ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់

ព័ត៌មានអន្តរជាតិ

ប្រភព៖ នាវាអ៊ីរ៉ង់ដែលរឹបអូសបានទំនងជាដឹកទំនិញប្រើបានទាំងយោធា និងស៊ីវិល

2026/04/21 09:12:52 pm        43
 យោងតាមប្រភពសន្តិសុខសមុទ្រកាលពីថ្ងៃចន្ទ បានឲ្យដឹងថា នាវាកុងតឺន័រ Touska ដោតទង់ជាតិអ៊ីរ៉ង់ដែលត្រូវបានរឹបអូសបានដោយកងកម្លាំងសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ ទំនងជាមានទំនិញប្រើបាន ២មុខ ទាំងយោធា និងស៊ីវិល ។ នាវាកុងតឺន័រខ្នាតតូចមួយគ្រឿងនេះ គឺជាផ្នែកមួយនៃក្រុមហ៊ុនដឹកជញ្ជូនរបស់សាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ដែលរងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ។ ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកនិយាយថា នាវិករបស់នាវា Touska មិនអនុវត្តតាមការព្រមានម្តងហើយម្តងទៀត អំឡុងពេលជាង ៦ម៉ោង ហើយនាវាមួយគ្រឿងនេះ បានបំពានការបិទច្រករបស់សហរដ្ឋអាមេរិក ។ ប្រភពសន្តិសុខដែលសុំមិនបញ្ចេញឈ្មោះ និយាយថា ការវាយតម្លៃដំបូងរបស់ពួកគេបានឲ្យដឹងថា នាវាមួយគ្រឿងនេះ ដឹកទំនិញប្រើប្រាស់បាន ២មុខ ក្រោយធ្វើដំណើរមកពីអាស៊ី ។ ខណៈពេលនោះដែរ ក្រសួងការបរទេសអ៊ីរ៉ង់ ពុំបានឆ្លើយតបភ្លាមៗនោះទេចំពោះសំណើសុំសេចក្តីអត្ថាធិប្បាយ ៕

ឈីលី និងសហរដ្ឋអាមេរិក ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ និងសន្តិសុខ

2026/04/21 09:12:13 pm        46
 រដ្ឋាភិបាលឈីលី រាយការណ៍ថា ឈីលី និងសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ និងសន្តិសុខ ។ ក្រុមមន្រ្តីមកពីរដ្ឋាភិបាលទាំង ២ មានវត្តមាននៅក្នុងពិធីចុះហត្ថលេខានៅទីក្រុង Santiago រួមទាំងរដ្ឋមន្រ្តីការបរទេសឈីលីលោក Francisco Perez Mackenna រដ្ឋមន្រ្តីរ៉ែ និងសេដ្ឋកិច្ចឈីលីលោក Daniel Mas ហើយនិងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅឈីលីលោក Brandon Judd ។  កាលពីខែមុន ឈីលី និងសហរដ្ឋអាមេរិក បានប្រកាសថា ពួកគេនឹងចាប់ផ្តើមពិភាក្សាលើរ៉ែកម្រ និងរ៉ែសំខាន់ៗផ្សេងទៀត ដើម្បីសម្របសម្រួលការផ្តល់ហិរញ្ញប្បទានសាធារណៈ និងឯកជនសម្រាប់គម្រោងរ៉ែ ការគ្រប់គ្រងសំណល់សម្រាប់ការកែច្នៃរ៉ែឡើងវិញ និងការរុករកគម្រោងថ្មីៗ ដែលអាចជួយជំរុញការផ្គត់ផ្គង់រ៉ែនៅក្នុងប្រទេសទាំង ២ ។ លោក Mas និយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែតឈីលី La Tercera ដែលបានចុះផ្សាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលឈីលី មានបំណងពន្លឿនការអនុម័តលិខិតអនុញ្ញាតរុករករ៉ែ ដើម្បីជួយដោះស្រាយការវិនិយោគតម្លៃ ១០០ពាន់លានដុល្លារ ៕

ក្រុមអ្នកវិទ្យាសាស្រ្តរចនាកម្មវិធីលើកដំបូងរបស់អាហ្វ្រិកខាងត្បូង ដើម្បីព្រមានពលរដ្ឋពីកម្រិតកង្វក់បរិយាកាស

2026/04/21 09:11:41 pm        43
 ក្រុមអ្នកវិទ្យាសាស្រ្តនៅសាកលវិទ្យាល័យ Witwatersrand បានរចនាកម្មវិធីលើកដំបូងរបស់អាហ្វ្រិកខាងត្បូង ដើម្បីព្រមានពលរដ្ឋពីកម្រិតកង្វក់បរិយាកាស ។ វាគឺជានវានុវត្តន៍មួយដែលអាចមានប្រយោជន៍ដល់និស្សិត Philasande Shangeដែលរស់នៅក្នុងទីក្រុង Johannesburg ។ និស្សិត Shange ដែលមានជំងឺហឺត និយាយថា រូបគេពិតជាមិនអាចគ្រប់គ្រងផ្លូវដង្ហើមរបស់ខ្លួនបាននោះទេ រូបគេមិនអាចដកដង្ហើមបានស្រួលម្តងណាទេ ។ និស្សិត Shangeនិយាយទៀតថា គាត់កើតជំងឺក្អកកាលពីខែកុម្ភៈ និងខែមីនា ស្របពេលដែលកង្វក់បរិយាកាសឡើងដល់កម្រិតខ្ពស់នៅទីក្រុង Johannesburg ដែលជាទីក្រុងមានបំផុតរបស់អាហ្វ្រិកខាងត្បូង ។ ទីក្រុង Johannesburg ស្ថិតនៅជិតអណ្តូងរ៉ែធ្យូងថ្ម ហើយក្លិនស្ពាន់ធ័រ តែងតែបំភាយនៅក្នុងខ្យល់ ។ អណ្តែងរ៉ែធ្យូងថ្មនេះ បានជួលកម្មកររាប់ម៉ឺននាក់ ហើយនិងផ្តល់ ៣ភាគ៤នៃអគ្គិសនីរបស់អាហ្វ្រិកខាងត្បូង ។ រដ្ឋមន្រ្តីក្រសួងបរិស្ថានអាហ្វ្រិកខាងត្បូងលោក Willie Aucamp បានសន្មតថា ក្លិនស្អុយនេះបណ្តាលមកពីការបំភាយឧស្ម័នអ៊ីដ្រូសែនស៊ុលហ្វីតពីការរុករករ៉ែ និងប្រតិបត្តិការឧស្សាហកម្មនៅភាគខាងកើតនៃទីក្រុង Johannesburg ៕

ប្រេសិតក្រុមប្រឹក្សាសន្តិភាពមានសុទិដ្ឋិនិយមចំពោះការអនុវត្តផែនការតំបន់ហ្កាហ្សា

2026/04/21 09:11:08 pm        46
 ប្រេសិតពិសេសក្រុមប្រឹក្សាសន្តិភាពសម្រាប់តំបន់ហ្កាហ្សាលោក Nickolay Mladenov និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា លោកមានសុទិដ្ឋិនិយមចំពោះផែនការរំសាយអាវុធរបស់ក្រុមហាម៉ាស និងក្រុមជីវពលផ្សេងទៀតនៅក្នុងតំបន់ហ្កាហ្សា គ្រាន់តែត្រូវការពេលវេលាប៉ុណ្ណោះ ។ អំឡុងបទសម្ភាសន៍នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក លោក Nickolay និយាយថា ពួកយើងមាននូវកិច្ចពិភាក្សាស៊ីជម្រៅមួយចំនួនជាមួយក្រុមហាម៉ាស កាលពីរយៈពេលប៉ុនា្មនសប្តាហ៍កន្លងមកនេះ ប៉ុន្តែពួកគេមិនស្រួលនោះទេ ។ គួរឲ្យដឹងថា ការរំសាយអាវុធក្រុមហាម៉ាសគឺជាចំណុចខ្ទាស់នៅក្នុងកិច្ចពិភាក្សា ដើម្បីអនុវត្តផែនការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump សម្រាប់ដែនដីប៉ាឡេស្ទីនមួយនេះ ហើយនិងពង្រឹងបទឈប់បាញ់កាលពីខែតុលា ដែលបានបញ្ឈប់សង្រ្គាមពេញបន្ទុករយៈពេល ២ឆ្នាំ ។ លោក Mladenov និយាយថា ការងារកំពុងធ្វើ លើការអនុវត្តផែនការដែលនឹងរួមបញ្ចូលការរំសាយអាវុធ អភិបាលកិច្ចថ្មីនៅតំបន់ហ្កាហ្សា និងការផ្តល់ជូនឲ្យដកទ័ពអ៊ីស្រាអែលចេញ ។ ផែនការតំបន់ហ្កាហ្សា របស់លោក Trumpដែលអ៊ីស្រាអែល និងក្រុមហាម៉ាសយល់ព្រមកាលពីខែតុលា នឹងមើលឃើញទាហានអ៊ីស្រាអែលដកចេញពីតំបន់ហ្កាហ្សា ហើយការសាងសង់ឡើងវិញ នឹងចាប់ផ្តើម ពេលដែលក្រុមហាម៉ាសទម្លាក់អាវុធរបស់ពួកគេ ៕

អាមេរិកមានជំនឿចិត្តថា កិច្ចប្រជុំសន្តិភាពជាមួយអ៊ីរ៉ង់នឹងបន្ត ខណៈឱសានវាទបទឈប់បាញ់ជិតមកដល់

2026/04/21 09:10:32 pm        53
 សហរដ្ឋអាមេរិកបង្ហាញជំនឿចិត្តរបស់ខ្លួនថា កិច្ចប្រជុំសន្តិភាពជាមួយអ៊ីរ៉ង់នឹងបន្តនៅប៉ាគីស្ថាន ហើយមន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់មួយរូបនិយាយថា ទីក្រុងតេអេរ៉ង់ កំពុងពិចារណាលើការចូលរួម ប៉ុន្តែឧបសគ្គធំ និងភាពពុំច្បាស់លាស់នៅតែមាន ស្របពេលការបញ្ចប់បទឈប់បាញ់ជិតមកដល់ ។បទឈប់បាញ់រយៈពេល ២សប្តាហ៍ នឹងត្រូវផុតកំណត់ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត ហើយបើទោះបីជាអ៊ីរ៉ង់ច្រានចោលជុំទី ២នៃកិច្ចប្រជុំក្នុងសប្តាហ៍នេះក្តី ប្រភពពីប៉ាគីស្ថានដែលនៅស្និទ្ធនឹងកិច្ចពិភាក្សានេះ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា មាននូវសន្ទុះសម្រាប់កិច្ចប្រជុំ ដើម្បីចាប់ផ្តើមដំណើរការនៅថ្ងៃពុធស្អែកនេះ ។ទូរទស្សន៍គ្រប់គ្រងដោយរដ្ឋ IRIB របស់អ៊ីរ៉ង់ បានរាយការណ៍នៅថ្ងៃអង្គារនេះថា រហូតមកដល់ពេលនេះ មិនមានគណៈប្រតិភូអ៊ីរ៉ង់ធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថានឡើយ ដើម្បីចូលរួមកិច្ចចរចាជុំបន្ទាប់ជាមួយសហរដ្ឋអាមេរិក ។ ប្រព័ន្ធផ្សព្វផ្សាយនេះ បានរាយការណ៍ថា រហូតមកដល់ពេលនេះ មិនមានគណៈប្រតិភូអ៊ីរ៉ង់ធ្វើដំណើរទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដរបស់ប្រទេសប៉ាគីស្ថានឡើយ មិនថា គណៈប្រតិភូសំខាន់ ឬគណៈប្រតិភូលំដាប់ទី២ បឋម ឬបន្ទាប់បន្សំនោះទេ ។សូមបញ្ជាក់ថា ប្រទេសប៉ាគីស្ថាន បានរៀបចំកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កាលពីថ្ងៃទី ១១-១២ ខែមេសា បន្ទាប់ពីសម្របសម្រួលឲ្យមានបទឈប់បាញ់រយៈពេល ១៤ថ្ងៃ កាលពីថ្ងៃទី៨ ខែមេសា ដែលនឹងត្រូវផុតកំណត់នៅថ្ងៃពុធស្អែកនេះ ៕

វិមានក្រឹមឡាំង៖ រុស្ស៊ីត្រៀមខ្លួនរួចរាល់ ដើម្បីចាប់ផ្តើមឡើងវិញការបង្ហូរប្រេង បើសិនជាអ៊ុយក្រែនបើកបំពង់បង្ហូរប្រេង Druzhba

2026/04/21 09:09:54 pm        19
 វិមានក្រឹមឡាំងនិយាយនៅថ្ងៃអង្គារនេះថា រុស្ស៊ីត្រៀមខ្លួនរួចរាល់ក្នុងការចាប់ផ្តើមឡើងវិញលំហូរឆ្លងកាត់បំពង់បង្ហូរប្រេង Druzhbaទៅកាន់ប្រទេសហុងគ្រី និងស្លូវ៉ាគី បើសិនជាអ៊ុយក្រែនបញ្ចប់អ្វីដែលទីក្រុងមូស្គូចាត់ទុកថាជាការបំផ្លិចបំផ្លាញប្រយោជន៍ ។ រដ្ឋាភិបាលចាកចេញពីអំណាចហុងគ្រីដឹកនាំដោយលោកនាយករដ្ឋមន្រ្តី Viktor Orban និងស្លូវ៉ាគី បានមានជម្លោះជាមួយអ៊ុយក្រែនចំពោះការផ្អាកការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ី ឆ្លងកាត់ទឹកដីអ៊ុយក្រែន តាមបំពង់បង្ហូរប្រេងសម័យសូវៀតមួយនេះ ។ ទីក្រុងគីវ និយាយថា បំពង់បង្ហូរប្រេងនេះ បានបិទដោយសារការវាយប្រហាររបស់រុស្ស៊ីកាលពីចុងខែមករា ។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយនៅក្នុងបទសម្ភាសន៍ចុះផ្សាយកាលពីថ្ងៃចន្ទថា បំពង់បង្ហូរប្រេងនេះ នឹងដាក់ឲ្យប្រតិបត្តិការវិញនៅដំណាច់ខែមេសានេះ ។ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា អ្នកដឹងហើយថា ភាគីរុស្ស៊ីនៅតែត្រៀមខ្លួនរួចរាល់ ។ ពួកយើងមានកាតព្វកិច្ចតាមកិច្ចសន្យាជាមួយប្រទេសហុងគ្រី ប៉ុន្តែបន្ទាប់ពីការចាប់ផ្តើមបំផ្លិចបំផ្លាញប្រយោជន៍របស់របបក្រុងគីវ ការចែកចាយប្រេងត្រូវបានផ្អាក ។ លោកបន្តថា អ្វីៗគ្រប់បែបយ៉ាងផ្អែកលើរបបក្រុងគីវមួយប៉ុណ្ណោះ ថាតើពួកគេនឹងបើកបំពង់បង្ហូរប្រេងឡើងវិញ និងបញ្ចប់ការបំផ្លិចបំផ្លាញប្រយោជន៍ឬយ៉ាងណា ៕

រដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុបជួបជុំគ្នា ដើម្បីពិភាក្សាពីវិបត្តិអ៊ីរ៉ង់ និងអ៊ុយក្រែន

2026/04/21 08:41:24 pm        82
 រដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុប នឹងជួបជុំគ្នានៅប្រទេសលុចសំបួ ដើម្បីពិភាក្សាពីវិបត្តិអ៊ីរ៉ង់ និងបញ្ហាសង្រ្គាមអ៊ុយក្រែន ។ ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបលោកស្រី Kaja Kallas និយាយថា លោកស្រីរំពឹងថា នឹងមានការសម្រេចចិត្តវិជ្ជមានលើប្រាក់កម្ចី ៩០ពាន់លានអឺរ៉ូ(ស្មើនឹង ១០៥,៩៤ពាន់លានដុល្លារ) សម្រាប់អ៊ុយក្រែន នៅថ្ងៃពុធស្អែកនេះ ។ លោកស្រីនិយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃអង្គារនេះ មុនជំនួបរដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុបនៅប្រទេសលុចសំបួរថា ពួកយើងរំពឹងថា នឹងមានការសម្រេចចិត្តវិជ្ជមាននៅថ្ងៃស្អែកនេះ លើប្រាក់កម្ចី ៩០ពាន់លានអឺរ៉ូ ។ អ៊ុយក្រែនពិតជាត្រូវការប្រាក់កម្ចីនេះ ហើយវាគឺជាសញ្ញាមួយផងដែរថា រុស្ស៊ីមិនអាចយកឈ្នះអ៊ុយក្រែនបានទេ ។ បរាជ័យនៅការបោះឆ្នោតក្នុងខែនេះរបស់នាយករដ្ឋមន្រ្តីហុងគ្រីលោក Viktor Orban ដែលជាបច្ចាមិត្តសហភាពអឺរ៉ុបដ៏រឹងរូសបំផុតរបស់អ៊ុយក្រែន អាចនឹងត្រួសត្រាយផ្លូវសម្រាប់ប្រាក់កម្ចីដែលទីក្រុងគីវ ត្រូវការបន្ទាន់ ដើម្បីបន្តសង្រ្គាមជាមួយរុស្ស៊ី ។ ប្រាក់កម្ចីនេះ ត្រូវបានយល់ព្រមដំបូងដោយរដ្ឋសមាជិកសហភាពអឺរ៉ុបទាំងអស់កាលពីខែធ្នូ ឆ្នាំមុន ។ មុនជំនួបរដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុបនៅប្រទេសលុចសំបួនេះដែរ រដ្ឋមន្រ្តីការបរទេសបែលហ្ស៊ិកលោក Maxime Prevot និយាយថា សកម្មភាពរបស់អ៊ីស្រាអែលនៅលីបង់ ពិតជាមិនអាចទទួលយកបានទំាងស្រុង ៕

ពលរដ្ឋហ្កាហ្សារៀបចំពិធីបុណ្យសពសម្រាប់ជនប៉ាឡេស្ទីនដែលត្រូវបានសម្លាប់ទាហានអ៊ីស្រាអែល

2026/04/21 08:40:06 pm        59
 ពិធីបុណ្យសពត្រូវបានរៀបចំឡើងនៅថ្ងៃអង្គារនេះ ក្នុងទីក្រុង Khan Younis និងទីក្រុងហ្កាហ្សា សម្រាប់ជនប៉ាឡេស្ទីនដែលត្រូវបានសម្លាប់ដោយការបាញ់ប្រហាររបស់អ៊ីស្រាអែល ក្នុងនោះមនុស្សបានជួបជុំគ្នា ដើម្បីនិយាយលួងលោមគ្នាទៅវិញទៅមក និងឧទ្ទិសកុសលផលបុណ្យដល់សាកសពមនុស្សជាទីស្រលាញ់របស់ពួកគេ ។ មន្រ្តីសុខភាពប៉ាឡេស្ទីនិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោច ៥នាក់ នៅក្នុងឧបទ្ទេវហេតុដាច់ដោយឡែកពីគ្នានៅតំបន់ហ្កាហ្សាកាលពីថ្ងៃចន្ទ ។ ក្រុមមន្រ្តីសុខភាពនៅមន្ទីរពេទ្យ Nasser ស្ថិតក្នុងតំបន់ហ្កាហ្សានិយាយថា ការវាយប្រហារតាមច្រកអាកាសអ៊ីស្រាអែលកាលពីថ្ងៃចន្ទ បានសម្លាប់មនុស្សយ៉ាងហោច ៣នាក់ នៅភាគខាងលិចទីក្រុង Khan Younis ស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សាស្រ្ទីប ។ អ្នកនាំពាក្យយោធាអ៊ីស្រាអែលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីថា យោធារបស់ខ្លួន បានវាយប្រហារក្រុមភេរវករនៅទីក្រុង Khan Younis ហើយព័ត៌មានបន្ថែមទៀត នឹងបញ្ចេញតាមក្រោយ ។ នៅក្នុងឧបទ្ទេវហេតុដាច់ដោយឡែកមួយទៀត ស្រ្តីម្នាក់ ត្រូវគ្រាប់កាំភ្លើងពីការបាញ់ប្រហារចេញពីទូករបស់កងទ័ពជើងទឹកអ៊ីស្រាអែលនៅជិតតំបន់ឆ្នេរទីក្រុង Beit Lahiya ស្ថិតនៅភាគខាងជើងហ្កាហ្សា ។ យោធាអ៊ីស្រាអែលនិយាយថា ពួកគេពុំបានដឹងពីឧបទ្ទេវហេតុមួយនេះឡើយ ៕

លោក Trump៖ «គ្រាប់បែកជាច្រើនចាប់ផ្តើមផ្ទុះ» នៅអ៊ីរ៉ង់ បើបទឈប់បាញ់ផុតទៅដោយគ្មានកិច្ចព្រមព្រៀង

2026/04/21 08:34:54 pm        71
កាលពីថ្ងៃចន្ទ (ទី២០ ខែមេសា ឆ្នាំ២០២៦) ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ PBS News ថា «គ្រាប់បែកជាច្រើនគ្រាប់» នឹងផ្ទុះនៅក្នុងប្រទេសអ៊ីរ៉ង់ ប្រសិនបើបទឈប់បាញ់ផុតកំណត់ដោយគ្មានកិច្ចព្រមព្រៀងអ្វីនោះ។នៅពេលដែលត្រូវបានសួរថា តើមានអ្វីកើតឡើង ប្រសិនបើបទឈប់បាញ់ផុតកំណត់ដោយគ្មានកិច្ចព្រមព្រៀងសន្តិភាពនោះ លោក Trump បានឆ្លើយប្រាប់អ្នករាយការណ៍ព័ត៌មាន លោកស្រី Liz Landers តាមទូរស័ព្ទថា «បន្ទាប់មកគ្រាប់បែកជាច្រើននឹងចាប់ផ្តើមផ្ទុះ»។នៅថ្ងៃចន្ទនោះ លោក Trump បានប្រាប់សារព័ត៌មាន Bloomberg ថា បទឈប់បាញ់ ដែលបានចាប់ផ្តើមនៅថ្ងៃទី៨ ខែមេសា នឹងផុតកំណត់នៅ «ល្ងាចថ្ងៃពុធ ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន» ដោយបន្ថែមថា លោក «មិនទំនង» ពង្រីកវាបន្ថែមទេ ប្រសិនបើរដ្ឋបាលរបស់លោក និងមន្ត្រីអ៊ីរ៉ង់ មិនអាចឈានដល់កិច្ចព្រមព្រៀងទេនោះ។លោកប្រធានាធិបតីបានគំរាមកំហែងអ៊ីរ៉ង់ម្តងហើយម្តងទៀត ដោយការទម្លាក់គ្រាប់បែកបន្ថែម បន្ទាប់ពីជនស៊ីវិលយ៉ាងតិចចំនួន ១.៧០១នាក់ រួមទាំងកុមារយ៉ាងហោចណាស់ ២៥៤នាក់ នៅក្នុងប្រទេសមជ្ឈិមបូព៌ាមួយនេះ ត្រូវបានសម្លាប់ក្នុងរយៈពេល ៣៩ថ្ងៃដំបូងនៃការវាយប្រហារ រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល មុនពេលមានបទឈប់បាញ់។ នេះបើតាមទីភ្នាក់ងារព័ត៌មានសកម្មជនសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ដោយថ្ងៃផុតកំណត់នៃបទឈប់បាញ់កាន់តែខិតជិតមកដល់ មន្ត្រីរដ្ឋបាលរបស់លោក Trump គ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដរបស់ប្រទេសប៉ាគីស្ថាន នៅសប្តាហ៍នេះ សម្រាប់កិច្ចចរចាសន្តិភាពជុំទី២។ តែអ៊ីរ៉ង់បានបញ្ជូនសញ្ញាមិនច្បាស់លាស់ អំពីថា តើខ្លួននឹងចូលរួមក្នុងកិច្ចចរចានេះដែរ ឬអត់។ មេបញ្ជាការកងទ័ពប៉ាគីស្ថាន លោកឧត្តមសេនីយ៍ Asim Munir ដែលជាអ្នកសម្របសម្រួលសំខាន់នៅក្នុងកិច្ចចរចានេះ តាមការរាយការណ៍ បានប្រាប់លោក Trump ថា ការបិទខ្ទប់ដោយសហរដ្ឋអាមរិក ចំពោះច្រកសមុទ្រ Hormuz គឺជា «ឧបសគ្គ» ដល់ការបន្តដំណើរការការទូត៕

លោក ស៊ី៖ ចិនមានឆន្ទៈក្នុងការធ្វើការជាមួយតំបន់អាហ្វ្រិក ជុំវិញផលប៉ះពាល់ ដោយសារជម្លោះមជ្ឈិមបូព៌ា

2026/04/21 08:20:44 pm        73
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា នៅថ្ងៃអង្គារ (ទី២១ ខែមេសា ឆ្នាំ២០២៦) នេះ ខណៈពេលកំពុងជួបជាមួយប្រធានាធិបតីម៉ូសំប៊ិក លោក Daniel Chapo នៅទីក្រុងប៉េកាំង ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានលើកឡើងថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយបណ្ដាប្រទេសតំបន់អាហ្វ្រិក ដើម្បីដោះស្រាយផលប៉ះពាល់ដែលបង្កឡើងដោយជម្លោះ នៅមជ្ឈិមបូព៌ា។យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បានឲ្យដឹងដា លោក ស៊ី បានមានប្រសាសន៍ថា៖ «ការរីករាលដាលនៃវិបត្តិដែលបង្កឡើងដោយជម្លោះនៅតំបន់មជ្ឈិមបូព៌ា កំពុងប៉ះពាល់ដល់ប្រទេសតំបន់អាហ្វ្រិក ហើយប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយបណ្ដាប្រទេសក្នុងតំបន់នេះ ដើម្បីឆ្លើយតបជាមួយគ្នា លើកកម្ពស់សន្តិភាពជាមួយគ្នា និងបន្តការអភិវឌ្ឍជាមួយគ្នា»។ជាមួយគ្នានេះ លោក ស៊ី ក៏បានជំរុញឲ្យប្រទេសចិន និងអាហ្វ្រិកអំពាវនាវរួមគ្នាឲ្យមានបទឈប់បាញ់ ដើម្បីបញ្ចប់អរិភាព និងលើកទឹកចិត្តសហគមន៍អន្តរជាតិឲ្យ «អនុវត្តពហុភាគីនិយមប្រកបដោយស្មោះត្រង់ពិតប្រាកដ»។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ CCTV៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM
អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM
នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»
05/30/2026 05:05 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
05/30/2026 05:05 PM
របាយការណ៍៖ សភាអាមេរិកកំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែលដោយស្ងាត់​ៗ
05/30/2026 05:05 PM