ព្យុះខ្សាច់ដ៏ខ្លាំងក្លាបានបោកបក់ឆ្លងកាត់តំបន់ជាច្រើនក្នុងរដ្ឋវាលខ្សាច់ Rajasthan របស់ឥណ្ឌា
ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskiy ព្រមានពីការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ី
ផ្ទះសម្បែងរងការបំផ្លិចបំផ្លាញនៅទូទាំងតំបន់ភាគខាងកើតស៊ីរី ក្រោយទន្លេ Euphrates ផ្ទុះច្រាំង
ប្រធានមន្ទីរបច្ចកោណ៖ អាមេរិកត្រៀមរួចរាល់ក្នុងការចាប់ផ្តើមឡើងវិញការវាយប្រហារ បើសិនគ្មានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់

ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង៖ សន្តិភាពមជ្ឈិមបូព៌ា គឺសំខាន់ សម្រាប់សន្តិសុខ និងសេដ្ឋកិច្ចពិភពលោក

2026/04/20 06:59:34 pm        45
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នៅថ្ងៃចន្ទ (ទី២០ ខែមេសា ឆ្នាំ២០២៦) នេះ បាននិយាយថា ការស្តារឡើងវិញនូវសន្តិភាព និងស្ថិរភាព នៅតំបន់មជ្ឈិមបូព៌ា គឺ «មានសារៈសំខាន់» សម្រាប់សន្តិសុខ និងសេដ្ឋកិច្ចពិភពលោក។លោក Lee បានធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានទទួលស្វាគមន៍ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ សម្រាប់ជំនួបកំពូល នៅទីក្រុងញូវដេលី។ លោក Lee បានទៅដល់ទីក្រុងញូវដេលី កាលពីថ្ងៃអាទិត្យ សម្រាប់ទស្សនកិច្ចរយៈពេល ៣ថ្ងៃ ដែលជាការធ្វើដំណើរលើកដំបូងរបស់ប្រធានាធិបតីកូរ៉េខាងត្បូងទៅកាន់ប្រទេសឥណ្ឌា ក្នុងរយៈពេល ៨ឆ្នាំ។អមដោយការបន្ថែមថា ប្រទេសទាំង២ បានព្រមព្រៀងគ្នាបន្តរក្សាកិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងការ «ដោះស្រាយ» បញ្ហាអន្តរជាតិ លោក Lee បានលើកឡើងថា៖ «លោកនាយករដ្ឋមន្ត្រី Modi និងខ្ញុំ បានផ្លាស់ប្តូរទស្សនៈ ជុំវិញព្រឹត្តិការណ៍ថ្មីៗដែលកំពុងកើតឡើង នៅតំបន់មជ្ឈិមបូព៌ា ហើយបានឯកភាពគ្នាថា ការស្តារឡើងវិញនូវស្ថិរភាព និងសន្តិភាព នៅមជ្ឈិមបូព៌ា គឺមានសារៈសំខាន់ ចំពោះសន្តិសុខសកល និងសេដ្ឋកិច្ច»។ការអត្ថាធិប្បាយរបស់លោកប្រធានាធិបតី Lee នេះ បានកើតឡើងស្របពេលមានភាពតានតឹង ក្នុងតំបន់ បន្ទាប់ពីមានការវាយលុករបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ ដែលបានសម្លាប់មនុស្សជាង ៣.៣០០នាក់ ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ។ ហើយបទឈប់បាញ់រយៈពេល ២សប្តាហ៍ រវាងទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ ត្រូវបានផុតកំណត់នៅព្រឹកព្រលឹមថ្ងៃពុធសប្តាហ៍នេះ៕

បាតុករដុតរូបសំណាកលោក Trump ពេលហ្វីលីពីន និងអាមេរិកចាប់ផ្តើមសមយុទ្ធយោធាធំបំផុត

2026/04/20 06:55:44 pm        58
 នៅថ្ងៃចន្ទនេះ ក្រុមបាតុករនាំគ្នាដុតរូបសំណាករបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងគ្រវីបដា ស្របពេលដែលហ្វីលីពីន និងសហរដ្ឋអាមេរិក ធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុតពុំធ្លាប់មានរបស់ពួកគេ ដោយពួកគេព្រមានថា សមយុទ្ធនេះនឹងអូសទាញទីក្រុងម៉ានីលឲ្យធ្លាក់ក្នុងជម្លោះអាមេរិក ។ ទាហាន អាកាសយានិក និងនាវិកជាង ១៧.០០០នាក់ មកពីបណ្តាលប្រទេសចំនួន ៧ នឹងចូលរួមសមយុទ្ធ Balikatan ឬសមយុទ្ធ “កៀកស្មាគ្នា” រយៈពេល ១៩ថ្ងៃ ដែលមានចំនួនប្រហាក់ប្រហែលនឹងសមយុទ្ធឆ្នាំ២០២៥ ក្នុងនោះរួមមានទាំងកងទ័ពមកពីប្រទេសអូស្ត្រាលី នូវែលសេឡង់ បារាំង និងកាណាដាផងដែរ ។ លោកវរសេនីយ៍ឯក Dennis Hernandez អ្នកនាំពាក្យយោធាហ្វីលីពីននិយាយថា យោធាជប៉ុន ដែលមានកងទ័ពរបស់ខ្លួនចូលរួមចំនួន ១.៤០០នាក់នោះ នឹងប្រើប្រាស់មីស៊ីលតម្រង់គោលដៅប្រភេទ Type 88 ដើម្បីបាញ់ពន្លិចនាវាគោលដៅមួយគ្រឿង នៅភាគខាងជើងតំបន់ Paoay ។   សមយុទ្ធយោធានេះដែរ បានកើតមាន ស្របពេលភាពតានតឹងឡើងកម្តៅខ្លាំងរវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំង នៅសមុទ្រចិនខាងត្បូង ជាទីដែលហ្វីលីពីន ចោទប្រកាន់ចិនថា មានសកម្មភាពឈ្លានពានកើនឡើង គឺជាការចោទប្រកាន់មួយដែលទីក្រុងប៉េកាំង ច្រានចោល ៕

សម្តេចប៉ាប លីអូ យាងដំណើរទៅកាន់ទីក្រុង Saurimo របស់អង់ហ្គោឡា សម្រាប់ពិធីជួបជុំធំ

2026/04/20 06:51:38 pm        53
 សម្តេចប៉ាប លីអូ បានយាងដំណើរទៅកាន់ទីក្រុងភាគខាងកើត Saurimo របស់អង់ហ្គោឡា នាថ្ងៃចន្ទនេះ ដែលជាផ្នែកមួយនៃការយាងដំណើរទស្សនកិច្ចរបស់ទ្រង់ទៅកាន់ប្រទេសមួយនេះ ។ នៅទីក្រុង Saurimo សម្តេចប៉ាប លីអូ គ្រោងនឹងយាងដំណើរទៅកាន់មជ្ឈមណ្ឌលថែទាំមនុស្សចាស់ជរា មុនពេលចូលរួមពិធីជួបជុំធំ នៅទីលានរបស់ទីក្រុង Saurimo ។ ក្រោយពិធីជួបជុំនេះ សម្តេចប៉ាប លីអូ នឹងយាងវិលត្រឡប់ទៅកាន់ទីក្រុង Luanda វិញ ជាទីដែលគេរំពឹងថា ព្រះអង្គនឹងបញ្ចប់ថ្ងៃរបស់ទ្រង់ជាមួយជំនួបជាមួយមន្រ្តីសង្ឃ និងបុព្វជិតផ្សេងទៀត នៅព្រះវិហារ Parish of Our Lady of Fatima ។ សម្តេចប៉ាប លីអូ បំពេញទស្សនកិច្ចទៅកាន់អង់ហ្គោឡា សម្រាប់ជើងទី ៣នៃការយាងដំណើរទស្សនកិច្ច ៤ប្រទេសរបស់ទ្រង់នៅអាហ្វ្រិក ។ នៅក្នុងសុន្ទរកថាទៅកាន់ក្រុមអ្នកនយោបាយប្រទេសមួយនេះ កាលពីចុងសប្តាហ៍កន្លងទៅ ព្រះអង្គបានរិះគន់ដល់ការកេងប្រវ័ញ្ចធនធានធម្មជាតិនៅលើទ្វីបមួយនេះ ។ យោងតាមការអះអាងរបស់ធនាគារពិភពលោក បានឲ្យដឹងថា អង់ហ្គោឡា ស្ថិតក្នុងចំណោមប្រទេសផលិតប្រេងឈានមុខគេរបស់អាហ្វ្រិកនៅអនុតំបន់សាហារ៉ា ប៉ុន្តែភាគច្រើននៃពលរដ្ឋ ៣៦,៦លាននាក់របស់ពួកគេ បន្តប្រឈមនឹងគ្រោះទុរ្ភិក្សធ្ងន់ធ្ងរ ក្នុងនោះ ៣០ភាគរយនៃពលរដ្ឋ រស់នៅជាមួយប្រាក់ចំណូលតិចជាង ២,១៥ក្នុង ១ថ្ងៃ ៕

ទីក្រុងតៃប៉ិ៖ នាវាផ្ទុកយន្តហោះចិន បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់

2026/04/20 06:49:26 pm        64
ស្ថាប័នការពារដែនកោះតៃវ៉ាន់ បានឲ្យដឹងថា នាវាផ្ទុកយន្តហោះចិន Liaoning បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ នាថ្ងៃចន្ទ (ទី២០ ខែមេសា ឆ្នាំ២០២៦) ដែលជាការឆ្លងកាត់ផ្លូវទឹកដ៏រសើបនេះជាលើកដំបូងដោយនាវាបែបនេះ គិតចាប់តាំងពីចុងឆ្នាំ២០២៥ មក។កោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកថា ជាទឹកដីរបស់ខ្លួន រាយការណ៍ពីសកម្មភាពយោធាចិន ស្ទើរតែរាល់ថ្ងៃនៅជុំវិញកោះនេះ ដែលទីក្រុងតៃប៉ិចាត់ទុកថា ជាយុទ្ធនាការដាក់សម្ពាធជាបន្តបន្ទាប់ លើរដ្ឋបាលជាប់ឆ្នោតតាមបែបប្រព័ន្ធប្រជាធិបតេយ្យ។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្ថាប័នការពារដែនកោះបានឲ្យដឹងថា នាវាផ្ទុកយន្តហោះ Liaoning បានឆ្លងកាត់ច្រកសមុទ្រនេះ ហើយកងកម្លាំងប្រដាប់អាវុធរបស់កោះតៃវ៉ាន់ បានបន្តតាម «ឃ្លាំមើលយ៉ាងជិតស្និទ្ធ និងឥតដាច់ពេញមួយការធ្វើនាវាចរណ៍នេះ»។ អាជ្ញាធរបានបង្ហាញរូបភាពស-ខ្មៅរបស់នាវានេះ ដែលយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿងអាចត្រូវបានមើលឃើញ នៅលើផ្ទៃខាងលើរបស់នាវានោះ។យ៉ាងណាក្ដី ស្ថាប័ននេះមិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតឡើយ។ ក្រសួងការពារជាតិចិន ក៏មិនបានឆ្លើយតបភ្លាមៗនោះដែរ ចំពោះសំណើសុំការអត្ថាធិប្បាយ។លើកចុងក្រោយដែលកោះតៃវ៉ាន់ បានរាយការណ៍ពីនាវាផ្ទុកយន្តហោះចិនមួយគ្រឿង នៅក្នុងច្រកសមុទ្រនេះ គឺនៅពាក់កណ្តាលខែធ្នូឆ្នាំមុន នៅពេលដែលនាវា Fujian ដែលជានាវាផ្ទុកយន្តហោះថ្មីបំផុត និងទំនើបបំផុតរបស់ប្រទេសចិន បានឆ្លងកាត់ផ្លូវទឹកនេះ។ នាវាផ្ទុកយន្តហោះ Liaoning គឺជានាវាផ្ទុកយន្តហោះចាស់ជាងគេបំផុត ក្នុងចំណោមនាវាផ្ទុកយន្តហោះទាំង៣ របស់ប្រទេសចិនដែលកំពុងប្រតិបត្តិការ៕

លោក Lukashenko ៖ ជំនួបជាមួយលោក Trumpនឹងកើតឡើង ពេលដែលកិច្ចព្រមព្រៀងធំរៀបចំរួច

2026/04/20 06:37:58 pm        35
 ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko និយាយថា លោកនឹងត្រៀមខ្លួនរួចរាល់ក្នុងការជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅពេលណាកិច្ចព្រមព្រៀងធំរវាងប្រទេសទាំង ២ ត្រូវបានរៀបចំរួចរាល់ ។ អំឡុងបទសម្ភាសន៍ជាមួយទូរទស្សន៍រុស្ស៊ី RT លោក Lukashenko និយាយថា ពួកយើងត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចព្រមព្រៀង ប៉ុន្តែវាត្រូវការរៀបចំជាមុនសិន តាមវិធីដែលឆ្លុះបញ្ចាំងពីផលប្រយោជន៍របស់ប្រទេសទាំង ២ ទាំងសម្រាប់បេឡារុស និងសម្រាប់សហរដ្ឋអាមរិក ។ គួរឲ្យដឹងថា លោក Lukashenko គឺជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរូបរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ហើយនិងបានគាំទ្រការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន បើទោះបីជាពួកគេពុំបានបញ្ជូនទាហានឲ្យទៅជួយច្បាំងនៅទីនោះក៏ដោយ ។ កាលពីខែមិនាកន្លងទៅ ប្រេសិតពិសេសរបស់លោក Trump លោក John Coale និយាយថា ក្នុងពេលដ៏ខ្លីខាងមុខនេះ ប្រធានាធិបតីបេឡារុស អាចនឹងបំពេញដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក គឺជាដំណើរទស្សនកិច្ចមួយបង្ហាញពីសញ្ញាទម្លុះភាពទាល់ច្រក សម្រាប់មេដឹកនាំផ្តាច់ការចាស់វស្សារូបនេះ ក្រោយត្រូវបានចាត់ទុកថាជាមនុស្សថោកទាប ដោយសារការបំពានមនុស្សធម៌ និងការគាំទ្ររបស់លោកសម្រាប់សង្រ្គាមនៅអ៊ុយក្រែន ៕

ទួរគីនិយាយថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មានឆន្ទៈចង់បន្តកិច្ចប្រជុំបញ្ចប់សង្រ្គាម

2026/04/20 06:34:16 pm        42
 រដ្ឋមន្រ្តីការបរទេសទួរគីលោក Hakan Fidan និយាយកាលពីថ្ងៃអាទិត្យថា ទាំងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក មានឆន្ទៈដូចគ្នា ក្នុងការបន្តកិច្ចប្រជុំ ដើម្បីបញ្ចប់សង្រ្គាម ។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅវេទិកាការទូត ស្ថិតក្នុងខេត្តភាគខាងត្បូង Antalya លោក Fidan និយាយថា ស្របពេលដែលកិច្ចប្រជុំរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានបញ្ចប់ភាគច្រើនហើយនោះ នៅមានការការមិនឯកភាពគ្នាច្រើនទៀត ។ លោកថា បទឈប់បាញ់ដែលគ្រោងនឹងផុតកំណត់នៅសប្តាហ៍នេះ គួរតែបន្ត ។លោក Fidan និយាយទៀតថា ការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឈានចូលដល់ដំណាក់កាលសំខាន់ ។ នេះគឺជាចំណេះដឹងរួម អ្វីដែលល្អបំផុត គឺភាគីទាំង ២ នៅបន្តកិច្ចប្រជុំដោយមានបំណងពិតប្រាកដ និងស្មោះត្រង់ ពួកគេមានឆន្ទៈបន្តកិច្ចចរចា ។ លោកបន្តថា មិនថាភាគីពាក់ព័ន្ធប៉ុណ្ណោះទេ ពិភពលោកទាំងមូល ធូរស្បើយដោយសារបទឈប់បាញ់បច្ចុប្បន្ន ហើយការបន្តជជែកគ្នា គឺជាសំខាន់សម្រាប់អ្នករាល់គ្នា ។ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ពួកគេមិនទាន់ឈានដល់ការសម្រេចចិត្តថា តើត្រូវចូលរួមកិច្ចចរចាជុំបន្ទាប់ជាមួយសហរដ្ឋអាមេរិកដែរ ឬអត់នោះទេ ។ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei បាននិយាយថា គិតត្រឹមពេលនេះ នៅពេលដែលលោកកំពុងនិយាយទៅកាន់អ្នកទាំងអស់គ្នា ពួកយើងមិនមានផែនការសម្រាប់ការចរចាជុំបន្ទាប់នោះទេ ហើយមិនទាន់មានការសម្រេចចិត្តណាមួយ ត្រូវបានធ្វើឡើង ទាក់ទងនឹងរឿងនេះនោះដែរ ៕

សហគមន៍ភ្ញាក់ផ្អើល ក្រោយការដុតកម្ទេចទីតាំងជនជាតិជ្វីហ្វនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស

2026/04/20 06:31:32 pm        40
 នគរបាលប្រឆំាងអំពើភេវរម្មអង់គ្លេស និយាយកាលពីថ្ងៃអាទិត្យថា ពួកគេកំពុងស៊ើបអង្កេតលទ្ធភាពនៃទំនាក់ទំនងជាមួយអ៊ីរ៉ង់ ជុំវិញការវាយប្រហារដុតកម្ទេចចោលគោលដៅជនជាតិជ្វីហ្វជាបន្តបន្ទាប់នៅក្នុងទីក្រុងឡុងដ្រ៍ បន្ទាប់ពីសាលាប្រជុំសាសនាយូដាមួយកន្លែង ស្ថិតក្នុងតំបន់ Harrow ក្លាយជាគោលដៅវាយប្រហារលើកទី ៣ ក្នុងរយៈពេលតិចជាង ១សប្តាហ៍ ។ សាលាប្រជុំសាសនាយូដា Rabbi Yehuda Black of Kenton United និយាយថា គ្រាប់បែកភ្លើង ត្រូវបានចោលទៅក្នុងបន្ទប់វេជ្ជសាស្រ្តក្នុងសាលា បង្កឲ្យមានផ្សែងពេញបន្ទប់ ប៉ុន្តែក្រុមអ្នកវាយប្រហារ ពុំបានសម្រេចគោលដៅរបស់ពួកគេឡើយ ។ក្រុមគាំទ្រអ៊ីរ៉ង់ Harakat Ashab al-Yamin al-Islamiyya ឬក្រុមចលនាដៃគូដៃស្តាំអ៊ិស្លាម បាននិយាយថា ពួកគេគឺជាអ្នកនៅពីក្រោយការវាយប្រហារនេះ ហើយពួកគេថែមទាំងបង្ហោះរូបភាពវីដេអូឃ្លីបនៃការវាយប្រហារនៅលើបណ្តាញព័ត៌មានសង្គមទៀតផង ។ អ្នកស្រី Vicki Evans គឺជាអ្នកសម្របសម្រួលជាន់ខ្ពស់ថ្នាក់ជាតិមួយរូបរបស់អង់គ្លេស សម្រាប់គោលនយោបាយប្រឆាំងអំពើភេវរកម្ម និយាយថា ក្រុមតែមួយ បានប្រកាសទទួលស្គាល់ការវាយប្រហារនៅទូទាំងអឺរ៉ុប កាលពីរយៈពេលប៉ុន្មានខែកន្លងមកនេះ ដែលបានកើតឡើងនៅលើទីតាំងស្រដៀងគ្នា ។ នគរបាលអង់គ្លេស និងសេវាកម្មសន្តិសុខ បានព្រមានអស់រយៈពេលជាច្រើនឆ្នាំមកហើយថា អ៊ីរ៉ង់ជួលក្រុមទាំងនេះ ឲ្យបើកការវាយប្រហារតាងនាមឲ្យខ្លួន ។ កាលពីខែមុន បុរស ២នាក់ រងការចោទប្រកាន់ថា បានទទួលយកការងារពីទីក្រុងតេអេរ៉ង់ ដើម្បីឈ្លប់ការណ៍អរិ លើស្ថានទូតអ៊ីស្រាអែល គោលដៅជនជាតិជ្វីហ្វផ្សេងទៀត ៕

ចិនបង្ហាញក្ដីបារម្ភ អំពីការរឹបអូសនាវាដឹកទំនិញអ៊ីរ៉ង់ដោយអាមេរិក និងជំរុញឲ្យមានកិច្ចចរចាបន្ថែម

2026/04/20 06:27:17 pm        55
អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃចន្ទ (ទី២០ ខែមេសា ឆ្នាំ២០២៦) នេះ បានបញ្ជាក់ថា ប្រទេសចិនបានបង្ហាញក្ដីបារម្ភអំពី «ការស្ទាក់ចាប់ដោយបង្ខំ» ដោយសហរដ្ឋអាមេរិក ចំបោះនាវាដឹកទំនិញដែលមានទង់ជាតិអ៊ីរ៉ង់ ដោយជំរុញឲ្យភាគីពាក់ព័ន្ធគោរពតាមកិច្ចព្រមព្រៀងឈប់បាញ់តាមរបៀបដែលមានការទទួលខុសត្រូវ។អ្នកនាំពាក្យ លោក Guo Jiakun បាននិយាយអំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា៖ «ស្ថានភាពនៅច្រកសមុទ្រ Hormuz គឺមានភាពរសើប និងស្មុគស្មាញ។ ភាគីពាក់ព័ន្ធគួរតែជៀសវាងការកើនឡើងនូវភាពតានតឹងបន្ថែមទៀត និងបង្កើតលក្ខខណ្ឌចាំបាច់ ដើម្បីឲ្យការដឹកជញ្ជូនធម្មតាឆ្លងកាត់ច្រកសមុទ្រនេះចាប់ផ្ដើមឡើងវិញ»។សហរដ្ឋអាមេរិកបានឲ្យដឹងនៅមុននេះថា ខ្លួនបានបាញ់ប្រហារ និងរឹបអូសនាវាដឹកទំនិញអ៊ីរ៉ង់មួយគ្រឿង ដែលបានព្យាយាមធ្វើដំណើរបំពាននឹងវិធានការបិទផ្លូវរបស់ខ្លួន ចំពោះកំពង់ផែអ៊ីរ៉ង់។ ចំណែកយោធាអ៊ីរ៉ង់ បានប្រាប់ថា នាវានេះបាន និងកំពុងធ្វើដំណើរចេញពីប្រទេសចិន ហើយបានសន្យាធ្វើការសងសឹក ចំពោះអ្វីដែលខ្លួនហៅថា ជា «ទង្វើចោរសមុទ្រប្រដាប់អាវុធដោយយោធាអាមេរិក»។នៅថ្ងៃចន្ទ ទីក្រុងប៉េកាំងក៏បានជំរុញឲ្យភាគីពាក់ព័ន្ធ «បន្តរក្សាសន្ទុះនៃបទឈប់បាញ់ និងការចរចា»។ លោក Guo បានសង្គត់ធ្ងន់ថា៖ «ឥឡូវនេះ ឱកាស សម្រាប់សន្តិភាព បានកើតមានហើយ លក្ខខណ្ឌអំណោយផល គួរតែត្រូវបានបង្កើតឡើង ដើម្បីបញ្ចប់សង្គ្រាមឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»៕

មេដឹកនាំអ៊ីស្រាអែល និងអាហ្សង់ទីន ដាក់ឲ្យប្រើប្រាស់ការហោះហើរផ្ទាល់រវាងប្រទេសទាំង ២

2026/04/20 06:24:26 pm        48
 កាលពីថ្ងៃអាទិត្យម្សិលមិញ មេដឹកនាំអ៊ីស្រាអែល និងអាហ្សង់ទីន បានប្រកាសដាក់ឲ្យប្រើប្រាស់ការហោះហើរផ្ទាល់រវាងប្រទេសទាំង ២ ។ សេចក្តីប្រកាសនេះ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ដោយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលោក Benjamin Netanyahu និងប្រធានាធិបតីអាហ្សង់ទីនលោក Javier Milei បន្ទាប់ពីជំនួបដែលប្រទេសទាំង ២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគី រួមទាំងកិច្ចព្រមព្រៀងអាកាសចរណ៍ ។ជំនួបនេះដែរ ត្រូវបានចូលរួមដោយរដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែលលោក Gideon Sa’ar រដ្ឋមន្រ្តីដឹកជញ្ជូនលោក Miri Regev រដ្ឋមន្រ្តីហិរញ្ញវត្ថុលោក Bezalel Smotrich និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអ៊ីស្រាអែលលោក Mike Huckabee ។ លោក Amikam Ben-Zvi គឺជាប្រធានក្រុមហ៊ុនអាកាសចរណ៍ El Al Israel Airlines និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ក្រុមហ៊ុនរបស់លោកនឹងចាប់ផ្តើមការហោះហើរដោយផ្ទាល់ទៅកាន់ប្រទេសអាហ្សង់ទីនៅឆ្នាំនេះ ដែលជាផ្លូវហោះហើរឆ្ងាយបំផុតរបស់ខ្លួនមកទល់នឹងពេលនេះ ។ អំឡុងសន្និសីទសារព័ត៌មាននោះដែរ លោក Netanyahu និយាយថា ពួកយើងកំពុងស្ថិតក្នុងពេលវេលានៃការប្រកួតប្រជែងដ៏អស្ចារ្យ និងផលវិបាកដ៏អស្ចារ្យ ។ ពួកយើងបានចូលរួមធ្វើសង្រ្គាមជាមួយសហដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ ដែលធ្វើឲ្យពិភពលោកភិតភ័យ ដែលព្យយាមបំផ្លិចបំផ្លាញពួកយើង និងព្យាយាមផ្តួលរំលំសហរដ្ឋអាមេរិក និងព្យាយាមផ្តួលរំលំអរិយធម៌លោកខាងលិច ៕

អ៊ីរ៉ង់៖ «មិនមានការសម្រេចចិត្ត» ថា តើត្រូវចូលរួមកិច្ចចរចាជុំបន្ទាប់ជាមួយអាមេរិកដែរ ឬអត់ឡើយ

2026/04/20 05:42:31 pm        62
ក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងនៅថ្ងៃចន្ទ (ទី២០ ខែមេសា ឆ្នាំ២០២៦) នេះថា ខ្លួនមិនទាន់ឈានដល់ការសម្រេចចិត្តថា តើត្រូវចូលរួមកិច្ចចរចាជុំបន្ទាប់ជាមួយសហរដ្ឋអាមេរិកដែរ ឬអត់នោះឡើយ។នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ អ្នកនាំពាក្យក្រសួង លោក Esmaeil Baqaei បានលើកឡើងថា៖ «គិតត្រឹមពេលនេះ នៅពេលដែលខ្ញុំកំពុងនិយាយទៅកាន់អ្នកទាំងអស់គ្នា យើងមិនមានផែនការសម្រាប់ការចរចាជុំបន្ទាប់ទេ ហើយមិនទាន់មានការសម្រេចចិត្តណាមួយ ត្រូវបានធ្វើឡើង ទាក់ទងនឹងរឿងនេះនោះដែរ»។លោក Baqaei បានបន្ថែមថា សហរដ្ឋអាមេរិកមិនមានភាពប្រាកដប្រជា ចំពោះការបន្តការទូតនោះទេ ដោយលើកឡើងពីអ្វីដែលខ្លួនហៅថា «ការរំលោភ» លើបទឈប់បាញ់រយៈពេល ២សប្តាហ៍របស់ភាគីទាំង២។លោក Baqaei បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍នោះថា ៖«ខណៈពេលដែលអះអាងពីការទូត និងការត្រៀមខ្លួន សម្រាប់ការចរចា សហរដ្ឋអាមេរិកកំពុងធ្វើនូវអាកប្បកិរិយាដែលមិនបង្ហាញពីភាពប្រាកដប្រជាណាមួយឡើយ ក្នុងការបន្តដំណើរការការទូត»។លោកបានសង្កត់ធ្ងន់ថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើនាវាដឹកទំនិញអ៊ីរ៉ង់ ការបិទផ្លូវទឹកដោយសហរដ្ឋអាមេរិក លើកំពង់ផែអ៊ីរ៉ង់ និងការពន្យារពេលក្នុងការអនុវត្តបទឈប់បាញ់ នៅប្រទេសលីបង់ សុទ្ធតែជា «ការរំលោភបំពានយ៉ាងច្បាស់ក្រឡែតលើបទឈប់បាញ់»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្យុះខ្សាច់ដ៏ខ្លាំងក្លាបានបោកបក់ឆ្លងកាត់តំបន់ជាច្រើនក្នុងរដ្ឋវាលខ្សាច់ Rajasthan របស់ឥណ្ឌា
05/31/2026 10:05 AM
ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskiy ព្រមានពីការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ី
05/31/2026 10:05 AM
ផ្ទះសម្បែងរងការបំផ្លិចបំផ្លាញនៅទូទាំងតំបន់ភាគខាងកើតស៊ីរី ក្រោយទន្លេ Euphrates ផ្ទុះច្រាំង
05/31/2026 09:05 AM
ប្រធានមន្ទីរបច្ចកោណ៖ អាមេរិកត្រៀមរួចរាល់ក្នុងការចាប់ផ្តើមឡើងវិញការវាយប្រហារ បើសិនគ្មានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់
05/31/2026 09:05 AM
កម្ពុជា តវ៉ាជាផ្លូវការប្រឆាំងនឹងការបន្តរំលោភបំពានរបស់ភាគីថៃមកលើអធិបតេយ្យ កម្ពុជា​ដោយ​កងទ័ព​ថៃ
05/31/2026 08:05 AM
ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះសួរទុក្ខប្រជាពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្ន ក្នុងខេត្តព្រះវិហារ
05/31/2026 08:05 AM
ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM