រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់

ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់គំរាមបិទច្រកសមុទ្រហ័រមូស (Hormuz) ប្រសិនបើអាមេរិកនៅតែបន្តបិទកំពង់ផែរបស់ខ្លួន

2026/04/18 02:32:08 pm        72
អ៊ីរ៉ង់បានបើកច្រកសមុទ្រហ័រមូស(Hormuz )ឡើងវិញជាបណ្ដោះអាសន្ន បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់នៅលីបង់ ដែលបង្កើនសុទិដ្ឋិនិយមអំពីការចរចាសន្តិភាព ប៉ុន្តែទីក្រុងតេអេរ៉ង់បានព្រមានថា ខ្លួនអាចបិទផ្លូវទឹកដ៏សំខាន់នេះម្តងទៀត ប្រសិនបើការបិទកំពង់ផែអ៊ីរ៉ង់ពីសំណាក់កងទ័ពជើងទឹកអាមេរិកថ្មីៗនេះនៅតែបន្ត។រដ្ឋមន្ត្រីការបរទេសលោក Abbas Araqchi បានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ច្រកសមុទ្រ ដែលជាចំណុចឆ្លងកាត់ផ្នែកពាណិជ្ជកម្មថាមពលសកល ត្រូវបានបើកឡើងវិញសម្រាប់នាវាពាណិជ្ជកម្មទាំងអស់សម្រាប់រយៈពេលដែលនៅសល់នៃបទឈប់បាញ់រយៈពេល១០ថ្ងៃសម្របសម្រួលដោយសហរដ្ឋអាមេរិក។ បទឈប់បាញ់នេះត្រូវបានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ រវាងអ៊ីស្រាអែល និងលីបង់ ដែលត្រូវបានឈ្លានពានដោយអ៊ីស្រាអែល បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហេសបូឡាគាំទ្រដោយអ៊ីរ៉ង់បានចូលរួមប្រយុទ្ធ។ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលបានចាប់ផ្តើមសង្គ្រាមជាមួយអ៊ីស្រាអែលលើអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងនាំឱ្យមានការបិទច្រកសមុទ្រនេះ បានប្រាប់ក្រុមអ្នកគាំទ្រក្នុងការជួបជុំមួយនៅរដ្ឋ Arizona ថា ការប្រកាសរបស់លោក Araqchi បានក្លាយជាថ្ងៃដ៏អស្ចារ្យ និងភ្លឺស្វាង សម្រាប់ពិភពលោក។  ប៉ុន្តែសេចក្តីថ្លែងការណ៍ និងការបំភ្លឺជាបន្តបន្ទាប់ពីភាគីទាំងពីរបានបន្សល់ទុកនូវភាពមិនច្បាស់លាស់អំពីថាតើការដឹកជញ្ជូនទំនិញអាចវិលត្រឡប់មករកសភាពធម្មតាវិញបានលឿនប៉ុណ្ណា ហើយគេអាចមើលឃើញថាមាននាវាមួយចំនួនអាចមិនអាចឆ្លងកាត់ច្រកសមុទ្រ Hormuzបានទេ មុនពេលត្រឡប់ក្រោយវិញ៕

លោក Trump និយាយថាបទឈប់បាញ់អ៊ីរ៉ង់អាចបញ្ចប់ប្រសិនបើគ្មានកិច្ច្រមព្រៀងណាមួយសម្រេចបានត្រឹមថ្ងៃពុធ

2026/04/18 02:30:00 pm        73
លោកប្រធានាធិបតីអាមេរិក Donald Trumpបាននិយាយកាលពីថ្ងៃសុក្រ១៧មេសាសប្ដាហ៍នេះថា លោកអាចនឹងបញ្ចប់បទឈប់បាញ់ជាមួយអ៊ីរ៉ង់ លុះត្រាតែមានកិច្ចព្រមព្រៀងរយៈពេលវែងមួយដើម្បីបញ្ចប់សង្គ្រាម ត្រូវបានសម្រេចនៅត្រឹមថ្ងៃពុធ២២មេសា។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានលើយន្តហោះ Air Force One ពេលត្រឡប់ទៅកាន់ទីក្រុង Washington ពីទីក្រុង Phoenix រដ្ឋ Arizona លោក Trump បាននិយាយថា ពិតជាមានដំណឹងល្អមួយចំនួនសម្រាប់អ៊ីរ៉ង់ ប៉ុន្តែពុំបានបញ្ជាក់លម្អិតនោះទេ។ នៅពេលសួរពីដំណឹងល្អនោះថាជាអ្វី លោក Trump បាននិយាយថា អ្នកទាំងអស់គ្នានឹងលឺពីរឿងនោះ ។លោកគ្រាន់តែគិតថាមានអ្វីមួយដែលគួរតែកើតឡើង ។ពួកលោកទាំងអស់គ្នានឹងមើលឃើញថានឹងមានអ្វីកើតឡើង ហើយលោកគិតថានឹងមានរឿងមួយកើតឡើង។ ប្រធានាធិបតីអាមេរិករូបនេះបានបន្ថែមថា លោកអាចនឹងមិនបន្តបទឈប់បាញ់ទៀតទេប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយសម្រេចបាននៅត្រឹមថ្ងៃពុធនោះ។ លោកថា លោកអាចនឹងមិនបន្តពេលវេលាទៀតឡើយ ហើយការបិទកំពង់ផែរបស់អ៊ីរ៉ង់នឹងនៅតែបន្ត ។វាជារឿងគួរឲ្យស្ដាយ ដែលពួកលោកត្រូវចាប់ផ្ដើមការទម្លាក់គ្រាប់បែកជាថ្មីទៀត៕

អ៊ីរ៉ង់និយាយថា ការផ្ទេរអ៊ុយរ៉ាញ៉ូមដែលចម្រាញ់រួចទៅឲ្យអាមេរិក ពុំមែនជាជម្រើសទេ

2026/04/18 02:27:39 pm        117
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បាននិយាយកាលពីថ្ងៃសុក្រថា អ៊ីរ៉ង់នឹងមិនផ្ទេរអ៊ុយរ៉ាញ៉ូមដែលចម្រាញ់រួចរបស់ខ្លួនទៅប្រទេសក្រៅទេ ហើយការបញ្ជូនសារធាតុនេះទៅសហរដ្ឋអាមេរិក ក៏មិនត្រូវបានយកមកពិចារណាដែរ។លោក Baghaei បាននិយាយនៅតាមទូរទស្សន៍ IRIB គ្រប់គ្រងដោយរដ្ឋថា សេចក្តីថ្លែងការណ៍ជាសាធារណៈថ្មីៗនេះរបស់រដ្ឋមន្ត្រីការបរទេស លោក Seyed Abbas Araghchi ត្រូវបានធ្វើឡើងក្នុងក្របខ័ណ្ឌនៃបទឈប់បាញ់រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដែលបានប្រកាសកាលពីថ្ងៃទី៨ ខែមេសា ពុំមែនជាសញ្ញានៃការបើកផ្នែកការទូតថ្មីនោះទេ។កាលពីថ្ងៃសុក្រ លោក Araghchi បាននិយាយថា ច្រកសមុទ្រ Hormuz បាន «បើកចំហទាំងស្រុង» ចំពោះការដឹកជញ្ជូនពាណិជ្ជកម្មសម្រាប់ពេលនៃបទឈប់បាញ់បច្ចុប្បន្នរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ លោក Baghaei បានបញ្ជាក់ពីជំហររបស់រដ្ឋមន្ត្រីការបរទេស ដោយនិយាយថា បន្ទាប់ពីបទឈប់បាញ់នៅលីបង់កាលពីថ្ងៃសុក្រ ទីក្រុងតេអេរ៉ង់ បានជ្រើសរើសការអនុវត្តលក្ខខណ្ឌការឆ្លងកាត់ដោយសុវត្ថិភាពដែលបានបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោន ចំពោះនាវាដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ។

សហរដ្ឋអាមេរិក គ្រោងអនុវត្តដំណើរការប្រព័ន្ធសងប្រាក់ដំឡើងពន្ធវិញនៅថ្ងៃទី២០ ខែមេសា

2026/04/18 02:25:49 pm        70
នៅថ្ងៃចន្ទ ទី២០ ខែមេសា សប្តាហ៍ក្រោយ រដ្ឋបាលរបស់ប្រធានាធិបតី លោក Donald Trump មានផែនការ ដាក់ឲ្យដំណើរការប្រព័ន្ធដែលខ្លួននឹងប្រើសម្រាប់សំណងប្រាក់ត្រឡប់ទៅវិញឲ្យក្រុមហ៊ុននាំចូលអាមេរិកចំនួន១៦៦ពាន់លានដុល្លារ ដែលក្រុមហ៊ុនបានបង់ក្នុងពេលដំឡើងពន្ធ ខណៈតុលាការកំពូលសហរដ្ឋអាមេរិក បានលុបចោលកាលពីខែកុម្ភៈថាជារឿងខុសច្បាប់។ ទីភ្នាក់ងារគយ និងការពារព្រំដែនសហរដ្ឋអាមេរិក បាននិយាយនៅក្នុងឯកសារតុលាការ កាលពីថ្ងៃអង្គារ ទី ១៤ ខែមេសា ថា ខ្លួនបានបញ្ចប់ការបង្កើតដំណាក់កាលដំបូងនៃប្រព័ន្ធសងប្រាក់វិញ ដែលគេស្គាល់ថា CAPE។ ប្រព័ន្ធនេះនឹងសងប្រាក់ត្រឡប់វិញ ដូច្នេះក្រុមហ៊ុននាំចូលនឹងទទួលបានការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដោយមានការប្រាក់នៅពេលអនុវត្ត។មន្ត្រីទីភ្នាក់ងារ Brandon Lord បានធ្វើសេចក្តីប្រកាសនេះនៅក្នុងឯកសារដែលបានដាក់ទៅតុលាការពាណិជ្ជកម្មអន្តរជាតិ មានមូលដ្ឋាននៅទីក្រុងញូវយ៉ក។ ទីភ្នាក់ងារនេះ បានបង្ហាញកាលបរិច្ឆេទដាក់ឲ្យអនុវត្តប្រព័ន្ធ CAPE នៅក្នុងសេចក្តីប្រកាសដាច់ដោយឡែកមួយកាលពីសប្តាហ៍មុន។ តុលាការកំពូល បានសម្រេចថា លោក Trump បានបំពានអំណាចរបស់លោកក្នុងការដាក់ការដំឡើងពន្ធសកលដ៏ទូលំទូលាយ ក្រោមច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ ជាច្បាប់ឆ្នាំ១៩៧៧ មានគោលបំណងប្រើប្រាស់ក្នុងគ្រាអាសន្នជាតិ។ឯកសារដែលបានដាក់កាលពីថ្ងៃអង្គារ បាននិយាយថា គិតត្រឹមថ្ងៃទី៩ ខែមេសា ក្រុមហ៊ុននាំចូលប្រមាណ ៥៦.៤៩៧ក្រុមហ៊ុនបានបញ្ចប់ដំណើរការដើម្បីទទួលបានប្រាក់សំណងវិញតាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់ការដំឡើងពន្ធដែលរងផលប៉ះពាល់ដោយការចេញសេចក្តីសម្រេចរបស់តុលាការ។ ទីភ្នាក់ងារនេះបាននិយាយថា ខ្លួនមានគម្រោងដាក់ចេញប្រព័ន្ធសងប្រាក់វិញជាដំណាក់កាល។

វិបត្តិស្រេកឃ្លាននៅហៃទី កាន់តែធ្ងន់ធ្ងរ ខណៈមនុស្សជិត៦លាននាក់ប្រឈមនឹងអសន្តិសុខស្បៀង ធ្ងន់ធ្ងរ

2026/04/18 12:58:39 pm        60
យោងតាមការវាយតម្លៃថ្មី ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី ១៦ ខែមេសា បានឲ្យដឹងថា មនុស្សជិត ៦ លាននាក់នៅក្នុងប្រទេសហៃទី ត្រូវបានគេរំពឹងថានឹងប្រឈមអសន្តិសុខស្បៀងធ្ងន់ធ្ងរនៅក្នុងប៉ុន្មានខែខាងមុខ ដែលបង្ហាញពីរបៀបនៃអំពើហិង្សារបស់ក្រុមជនអន្ធពាល ការជម្លៀសប្រជាជនទ្រង់ទ្រាយធំ និងភាពតានតឹងផ្នែកសេដ្ឋកិច្ច កំពុងធ្វើឱ្យប្រទេសតំបន់សមុទ្រការ៉ាអ៊ីបមួយនេះស្ថិតក្នុងវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរ ។ប្រជាជនហៃទីប្រហែល ៥,៨ លាននាក់ ជាងពាក់កណ្តាលនៃចំនួនប្រជាជន កំពុងប្រឈមនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរ នេះបើយោងតាមចំណាត់ថ្នាក់ដំណាក់កាលសន្តិសុខស្បៀងរួមបញ្ចូលគ្នា (IPC) ដោយមនុស្សជាង ១,៨ លាននាក់ស្ថិតក្នុងដំណាក់កាលអាសន្ន និងត្រូវការជំនួយស្បៀងបន្ទាន់។របាយការណ៍បាននិយាយថា វិបត្តិនេះត្រូវបានជំរុញដោយអសន្តិសុខកាន់តែអាក្រក់ វិបត្តិសេដ្ឋកិច្ច និងការរំខានម្តងហើយម្តងទៀតដល់ទីផ្សារ និងកសិកម្ម។ ក្រុមប្រដាប់អាវុធ បានពង្រីកការគ្រប់គ្រងរបស់ពួកគេនៅក្នុងតំបន់មួយចំនួនរបស់ប្រទេស ខណៈមនុស្សជាង ១,៤ លាននាក់ត្រូវភៀសខ្លួនចេញពីលំនៅឋាន ដែលធ្វើឱ្យការផ្គត់ផ្គង់ស្បៀងកាន់តែតានតឹង និងជំរុញគ្រួសារងាយរងគ្រោះឱ្យកាន់តែធ្លាក់ចូលទៅក្នុងភាពអត់ឃ្លាន។ កម្មវិធីស្បៀងអាហារពិភពលោក (WFP) បាននិយាយថា ជំនួយស្បៀងអាហារប្រកបដោយចីរភាព បានជួយប្រជាជនហៃទីប្រហែល ២០០.០០០នាក់ឱ្យរួចផុតពីកម្រិតអាសន្ននៃភាពអត់ឃ្លានចាប់តាំងពីឆ្នាំមុន ប៉ុន្តែក្រុមជំនួយបាននិយាយថា ការកើនឡើងថ្មីៗមួយចំនួន មានភាពផុយស្រួយ។

មនុស្សរាប់ពាន់នាក់ប្រមូលផ្តុំគ្នានៅយេម៉ែន ខណៈក្រុមហ៊ូទី បង្ហាញការគាំទ្រចំពោះលីបង់ ក្រោយបទឈប់បាញ់

2026/04/18 12:54:35 pm        61
អ្នកគាំទ្រចលនាក្រុមហ៊ូទីរាប់ពាន់នាក់នៅប្រទេសយេម៉ែន បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីសាណា កាលពីថ្ងៃសុក្រ ទី១៧ ខែមេសា ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប្រទេសលីបង់ បន្ទាប់ពីបទឈប់បាញ់ដែលបានបញ្ចប់អរិភាពឆ្លងព្រំដែនរយៈពេលជាច្រើនសប្តាហ៍មកនេះរវាងក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ និងអ៊ីស្រាអែល។ក្រុមបាតុករ បានប្រមូលផ្តុំគ្នាយ៉ាងច្រើននៅក្នុងទីលានមួយកន្លែង ដោយគ្រវីទង់ជាតិយេម៉ែន ប៉ាឡេស្ទីន អ៊ីរ៉ង់ លីបង់ និងអ៊ីរ៉ាក់ និងស្រែកពាក្យស្លោកប្រឆាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ ការប្រមូលផ្តុំគ្នានេះ គឺជាផ្នែកមួយនៃការគាំទ្ររបស់ក្រុមចំពោះស្តមនៃចលនាតស៊ូ សម្ព័ន្ធមិត្តក្នុងតំបន់ដែលរួមមានអ៊ីរ៉ង់ និងក្រុមសម្ព័ន្ធមិត្តដែលប្រឆាំងអ៊ីស្រាអែល។អ្នកចូលរួមម្នាក់បាននិយាយថា «យើងបានចេញមកបញ្ជាក់ថា សង្វៀនរបស់យើងគឺតែមួយ រួមជាមួយប៉ាឡេស្ទីនប្រឆាំងរបបផ្តាច់ការរបស់អាមេរិក និងអ៊ីស្រាអែល ហើយយើងនឹងមិនបោះបង់ចោលប្រទេសលីបង់ឡើយ»។ លោកបាននិយាយថា ដូចដែលក្រុមនេះបានគាំទ្រប្រជាជនប៉ាឡេស្ទីន ក្រុមនេះក៏គាំទ្រប្រទេសលីបង់ផងដែរ ដោយពណ៌នាអំពីប្រទេសទាំងពីរថាជាផ្នែកមួយនៃការតស៊ូដ៏ទូលំទូលាយ។

ក្រុមហ៊ុនដឹកជញ្ជូន ស្វែងរកការបញ្ជាក់ច្បាស់ មុនពេលឆ្លងកាត់ច្រកសមុទ្រ Hormuz

2026/04/18 12:51:10 pm        68
ក្រុមហ៊ុនដឹកជញ្ជូន បានស្វាគមន៍ដោយប្រុងប្រយ័ត្នចំពោះការប្រកាសរបស់អ៊ីរ៉ង់ដែលថាច្រកសមុទ្រ Hormuz បើកឡើងវិញ ប៉ុន្តែបាននិយាយថា ពួកគេនឹងត្រូវការការបញ្ជាក់ច្បាស់ រួមទាំងអំពីហានិភ័យនៃគ្រាប់មីន មុនពេលនាវាធ្វើដំណើរឆ្លងកាត់ចំណុចចូលទៅកាន់ឈូងសមុទ្រ។រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយកាលពីថ្ងៃសុក្រថា ច្រកសមុទ្រ Hormuz ត្រូវបានបើកសម្រាប់នាវាពាណិជ្ជកម្មទាំងអស់ក្នុងអំឡុងពេលកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល១០ថ្ងៃជាមួយប្រទេសលីបង់ ដែលជំរុញឱ្យតម្លៃប្រេង និងទំនិញផ្សេងទៀតធ្លាក់ចុះ ខណៈទីផ្សារភាគហ៊ុនបានកើនឡើង។ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា នាវាពាណិជ្ជកម្មទាំងអស់ រួមទាំងនាវារបស់សហរដ្ឋអាមេរិក អាចធ្វើដំណើរឆ្លងកាត់ច្រកសមុទ្របាន ទោះបីជាផែនការរបស់ពួកគេចាំបាច់ត្រូវសម្របសម្រួលជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ក៏ដោយ។មន្ត្រីរូបនេះ បាននិយាយថា ការដឹកជញ្ជូននឹងត្រូវបានកំណត់ចំពោះផ្លូវដែលអ៊ីរ៉ង់ចាត់ទុកថាមានសុវត្ថិភាព ហើយនាវាយោធានៅតែត្រូវបានហាមឃាត់។លោក Arsenio Dominguez អគ្គលេខាធិការនៃទីភ្នាក់ងារដឹកជញ្ជូនរបស់អង្គការសហប្រជាជាតិ និងអង្គការសមុទ្រអន្តរជាតិ បាននិយាយថា «យើងកំពុងផ្ទៀងផ្ទាត់ការប្រកាសថ្មីៗនេះ ទាក់ទងនឹងការបើកឡើងវិញច្រកសមុទ្រ Hormuz ទាក់ទងនឹងការអនុវត្តតាមសេរីភាពនៃការធ្វើនាវាចរណ៍សម្រាប់នាវាពាណិជ្ជកម្មទាំងអស់ និងការឆ្លងកាត់ដោយសុវត្ថិភាព»។សមាគមម្ចាស់នាវារបស់ប្រទេសន័រវេស បាននិយាយថា មានរឿងជាច្រើនដែលនឹងត្រូវបញ្ជាក់ឲ្យច្បាស់លាស់មុនពេលនាវាណាមួយអាចឆ្លងកាត់ច្រកសមុទ្រនេះ រួមទាំងបញ្ហាគ្រាប់មីន ស្ថានភាពអ៊ីរ៉ង់ និងការអនុវត្តជាក់ស្តែង។

UN ព្រមានថា ស៊ូដង់ខាងត្បូងប្រឈមនឹងហានិភ័យនៃ «ទុរ្ភិក្សទ្រង់ទ្រាយធំ» ខណៈការប្រយុទ្ធគ្នាកាន់តែខ្លាំង

2026/04/18 12:48:18 pm        62
ប្រធានផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានព្រមានថា ប្រទេសស៊ូដង់ខាងត្បូងកំពុងស្ថិតនៅផ្លូវបំបែកដ៏គ្រោះថ្នាក់ ខណៈប្រទេសនេះប្រឈមនឹងហានិភ័យនៃទុរ្ភិក្ស។ លោក Tom Fletcher អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការមនុស្សធម៌ និងជាអ្នកសម្របសម្រួលជំនួយបន្ទាន់ បានអំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃសុក្រឱ្យ «ការពារប្រទេសស៊ូដង់ខាងត្បូងកុំឲ្យធ្លាក់ចូលទៅក្នុងទុរ្ភិក្សទ្រង់ទ្រាយធំ និងការដួលរលំ»។លោកបានព្រមានថា «ភាពអត់ឃ្លាននៅទូទាំងប្រទេសស៊ូដង់ខាងត្បូង កំពុងតែធ្ងន់ធ្ងរ» ដោយកម្រិតនៃអសន្តិសុខស្បៀងត្រូវបានគេរំពឹងទុកសម្រាប់រដ្ឋមួយចំនួនក្នុងចំណោមរដ្ឋចំនួន១០ក្នុងអំឡុងពេលរដូវគ្មានស្បៀង ដែលមានរយៈពេលរហូតដល់ចុងខែកក្កដា។បន្ទាប់ពីចំណាយពេលមួយសប្តាហ៍នៅក្នុងប្រទេសនេះ លោកបាននិយាយថា លោកបារម្ភថាសន្និសីទសារព័ត៌មានបន្ទាប់របស់លោកនឹងនិយាយអំពីទុរ្ភិក្ស។ លោកបានរាយការណ៍ថា «សមាសធាតុផ្នែកមនុស្សធម៌ត្រូវបានគេលួច ហើយមជ្ឈមណ្ឌលអាហារូបត្ថម្ភត្រូវបានបំផ្លាញ» នៅក្នុងតំបន់ជុំវិញ Akobo ក្នុងរដ្ឋ Jonglei ជាកន្លែងដែលមនុស្សជាង១៤០.០០០នាក់ «ត្រូវការជំនួយយ៉ាងខ្លាំង»។លោកបាននិយាយថា «មនុស្សជាង ៧,៥លាននាក់នឹងត្រូវការជំនួយស្បៀងអាហារនៅឆ្នាំនេះ»។ រឿងទាំងអស់នេះកំពុងកើតឡើង ខណៈទឹកជំនន់ត្រូវបានគេរំពឹងថានឹងបន្ត ដោយកាត់ផ្តាច់សហគមន៍ និងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅ ជាថ្មីម្តងទៀត។

ពិភពលោក ប្រតិកម្មចំពោះការបើកឡើងវិញច្រកសមុទ្រ Hormuz ក្នុងពេលមានជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់

2026/04/18 12:28:13 pm        159
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា ច្រកសមុទ្រ Hormuz បានបើកសម្រាប់នាវាពាណិជ្ជកម្ម។ លោក Araghchi បានប្រកាសកាលពីថ្ងៃសុក្រថា ច្រកសមុទ្រយុទ្ធសាស្ត្រមួយនេះ «បានបើកទាំងស្រុងហើយ» ស្របតាមបទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់ ដែលបានចូលជាធរមានកាលពីថ្ងៃមុននេះ។ លោក Trump បានបញ្ជាក់នៅលើបណ្តាញផ្សព្វផ្សាយសង្គមថា ច្រកសមុទ្រ Hormuz បានបើក ហើយក្រោយមកអះអាងថា អ៊ីរ៉ង់បានព្រមព្រៀងថា «មិនបិទច្រកសមុទ្រ Hormuz ម្តងទៀតឡើយ»។ ទោះជាយ៉ាងណា លោកក៏បានបង្ហោះផងដែរថា ការបិទផ្លូវរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកចំពោះកំពង់ផែអ៊ីរ៉ង់នឹង «នៅតែមានជាធរមានពេញលេញ»។ មេដឹកនាំពិភពលោក បានស្វាគមន៍ព័ត៌មាននេះដោយមានសុទិដ្ឋិនិយមដ៏ប្រុងប្រយ័ត្ន ក្នុងពេលមានសារចម្រុះពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Keir Starmer បានសហការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលស្តីពីបេសកកម្មយោធាដើម្បីធានាសុវត្ថិភាពនៅច្រកសមុទ្រ Hormuz ជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron នៅទីក្រុងប៉ារីសកាលពីថ្ងៃសុក្រ ដោយមានប្រទេសជិត៥០ចូលរួមដោយផ្ទាល់ ឬតាមរយៈសន្និសីទវីដេអូ។ ថ្លែងបន្ទាប់ពីកិច្ចប្រជុំ លោក Macron បាននិយាយថា «យើងទាំងអស់គ្នា ទាមទារឱ្យមានការបើកច្រកសមុទ្រ Hormuz ឡើងវិញយ៉ាងពេញលេញ ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌដោយគ្រប់ភាគីទាំងអស់»។ អធិការបតី លោក Friedrich Merz បាននិយាយថា អាល្លឺម៉ង់ អាចរួមចំណែកដល់ការបោសសម្អាតគ្រាប់មីន និងសមត្ថភាពស៊ើបការណ៍សម្ងាត់ចំពោះបេសកកម្មអន្តរជាតិ ប៉ុន្តែនឹងត្រូវការការគាំទ្រពីសភា និង «មូលដ្ឋានច្បាប់ដែលមានសុវត្ថិភាព» ដូចជាសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាដើម។ លោកបាននិយាយថា លោកចង់ឱ្យសហរដ្ឋអាមេរិកចូលរួមនៅក្នុងបេសកកម្មអន្តរជាតិដើម្បីធានាដល់ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz។ ប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលទីក្រុងប៉ារីស បាននិយាយនៅលើបណ្តាញ X ថា «យើងស្វាគមន៍ការប្រកាសរបស់អ៊ីរ៉ង់ស្តីពីការបើកច្រកសមុទ្រ ហើយដំណោះស្រាយយូរអង្វែង តម្រូវឱ្យមានផ្នែកការទូត»។ ជាមួយគ្នានេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃសុក្របានស្វាគមន៍ការបើកច្រកសមុទ្រ Hormuz ដោយអ៊ីរ៉ង់ និងបាននិយាយថា «វាជាជំហានមួយក្នុងទិសដៅដ៏ត្រឹមត្រូវ»។

ប្រទេសជាច្រើនបានផ្តល់តួនាទីក្នុងបេសកកម្មការពារការដឹកជញ្ជូនតាមនាវានៅច្រកសមុទ្រ Hormuz

2026/04/18 09:14:36 am        69
ប្រទេសជាច្រើន បាននិយាយកាលពីថ្ងៃសុក្រ ទី១៧ ខែមេសា ថា ពួកគេមានឆន្ទៈចូលរួមក្នុងបេសកកម្មអន្តរជាតិដើម្បីការពារការដឹកជញ្ជូនទំនិញនៅច្រកសមុទ្រ Hormuz នៅពេលដែលលក្ខខណ្ឌអនុញ្ញាត ខណៈប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា លោកមិនត្រូវការជំនួយរបស់សម្ព័ន្ធមិត្តនោះទេ។ប្រទេសប្រមាណ៥០មកពីអឺរ៉ុប អាស៊ី និងមជ្ឈិមបូព៌ា បានចូលរួមក្នុងសន្និសីទតាមវីដេអូ ដឹកនាំដោយប្រទេសបារាំង និងអង់គ្លេស ដែលបានធ្វើឡើងស្តីពីផែនការយោធាដំបូង និងក្នុងគោលបំណងបញ្ជូនសញ្ញាទៅកាន់ទីក្រុងវ៉ាស៊ីនតោន។អ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានបើកច្រកសមុទ្រនេះ ដែលភាគច្រើនបានបិទចំពោះនាវាផ្សេងទៀតក្រៅពីនាវារបស់ខ្លួនចាប់តាំងពីការចាប់ផ្តើមការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល ទៅលើខ្លួននៅថ្ងៃទី២៨ ខែកុម្ភៈ ហើយកាលពីថ្ងៃចន្ទ ទីក្រុងវ៉ាស៊ីនតោន បានដាក់ការបិទផ្លូវលើនាវាដែលចូល ឬចាកចេញពីកំពង់ផែអ៊ីរ៉ង់។លោក Trump បានអំពាវនាវដល់ប្រទេសនានាឱ្យជួយអនុវត្តការបិទផ្លូវនេះ និងបានរិះគន់សម្ព័ន្ធមិត្តណាតូចំពោះការមិនព្រមធ្វើដូច្នេះ ប៉ុន្តែខណៈកិច្ចចរចាទីក្រុងប៉ារីសបានបញ្ចប់ កាលពីថ្ងៃសុក្របាននិយាយថាលោកបានប្រាប់ពួកគេនៅឱ្យឆ្ងាយ។ចក្រភពអង់គ្លេស បារាំង និងប្រទេសដទៃទៀត និយាយថា ការចូលរួមក្នុងការបិទផ្លូវ ស្មើនឹងការចូលទៅក្នុងសង្គ្រាម ប៉ុន្តែពួកគេនឹងមានឆន្ទៈជួយរក្សាច្រកសមុទ្រឱ្យបើកចំហ នៅពេលដែលមានបទឈប់បាញ់យូរអង្វែង ឬជម្លោះបានបញ្ចប់។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM
អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់មន្ត្រីរាជការ​​សប្បុរសជនចូលរួមយុទ្ធនាការ​ "១ម៉ឺនរៀល ១ម៉ឺននាក់"
05/31/2026 01:05 PM
អគ្គកុងស៊ុលវៀតណាម រៀបចំកម្មវិធីសប្ដាហ៍វប្បធម៌វៀតណាម ឆ្នាំ២០២៦ នៅខេត្ដសៀមរាប
05/31/2026 01:05 PM
រដ្ឋបាលខេត្តកំពតត្រៀមទុរេនទុំ ២តោន សម្រាប់ទទួលទេសចរចូលរួមព្រឹត្តិការណ៍ «មរតកផ្លែឈើ និងនំចំណីកំពត»
05/31/2026 01:05 PM
មន្ត្រីជំនាញ ស្នើដល់កសិករ សហគមន៍ និងអ្នកពាក់ព័ន្ធរួមគ្នាលើកកម្ពស់វិស័យកសិកម្មខេត្តកែប
05/31/2026 12:05 PM