ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់

ព័ត៌មានអន្តរជាតិ

ប្រភពព័ត៌មានបាននិយាយថាអាមេរិកស្ទាក់ចាប់នាវាដឹកប្រេងអ៊ីរ៉ង់បីគ្រឿងនៅក្នុងដែនទឹកអាស៊ី

2026/04/23 12:38:34 pm        100
ប្រភពដឹកជញ្ជូន និងសន្តិសុខបាននិយាយកាលពីថ្ងៃពុធ២២ មេសា សប្ដាហ៍នេះថា យោធាសហរដ្ឋអាមេរិកបានស្ទាក់ចាប់នាវាដឹកប្រេងដែលមានទង់ជាតិអ៊ីរ៉ង់យ៉ាងហោចណាស់បីគ្រឿងនៅក្នុងដែនទឹកអាស៊ី ហើយកំពុងបង្វែរទិសដៅនាវាទាំងនោះចេញពីទីតាំងរបស់ខ្លួននៅជិតប្រទេសឥណ្ឌា ម៉ាឡេស៊ី និងស្រីលង្កា។ ទីក្រុងវ៉ាស៊ីនតោនបានបិទផ្លូវពាណិជ្ជកម្មរបស់អ៊ីរ៉ង់តាមសមុទ្រ ខណៈអ៊ីរ៉ង់បានបាញ់ទៅលើនាវានានាដើម្បីរារាំងពួកគេមិនឱ្យធ្វើដំណើរឆ្លងកាត់ផ្លូវទឹកនៃច្រកសមុទ្រHormuzនៅច្រកចូលឈូងសមុទ្រមជ្ឈិមបូព៌ា។ជិតពីរខែបន្ទាប់ពីអាមេរិកនិងអ៊ីស្រាអែល បានចាប់ផ្តើមសង្គ្រាមរបស់ខ្លួនលើអ៊ីរ៉ង់ មានសញ្ញាតិចតួចណាស់នៃការចរចាសន្តិភាពឡើងវិញក្នុងអំឡុងពេលបទឈប់បាញ់ដ៏ផុយស្រួយ។ ការបិទច្រកសមុទ្រនេះបានរំខានដល់ការផ្គត់ផ្គង់ប្រេង និងឧស្ម័នមួយភាគប្រាំរបស់ពិភពលោក និងបណ្តាលឱ្យមានវិបត្តិថាមពលសកល។កងកម្លាំងអាមេរិកបានរឹបអូសនាវាដឹកទំនិញអ៊ីរ៉ង់មួយគ្រឿង និងនាវាដឹកប្រេងមួយគ្រឿងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ អ៊ីរ៉ង់បាននិយាយថា ខ្លួនបានរឹបអូសនាវាដឹកទូកុងតឺន័រពីរគ្រឿងដែលកំពុងព្យាយាមរកផ្លូវចាកចេញពីឈូងសមុទ្រតាមរយៈច្រកសមុទ្រហ័រមូសកាលពីថ្ងៃពុធ បន្ទាប់ពីបាញ់ទៅលើនាវាទាំងនោះ និងនាវាមួយទៀត ដែលជាការរឹបអូសលើកដំបូងរបស់ខ្លួនចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម។ យោងតាមប្រភពដឹកជញ្ជូនពីររបស់អាមេរិក និងឥណ្ឌា និងប្រភពសន្តិសុខដែនសមុទ្រលោកខាងលិចពីរផ្សេងគ្នា ដែលបាននិយាយទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃពុធ បានឲ្យដឹងថា សហរដ្ឋអាមេរិកបានបង្វែរទិសដៅនាវាដឹកប្រេងមានទង់ជាតិអ៊ីរ៉ង់បីគ្រឿងបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ នាវាមួយក្នុងចំណោមនាវាទាំងនោះគឺជានាវាដឹកប្រេងដ៏ធំមានទង់ជាតិអ៊ីរ៉ង់ ដែលផ្ទុកប្រេងឆៅមួយផ្នែក ហើយត្រូវបានគេប្រទះឃើញចុងក្រោយនៅលើឧបករណ៍ចាប់សញ្ញាតាមដានសាធារណៈរបស់ខ្លួននៅឯឆ្នេរសមុទ្រម៉ាឡេស៊ីកាលពីមួយសប្តាហ៍មុន នេះបើយោងតាមប្រភព និងទិន្នន័យតាមដាននាវានៅលើវេទិកា MarineTraffic៕

នីហ្សេរីយ៉ា មានចំណាត់ការបញ្ចៀសការបិទក្រុមហ៊ុនអាកាសចរណ៍ដោយបន្ធូរបន្ថយបំណុល និងពិនិត្យពន្ធឡើងវិញ

2026/04/23 12:35:28 pm        80
រដ្ឋមន្ត្រីក្រសួងអាកាសចរណ៍ លោក Festus Keyamo បាននិយាយកាលពីថ្ងៃពុធថា ប្រធានាធិបតីប្រទេសនីហ្សេរីយ៉ា លោក Bola Tinubu បានព្រមព្រៀងជាគោលការណ៍ក្នុងការលុបចោលបំណុលមួយចំនួនរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកទៅឱ្យទីភ្នាក់ងារអាកាសចរណ៍ ក្រោយការចរចាទទួលបានជោគជ័យ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍បានគំរាមបញ្ឈប់ប្រតិបត្តិការដោយសារតែតម្លៃប្រេងឥន្ធនៈឡើងខ្ពស់។លោក Tinubu បានស្នើសុំឱ្យដាក់សំណើជាផ្លូវការភ្លាមៗ ដោយភាគរយនៃការលុបចោលនឹងត្រូវកំណត់ដោយលោកផ្ទាល់។រដ្ឋាភិបាល ក៏នឹងបង្កើតគណៈកម្មាធិការមួយដើម្បីពិនិត្យឡើងវិញនូវពន្ធ និងថ្លៃសេវាលើសំបុត្រយន្តហោះក្នុងស្រុក ដើម្បីណែនាំឲ្យបន្ធូរបន្ថយសម្ពាធលើក្រុមហ៊ុនអាកាសចរណ៍ និងអ្នកដំណើរ។លោក Patience Oyekunle រដ្ឋមន្តរីក្រសួងប្រេងឥន្ធនៈបាននិយាយបន្ទាប់ពីជុំនៃការចរចាថា ក្រុមហ៊ុនទីផ្សារប្រេងឥន្ធនៈ នឹងជួបជាមួយមន្ត្រីនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីព្យាយាមដោះស្រាយវិវាទលើតម្លៃប្រេងឥន្ធនៈឲ្យបានឆាប់រហ័ស។

រដ្ឋមន្ត្រីការពារជាតិ៖ អាល្លឺម៉ង់ រំពឹងថានឹងចុះកិច្ចព្រមព្រៀងនាវាមុជទឹកជាមួយប្រទេសឥណ្ឌាឆាប់ៗនេះ

2026/04/23 12:33:11 pm        97
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Boris Pistorius បាននិយាយទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ ទី ២២ ខែមេសា ថា ប្រទេសអាល្លឺម៉ង់ រំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ចប់ចុងក្រោយជាមួយប្រទេសឥណ្ឌាសម្រាប់កិច្ចសហប្រតិបត្តិការនាវាមុជទឹកតាមដែលបានគ្រោងទុកមានតម្លៃចំនួន៨ពាន់លានដុល្លារ រវាងប្រទេសទាំងពីរ។លោក Pistorius បាននិយាយថា «ខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំងថា ខ្ញុំនឹងអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងឆាប់ៗនេះ» ដោយលោករំពឹងថានឹងមានការចុះហត្ថលេខាក្នុងរយៈពេលបីខែខាងមុខនេះ។កិច្ចព្រមព្រៀងតាមដែលបានគ្រោងទុក ត្រូវបានធ្វើឡើងរយៈពេលជាច្រើនខែមកហើយ ហើយត្រូវបានរៀបចំដោយក្រុមហ៊ុនផលិតនាវាចម្បាំងអាល្លឺម៉ង់ TKMS និងក្រុមហ៊ុនផលិតនាវា Mazagon Dock Shipbuilders របស់ប្រទេសឥណ្ឌា។វាជាផ្នែកមួយនៃផែនការដ៏ទូលំទូលាយរបស់ប្រទេសឥណ្ឌាក្នុងការពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់ខ្លួន ដែលផ្តោតលើការទិញនាវាមុជទឹកដើរដោយថាមពលអគ្គិសនី និងម៉ាស៊ូតទំនើប បំពាក់ដោយប្រព័ន្ធប្រើកម្លាំងជំរុញដោយឯករាជ្យ(AIP)។ ការវិវឌ្ឍន៍នេះធ្វើឡើងខណៈរដ្ឋមន្ត្រីការពារជាតិលោក Rajnath Signh កំពុងធ្វើទស្សនកិច្ចរយៈពេល៣ថ្ងៃទៅកាន់ប្រទេសអាល្លឺម៉ង់ អំឡុងពេលដែលប្រទេសទាំងពីរបានចុះហត្ថលេខាលើផែនទីបង្ហាញផ្លូវកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ និងអនុវត្តកិច្ចព្រមព្រៀងសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលរក្សាសន្តិភាពអង្គការសហប្រជាជាតិ។

រដ្ឋមន្ត្រីប៉េរូ ២រូប លាលែងពីតំណែងក្រោយពីមានជម្លោះជាមួយប្រធានាធិបតី លើកិច្ចព្រមព្រៀងយន្តហោះ F-16

2026/04/23 12:22:00 pm        62
រដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសប៉េរូ បានលាលែងពីតំណែងរបស់ខ្លួនកាលពីថ្ងៃពុធ ទី២២ ខែមេសា ក្នុងពេលមានការសង្ស័យកាន់តែខ្លាំងអំពីស្ថានភាពនៃការទិញយន្តហោះ F-16 មានតម្លៃរាប់ពាន់លានដុល្លារពីសហរដ្ឋអាមេរិក។ប្រធានាធិបតីស្តីទី លោក Jose Balcazar បានព្យាយាមបញ្ជាក់ថា លោកមិនបានប្រឆាំងចំពោះកិច្ចព្រមព្រៀងនេះទេ ប៉ុន្តែបានពន្យារពេលការបង់ប្រាក់ណាមួយរហូតដល់រដ្ឋបាលបន្ទាប់ ចូលកាន់តំណែងក្រោយការបោះឆ្នោតប្រធានាធិបតី។រដ្ឋមន្ត្រីការពារជាតិ លោក Carlos Diaz និងរដ្ឋមន្ត្រីការបរទេស លោក Hugo de Zela បានដាក់លិខិតលាលែងពីតំណែងរបស់ខ្លួនកាលពីថ្ងៃពុធ ដោយលើកឡើងពីការប្រឆាំងរបស់ពួកគេចំពោះការដោះស្រាយកិច្ចព្រមព្រៀងរបស់ លោក Balcazar។ក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ លោក Balcazar បាននិយាយថា សុន្ទរកថាកាលពីពេលមុនរបស់លោក និយាយថា ការទិញដែលត្រូវបានពន្យារពេល ត្រូវបានបកស្រាយខុសក្នុងការបង្ហាញថាកិច្ចព្រមព្រៀងនេះបានដំណើរការទៅមុខ ខណៈការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុនឹងធ្លាក់ទៅលើរដ្ឋាភិបាលថ្មី ដែលនឹងចូលទៅកាន់តំណែង។ប្រទេសប៉េរូ បានចំណាយពេលជាច្រើនឆ្នាំចរចាជាមួយក្រុមហ៊ុនផ្សេងៗគ្នា ដើម្បីធ្វើទំនើបកម្មយន្តហោះចម្បាំងមានអាយុកាលចាស់ៗរបស់ខ្លួនដែលបានទិញក្នុងទសវត្សរ៍ឆ្នាំ១៩៨០និងឆ្នាំ១៩៩០។ ប្រទេសប៉េរូ កំពុងសម្លឹងរកការទិញយន្តហោះសរុបចំនួន ២៤ គ្រឿង ប៉ុន្តែកិច្ចព្រមព្រៀងដំបូងនឹងមានត្រឹម ១២ គ្រឿង។

អ្នកបោះឆ្នោត បានចូលតម្រង់ជួរ ខណៈការបោះឆ្នោតចាប់ផ្តើមនៅក្នុងរដ្ឋសំខាន់ៗរបស់ប្រទេសឥណ្ឌា

2026/04/23 12:18:10 pm        112
អ្នកបោះឆ្នោតនៅភាគខាងត្បូងរដ្ឋ Tamil Nadu និងភាគខាងកើតរដ្ឋ West Bengal របស់ប្រទេសឥណ្ឌា បានទៅដល់ការិយាល័យបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសានេះ។អ្នកបោះឆ្នោត បានតម្រង់ជួរនៅការិយាល័យបោះឆ្នោតនៅពេលព្រឹកព្រលឹម និងបាននិយាយថា ពួកគេសង្ឃឹមថានឹងមានការអភិវឌ្ឍ។គណបក្សជាតិនិយមហិណ្ឌូ Bharatiya Janata មិនដែលបានគ្រប់គ្រងរដ្ឋ West Bengal ទេ ប៉ុន្តែនិយាយថា ខ្លួនចង់ទទួលជ័យជម្នះដើម្បីទប់ស្កាត់អ្វីដែលខ្លួនហៅថាអន្តោប្រវេសន៍ខុសច្បាប់មកពីប្រទេសជិតខាងបង់ក្លាដែស ដែលមានពលរដ្ឋមូស្លីមភាគច្រើន។នៅរដ្ឋ Tamil Nadu គណបក្សចម្រុះមួយដែលរួមមានគណបក្សគណបក្សជាតិនិយមហិណ្ឌូ Bharatiya Janata ត្រូវបានគេរំពឹងថានឹងធ្វើការប្រជែងយ៉ាងប្រកៀកប្រឆាំងនឹងគណបក្សកាន់អំណាចក្នុងតំបន់ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Vote Vibe។

មន្ទីរបញ្ចកោណ វាយតម្លៃថា ការបោសសម្អាតមីននៅច្រកសមុទ្រ Hormuz អាចចំណាយពេល៦ខែ

2026/04/23 12:16:30 pm        97
កាសែត The Washington Post បានរាយការណ៍កាលពីថ្ងៃពុធថា មន្ត្រីក្រសួងការពារជាតិអាមេរិក បានរាយការណ៍សង្ខេបដល់សមាជិកសភានៅសប្តាហ៍នេះអំពីការវាយតម្លៃផ្នែកចារកម្មថា វាអាចចំណាយពេល៦ខែដើម្បីបោសសម្អាតគ្រាប់មីនទាំងស្រុងដែលត្រូវបានដាក់ពង្រាយដោយយោធាអ៊ីរ៉ង់នៅច្រកសមុទ្រ Hormuz។ លើសពីនេះ ប្រតិបត្តិការបែបនេះមិនទំនងជាត្រូវបានអនុវត្តទេ រហូតដល់សង្គ្រាមអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ឈានដល់ទីបញ្ចប់។ នេះមានន័យថា តម្លៃប្រេងសាំង និងប្រេងឥន្ធនៈ អាចនៅតែកើនឡើងរហូតដល់ការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក។មន្ត្រីការពារជាតិជាន់ខ្ពស់ម្នាក់បានប្រាប់សមាជិកសភាថា អ៊ីរ៉ង់ប្រហែលជាបានដាក់គ្រាប់មីនចំនួន២០គ្រាប់ ឬច្រើនជាងនេះ នៅក្នុង និងជុំវិញច្រកសមុទ្រ។ គ្រាប់មីនមួយចំនួនត្រូវបានបណ្តែតពីចម្ងាយដោយប្រើប្រាស់បច្ចេកវិទ្យា GPS ដែលធ្វើឱ្យកងកម្លាំងអាមេរិកពិបាករកឃើញគ្រាប់មីននៅពេលដែលពួកវាត្រូវបានដាក់ពង្រាយ។ គ្រាប់មីនមូយចំនួនត្រូវបានគេជឿថា ត្រូវបានដាក់ដោយកងកម្លាំងអ៊ីរ៉ង់ដោយប្រើទូកតូចៗ។ ការបង្ហាញព័ត៌មាននេះ ត្រូវបានធ្វើឡើងនៅក្នុងសន្និសីទសម្ងាត់សម្រាប់សមាជិកសភា ដែលអ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Sean Parnell បានទទួលស្គាល់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ខណៈក៏បានរិះគន់របាយការណ៍ដែលពាក់ព័ន្ធថា «មិនត្រឹមត្រូវ»។

លោកTrump មិនចាត់ទុកការរឹបអូសនាវារបស់អ៊ីរ៉ង់នៅជិតច្រកសមុទ្រHormuz ថាជាការរំលោភលើបទឈប់បាញ់ទេ

2026/04/23 12:03:45 pm        86
លោកស្រី Karoline Leavitt អ្នកនាំពាក្យសេតវិមានបាននិយាយកាលពីថ្ងៃពុធថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ពុំបានចាត់ទុកការរឹបអូសនាវាអឺរ៉ុបចំនួនពីរគ្រឿងដោយកងកម្លាំងរបស់អ៊ីរ៉ង់នៅជិតច្រកសមុទ្រ Hormuz ថាជាការរំលោភលើបទឈប់បាញ់ដែលបានបន្ថែមពេលរបស់សហរដ្ឋអាមេរិកជាមួយអ៊ីរ៉ង់ នោះទេ។ លោកស្រី បាននិយាយចុះផ្សាយដោយសារព័ត៌មាន Fox News ថា «ទាំងនេះ ពុំមែនជានាវារបស់សហរដ្ឋអាមេរិកទេ ហើយក៏ពុំមែនជានាវារបស់អ៊ីស្រាអែលដែរ ទាំងនេះជានាវាអន្តរជាតិទាំងពីរគ្រឿង»។ លោកស្រី Leavitt និយាយថា «នាវាទាំងពីរគ្រឿងនេះ ត្រូវបាននាំយកដោយទូកបំពាក់កាំភ្លើងល្បឿនលឿន។ អ៊ីរ៉ង់ បានផ្លាស់ប្តូរពីកងទ័ពជើងទឹកដ៏គ្រោះថ្នាក់បំផុតនៅមជ្ឈិមបូព៌ា ទៅជាធ្វើសកម្មភាពដូចជាក្រុមចោរសមុទ្រនៅពេលបច្ចុប្បន្ននេះ។ ពួកគេពុំមានការគ្រប់គ្រងនៅច្រកសមុទ្រនោះទេ។ នេះគឺជាចោរសមុទ្រ ដែលយើងកំពុងមើលឃើញក្នុងការបង្ហាញចេញ»។កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានរឹបអូសនាវាចំនួនពីរគ្រឿង «ដែលតាមចោទប្រកាន់ថាកំពុងធ្វើប្រតិបត្តិការដោយគ្មានការអនុញ្ញាតត្រឹមត្រូវ រំលោភលើបទប្បញ្ញត្តិដដែលៗ និងរៀបចំប្រព័ន្ធស្វែងរក»។ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ បានរាយការណ៍ថា កងកម្លាំងកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ក៏បានកំណត់គោលដៅលើនាវាមួយគ្រឿងជាកម្មសិទ្ធិរបស់ប្រទេសក្រិក ឈ្មោះ Euphoria កាលពីថ្ងៃពុធ ជានាវាទី៣ក្នុងការ «រំលោភបំពាន» ដោយព្យាយាមឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលបច្ចុប្បន្នជាប់គាំងនៅឆ្នេរសមុទ្រអ៊ីរ៉ង់។

អ៊ីរ៉ង់ប្ដេជ្ញាថាច្រកសមុទ្រ Hormuz នឹងមិនបើកឡើងវិញទេ ខណៈអាមេរិក បន្តបិទកំពង់ផែអ៊ីរ៉ង់

2026/04/23 10:38:54 am        84
អ៊ីរ៉ង់បានប្ដេជ្ញាកាលពីថ្ងៃពុធ ២២មេសាសប្ដាហ៍នេះថានឹងមិនបើកច្រកសមុទ្រ Hormuz ឡើងវិញទេ ដរាបណាកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកនៅតែបន្តបិទកំពង់ផែរបស់អ៊ីរ៉ង់ ទោះបីជាមានការបន្តបទឈប់បាញ់ក៏ដោយ ខណៈខ្លួនបានប្រកាសពីការរឹបអូសនាវាពីរគ្រឿងដែលកំពុងព្យាយាមឆ្លងកាត់ផ្លូវទឹកយុទ្ធសាស្ត្រនេះ។ខណៈពេលវេលាកាន់តែរួចខ្លីសម្រាប់ការវិលត្រឡប់ទៅរកសង្គ្រាមដែលបានលេបត្របាក់តំបន់នេះ ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃអង្គារថា លោកនឹងរក្សាបទឈប់បាញ់ដើម្បីផ្តល់ពេលវេលាបន្ថែមទៀតសម្រាប់ការចរចាសន្តិភាពសម្របសម្រួលដោយប៉ាគីស្ថាន។អ៊ីរ៉ង់បាននិយាយថា ខ្លួនស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប៉ាគីស្ថាន ប៉ុន្តែពុំបានធ្វើអត្ថាធិប្បាយផ្សេងទៀតលើការប្រកាសរបស់លោក Trump នោះទេ។លោក Mohammad Bagher Ghalibaf ប្រធានសភាអ៊ីរ៉ង់ ដែលបានដឹកនាំគណៈប្រតិភូរបស់ទីក្រុងតេអេរ៉ង់ក្នុងកិច្ចចរចាជុំទីមួយនៅទីក្រុងអ៊ីស្លាម៉ាបាដ បាននិយាយថា បទឈប់បាញ់ទាំងស្រុងមានន័យលុះត្រាតែគ្មានការរំលោភបទឈប់បាញ់តាមរយៈការបិទកំពង់ផែរបស់ខ្លួន។ការបើកច្រកសមុទ្រ Hormuz ឡើងវិញគឺមិនអាចទៅរួចទេ ស្របពេលមានការរំលោភបំពានយ៉ាងច្បាស់លាស់លើបទឈប់បាញ់ ដោយបន្ថែមថាការបំពានលើការរតាំងចិត្ត និងការគំរាមកំហែងគឺជាឧបសគ្គដ៏ចម្បងរាំងស្ទះដល់ការចរចាពិតប្រាកដ៕

ភាគហ៊ុនអាស៊ី ហក់ឡើងតាម Wall Street ដល់កម្រិតខ្ពស់បំផុត តែការកើនឡើងតម្លៃប្រេងមិនឋិតឋេរ

2026/04/23 10:34:29 am        36
ភាគហ៊ុនអាស៊ីហក់ឡើងខ្ពស់តាមភាគហ៊ុន Wall Street នៅថ្ងៃព្រហស្បតិ៍ ២៣មេសា សប្ដាហ៍នេះ ដែលដឹកនាំដោយកម្រិតខ្ពស់បំផុតនៅក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង និងកោះតៃវ៉ាន់ ខណៈក្រុមវិនិយោគិនបានស៊ូទ្រាំនឹងតម្លៃប្រេងខ្ពស់ដោយសារតម្លៃដឹកជញ្ជូនកាន់តែខ្ពស់នៅក្នុងឈូងសមុទ្រ ហើយផ្តោតលើប្រាក់ចំណូលសាជីវកម្មដ៏រឹងមាំ។ពេញមួយយប់ ភាគហ៊ុនS&P 500របស់អាមេរិក បានកើនឡើង ១% និង Nasdaq បានកើនឡើង១,៦ % ដល់ពេលបិទការជួញដូរនៅកម្រិតខ្ពស់បំផុតថ្មី ដែលជួយដោយការចាប់ផ្តើមដ៏រឹងមាំនៃរដូវកាលប្រាក់ចំណូល ដែលបានបន្ធូរបន្ថយការព្រួយបារម្ភពីសុវត្ថិភាពរបស់អ្នកប្រើប្រាស់អាមេរិក ទោះបីជាតម្លៃថាមពលកើនឡើងពីសង្គ្រាមអ៊ីរ៉ង់ក៏ដោយ។ទោះយ៉ាងណាក៏តម្លៃប្រេងកើនឡើងនៅថ្ងៃទីបួនជាប់ៗគ្នាដែរ។ អ៊ីរ៉ង់កាលពីថ្ងៃពុធបានចាប់នាវាដឹកទូកុងតឺន័រពីរគ្រឿងដែលកំពុងព្យាយាមចាកចេញពីឈូងសមុទ្រតាមរយៈច្រកសមុទ្រ Hormuz ដោយរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួនលើផ្លូវទឹកដ៏សំខាន់នេះ ខណៈបទឈប់បាញ់ដ៏ផុយស្រួយមួយនៅតែមិនច្បាស់លាស់សម្រាប់ពេលនេះ។ភាគហ៊ុនប្រេងឆៅ Brent បានកើនឡើង ០,៥ % ដល់១០២,៤៥ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីបានកើនឡើង៣,៥% ។ សន្ទស្សន៍ភាគហ៊ុនអាស៊ី-ប៉ាស៊ីហ្វិកដ៏ទូលំទូលាយបំផុតរបស់ MSCI (.MIAPJ0000PUS) ដែលបើកការជួញដូរថ្មីបានកើនឡើង១% ដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ខណៈក្រុមហ៊ុនបច្ចេកវិទ្យាធំៗបានកើនឡើងក្នុងតំបន់។ ទីផ្សារនៅប្រទេសជប៉ុន កូរ៉េខាងត្បូង និងកោះតៃវ៉ាន់បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលពីរថ្ងៃ ដោយសន្ទស្សន៍ Nikkei ឡើងដល់កម្រិតខ្ពស់បំផុត ៦០.០០០ពិន្ទុ។ភាគហ៊ុន Blue Chip របស់ចិន (.CSI300) ដែលបើកវគ្គជួញដូរថ្មីបានកើនឡើង០,៣% និងសន្ទស្សន៍ Hang Seng របស់ទីក្រុងហុងកុង (HSI) ដែលបើកវគ្គជួញដូរថ្មី បានធ្លាក់ចុះ ០,៣%  ភាគហ៊ុនក្រុមហ៊ុនថាមពល GE Vernova (GEV.N) របស់អាមេរិកបានកើនឡើង ១៣,៧៥% បន្ទាប់ពីក្រុមហ៊ុនផលិតឧបករណ៍ថាមពលនេះបានបង្កើនការព្យាករណ៍ប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួនលើការរីកចម្រើននៃ AI ហើយក្រុមហ៊ុន Boeing (BA.N) បានកើនឡើងជាង ៥% បន្ទាប់ពីការខាតបង់ប្រចាំត្រីមាសតិចជាងការរំពឹងទុក។ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla (TSLA.O) បានរាយការណ៍ពីលំហូរសាច់ប្រាក់ឥតគិតថ្លៃវិជ្ជមានដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងត្រីមាសទី១ ប៉ុន្តែការព្យាករណ៍របស់ខ្លួនពីផែនការចំណាយខ្ពស់ជាងនេះលើ AI និងមនុស្សយន្តបានទាក់ទាញការសង្ស័យពីវិនិយោគិន ដោយភាគហ៊ុនរបស់ខ្លួនបានធ្លាក់ចុះ២% បន្ទាប់ពីម៉ោងជួញដូរ៕

លោក Zelenskyy និយាយថា ការចរចាលើបញ្ហាអ៊ុយក្រែនមិនអាចរង់ចាំរហូតដល់សង្គ្រាមអ៊ីរ៉ង់ចប់បានទេ

2026/04/23 09:48:29 am        118
 ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានទទួលស្គាល់ថា សង្គ្រាមនៅអ៊ីរ៉ង់បានបង្វែរការចាប់អារម្មណ៍ពីការវាយលុករបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។ លោកនិយាយថា មានហានិភ័យធ្ងន់ធ្ងរដែលកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការប្រយុទ្ធគ្នានៅអ៊ុយក្រែនអាចនឹងមិនបន្តឡើងវិញទេ រហូតដល់ជម្លោះនៅអ៊ីរ៉ង់ចប់។ថ្លែងទៅកាន់អ្នកសម្របសម្រួលកម្មវិធីព័ត៌មានរបស់ទូរទស្សន៍ CNN លោកស្រី Christiane Amanpour ពីការិយាល័យប្រធានាធិបតីនៅទីក្រុងគីវ លោក Zelenskyy បាននិយាយកាលពីថ្ងៃពុធ២២មេសាសប្ដាហ៍នេះថា ខណៈការចរចាបច្ចេកទេសជាមួយសហរដ្ឋអាមេរិកនៅតែកើតឡើង លោកមើលមិនឃើញពីឱកាសដើម្បីជួប រហូតដល់សំណួរ ក្នុងករណីសង្គ្រាមអ៊ីរ៉ង់នឹងត្រូវបានបញ្ចប់។លោក Zelenskyy បានចង្អុលបង្ហាញថា វាជាបញ្ហាប្រឈម ដែលក្រុមអ្នកចរចាអាមេរិកដូចគ្នា ដឹកនាំដោយអ្នកតំណាងសហរដ្ឋអាមេរិក លោក Steve Witkoff និងកូនប្រសាររបស់ប្រធានាធិបតីអាមេរិក Donald Trump គឺលោក Jared Kushner បានដឹកនាំការចរចាទាំងអំពីសង្គ្រាមនៅអ៊ីរ៉ង់ និងនៅអ៊ុយក្រែន។ ហើយលោកបាននិយាយថា ខណៈលោកយល់ថា សហរដ្ឋអាមេរិកកំពុងផ្តោតលើសង្គ្រាមរបស់ខ្លួនលើអ៊ីរ៉ង់ វាជាការសំខាន់ដែលមិនត្រូវភ្លេចអំពីអ៊ុយក្រែន ជាកន្លែងដែលការប្រយុទ្ធគ្នានៅតែបន្ត។ មេដឹកនាំអ៊ុយក្រែនរូបនេះបាននិយាយថា វាមិនមែនជាជម្រើសក្នុងការនិយាយថា ពួកលោកនឹងនិយាយអំពី អ៊ុយក្រែន ក្នុងពេលបន្តិចទៀតនោះទេ  បញ្ហាអ៊ុយក្រែនមិនមែនជារឿងតូចតាចទេ។ អ៊ុយក្រែនកំពុងស្ថិតក្នុងសោកនាដកម្មដ៏ធំមួយរួចទៅហើយ ពួកលោកត្រូវរកវិធីដើម្បីបញ្ចប់បញ្ហានេះតាមរបៀបស្របគ្នា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM
អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM
នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»
05/30/2026 05:05 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
05/30/2026 05:05 PM
របាយការណ៍៖ សភាអាមេរិកកំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែលដោយស្ងាត់​ៗ
05/30/2026 05:05 PM