ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់

ព័ត៌មានអន្តរជាតិ

លោក ARAGHCHI៖ អាមេរិកមិនខ្វល់ពីការដោះស្រាយជម្លោះទេ ថែមទាំងគំរាមកំហែងដល់នាវាអ៊ីរ៉ង់ទៀតផង

2026/04/20 03:26:25 pm        75
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi បាននិយាយថា ការគំរាមកំហែងរបស់កងកម្លាំងអាមេរិកចំពោះនាវាអ៊ីរ៉ង់ និងការទាមទារមិនសមហេតុផលរបស់ទីក្រុងវ៉ាស៊ីនតោនលើទីក្រុងតេអេរ៉ង់ បញ្ជាក់ពីអាកប្បកិរិយាមិនយកចិត្តទុកដាក់របស់អាមេរិកចំពោះការដោះស្រាយស្ថានការណ៍នៅក្នុងឈូងសមុទ្រ   ពែក្ស។ លោក Araghchi បានថ្លែងនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន Ishaq Dar ថា៖«ការគំរាមកំហែងដល់កំពង់ផែ និងនាវាអ៊ីរ៉ង់ ក៏ដូចជាការទាមទារមិនសមហេតុផលរបស់ទីក្រុងវ៉ាស៊ីនតោន បង្ហាញថា សហរដ្ឋអាមេរិកមិនយកចិត្តទុកដាក់ចំពោះការដោះស្រាយជម្លោះនៅក្នុងតំបន់នោះទេ»។ប្រមុខការទូតអ៊ីរ៉ង់រូបនេះ បានបន្ថែមថា លោកជឿថា ជំហរផ្ទុយគ្នា និងការរំលោភលើរបបឈប់បាញ់ ក្នុងនាមសហរដ្ឋអាមេរិក បង្ហាញពីចេតនាអាក្រក់របស់ប្រទេសនេះ។លោក Araghchi បានសង្កត់ធ្ងន់ថា ប្រទេសរបស់លោក «នឹងងាកទៅរកសមត្ថភាពទាំងអស់ដែលមាន ដើម្បីការពារផលប្រយោជន៍ និងសន្តិសុខជាតិរបស់ខ្លួន»។ក្នុងពេលជាមួយគ្នានេះ លោកបានបញ្ជាក់អំពី«ការបន្តការចរចា ដើម្បីរក្សាសន្តិភាព និងសន្តិសុខ នៅក្នុងតំបន់»៕

រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិកនិយាយថា ទណ្ឌកម្មប្រឆាំងនឹងប្រេងរបស់រុស្ស៊ី នឹងត្រូវបន្តឡើងវិញ

2026/04/20 03:20:35 pm        65
រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក លោក Chris Wright បាននិយាយថា រដ្ឋបាលអាមេរិក មានគម្រោងបន្តទណ្ឌកម្មរបស់ខ្លួនប្រឆាំងនឹងប្រេងរបស់រុស្ស៊ី បន្ទាប់ពីវាលែងចាំបាច់ក្នុងការបន្ថយតម្លៃថាមពល ចំពេលមានការវិវត្តជុំវិញប្រទេសអ៊ីរ៉ង់។ លោកបានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CNN ថា ការចេញអាជ្ញាប័ណ្ណសម្រាប់ប្រតិបត្តិការជាមួយប្រេងរបស់រុស្ស៊ី និងការពង្រីករបស់ខ្លួន គឺជាវិធានការបណ្តោះអាសន្ន។ លោកបាននិយាយថា ថា៖«ប្រេងរបស់រុស្ស៊ី ត្រូវនាំចេញប្រទេសចិនយ៉ាងណាក៏ដោយ ឬយើងកំពុងអនុញ្ញាតឲ្យវាហូរជាបណ្តោះអាសន្ន ជំនួសឲ្យការហូរទាំងអស់ទៅប្រទេសចិន គ្រាន់តែហូរចូលទៅក្នុងរោងចក្រចម្រាញ់ប្រេងអាស៊ីផ្សេងទៀត។ ការធ្វើបែបនេះ គឺដើម្បីកាត់បន្ថយតម្លៃថាមពលនៅអាស៊ី និងនៅអឺរ៉ុប»។នៅពេលសួរថាតើនេះមានន័យថា ទណ្ឌកម្មលើប្រេងរបស់រុស្ស៊ី នឹងត្រូវបានដាក់ឡើងវិញ នៅពេលណាមួយដែរឬទេ លោកបានឆ្លើយថា៖«ពិតជាមានមែន»៕

អ្នកការទូតអាមេរិក៖ ការវាយប្រហារលើរោងចក្រថាមពលអ៊ីរ៉ង់ នឹងមិនមែនជាឧក្រិដ្ឋកម្មសង្គ្រាមទេ

2026/04/20 03:11:55 pm        49
លោក Mike Waltz តំណាងអចិន្ត្រៃយ៍អាមេរិកប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា ការបំផ្លាញរោងចក្រថាមពល និងស្ពានរបស់អ៊ីរ៉ង់ដោយសហរដ្ឋអាមេរិក នឹងមិនបង្កើតជាឧក្រិដ្ឋកម្មសង្គ្រាមទេ ដោយសារទីក្រុងតេអេរ៉ង់ប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនេះសម្រាប់គោលបំណងយោធាពីរយ៉ាង។ នៅពេលសួរថាតើរដ្ឋបាលអាមេរិក កំពុងពិចារណាវាយប្រហារហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅក្នុងប្រទេសអ៊ីរ៉ង់ដែរឬទេ ប្រសិនបើអរិភាពនៅតែបន្ត លោកបានប្រាប់សារព័ត៌មាន ABC News ថា៖ «ជាការពិតណាស់ ជម្រើសទាំងអស់ កំពុងត្រូវបានពិភាក្សា។ មិនដូចអ្នកកាន់តំណែងមុនរបស់លោកទេ លោកប្រធានាធិបតី ដូណាល់ ត្រាំ មិនប្រកាសជម្រើសជាសាធារណៈទេ ហើយប្រាប់គូប្រជែងរបស់យើងអំពីអ្វីដែលលោក នឹងមិនធ្វើនោះទេ ដូច្នេះហើយទើបផ្តល់អំណាចដល់ពួកគេ»។លោកបានបន្ថែមថា៖«ដូច្នេះ ជម្រើសទាំងអស់ កំពុងត្រូវបានពិភាក្សា។ យើងអាចបំផ្លាញហេដ្ឋារចនា    សម្ព័ន្ធនោះ បានយ៉ាងងាយស្រួល។ ប្រព័ន្ធការពារដែនអាកាសអ៊ីរ៉ង់ ត្រូវបានបំផ្លាញទាំងស្រុង»។លោកបានថ្លែងថា៖«ការបន្សាបប្រតិកម្មអវិជ្ជមានពីក្រុមអ្នករិះគន់ និងការប្រើពាក្យមិនទទួលខុសត្រូវដូចជា «ឧក្រិដ្ឋកម្ម    សង្គ្រាម» ការវាយប្រហារ ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានប្រើប្រាស់យ៉ាងច្បាស់លាស់ និងជាប្រវត្តិសាស្ត្រសម្រាប់គោលបំណងយោធាពីរយ៉ាង គឺមិនមែនជាឧក្រិដ្ឋកម្មសង្គ្រាម ទេ»៕

ក្រុមហ៊ួទីនៅប្រទេសយម៉ែនគំរាមបិទច្រកសមុទ្រ BAB EL-MANDEB ប្រសិនបើអាមេរិករារាំងសន្តិភាព

2026/04/20 03:02:20 pm        83
លោក Hussein al-Ezzi មេដឹកនាំម្នាក់របស់ចលនានេះ ដែលកាន់តំណែងជាអនុរដ្ឋមន្ត្រីក្រសួងការបរទេសនៅក្នុងរដ្ឋាភិបាលដែលបង្កើតឡើងដោយក្រុមហ៊ួទី បានបញ្ជាក់ថា ក្រុមហ៊ួទីមកពីចលនាឧទ្ទាម Ansar Allah នៅប្រទេសយេម៉ែន បានបញ្ជាក់ពីការត្រៀមខ្លួនរបស់ពួកគេក្នុងការបិទច្រកសមុទ្រ Bab el-Mandeb ដែលបំបែកឧបទ្វីបអារ៉ាប់ចេញពីទ្វីបអាហ្វ្រិក មិនឲ្យដឹកជញ្ជូនទំនិញអន្តរជាតិឆ្លងកាត់ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) នៅក្នុងតំបន់នេះ។ លោកបានសរសេរនៅលើទំព័ររបស់លោកនៅលើបណ្តាញសង្គម X ថា៖«ប្រសិនបើទីក្រុង Sanaa សម្រេចចិត្តបិទច្រកសមុទ្រ Bab el-Mandeb ទាំងប្រជាជន និងអង្គភាពផ្សេងទៀត នឹងមិនអាចបើកច្រកនេះ     បានឡើយ។ ដូច្នេះ លោក ត្រាំ និងអ្នកដែលផ្គាប់ចិត្តលោក គួរតែបញ្ចប់សកម្មភាព និងគោលនយោបាយទាំងអស់ដែលរារាំងសន្តិភាពជាបន្ទាន់ ហើយបង្ហាញពីការគោរពចាំបាច់ចំពោះសិទ្ធិរបស់ប្រជាជន និងប្រទេសរបស់យើង»។នៅថ្ងៃទី ០២ ខែមេសា អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននៅក្នុងរដ្ឋាភិបាលរបស់ក្រុមហ៊ួទី លោក Mohammed Mansour បានព្រមានថា ចលនាឧទ្ទាមយេម៉ែន Ansar Allah អាចនឹងបិទច្រកសមុទ្រ Bab el-Mandeb ដែលបំបែកឧបទ្វីបអារ៉ាប់ពីទ្វីបអាហ្វ្រិក មិនត្រឹមតែក្នុងករណីមានការកើនឡើងប្រឆាំងនឹងអ៊ីរ៉ង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ដើម្បីការពារចលនាស៊ីអ៊ីតហេសបូឡា នៅក្នុងប្រទេសលីបង់ផងដែរ។ យោងតាមលោក ស្ថានភាពបែបនេះ នឹងនាំឲ្យមានវិបត្តិថាមពលជាមិនខាន ដោយតម្លៃប្រេងឡើងដល់ ២០០ដុល្លារ ក្នុងមួយបារ៉ែល៕

អេស្ប៉ាញជំរុញឲ្យសហភាពអឺរ៉ុបបញ្ចប់កិច្ចព្រមព្រៀងសមាគមជាមួយអ៊ីស្រាអែល

2026/04/20 01:53:11 pm        86
នាយករដ្ឋមន្ត្រី លោក Pedro Sanchez បាននិយាយកាលពីថ្ងៃអាទិត្យថា អេស្ប៉ាញនឹងស្នើសុំឲ្យសហភាពអឺរ៉ុប បញ្ចប់កិច្ចព្រមព្រៀងសមាគមរបស់ខ្លួនជាមួយអ៊ីស្រាអែល ជុំវិញការរំលោភបំពានច្បាប់អន្តរជាតិ។អេស្ប៉ាញបានរិះគន់រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) ចំពោះជម្លោះតំបន់ហ្កាហ្សា និងការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់ជិតខាង។ លោក ណេតាន់យ៉ាហ៊ូ បានចោទប្រកាន់អេស្ប៉ាញពីបទ «លាក់ពុត និងអរិភាព»។លោក Sanchez បានប្រាប់ការជួបជុំនយោបាយមួយ នៅសហគមន៍ស្វយ័ត Andalusiaនៃប្រទេសនេះ ថា នៅថ្ងៃអង្គារ រដ្ឋាភិបាលអេស្ប៉ាញ នឹងដាក់សំណើមួយទៅសហភាពអឺរ៉ុបថា សហភាពអឺរ៉ុប ត្រូវបញ្ចប់ កិច្ចព្រមព្រៀងសមាគមរបស់ខ្លួនជាមួយអ៊ីស្រាអែល»។លោកបានចោទប្រកាន់ថា អ៊ីស្រាអែល «រំលោភច្បាប់អន្តរជាតិ» ហើយដូច្នេះ «មិនអាចជាដៃគូរបស់សហភាពអឺរ៉ុបបានទេ»។ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar បានឆ្លើយតបជាមួយនឹងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមជាភាសាអេស្ប៉ាញ ដោយនិយាយថា ប្រទេសរបស់លោក នឹងមិនទទួលយកអនុសាសន៍លាក់ពុតពីនរណាម្នាក់ដែលរក្សាទំនាក់ទំនងជាមួយរបបផ្តាច់ការនោះទេ ដោយលើកឡើងពីប្រទេស       ទួរគី និងវ៉េណេស៊ុយអេឡា ក្រោមការដឹកនាំរបស់អតីតមេដឹកនាំ លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro)៕

អ៊ីស្រាអែលចេញផ្សាយផែនទីនៃតំបន់ទ្រនាប់នៅលីបង់ និងបង្កើនប្រតិបត្តិការ ទោះបីជាមានបទឈប់បាញ់ក្តី

2026/04/20 01:51:30 pm        110
យោធាអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ បានចេញផ្សាយផែនទីនៃ «តំបន់ទ្រនាប់» ដែលខ្លួនកំពុងធ្វើការ ដើម្បីបង្កើត នៅភាគខាងត្បូងប្រទេសលីបង់ ដោយបង្ហាញពីតំបន់ធំទូលាយមួយ ដែលលាតសន្ធឹងជាច្រើនគីឡូម៉ែត្រ នៅក្នុងទឹកដីលីបង់ និងបង្កើតជាខ្សែក្រវាត់បន្តពីដែនទឹកមេឌីទែរ៉ាណេរបស់ប្រទេសលីបង់ រហូតដល់តំបន់ភ្នំ Hermon ជិតព្រំដែនស៊ីរី។លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Israel Katz បាននិយាយថា អ៊ីស្រាអែល នឹងមិនដកកងទ័ពរបស់ខ្លួនចេញពីតំបន់នោះទេ ទោះបីជាមានបទឈប់បាញ់      បណ្តោះអាសន្នដែលចូលជាធរមាននៅពាក់កណ្តាលអធ្រាត្ររវាងថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ម៉ោងក្នុងស្រុក (ម៉ោង ២១: 00 ម៉ោងសកល) ក៏ដោយ។ លោក Katz ក៏បាននិយាយផងដែរថា អ៊ីស្រាអែលនឹងកម្ទេចផ្ទះ និងអគារនៅក្នុងតំបន់នោះ ដោយប្រៀបធៀបវាទៅនឹងសកម្មភាពនៅក្នុងតំបន់ហ្កាហ្សា ហើយបានព្រមានថា កងកម្លាំងអ៊ីស្រាអែល នឹងសម្លាប់អ្នកណាដែលត្រូវបានចាត់ទុកថា ជាសមាជិកក្រុមហេសបូឡា។យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងពលចំនួន ៥ រួមជាមួយកងកម្លាំងកងទ័ពជើងទឹក កំពុងប្រតិបត្តិការនៅក្នុងទឹកដីលីបង់ ដើម្បីបង្កើតអ្វីដែលខ្លួនហៅថា «ខ្សែបន្ទាត់ការពារទៅមុខ» ដែលមានគោលបំណង «ទប់ស្កាត់ការគំរាមកំហែងដោយផ្ទាល់ដល់សហគមន៍នៅភាគខាងជើងអ៊ីស្រាអែល»។ ផែនទីនេះ រួមបញ្ចូលទាំងផ្នែកសមុទ្រមួយនៅឆ្ងាយពីឆ្នេរសមុទ្រ Naqoura-Ras al-Bayada ដោយបង្ហាញពីសមាសភាពកងទ័ពជើងទឹក៕

អាមេរិក និងអ៊ីរ៉ង់ចោទប្រកាន់គ្នាទៅវិញទៅមកពីបទរំលោភលើបទឈប់បាញ់

2026/04/20 01:48:59 pm        77
អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ បានចោទប្រកាន់គ្នាទៅវិញទៅមកពីបទរំលោភលើបទឈប់ បាញ់។អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បាននិយាយថា អ្វីដែលហៅថា «ការបិទផ្លូវ» របស់សហរដ្ឋអាមេរិកលើកំពង់ផែ និងឆ្នេរសមុទ្រអ៊ីរ៉ង់ បានរំលោភលើបទឈប់បាញ់ ដោយហៅវាថា «ខុសច្បាប់ និងជាបទឧក្រិដ្ឋ»។ទន្ទឹមនឹងនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានចោទប្រកាន់អ៊ីរ៉ង់ថាបានប្រព្រឹត្ត «ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ» លើបទឈប់បាញ់។ នេះបើយោងតាមលោក Jonathan Karl អ្នកឆ្លើយឆ្លងព័ត៌មានដ៏សំខាន់របស់កាសែត ABC News នៅទីក្រុងវ៉ាស៊ីនតោន ដែលបានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X នាថ្ងៃអាទិត្យថា លោក ត្រាំ បានប្រាប់លោកដូច្នេះ។លោក Karl បានបន្ថែមថា លោក ត្រាំ បានប្រាប់លោកថា កិច្ចព្រមព្រៀងមួយ នឹងត្រូវបានសម្រេច «តាមមធ្យោបាយមួយ ឬមធ្យោបាយផ្សេងទៀត។ នោះ គឺជាវិធីល្អ ឬវិធីដ៏លំបាក។នៅក្នុងការបង្ហោះនៅបណ្តាញសង្គម Truth Social កាលពីព្រឹកថ្ងៃអាទិត្យ លោក ត្រាំ បាននិយាយថា តំណាងសហរដ្ឋអាមេរិក នឹងទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ នៅថ្ងៃចន្ទ សម្រាប់ការចរចាជុំថ្មីមួយ៕

មនុស្សច្រើននាក់ស្លាប់ដោយសារការផ្ទុះនៅរោងចក្រផលិតផាវ នៅភាគខាងត្បូងប្រទេសឥណ្ឌា

2026/04/20 12:09:44 pm        130
យោងតាមអង្គភាពពន្លត់អគ្គិភ័យ និងជួយសង្គ្រោះ បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១៨ នាក់ រួមមានទាំងស្ត្រីបានស្លាប់ និង៦នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីការផ្ទុះដ៏ខ្លាំងមួយនៅរោងចក្រផលិតផាវមួយកន្លែង ក្នុងតំបន់ Kattanarpatti នៃរដ្ឋ Tamil Nadu ។បន្ទាប់ពីហេតុការណ៍នេះ ក្រុមសង្គ្រោះបន្ទាន់ រួមទាំងនគរបាល អង្គភាពពន្លត់អគ្គិភ័យ និងរថយន្តគិលានសង្គ្រោះ ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ ហើយអ្នករងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅក្បែរនោះ។ អាជ្ញាធរនិយាយថា «ដំណឹងសោកនាដកម្មនៃការស្លាប់មនុស្សជាច្រើននាក់នៅក្នុងការផ្ទុះនៅរោងចក្រផលិតផាវ ដែលបានកើតឡើង បង្កឱ្យមានការសោកស្ដាយយ៉ាងខ្លាំង។ រដ្ឋមន្ត្រីប្រចាំរដ្ឋ Tamil Nadu លោក M K Stalin បានសម្តែងការចូលរួមរំលែកទុក្ខ និងបានណែនាំដល់អភិបាលស្រុកឱ្យសម្របសម្រួលជំនួយចាំបាច់ទាំងអស់។ កាលពីថ្ងៃទី ១៣ ខែមេសា ការផ្ទុះដ៏ធំមួយបានកើតឡើងនៅរោងចក្រផលិតកាំជ្រួច ក្នុងស្រុក Virudhunagar។ យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា មូលហេតុនៃការផ្ទុះនេះនៅមិនទាន់ដឹងភ្លាមៗនៅឡើយទេ ហើយការស៊ើបអង្កេតដោយអាជ្ញាធរកំពុងដំណើរការ។

ប៉ាគីស្ថាន បង្កើនសន្តិសុខនៅមុនកិច្ចចរចាលើកទី២ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលអាចកើតមាន

2026/04/20 11:59:42 am        117
ប្រទេសប៉ាគីស្ថាន បានរឹតបន្តឹងវិធានការសន្តិសុខនៅក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ខ្លួនកាលពីថ្ងៃអាទិត្យ ខណៈត្រៀមរៀបចំបន្តសម្រាប់ការចរចាជុំទីពីរដែលអាចកើតមានរវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់។ ប្រព័ន្ធសន្តិសុខបីជាន់ត្រូវបានដាក់ពង្រាយនៅចំណុចច្រកចូលសំខាន់ៗនៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដ។ នគរបាលបានត្រួតពិនិត្យយានយន្ត និងអ្នកថ្មើរជើង ដោយមានការគាំទ្រពីមន្ត្រីល្បាតយោធាដើម្បីឆ្លើយតបទៅនឹងគ្រាអាសន្ន ខណៈបុគ្គលិកកងទ័ពបានបង្កើតខ្សែការពារសន្តិសុខការរឹតបន្តឹងចរាចរណ៍ ក៏ត្រូវបានបង្កើននៅជុំវិញតំបន់ Red Zone របស់ទីក្រុង ជាទីតាំងនៃការិយាល័យរដ្ឋាភិបាល និងបេសកកម្មការទូត ខណៈផ្លូវមួយចំនួនត្រូវបានបិទឬត្រូវឲ្យបង្វែរទិសដៅបណ្តោះអាសន្ន ។សណ្ឋាគារ Serena ដែលបានរៀបចំកិច្ចចរចាជុំទីមួយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ និងអាចនឹងបម្រើជាទីកន្លែងសម្រាប់ការចរចានេះម្តងទៀត ដែលត្រូវឲ្យភ្ញៀវចាកចេញ និងបិទខ្ទប់ កាលពីថ្ងៃអាទិត្យ។វិធានការតឹងរ៉ឹងក៏ត្រូវបានអនុវត្តនៅជិតសណ្ឋាគារ Marriott ជាកន្លែងដែលគណៈប្រតិភូត្រូវបានគេរំពឹងថានឹងស្នាក់នៅ ដោយភ្ញៀវត្រូវបានគេមើលឃើញថាចាកចេញពីបរិវេណនោះ ខណៈសន្តិសុខត្រូវបានរឹតបន្តឹង។យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា គណៈប្រតិភូសហរដ្ឋអាមេរិក បានទៅដល់ទីក្រុងអ៊ីស្លាម៉ាបាដរួចហើយ ហើយកំពុងត្រៀមនៅស្ថានទូតអាមេរិក ដើម្បីរៀបចំសម្រាប់កិច្ចចរចា។ ទោះជាយ៉ាងណា អ៊ីរ៉ង់មិនទាន់បានធ្វើសេចក្តីថ្លែងការណ៍ជាផ្លូវការណាមួយអំពីការចូលរួមរបស់ខ្លួននៅឡើយទេ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍ថា ការអះអាងអំពីកិច្ចចរចាជុំទីពីរនៅទីក្រុងអ៊ីស្លាម៉ាបាដ គឺមិនពិតនោះទេ ដោយនិយាយថា អ៊ីរ៉ង់នឹងមិនចូលរួមឡើយ។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល សន្យាថានឹងធ្វើឲ្យក្រុមហេសបូឡារំសាយអាវុធតាមរយៈចំណាត់ការយោធា

2026/04/20 11:55:14 am        112
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយកាលពីថ្ងៃអាទិត្យ ទី ១៩ ខែមេសា ថា លំនៅឋាននៅតាមព្រំដែនដែលត្រូវបានក្រុមហេសបូឡាយកប្រើប្រាស់ជាប្រយោជន៍នឹងត្រូវបានកម្ទេចចោល ហើយ«រចនាសម្ព័ន្ធណាមួយដែលគំរាមកំហែងដល់កងកម្លាំងរបស់យើង និងផ្លូវណាមួយដែលសង្ស័យថាមានឧបករណ៍បំផ្ទុះត្រូវតែបំផ្លាញចោលភ្លាមៗ»។លោក Katz ដែលបានថ្លែងនៅក្នុងពិធីមួយនៅទីតាំងទីលំនៅ Sa-Nur របស់ក្រុមជ្វីហ្វ ក្នុងតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល បាននិយាយថា គោលដៅសំខាន់នៃយុទ្ធនាការរបស់អ៊ីស្រាអែលនៅលីបង់ គឺឲ្យក្រុមសកម្មប្រយុទ្ធហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ រំសាយអាវុធ។កាលពីថ្ងៃអាទិត្យ យោធាអ៊ីស្រាអែល បានចេញផ្សាយជាលើកដំបូងនូវផែនទីនៃខ្សែបន្ទាត់ដាក់ពង្រាយថ្មីនៃកងទ័ពរបស់ខ្លួននៅខាងក្នុងប្រទេសលីបង់ ដោយនាំឲ្យភូមិនៅលីបង់រាប់សិបភូមិ ភាគច្រើនត្រូវបានគេបោះបង់ចោល មកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនប៉ុន្មានថ្ងៃបន្ទាប់ពីបទឈប់បាញ់ជាមួយក្រុមហេសបូឡា បានចូលជាធរមាន។អ៊ីស្រាអែល និងលីបង់ បានព្រមព្រៀងគ្នា ចំពោះបទឈប់បាញ់ ដែលគាំទ្រដោយសហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងហេសបូឡា។ កិច្ចព្រមព្រៀង ដែលបានធ្វើឡើងបន្ទាប់ពីការចរចាដោយផ្ទាល់លើកដំបូងក្នុងរយៈពេលជាច្រើនទសវត្សរ៍រវាងអ៊ីស្រាអែល និងលីបង់ នៅថ្ងៃទី១៤ ខែមេសា មានន័យថា អាចឱ្យមានកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កាន់តែទូលំទូលាយ ប៉ុន្តែកងកម្លាំងអ៊ីស្រាអែលនៅតែរក្សាទីតាំងចូលជ្រៅក្នុងភាគខាងត្បូងប្រទេសលីបង់។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM
អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់មន្ត្រីរាជការ​​សប្បុរសជនចូលរួមយុទ្ធនាការ​ "១ម៉ឺនរៀល ១ម៉ឺននាក់"
05/31/2026 01:05 PM
អគ្គកុងស៊ុលវៀតណាម រៀបចំកម្មវិធីសប្ដាហ៍វប្បធម៌វៀតណាម ឆ្នាំ២០២៦ នៅខេត្ដសៀមរាប
05/31/2026 01:05 PM
រដ្ឋបាលខេត្តកំពតត្រៀមទុរេនទុំ ២តោន សម្រាប់ទទួលទេសចរចូលរួមព្រឹត្តិការណ៍ «មរតកផ្លែឈើ និងនំចំណីកំពត»
05/31/2026 01:05 PM
មន្ត្រីជំនាញ ស្នើដល់កសិករ សហគមន៍ និងអ្នកពាក់ព័ន្ធរួមគ្នាលើកកម្ពស់វិស័យកសិកម្មខេត្តកែប
05/31/2026 12:05 PM
គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ផ្សព្វផ្សាយ​សេចក្តី​ជូន​ដំណឹង​ស្ដីពី​រដូវបិទនេសាទ
05/31/2026 12:05 PM
អ្នកដាំទុរេនស្រុកចម្ការលើ​ចង់ឲ្យអ្នកលក់ប្រកាន់ភាពស្មោះត្រង់លើអតិថិជន
05/31/2026 12:05 PM