UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់
ករណីឆ្លងសង្ស័យជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោកើនឡើងដល់ ១.០២៨នាក់
កូរ៉េខាងត្បូងពង្រឹងប្រព័ន្ធប្រឆាំងនុយក្លេអ៊ែរ-មីស៊ីល និងជំរុញកិច្ចសហប្រតិបត្តិការជាមួយអាមេរិក
ព្យុះខ្សាច់ដ៏ខ្លាំងក្លាបានបោកបក់ឆ្លងកាត់តំបន់ជាច្រើនក្នុងរដ្ឋវាលខ្សាច់ Rajasthan របស់ឥណ្ឌា

ព័ត៌មានអន្តរជាតិ

ភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យមានទឹកជំនន់ និងបាក់ដីនៅក្នុងរដ្ឋធានីប្រទេសនូវែលហ្សេឡង់

2026/04/20 03:58:27 pm        141
ប្រជាជននៅតំបន់ទំនាបនៃទីក្រុង Wellington រដ្ឋធានីនៃប្រទេសនូវែលហ្សេឡង់ ត្រូវបានជំរុញឱ្យជម្លៀសចេញនៅថ្ងៃចន្ទ ទី២០ ខែមេសានេះ ខណៈភ្លៀងធ្លាក់ខ្លាំងនៅតែបន្តជន់លិចទីក្រុងដែលបានជួបប្រទះទឹកជំនន់ដ៏គំហុកកាលពីពេលយប់។ទឹកជន់លិច បានបណ្តាលឱ្យមានទឹកជំនន់ដ៏គំហុក ការបិទផ្លូវ និងបំណាក់ដីនៅក្នុងសង្កាត់ពាណិជ្ជកម្មភាគកណ្តាលទីក្រុង និងនៅជាយក្រុងភាគខាងត្បូង។ ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ថា មនុស្សជាច្រើនបានរត់គេចចេញពីលំនៅឋានលិចទឹកនៅពេលយប់ ហើយយ៉ាងហោចណាស់មានបំណាក់ដីមួយកន្លែងបានវាយប្រហារលំនៅឋានមួយខ្នង។ ផ្លូវមួយចំនួននៅក្នុងទីក្រុងដែលលិចទឹក ត្រូវបង្ខំឲ្យជម្លៀសប្រជាជនចេញ ហើយសេវាពន្លត់អគ្គិភ័យ និងសង្គ្រោះបន្ទាន់ បាននិយាយថា ពួកគេបានឆ្លើយតបទៅនឹងការហៅទូរស័ព្ទចំនួន ១៥០លើក សម្រាប់ជំនួយពេញមួយយប់។អាកាសធាតុស្រឡះរយៈពេលពីរបីម៉ោងនៅព្រឹកថ្ងៃចន្ទ បណ្តាលឱ្យទឹកជំនន់មួយចំនួនហូរចេញ ប៉ុន្តែភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតកំពុងវាយប្រហារទីក្រុង។ប្រទេសនូវែលហ្សេឡង់ ត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ។ ទីក្រុង Wellington ត្រូវបានវាយប្រហារដោយអាកាសបណ្តាលឱ្យខូចខាតដោយទឹកជំនន់កាលពីយប់ថ្ងៃសុក្រ ទី១៧ ខែមេសា ខណៈតំបន់ភាគច្រើននៅភាគខាងជើងនៃកោះភាគខាងជើង រងផលប៉ះពាល់ដោយព្យុះស៊ីក្លូន Vaianu កាលពីមួយសប្តាហ៍មុន។

សហភាពអាហ្វ្រិក ថ្កោលទោសអ៊ីស្រាអែល ក្នុងការតែងតាំងបេសកជនការទូតប្រចាំដែនដីសូម៉ាលីឡង់

2026/04/20 03:49:27 pm        144
សហភាពអាហ្វ្រិក (AU) កាលពីថ្ងៃអាទិត្យ បាន «ថ្កោលទោសយ៉ាងខ្លាំងក្លា» នូវរបាយការណ៍អំពីការសម្រេចចិត្តរបស់អ៊ីស្រាអែលក្នុងការតែងតាំងបេសកជនការទូតប្រចាំដែនដីសូម៉ាលីឡង់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ អង្គការនៃទ្វីបដែលមានសមាជិក៥៥ប្រទេសនេះ បានបង្ហាញ «ការព្រួយបារម្ភយ៉ាងខ្លាំង» ទាក់ទងនឹងការវិវត្តថ្មីៗលើការសម្រេចចិត្តរបស់អ៊ីស្រាអែលក្នុងការតែងតាំងបេសកជនការទូតប្រចាំដែនដីសូម៉ាលីឡង់ ជាតំបន់ស្វ័យប្រកាសនៅប្រទេសសូម៉ាលី។សហភាពអាហ្វ្រិក (AU) បានបញ្ជាក់ជាថ្មីនូវ «ការគោរពដ៏រឹងមាំរបស់ខ្លួនចំពោះដែនអធិបតេយ្យភាព ការឯកភាព និងបូរណភាពទឹកដីរបស់ប្រទេសសូម៉ាលី» ស្របតាមច្បាប់រដ្ឋធម្មនុញ្ញនៃសហភាពអាហ្វ្រិក និងច្បាប់អន្តរជាតិ។ សេចក្តីថ្លែងការណ៍នេះបានសរសេរថា «សហភាពអាហ្វ្រិក មិនទទួលស្គាល់ដែនដីសូម៉ាលីឡង់ ថាជារដ្ឋឯករាជ្យទេ»។ សហភាពអាហ្វ្រិក(AU) នៅតែប្តេជ្ញាគាំទ្រសន្តិភាព អភិបាលកិច្ច និងសាមគ្គីភាពជាតិរបស់ប្រទេសសូម៉ាលី។ដោយរំលឹកឡើងវិញនូវសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិភាព និងសន្តិសុខរបស់សហភាពអាហ្វ្រិក ដែលត្រូវបានចេញផ្សាយកាលពីខែមករា វាបានគូសបញ្ជាក់ថា «ការទទួលស្គាល់ជាឯកតោភាគីណាមួយចំពោះដែនដីសូម៉ាលីឡង់ គឺគ្មានប្រសិទ្ធភាពទេ» និងបានព្រមានថា សកម្មភាពបែបនេះប្រឈមនឹងការធ្វើឱ្យអន្តរាយដល់ស្ថិរភាពតំបន់។

អ៊ីរ៉ង់ ឈរយ៉ាងរឹងមាំលើការទាមទារឱ្យមានបទឈប់បាញ់នៅលីបង់ និងការបង្កកទ្រព្យសម្បត្តិ

2026/04/20 03:44:53 pm        162
បន្ថែមពីបទសម្ភាសន៍ជាមួយលោក Ebrahim Azizi ប្រធានគណៈកម្មាធិការសន្តិសុខជាតិនៃសភារបស់អ៊ីរ៉ង់ សមាជិកសភារូបនេះ បាននិយាយថា អ៊ីរ៉ង់នៅតែបន្តឈរយ៉ាងរឹងមាំលើលក្ខខណ្ឌរបស់ខ្លួន។លោកបាននិយាយថា «បញ្ហាប្រទេសលីបង់ មានសារៈសំខាន់ខ្លាំងសម្រាប់យើង។ ការបញ្ចេញទ្រព្យសកម្មដែលត្រូវបានបង្កកគឺជាបុរេលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌរបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់។ ជាធម្មតា សាធារណរដ្ឋអ៊ីស្លាម នៅតែឈរលើគោលការណ៍ទាំងនេះ»។លោក Azizi បានបន្តចេញការព្រមាន ប្រសិនបើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល មិនគោរពតាមលក្ខខណ្ឌទាំងនោះ។ លោកបាននិយាយថា «ប្រសិនបើសកម្មភាព ត្រូវបានធ្វើឡើងផ្ទុយទៅនឹងផលប្រយោជន៍របស់រណសិរ្សតស៊ូ ដែលជាផ្នែកមួយនៃសមរភូមិរបស់យើង ឬប្រសិនបើពួកគេមិនប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តកាលពីពេលមុនទេ នោះវាមានន័យថា ពួកគេមិនបានទទួលយកបុរេលក្ខខណ្ឌរបស់អ៊ីរ៉ង់ឡើយ»។

តុលាការក្រុងយេរូសាឡឹម លុបចោលសក្ខីកម្មរបស់លោក Netanyahu ក្នុងសំណុំរឿងពុករលួយ

2026/04/20 03:42:58 pm        159
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា តុលាការនៅក្នុងទីក្រុងយេរូសាឡឹម បានទទួលយកសំណើរបស់លោក Benjamin Netanyahu ដើម្បីលុបចោលសក្ខីកម្មរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលក្នុងការជម្រះក្តីអំពើពុករលួយរបស់លោក។មេធាវីរបស់លោក Netanyahu តាមសេចក្តីរាយការណ៍ថាបានលើកឡើងពីហេតុផល «សន្តិសុខ និងផ្នែកការទូត» សម្រាប់សំណើរបស់លោកនាយករដ្ឋមន្ត្រី។ ការជម្រះក្តីនេះ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលសាកសួរនៃសក្ខីកម្មរបស់លោក Netanyahu ផ្ទាល់។លោកប្រឈមនឹងជម្រះក្តីលើបទចោទប្រកាន់ពីបទពុករលួយចំនួនបីករណីដែលមានមកតាំងពីឆ្នាំ២០១៩។ នេះគឺជាករណីចុងក្រោយ ក្នុងចំណោមការពន្យារពេលជាបន្តបន្ទាប់ ដោយការបង្ហាញខ្លួននៅតុលាការរបស់លោកត្រូវបានពន្យារពេលច្រើនដង។ការពន្យារពេល និងការរំខាន ជារឿយៗត្រូវបានផ្សារភ្ជាប់ទៅនឹងព្រឹត្តិការណ៍នៅក្នុងសង្គ្រាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា នៅប្រទេសលីបង់ និងប្រទេសអ៊ីរ៉ង់ ដោយលោក Netanyahu បានប្រើប្រាស់វាជាការបង្ហាញភស្តុតាងត្រឹមត្រូវដើម្បីបញ្ចៀសការចូលរួមក្នុងសវនាការ។

អាមេរិក នឹងដាក់ឱ្យដំណើរការប្រព័ន្ធសងប្រាក់ពីការដំឡើងពន្ធ១៦៦ពាន់លានដុល្លារដល់ក្រុមហ៊ុននាំចូលអាមេរិក

2026/04/20 03:38:00 pm        119
យោងតាមទីភ្នាក់ងារគយ និងការពារព្រំដែនសហរដ្ឋអាមេរិកបានឲ្យដឹងថា ទីភ្នាក់ងារ មានផែនការដាក់ឱ្យដំណើរការប្រព័ន្ធសងប្រាក់ត្រឡប់វិញតាមដំណាក់កាល។ យោងតាមឯកសាររបស់តុលាការនិយាយថា ក្រុមហ៊ុននាំចូលជាង ៣៣០.០០០ក្រុមហ៊ុន បានបង់ប្រាក់លើការដំឡើងពន្ធដឹកជញ្ជូនទំនិញនាំចូល ។តុលាការជាន់ខ្ពស់សហរដ្ឋអាមេរិក បានចេញសេចក្តីសម្រេចកាលពីខែកុម្ភៈ ថា ការដំឡើងពន្ធដ៏ទូលំទូលាយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្រោមច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ មិនស្របតាមរដ្ឋធម្មនុញ្ញទេ ដោយលុបចោលការដំឡើងពន្ធសកលដែលលោក ត្រាំ បានដាក់ចេញចាប់តាំងពីខែមេសា ឆ្នាំ២០២៥។ទោះបីជាមានការចាប់ផ្តើមនៃដំណើរការសងប្រាក់ត្រឡប់ពីការដំឡើងពន្ធក៏ដោយ អ្នកប្រើប្រាស់នឹងមិនរំពឹងថានឹងទទួលបានប្រាក់មកវិញនោះទេ។

យោធាអ៊ីស្រាអែលជំរុញឲ្យប្រជាជននៅភាគខាងត្បូងប្រទេសលីបង់ជៀសវាងតំបន់ហាមឃាត់

2026/04/20 03:33:58 pm        142
យោធាអ៊ីស្រាអែលនៅថ្ងៃចន្ទនេះ បានព្រមានប្រជាជននៅភាគខាងត្បូងប្រទេសលីបង់ កុំឲ្យផ្លាស់ទីទៅភាគខាងត្បូងនៃខ្សែបន្ទាត់ជាក់លាក់នៃភូមិមួយចំនួន ឬចូលទៅជិតតំបន់ជិតទន្លេ Litani ដោយនិយាយថា កងកម្លាំងរបស់ខ្លួន នៅតែដាក់ពង្រាយនៅក្នុងតំបន់នោះ អំឡុងពេលបទឈប់បាញ់ ដោយសារតែអ្វីដែលខ្លួនពិពណ៌នាថា ជាការបន្តសកម្មភាពរបស់ក្រុមហេសបូឡា។នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យយោធាលោក Avichay Adraee ក៏បានជំរុញឲ្យជនស៊ីវិលកុំឲ្យ វិលត្រឡប់ទៅភូមិនានានៅតាមព្រំដែន រហូតដល់មានការជូនដំណឹងបន្ថែម ដោយលើកឡើងពីហានិភ័យសន្តិសុខ៕

[BREAKING NEWS] ការព្រមានអំពីរលកយក្សស៊ូណាមិ មាននៅភាគឦសានជប៉ុន ក្រោយមានរញ្ជួយដីដ៏ខ្លាំង

2026/04/20 03:28:28 pm        156
អាជ្ញាធរជប៉ុន បានចេញការព្រមានអំពីរលកយក្សស៊ូណាមិ បន្ទាប់ពីរញ្ជួយដីដ៏ខ្លាំង បានកើតមាននៅឆ្នេរសមុទ្រភាគឦសានរបស់ប្រទេស។ទីភ្នាក់ងារឧតុនិយមជប៉ុន បានឲ្យដឹងថា ការរញ្ជួយដីនេះមានកម្រិតបឋម ៧,៩រ៉ិចទ័។ តែទូរទស្សន៍ NHK របស់ជប៉ុន រាយការណ៍ថា មានកម្រិត ៧,៤រ៉ិចទ័រ។ ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា ការរញ្ជួយនេះត្រូវបានគេទទួលអារម្មណ៍ដឹង នៅទីក្រុងតូក្យូ ដែលមានចម្ងាយរាប់រយគីឡូម៉ែត្រ៕

លោក ARAGHCHI៖ អាមេរិកមិនខ្វល់ពីការដោះស្រាយជម្លោះទេ ថែមទាំងគំរាមកំហែងដល់នាវាអ៊ីរ៉ង់ទៀតផង

2026/04/20 03:26:25 pm        75
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi បាននិយាយថា ការគំរាមកំហែងរបស់កងកម្លាំងអាមេរិកចំពោះនាវាអ៊ីរ៉ង់ និងការទាមទារមិនសមហេតុផលរបស់ទីក្រុងវ៉ាស៊ីនតោនលើទីក្រុងតេអេរ៉ង់ បញ្ជាក់ពីអាកប្បកិរិយាមិនយកចិត្តទុកដាក់របស់អាមេរិកចំពោះការដោះស្រាយស្ថានការណ៍នៅក្នុងឈូងសមុទ្រ   ពែក្ស។ លោក Araghchi បានថ្លែងនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន Ishaq Dar ថា៖«ការគំរាមកំហែងដល់កំពង់ផែ និងនាវាអ៊ីរ៉ង់ ក៏ដូចជាការទាមទារមិនសមហេតុផលរបស់ទីក្រុងវ៉ាស៊ីនតោន បង្ហាញថា សហរដ្ឋអាមេរិកមិនយកចិត្តទុកដាក់ចំពោះការដោះស្រាយជម្លោះនៅក្នុងតំបន់នោះទេ»។ប្រមុខការទូតអ៊ីរ៉ង់រូបនេះ បានបន្ថែមថា លោកជឿថា ជំហរផ្ទុយគ្នា និងការរំលោភលើរបបឈប់បាញ់ ក្នុងនាមសហរដ្ឋអាមេរិក បង្ហាញពីចេតនាអាក្រក់របស់ប្រទេសនេះ។លោក Araghchi បានសង្កត់ធ្ងន់ថា ប្រទេសរបស់លោក «នឹងងាកទៅរកសមត្ថភាពទាំងអស់ដែលមាន ដើម្បីការពារផលប្រយោជន៍ និងសន្តិសុខជាតិរបស់ខ្លួន»។ក្នុងពេលជាមួយគ្នានេះ លោកបានបញ្ជាក់អំពី«ការបន្តការចរចា ដើម្បីរក្សាសន្តិភាព និងសន្តិសុខ នៅក្នុងតំបន់»៕

រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិកនិយាយថា ទណ្ឌកម្មប្រឆាំងនឹងប្រេងរបស់រុស្ស៊ី នឹងត្រូវបន្តឡើងវិញ

2026/04/20 03:20:35 pm        65
រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក លោក Chris Wright បាននិយាយថា រដ្ឋបាលអាមេរិក មានគម្រោងបន្តទណ្ឌកម្មរបស់ខ្លួនប្រឆាំងនឹងប្រេងរបស់រុស្ស៊ី បន្ទាប់ពីវាលែងចាំបាច់ក្នុងការបន្ថយតម្លៃថាមពល ចំពេលមានការវិវត្តជុំវិញប្រទេសអ៊ីរ៉ង់។ លោកបានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CNN ថា ការចេញអាជ្ញាប័ណ្ណសម្រាប់ប្រតិបត្តិការជាមួយប្រេងរបស់រុស្ស៊ី និងការពង្រីករបស់ខ្លួន គឺជាវិធានការបណ្តោះអាសន្ន។ លោកបាននិយាយថា ថា៖«ប្រេងរបស់រុស្ស៊ី ត្រូវនាំចេញប្រទេសចិនយ៉ាងណាក៏ដោយ ឬយើងកំពុងអនុញ្ញាតឲ្យវាហូរជាបណ្តោះអាសន្ន ជំនួសឲ្យការហូរទាំងអស់ទៅប្រទេសចិន គ្រាន់តែហូរចូលទៅក្នុងរោងចក្រចម្រាញ់ប្រេងអាស៊ីផ្សេងទៀត។ ការធ្វើបែបនេះ គឺដើម្បីកាត់បន្ថយតម្លៃថាមពលនៅអាស៊ី និងនៅអឺរ៉ុប»។នៅពេលសួរថាតើនេះមានន័យថា ទណ្ឌកម្មលើប្រេងរបស់រុស្ស៊ី នឹងត្រូវបានដាក់ឡើងវិញ នៅពេលណាមួយដែរឬទេ លោកបានឆ្លើយថា៖«ពិតជាមានមែន»៕

អ្នកការទូតអាមេរិក៖ ការវាយប្រហារលើរោងចក្រថាមពលអ៊ីរ៉ង់ នឹងមិនមែនជាឧក្រិដ្ឋកម្មសង្គ្រាមទេ

2026/04/20 03:11:55 pm        49
លោក Mike Waltz តំណាងអចិន្ត្រៃយ៍អាមេរិកប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា ការបំផ្លាញរោងចក្រថាមពល និងស្ពានរបស់អ៊ីរ៉ង់ដោយសហរដ្ឋអាមេរិក នឹងមិនបង្កើតជាឧក្រិដ្ឋកម្មសង្គ្រាមទេ ដោយសារទីក្រុងតេអេរ៉ង់ប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនេះសម្រាប់គោលបំណងយោធាពីរយ៉ាង។ នៅពេលសួរថាតើរដ្ឋបាលអាមេរិក កំពុងពិចារណាវាយប្រហារហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅក្នុងប្រទេសអ៊ីរ៉ង់ដែរឬទេ ប្រសិនបើអរិភាពនៅតែបន្ត លោកបានប្រាប់សារព័ត៌មាន ABC News ថា៖ «ជាការពិតណាស់ ជម្រើសទាំងអស់ កំពុងត្រូវបានពិភាក្សា។ មិនដូចអ្នកកាន់តំណែងមុនរបស់លោកទេ លោកប្រធានាធិបតី ដូណាល់ ត្រាំ មិនប្រកាសជម្រើសជាសាធារណៈទេ ហើយប្រាប់គូប្រជែងរបស់យើងអំពីអ្វីដែលលោក នឹងមិនធ្វើនោះទេ ដូច្នេះហើយទើបផ្តល់អំណាចដល់ពួកគេ»។លោកបានបន្ថែមថា៖«ដូច្នេះ ជម្រើសទាំងអស់ កំពុងត្រូវបានពិភាក្សា។ យើងអាចបំផ្លាញហេដ្ឋារចនា    សម្ព័ន្ធនោះ បានយ៉ាងងាយស្រួល។ ប្រព័ន្ធការពារដែនអាកាសអ៊ីរ៉ង់ ត្រូវបានបំផ្លាញទាំងស្រុង»។លោកបានថ្លែងថា៖«ការបន្សាបប្រតិកម្មអវិជ្ជមានពីក្រុមអ្នករិះគន់ និងការប្រើពាក្យមិនទទួលខុសត្រូវដូចជា «ឧក្រិដ្ឋកម្ម    សង្គ្រាម» ការវាយប្រហារ ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានប្រើប្រាស់យ៉ាងច្បាស់លាស់ និងជាប្រវត្តិសាស្ត្រសម្រាប់គោលបំណងយោធាពីរយ៉ាង គឺមិនមែនជាឧក្រិដ្ឋកម្មសង្គ្រាម ទេ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីជំនាញ ស្នើដល់កសិករ សហគមន៍ និងអ្នកពាក់ព័ន្ធរួមគ្នាលើកកម្ពស់វិស័យកសិកម្មខេត្តកែប
05/31/2026 12:05 PM
គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ផ្សព្វផ្សាយ​សេចក្តី​ជូន​ដំណឹង​ស្ដីពី​រដូវបិទនេសាទ
05/31/2026 12:05 PM
អ្នកដាំទុរេនស្រុកចម្ការលើ​ចង់ឲ្យអ្នកលក់ប្រកាន់ភាពស្មោះត្រង់លើអតិថិជន
05/31/2026 12:05 PM
មេបញ្ជាការតំបន់​ប្រតិបត្តិ​ការ​សឹក​រង​កំពង់ឆ្នាំង នាំយកអំណោ​ឧបត្ថម្ភដល់កុមារីកំព្រា កំពុង​មើល​ថែ​ប្អូន​តូច​នៅ​កំពង់ឆ្នាំង
05/31/2026 12:05 PM
ក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃ ណែនាំអាជ្ញាធរផ្សព្វផ្សាយ​ពីច្បាប់​កាតព្វកិច្ច​យោធា​ដល់​ពលរដ្ឋ
05/31/2026 11:05 AM
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់
05/31/2026 11:05 AM
ករណីឆ្លងសង្ស័យជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោកើនឡើងដល់ ១.០២៨នាក់
05/31/2026 11:05 AM
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
05/31/2026 11:05 AM
សាធារណជនគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដើម្បីលើកកម្ពស់ការថែទាំសុខភាពកុមារ
05/31/2026 10:05 AM
កូរ៉េខាងត្បូងពង្រឹងប្រព័ន្ធប្រឆាំងនុយក្លេអ៊ែរ-មីស៊ីល និងជំរុញកិច្ចសហប្រតិបត្តិការជាមួយអាមេរិក
05/31/2026 10:05 AM