ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់

ព័ត៌មានអន្តរជាតិ

អាជ្ញាធរប៉ាឡេស្ទីន៖ អ៊ីស្រាអែលបិទច្រកឆ្លងកាត់រ៉ាហ្វា ដោយបញ្ឈប់បញ្ជូនអ្នកជំងឺចេញពីហ្កាហ្សា

2026/04/21 02:52:31 pm        83
អាជ្ញាធរព្រំដែន និងច្រកឆ្លងកាត់ប៉ាឡេស្ទីននៅហ្កាហ្សា បាននិយាយកាលពីថ្ងៃចន្ទថា អ៊ីស្រាអែល បានបិទច្រកឆ្លងកាត់រ៉ាហ្វា (Rafah) ជាមួយអេហ្ស៊ីប ដោយបញ្ឈប់ការជម្លៀសអ្នកជំងឺ និងអ្នករបួសដែលកំពុងស្វែងរកការព្យាបាលនៅបរទេស។អាជ្ញាធរមិនបានផ្តល់ហេតុផលសម្រាប់ការបិទច្រកឆ្លងកាត់នេះទេ។ អ៊ីស្រាអែលមិនមានការអត្ថាធិប្បាយភ្លាមៗអំពីការបិទច្រកនេះ ឬការបិទនេះ អាចមានរយៈពេលប៉ុន្មាននោះទេ។ក្រុមហាម៉ាសបានថ្កោលទោសចំពោះការសម្រេចនេះ។ នៅក្នុងសារវីដេអូមួយ អ្នកនាំពាក្យរបស់ក្រុមនេះលោក Hazem Qassem បាននិយាយថា ការបិទច្រកនេះ គឺជាផ្នែកមួយនៃ«ការរឹតបន្តឹងការឡោមព័ទ្ធលើតំបន់ហ្កាហ្សា»របស់អ៊ីស្រាអែល។លោកបាននិយាយថា ការរឹតបន្តឹងការធ្វើដំណើរ ការកំណត់ជំនួយ និងការបន្តវាយប្រហារ គឺជាផ្នែកមួយនៃ«គោលនយោបាយជាប្រព័ន្ធរបស់អ៊ីស្រាអែល»។ លោកបានជំរុញឲ្យអ្នកសម្របសម្រួល និងអ្នកធានានៃបទឈប់បាញ់នេះ ឲ្យធ្វើអន្តរាគមន៍ និងជំរុញឲ្យបើកច្រកនេះឡើងវិញ។សមាគមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បាននិយាយថា អ្នកជំងឺប្រហែល ៧០០នាក់ បានចាកចេញពីតំបន់ហ្កាហ្សាដើម្បីទៅព្យាបាលជំងឺនៅបរទេស ចាប់តាំងពីច្រកឆ្លងកាត់នេះ បានបើកឡើងវិញដោយផ្នែកនៅថ្ងៃទី ០២ ខែកុម្ភៈ។ សមាគមនេះ បានបន្ថែមថា អ្នកជំងឺ និងអ្នករបួសជាង ១៨.000នាក់ នៅតែកំពុងរង់ចាំការបញ្ជូនទៅព្យាបាលនៅបរទេស៕

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ សកម្មភាពរបស់សហរដ្ឋអាមេរិកគំរាមកំហែងដល់ការបន្តកិច្ចចរចាសន្តិភាព

2026/04/21 02:49:05 pm        121
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បាននិយាយកាលពីថ្ងៃចន្ទថា «សកម្មភាពបង្កហេតុ» របស់សហរដ្ឋអាមេរិក និងការរំលោភលើបទឈប់បាញ់ គឺជាឧបសគ្គចម្បងចំពោះការបន្តកិច្ចចរចាសន្តិភាពរវាងប្រទេសទាំងពីរ។អំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយសមភាគីប៉ាគីស្ថាន និងរុស្ស៊ី លោក Araghchi បានថ្កោលទោសចំពោះសកម្មភាពរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងការដឹកជញ្ជូនពាណិជ្ជកម្មរបស់អ៊ីរ៉ង់ រួមទាំងការរឹបអូសនាវាដឹកកុងតឺន័រ Touska និងក្រុមនាវិករបស់នាវានោះ ហើយបានលើកឡើងពី «ជំហរផ្ទុយគ្នា និងវោហាសាស្ត្រនៃការគំរាមកំហែង»ពីទីក្រុងវ៉ាស៊ីនតោន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស។បទឈប់បាញ់ដែលបានចូលជាធរមាននៅថ្ងៃទី ០៨ ខែមេសា បន្ទាប់ពីការប្រយុទ្ធគ្នារយៈពេល ៤០ថ្ងៃ នៅតែផុយស្រួយ។ ប៉ាគីស្ថានបានសម្របសម្រួលកិច្ចចរចាដោយប្រយោលរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ា    ស៊ីនតោន ដោយធ្វើជាម្ចាស់ផ្ទះនៃជុំទី១ នៅទីក្រុងអ៊ីស្លាម៉ាបាដ នៅថ្ងៃទី ១១ និង ១២ ខែមេសា ប៉ុន្តែអ៊ីរ៉ង់មិនទាន់បានបញ្ជាក់ពីការចូលរួមនៅក្នុងកិច្ចចរចាជុំមួយទៀតនៅឡើយទេ។ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ Tasnim បានរាយការណ៍ថា ការចូលរួមរបស់ទីក្រុងតេអេរ៉ង់ អាស្រ័យលើបុរេលក្ខខណ្ឌនៃកិច្ចប្រជុំរបស់ទីក្រុងវ៉ាស៊ីនតោន។ ទីភ្នាក់ងារនេះ បានលើកឡើងពីការបិទផ្លូវដោយកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក និង «ការទាមទារហួសហេតុ» គឺជាឧបសគ្គដ៏សំខាន់ចំពោះការចរចា៕

អ៊ុយក្រែនថា បំពង់បង្ហូរប្រេង Druzhba នឹងដំណើរការឡើងវិញនៅដំណាច់ខែមេសានេះ

2026/04/21 01:45:14 pm        91
 ប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា បំពង់បង្ហូរប្រេង Druzhba ដែលរងការខូចខាត និងជាបំពង់បង្ហូរប្រេងពីប្រទេសរុស្ស៊ីទៅកាន់បណ្តាប្រទេសនៅតំបន់អឺរ៉ុបខាងកើត នឹងត្រូវជួសជុលឡើងវិញដើម្បីបើកប្រតិបត្តិការបង្ហូរប្រេងពីរុស្ស៊ីទៅកាន់បណ្តាប្រទេសនៅតំបន់អឺរ៉ុបខាងកើតនៅដំណាច់ខែមេសា ឆ្នាំ២០២៦នេះ ។  លោក Volodymyr Zelenskiy បានបញ្ជាក់ថា បំពង់បង្ហូរប្រេង Druzhba ត្រូវតែជួសជុលឱ្យរួចរាល់នៅដំណាច់ខែមេសាខាងមុខ ស្របពេលដែលពិភពលោក រួមទាំងតំបន់អឺរ៉ុបផងដែរ កំពុងទទួលរងផលប៉ះពាល់ដោយសារសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា រវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ ដែលនាំឱ្យមានកង្វះខាតថាមពលសម្រាប់ប្រើប្រាស់ ។ ចំណែកក្រុមហ៊ុនថាមពលរដ្ឋរបស់ប្រទេសអ៊ុយក្រែន Naftogaz បានប្រកាសច្រានចោលនូវការអត្ថាធិប្បាយរបស់លោកប្រធានាធិបតី Volodymyr Zelenskiy ពាក់ព័ន្ធកាលបរិច្ឆេទជាក់លាក់ គឺនៅដំណាច់ខែមេសានេះ ក្នុងដំណើរការឡើងវិញនូវបំពង់បង្ហូរប្រេង Druzhba ដោយក្រុមហ៊ុនNaftogaz បានបញ្ជាក់ថា ការជួសជុលបំពង់បង្ហូរប្រេងនេះ អាចនឹងប្រើរយៈពេលយូរជាងនេះ ។ បេក្ខជនជាប់ឆ្នោតរបស់ប្រទេសហុងគ្រី លោក Peter Magyar បានអំពាវនាវឱ្យប្រទេសអ៊ុយក្រែន ជួសជុលឡើងវិញនូវបំពង់បង្ហូរប្រេង Druzhba ដែលរងការខូចខាត ដើម្បីទទួលបានការផ្គត់ផ្គង់ប្រេងឥន្ធនៈពីប្រទេសរុស្ស៊ី ខណៈការផ្គត់ផ្គង់ប្រេងឥន្ធនៈពីតំបន់មជ្ឈិមបូព៌ាត្រូវអាក់ខាងស្ទើរតែទាំងស្រុង ដោយសារសង្គ្រាមអ៊ីរ៉ង់ ៕

បង់ក្លាដែសប្រឈមមុខនឹងការបិទប្រព័ន្ធទូរគមនាគមន៍ខណៈមានកង្វះខាតថាមពលប្រើប្រាស់

2026/04/21 01:42:29 pm        77
សមាគមប្រតិបត្តិករទូរស័ព្ទចល័តរបស់ប្រទេសបង់ក្លាដែស The Association of Mobile Telecom Operator of Bangladesh (AMTOB) បានឱ្យដឹងថា ខ្លួនកំពុងប្រឈមមុខនឹងការបិទប្រព័ន្ធទូរស័ព្ទចល័តនៅទូទាំងប្រទេស ប្រសិនមិនមានប្រេងឥន្ធនៈសម្រាប់ប្រើប្រាស់គ្រប់គ្រាន់នៅពេលខាងមុខ ។ បង់ក្លាដែសជាប្រទេសមានទីតាំងភូមិសាស្ត្រក្នុងតំបន់អាស៊ីខាងត្បូង និងមានចំនួនប្រជាជនសរុបប្រមាណជាង១៧០លាននាក់ ហើយប្រទេសនេះពឹងផ្អែកលើការនាំចូលថាមពល មានប្រេងឥន្ធនៈ និងឧស្ម័នជាដើមក្នុងរង្វង់៩៥% ដែលភាគច្រើននៃថាមពល គឺត្រូវបាននាំចូលពីបណ្តាប្រទេសនៅតំបន់មជ្ឈិមបូព៌ា ។ ប្រធានប្រតិបត្តិសមាគមប្រតិបត្តិករទូរស័ព្ទចល័តរបស់ប្រទេសបង់ក្លាដែស AMTOB បានឱ្យដឹងថា ដំណើរការប្រព្រឹត្តទៅនៃប្រព័ន្ធទូរស័ព្ទចល័តនៅក្នុងប្រទេសនេះ អាចនឹងមិនដំណើរការរយៈពេលយូរបន្តទៀតទេ ប្រសិនបើមិនមានប្រេងឥន្ធនៈគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការ ហើយសមាគមក៏មិនអាចជួយក្រុមហ៊ុនបានដែរ ។ សូមបញ្ជាក់ជូនថា មូលហេតុសំខាន់ដែលនាំឱ្យប្រទេសបង់ក្លាដែសជួបប្រទះនូវកង្វះខាតថាមពលសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ គឺដោយសារប្រទេសអ៊ីរ៉ង់បានសម្រេចចិត្តបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ដឹកជញ្ជូនថាមពល ហើយការបិទច្រកសមុទ្រ Hormuzនេះ នាំឱ្យមានផលប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពលនៅជុំវិញពិភពលោក ៕

មេដឹកនាំអ៊ុយក្រែន បង្ហាញមន្ទិលសង្ស័យ ខណៈរំពឹងថានឹងមានជំនួបជាមួយលោក Witkoff និងលោក Kushner

2026/04/21 12:56:17 pm        120
លោកប្រធានាធិបតី Volodymyr Zelenskyy បានបង្ហាញមន្ទិលសង្ស័យអំពីការចរចាសន្តិភាពនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី ២០ ខែមេសា សប្ដាហ៍នេះ ខណៈបេសកជនអាមេរិកលោក Steve Witkoff និងលោក Jared Kushner ត្រូវគេរំពឹងថានឹងជួបជាមួយមន្ត្រីអ៊ុយក្រែន ស្របពេលការចរចាជាមួយរុស្ស៊ីជាប់គាំង។ លោក Zelenskyy បាននិយាយនៅក្នុងបទសម្ភាសន៍យ៉ាងទូលំទូលាយជាមួយ ICTV របស់អ៊ុយក្រែនថាលោកចាត់ទុកថាការមកដល់របស់ពួកគេគឺជាភាពចាំបាច់សម្រាប់ពួកគេ មិនមែនពួកលោកទេ វាជាការមិនគោរពក្នុងការទៅកាន់ទីក្រុងមូស្គូ តែមិនមែនជាទីក្រុងគីវ ទៅវិញ។ រូបលោកយល់ថា ពួកលោកមានភាពស្មុគស្មាញខ្លាំង ប្រសិនបើពួកគេមិនចង់មក យ៉ាងណាពួកលោកអាចជួបគ្នានៅប្រទេសផ្សេងទៀត។ លោក Kushner និងលោក Witkoff បានធ្វើដំណើទៅកាន់ទីក្រុងមូស្គូច្រើនដង ហើយបានជួបជាមួយប្រធានាធិបតីរុស្ស៊ីលោកVladimir Putinក្នុងដំណើរទស្សនកិច្ចនៅថ្ងៃទី២២មករា។ បេសកជនទាំងនោះធ្លាប់បានជួបជាមួយមន្ត្រីអ៊ុយក្រែន ប៉ុន្តែមិនទាន់បានធ្វើដំណើរទៅកាន់ទីក្រុងគីវនៅឡើយទេ។បេសកជនទាំងពីររូបត្រូវគេរំពឹងថានឹងទៅទស្សនកិច្ចទីក្រុងគីវនៅខែមេសា ប៉ុន្តែលោក Zelenskyy បានបង្ហាញការសង្ស័យលើទម្រង់នៃកិច្ចពិភាក្សា ដោយប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី ៨ ខែមេសាថា វាពិបាកនិយាយណាស់ ថាតើនឹងមានកិច្ចប្រជុំមួយនៅក្នុងរដ្ឋធានីអ៊ុយក្រែនឆាប់ៗនេះ ឬថាតើវានឹងធ្វើឡើងនៅទីតាំងមួយផ្សេងទៀតដែលពាក់ព័ន្ធនឹងក្រុមចរចាទាំងបី។មេដឹកនាំអ៊ុយក្រែនរូបនេះ បាននិយាយនៅក្នុងបទសម្ភាសន៍របស់លោកថា ពួកលោកមិនគួរធ្វើឱ្យការមកដល់របស់លោក Jared និងលោក Wikoff ក្លាយជារឿងពិសេសនោះទេ ព្រោះពួកលោកកំពុងទាក់ទងជាមួយពួកគេ៕

រដ្ឋាភិបាលសហរដ្ឋអាមេរិក ចាប់ផ្តើមសងប្រាក់ត្រឡប់វិញពីការដំឡើងពន្ធដល់អាជីវកម្ម

2026/04/21 12:01:58 pm        103
ទីភ្នាក់ងារគយ និងការពារព្រំដែនសហរដ្ឋអាមេរិក(CBP) កាលពីថ្ងៃចន្ទ បានចាប់ផ្តើមដំណើរការដំណាក់កាលដំបូងនៃប្រព័ន្ធទាមទារសំណង ដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុននាំចូលស្វែងរកការសងប្រាក់ត្រឡប់វិញពីការដំឡើងពន្ធដែលបានប្រមូលក្រោមច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA)។ក្រុមហ៊ុន និងអ្នសម្របសម្រួលគយរបស់ពួកគេ អាចដាក់សំណើសុំសងប្រាក់ត្រឡប់វិញតាមរយៈមធ្យោបាយបរិស្ថានពាណិជ្ជកម្មស្វ័យប្រវត្តិ (ACE) របស់ទីភ្នាក់ងារគយនិងការពារព្រំដែនសហរដ្ឋអាមេរិក(CBP) ដោយប្រើប្រាស់ឧបករណ៍ទើបបង្កើតថ្មីដែលគេស្គាល់ថាជារដ្ឋបាលនិងដំណើរការបញ្ចូលគ្នា ឬប្រព័ន្ធ CAPE ដោយបានចាប់កាលពីថ្ងៃចន្ទ។នៅពេលដែលការទាមទារត្រូវបានផ្ទៀងផ្ទាត់ ទីភ្នាក់ងារគយនិងការពារព្រំដែនសហរដ្ឋអាមេរិក(CBP) នឹងគណនាពន្ធឡើងវិញ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃចន្ទថា ការសងប្រាក់ត្រឡប់វិញ នឹងត្រូវបង់ដោយផ្ទាល់ទៅឲ្យអាជីវកម្មដែលបានបង់ប្រាក់ដំឡើងពន្ធ ដំបូង។ទីភ្នាក់ងារគយ និងការពារព្រំដែនសហរដ្ឋអាមេរិក(CBP) បាននិយាយថា ការសងប្រាក់ត្រឡប់វិញដែលមានសុពលភាព ជាទូទៅនឹងត្រូវបានចេញក្នុងរយៈពេល៦០ទៅ៩០ថ្ងៃ បន្ទាប់ពីការទាមទារត្រូវបានទទួលយក ទោះបីជាករណីមួយចំនួនមានភាពស្មុគស្មាញជាងនេះ ដែលអាចចំណាយពេលយូរក៏ដោយ។ ឯកសារតុលាការបង្ហាញថា ក្រុមហ៊ុននាំចូលជាង ៣៣០.០០០ក្រុមហ៊ុន បានបង់ពន្ធលើការដឹកជញ្ជូនជាង៥៣លានលើក ដែលសរុបមានប្រមាណ ១៦៦ ពាន់លានដុល្លារអាមេរិក។

UN ជំរុញឱ្យមានបទឈប់បាញ់បន្ទាន់នៅអ៊ុយក្រែន ខណៈអាមេរិកជំរុញសន្តិភាព និងការវិលត្រឡប់របស់កុមារ

2026/04/21 11:57:40 am        128
មន្ត្រីអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យបន្តកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតឆ្ពោះទៅរកបទឈប់បាញ់នៅអ៊ុយក្រែន នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ ទី២០ ខែមេសា។ លោក Khaled Khiari មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការនយោបាយរបស់អង្គការសហប្រជាជាតិ បាននិយាយថា «វាមានសារៈសំខាន់ខ្លាំង ដែលសហគមន៍អន្តរជាតិនៅតែយកចិត្តទុកដាក់ និងចូលរួមក្នុងផ្នែកការទូតដែលត្រូវបានសម្របសម្រួលក្នុងបំណងធានាឱ្យមានបទឈប់បាញ់ពេញលេញ ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ»។លោកស្រី Joyce Msuya មន្ត្រីជាន់ខ្ពស់ផ្នែកជំនួយរបស់អង្គការសហប្រជាជាតិ បាននិយាយថា ជនស៊ីវិល និងបុគ្គលិកមនុស្សធម៌ត្រូវតែបានការពារ។ លោកស្រីនិយាយថា «សូម្បីតែសង្គ្រាម ក៏មានច្បាប់របស់វាដែរ។ ជនស៊ីវិល រួមទាំងបុគ្គលិកមនុស្សធម៌ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលជនស៊ីវិលពឹងផ្អែក ត្រូវតែបានការពារ»។លោកស្រី Tammy Bruce ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន បានបន្តគាំទ្រ «ការបញ្ចប់សង្គ្រាមដែលបានចរចា និងមានរយៈពេលយូរ ដើម្បីបញ្ឈប់ការបង្ហូរឈាម»។ លោកស្រី បាននិយាយថា សហរដ្ឋអាមេរិកនឹងផ្តល់មូលនិធិចំនួន២៥លានដុល្លារសម្រាប់កម្មវិធីមួយក្នុងគោលបំណងគាំទ្រដល់ការវិលត្រឡប់វិញរបស់កុមារអ៊ុយក្រែនដែលត្រូវបានផ្ទេរទៅកាន់ប្រទេសរុស្ស៊ី ឬដែនដីគ្រប់គ្រងដោយរុស្ស៊ី។

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា បារម្ភពីភាពអស់សង្ឃឹមកាន់តែខ្លាំង ខណៈរបបអាហារត្រូវបានកាត់បន្ថយ

2026/04/21 11:45:23 am        118
ខណៈជំនួយស្បៀងអាហារប្រចាំខែ បានធ្លាក់ចុះមកនៅត្រឹម៧ដុល្លារក្នុងម្នាក់ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅក្នុងជំរំនានានៅប្រទេសបង់ក្លាដែស ព្រួយបារម្ភថាភាពអស់សង្ឃឹមនឹងកាន់តែធ្ងន់ធ្ងរ។ អ្នកស្រី Hosne Ara ជាស្ត្រីមេម៉ាយមានកូនបីនាក់ បានភៀសខ្លួនចេញពីរដ្ឋរ៉ាក់ឃីន បន្ទាប់ពីប្តីរបស់អ្នកស្រីត្រូវបានសម្លាប់ដោយកងទ័ព Arakan ហើយបានទៅដល់ជំរំកាលពីពីរបីខែមុន ប្រាក់ចំនួន៧ដុល្លារដែលបានបញ្ចូលទៅក្នុងកាតរបបអាហាររបស់អ្នកស្រីមិនគ្រប់គ្រាន់ដើម្បីចិញ្ចឹមកូនៗរបស់គាត់ទេ ហើយបានពិចារណាធ្វើដំណើរតាមសមុទ្រដ៏គ្រោះថ្នាក់ទៅកាន់ប្រទេសម៉ាឡេស៊ី។   កម្មវិធីស្បៀងអាហារពិភពលោក (WFP) ដែលត្រួតពិនិត្យការបែងចែកស្បៀងអាហារសម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រហែល ១,២ លាននាក់នៅក្នុងជំរំនានាក្នុងតំបន់ Cox's Bazar និងនៅលើកោះ Bhasan Char ត្រូវបានបង្ខំឱ្យកាត់បន្ថយជំនួយមកត្រឹមប្រហែល ០,២៣ ដុល្លារក្នុងមួយថ្ងៃ ដោយសារតែកង្វះខាតមូលនិធិយ៉ាងខ្លាំង។ ដោយត្រូវបានហាមឃាត់មិនឱ្យធ្វើការជាផ្លូវការ និងគ្មានប្រាក់ចំណូលទៀងទាត់នៅក្នុងតំបន់តាំងលំនៅដ៏ចង្អៀត ជនភៀសខ្លួនបានតស៊ូទប់ទល់ ទោះបីជារបបអាហារប្រចាំខែមានចំនួន ១២ ដុល្លារក្នុងម្នាក់ក៏ដោយ។ មេដឹកនាំសហគមន៍រ៉ូហ៊ីងយ៉ា បាននិយាយថា ការកាត់បន្ថយចុងក្រោយនេះ អាចជំរុញឱ្យមានភាពអស់សង្ឃឹមកាន់តែខ្លាំង ជាពិសេសក្នុងចំណោមយុវជន ដែលជំរុញឱ្យមានឧក្រិដ្ឋកម្ម រួមទាំងការជួញដូរមនុស្ស ខណៈក្រុមអ្នករត់ពន្ធដាក់គោលដៅលើអ្នកដែលកំពុងស្វែងរកច្រកចេញពីជំរំដែលមានរបងបន្លាលួស។ ដូច្នេះមនុស្សមួយចំនួនរកច្រកចេញពីរបងបន្លាលួស ដើម្បីធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី។ ជារឿយៗ ពួកគេស្លាប់នៅសមុទ្រ។ អង្គការកម្មវិធីស្បៀងអាហារពិភពលោក(WFP) បាននិយាយថា ការកាត់បន្ថយនេះគឺជាផ្នែកមួយនៃការអនុវត្តកំណត់គោលដៅផ្អែកលើមូលដ្ឋានតម្រូវការ ដែលខ្លួនបានពិពណ៌នាថាជាការអនុវត្តស្តង់ដារសកល។

ជប៉ុន បើកចំហការនាំចេញសព្វាវុធក្នុងការផ្លាស់ប្តូរគោលនយោបាយប្រវត្តិសាស្ត្រ

2026/04/21 11:42:55 am        88
នៅថ្ងៃអង្គារ ទី២១ ខែមេសា នេះ ប្រទេសជប៉ុន បានបង្ហាញពីការផ្លាស់ប្តូរច្បាប់នាំចេញផ្នែកការពារជាតិ ធំបំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងទៅនេះ ដោយលុបចោលការរឹតត្បិតលើការលក់សពព្វាវុធទៅក្រៅប្រទេស និងបើកផ្លូវសម្រាប់ការនាំចេញនាវាចម្បាំង មីស៊ីល និងសព្វាវុធផ្សេងៗទៀត។ ចំណាត់ការនេះមានគោលបំណងពង្រឹងមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់ប្រទេសជប៉ុន ដែលបង្ហាញពីជំហានមួយផ្សេងទៀតចេញពីការរឹតត្បិតសន្តិភាពនិយម ដែលបានបង្កើតគោលនយោបាយសន្តិសុខក្រោយសង្គ្រាមរបស់ខ្លួន។សង្គ្រាមនៅអ៊ុយក្រែន និងនៅមជ្ឈិមបូព៌ា ក៏កំពុងធ្វើឱ្យការផលិតអាវុធរបស់សហរដ្ឋអាមេរិកមានភាពតានតឹង ដោយពង្រីកឱកាសសម្រាប់ប្រទេសជប៉ុន។ នៅពេលជាមួយគ្នានេះ សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅអឺរ៉ុប និងអាស៊ី កំពុងសម្លឹងរកការធ្វើពិពិធកម្មការផ្គត់ផ្គង់ ខណៈការប្តេជ្ញាចិត្តសន្តិសុខយូរអង្វែងរបស់ទីក្រុងវ៉ាស៊ីនតោន មើលទៅហាក់ដូចជាមិនប្រាកដប្រជា ក្រោមរបបប្រធានាធិបតី លោក ដូណាល់ ត្រាំ។ប្រភពព័ត៌មានចំនួន២ និយាយថា មន្ត្រី និងអ្នកការទូតជប៉ុន បានប្រាប់សារព័ត៌មានរ៉យទ័រថា ប្រទេសនានា មានចាប់ពីប្រទេសប៉ូឡូញ រហូតដល់ប្រទេសហ្វីលីពីន កំពុងស្វែងរកឱកាសផ្គត់ផ្គង់ ខណៈពួកគេធ្វើទំនើបកម្មកងកម្លាំងរបស់ខ្លួន។ការផ្លាស់ប្តូរ ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi បានដកចេញនូវប្រភេទនាំចេញចំនួនប្រាំ ដែលបានកំណត់ការនាំចេញផ្នែកយោធាភាគច្រើនចំពោះការជួយសង្គ្រោះ ការដឹកជញ្ជូន ការព្រមាន ការតាមដាន និងឧបករណ៍បោសសម្អាតមីន។ ផ្ទុយទៅវិញ រដ្ឋមន្ត្រី និងមន្ត្រី នឹងវាយតម្លៃពីគុណប្រយោជន៍នៃការលក់សព្វាវុធដែលបានស្នើឡើងនីមួយៗ។

ចិនព្រមានកុំលេងជាមួយភ្លើង ខណៈអាមេរិក ហ្វីលីពីន និងជប៉ុនចាប់ផ្តើមសមយុទ្ធដ៏ធំបំផុតមិនធ្លាប់មាន

2026/04/21 11:40:02 am        98
ប្រទេសចិនកាលពីថ្ងៃចន្ទ២០ មេសាសប្ដាហ៍នេះ បានព្រមានសហរដ្ឋអាមេរិក ជប៉ុន និងហ្វីលីពីនកុំលេងជាមួយភ្លើង បន្ទាប់ពីប្រទេសទាំងបីបានចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំដ៏ធំបំផុតមិនធ្លាប់មាន។ ការព្រមាននេះបានកើតឡើងខណៈកងទ័ពរាប់ពាន់នាក់បានចូលរួមសមយុទ្ធសង្គ្រាមស្របពេលមានសង្គ្រាមនៅអាស៊ីខាងលិច។ សមយុទ្ធនេះនឹងរួមបញ្ចូលសមយុទ្ធបាញ់គ្រាប់ពិតនៅភាគខាងជើងនៃប្រទេសហ្វីលីពីន ទល់មុខនឹងច្រកសមុទ្រតៃវ៉ាន់ និងខេត្តមួយក្បែរសមុទ្រចិនខាងត្បូងមានជម្លោះ ជាទីដែលកងកម្លាំងហ្វីលីពីន និងចិន បានប៉ះទង្គិចគ្នាម្តងហើយម្តងទៀត។អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានប្រាប់សន្និសីទសារព័ត៌មាននៅពេលសួរអំពីសមយុទ្ធនេះថា អ្វីដែលតំបន់អាស៊ី-ប៉ាស៊ីហ្វិកត្រូវការបំផុតគឺសន្តិភាព និងភាពស្ងប់ស្ងាត់ ហើយអ្វីដែលត្រូវការតិចបំផុតគឺការនាំយកកម្លាំងខាងក្រៅដើម្បីសាបព្រោះការបែកបាក់ និងការប្រឈមដាក់គ្នា។ពួកលោកចង់រំលឹកដល់ប្រទេសដែលមានការព្រួយបារម្ភថា ការជាប់ពាក់ព័ន្ធដ៏ងងឹតងងល់ក្នុងនាមសន្តិសុខ នឹងស្រដៀងទៅនឹងការលេងជាមួយភ្លើង ហើយនៅទីបំផុតនឹងរងការឆ្លើយតបវិញ។ ទាហាន អាកាសយានិក និងនាវិកជាង ១៧.០០០ នាក់នឹងចូលរួមក្នុងសមយុទ្ធមានឈ្មោះថា Balikatan ឬ «ស្មាប្រកៀកស្មា» រយៈពេល ១៩ ថ្ងៃ។ សមយុទ្ធនេះក៏នឹងរួមបញ្ចូលក្រុមមកពីប្រទេសអូស្ត្រាលី នូវែលសេឡង់ បារាំង និងកាណាដាផងដែរ។ លោកឧត្តមសេនីយ៍ Romeo Brawner មេបញ្ជាការយោធាហ្វីលីពីន បាននិយាយថា លោកឧត្តមនាវីឯក Samuel Paparo មេបញ្ជាការឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក បានធានាដល់លោកថា សមយុទ្ធ Balikatan ឆ្នាំនេះនឹងធំជាងគេបំផុតមិនធ្លាប់មាន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM
អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM
នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»
05/30/2026 05:05 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
05/30/2026 05:05 PM
របាយការណ៍៖ សភាអាមេរិកកំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែលដោយស្ងាត់​ៗ
05/30/2026 05:05 PM