ប្រធានមន្ទីរបច្ចកោណ៖ អាមេរិកត្រៀមរួចរាល់ក្នុងការចាប់ផ្តើមឡើងវិញការវាយប្រហារ បើសិនគ្មានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់
ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក

ព័ត៌មានអន្តរជាតិ

លោក Netanyahu ថ្កោលទោសទាហានដែលវាយបដិមាព្រះយេស៊ូ នៅលីបង់ ហើយសន្យាឲ្យទទួលខុសត្រូវ

2026/04/20 08:28:06 pm        66
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃចន្ទ (ទី២០ ខែមេសា ឆ្នាំ២០២៦) នេះ បានថ្កោលទោសហេតុការណ៍ដែលទាហានអ៊ីស្រាអែលម្នាក់ បានបំផ្លាញបដិមាព្រះយេស៊ូ នៅភាគខាងត្បូងនៃប្រទេសលីបង់ ដោយសង្កត់ធ្ងន់ថា ទង្វើនេះផ្ទុយនឹងតម្លៃរបស់អ៊ីស្រាអែល ហើយនឹងត្រូវមានការស៊ើបអង្កេត។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះលើបណ្ដាញសង្គម X លោក Netanyahu បានលើកឡើងថា លោកមានការភ្ញាក់ផ្អើល និងសោកសៅ ចំពោះហេតុការណ៍នោះ ដែលលោកបានថ្កោលទោស «យ៉ាងខ្លាំង»។លោក Netanyahu បាននិយាយថា៖ «កាលពីម្សិលមិញ ដូចជាប្រជាជនអ៊ីស្រាអែលភាគច្រើនលើសលប់ដែរ ខ្ញុំមានការភ្ញាក់ផ្អើល និងសោកសៅដែលបានដឹងថា ទាហាន IDF (កងកម្លាំងការពារជាតិអ៊ីស្រាអែល) ម្នាក់បានបំផ្លាញបដិមានៃសាសនាកាតូលិក នៅភាគខាងត្បូងនៃប្រទេសលីបង់។ ខ្ញុំថ្កោលទោសទង្វើនេះយ៉ាងខ្លាំង»។លោកបានបន្ថែមថា អាជ្ញាធរយោធាកំពុងធ្វើការស៊ើបអង្កេតផ្នែកព្រហ្មទណ្ឌ ហើយនឹងចាត់វិធានការវិន័យយ៉ាងតឹងរ៉ឹង ចំពោះបុគ្គលដែលត្រូវទទួលខុសត្រូវ។គួរបញ្ជាក់ថា រូបភាពរបស់ទាហានអ៊ីស្រាអែលម្នាក់ កំពុងវាយបដិមាព្រះយេស៊ូគ្រិស្ត នៅភាគខាងត្បូងនៃប្រទេសលីបង់ ត្រូវបានចែកចាយយ៉ាងទូលំទូលាយ នៅលើបណ្ដាញសង្គម។ រូបភាពនេះហាក់ដូចជាបង្ហាញពីទាហានអ៊ីស្រាអែលម្នាក់ កំពុងប្រើញញួរធំ ដើម្បីវាយព្រះសិរនៃបដិមាព្រះយេស៊ូដែលមានឈើឆ្កាង។ បដិមានៃព្រះយេស៊ូនោះបានធ្លាក់ពីលើឈើឆ្កាងរួចហើយ៕

អេស្ប៉ាញ បញ្ជាក់ថា អ៊ីស្រាអែលកំពុងអនុវត្ត «យុទ្ធសាស្ត្រហ្កាហ្សា» នៅលីបង់

2026/04/20 08:19:02 pm        52
រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ នៅថ្ងៃចន្ទ (ទី២០ ខែមេសា ឆ្នាំ២០២៦) នេះ បានលើកឡើងថា អ៊ីស្រាអែល កំពុងអនុវត្តយុទ្ធសាស្ត្រយោធា នៅភាគខាងត្បូងនៃប្រទេសលីបង់ ដូចនៅតំបន់ហ្កាហ្សាដែរ ខណៈពេលដែលទទូចថា ខ្លួនមិនអាចរក្សាទំនាក់ទំនងធម្មតាជាមួយសហភាពអឺរ៉ុប (EU) បានទេ ក្នុងពេលមានការរំលោភសិទ្ធិមនុស្សដែលកំពុងបន្ត។លោក Jose Manuel Albares បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ RTVE ថា ស្ថានភាពនៅលីបង់ ឆ្លុះបញ្ចាំងពីគំរូនៃ «ការរារាំងជីវិតរស់នៅប្រចាំថ្ងៃ សម្រាប់ពលរដ្ឋលីបង់ ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ការរំលោភបំពានយ៉ាងច្បាស់ក្រឡែតលើច្បាប់អន្តរជាតិ បទបញ្ជាឲ្យប្រជាជនផ្លាស់ទីលំនៅដោយបង្ខំ ដើម្បីកុំឲ្យពួកគេត្រឡប់ទៅវិញ ក៏ដូចជាការវាយប្រហារដោយភាគីទាំង២ លើកងកម្លាំងអង្គការសហប្រជាជាតិ នៅលីបង់ផងដែរ»។លោក Albares បានឲ្យដឹងទៀតថា ទាំងអស់នេះ បង្ហាញថា អ៊ីស្រាអែលកំពុងស្វែងរកការគ្រប់គ្រងលើផ្នែកនៃរដ្ឋអធិបតេយ្យមួយ។ លោករដ្ឋមន្ត្រីរូបនេះបានព្រមានថា «ការធ្វើបែបនេះនឹងធ្ងន់ធ្ងរខ្លាំងណាស់ សម្រាប់ស្ថិរភាពនៃតំបន់មជ្ឈិមបូព៌ា និងសម្រាប់សន្តិសុខរបស់អ៊ីស្រាអែលផ្ទាល់» ដោយលោកបានបន្ថែមថា អ៊ីស្រាអែល «កំពុងនាំឲ្យតំបន់មជ្ឈិមបូព៌ាឆ្ពោះទៅរកការមានសង្គ្រាមជារៀងរហូត»។លោក Albares ក៏បានបញ្ជាក់ជាថ្មីនូវការជំរុញរបស់អេស្ប៉ាញឲ្យ EU ផ្អាកកិច្ចព្រមព្រៀងសមាគម (Association Agreement) របស់ប្លុកជាមួយអ៊ីស្រាអែល ដែលលោកនឹងជជែកតវ៉ានៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នាថ្ងៃអង្គារ។ លោកបានសង្កត់ធ្ងន់ថា អ៊ីស្រាអែលត្រូវតែយល់ថា ខ្លួនមិនអាចមានទំនាក់ទំនងធម្មតាបានទេ នៅពេលដែលសិទ្ធិមនុស្សត្រូវបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរនោះ»។ងាកទៅជម្លោះកាន់តែរីកធំ ក្នុងតំបន់វិញ លោក Albares បានប្រាប់ថា អេស្ប៉ាញនឹងមិនចូលរួមក្នុងប្រតិបត្តិការយោធាណាមួយ នៅក្នុងច្រកសមុទ្រ Hormuz ជាកន្លែងដែលភាពតានតឹង នៅតែខ្ពស់ ទោះបីជាមានបទឈប់បាញ់បណ្តោះអាសន្ន រវាងអ៊ីរ៉ង់ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលក៏ដោយ៕

លោក ស៊ី អំពាវនាវឲ្យច្រកសមុទ្រ Hormuz នៅតែបើកចំហរ អំឡុងជជែកតាមទូរស័ព្ទជាមួយរជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីត

2026/04/20 07:56:43 pm        61
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានអំពាវនាវឲ្យបន្តរក្សាការឆ្លងកាត់ជាធម្មតារបស់នាវា តាមរយៈច្រកសមុទ្រ Hormuz ដោយការលើកឡើងនេះកើតឡើងក្នុងអំឡុងពេលមានការសន្ទនាតាមទូរស័ព្ទ នាថ្ងៃចន្ទ (ទី២០ ខែមេសា ឆ្នាំ២០២៦) នេះ ជាមួយរជ្ជទាយាទ Mohammed bin Salman នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ខណៈដែលទីក្រុងប៉េកាំងកំពុងបង្កើនកិច្ចប្រឹងប្រែង ដើម្បីជួយបញ្ចប់សង្គ្រាមអ៊ីរ៉ង់។ប្រទេសចិនមានក្ដីបារម្ភ អំពីអស្ថិរភាពថ្មី នៅជុំវិញផ្លូវទឹកយុទ្ធសាស្ត្រនេះ ខណៈដែលបទឈប់បាញ់ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានស្ថិតនៅក្រោមភាពតានតឹងថ្មី ក្រោយសហរដ្ឋអាមេរិក បានរឹបអូសនាវាដឹកទំនិញអ៊ីរ៉ង់ ១គ្រឿង ហើយទីក្រុងតេអេរ៉ង់បានបង្ហាញសញ្ញាថា ខ្លួននឹងមិនចូលរួមក្នុងកិច្ចចរចាសន្តិភាពថ្មីសម្រាប់ពេលនេះទេ។ចិនគឺជាអ្នកទិញប្រេងឆៅដ៏សំខាន់របស់អ៊ីរ៉ង់។ អ៊ីរ៉ង់ភាគច្រើនបានបិទច្រកសមុទ្រនេះ ចំពោះនាវាផ្សេងទៀត ក្រៅពីនាវារបស់ខ្លួន ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមសង្គ្រាម កាលពីខែកុម្ភៈ ខណៈដែលទីក្រុងវ៉ាស៊ីនតោនបានដាក់ចេញនូវវិធានការបិទខ្ទប់នាវាអ៊ីរ៉ង់ ចាប់តាំងពីសប្តាហ៍មុន។សារព័ត៌មាន Xinhua បានដកស្រង់ប្រសាសន៍របស់លោក ស៊ី ដែលបានលើកឡើងថា ប្រទេសចិនគាំទ្រឲ្យមានបទឈប់បាញ់បន្ទាន់ និងទូលំទូលាយ ហើយទទូចឲ្យដោះស្រាយជម្លោះ នៅតំបន់មជ្ឈិមបូព៌ា តាមរយៈបណ្តាញនយោបាយ និងការទូត។ ហើយលោកបានប្រាប់មេដឹកនាំអារ៉ាប៊ីសាអ៊ូឌីតថា «ច្រកសមុទ្រ Hormuz គួរតែនៅតែបើកចំហ សម្រាប់ការឆ្លងកាត់ធម្មតា ព្រោះវាបម្រើផលប្រយោជន៍រួម ទាំងសម្រាប់ប្រទេសក្នុងតំបន់ និងសហគមន៍អន្តរជាតិ»។គួរបញ្ជាក់ថា ការសន្ទនាតាមទូរស័ព្ទរបស់លោក Xi ជាមួយរជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីតនេះ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំមួយ នៅទីក្រុងប៉េកាំង កាលពីសប្តាហ៍មុន ជាមួយរជ្ជទាយាទ Abu Dhabi ជាពេលដែលលោក ស៊ី បានជំរុញឲ្យប្រកាន់ខ្ជាប់ ចំពោះច្បាប់អន្តរជាតិ៕

អ៊ីស្រាអែលអះអាងវាយប្រហារជើងទម្របាញ់រ៉ូកែត នៅភាគខាងត្បូងលីបង់ ទោះមានបទឈប់បាញ់ក្ដី

2026/04/20 07:35:18 pm        60
នាថ្ងៃចន្ទ (ទី២០ ខែមេសា ឆ្នាំ២០២៦) នេះ កងទ័ពអ៊ីស្រាអែលបានអះអាងថា បានកំណត់គោលដៅលើជើងទម្របាញ់រ៉ូកែត នៅភាគខាងត្បូងនៃប្រទេសលីបង់ ទោះបីជាមានបទឈប់បាញ់រយៈពេល ១០ថ្ងៃ រវាងទីក្រុង Tel Aviv និងបេរូតក៏ដោយ។នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពបានឲ្យដឹងថា ការវាយប្រហារ នាពេលយប់ បានកំណត់គោលដៅលើប្រព័ន្ធ «ផ្ទុក និងត្រៀមបាញ់» នៅក្នុងតំបន់ Kfarkela នៅភាគខាងជើងនៃអ្វីដែលខ្លួនហៅថា «ខ្សែការពារជួរមុខ»។ កងទ័ពបានអះអាងថា ឧបករណ៍សម្រាប់បាញ់នេះ បានបង្ក «ការគំរាមកំហែងភ្លាមៗ» ដល់កងកម្លាំងអ៊ីស្រាអែល និងប្រជាជន នៅភាគខាងជើងនៃប្រទេសអ៊ីស្រាអែល។ចាប់តាំងពីថ្ងៃទី២ ខែមីនាមក អ៊ីស្រាអែលបានធ្វើការវាយលុកលើលីបង់ ដែលបានសម្លាប់មនុស្សប្រហែល ២,៣០០នាក់ បណ្ដាលឲ្យមានរបួសជាង ៧.៥០០នាក់ និងបានបង្ខំមានការភៀសខ្លួនជាង ១លាននាក់។ នេះបើយោងតាមតួលេខផ្លូវការ។ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសបទឈប់បាញ់បណ្ដោះអាសន្នរយៈពេល ១០ថ្ងៃ រវាងអ៊ីស្រាអែល និងលីបង់ គិតត្រឹមម៉ោង ១២:០០យប់ថ្ងៃសុក្រ (ទី១៧ ខែមេសា)៕

ប្រភពប៉ាគីស្ថាន៖ អ៊ីរ៉ង់នឹងចូលរួមកិច្ចចរចាជុំទី២ ជាមួយអាមេរិក ទោះមានអរិភាពនៅច្រកសមុទ្រ Hormuz ក្ដី

2026/04/20 07:34:16 pm        59
ប្រភពប៉ាគីស្ថានចំនួន ២ ដែលដឹងពីដំណើរការសម្របសម្រួល បានប្រាប់សារព័ត៌មាន Anadolu នៅថ្ងៃចន្ទ (ទី២០ ខែមេសា ឆ្នាំ២០២៦) នេះថា ប្រទេសអ៊ីរ៉ង់នឹងចូលរួមក្នុងកិច្ចចរចាជុំទី២ ជាមួយសហរដ្ឋអាមេរិក នៅទីក្រុងអ៊ីស្លាម៉ាបាដ ទោះបីជាមានអរិភាពចុងក្រោយបង្អស់ នៅច្រកសមុទ្រ Hormuz ក៏ដោយ។យោងតាមប្រភពទាំងនេះ បានឲ្យដឹងថា គណៈប្រតិភូអ៊ីរ៉ង់ទំនងជានឹងទៅដល់រដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ប៉ាគីស្ថាន នៅថ្ងៃអង្គារ ទោះបីជាទីក្រុងតេអេរ៉ង់មិនទាន់បានបញ្ជាក់ជាផ្លូវការនៅឡើយក្ដី អំពីការចូលរួមរបស់ខ្លួន នៅក្នុងកិច្ចចរចាដែលអាចកើតមាននេះ។ទីក្រុងតេអេរ៉ង់ត្រូវបានគេរំពឹងថា នឹងត្រូវបានតំណាងដោយគណៈប្រតិភូដដែល ដែលបានចូលរួមក្នុងកិច្ចចរចាជុំទី១ កាលពីដើមខែនេះ ដោយដឹកនាំដោយប្រធានសភា លោក Bagher Qalibaf និងរួមមានរដ្ឋមន្ត្រីការបរទេស លោក Abbas Araghchi។ប្រភព បានឲ្យដឹងទៀតថា ចំណែកគណៈប្រតិភូអាមេរិកដែលទំនងជាដឹកនាំដោយអនុប្រធានាធិបតីអាមេរិក លោក JD Vance នឹងរួមបញ្ចូលបេសកជនពិសេស លោក Steve Witkoff និងលោក Jared Kushner ដែលត្រូវបានគេរំពឹងថា នឹងទីដល់ទីក្រុងអ៊ីស្លាម៉ាបាដនៅយប់ថ្ងៃចន្ទនេះ ឬថ្ងៃអង្គារ ដោយបានបន្ថែមថា លោក Vance អាចនឹងធ្វើដំណើរដាច់ដោយឡែក។យ៉ាងណាក្ដី មិនមានសេចក្តីថ្លែងការណ៍ជាផ្លូវការពីទីក្រុងវ៉ាស៊ីនតោននោះឡើយ អំពីកាលវិភាគទៅដល់សម្រាប់គណៈប្រតិភូអាមេរិក៕

EU ធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំប៉ាឡេស្ទីន សម្រាប់កិច្ចចរចាសន្តិភាព នៅតំបន់ហ្កាហ្សា និង West Bank

2026/04/20 07:33:51 pm        80
ប្រទេសជាង ៦០ កំពុងបញ្ជូនតំណាងទៅកាន់ទីក្រុងប្រ៊ុចសែល (ប្រទេសបែលហ្ស៊ិក) ដើម្បីពិភាក្សាជាមួយនាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohamed Mustafa អំពីស្ថិរភាព សន្តិសុខ និងសន្តិភាពរយៈពេលវែង នៅក្នុងប្រទេសអ៊ីស្រាអែល ក៏ដូចជាទាំងនៅតំបន់ West Bank និងហ្កាហ្សា ខណៈដែលការយកចិត្តទុកដាក់ជាសកលភាគច្រើន នៅតែផ្តោតលើមជ្ឈិមបូព៌ា លើវិបត្តិដែលកំពុងបន្តកើតមាន នៅក្នុងប្រទេសអ៊ីរ៉ង់ និងលីបង់។រដ្ឋមន្ត្រីការបរទេសបែលហ្ស៊ិក លោក Maxime Prévot បាននិយាយមុនកិច្ចប្រជុំនាថ្ងៃចន្ទ (ទី២០ ខែមេសា ឆ្នាំ២០២៦) នេះថា ការវាយប្រហារជាបន្តបន្ទាប់ នៅតំបន់ West Bank និងការបំផ្លិចបំផ្លាញជាបន្តបន្ទាប់ នៅដែនដីហ្កាហ្សា បានធ្វើឲ្យប៉ះពាល់ដល់ទស្សនវិស័យ សម្រាប់ដំណោះស្រាយរដ្ឋ២។ លោកកំពុងធ្វើជាសហម្ចាស់ផ្ទះនៃកិច្ចប្រជុំជាមួយអ្នកការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប (EU) គឺលោកស្រី Kaja Kallas។លោក Prévot បាននិយាយថា៖ «ប្រសិនបើយើងមិនមានសុទិដ្ឋិនិយមជ្រុលពេកទេនោះ យើងសង្កេតឃើញថា ដំណោះស្រាយរដ្ឋ២ កំពុងត្រូវបានធ្វើឲ្យកាន់តែពិបាកឡើងៗជារៀងរាល់ថ្ងៃ។ ប៉ុន្តែប្រទេសបែលហ្ស៊ិក និងដៃគូអឺរ៉ុប និងអារ៉ាប់ជាច្រើន នៅតែបន្តជឿថា នេះនៅតែជាផ្លូវប្រាកដនិយមតែមួយគត់ ឆ្ពោះទៅរកសន្តិភាពយូរអង្វែង សម្រាប់ជនជាតិអ៊ីស្រាអែល សម្រាប់ជនជាតិប៉ាឡេស្ទីន និងសម្រាប់ស្ថិរភាពនៃតំបន់ទាំងមូល»។EU ដែលមានសមាជិក ២៧ប្រទេស គឺជាអ្នកផ្តល់ជំនួយដ៏ធំបំផុតដល់អាជ្ញាធរប៉ាឡេស្ទីន ដោយមេដឹកនាំវ័យ ៩០ឆ្នាំរបស់ដែនដីនេះ គឺលោក Mahmoud Abbas គ្រប់គ្រងពីទីក្រុង Ramallah អស់រយៈពេល ២ទសវត្សរ៍មកហើយ។ កំហឹងនៅអឺរ៉ុប ជុំវិញមហន្តរាយមនុស្សធម៌ នៅតំបន់ហ្កាហ្សា បានជំរុញឲ្យមេដឹកនាំ EU ជាច្រើនថ្កោលទោសការធ្វើសង្គ្រាមរបស់អ៊ីស្រាអែល និងដាក់សម្ពាធលើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu។ប្រជាជនប៉ាឡេស្ទីននៅតំបន់ West Bank ឲ្យដឹងថា អ៊ីស្រាអែលបានប្រើប្រាស់ការបិទបាំងសង្គ្រាមអ៊ីរ៉ង់ ដើម្បីរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួន លើដែនដីនេះ ខណៈដែលការវាយប្រហាររបស់អ្នកតាំងទីលំនៅកើនឡើង ហើយយោធាដាក់ការរឹតបន្តឹងបន្ថែមក្នុងសម័យសង្គ្រាម លើការធ្វើដំណើរ ដោយលើកឡើងពីសន្តិសុខ៕

ប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា ធ្វើធម្មយាត្រាប្រឆាំងទណ្ឌកម្ម និងសន្យាចាត់វិធានការលើវិបត្តិថាមពល

2026/04/20 07:02:02 pm        57
 លោកស្រី Delcy Rodriguez គឺជាប្រធានាធិបតីស្តីទីរបស់វេណេស៊ុយអេឡា បានធ្វើធម្មយាត្រាប្រឆាំងទណ្ឌកម្មនៅរដ្ឋ Zulia ស្របពេលដែលលោកស្រីប្រកាសកិច្ចខិតខំ ដើម្បីរកបានមូលនិធិ និងលើកឡើងពីវិបត្តិថាមពលនៅក្នុងតំបន់ ។ លោកស្រី Rodriguez និយាយថា រដ្ឋាភិបាលរបស់លោកស្រី កំពុងព្យាយាមបញ្ចេញថវិកា ៥ពាន់លានដុល្លារ តាមរយៈមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ដើម្បីស្តាឡើវិញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងប្រព័ន្ធអគ្គិសនី បណ្តាញទឹក និងមន្ទីរពេទ្យ ហើយនិងវិនិយោគលើវស័យប្រេង ឧស្ម័ន និងជីមីឥន្ធនៈ ។ លោកស្រីនិយាយផងដែរថា រដ្ឋាភិបាលរបស់លោកស្រី បានទាក់ទងដោយផ្ទាល់ជាមួយក្រុមហ៊ុន Siemens និងក្រុមហ៊ុន General Electric ដើម្បីដោះស្រាយបញ្ហាថាមពលនៅរដ្ឋ Zulia គឺជារដ្ឋផលិតប្រេងនៅភាគខាងលិចដែលប្រឈមនឹងការដាច់ចរន្តអគ្គិសនីម្តងហើយម្តងទៀត ។ ក្រោយមកលោកស្រី Rodriguez បានជិះរថយន្តលើស្ពានឆ្លងកាត់បឹង Maracaibo ជាមួយរដ្ឋមន្រ្តីដឹកជញ្ជូនវេណេស៊ុយអេឡាលោក Jacqueline Faria និងមន្រ្តីផ្សេងទៀត ក៏ដូចជាក្រុមអ្នកគាំទ្ររបស់លោកស្រី ៕

ប្រធានាធិបតីកូរ៉េខាងត្បូង៖ សន្តិភាពមជ្ឈិមបូព៌ា គឺសំខាន់ សម្រាប់សន្តិសុខ និងសេដ្ឋកិច្ចពិភពលោក

2026/04/20 06:59:34 pm        45
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នៅថ្ងៃចន្ទ (ទី២០ ខែមេសា ឆ្នាំ២០២៦) នេះ បាននិយាយថា ការស្តារឡើងវិញនូវសន្តិភាព និងស្ថិរភាព នៅតំបន់មជ្ឈិមបូព៌ា គឺ «មានសារៈសំខាន់» សម្រាប់សន្តិសុខ និងសេដ្ឋកិច្ចពិភពលោក។លោក Lee បានធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានទទួលស្វាគមន៍ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ សម្រាប់ជំនួបកំពូល នៅទីក្រុងញូវដេលី។ លោក Lee បានទៅដល់ទីក្រុងញូវដេលី កាលពីថ្ងៃអាទិត្យ សម្រាប់ទស្សនកិច្ចរយៈពេល ៣ថ្ងៃ ដែលជាការធ្វើដំណើរលើកដំបូងរបស់ប្រធានាធិបតីកូរ៉េខាងត្បូងទៅកាន់ប្រទេសឥណ្ឌា ក្នុងរយៈពេល ៨ឆ្នាំ។អមដោយការបន្ថែមថា ប្រទេសទាំង២ បានព្រមព្រៀងគ្នាបន្តរក្សាកិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងការ «ដោះស្រាយ» បញ្ហាអន្តរជាតិ លោក Lee បានលើកឡើងថា៖ «លោកនាយករដ្ឋមន្ត្រី Modi និងខ្ញុំ បានផ្លាស់ប្តូរទស្សនៈ ជុំវិញព្រឹត្តិការណ៍ថ្មីៗដែលកំពុងកើតឡើង នៅតំបន់មជ្ឈិមបូព៌ា ហើយបានឯកភាពគ្នាថា ការស្តារឡើងវិញនូវស្ថិរភាព និងសន្តិភាព នៅមជ្ឈិមបូព៌ា គឺមានសារៈសំខាន់ ចំពោះសន្តិសុខសកល និងសេដ្ឋកិច្ច»។ការអត្ថាធិប្បាយរបស់លោកប្រធានាធិបតី Lee នេះ បានកើតឡើងស្របពេលមានភាពតានតឹង ក្នុងតំបន់ បន្ទាប់ពីមានការវាយលុករបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ ដែលបានសម្លាប់មនុស្សជាង ៣.៣០០នាក់ ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ។ ហើយបទឈប់បាញ់រយៈពេល ២សប្តាហ៍ រវាងទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ ត្រូវបានផុតកំណត់នៅព្រឹកព្រលឹមថ្ងៃពុធសប្តាហ៍នេះ៕

បាតុករដុតរូបសំណាកលោក Trump ពេលហ្វីលីពីន និងអាមេរិកចាប់ផ្តើមសមយុទ្ធយោធាធំបំផុត

2026/04/20 06:55:44 pm        58
 នៅថ្ងៃចន្ទនេះ ក្រុមបាតុករនាំគ្នាដុតរូបសំណាករបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងគ្រវីបដា ស្របពេលដែលហ្វីលីពីន និងសហរដ្ឋអាមេរិក ធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុតពុំធ្លាប់មានរបស់ពួកគេ ដោយពួកគេព្រមានថា សមយុទ្ធនេះនឹងអូសទាញទីក្រុងម៉ានីលឲ្យធ្លាក់ក្នុងជម្លោះអាមេរិក ។ ទាហាន អាកាសយានិក និងនាវិកជាង ១៧.០០០នាក់ មកពីបណ្តាលប្រទេសចំនួន ៧ នឹងចូលរួមសមយុទ្ធ Balikatan ឬសមយុទ្ធ “កៀកស្មាគ្នា” រយៈពេល ១៩ថ្ងៃ ដែលមានចំនួនប្រហាក់ប្រហែលនឹងសមយុទ្ធឆ្នាំ២០២៥ ក្នុងនោះរួមមានទាំងកងទ័ពមកពីប្រទេសអូស្ត្រាលី នូវែលសេឡង់ បារាំង និងកាណាដាផងដែរ ។ លោកវរសេនីយ៍ឯក Dennis Hernandez អ្នកនាំពាក្យយោធាហ្វីលីពីននិយាយថា យោធាជប៉ុន ដែលមានកងទ័ពរបស់ខ្លួនចូលរួមចំនួន ១.៤០០នាក់នោះ នឹងប្រើប្រាស់មីស៊ីលតម្រង់គោលដៅប្រភេទ Type 88 ដើម្បីបាញ់ពន្លិចនាវាគោលដៅមួយគ្រឿង នៅភាគខាងជើងតំបន់ Paoay ។   សមយុទ្ធយោធានេះដែរ បានកើតមាន ស្របពេលភាពតានតឹងឡើងកម្តៅខ្លាំងរវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំង នៅសមុទ្រចិនខាងត្បូង ជាទីដែលហ្វីលីពីន ចោទប្រកាន់ចិនថា មានសកម្មភាពឈ្លានពានកើនឡើង គឺជាការចោទប្រកាន់មួយដែលទីក្រុងប៉េកាំង ច្រានចោល ៕

សម្តេចប៉ាប លីអូ យាងដំណើរទៅកាន់ទីក្រុង Saurimo របស់អង់ហ្គោឡា សម្រាប់ពិធីជួបជុំធំ

2026/04/20 06:51:38 pm        53
 សម្តេចប៉ាប លីអូ បានយាងដំណើរទៅកាន់ទីក្រុងភាគខាងកើត Saurimo របស់អង់ហ្គោឡា នាថ្ងៃចន្ទនេះ ដែលជាផ្នែកមួយនៃការយាងដំណើរទស្សនកិច្ចរបស់ទ្រង់ទៅកាន់ប្រទេសមួយនេះ ។ នៅទីក្រុង Saurimo សម្តេចប៉ាប លីអូ គ្រោងនឹងយាងដំណើរទៅកាន់មជ្ឈមណ្ឌលថែទាំមនុស្សចាស់ជរា មុនពេលចូលរួមពិធីជួបជុំធំ នៅទីលានរបស់ទីក្រុង Saurimo ។ ក្រោយពិធីជួបជុំនេះ សម្តេចប៉ាប លីអូ នឹងយាងវិលត្រឡប់ទៅកាន់ទីក្រុង Luanda វិញ ជាទីដែលគេរំពឹងថា ព្រះអង្គនឹងបញ្ចប់ថ្ងៃរបស់ទ្រង់ជាមួយជំនួបជាមួយមន្រ្តីសង្ឃ និងបុព្វជិតផ្សេងទៀត នៅព្រះវិហារ Parish of Our Lady of Fatima ។ សម្តេចប៉ាប លីអូ បំពេញទស្សនកិច្ចទៅកាន់អង់ហ្គោឡា សម្រាប់ជើងទី ៣នៃការយាងដំណើរទស្សនកិច្ច ៤ប្រទេសរបស់ទ្រង់នៅអាហ្វ្រិក ។ នៅក្នុងសុន្ទរកថាទៅកាន់ក្រុមអ្នកនយោបាយប្រទេសមួយនេះ កាលពីចុងសប្តាហ៍កន្លងទៅ ព្រះអង្គបានរិះគន់ដល់ការកេងប្រវ័ញ្ចធនធានធម្មជាតិនៅលើទ្វីបមួយនេះ ។ យោងតាមការអះអាងរបស់ធនាគារពិភពលោក បានឲ្យដឹងថា អង់ហ្គោឡា ស្ថិតក្នុងចំណោមប្រទេសផលិតប្រេងឈានមុខគេរបស់អាហ្វ្រិកនៅអនុតំបន់សាហារ៉ា ប៉ុន្តែភាគច្រើននៃពលរដ្ឋ ៣៦,៦លាននាក់របស់ពួកគេ បន្តប្រឈមនឹងគ្រោះទុរ្ភិក្សធ្ងន់ធ្ងរ ក្នុងនោះ ៣០ភាគរយនៃពលរដ្ឋ រស់នៅជាមួយប្រាក់ចំណូលតិចជាង ២,១៥ក្នុង ១ថ្ងៃ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានមន្ទីរបច្ចកោណ៖ អាមេរិកត្រៀមរួចរាល់ក្នុងការចាប់ផ្តើមឡើងវិញការវាយប្រហារ បើសិនគ្មានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់
05/31/2026 09:05 AM
កម្ពុជា តវ៉ាជាផ្លូវការប្រឆាំងនឹងការបន្តរំលោភបំពានរបស់ភាគីថៃមកលើអធិបតេយ្យ កម្ពុជា​ដោយ​កងទ័ព​ថៃ
05/31/2026 08:05 AM
ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះសួរទុក្ខប្រជាពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្ន ក្នុងខេត្តព្រះវិហារ
05/31/2026 08:05 AM
ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM
អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM