បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu

ព័ត៌មានអន្តរជាតិ

អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm        35
ប្រទេសអូម៉ង់បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនកំពុងសម្របសម្រួលជាមួយអារ៉ាប៊ីសាអូឌីត ភាគីយេម៉ែន និងបេសកជនពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់យេម៉ែន ដើម្បីបន្តដំណើរនយោបាយឡើងវិញ ដែលមានគោលបំណងសម្រេចបាននូវសន្តិសុខ និងស្ថិរភាព នៅក្នុងតំបន់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស។ក្រសួងក៏បានសង្កត់ធ្ងន់លើតម្រូវការ ដើម្បីជៀសវាងការកើនឡើងភាពតានតឹង និងការគំរាមកំហែងណាមួយដែលអាចធ្វើឲ្យស្ថានការណ៍នៅសមុទ្រក្រហមកាន់តែអាក្រក់ឡើងៗ និងបង្កគ្រោះថ្នាក់ដល់សេរីភាពនៃការធ្វើនាវាចរណ៍៕

សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស

2026/07/23 06:40:49 pm        40
បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានបដិសេធការអះអាងរបស់អ៊ីរ៉ង់ដែលថា ខ្លួនមានការគ្រប់គ្រងពេញលេញលើការចូល និងចេញទៅកាន់ច្រកសមុទ្រហ័រមូស។CENTCOM បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Xថា៖«អ៊ីរ៉ង់មិនបានគ្រប់គ្រងច្រកសមុទ្រហ័រមូសទេ។ ផ្លូវទឹកអន្តរជាតិនៅតែបើកចំហសម្រាប់ការឆ្លងកាត់ ដោយមិនមានការគំរាមកំហែង និងការវាយប្រហាររបស់កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ (IRGC)ទេ។ នាវាពាណិជ្ជកម្មនៅតែបន្តប្រើប្រាស់ច្រកសមុទ្រនេះដោយមានការគាំទ្រពីយោធាអាមេរិក។ ចាប់តាំងពីដើមខែឧសភាមក កងកម្លាំងអាមេរិកបានជួយនាវាជាង ៩០០ គ្រឿង ឆ្លងកាត់ច្រកសមុទ្រនេះ»។ នាពេលថ្មីៗនេះ អ្នកនាំពាក្យកងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ លោក Hossein Mohebbi បានព្រមានក្រុមហ៊ុនដឹកជញ្ជូនថា ការប្រើប្រាស់ផ្លូវភាគខាងត្បូងឆ្លងកាត់ច្រកសមុទ្រហ័រមូស គឺមិនមានសុវត្ថិភាព ដោយសារតែមីនត្រូវបានដាក់នៅក្នុងតំបន់នោះ៕

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស

2026/07/23 06:34:05 pm        58
នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់​​ថៃ លោក Anutin Charnvirakul នៅ​ថ្ងៃព្រហស្បតិ៍ (ទី​២៣ ខែកក្កដា ឆ្នាំ២០២៦) នេះ​ បានថ្កោលទោសការវាយប្រហារប្រដាប់​អាវុធ នៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស​ ដែលខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារ និងគប់គ្រាប់បែកកែច្នៃ នៅ​ឯប៉ុស្តិ៍​ត្រួតពិនិត្យ​ កាល​ពី​ថ្ងៃពុធ ដោយបានបណ្ដាល​ឱ្យ​ទាហានប៉ារ៉ា ៥នាក់ស្លាប់។យោងតាមអ្នកនាំពាក្យរដ្ឋាភិបាល លោកស្រី Ratchada Thanadirek បាន​ឱ្យដឹង​ថា លោក Anutin បានហៅការវាយប្រហារនេះថា «ជាទង្វើភេរវកម្ម» ហើយបានបញ្ជាឱ្យអាជ្ញាធរតាមចាប់​អ្នកដែលត្រូវ​ទទួលខុសត្រូវ និងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត។នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រី Ratchada បានបញ្ជាក់​ថា យុទ្ធនាការភេរវកម្ម កំពុងធ្វើឱ្យប៉ះពាល់ដល់ការចរចាសន្តិភាព ហើយរដ្ឋត្រូវតែបង្កើនល្បឿនប្រមូលព័ត៌មានស៊ើបការណ៍សម្ងាត់ និងពង្រឹងវិធានការការពារ សម្រាប់មន្ត្រី។លោកស្រីបានសង្កត់ធ្ងន់ថា ការវាយប្រហារនេះពិតជាបង្កើតបានជាអំពើភេរវកម្មដែលមានគោលបំណងសម្លាប់មន្ត្រីរដ្ឋ និងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ ហើយរដ្ឋាភិបាល នឹងអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយមិនអនុញ្ញាតឱ្យជនល្មើសរួចផុតពីការជាប់ទោស​ឡើយ។ជាមួយ​គ្នានេះដែរ លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិធ្វើដំណើរទៅកាន់ខេត្ត Narathiwat ដើម្បីតាមដានស្ថានការណ៍ ត្រួតពិនិត្យប្រតិបត្តិការរបស់មន្ត្រី និងជួបជាមួយភ្នាក់ងារសន្តិសុខ ក្នុង​គោលបំណង​ស្វែង​រកវិធានការទាំងបន្ទាន់ និងរយៈពេលវែង ដើម្បីទប់ស្កាត់ និងដោះស្រាយអំពើភេរវកម្ម នៅក្នុងខេត្តព្រំដែនភាគខាងត្បូង ខណៈពេលដែលណែនាំអង្គភាពទាំងអស់ឱ្យធានា និងគាំទ្រដល់ប្រជាជន ក្នុងតំបន់៕

សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm        35
ដោយយោងតាមអ្នកជំនាញ និងប្រភព សារព័ត៌មាន Politico បានរាយការណ៍ថា យុទ្ធនាការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់សន្ទុះ ហើយជម្លោះនេះ ទំនងជាមិនអាចផ្លាស់ប្តូរទិសដៅយ៉ាងច្បាស់លាស់បានទេ ប្រសិនបើមិនបង្កើនជម្លោះធ្ងន់ធ្ងរជាងនេះ រួមទាំងការដាក់ពង្រាយកងកម្លាំងជើងគោកជាដើម។សារព័ត៌មាននេះបានកត់សម្គាល់ថា សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារតាមអាកាសលើ អ៊ីរ៉ង់អស់រយៈពេលជិត ពីរសប្តាហ៍ បន្ទាប់ពីបទឈប់បាញ់ចុងក្រោយ បានបរាជ័យ ដោយសារតែមានការចោទប្រកាន់ថា អ៊ីរ៉ង់បានវាយប្រហារលើនាវាជាច្រើនគ្រឿងនៅច្រកសមុទ្រហ័រមូស។ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក នឹងបំផ្លាញស្ពានមួយ ឬរោងចក្រផលិតអគ្គិសនីមួយនៅក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារនីមួយៗលើនាវានៅច្រកសមុទ្រហ័រមូស។សារព័ត៌មាននេះបានសរសេរថា៖«ប្រសិនបើរដ្ឋបាលនេះ មិនមានឆន្ទៈក្នុងការបង្កើនកម្រិតសម្ពាធយ៉ាងខ្លាំងទេ ប្រហែលជាតាមរយៈការពង្រីកយ៉ាងច្រើននូវបញ្ជីគោលដៅដែលអាចវាយប្រហារបាន ឬសូម្បីតែការដាក់ពង្រាយកងកម្លាំងជើងគោក នោះវដ្តនៃការវាយប្រហារ និងការវាយបកបច្ចុប្បន្ន ទំនងជានឹងបន្តទៅមុខ ដោយគ្មានផែនការបញ្ចប់ច្បាស់លាស់ ឬផ្លូវចេញពីជម្លោះនេះពីសេតវិមាន»៕

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm        37
នាថ្ងៃព្រហស្បតិ៍ (ទី២៣ ខែកក្កដា ឆ្នាំ២០២៦)​ នេះ ក្រសួងការបរទេសរុស្ស៊ី បានឱ្យដឹង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រុស្ស៊ីបានប្រាប់​សហរដ្ឋអាមេរិកកុំ​ឱ្យដឹកជញ្ជូនអាវុធទៅអ៊ុយក្រែន ព្រោះវា​គឺ​ជា​អ្វី​ដែល​ «មិនអាចទទួលយកបាន» ឡើយ​។នៅក្នុងកិច្ចប្រជុំជាមួយសមភាគីអាមេរិករបស់លោក គឺលោក Marco Rubio នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov «បានសង្កត់ធ្ងន់ថា វាមិនអាចទទួលយកបានឡើយ ក្នុងការបន្តផ្គត់ផ្គង់អាវុធដល់របបទីក្រុង​គីវ»។ជាមួយ​គ្នានេះ នៅក្នុងកិច្ចប្រជុំរបស់ពួកលោក ដែលត្រូវ​បានធ្វើឡើងនៅក្រៅកិច្ចប្រជុំកំពូលអាស៊ី លោក Lavrov បានថ្កោលទោស «គោលនយោបាយបង្កអស្ថិរភាពដោយបណ្ដា​ប្រទេសអឺរ៉ុប ដែលនៅតែកំពុងប្រឹង​ប្រែង​ផ្ដល់​ភាព​បរាជ័យជាយុទ្ធសាស្ត្រដល់​រុស្ស៊ី»។លើសពីនេះ​ទៀត លោកបានលើក​ឡើង​ជាថ្មី​ម្តងទៀតថា ភាគីរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ «ដំណោះស្រាយនយោបាយ-ការទូត ចំពោះជម្លោះ»។ នេះបើយោងតាមក្រសួងការបរទេស។គួរបញ្ជាក់ថា ជំនួប​នេះ ដែល​ជាលើកដំបូង រវាងលោក Lavrov និងលោក Rubio គិត​ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៥ បានកើតឡើងនៅពេលដែលការផ្តោតរបស់ទីក្រុងវ៉ាស៊ីនតោន បានប្តូរពីការសម្របសម្រួល នៅអ៊ុយក្រែន ទៅជាការដោះស្រាយសង្គ្រាមនៅតំបន់​មជ្ឈិមបូព៌ាវិញ៕

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm        27
អ្នកវិទ្យាសាស្ត្រនយោបាយ និងអ្នកជំនាញកិច្ចការអន្តរជាតិអ៊ីរ៉ង់ លោក Ruhollah Modabber បានប្រាប់សារព័ត៌មាន TASS ថា ទីក្រុងវ៉ាស៊ីនតោន នឹងប្រើប្រាស់បទឈប់បាញ់រយៈពេល ១០ថ្ងៃ ដែលបានស្នើឡើងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក។ ដូច្នេះ អ៊ីរ៉ង់គួរតែបដិសេធសំណើនេះ។គេហទំព័រសារព័ត៌មាន Axios បានរាយការណ៍កាលពីថ្ងៃទី ២១ ខែកក្កដា ថា ប្រទេស កាតា អេហ្ស៊ីប ប៉ាគីស្ថាន និងអ្នកសម្របសម្រួលផ្សេងទៀត បានដាក់សំណើបទឈប់បាញ់រយៈពេល ១០ថ្ងៃ ទៅកាន់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ សារព័ត៌មាននេះ បាននិយាយថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិនិត្យមើលសំណើនេះ។អ្នកជំនាញរូបនេះបានលើកឡើងថា៖«បទឈប់បាញ់នេះ គ្រាន់តែជាល្បិចបំភាន់មួយទៀតរបស់អាមេរិកប៉ុណ្ណោះ។ និយាយម្យ៉ាងទៀត សហរដ្ឋអាមេរិកមានផែនការប្រើល្បិចថ្មីមួយ ដើម្បីបោកបញ្ឆោតក្រុមចរចារបស់អ៊ីរ៉ង់ និងរដ្ឋាភិបាលអ៊ីរ៉ង់»។ តាមទស្សនៈរបស់លោក សហរដ្ឋអាមេរិកកំពុងរៀបចំផែនការវាយប្រហារជើងគោកលើអ៊ីរ៉ង់ពីទិសដៅជាច្រើន ដែលជិតរួចរាល់ហើយ ហើយជម្រើសនេះ កំពុងត្រូវបានពិចារណាយ៉ាងយកចិត្តទុកដាក់។លោក Modabber ជឿថា រយៈពេលបទឈប់បាញ់ ១០ថ្ងៃ នឹងអនុញ្ញាតឲ្យសហរដ្ឋអាមេរិករៀបចំផ្លូវផ្គត់ផ្គង់ផ្នែកយោធា និងដាក់ពង្រាយកងទ័ពឡើងវិញ ដោយមិនចាំបាច់ព្រួយបារម្ភអំពីការវាយប្រហារដែលអាចកើតមានពីអ៊ីរ៉ង់លើគោលដៅរបស់ខ្លួន៕

ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ

2026/07/23 05:20:33 pm        37
ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បាននិយាយថា ទីក្រុងតេអេរ៉ង់ (រដ្ឋាភិបាលអ៊ីរ៉ង់) នឹងមិនអនុញ្ញាតឲ្យប្រទេសណាមួយនៅក្នុងតំបន់លក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាស ក្នុងការលក់ប្រេងនេះ។ លោកបានសរសេរនៅលើបណ្តាញសង្គម Xថា៖«នៅក្នុងតំបន់ដែលយើងមិនអាចលក់ប្រេងបាន គ្មាននរណាម្នាក់ អាចលក់បានដែរ។ ប្រសិនបើសន្តិសុខរបស់យើង មិនត្រូវបានធានា នោះគ្មានហេដ្ឋារចនាសម្ព័ន្ធណាមួយនៅក្នុងតំបន់ អាចមានសុវត្ថិភាពឡើយ។ សន្តិសុខនៅក្នុងច្រកសមុទ្រហ័រមូស អាចកើតមានបាន លុះត្រាតែមិនមានកងកម្លាំងអាមេរិកនៅទីនោះ»។ លោក Ghalibaf បានសរសេរទៀតថា៖ «សមីការនៃជម្លោះនេះ» គឺ«មានអ្វីទាំងអស់ ឬ គ្មានអ្វីទាំងអស់»។ការកើនឡើងភាពតានតឹងថ្មីៗក្នុងជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចាប់ផ្តើម នៅថ្ងៃទី ០៨ ខែកក្កដា។ ជាលើកដំបូងចាប់តាំងពីការចុះហត្ថលេខាលើអនុស្សរណៈរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ សហរដ្ឋអាមេរិក បានបើកការវាយប្រហារជាច្រើនលើកទៅលើទឹកដីសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ ដោយអះអាងថា វាជាការឆ្លើយតបទៅនឹងការវាយប្រហារលើនាវាពាណិជ្ជកម្មមួយនៅច្រកសមុទ្រហ័រមូស។ នៅថ្ងៃដដែលនោះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ចប់បទឈប់បាញ់ជាមួយអ៊ីរ៉ង់។ ជាផ្នែកមួយនៃសកម្មភាពសងសឹករបស់ខ្លួន អ៊ីរ៉ង់បានចាប់ផ្តើមវាយប្រហារលើមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ា រួមមាន បារ៉ែន ហ្សកដានី កាតា កូវ៉ែត អេមីរ៉ាតអារ៉ាប់រួម និងអូម៉ង់៕

មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ

2026/07/23 05:08:46 pm        41
លោក Khalil al-Hayya ប្រធានការិយាល័យនយោបាយនៃចលនាតស៊ូអ៊ិស្លាមហាម៉ាស បាននិយាយកាលពីថ្ងៃពុធថា គោលដៅអាទិភាពរបស់ចលនានេះ គឺការបញ្ចប់សង្គ្រាមនៅតំបន់ហ្កាហ្សា ការជំរុញការកសាងឡើងវិញ និងការទប់ស្កាត់ការផ្លាស់ទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីន។នៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ លោក al-Hayya បាននិយាយថា ក្រុមហាម៉ាសស្វែងរកការបញ្ឈប់ទាំងស្រុងនូវការឈ្លានពាន និងការដកទ័ពទាំងអស់របស់អ៊ីស្រាអែលចេញពីតំបន់ហ្កាហ្សា។លោកបានបញ្ជាក់ថា ចលនានេះក៏មានគោលបំណងស្តារស្ថានភាពរស់នៅធម្មតាឡើងវិញ ទប់ស្កាត់ផែនការផ្លាស់ទីលំនៅ និងពន្លឿនការកសាងឡើងវិញ ដោយមិនធ្វើអ្វីដែលលោកពិពណ៌នាថា ជាសម្បទាននយោបាយទេ។លោក Al-Hayya បានពន្យល់ថា ក្រុមហាម៉ាសបានត្រៀមខ្លួនរួចជាស្រេចដើម្បីសហការជាមួយក្រុមប៉ាឡេស្ទីនទាំងអស់ ក្រោមកម្មវិធីជាតិដែលបានព្រមព្រៀងគ្នា ដែលរួមមានការសម្រេចបាននូវអាទិភាពរបស់ប្រជាជនប៉ាឡេស្ទីន ដោយសង្កត់ធ្ងន់ថា តំបន់ហ្កាហ្សា គឺជាផ្នែកមួយនៃ«អង្គភាពប៉ាឡេស្ទីន»៕

រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម

2026/07/23 04:58:15 pm        57
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភាពតានតឹងនៅតំបន់ឈូងសមុទ្រពែក្ស កំពុងកើនឡើង ដោយបង្កឲ្យមានហានិភ័យនៃការរំខានដល់ការដឹកជញ្ជូនតាមសមុទ្រនៅច្រកសមុទ្រហ័រមូស និងសមុទ្រក្រហម។សេចក្តិថ្លែងការណ៍បានលើកឡើងថា៖«ជាអកុសល ភាពតានតឹងនៅក្នុងតំបន់ឈូងសមុទ្រពែក្ស នៅតែបន្តកើនឡើង។ ភាគីជម្លោះ នៅតែបន្តបាញ់ប្រហារគ្នាទៅវិញទៅមក ដែលបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងប្រទេសអ៊ីរ៉ង់ និងប្រទេសអារ៉ាប់។ ហានិភ័យនៃការរំខានដល់ការដឹកជញ្ជូនតាមផ្លូវសមុទ្រនៅច្រកសមុទ្រហ័រមូស និងសមុទ្រក្រហម បានកើនឡើង។ ស្ថានការណ៍បច្ចុប្បន្ន កំពុងបង្កើតបញ្ហាប្រឈមបន្ថែមទៀតសម្រាប់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលក្នុងតំបន់ ដែលមានគោលបំណងស្តារដំណើរការចរចាឡើងវិញ ដោយផ្អែកលើអនុស្សរណៈអ៊ីស្លាម៉ាបាដ ដែលបានចុះហត្ថលេខាដោយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កាលពីថ្ងៃទី១៧ ខែមិថុនា»៕

មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ

2026/07/23 04:55:52 pm        52
វគ្គផ្តាច់ព្រ័ត្រនៃការ​ប្រកួត​បាល់ទាត់មនុស្ស​រូប​រាង​ស្រដៀង​មនុស្ស (Humanoid Robot) ដំបូងបង្អស់របស់ប្រទេសចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ ត្រូវបានរៀបចំឡើងនៅរដ្ឋ​ធានីប៉េកាំង កាលពីថ្ងៃពុធ (ទី២២ ខែកក្កដា ឆ្នាំ២០២៦)។ មនុស្ស​យន្ត​រូបរាង​ដូច​មនុស្សទាំងនោះ បានចូល​ទៅក្នុង​ទីលាន នៅក្នុងព្រឹត្តិការ​ណ៍ប្រកួតកីឡាបាល់ទាត់នេះ។ដោយ​គ្មាន​ការ​បញ្ជា​ពីចម្ងាយ ឬ​ជំនួយ​ពី​ខាងក្រៅ មនុស្សយន្តទាំង​នេះ​​ត្រូវ​តែ «មើល» សម្រេចចិត្ត និង​ស៊ុត​បាល់​​ដោយ​ខ្លួនឯង ដោយ​ទាំងអស់នេះ​​ដំណើរការ​ដោយ​កូដ​ដែល​សរសេរ​ដោយ​សិស្ស។Zhang Huyu ដែលជាសិស្សមកពីសាលា Beijing National Day School Shijingshan បានប្រាប់អ្នកសារព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មាន China News Service (CNS) ថា រូបគេចូលចិត្តទាំងមនុស្សយន្ត និងកីឡាបាល់ទាត់ ហើយពិតជាមានក្ដី​រីករាយខ្លាំងណាស់ ដែលបានរួម​បញ្ចូល​នូវ​ចំណង់ចំណូលចិត្តទាំង២ នេះជាមួយ​គ្នា​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
07/23/2026 08:07 PM
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
07/23/2026 08:07 PM
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
07/23/2026 08:07 PM
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
07/23/2026 08:07 PM
ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
07/23/2026 07:07 PM
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
07/23/2026 07:07 PM
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
07/23/2026 07:07 PM
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
07/23/2026 07:07 PM
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
07/23/2026 07:07 PM
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
07/23/2026 07:07 PM