ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់

ព័ត៌មានអន្តរជាតិ

ហ្ស៊កដានី និងគូវ៉ែតអំពាវនាវឲ្យមានដំណោះស្រាយប្រកបដោយចីរភាពរវាងអ៊ីរ៉ង់ និងអាមេរិក

2026/04/27 02:59:11 pm        125
ហ្ស៊កដានី និងគូវ៉ែតកាលពីថ្ងៃអាទិត្យ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការជំរុញកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឆ្ពោះទៅរកដំណោះស្រាយប្រកបដោយចីរភាព ដោយសង្កត់ធ្ងន់លើតម្រូវការ ដើម្បីធានាសេរីភាពនៃការធ្វើនាវាចរណ៍នៅច្រកសមុទ្រហ័រមូស។ការប្រកាសនេះ បានកើតឡើង អំឡុងពេលកិច្ចចរចារវាងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Safadi និងរដ្ឋមន្ត្រីការបរទេសគូវ៉ែត លោក Sheikh Jarrah Jaber Al-Ahmad Al-Sabah នៅទីក្រុងអាម៉ាន់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមមួយ។មន្ត្រីទាំងពីរបានសង្កត់ធ្ងន់ថា វឌ្ឍនភាពណាមួយ បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់ ត្រូវតែនាំទៅរកដំណោះស្រាយប្រកបដោយចីរភាពដែលដោះស្រាយភាពតានតឹងយូរអង្វែង។រដ្ឋមន្ត្រីទាំងពីរបានអំពាវនាវឲ្យមានការប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងចំពោះច្បាប់អន្តរជាតិ ការគោរពអធិបតេយ្យភាពរបស់រដ្ឋ និងការការពារសេរីភាពនៃការធ្វើនាវាចរណ៍នៅច្រកសមុទ្រហ័រមូស ស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២៕

សហភាពអឺរ៉ុបថ្កោលទោស «ការវាយប្រហារភេរវកម្ម» នៅក្នុងប្រទេសម៉ាលី

2026/04/27 02:54:15 pm        90
សហភាពអឺរ៉ុបកាលពីថ្ងៃអាទិត្យបានថ្កោលទោស«ការវាយប្រហារភេរវកម្ម» នៅក្នុងប្រទេសម៉ាលីដែលគ្រប់គ្រងដោយយោធា និងបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសន្តិសុខ និងស្ថិរភាព នៅក្នុងតំបន់ Sahel ។អ្នកនាំពាក្យម្នាក់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្លុកនេះ «ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការវាយប្រហារភេរវកម្មដែលបានធ្វើឡើងនៅក្នុងប្រទេសម៉ាលី កាលពីថ្ងៃទី ២៥ ខែមេសា» ដោយបន្ថែមថា ការចូលរួមរំលែកទុក្ខត្រូវបានផ្ញើទៅកាន់ «ក្រុមគ្រួសារជនរងគ្រោះ និងអាជ្ញាធរម៉ាលី»។វិទ្យុ RFI របស់បារាំង និងសាច់ញាតិពីរនាក់ បាននិយាយកាលពីថ្ងៃអាទិត្យថា ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាលី លោក Sadio Camara ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដោយសាខាអាល់កៃដា ទៅលើលំនៅឋានរបស់លោក នៅជិតមូលដ្ឋានកងទ័ពដ៏ធំ នៅខាងក្រៅទីក្រុង Bamako។ ប្រតិបត្តិការនៅក្នុងទីក្រុង Kati មានចម្ងាយ ១៥គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Bamako គឺជាផ្នែកមួយនៃការវាយប្រហារកាន់តែទូលំទូលាយដោយសាខារបស់ក្រុមអាល់កៃដា Jama’at Nusrat Al-Islam wal-Muslimin ដែលបានសហការជាមួយក្រុមភេរវករ Tuareg ជាអ្វីដែលអ្នកវិភាគ និងអ្នកការទូត បានពិពណ៌នាថា ជាការវាយប្រហារសម្របសម្រួលដ៏ធំបំផុតមួយ នៅក្នុងប្រទេសនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ៕

បារាំងជួយសង្គ្រោះជនអន្តោប្រវេសន៍ចំនួន ១១៩នាក់ ដែលកំពុងព្យាយាមឆ្លងសមុទ្រទៅកាន់អង់គ្លេស

2026/04/27 02:35:34 pm        95
មន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា សេវាកម្មឆ្នេរសមុទ្របារាំង បានជួយសង្គ្រោះជនអន្តោប្រវេសន៍ជាងមួយរយនាក់ពីសមុទ្រ Channel ខណៈពេលដែលពួកគេព្យាយាមឆ្លងកាត់ទៅកាន់ប្រទេសអង់គ្លេសកាលពីចុងសប្តាហ៍ ដោយមានមនុស្សម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់។Premar ដែលជាសេវាសមុទ្ររបស់បារាំងសម្រាប់តំបន់នេះ បាននិយាយថា នៅក្នុងប្រតិបត្តិការជាបន្តបន្ទាប់កាលពីថ្ងៃសៅរ៍ ក្រុមជួយសង្គ្រោះនៅឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសបារាំង បានជួយសង្គ្រោះមនុស្សចំនួន ១១៩នាក់ ដែលបានព្យាយាមឆ្លងកាត់សមុទ្រនេះ។  នៅក្នុងការជួយសង្គ្រោះមួយ ជនអន្តោប្រវេសន៍ម្នាក់ដែលបានសន្លប់ ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រទៅព្យាបាលនៅមន្ទីរពេទ្យមួយនៅទីក្រុងកំពង់ផែ Boulogne នៅឆ្នេរសមុទ្រភាគខាងជើង។កាលពីថ្ងៃព្រហស្បតិ៍ ចក្រភពអង់គ្លេស និងបារាំង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីរយៈពេល បីឆ្នាំ ដើម្បីបញ្ឈប់ជនអន្តោប្រវេសន៍ដែលគ្មានឯកសារធ្វើដំណើរដ៏ប្រថុយប្រថានឆ្លងកាត់ច្រកសមុទ្រតាមទូកតូចៗ ដោយទីក្រុងឡុងដ៍បានបង្កើនការទូទាត់របស់ខ្លួន ដើម្បីជួយផ្តល់មូលនិធិដល់ប្រតិបត្តិការរបស់បារាំង៕

UN៖ រថយន្តដឹកជំនួយនៅស៊ូដង់ ត្រូវរងការវាយប្រហារដោយយានដ្រូន

2026/04/27 02:33:14 pm        74
ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយប្រហារដោយយន្តដ្រូនទៅលើរថយន្តដឹកជំនួយមួយគ្រឿងនៅរដ្ឋ Darfur ខាងជើង នៃប្រទេសស៊ូដង់ បានបំផ្លាញសម្ភារៈផ្គត់ផ្គង់ទាំងអស់នៅលើរថយន្តនោះ  ដោយពុំបានបញ្ជាក់ថា អ្នកណាជាអ្នកទទួលខុសត្រូវនោះទេ។ការវាយប្រហារដោយដ្រូនរបស់ទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF) ដែលត្រូវបានជាប់នៅក្នុង  សង្គ្រាមដ៏ឃោរឃៅ ចាប់តាំងពីខែមេសា ឆ្នាំ២០២៣ បានកើនឡើង ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ     ជារឿយៗ បានបណ្តាលឲ្យមនុស្សរាប់សិបនាក់ស្លាប់ ក្នុងពេលតែមួយ។ទីភ្នាក់ងារនេះ បាននិយាយថា រថយន្តដែលដំណើរការដោយ UNHCR បាន «រងការវាយប្រហារដោយ   ដ្រូន» កាលពីថ្ងៃសុក្រ ខណៈពេលកំពុងដឹកជញ្ជូនឧបករណ៍ស្នាក់នៅសង្គ្រោះបន្ទាន់ទៅកាន់ទីក្រុង Tawila ជាជម្រករបស់មនុស្សជាង ៧០០.០០០នាក់ ដែលបានភៀសខ្លួនចេញពីការប្រយុទ្ធ នៅកន្លែងផ្សេងទៀត នៅក្នុងតំបន់ Darfur ភាគខាងលិច។ ទីភ្នាក់ងារនេះ បានបន្ថែមថា អ្នកបើកបរបានរត់គេចខ្លួន ដោយមិនមានរងរបួសទេ ប៉ុន្តែសម្ភារៈផ្គត់ផ្គង់ទាំងអស់ ត្រូវបានបំផ្លាញ ដោយសារអគ្គិភ័យ បានកើតឡើង៕

មនុស្សយ៉ាងតិច ៤០នាក់ បានស្លាប់ ក្នុងអំពើហិង្សាសហគមន៍ នៅប្រទេសឆាដ

2026/04/27 02:30:41 pm        76
យ៉ាងហោចណាស់មានមនុស្ស ៤២នាក់ បានស្លាប់ និង ១០នាក់ ផ្សេងទៀត រងរបួស បន្ទាប់ពីអំពើហិង្សាបានផ្ទុះឡើង នៅក្នុងភូមិ Igote ក្នុងខេត្ត Wadi-Fira ភាគខាងកើតប្រទេសឆាដ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន និងបោះពុម្ពផ្សាយឆាដកាលពីថ្ងៃអាទិត្យ។ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃសៅរ៍ បន្ទាប់ពីការប៉ះទង្គិចគ្នារវាងបុគ្គលពីរនាក់លើចំណុចផ្គត់ផ្គង់ទឹកមួយកន្លែង បានកើនឡើងរហូតដល់មានជម្លោះរវាងសហគមន៍ពីរ។ឧបនាយករដ្ឋមន្ត្រីឆាដ លោក Limane Mahamat បានដឹកនាំគណៈប្រតិភូមួយទៅកាន់ភូមិនោះ ដើម្បីវាយតម្លៃស្ថានភាព។លោក Limane Mahamat បាននិយាយថា៖«ជាអកុសល យើងសោកស្តាយចំពោះមនុស្ស ៤២នាក់ ដែលបានស្លាប់ និង ១០នាក់ បានរងរបួស។ យើងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសាររបស់ជនរងគ្រោះទាំងអស់៕

កំណើនប្រាក់ចំណេញឧស្សាហកម្មរបស់ចិនកើនឡើងយ៉ាងឆាប់រហ័ស ទោះសង្គ្រាមអ៊ីរ៉ង់បង្កើនហានិភ័យក៏ដោយ

2026/04/27 12:53:34 pm        102
ប្រាក់ចំណេញនៅតាមបណ្ដាក្រុមហ៊ុនឧស្សាហកម្មរបស់ប្រទេសចិនបានកើនឡើងក្នុងល្បឿនលឿនបំផុតក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះ ដែលបន្ថែមលើសញ្ញាកាន់តែទូលំទូលាយនៃការងើបឡើងវិញនៃសេដ្ឋកិច្ចមិនស្មើគ្នានៅក្នុងត្រីមាសទីមួយ ខណៈក្រុមអ្នកបង្កើតគោលនយោបាយកំពុងត្រៀមខ្លួនទប់ទល់ផលប៉ះពាល់នៃសង្គ្រាមមជ្ឈិមបូព៌ា។ លោក Lynn Song ប្រធានសេដ្ឋវិទូរបស់ ING សម្រាប់សហគមន៍ Greater China បាននិយាយថា ទិន្នន័យនេះ ទំនងជាមិនទាន់ឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃសង្គ្រាមអ៊ីរ៉ង់នៅឡើយទេ ដោយបានគូសបញ្ជាក់ពីហានិភ័យកាន់តែខ្លាំងចំពោះកំណើននៅក្នុងស្រុក និងក្រៅប្រទេសពីជម្លោះនេះ ខណៈរដ្ឋាភិបាល និងធុរកិច្ចនានាកំពុងខិតខំបន្ធូរបន្ថយការប៉ះពាល់។ទិន្នន័យដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិបានបង្ហាញនៅថ្ងៃចន្ទ២៧មេសានេះថា ប្រាក់ចំណេញនៅតាមបណ្ដាក្រុមហ៊ុនឧស្សាហកម្មបានកើនឡើង ១៥,៨% នៅក្នុងខែមីនាធៀបនឹងឆ្នាំមុន ដោយកើនឡើងពីការកើនឡើង១៥,២% ក្នុងរយៈពេលខែមករាដល់ខែកុម្ភៈ។សម្រាប់ត្រីមាសទីមួយ ប្រាក់ចំណេញឧស្សាហកម្មបានកើនឡើង ១៥,៥ % ធៀបនឹងឆ្នាំមុន ខណៈកំណើនសេដ្ឋកិច្ចបានកើនឡើងដល់ ៥% បន្ទាប់ពីធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលបីឆ្នាំក្នុងត្រីមាសមុន៕

លោក Trump៖ ខ្មាន់វាយប្រហារមានចរឹតប្រឆាំងគ្រិស្តសាសនា និងពោពេញដោយការស្អប់ខ្ពើមនៅក្នុងចិត្តរបស់គេ

2026/04/27 12:29:12 pm        79
ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ជនសង្ស័យក្នុងការប៉ុនប៉ងវាយប្រហារលើមន្ត្រីរដ្ឋបាលនៅឯពិធីទទួលទានអាហារពេលល្ងាចរបស់សមាគមអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមានកាលពីយប់ថ្ងៃសៅរ៍ មានចរឹតប្រឆាំងនឹងគ្រិស្តសាសនា និងពោពេញដោយការស្អប់ខ្ពើមនៅក្នុងចិត្តរបស់គេ ប៉ុន្តែជនល្មើសរូបនេះត្រូវបានបញ្ឈប់នៅមុខសាលសណ្ឋាគារ ជាកន្លែងដែលព្រឹត្តិការណ៍នេះកំពុងត្រូវបានធ្វើឡើង។លោក Trump បានប្រាប់សារព័ត៌មាន Fox News ថា ជនសង្ស័យគឺជា "មនុស្សឈឺ" ហើយក្រុមគ្រួសាររបស់គេធ្លាប់បានលើកឡើងពីការព្រួយបារម្ភពីរូបគេជាមួយអាជ្ញាធរអនុវត្តច្បាប់។ ជនសង្ស័យ ដែលត្រូវបានកំណត់អត្តសញ្ញាណដោយមន្ត្រីម្នាក់ថាគេមានឈ្មោះ Cole Thomas Allen មកពីទីក្រុង Torrance រដ្ឋ California ត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុក្នុងទីក្រុង Washington។លោក Trump បាននិយាយនៅក្នុងកម្មវិធី "Sunday Briefing" របស់ Fox News ថា "នៅពេលអ្នកអានសាររបស់គេ អ្នកនឹងដឹងថារូបគេស្អប់សាសនាគ្រិស្ត។  មន្ត្រីអនុវត្តច្បាប់ម្នាក់បានប្រាប់សារព័ត៌មាន Reuters ថា សំណេរមួយត្រូវបានផ្ញើទៅកាន់សមាជិកគ្រួសាររបស់ជនដៃដល់Allen មិនយូរប៉ុន្មានមុនការវាយប្រហារ។ មន្ត្រីរូបនោះបាននិយាយ ជនសង្ស័យបានហៅខ្លួនគេថាជាឃាតករមិត្តភាពសហព័ន្ធ។យោងតាមប្រព័ន្ធផ្សព្វផ្សាយសង្គម និងប្រវត្តិរូបរបស់គេ ខ្មាន់កាំភ្លើង Allen គឺជាគ្រូបង្រៀន វិស្វករ និងជាអ្នកអភិវឌ្ឍន៍កម្មវិធីហ្គេមវីដេអូ ដែលរស់នៅភាគខាងត្បូងរដ្ឋ California។ យោងតាមសារព័ត៌មាន Bloomberg បានឱ្យដឹងថា រូបគេទទួលបានកាំភ្លើងជាច្រើនដើមដោយស្របច្បាប់មុនពេលការវាយប្រហារកើតឡើង។យោងតាមមន្ត្រី សារពោពេញដោយភាពស្អប់ខ្ពើមនេះបាននិយាយថា "ការរើបម្រាសនៅពេលដែលអ្នកផ្សេងត្រូវបានគេគាបសង្កត់ មិនមែនជាអាកប្បកិរិយាគ្រិស្តសាសនិកទេ វាគឺជាការជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មរបស់អ្នកគាបសង្កត់"។មន្ត្រីរូបនេះបាននិយាយថា ក្នុងចំណោមគោលដៅដែលបានរាយឈ្មោះនៅក្នុងសារនោះគឺជាក្រុមមន្ត្រីរដ្ឋបាល លោក Trump ប៉ុន្តែមិនមែននាយក FBI លោក Kash Patel ដែលត្រូវបានចាត់ថ្នាក់តាមលំដាប់អាទិភាពពីខ្ពស់បំផុតទៅទាបបំផុត នោះទេ៕

ធនាគារអឺរ៉ុប៖ ថវិកា៣០លានអឺរ៉ូ ត្រូវបានអនុម័តសម្រាប់ផែនការជួសជុលរបងសុវត្ថិភាពរោងចក្រនុយក្លេអ៊ែរ Chornobyl

2026/04/27 12:23:57 pm        67
ធនាគារអឺរ៉ុបសម្រាប់ការកសាងឡើងវិញនិងអភិវឌ្ឍន៍ បាននិយាយកាលពីថ្ងៃអាទិត្យ ទី ២៦ ខែមេសា ថា ការស្តារឡើងវិញសុវត្ថិភាពនៅទីតាំងនុយក្លេអ៊ែរ Chornobyl បន្ទាប់ពីការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ី អាចចំណាយថវិកាយ៉ាងហោចណាស់ ៥០០ លានអឺរ៉ូ។ខណៈអ៊ុយក្រែនប្រារព្ធខួបលើកទី ៤០ ចាប់តាំងពីមហន្តរាយនុយក្លេអ៊ែរដ៏អាក្រក់បំផុតរបស់ពិភពលោក លោកស្រី Odile Renaud-Basso ប្រធានធនាគារអឺរ៉ុបសម្រាប់ការកសាងឡើងវិញនិងអភិវឌ្ឍន៍ (EBRD) បាននិយាយថា អ្នកផ្តល់ជំនួយរួមមានសហភាពអឺរ៉ុប ប្រទេសបារាំង និងអង់គ្លេស បានអនុម័តថវិកាចំនួន៣០លានអឺរ៉ូ ដើម្បីផ្តល់មូលនិធិដល់ការងារត្រៀមរៀបចំបន្ទាន់ និងការវាយតម្លៃបច្ចេកទេសលើរបងស្តង់ដាសុវត្ថិភាពថ្មីដែលត្រូវបានបំផ្លាញ។លោកស្រីបាននិយាយថា ការរកឃើញបឋមបានបង្ហាញថា ច្រេះស៊ីចំពោះរចនាសម្ព័ន្ធដែក អាចគំរាមដល់សុវត្ថិភាពរយៈពេលវែង។លោកស្រី Renaud-Basso បាននិយាយថា មូលនិធិនេះនឹងធ្វើឱ្យស្ថានភាពមានស្ថេរភាព និងរៀបចំសម្រាប់ការងារជួសជុលពេញលេញ ដែលនឹងចាប់ផ្តើមនៅដើមឆ្នាំ ២០២៨ និងបញ្ចប់នៅមុនឆ្នាំ ២០៣០។

នគរបាលបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករនៅរដ្ឋ Manipur ប្រទេសឥណ្ឌា

2026/04/27 12:20:50 pm        100
កងកម្លាំងសន្តិសុខនៅរដ្ឋ Manipur ភាគឦសានប្រទេសឥណ្ឌា បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែកដើម្បីបំបែកក្រុមបាតុករដែលធ្វើបាតុកម្មប្រឆាំងការវាយប្រហារនាពេលថ្មីៗនេះនៅក្នុងតំបន់មានភាពវឹកវរ ។ក្រុមបាតុកររាប់រយនាក់ បានចេញធ្វើបាតុកម្មដើរឆ្ពោះទៅកាន់លំនៅឋានរបស់ប្រមុខរដ្ឋនៅក្នុងរដ្ឋនេះ ដើម្បីដាក់ស្នើអនុស្សរណៈជាមួយនឹងលិខិតទាមទារចំនួនប្រាំពីរចំណុចក្នុងចំណោមភាពតានតឹងកើនឡើងបន្ទាប់ពីអំពើហិង្សាថ្មីៗ នៅក្នុងរដ្ឋ។ការប៉ះទង្គិចគ្នាជាច្រើនបានផ្ទុះឡើងជាលើកដំបូងកាលពីក្នុងខែឧសភា ឆ្នាំ២០២៣ រវាងសហគមន៍ Meitei ដ៏លេចធ្លោនៅរដ្ឋ Manipur ភាគច្រើនជាពលរដ្ឋកាន់សាសនាហិណ្ឌូ និងកុលសម្ព័ន្ធ Kuki ភាគច្រើនជាអ្នកកាន់គ្រិស្តសាសនា ជុំវិញផលប្រយោជន៍សេដ្ឋកិច្ចនិងកូតាការងារ ដែលអំឡុងពេលនោះ មនុស្សប្រហែល២៦០នាក់ត្រូវបានសម្លាប់ និងជាង៦០.០០០នាក់ត្រូវបានជម្លៀសចេញ។

រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាលី ត្រូវបានសម្លាប់ក្នុងការវាយប្រហារកាលពីថ្ងៃចុងសប្តាហ៍

2026/04/27 12:08:05 pm        83
រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានផ្សាយនៅលើកញ្ចក់ទូរទស្សន៍រដ្ឋកាលពីថ្ងៃអាទិត្យ ទី២៦ ខែមេសា បានបង្ហាញពីការស្លាប់មន្ត្រីជាន់ខ្ពស់អំឡុងពេលការវាយប្រហារដែលធ្វើឡើងដោយក្រុមបះបោ។ អ្នកនាំពាក្យរដ្ឋាភិបាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា រថយន្តមួយគ្រឿងដែលផ្ទុកដោយគ្រឿងផ្ទុះបើកបរដោយអ្នកវាយប្រហារអត្តឃាតម្នាក់ បានបើកបុកចូលលំនៅឋានរបស់លោក Sadio Camara នៅក្នុងទីក្រុង Kati បង្កឱ្យមានការបាញ់ប្រហារដែលលោកបានរងរបួស និងក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ។ រដ្ឋាភិបាលបានប្រកាសកាន់ទុក្ខជាតិ រយៈពេលពីរថ្ងៃ។សម្ព័ន្ធមិត្តក្រុមអាល់កៃដាក្នុងតំបន់ បានសហការជាមួយក្រុមឧទ្ទាម ដើម្បីធ្វើការវាយប្រហារក្នុងពេលដំណាលគ្នានៅទីតាំង៦កន្លែងនៅទូទាំងប្រទេស ។រដ្ឋាភិបាល នៅមិនទាន់បានផ្តល់ចំនួនអ្នកស្លាប់សរុបនៅឡើយទេ។ ការវាយប្រហារបានធ្លាក់លើទីតាំងនានានៅជិតទីក្រុង Bamako រួមទាំងទីក្រុង Kati និងតំបន់អាកាសយានដ្ឋាន ព្រមទាំងទីក្រុងភាគខាងជើងដូចជាទីក្រុង Mopti ទីក្រុងSevare និងទីក្រុង Gao ខណៈស្ថានភាពនៅក្នុងទីក្រុងយុទ្ធសាស្ត្រ Kidal នៅតែមិនច្បាស់។ រណសិរ្សរំដោះ Azawad (FLA) ដឹកនាំដោយក្រុម Tuareg បាននិយាយថា ខ្លួនបានដណ្តើមយកទីក្រុងនេះ ប៉ុន្តែកងទ័ពម៉ាលីបាននិយាយថា ប្រតិបត្តិការនៅទីនោះកំពុងបន្ត។ការវាយប្រហារនេះ បញ្ជាក់ពីការគំរាមកំហែងជាប់លាប់ដែលរដ្ឋាភិបាលដឹកនាំដោយយោធារបស់លោក Assimi Goita កំពុងប្រឈមមុខ ដែលបានទប់ស្កាត់អំពើហិង្សារបស់ក្រុមឧទ្ទាម ទោះបីជាមានប្រតិបត្តិការកាន់តែខ្លាំងក៏ដោយ។ អង្គការសហប្រជាជាតិ បានថ្កោលទោសការវាយប្រហារទាំងនេះ និងបានអំពាវនាវឱ្យមានការឆ្លើយតបពីអន្តរជាតិចំពោះភាពអសន្តិសុខកាន់តែអាក្រក់ នៅទូទាំងតំបន់ Sahel ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM
អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM
នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»
05/30/2026 05:05 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
05/30/2026 05:05 PM
របាយការណ៍៖ សភាអាមេរិកកំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែលដោយស្ងាត់​ៗ
05/30/2026 05:05 PM