UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់
ករណីឆ្លងសង្ស័យជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោកើនឡើងដល់ ១.០២៨នាក់
កូរ៉េខាងត្បូងពង្រឹងប្រព័ន្ធប្រឆាំងនុយក្លេអ៊ែរ-មីស៊ីល និងជំរុញកិច្ចសហប្រតិបត្តិការជាមួយអាមេរិក
ព្យុះខ្សាច់ដ៏ខ្លាំងក្លាបានបោកបក់ឆ្លងកាត់តំបន់ជាច្រើនក្នុងរដ្ឋវាលខ្សាច់ Rajasthan របស់ឥណ្ឌា

ព័ត៌មានអន្តរជាតិ

ការវាយប្រហារតាមច្រកអាកាសរុស្ស៊ីសម្លាប់មនុស្សម្នាក់នៅតំបន់ Sumy របស់អ៊ុយក្រែន

2026/04/29 07:51:35 pm        49
 ក្រុមមន្រ្តីក្នុងស្រុកនិយាយថា ការវាយប្រហារតាមច្រកអាកាសរបស់រុស្ស៊ី លើតំបន់ Sumy របស់អ៊ុយក្រែន បានសម្លាប់មនុស្សម្នាក់ នៅថ្ងៃពុធនេះ ។ រូបភាពវីដេអូឃ្លីបពីសេវាកម្មសង្រ្គោះបន្ទាន់តំបន់ Sumy ឃើញ ក្រុមជួយសង្រ្គោះ កំពុងជួយស្រ្តីម្នាក់ដែលទំនងជាតក់ស្លុតខ្លាំង នៅក្នុងប្លុកអគារផ្ទះល្វែងកំពុងរងការឆាបឆេះ ។ លោកអភិបាល Oleh Hryhorov បញ្ជាក់ថា មនុស្សម្នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនៅស្រុក Shostka ស្ថិតក្នុងតំបន់ Sumy ។ ខណៈពេលនោះដែរ មន្ត្រីរុស្ស៊ីនិយាយថា ការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន បានបង្កឲ្យមានអគ្គិភ័យដ៏ធំនៅរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីមួយកន្លែងនៅក្នុងទីក្រុង Tuapse គឺជាការវាយប្រហារលើកទី ៣លើកំពង់ផែសមុទ្រខ្មៅក្នុងរយៈពេលតិចជាងពីរសប្តាហ៍ ។ ដោយឡែក យោធាអ៊ុយក្រែនបានបញ្ជាក់ថា ខ្លួនបានបើកការវាយប្រហារនេះ ជាការវាយប្រហារថ្មីបំផុតនៅក្នុងការវាយប្រហារជាបន្តបន្ទាប់ដែលកាន់តែខ្លាំងឡើងត្រូវបានរៀបចំឡើង ដើម្បីរំខានដល់ឧស្សាហកម្មប្រេងរបស់រុស្ស៊ី និងកាត់បន្ថយប្រាក់ចំណូលជួយដល់ទីក្រុងមូស្គូ សម្រាប់មូលនិធិធ្វើសង្គ្រាម នៅអ៊ុយក្រែន ៕

ទាហានលីបង់ម្នាក់ត្រូវបានសម្លាប់ អំឡុងការវាយប្រហាររបស់អ៊ីស្រាអែល នៅភាគខាងត្បូងលីបង់

2026/04/29 07:51:11 pm        27
កងទ័ពលីបង់ នៅថ្ងៃពុធ (ទី២៩ ខែមេសា ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា ទាហានម្នាក់របស់ខ្លួន ស្ថិតក្នុងចំណោមមនុស្ស ២នាក់ដែលត្រូវបានសម្លាប់អំឡុងការវាយប្រហាររបស់អ៊ីស្រាអែល នៅភាគខាងត្បូងប្រទេស ដែលជាការវាយឆ្មក់បណ្ដាលឲ្យមានអ្នកស្លាប់ចុងក្រោយបង្អស់ ទោះបីជាមានបទឈប់បាញ់នៅក្នុងសង្គ្រាមអ៊ីស្រាអែល-ហេសបូឡាក៏ដោយ។សេចក្តីថ្លែងការណ៍របស់កងទ័ព បានឲ្យដឹងថា៖ «ទាហានម្នាក់ និងប្អូនប្រុសរបស់គេ ត្រូវបានសម្លាប់ អំឡុងការវាយប្រហាររបស់អ៊ីស្រាអែល ដែលបានកំណត់គោលដៅលើពួកគេ នៅទីក្រុង Khirbet Selm ក្នុងតំបន់ Bint Jbeil ខណៈពេលដែលពួកគេកំពុងធ្វើដំណើរដោយម៉ូតូពីប៉ុស្តិ៍ទាហានឆ្ពោះទៅផ្ទះរបស់ពួកគេ»។បើយោងតាមតួលេខដែលត្រូវបានធ្វើបច្ចុប្បន្នភាពដោយក្រសួងសុខាភិបាល បានបង្ហាញថា ការវាយឆ្មក់នេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីមនុស្ស ១១នាក់ រួមទាំងបុគ្គលិកការពារជនស៊ីវិល ៣នាក់ផង ត្រូវបានសម្លាប់ដោយសារការវាយប្រហារ នៅភាគខាងត្បូងប្រទេស ខណៈដែលកងទ័ព ២នាក់ក៏បានរងរបួសផងដែរ។ លោកនាយករដ្ឋមន្ត្រី Nawaf Salam បានហៅការវាយប្រហារដែលបានសម្លាប់បុគ្គលិកការពារជនស៊ីវិលថា ជា «ឧក្រិដ្ឋកម្មសង្គ្រាម»។បទឈប់បាញ់រយៈពេល ១០ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៧ ខែមេសា ហើយត្រូវបានបន្តរយៈពេល ៣សប្តាហ៍ទៀត ត្រូវបានគេរំពឹងថា នឹងផ្អាកសង្គ្រាមរយៈពេល ១ខែកន្លះ រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ ដែលឃើញកងទ័ពអ៊ីស្រាអែលឈ្លានពានភាគខាងត្បូងលីបង់។ ក្រោមបទឈប់បាញ់នេះ អ៊ីស្រាអែលរក្សាសិទ្ធិក្នុងការចាត់វិធានការប្រឆាំងនឹង «ការវាយប្រហារដែលបានគ្រោងទុក ការវាយប្រហារភ្លាមៗ ឬការវាយប្រហារកំពុងកើតមាន»៕

រដ្ឋមន្រ្តីការបរទេសអេក្វាឌ័រ និងឥណ្ឌា ចូលរួមជំនួបនៅទីក្រុងញូវដែលី ដើម្បីពង្រឹងទំនាក់ទំនង

2026/04/29 07:50:41 pm        42
 នៅថ្ងៃពុធនេះ រដ្ឋមន្រ្តីការបរទេសអេក្វាឌ័រលោកស្រី Gabriela Sommerfeld បានជួបជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar អំឡុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃរបស់លោកស្រីទៅកាន់ទីក្រុងញូវដែលី ។ លោក Jaishankar និយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម X ថា ពួកយើងបានពិភាក្សាលើវិធីសាស្រ្តពង្រឹងកិច្ចសហប្រតិបត្តិការ រួមទាំងវិស័យពាណិជ្ជកម្ម សុខភាព កសិកម្ម ឌីជីថល និងការពង្រឹងសមត្ថភាព ក៏ដូចជាសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវេទិកាពហុភាគី ។ លោកស្រី Sommerfeld នឹងធ្វើដំណើរទៅកាន់ស្តូបអនុស្សាវរីយ៍ Rajghat ដើម្បីគោរពរូបសំណាករបស់លោក មហាត្មះ គន្ធី មុនពេលជួបរដ្ឋមន្រ្តីក្រសួងសុខាភិបាលឥណ្ឌាលោក J.P. Nadda និងរដ្ឋមន្រ្តីការក្រសួងពាណិជ្ជកម្មលោក Piyush Goyal ។ សូមបញ្ជាក់ថា ឥណ្ឌា និងអេក្វាឌ័រ បានបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំ ១៩៦៩ ។ ប្រទេសទាំង ២ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់សម្រាប់ការពិគ្រោះយោបល់ក្រសួងការបរទេស កាលពីឆ្នាំ ២០០០ ៕

លោក Zelenskyy បញ្ជាក់ថា អ៊ុយក្រែននឹងបន្តពង្រីកចម្ងាយវាយប្រហារលើរុស្ស៊ី

2026/04/29 07:26:53 pm        36
លោកប្រធានាធិបតី Volodymyr Zelenskyy បាននិយាយនៅថ្ងៃពុធ (ទី២៩ ខែមេសា ឆ្នាំ២០២៦) នេះថា ប្រទេសអ៊ុយក្រែននឹងបន្តបង្កើនចម្ងាយវាយប្រហាររបស់ខ្លួន នៅក្នុងប្រទេសរុស្ស៊ី ដោយបានបង្ហោះវីដេអូនៃអ្វីដែលលោកបានប្រាប់ថា ជាការវាយប្រហារលើគោលដៅមួយ នៅចម្ងាយជាង ១.៥០០គីឡូម៉ែត្រ។អ៊ុយក្រែន បានបង្កើនការវាយប្រហាររបស់ខ្លួន ទៅលើរុស្ស៊ី ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយមានគោលបំណងបំផ្លាញរោងចក្រចម្រាញ់ប្រេង ឃ្លាំងស្តុក និងកំពង់ផែ ហើយនិងធ្វើឲ្យប៉ះពាល់ដល់ប្រភពហិរញ្ញប្បទានដ៏ធំបំផុតរបស់ទីក្រុងមូស្គូ សម្រាប់សង្គ្រាមរបស់ខ្លួន នៅអ៊ុយក្រែន ខណៈដែលតម្លៃប្រេងសកលបានហក់ឡើងដោយសារតែសង្គ្រាមអ៊ីរ៉ង់។តាមរយៈការបង្ហោះមួយនៅលើបណ្ដាញសង្គម X លោក Zelenskyy បាននិយាយថា សេវាសន្តិសុខរបស់អ៊ុយក្រែន បានរាយការណ៍ពីការវាយប្រហារដ៏ជោគជ័យមួយ នៅក្នុងប្រទេសរុស្ស៊ី ដោយចាត់ទុកវាថា ជា «ដំណាក់កាលថ្មីមួយក្នុងការប្រើប្រាស់អាវុធអ៊ុយក្រែន ដើម្បីកម្រិតសក្តានុពលនៃសង្គ្រាមរបស់រុស្ស៊ី»។ប្រធានាធិបតីអ៊ុយក្រែនបានបង្ហោះវីដេអូដែលបង្ហាញឲ្យឃើញផ្សែងហុយទ្រលោមឡើងទៅលើមេឃ ប៉ុន្តែមិនបានប្រាប់អត្តសញ្ញាណទីតាំងគោលដៅដែលត្រូវបានវាយប្រហារនោះទេ។ លោកបានបន្ថែមថា «ចម្ងាយត្រង់ គឺលើសពី ១.៥០០គីឡូម៉ែត្រ។ យើងនឹងបន្តពង្រីករយៈច្ងាយវាយប្រហារទាំងនេះ»។សេវាសន្តិសុខអ៊ុយក្រែន SBU បានឲ្យដឹងនៅក្នុងការបង្ហោះនាពេលក្រោយថា យានដ្រូនរបស់ខ្លួន បានវាយប្រហារស្ថានីយបូមប្រេងមួយកន្លែងរបស់រុស្ស៊ី នៅជិតទីក្រុង Perm នាពេលយប់ ដោយមានចម្ងាយប្រហែល ១.៥០០គីឡូម៉ែត្រពីអ៊ុយក្រែន។កាលពីថ្ងៃអង្គារ ការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែនបានបណ្តាលឲ្យមានអគ្គិភ័យដ៏ធំ នៅរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី នៅកំពង់ផែសមុទ្រខ្មៅ Tuapse ដែលជាការវាយប្រហារលើកទី៣ លើរោងចក្រចម្រាញ់ប្រេងក្នុងរយៈពេលមិនដល់ ២សប្តាហ៍។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានពិពណ៌នាអំពីការវាយប្រហារនេះថា ជាភស្តុតាងនៃការវាយប្រហាររបស់អ៊ុយក្រែនកាន់តែខ្លាំងឡើងៗ លើគោលដៅស៊ីវិល៕

សង្គ្រាមនៅស៊ូដង់ បានបន្សល់ទុកមីនដែលមិនទាន់ផ្ទុះ និងអាវុធផ្សេងៗទៀត នៅក្នុងទីក្រុងខាទុំ

2026/04/29 07:19:47 pm        39
លោក Khaled Abdulgader បានកត់សម្គាល់ឃើញក្មេងៗកំពុងប្រើវត្ថុមិនធម្មតាមួយជាបាល់ទាត់ ហើយបានព្យាយាមបញ្ឈប់ពួកគេ។ លោកបានចាប់វា ហើយវាបានផ្ទុះនៅក្នុងដៃរបស់លោក។ លោកបានបាត់បង់ម្រាមដៃពីរ ហើយបំណែកគ្រាប់បែក បានទម្លុះទៅក្នុងទ្រូងរបស់ខ្លួន។នៅក្នុងមន្ទីរពេទ្យមួយសម្រាប់ការត្រួតពិនិត្យសុខភាព បន្ទាប់ពីការផ្ទុះកាលពីឆ្នាំមុន លោកបានព្យាយាមរក្សាភាពវិជ្ជមាន។លោក Abdulgader បាននិយាយថា៖«ខ្ញុំជឿថា ព្រះជាម្ចាស់ជួយខ្ញុំ ទើបខ្ញុំរស់រានមានជីវិត ដោយគ្រាន់តែបាត់ម្រាមដៃពីរប៉ុណ្ណោះ។ លោកគឺជាម្នាក់ក្នុងចំណោមមនុស្សរាប់រយនាក់ដែលបានរងរបួស ឬស្លាប់ ដោយសារគ្រាប់រំសេវដែលមិនទាន់ផ្ទុះនៅក្នុងសង្គ្រាមរយៈពេលបីឆ្នាំនៅប្រទេសស៊ូដង់។ នោះរួមបញ្ចូលទាំងមីន ក៏ដូចជាអាវុធដូចជាគ្រាប់បែក គ្រាប់ផ្លោង គ្រាប់បែកដៃ ឬរ៉ូកែតដែលមិនទាន់ផ្ទុះ សរុបរាប់ម៉ឺនមុខ៕

រុស្ស៊ីវាយប្រហារហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ និង មន្ទីរពេទ្យ នៅភាគខាងត្បូងអ៊ុយក្រែន

2026/04/29 07:19:24 pm        29
មន្ត្រីអ៊ុយក្រែនបាននិយាយនៅថ្ងៃពុធនេះថា រុស្ស៊ីបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅតំបន់ Odesa ភាគខាងត្បូងអ៊ុយក្រែន ដោយប្រើយានដ្រូនពេញមួយយប់ ដែលក៏បានបំផ្លាញអគារលំនៅឋាន និងមន្ទីរពេទ្យមួយ និងបានបណ្តាលឲ្យមនុស្សពីរនាក់ រងរបួស។ដោយសរសេរនៅលើបណ្តាញសង្គម Telegram អភិបាលតំបន់ លោក Oleh Kiper បាននិយាយថា ការវាយប្រហារនៅភាគខាងត្បូងនៃតំបន់ Odesa បានបំផ្លាញផ្នែកទទួលអ្នកជំងឺនៃមន្ទីរពេទ្យមួយ នៅទីនោះ និងបានបំផ្លាញផ្នែកផ្សេងទៀតនៃមន្ទីរពេទ្យនេះយ៉ាងធ្ងន់ធ្ងរ។លោកបាននិយាយថា នៅពេលមានការវាយប្រហារ បុគ្គលិកពេទ្យ និងអ្នកជំងឺ កំពុងស្ថិតនៅក្នុងមណ្ឌលថែទាំមួយ ហើយក្រោយមកពួកគេត្រូវបានផ្លាស់ទៅមណ្ឌលថែទាំមួយផ្សេងទៀត។រដ្ឋអាជ្ញាក្នុងតំបន់ បាននិយាយថា មណ្ឌលថែទាំហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនេះ ត្រូវបានវាយប្រហារ ដោយពុំបានផ្តល់ព័ត៌មានលម្អិតទេ៕

បារាំងអំពាវនាវឲ្យពលរដ្ឋចាកចេញពីប្រទេសម៉ាលី «ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»

2026/04/29 07:18:08 pm        27
ប្រទេសបារាំងបានជំរុញឲ្យពលរដ្ឋរបស់ខ្លួននៅក្នុងប្រទេសម៉ាលីចាកចេញ «ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន» បន្ទាប់ពីការវាយប្រហារសម្របសម្រួលនៅចុងសប្តាហ៍ រួមទាំងនៅក្នុងរដ្ឋធានី Bamako។ នេះបើយោងតាមព័ត៌មានបច្ចុប្បន្នភាពអំពីការធ្វើដំណើរសម្រាប់ប្រទេសអាហ្វ្រិកខាងលិច។ក្រសួងការបរទេសបារាំង បាននិយាយថា ស្ថានភាពសន្តិសុខ នៅតែគ្រោះថ្នាក់ ហើយរង់ចាំការចាកចេញរបស់ពួកគេ ពលរដ្ឋបារាំងគួរតែស្នាក់នៅផ្ទះ កំណត់ការធ្វើដំណើរ និងអនុវត្តតាមការណែនាំពីអាជ្ញាធរមូលដ្ឋាន ខណៈពេលដែលជូនដំណឹងដល់សាច់ញាតិ។ ព័ត៌មានថ្មីៗ បានឲ្យដឹងថា ការធ្វើដំណើរទាំងអស់ទៅកាន់ប្រទេសម៉ាលី ត្រូវបានហាមឃាត់ជាដាច់ខាត។សាខាក្រុមអាល់កៃដានៅអាហ្វ្រិកខាងលិច និងក្រុមបំបែកខ្លួនដែលគ្រប់គ្រងដោយជនភាគតិច Tuareg បានវាយប្រហារមូលដ្ឋានកងទ័ពសំខាន់របស់ប្រទេសម៉ាលី និងតំបន់ក្បែរអាកាសយានដ្ឋាន Bamako ក្នុងការវាយប្រហារកាលពីថ្ងៃសៅរ៍   ខណៈពេលដែលកំពុងរុញច្រានកងទ័ពរុស្ស៊ីដែលគាំទ្រកងកម្លាំងរដ្ឋាភិបាលចេញពីទីក្រុងយុទ្ធសាស្ត្រ Kidal នៅភាគខាងជើង។  មេដឹកនាំរដ្ឋាភិបាលយោធារបស់ប្រទេសម៉ាលី បានប្តេជ្ញាកាលពីថ្ងៃអង្គារថា នឹង «កម្ទេច» អ្នកដែលទទួលខុសត្រូវ៕

ប្រទេសលីបង់ឃាត់ខ្លួនអតីតឯកអគ្គរដ្ឋទូតប៉ាឡេស្ទីននៅអាកាសយានដ្ឋានបេរូតពីបទពុករលួយ

2026/04/29 07:17:35 pm        49
មន្ត្រីបាននិយាយនៅថ្ងៃពុធនេះថា អាជ្ញាធរលីបង់បានឃាត់ខ្លួនអតីតឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំប្រទេសលីបង់ពីបទពុករលួយ ភ្លាមៗបន្ទាប់ពីលោកបានមកដល់ប្រទេសនេះ។  មន្ត្រីទាំងនោះ បានអះអាងថា លោក Ashraf Dabbour ត្រូវបានចាប់ខ្លួន នៅពេលមកដល់អាកាសយានដ្ឋានអន្តរជាតិ Rafik Hariri នៃទីក្រុងបេរូត កាលពីយប់ថ្ងៃអង្គារ។ មន្ត្រីតុលាការពីរនាក់ និងមន្ត្រីសន្តិសុខពីរនាក់ បាននិយាយដោយមិនបញ្ចេញឈ្មោះ ពីព្រោះពួកគេមិនត្រូវបានអនុញ្ញាតឲ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ។ប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ាខ្មូដ អាបាស (Mahmoud Abbas) បានដកហូតតំណែងរបស់លោក Dabbour ជាឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំប្រទេសលីបង់កាលពីឆ្នាំមុន បន្ទាប់ពីអាជ្ញាធរប៉ាឡេស្ទីន បានចោទប្រកាន់លោកពីបទពុករលួយ។មន្ត្រីលីបង់បាននិយាយថា អាជ្ញាធរបានឃាត់ខ្លួនលោក Dabbour នៅទីក្រុងបេរូត ដោយផ្អែកលើនិវេទន៍ក្រហមដែលចេញដោយនគរបាលអន្តរជាតិ (Interpol) កាលពីចុងឆ្នាំមុន៕

សារព័ត៌មានWSJ៖ លោក TRUMP មានគម្រោងបិទផ្លូវអ៊ីរ៉ង់ រយៈពេលយូរ

2026/04/29 07:17:01 pm        46
យោងតាមកាសែត Wall Street Journal (WSJ) លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រាប់មន្ត្រីសន្តិសុខជាតិអាមេរិកឲ្យត្រៀមខ្លួនសម្រាប់ការបិទផ្លូវកំពង់ផែអ៊ីរ៉ង់រយៈពេលយូរ ដើម្បីបង្ខំទីក្រុងតេអេរ៉ង់ឲ្យបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។យោងតាមរបាយការណ៍នោះ លោក ត្រាំ មិនជឿថា អ៊ីរ៉ង់កំពុងចរចាដោយស្មោះត្រង់នោះទេ ហើយសង្ឃឹមថា ប្រទេសនេះអាចត្រូវបានបង្ខំឲ្យផ្អាកការចម្រាញ់អ៊ុយរ៉ានីញ៉ូមរយៈពេល ២០ឆ្នាំ និងទទួលយកការរឹតបន្តឹងយ៉ាងតឹងរ៉ឹងបន្ទាប់ពីនោះ។មេដឹកនាំអាមេរិករូបនេះ បានបង្ហោះនៅលើវេទិកា Truth Social របស់ខ្លួនថា៖«អ៊ីរ៉ង់មិនអាចធ្វើសកម្មភាពរបស់ពួកគេបានទេ។ ពួកគេមិនដឹងពីរបៀបចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិនមែននុយក្លេអ៊ែរទេ។ ពួកគេគួរតែឆ្លាតជាងមុនឆាប់ៗនេះ!» រួមជាមួយរូបភាពរបស់លោក ត្រាំ កាន់កាំភ្លើងវាយប្រហារ ជាមួយនឹងចំណងជើងថា «លែងមានលោកបុរសល្អទៀតហើយ ( NO MORE MR. NICE GUY)»។ ដោយដកស្រង់សម្តីមន្ត្រីដែលមិនបញ្ចេញឈ្មោះ កាសែត Journal បាននិយាយថា លោក ត្រាំ បានសម្រេចចិត្តអំឡុងពេលកិច្ចប្រជុំកាលពីថ្ងៃចន្ទនៅក្នុងមជ្ឈមណ្ឌលបញ្ជាការរបស់សេតវិមានថា ទាំងការបន្តការទម្លាក់គ្រាប់បែក ឬការដើរចេញពីជម្លោះ គឺមានហានិភ័យខ្លាំងពេក៕

UN៖ អ៊ីរ៉ង់បានប្រហារជីវិតមនុស្ស ២១នាក់ និង ចាប់ខ្លួន ៤.០០០នាក់ តាំងពីសង្គ្រាមមជ្ឈិមបូព៌ាចាប់ ផ្តើម

2026/04/29 07:16:38 pm        29
អង្គការសហប្រជាជានៅតិ បាននិយាយនៅថ្ងៃពុធនេះថា អ៊ីរ៉ង់បានប្រហារជីវិតមនុស្សយ៉ាងហោចណាស់ ២១នាក់ និងចាប់ខ្លួនជាង ៤.០០០ នាក់ តាំងពីសង្គ្រាមមជ្ឈិមបូព៌ាចាប់ផ្តើម។ចាប់តាំងពីការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល បានបង្កឲ្យ មានសង្គ្រាមនៅចុងខែកុម្ភៈមក មនុស្សយ៉ាងតិច ៩នាក់ ត្រូវបានប្រហារជីវិតទាក់ទងនឹងការតវ៉ា ដែលបានធ្វើឲ្យអ៊ីរ៉ង់រង្គោះរង្គើ ក្នុងខែមករា ឆ្នាំ ២០២៦ ហើយ១០នាក់ទៀត ត្រូវបានចោទប្រកាន់ថា ជាសមាជិកនៃក្រុមប្រឆាំង និងពីរនាក់ពីបទចារកម្ម។ នេះបើយោងតាមការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ទីភ្នាក់ងារនេះបានបន្ថែមថា ទន្ទឹមនឹងនេះ មនុស្សជាង ៤.០០០នាក់ ត្រូវបានប៉ាន់ប្រមាណថា ត្រូវបានចាប់ខ្លួនដោយហេតុផលទាក់ទងនឹងសន្តិសុខជាតិ។ ទីភ្នាក់ងារនេះ បាននិយាយថា អ្នកជាប់ឃុំជាច្រើន គឺជាជនរងគ្រោះនៃការបាត់ខ្លួនដោយបង្ខំ ការធ្វើទារុណកម្ម ឬ «ការប្រព្រឹត្តឃោរឃៅ អមនុស្សធម៌ និងការបំភិតបំភ័យ» រួមទាំងការសារភាពដោយបង្ខំ ជួនកាលត្រូវបានចាក់ផ្សាយតាមទូរទស្សន៍ និងការប្រហារជីវិតក្លែងក្លាយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីជំនាញ ស្នើដល់កសិករ សហគមន៍ និងអ្នកពាក់ព័ន្ធរួមគ្នាលើកកម្ពស់វិស័យកសិកម្មខេត្តកែប
05/31/2026 12:05 PM
គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ផ្សព្វផ្សាយ​សេចក្តី​ជូន​ដំណឹង​ស្ដីពី​រដូវបិទនេសាទ
05/31/2026 12:05 PM
អ្នកដាំទុរេនស្រុកចម្ការលើ​ចង់ឲ្យអ្នកលក់ប្រកាន់ភាពស្មោះត្រង់លើអតិថិជន
05/31/2026 12:05 PM
មេបញ្ជាការតំបន់​ប្រតិបត្តិ​ការ​សឹក​រង​កំពង់ឆ្នាំង នាំយកអំណោ​ឧបត្ថម្ភដល់កុមារីកំព្រា កំពុង​មើល​ថែ​ប្អូន​តូច​នៅ​កំពង់ឆ្នាំង
05/31/2026 12:05 PM
ក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃ ណែនាំអាជ្ញាធរផ្សព្វផ្សាយ​ពីច្បាប់​កាតព្វកិច្ច​យោធា​ដល់​ពលរដ្ឋ
05/31/2026 11:05 AM
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់
05/31/2026 11:05 AM
ករណីឆ្លងសង្ស័យជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោកើនឡើងដល់ ១.០២៨នាក់
05/31/2026 11:05 AM
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
05/31/2026 11:05 AM
សាធារណជនគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដើម្បីលើកកម្ពស់ការថែទាំសុខភាពកុមារ
05/31/2026 10:05 AM
កូរ៉េខាងត្បូងពង្រឹងប្រព័ន្ធប្រឆាំងនុយក្លេអ៊ែរ-មីស៊ីល និងជំរុញកិច្ចសហប្រតិបត្តិការជាមួយអាមេរិក
05/31/2026 10:05 AM