ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់

ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង៖ អឺរ៉ុបកំពុងធ្វើយោធានិយមក្រោយសេចក្តីរាយការណ៍ពីលទ្ធភាពនៃសមយុទ្ធនុយក្លេអ៊ែររបស់បារាំង-ប៉ូឡូញ

2026/04/21 06:28:18 pm        58
    វិមានក្រឹមឡាំងនិយាយនៅថ្ងៃអង្គារនេះថាអឺរ៉ុបមានមហិច្ឆតាច្បាស់លាស់ក្នុងការធ្វើនុយក្លេអ៊ែរនិយម និងធ្វើយោធានិយម ដោយពួកគេធ្វើអត្ថាធិប្បាយពីសេចក្តីរាយការណ៍របស់កាសែតPolitico ថា មេដឹកនាំបារាំង និងប៉ូឡូញបានពិភាក្សាលើការធ្វើសមយុទ្ធនុយក្លេអ៊ែររួមគនា។ប្រទេសបារាំងដែលជាមហាអំណាចនុយក្លេអ៊ែរតែមួយគត់របស់សហភាពអឺរ៉ុបកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចូលសម្ព័ន្ធមិត្ត ទៅក្នុងអាវុធនុយក្លេអ៊ែរដ៏គួរឲ្យញញើតរបស់ខ្លួន។អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយថាកិច្ចខិតខំប្រឹងប្រែងបែបនេះមិនរួមចំណែកដល់ស្ថិរភាពនៅលើទ្វីបអឺរ៉ុបនោះទេ ។លោកបន្តថា ពួកយើងត្រូវពិនិត្យមើលព័ត៌មានលម្អិតពាក់ព័ន្ធនឹងអាវុធជាក់លាក់អ្វីខ្លះដែលកំពុងត្រូវបានពិភាក្សានិងនៅក្នុងប្រទេសណាខ្លះ ប៉ុន្តែវាពិតជាបានបង្ហាញយ៉ាងច្បាស់ពីការជំរុញរបស់អឺរ៉ុបឆ្ពោះទៅរកយោធានិយមនិងអាវុធនុយក្លេអ៊ែរនិយមបន្ថែមទៀត ។ នេះមិនរួមចំណែកដល់ស្ថិរភាព ឬភាពអាចព្យាករបាននៅទ្វីបអឺរ៉ុបនោះទេ៕

មនុស្ស ៣នាក់ស្លាប់ នៅក្នុងឧបទ្ទេវហេតុហ្វឹកហ្វឺនយោធាជប៉ុន នៅថ្ងៃដែលការទប់ស្កាត់ការនាំចេញអាវុធត្រូវបានលុបចោល

2026/04/21 06:13:12 pm        81
 រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុនលោក Minoru Kihara និយាយថា សមាជិក ៣នាក់នៃកងកម្លាំងការពារខ្លួនជប៉ុន ត្រូវបានសម្លាប់ នៅក្នុងឧបទ្ទេវហេតុមួយ អំឡុងសមយុទ្ធនៅតំបន់ភាគខាងត្បូងប្រទេសនាថ្ងៃអង្គារនេះ ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក Kiharaនិយាយថា គ្រាប់កាំភ្លើងធំបានផ្ទុះ អំឡុងសមយុទ្ធរថក្រោះផ្លោងគ្រាប់របស់កងកម្លាំងការពារជើងគោក នៅតំបន់ហ្វឹកហ្វឺន Hijudai ស្ថិតក្នុងខេត្ត Oita នៅព្រឹកថ្ងៃអង្គារនេះ ដោយបានសម្លាប់ទាហានប្រុស ៣នាក់ និងទាហានស្រីម្នាក់រងរបួស ។ លោកបន្តថា ឧបទ្ទេវហេតុនេះ ជាប់ពាក់ព័ន្ធនឹងរថក្រោះចម្បាំង Type 10 របស់ជប៉ុន ដែលប្រភេទរថក្រោះត្រូវបានប្រើប្រាស់តាំងពីឆ្នាំ ២០១០ មកម្ល៉េះ ។ ឧបទ្ទេវហេតុនេះដែរ បានកើតឡើងនៅថ្ងៃតែមួយ ពេលដែលជប៉ុនបង្ហាញការផ្លាស់ប្តូរដ៏ធំរបស់ខ្លួនចំពោះច្បាប់នាំចេញអាវុធ ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ជាមួយនឹងការលុបចោលការរឹតត្បិតការលក់អាវុធឲ្យបរទេស ហើយនិងបើកផ្លូវនាំចេញនាវាចម្បាំង មីស៊ីល និងអាវុធផ្សេងទៀត ៕

ទីភ្នាក់ងារ UN រៀបចំផែនការជម្លៀសនាវារាប់រយគ្រឿងចេញពីច្រកសមុទ្រ Hormuz

2026/04/21 06:10:22 pm        50
យោងតាមអគ្គលេខាធិការ លោក Arsenio Dominguez បានឲ្យដឹងថា អង្គការសមុទ្រអន្តរជាតិ (IMO) កំពុងធ្វើការលើផែនការជម្លៀសនាវារាប់រយគ្រឿងដែលជាប់នៅក្នុងឈូងសមុទ្រពែក្ស ចាប់តាំងពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ បានចាប់ផ្តើមកាលពីជាង ៧សប្តាហ៍មុន។នៅក្រៅព្រឹត្តិការណ៍សប្តាហ៍សមុទ្រសិង្ហបុរី (Singapore Maritime Week) លោក Dominguez បាននិយាយថា ផែនការនេះអាចត្រូវបានអនុវត្ត លុះត្រាតែមានសញ្ញាច្បាស់លាស់ពីការថមថយភាពតានតឹង។ លោកបានបន្តថា ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) មួយនេះ ក៏នឹងត្រូវបញ្ជាក់ថា តើមីនត្រូវបានដាក់នៅក្នុងច្រកសមុទ្រនេះ មុនពេលបញ្ជូននាវាឆ្លងកាត់ដែរ ឬអត់។លោក Dominguez បានបន្ថែមថា៖ «ដើម្បីឲ្យយើងអាចធ្វើអ្វីៗបានគ្រប់យ៉ាង យើងត្រូវប្រាកដថា ជម្លោះបានបញ្ចប់ហើយ ធ្វើឲ្យប្រាកដថា មិនមានការគំរាមកំហែងធ្វើការវាយប្រហារលើនាវាណាមួយ និងធ្វើឲ្យប្រាកដថា តំបន់នេះមិនមានគ្រោះថ្នាក់ណាមួយឡើយ ក្នុងនោះរួមទាំងគ្រាប់មីនផងដែរ»។នាវាប្រហែល ៨០០គ្រឿង នៅតែជាប់នៅក្នុងឈូងសមុទ្រពែក្ស បន្ទាប់ពីចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz បានថយចុះបន្តិចម្តងៗបន្ទាប់ពីមានការផ្ទុះឡើងនូវសង្គ្រាម។ ការគំរាមកំហែង និងការវាយប្រហាររបស់ទីក្រុងតេអេរ៉ង់ លើនាវា បានធ្វើឲ្យម្ចាស់នាវាភាគច្រើនមានការភ័យខ្លាចខ្លាំងពេកមិនហ៊ានព្យាយាមឆ្លងកាត់ ទោះបីជាសាធារណរដ្ឋឥស្លាម បានអនុញ្ញាតឲ្យនាវាមួយចំនួនចាកចេញតាមផ្លូវដែលត្រូវបានយល់ព្រមឲ្យធ្វើដំណើរ និងទាមទារការទូទាត់ក្នុងករណីខ្លះក៏ដោយ។ជាមួយគ្នានេះ ការបិទច្រកសមុទ្រដោយសហរដ្ឋអាមេរិកផ្ទាល់ នាដើមសប្តាហ៍មុន ដែលមានគោលបំណងលុបបំបាត់ប្រាក់ចំណូលរបស់អ៊ីរ៉ង់ សម្រាប់សង្គ្រាម បានធ្វើឲ្យស្ថានការណ៍កាន់តែមានហានិភ័យខ្លាំងឡើងៗ។ បទឈប់បាញ់រយៈពេល ២សប្តាហ៍ នៅក្នុងជម្លោះនេះ ឥឡូវនេះនឹងផុតកំណត់នៅចុងសប្តាហ៍នេះ៕

ប្រេស៊ីល និងអាល្លឺម៉ង់ អំពាវនាវឲ្យមានដំណោះស្រាយការទូតចំពោះបញ្ហាអ៊ុយក្រែន

2026/04/21 06:07:49 pm        51
សេចក្តីប្រកាសរួមមួយពីប្រេស៊ីល និងអាល្លឺម៉ង់ដែលបានចុះហត្ថលេខាអំឡុងពេលពិគ្រោះយោបល់នៅទីក្រុង Hanover បានបញ្ជាក់ថា ជម្លោះនៅអ៊ុយក្រែន ត្រូវតែដោះស្រាយតាមរយៈការចរចា ដើម្បីសម្រេចបាននូវសន្តិភាពដ៏ទូលំទូលាយ និងយូរអង្វែង។  សេចក្តីប្រកាសនេះ បានឲ្យដឹងថា៖«ភាគីនានាបានបញ្ជាក់ជាថ្មីនូវការព្រួយបារម្ភយ៉ាងខ្លាំងរបស់ពួកគេអំពីសង្គ្រាមដែលកំពុងបន្តនៅអ៊ុយក្រែន និងស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវដំណោះស្រាយសន្តិភាពដ៏ទូលំទូលាយ យុត្តិធម៌ និងយូរអង្វែង»។ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva ដែលឥឡូវនេះកំពុងបំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់ បានជួបពិភាក្សាជាមួយអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz។ ពួកគេបានព្រមព្រៀងគ្នា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងចូលរួមចំណែកក្នុងការពង្រឹងការសន្ទនារវាងសហភាពអឺរ៉ុប និងទីផ្សាររួមភាគខាងត្បូង (Mercosur)៕

កងទ័ពអ៊ីស្រាអែលបំផ្លាញសាលារៀនសាធារណៈ នៅភាគខាងត្បូងលីបង់ ទោះមានបទឈប់បាញ់ក្ដី

2026/04/21 06:05:19 pm        51
នៅថ្ងៃអង្គារ (ទី២១ ខែមេសា ឆ្នាំ២០២៦) នេះ ប្រព័ន្ធផ្សព្វផ្សាយលីបង់ បានរាយការណ៍ថា កងទ័ពអ៊ីស្រាអែលបានបំផ្លាញអគារសាលារៀនសាធារណៈមួយកន្លែង នៅក្នុងទីក្រុង Khiam ភាគខាងត្បូងនៃប្រទេសលីបង់ ដែលជាការរំលោភថ្មីលើបទឈប់បាញ់បណ្តោះអាសន្ន។ទីភ្នាក់ងារសារព័ត៌មានជាតិដែលគ្រប់គ្រងដោយរដ្ឋ បានឲ្យដឹងថា កងកម្លាំងអ៊ីស្រាអែល បានដាក់គ្រឿងផ្ទុះ ហើយបានបំផ្ទុះអគារនោះ នាពេលយប់ ដោយបានបំផ្លាញរចនាសម្ព័ន្ធឲ្យក្លាយទៅជាគំនរបាក់បែកទាំងស្រុង។ មិនមានការអត្ថាធិប្បាយភ្លាមៗនោះឡើយ ពីកងទ័ពអ៊ីស្រាអែល ជុំវិញហេតុការណ៍នេះ។ចាប់តាំងពីថ្ងៃទី២ ខែមីនាមក អ៊ីស្រាអែលបានធ្វើការវាយលុកនៅក្នុងប្រទេសលីបង់ ដោយបានសម្លាប់មនុស្សប្រហែល ២.៣០០នាក់ បណ្ដាលឲ្យមានរបួសជាង ៧.៥០០នាក់ និងបានជំរុញឲ្យមនុស្សជាង ១លាននាក់ត្រូវភៀសខ្លួន។ នេះបើយោងតាមអាជ្ញាធរលីបង់។ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍កន្លងមក អំពីបទឈប់បាញ់រយៈពេល ១០ថ្ងៃនៅក្នុងប្រទេសលីបង់ បន្ទាប់ពីមានការជជែកតាមទូរសព្ទជាមួយប្រធានាធិបតីលីបង់ លោក Joseph Aoun និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu៕

អង្គការលើកលែងទោសអន្តរជាតិព្រមានអំពីការរើសអើងជាតិសាសន៍«គួរឲ្យព្រួយបារម្ភ» មុនពេលបោះឆ្នោតប្រធានាធិបតីបារាំង

2026/04/21 05:20:44 pm        42
អង្គការលើកលែងទោសអន្តរជាតិនៅថ្ងៃអង្គារនេះ បានព្រមានអំពី «ការអត្ថាធិប្បាយរើសអើងជាតិសាសន៍ជាសាធារណៈគួរឲ្យព្រួយបារម្ភ និងបញ្ហាប្រឈមចំពោះនីតិរដ្ឋ ក្នុងដំណើរការបោះឆ្នោតប្រធានាធិបតីបារាំង នៅឆ្នាំក្រោយ។គណបក្ស National Rally (RN) ស្តាំនិយមជ្រុល កំពុងសម្លឹងមើលឱកាសដ៏ល្អបំផុតរបស់ខ្លួន ក្នុងការឡើងកាន់អំណាច ក្នុងការបោះឆ្នោត ដោយលោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ( Emmanuel Macron) បានចុះចេញពីតំណែង បន្ទាប់ពីចប់ពីរអាណត្តិ។លោកស្រី Anne Savinel-Barras ប្រធានអង្គការលើកលែងទោសអន្តរជាតិនៅបារាំង បាននិយាយថា    ៖«ភាពសាហាវឃោរឃៅនៃការជជែកវែកញែកនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសការវាយប្រហាររើសអើងជាតិសាសន៍ និងការរំលោភបំពានដែលផ្តោតលើនីតិរដ្ឋ គឺជាសញ្ញាព្រមានដ៏គួរឲ្យព្រួយបារម្ភបំផុតសម្រាប់ឆ្នាំមុនការបោះឆ្នោត»។ការព្រមានរបស់ក្រុមយុទ្ធនាការនេះ បានកើតឡើង បន្ទាប់ពីយុទ្ធនាការបង្ហាញពីស្អប់ខ្ពើមស្តាំនិយមជ្រុលមួយ បានកំណត់គោលដៅលើលោក Bally Bagayoko ដែលជាជនជាតិស្បែកខ្មៅ បានជាប់ឆ្នោតជាអភិបាលក្រុង Saint-Denis កាលពីខែមុន៕

របាយការណ៍៖ អាមេរិកកម្រិតការចែករំលែកព័ត៌មានសម្ងាត់ អំពីកូរ៉េខាងជើង ដោយសារការអត្ថាធិប្បាយរបស់ក្រុងសេអ៊ូល

2026/04/21 05:18:16 pm        48
នៅថ្ងៃអង្គារ (ទី២១ ខែមេសា ឆ្នាំ២០២៦) នេះ របាយការណ៍បានបង្ហាញថា សហរដ្ឋអាមេរិកបានរឹតត្បិតការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់តាមផ្កាយរណបជាមួយកូរ៉េខាងត្បូង ពាក់ព័ន្ធនឹងកូរ៉េខាងជើង ដោយសារតែការកត់សម្គាល់របស់រដ្ឋមន្ត្រីបង្រួបបង្រួមរបស់ទីក្រុងសេអ៊ូល អំពីរោងចក្រនុយក្លេអ៊ែរមួយរបស់ទីក្រុងព្យុងយ៉ាង។លោក Chung Dong-young បានប្រាប់សភាកូរ៉េខាងត្បូងកាលពីខែមុនថា កូរ៉េខាងជើងត្រូវបានគេសង្ស័យថា បានដំណើរការទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ជាជំហានដ៏សំខាន់មួយ ក្នុងការផលិតគ្រាប់បែកនុយក្លេអ៊ែរ នៅក្នុងតំបន់ Kusong ភាគពាយ័ព្យ។ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង និងបណ្តាញផ្សព្វផ្សាយក្នុងស្រុកជាច្រើនទៀត បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន ដែលជាសម្ព័ន្ធមិត្តសន្តិសុខរបស់កូរ៉េខាងត្បូង បានដាក់ការតវ៉ា ចំពោះការអត្ថាធិប្បាយរបស់លោក Chung ដោយលើកឡើងថា ព័ត៌មានរសើបពីចារកម្មអាមេរិក ត្រូវបានបង្ហាញដោយគ្មានការអនុញ្ញាត។ សេចក្ដីរាយការណ៍ទាំងនោះ បានឲ្យដឹងទៀតថា មានការ «កំណត់» ព័ត៌មានតាមផ្កាយរណបមួយចំនួន ពាក់ព័ន្ធនឹងកូរ៉េខាងជើង ដែលពីមុនត្រូវបានផ្ដល់ឲ្យទីក្រុងសេអ៊ូលជាប្រចាំ។មន្ត្រីយោធាកូរ៉េខាងត្បូងម្នាក់ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន Yonhap នៅថ្ងៃអង្គារនេះ ដោយបានប្រាប់ឲ្យដឹងថា ការរឹតបន្តឹងទាំងនេះត្រូវបានអនុវត្ត «ចាប់តាំងពីដើមខែនេះ» ប៉ុន្តែ «(មិន) ប៉ះពាល់យ៉ាងខ្លាំងដល់ការត្រៀមខ្លួនផ្នែកយោធាឡើយ»។ មន្ត្រីរូបនេះបានបញ្ជាក់ថា៖ «ការប្រមូល និងការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ ទាក់ទងនឹងសកម្មភាពយោធារបស់កូរ៉េខាងជើង កំពុងដំណើរការជាធម្មតា រវាងអាជ្ញាធរកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពោលគឺដូចពីមុន»។យ៉ាងណាក្ដី ទាំងអាជ្ញាធរកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក មិនបានបដិសេធឲ្យបានច្បាស់លាស់ថា តើការរឹតបន្តឹងនេះត្រូវបានដាក់ចេញមែន ឬយ៉ាងណា៕

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់៖ មិនមានគណៈប្រតិភូអ៊ីរ៉ង់ធ្វើដំណើរទៅប៉ាគីស្ថានទេ សម្រាប់កិច្ចចរចាជុំទី២ ជាមួយអាមេរិក

2026/04/21 04:55:50 pm        42
ទូរទស្សន៍គ្រប់គ្រងដោយរដ្ឋ IRIB របស់អ៊ីរ៉ង់ បានរាយការណ៍នៅថ្ងៃអង្គារ (ទី២១ ខែមេសា ឆ្នាំ២០២៦) នេះថា រហូតមកដល់ពេលនេះ មិនមានគណៈប្រតិភូអ៊ីរ៉ង់ធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថានឡើយ ដើម្បីធ្វើកិច្ចចរចាជុំមួយទៀត ជាមួយសហរដ្ឋអាមេរិក។ប្រព័ន្ធផ្សព្វផ្សាយនេះ បានឲ្យដឹងថា៖ «រហូតមកដល់ពេលនេះ មិនមានគណៈប្រតិភូអ៊ីរ៉ង់ធ្វើដំណើរទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដរបស់ប្រទេសប៉ាគីស្ថានឡើយ មិនថា គណៈប្រតិភូសំខាន់ ឬគណៈប្រតិភូលំដាប់ទី២ បឋម ឬបន្ទាប់បន្សំ»។IRIB បានបន្ថែមថា របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដែលថា គណៈប្រតិភូអ៊ីរ៉ង់នឹងធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថាន ឬថា កិច្ចចរចាត្រូវបានគ្រោងទុកសម្រាប់ល្ងាចថ្ងៃចន្ទ (ទី២០ ខែមេសា ឆ្នាំ២០២៦) ឬព្រឹកថ្ងៃអង្គារ «គឺមិនពិត» នោះឡើយ។សេចក្ដីរាយការណ៍នេះ ក៏បានដកស្រង់សម្តីរបស់មន្ត្រីអ៊ីរ៉ង់កាលពីល្ងាចថ្ងៃអាទិត្យផងដែរ ដោយបង្ហាញថា «ការបន្តចូលរួមក្នុងកិច្ចចរចា អាស្រ័យលើការផ្លាស់ប្តូរឥរិយាបថរបស់ភាគីអាមេរិក» ហើយថា ទីក្រុងតេអេរ៉ង់បដិសេធការចរចា «ក្រោមស្រមោលនៃការគំរាមកំហែង»។គួរបញ្ជាក់ថា ប្រទេសប៉ាគីស្ថាន បានរៀបចំកិច្ចចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កាលពីថ្ងៃទី ១១-១២ ខែមេសា បន្ទាប់ពីសម្របសម្រួលឲ្យមានបទឈប់បាញ់រយៈពេល ១៤ថ្ងៃ នៅថ្ងៃទី៨ ខែមេសា ដែលត្រូវផុតកំណត់នៅថ្ងៃពុធ។ កិច្ចប្រឹងប្រែង សម្រាប់ការចរចាជុំមួយទៀត នៅទីក្រុងអ៊ីស្លាម៉ាបាដ កំពុងដំណើរការ តែនៅតែមានភាពមិនប្រាកដប្រជាដដែល៕

បេសកជនចិនអំពាវនាវឱ្យបន្ធូរបន្ថយស្ថានការណ៍នៅអ៊ុយក្រែនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន

2026/04/21 04:52:49 pm        58
បេសកជនចិនមួយរូបកាលពីថ្ងៃចន្ទ២០មេសាសប្ដាហ៍នេះបានព្រមានថា ផ្លូវឆ្ពោះទៅរកសន្តិភាពនៅអ៊ុយក្រែននៅតែមានឧបសគ្គ ហើយបានជំរុញឱ្យគ្រប់ភាគីទាំងអស់នៃជម្លោះផ្តល់អាទិភាពដល់សន្តិភាព ក្នុងឆន្ទៈសម្រេចបាននូវបទឈប់បាញ់ និងបញ្ចប់សង្គ្រាមឱ្យបានឆាប់បំផុត។  ក្នុងសុន្ទរកថារបស់លោកនៅឯសន្និសីទសារព័ត៌មានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីអ៊ុយក្រែន លោក Sun Lei អនុប្រធានតំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា វិបត្តិអ៊ុយក្រែននៅតែអូសបន្លាយ និងពិបាកដោះស្រាយ ហើយគន្លងរបស់ជម្លោះជះឥទ្ធិពលលើសន្តិភាព និងស្ថិរភាពនៅអឺរ៉ុប និងពិភពលោកទាំងមូល។លោកថា បទឈប់បាញ់ឆាប់ៗ និងដំណោះស្រាយនយោបាយចំពោះវិបត្តិនេះ គឺជាបំណងប្រាថ្នារួមរបស់សហគមន៍អន្តរជាតិ។ដោយកត់សម្គាល់ថា កិច្ចខិតខំប្រឹងប្រែងត្រូវតែធ្វើឡើងដើម្បីជំរុញការចរចាសន្តិភាព លោកថាទ្វារសម្រាប់ការសន្ទនាលើបញ្ហាអ៊ុយក្រែនត្រូវបានបើករួចហើយ។  លោក Sun បានថ្លែងថា ដរាបណាពួកលោកបន្តការចរចា ពួកលោកនឹងមើលឃើញពន្លឺនៃសន្តិភាពដោយបន្ថែមថា ប្រទេសចិនសង្ឃឹមថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់នឹងចូលរួមក្នុងដំណើរការសន្តិភាព៕

ប្រធានាធិបតីបារាំងជំរុញឲ្យអ៊ីរ៉ង់ និងអាមេរិក បន្ថយភាពតានតឹងនៅច្រកសមុទ្រហ័រមូស

2026/04/21 04:49:41 pm        51
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ( Emmanuel Macron) កាលពីថ្ងៃចន្ទ បានអំពាវនាវឲ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បន្ថយភាពតានតឹងនៅច្រកសមុទ្រហ័រមូស កាលពីចុងសប្តាហ៍។លោក ម៉ាក្រុង បានថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ថា៖«ជំហររបស់យើង គឺនៅដដែល។ យើងត្រូវដោះស្រាយស្ថានការណ៍តាមរយៈការទូត។ មនុស្សគ្រប់គ្នា ត្រូវតែស្ងប់ចិត្ត»។លោក ម៉ាក្រុង បានប្រាប់អ្នកសារព័ត៌មានថា៖«បន្ទាប់ពីការសម្រេចចិត្តរបស់អាមេរិកក្នុងការរក្សាការបិទផ្លូវគោលដៅលើច្រកសមុទ្រហ័រមូស វាទំនងជាថា អាជ្ញាធរអ៊ីរ៉ង់បានផ្លាស់ប្តូរជំហរដំបូងរបស់ពួកគេ…នេះ គឺជាកំហុសរបស់ភាគីទាំងពីរ»។សហរដ្ឋអាមេរិក បានបន្តការបិទផ្លូវកំពង់ផែអ៊ីរ៉ង់ នៅពេលដែលទីក្រុងតេអេរ៉ង់ បានដកការបិទ ហើយបន្ទាប់មក បានបិទឡើងវិញនូវច្រកសមុទ្រហ័រមូស ដែលប្រហែល ២០ភាគរយនៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នរាវរបស់ពិភពលោក ជាធម្មតាឆ្លងកាត់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM
អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM
នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»
05/30/2026 05:05 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
05/30/2026 05:05 PM
របាយការណ៍៖ សភាអាមេរិកកំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែលដោយស្ងាត់​ៗ
05/30/2026 05:05 PM