូង អំឡុងនៅថ្ងៃទី១១ ខែឧសភា។សេចក្តីបង្គាប់និយាយថា ប្រហែល២១ភាគរយនៃទំនិញនាំចូល ដែលកាលពីពេលមុនទទួលរងពីការដំឡើងពន្ធក្រោមច្បាប់ស្តីអំណាចសេដ្ឋកិច្ចគ្រាអាសន្នអន្តរជាតិ (IEEPA) ត្រូវបានទទួលយកសម្រាប់ការដកចេញពន្ធតាមរយៈដំណើរការការពារព្រំដែននិងគយ ដែលគេហៅថារដ្ឋបាលរួមនិងដំណើរការបណ្តុំទិន្នន័យ (CAPE)។ចៅក្រម ដែលបានចេញសេចក្តីបង្គាប់ និងកំពុងពិនិត្យដំណើរការបង្វិលប្រាក់វិញ បាននិយាយថា ប្រហែល៣ភាគរយនៃទំនិញចូល ច្បាប់ស្តីអំណាចសេដ្ឋកិច្ចគ្រាអាសន្នអន្តរជាតិ (IEEPA) ត្រូវបានបញ្ចប់តាមរយៈរដ្ឋបាលរួមនិងដំណើរការបណ្តុំទិន្នន័យ(CAPE) ហើយកំពុងស្ថិតក្នុងដំណាក់កាលបង្វិលប្រាក់សងវិញ។ តុលាការកំពូលសហរដ្ឋអាមេរិក បានចេញសេចក្តីសម្រេចនៅថ្ងៃទី២០ ខែកុម្ភៈ ថា គោលនយោបាយដំឡើងពន្ធរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្រោមច្បាប់ស្តីអំណាចសេដ្ឋកិច្ចគ្រាអាសន្នអន្តរជាតិ (IEEPA) គឺផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ។

អេមីរ៉ាតអារ៉ាប់រួមចាប់ខ្លួនសមាជិកបណ្តាញឆបោកឆ្លងដែនជាង ២៧០នាក់

2026/04/30 04:29:38 pm        71
កងកម្លាំងនគរបាលទីក្រឌូបៃរបស់អេមីរ៉ាតអារ៉ាប់រួម បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានចាប់ខ្លួនសមាជិកជាង ២០០នាក់នៃបណ្តាញឆបោកឆ្លងដែន ដែលភាគច្រើនមកពីអាស៊ីអាគ្នេយ៍ ក្នុងប្រតិបត្តិការរួមគ្នាជាមួយ FBI និងនគរបាលចិន។កងកម្លាំងនេះ បាននិយាយនៅក្នុងសារមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Xថា៖«ខ្លួនបានធ្វើប្រតិបត្តិការសកលដែលមានការសម្របសម្រួល...ក្នុងភាពជាដៃគូជាមួយការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) និងនគរបាលចិន ដែលនាំឲ្យមានការចាប់ខ្លួនសមាជិកបណ្តាញឆបោកចំនួន ២៧៦នាក់»។កងកម្លាំងនគរបាលទីក្រឌូបៃបានបញ្ជាក់ថា ជនសង្ស័យទាំងនេះ គឺជាផ្នែកមួយនៃ «បណ្តាញឆបោកឆ្លងដែន» ដោយបន្ថែមថា ប្រតិបត្តិការនេះ គឺផ្តោតលើ «ក្រុមឧក្រិដ្ឋជនចំនួនបី និងបានរុះរើមជ្ឈមណ្ឌលឆបោកចំនួន ៩កន្លែង » ដែលពាក់ព័ន្ធនឹងការឆបោកវិនិយោគ និងការក្លែងបន្លំរូបិយប័ណ្ណនិម្មិត៕

លោក Trump៖ អាមេរិកដឹងទីតាំងអ៊ីរ៉ង់បន្ថែមគ្រឿងយុទ្ធោបករណ៍ ហើយនឹងកម្ទេច បើសង្គ្រាមផ្ទុះឡើងវិញ

2026/04/30 04:26:02 pm        85
ប្រធានាធិបតី Donald Trump កាលពីថ្ងៃពុធ (ទី២៩ ខែមេសា ឆ្នាំ២០២៦) បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន ដឹងថា អ៊ីរ៉ង់បានដាក់ពង្រាយគ្រឿងយុទ្ធោបករណ៍ថ្មី នៅទីណា ក្នុងអំឡុងពេលមានបទឈប់បាញ់ដែលកំពុងបន្តមាន ហើយនឹងកម្ទេចវាយ៉ាងឆាប់រហ័ស ប្រសិនបើសង្គ្រាមចាប់ផ្ដើមផ្ទុះឡើងវិញជាថ្មី។លោក Trump បាននិយាយថា៖ «ពួកគេប្រហែលជាបាននាំយកគ្រឿងយុទ្ធោបករណ៍ធុនស្រាលមួយចំនួន ក្នុងអំឡុងពេលមានបទឈប់បាញ់នេះ ហើយយើងដឹងច្បាស់ថា វានៅទីណា ដូច្នេះ វានឹងត្រូវបានកម្ទេចចោល ក្នុងរយៈពេល ១៥នាទីដំបូង»។នៅព្រឹកថ្ងៃនោះ ប្រធានាធិបតីអាមេរិក បានប្រាប់គេហទំព័រសារព័ត៌មាន Axios ថា លោកបានបដិសេធសំណើពីទីក្រុងតេអេរ៉ង់ ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ ដោយជ្រើសរើសបន្តអនុវត្តការបិទផ្លូវទឹកនេះ ក្នុងគោលបំណងដាក់សម្ពាធលើទីក្រុងតេអេរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។លោក Trump បានប្រាប់សារព័ត៌មាននេះថា៖ «វិធីបិទខ្ទប់នេះមានប្រសិទ្ធភាពជាងការទម្លាក់គ្រាប់បែកទៅទៀត។ ពួកគេកំពុងជួបការលំបាកខ្លាំងបំផុត។ ស្ថានភាពនឹងកាន់តែអាក្រក់ទៅៗ សម្រាប់អ៊ីរ៉ង់»។ ហើយលោកបានអះអាងថា អ៊ីរ៉ង់កំពុងស្វែងរកកិច្ចព្រមព្រៀងមួយ ដើម្បីឲ្យមានលុបចោលការបិទផ្លូវទឹកដ៏សំខាន់ជាយុទ្ធសាស្ត្រ ពីសំណាក់សហរដ្ឋអាមេរិក។យ៉ាងណាក្ដី បើទោះបីជាលោក Trump មើលឃើញការបិទផ្លូវនេះ ជាវិធីសាស្ត្រដ៏មានឥទ្ធិពលក៏ដោយ ក៏ប្រភពបានប្រាប់សារព័តមាន Axios ថា បញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានបង្កើតផែនការ សម្រាប់ការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ «រយៈពេលខ្លី និងខ្លាំងក្លា» ដើម្បីបំបែកភាពជាប់គាំងផ្នែកការទូត ប្រសិនបើអ៊ីរ៉ង់មិនព្រមចុះញ៉ម៕

លោកTrump៖ លោក Putin អាចព្រមព្រៀងលើបទឈប់បាញ់បណ្តោះអាសន្ននៅអ៊ុយក្រែន

2026/04/30 04:22:49 pm        78
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Dodald Trump បាននិយាយបង្ហើបថា បទឈប់បាញ់អាចនឹងកើតឡើងសម្រាប់អ៊ុយក្រែន បន្ទាប់ពីលោកបានសន្ទនាជាមួយមេដឹកនាំរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃពុធ អំពីការបញ្ចប់សង្គ្រាម។ លោក Trump បាននិយាយថា លោកមាន «ការសន្ទនាដ៏ល្អ» ជាមួយ លោក Putin ទាក់ទងទាំងអ៊ុយក្រែន និងអ៊ីរ៉ង់ ដោយលោកប្រធានាធិបតី បាននិយាយថា បទឈប់បាញ់អាចនឹងកើតឡើងនៅខួបនៃការបញ្ចប់សង្គ្រាមលោកលើកទី២ ទិវាជ័យជំនះនៅខែក្រោយ។លោក Trump បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅក្នុងការិយាល័យពងក្រពើថា «ខ្ញុំគិតថា យើងនឹងរកឃើញដំណោះស្រាយយ៉ាងឆាប់រហ័ស»។ លោកប្រធានាធិបតី បាននិយាយបន្ថែមថា «ខ្ញុំបានស្នើឲ្យមានបទឈប់បាញ់ជាមួយអ៊ុយក្រែន ហើយខ្ញុំគិតថា លោកPutin អាចធ្វើដូច្នេះ ដោយលោកអាចប្រកាសអ្វីមួយដែលទាក់ទងនឹងរឿងនេះ»។លោក Trump បាននិយាយថា លោកសង្ឃឹមថា បទឈប់បាញ់អាចត្រួសត្រាយផ្លូវសម្រាប់ការបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍ ដែលបានឆេះរាលដាលរយៈពេលជាងបួនឆ្នាំ បន្ទាប់ពីរុស្ស៊ី បានឈ្លានពានអ៊ុយក្រែន។ រដ្ឋបាលលោក Trump បានធ្វើការរយៈពេលជាងមួយឆ្នាំ ដើម្បីជួយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដែលបានក្លាយជាជម្លោះបង្ហូរឈាមបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២។ កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលនៅតែជាប់គាំងបន្ទាប់ពីសង្គ្រាមនៅអ៊ីរ៉ង់បានផ្ទុះឡើង។បទឈប់បាញ់បណ្តោះអាសន្ននៅមជ្ឈិមបូព៌ា បានត្រួសត្រាយផ្លូវសម្រាប់ការចរចាដើម្បីចាប់ផ្តើមឡើងវិញនៅអ៊ុយក្រែន។

សភាអាមេរិក អនុម័តផែនការថវិកាបន្ថែម៧០ពាន់លានដុល្លារ សម្រាប់ការអនុវត្តច្បាប់អន្តោប្រវេសន៍

2026/04/30 04:20:49 pm        51
សភាសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ ទី ២៩ ខែមេសា បានអនុម័តផែនការថវិការយៈពេលបីឆ្នាំ ដែលនឹងត្រួសត្រាយផ្លូវឱ្យសភាពិចារណាលើថវិកាបន្ថែមចំនួន៧០ពាន់លានដុល្លារសម្រាប់សកម្មភាពអនុវត្តច្បាប់អន្តោប្រវេសន៍ដោយភ្នាក់ងារសហព័ន្ធ។សភា បានបោះឆ្នោតក្នុងសំឡេង ២១៥ ទល់នឹង ២១១សំឡេង ដោយគ្មានសំឡេងគាំទ្រពីសមាជិកគណបក្សប្រជាធិបតេយ្យ។ ប្រធានសភា លោក Mike Johnson បានធ្វើការបោះឆ្នោតដោយបើកចំហរយៈពេលជាងប្រាំម៉ោង ខណៈលោកបានខិតខំធ្វើឱ្យសមាជិកគណបក្សសាធារណរដ្ឋរបស់លោកទទួលយកវិធានការនេះ។ ព្រឹទ្ធសភាបានអនុម័តផែនការនេះនៅថ្ងៃទី ២៣ ខែមេសា ហើយខណៈសភាកំពុងដំណើរការ វានឹងអាស្រ័យលើសមាជិកគណបក្សសាធារណរដ្ឋនៅក្នុងសភាទាំងពីរ ដើម្បីដាក់បញ្ចូលព័ត៌មានលម្អិតនៃសំណើថវិកាចំនួន ៧០ ពាន់លានដុល្លារ និងទទួលបានការអនុម័ត នៅមុនពេលបញ្ជូនសំណើទៅកាន់ប្រធានាធិបតី លោក Donald Trump ដើម្បីចុះហត្ថលេខាឲ្យចូលជាច្បាប់។សមាជិកគណបក្សសាធារណរដ្ឋសង្ឃឹមថានឹងធ្វើដូច្នេះនៅក្នុងខែឧសភា ហើយនឹងប្រើប្រាស់នីតិវិធីពិសេសមួយដ៏កម្រ ដែលអនុញ្ញាតឱ្យពួកគេជំរុញច្បាប់នេះតាមរយៈព្រឹទ្ធសភាដោយគ្មានការគាំទ្រពីសមាជិកបក្សប្រជាធិបតេយ្យ។ ក្រុមសាធារណរដ្ឋបានប្រើប្រាស់នីតិវិធីដូចគ្នានេះកាលពីឆ្នាំមុន ដើម្បីផ្តល់មូលនិធិប្រហែល ១៣០ ពាន់លានដុល្លារសម្រាប់ភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ ព្រមទាំងភ្នាក់ងារល្បាតព្រំដែន ជាការជំរុញដ៏ធំមួយដែលលោក Trump បានស្នើដើម្បីអនុវត្តយុទ្ធនាការនិរទេសជនអន្តោប្រវេសន៍ទ្រង់ទ្រាយធំរបស់លោក។

ទីប្រឹក្សាយោធាអ៊ីរ៉ង់ បញ្ជាក់ថា ការបិទខ្ទប់របស់អាមេរិក អាចនាំឲ្យមានការប្រឈមមុខដាក់គ្នា បើនៅបន្ត

2026/04/30 04:19:02 pm        53
ទីប្រឹក្សាយោធាជាន់ខ្ពស់មួយរូបរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ បាននិយាយនៅថ្ងៃព្រហស្បតិ៍ (ទី៣០ ខែមេសា ឆ្នាំ២០២៦) នេះថា ការបិទផ្លូវរបស់សហរដ្ឋអាមេរិក ចំពោះកំពង់ផែអ៊ីរ៉ង់ «នឹងមិនទទួលបានជោគជ័យ» ទេ ដោយព្រមានថា ទីក្រុងតេអេរ៉ង់អាចជ្រើសរើសការប្រឈមមុខដាក់គ្នា ប្រសិនបើការធ្វើបែបនោះនៅតែបន្តមាន។នៅក្នុងសុន្ទរកថាដែលបានចាក់ផ្សាយតាមទូរទស្សន៍រដ្ឋ នាព្រឹកថ្ងៃព្រហស្បតិ៍ លោក Mohsen Rezaei បាននិយាយថា អ៊ីរ៉ង់មានវិធីច្រើន ដើម្បីគេចពីការបិទខ្ទប់នេះ ដោយសង្កត់ធ្ងន់ថា កិច្ចប្រឹងប្រែង ដើម្បីអនុវត្តវា នឹងមិនទទួលបានជោគជ័យនោះឡើយ។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើការបិទផ្លូវនេះ នៅតែបន្តមានទៀតនោះ អ៊ីរ៉ង់អាចនឹងងាកទៅរកវិធីប្រឈមមុខដាក់គ្នា ដើម្បីលុបបំបាត់ការធ្វើបែបនេះ។ជាមួយគ្នានេះ លោក Rezaei ក៏បានគូសបញ្ជាក់ផងដែរ ពីសេណារីយ៉ូដែលអាចកើតមាន ក្នុងករណីមានសង្គ្រាមទៀត ដោយប្រាប់ថា ការផ្ដោតទំនងជាមាននៅតំបន់ឆ្នេរសមុទ្រភាគខាងត្បូង ដែលលាតសន្ធឹងឆ្ពោះទៅកាន់ទីក្រុង Isfahan ដោយមានសកម្មភាពមួយចំនួននៅភាគខាងលិចប្រទេស។ លោកបានព្រមានថា ជម្លោះបែបនេះអាចរួមបញ្ចូលទាំងការទម្លាក់គ្រាប់បែក និងការធ្វើឃាត នៅទីក្រុងតេអេរ៉ង់។សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមការវាយលុករួមគ្នា លើអ៊ីរ៉ង់ កាលថ្ងៃទី២៨ ខែកុម្ភៈ ដោយទីក្រុងតេអេរ៉ង់បានសងសឹកដោយការវាយប្រហារលើអ៊ីស្រាអែល និងប្រទេសក្នុងតំបន់ផ្សេងទៀតដែលមានធនធានរបស់សហរដ្ឋអាមេរិក។ ក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ ប្រកាសបទឈប់បាញ់រយៈពេល ២សប្តាហ៍នៅថ្ងៃទី៨ ខែមេសា ដែលសម្របសម្រួលដោយប្រទេសប៉ាគីស្ថាន។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសពីការបន្តបទឈប់បាញ់ដោយគ្មានកំណត់ នៅថ្ងៃទី២១ ខែមេសា៕

លោក Ghalibaf៖ ការបិទផ្លូវទឹករបស់អាមេរិក ចង់ធ្វើឲ្យផ្ទៃក្នុងអ៊ីរ៉ង់ដួលរលំ ដោយអំពាវនាវឲ្យបន្តរួបរួមគ្នា

2026/04/30 04:16:55 pm        68
ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf ដែលបានក្លាយជាឥស្សរជនដ៏លេចធ្លោ ចាប់តាំងពីការចាប់ផ្តើមនូវសង្គ្រាមមជ្ឈិមបូព៌ា បាននិយាយកាលពីថ្ងៃពុធ (ទី២៩ ខែមេសា ឆ្នាំ២០២៦) ថា ការបិទផ្លូវទឹករបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសនេះ មានគោលបំណងបង្កើតការបែកខ្ញែក និង «ធ្វើឲ្យយើងដួលរលំពីខាងក្នុង» ដោយរូបលោកបានអំពាវនាវឲ្យបន្តរួបរួមគ្នា»។ទូរទស្សន៍រដ្ឋបានរាយការណ៍ថា លោក Ghalibaf បាននិយាយថា ប្រធានាធិបតីអាមេរិក លោក Donald Trump «ធ្វើឲ្យប្រទេសបែងចែកជា ២ក្រុម គឺក្រុមប្រកាន់តឹងរ៉ឹង និងក្រុមកណ្ដាល ហើយបន្ទាប់មកនិយាយភ្លាមៗ អំពីការបិទផ្លូវទឹក ដើម្បីបង្ខំឲ្យអ៊ីរ៉ង់ព្រមចុះចាញ់ តាមរយៈការដាក់សម្ពាធសេដ្ឋកិច្ច និងភាពមិនចុះសម្រុងគ្នាផ្ទៃក្នុង»។ដោយមេដឹកនាំអ៊ីរ៉ង់ជាច្រើននាក់ត្រូវបានសម្លាប់ ដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល ក្នុងនោះរួមទាំងមេដឹកនាំកំពូល លោក Ali Khamenei ផងដែរនោះ មានការរំពឹងទុកយ៉ាងទូលំទូលាយ អំពីតុល្យភាពអំណាច នៅអ៊ីរ៉ង់។ លោក Trump បាននិយាយកាលពីដើមខែនេះថា រដ្ឋាភិបាលអ៊ីរ៉ង់ «បានបែកបាក់យ៉ាងធ្ងន់ធ្ងរ មិនមែនជារឿងនឹកស្មានមិនដល់នោះទេ»។លោក Ghalibaf បាននិយាយកាលពីថ្ងៃពុធថា «សត្រូវបានចូលដល់យុទ្ធសាស្ត្រដំណាក់កាលថ្មី ហើយចង់ធ្វើឲ្យមានសម្ពាធសេដ្ឋកិច្ច និងការបែកបាក់ផ្ទៃក្នុង តាមរយៈការបិទផ្លូវទឹក និងការបំភ្លើសព័ត៌មាន ដើម្បីធ្វើឲ្យយើងចុះខ្សោយ ឬសូម្បីតែធ្វើឲ្យយើងដួលរលំពីខាងក្នុង»។ លោកបានអំពាវនាវឲ្យ «បន្តសាមគ្គីភាព» ព្រោះវាគឺជាដំណោះស្រាយតែមួយគត់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM
អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់មន្ត្រីរាជការ​​សប្បុរសជនចូលរួមយុទ្ធនាការ​ "១ម៉ឺនរៀល ១ម៉ឺននាក់"
05/31/2026 01:05 PM
អគ្គកុងស៊ុលវៀតណាម រៀបចំកម្មវិធីសប្ដាហ៍វប្បធម៌វៀតណាម ឆ្នាំ២០២៦ នៅខេត្ដសៀមរាប
05/31/2026 01:05 PM
រដ្ឋបាលខេត្តកំពតត្រៀមទុរេនទុំ ២តោន សម្រាប់ទទួលទេសចរចូលរួមព្រឹត្តិការណ៍ «មរតកផ្លែឈើ និងនំចំណីកំពត»
05/31/2026 01:05 PM
មន្ត្រីជំនាញ ស្នើដល់កសិករ សហគមន៍ និងអ្នកពាក់ព័ន្ធរួមគ្នាលើកកម្ពស់វិស័យកសិកម្មខេត្តកែប
05/31/2026 12:05 PM