រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់

ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់៖ ច្រកសមុទ្រ Hormuz បើក ខណៈលោកTrump សម្លឹងឃើញកិច្ចព្រមព្រៀងឆាប់ៗនេះដើម្បីបញ្ចប់សង្គ្រាម

2026/04/18 08:41:11 am        64
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាននិយាយកាលពីថ្ងៃសុក្រ ទី១៧ ខែមេសា ថា ច្រកសមុទ្រ Hormuz បានបើក បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់នៅក្នុងប្រទេសលីបង់ ខណៈប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា ការចរចាអាចធ្វើឡើងនៅចុងសប្តាហ៍នេះ ហើយលោកជឿថាកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់នឹងកើតឡើង «ឆាប់ៗនេះ»។ លោក Araqchi បាននិយាយនៅក្នុងការបង្ហោះសារនៅលើបណ្តាញ X ថា ច្រកសមុទ្រនេះបើកសម្រាប់នាវាពាណិជ្ជកម្មទាំងអស់ក្នុងពេលនៅសល់នៃបទឈប់បាញ់រយៈពេល១០ថ្ងៃសម្របសម្រួលដោយសហរដ្ឋអាមេរិក ដែលត្រូវបានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះរវាងអ៊ីស្រាអែលនិងលីបង់ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នារវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់។ ភ្លាមៗ បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់លោក Araqchi លោកTrump បានបង្ហោះនៅលើបណ្តាញ Truth Social ថា៖ «អ៊ីរ៉ង់ទើបតែបានប្រកាសថា ច្រកសមុទ្រអ៊ីរ៉ង់ត្រូវបានបើកពេញលេញ និងត្រៀមរួចរាល់សម្រាប់ការអនុញ្ញាតឲ្យឆ្លងកាត់»។ ប៉ុន្តែសេចក្តីថ្លែងការណ៍ពីភាគីទាំងពីរ បានធ្វើឲ្យមានភាពមិនប្រាកដប្រជាអំពីថាតើការដឹកជញ្ជូនតាមនាវា អាចបន្តឡើងវិញបានលឿនតាមរបៀបណា។ លោក Trump និយាយថា ការបិទផ្លូវរបស់សហរដ្ឋអាមេរិកចំពោះនាវាធ្វើដំណើរទៅកាន់កំពង់ផែអ៊ីរ៉ង់ ដែលត្រូវបានប្រកាសបន្ទាប់ពីការចរចាជាមួយទីក្រុងតេអេរ៉ង់កាលពីចុងសប្តាហ៍មុន បញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង ហើយនឹងនៅតែមានរហូតដល់ «ប្រតិបត្តិការរបស់យើងជាមួយអ៊ីរ៉ង់ត្រូវបានបញ្ចប់១០០ភាគរយ»។ អ៊ីរ៉ង់ បានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ដោយអ្នកនាំពាក្យក្រសួងការបរទេសលោក Esmaeil Baghaei បានព្រមានថា ទីក្រុងតេអេរ៉ង់ នឹងចាត់វិធានការបដិការជាចាំបាច់ ប្រសិនបើការបិទផ្លូវសមុទ្រនៅតែបន្ត។ ទិន្នន័យចរាចរណ៍នាវាបានបង្ហាញថា នាវាមួយក្រុមមានប្រហែល ២០ គ្រឿង រួមមាននាវាដឹកទូរទំនិញ នាវាផ្ទុកទំនិញធំៗ និងនាវាដឹកប្រេង កំពុងធ្វើដំណើរឆ្លងកាត់ឈូងសមុទ្រឆ្ពោះទៅកាន់ច្រកសមុទ្រ Hormuz។ ប៉ុន្តែ វាមិនច្បាស់នោះទេថាតើនាវាទាំងនេះ នឹងត្រូវបានបញ្ឈប់ ឬអនុញ្ញាតឱ្យឆ្លងកាត់។

ប្រធានាធិបតីលីបង់៖ ប្រទេសលោកកំពុងធ្វើការលើ «កិច្ចព្រមព្រៀងអចិន្ត្រៃយ៍» ក្រោយបទឈប់បាញ់អ៊ីស្រាអែល

2026/04/18 08:36:13 am        83
ប្រធានាធិបតីលីបង់ លោក Joseph Aoun បាននិយាយកាលពីថ្ងៃសុក្រ ទី១៧ ខែមេសា ថា ប្រទេសរបស់លោកកំពុងស្ថិតនៅក្នុង «ដំណាក់កាលថ្មី» នៃ «កិច្ចព្រមព្រៀងអចិន្ត្រៃយ៍» បន្ទាប់ពីបទឈប់បាញ់រយៈពេល១០ថ្ងៃក្នុងសង្គ្រាមរបស់អ៊ីស្រាអែល-ក្រុមហេសបូឡា បានចូលជាធរមាន។ នៅក្នុងសុន្ទរកថាមួយថ្លែងទៅកាន់ប្រជាជនលីបង់ និងបាននិយាយបង្ហើបពីក្រុមសកម្មប្រយុទ្ធហេសបូឡាគាំទ្រដោយអ៊ីរ៉ង់មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសបទឈប់បាញ់ លោកAounបាននិយាយថាប្រទេសរបស់លោក លែងជា «សង្វៀនសម្រាប់សង្គ្រាមរបស់នរណាម្នាក់» ទៀតហើយ។លីបង់ ត្រូវបានអូសទាញឲ្យធ្លាក់ចូលទៅក្នុងជម្លោះនៅមជ្ឈិមបូព៌ានៅថ្ងៃទី២ ខែមីនា នៅពេលដែលក្រុមហេសបូឡាគាំទ្រដោយទីក្រុងតេអេរ៉ង់ បានវាយប្រហារអ៊ីស្រាអែលដើម្បីសងសឹកចំពោះការស្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei។ អ៊ីស្រាអែល បានឆ្លើយតបវិញដោយការបាញ់ផ្លោងជាបន្តបន្ទាប់ទៅលើប្រទេសលីបង់ និងបើកការវាយលុកតាមជើងគោក ដោយបានសម្លាប់មនុស្សជិត២.៣០០នាក់ និងធ្វើឱ្យមនុស្សជាងមួយលាននាក់ត្រូវភៀសខ្លួនចេញ។លោក Aoun បាននិយាយនៅក្នុងសុន្ទរកថាដំបូងរបស់លោកទៅកាន់ប្រជាជាតិចាប់តាំងពីបទឈប់បាញ់ ថា «ពេលនេះ យើងទាំងអស់គ្នា ឈរនៅចំពោះមុខដំណាក់កាលថ្មីមួយ»។ «វាគឺជាដំណាក់កាលនៃការផ្លាស់ប្តូរពីការធ្វើការលើបទឈប់បាញ់ទៅជាការធ្វើការលើកិច្ចព្រមព្រៀងអចិន្ត្រៃយ៍ដែលរក្សាសិទ្ធិរបស់ប្រជាជនយើង ឯកភាពនៃទឹកដីរបស់យើង និងដែនអធិបតេយ្យភាពរបស់ប្រទេសយើង»។

អ្នកវិទ្យាសាស្ត្របកស្រាយប្រវត្តិភូគព្ភសាស្ត្រនៃជ្រលងភ្នំ Grand Canyon

2026/04/17 08:44:29 pm        25
ជ្រលងភ្នំ Grand Canyon គឺជាតំបន់ទេសភាពដ៏អច្ឆរិយភាពមួយរបស់អាមេរិកខាងជើង ស្ថិតក្នុងរដ្ឋ Arizona បង្ហាញនូវលក្ខណៈភូគព្ភសាស្រ្តដ៏សម្បូរបែប ។បច្ចុប្បន្នការស្រាវជ្រាវផ្តល់នូវទស្សនាទានពីពេលវេលា និងវិធីដែលទន្លេ Colorado ឆ្លាក់ជ្រលងភ្នំមួយនេះ កាលពីរយៈពេលរាប់លានឆ្នាំមុន ដើម្បីហូរឆ្លងកាត់តំបន់ ។ការសិក្សាគ្រាប់តូចៗនៃរ៉ែហ្ស៊ីកុងនៅក្នុងថ្មភក់បង្កើតពីដីល្បាប់ក្នុងទន្លេ និងភាគល្អិតផេះភ្នំភ្លើង ក្រុមអ្នកស្រាវជ្រាវអាចតាមដានផ្លូវដែលទន្លេឆ្លងកាត់កាលពីមុន ។ការសិក្សាបង្ហាញថា ទន្លេដែលមានអាយុកាលប្រហែល ៦,៦លានឆ្នាំនេះ ចាប់ផ្តើមហូរចូលបាសាំងនៅភាគឦសានរដ្ឋ Arizona បង្កើតបានជាបឹងរាក់នៅភាគខាងកើត ជាទីដែលវាក្លាយទៅជាជ្រលងភ្នំ Grand Canyon ។ក្រុមអ្នកស្រាវជ្រាវ បានរកឃើញថា ទឹកបឹងបានហៀរលើមាត់បឹងកាលពីរយៈពេល ៥,៦លានលានឆ្នាំមុន បង្កើតបានជាតំបន់មួយដែលបច្ចុប្បន្នបានក្លាយជាជ្រលងភ្នំ Grand Canyon ។បឹងដែលមានទទឹងប្រវែង ១៥០គ.ម បានបាត់ខ្លួនចាប់តាំងពីពេលនោះមក ។ ក្រុមអ្នកស្រាវជ្រាវហៅឈ្មោះក្រៅផ្លូវការថាជាបឹង Bidahochi ផ្អែកលើឈ្មោះទម្រង់ភូគព្ភសាស្ត្រក្នុងតំបន់ ។លោក John He គឺជាភូគព្ភវិទូ និងជាសហអ្នកនិពន្ធការសិក្សានេះដែលបានចុះផ្សាយលើកាសែត Science និយាយថា ក្រុមអ្នកវិទ្យាសាស្រ្ត បានជជែកដេញដោលជាយូរមកហើយពីពេលដែលជ្រលងភ្នំ ត្រូវបានឆ្លាក់ ហើយការសិក្សារបស់ពួកយើង បានរួមចំណែកដ៏សំខាន់ចំពោះការជជែកដេញដោលនេះ ៕

វិមានក្រឹមឡាំង៖ សហប្រតិបត្តិការយានដ្រូនរបស់អឺរ៉ុបជាមួយអ៊ុយក្រែន គឺជាការចូលរួមខ្លាំងឡើងៗ នៅក្នុងសង្គ្រាម

2026/04/17 08:24:25 pm        29
វិមានក្រឹមឡាំង បានលើកឡើងនៅថ្ងៃសុក្រ (ទី១៧ ខែមេសា ឆ្នាំ២០២៦) នេះថា បណ្តាប្រទេស នៅអឺរ៉ុប កំពុងចូលរួមកាន់តែខ្លាំងឡើងៗ ក្នុងសង្គ្រាម នៅអ៊ុយក្រែន ដោយយោងទៅលើការព្រមានពីក្រសួងការពារជាតិរុស្ស៊ី អំពីទីតាំងផលិតយានដ្រូន ទូទាំងទ្វីបនេះ និងនៅចក្រភពអង់គ្លេស។ក្រសួងការពារជាតិកាលពីថ្ងៃពុធ បានព្រមានប្រឆាំងនឹងផែនការរបស់អឺរ៉ុប ក្នុងការបង្កើនការផ្គត់ផ្គង់យានដ្រូនដល់អ៊ុយក្រែន និងបានចេញផ្សាយបញ្ជីរោងចក្រ និងសហគ្រាសដែលខ្លួនចោទប្រកាន់ថា បានផលិតយានដ្រូន ឬគ្រឿងបន្លាស់របស់យានដ្រូន។ ក្រសួងបានចុះបញ្ជីរោងចក្រនៅក្នុងប្រទេសអង់គ្លេស អាល្លឺម៉ង់ ដាណឺម៉ាក ឡាតវី លីទុយអានី ហូឡង់ ប៉ូឡូញ សាធារណរដ្ឋឆែក អេស្ប៉ាញ អ៊ីតាលី អ៊ីស្រាអែល និងទួរគី។អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី បានលើកឡើងនៅក្នុងការបង្ហោះជាបន្តបន្ទាប់លើបណ្ដាញសង្គម X ថា បញ្ជីនេះមានចំនួន ស្មើនឹងបញ្ជីគោលដៅដែលអាចមាន សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី។ លោក Medvedev បានបន្ថែមថា៖ «នៅពេលដែលការវាយប្រហារក្លាយជាការពិត អាស្រ័យលើអ្វីដែលកើតឡើងបន្ទាប់។ សូមសម្រាកឲ្យលង់លក់ស្រួល ដៃគូអឺរ៉ុបទាំងឡាយ!»។នៅពេលត្រូវបានសួរថា តើការផ្សាយជាសាធារណៈរបស់ក្រសួងការពារជាតិ និងមតិយោបល់របស់លោក Medvedev មានន័យថា រុស្ស៊ីកំពុងពិចារណាយ៉ាងពិតប្រាកដ អំពីការវាយប្រហារគោលដៅ នៅអឺរ៉ុបមែន ឬទេ លោក Dmitry Peskov មិនបានផ្តល់ចម្លើយថា មែន ឬអត់នោះឡើយ៕ លោក Peskov គ្រាន់តែបាននិយាយថា៖ «ប្រទេសទាំងនេះកំពុងជាប់ពាក់ព័ន្ធដោយផ្ទាល់កាន់តែខ្លាំងឡើងៗ នៅក្នុងជម្លោះ ពោលគឺក្នុងសង្គ្រាម នៅជុំវិញអ៊ុយក្រែន។ ព័ត៌មានលម្អិតត្រូវបានកំណត់នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ»៕

អតីតប្រធានាធិបតីមីយ៉ាន់ម៉ា មានសេរីភាព ក្រោយការលើកលែងទោស ពាក់ព័ន្ធការផ្ដន្ទាទោសក្រោយរដ្ឋប្រហារ

2026/04/17 08:21:25 pm        32
អតីតប្រធានាធិបតីមីយ៉ាន់ម៉ា លោក Win Myint ដែលត្រូវបានឃុំខ្លួនចាប់តាំងពីមានរដ្ឋប្រហារឆ្នាំ២០២១ ត្រូវបានដោះលែងនៅថ្ងៃសុក្រ (ទី១៧ ខែមេសា ឆ្នាំ២០២៦) នេះ បន្ទាប់ពីត្រូវបានលើកលែងទោស ចំពោះការផ្ដន្ទាទោស ដែលត្រូវបានធ្វើឡើង អំឡុងការគ្រប់គ្រងរបស់យោធាក្រោយរដ្ឋប្រហារ។លោក Win Myint បានកាន់តំណែងជាប្រធានាធិបតី ដែលចាប់ផ្តើមនៅឆ្នាំ២០១៨ ដោយមីយ៉ាន់ម៉ាកំពុងស្ថិតក្នុងការពិសោធន៍រយៈពេល ១ទសវត្សរ៍ សម្រាប់ការគ្រប់គ្រងស៊ីវិល ដែលត្រូវបានបញ្ឈប់ភ្លាមៗដោយរដ្ឋប្រហារ។ទោះបីជាលោកកាន់តំណែងកំពូលក៏ដោយ ក៏វាបានដំណើរការជាតួនាទីត្រឹមជាពិធីប៉ុណ្ណោះ បន្ទាប់ពីមានការដឹកនាំប្រមុខរដ្ឋាភិបាលជាក់ស្តែង គឺលោកស្រី Aung San Suu Kyi ដែលត្រូវបានហាមឃាត់មិនឲ្យកាន់តំណែងប្រធានាធិបតី ក្រោមរដ្ឋធម្មនុញ្ញដែលព្រាងដោយយោធា។លោកស្រី Suu Kyi វ័យ ៨០ឆ្នាំ ដែលជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាព នៅតែជាប់ឃុំឃាំង ដោយកំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ ដែលក្រុមសិទ្ធិមនុស្ស រិះគន់ថា ជាចំណាត់ការដែលមានហេតុផលនយោបាយ ដើម្បីរារាំងគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី។ មេធាវីរបស់លោកស្រី បាននិយាយថា រយៈពេលជាប់ទោសរបស់លោកស្រី ត្រូវបានកាត់បន្ថយ ១ភាគ៦ ឬប្រហែល ៤ឆ្នាំកន្លះ។សេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់លោកប្រធានាធិបតី Min Aung Hlaing ដែលបានបញ្ជាឲ្យធ្វើរដ្ឋប្រហារ រហូតឈានដល់ការឃុំខ្លួនលោក Win Myint បានឲ្យដឹងថា៖ «លោកប្រធានាធិបតីបានលើកលែងទោសដល់លោក Win Myint»។ លោក Win Myint ត្រូវបានកាត់ទោសពីបទល្មើសព្រហ្មទណ្ឌជាច្រើនករណី ដែលអ្នករិះគន់ លើកឡើងថា មានហេតុផលនយោបាយ៕

UN៖ ស្រ្តី និងក្មេងស្រី ៤៧នាក់ ត្រូវបានសម្លាប់ក្នុង ១ថ្ងៃ អំឡុងសង្រ្គាមហ្កាហ្សា

2026/04/17 08:20:59 pm        23
តួលេខថ្មីរបស់ទីភ្នាក់ងារស្រ្តីអង្គការសហប្រជាជាតិ(UN) បង្ហាញនៅថ្ងៃសុក្រនេះថា ស្រ្តី និងក្មេងស្រីជាមធ្យមយ៉ាងហោច ៤៧នាក់ ត្រូវបានសម្លាប់ក្នុង ១ថ្ងៃ អំឡុងសង្រ្គាមនៅតំបន់ហ្កាហ្សា ស្របពេលដែលពួកគេព្រមានថា ចំនួនមនុស្សស្លាប់នៅតែបន្ត ក្នុងរយៈពេល ៦ខែចូលបទឈប់បាញ់ដ៏ផុយស្រួយ ។យោងតាមរបាយការណ៍ថ្មីរបស់ទីភ្នាក់ងារ UNមួយនេះដែលផ្តោតសំខាន់លើសមភាពយេនឌ័រ បានឲ្យដឹងថា ស្រ្តី និងក្មេងស្រីជាង ៣៨.០០០នាក់ ត្រូវបានសម្លាប់នៅតំបន់ហ្កាហ្សា ចន្លោះខែតុលា ឆ្នាំ ២០២៣ និងខែធ្នូ ឆ្នាំ ២០២៥ ។អ្នកស្រី Sofia Calltorp គឺជាប្រធានផ្នែកសកម្មភាពមនុស្សធម៌នៃទីភ្នាក់ងារស្រ្តី UN និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា ស្រ្តី និងក្មេងស្រី មានចំនួនស្លាប់ខ្ពស់ជាងអ្នកស្លាប់ក្នុងជម្លោះមុនៗនៅតំបន់ហ្កាហ្សា ។ទីភ្នាក់ងារមួយនវ បានលើកឡើងពីក្តីបារម្ភថា ការសម្លាប់ស្រ្តី និងក្មងស្រី នៅតែបន្ត អំឡុងបទឈប់បាញ់ ប៉ុន្តែពួកគេនិយាយថា ពួកគេពុំបានដឹងពីចំនួនពិតប្រាកដនោះទេ ដោសសារកង្វះទិន្នន័យយេនឌ័រ ។សូមបញ្ជាក់ថា ជនប៉ាឡេស្ទីនជាង ៧៥០នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន ស្របពេលដែលក្រុមហាម៉ាសសម្លាប់ទាហានអ៊ីស្រាអែល ៤នាក់ ៕

លោក Macron និងលោក Starmer រៀបចំកិច្ចប្រជុំកំពូលស្តីពីសន្តិសុខច្រកសមុទ្រ Hormuz

2026/04/17 08:20:34 pm        65
បារាំង និងចក្រភពអង់គ្លេស កំពុងកៀរគងរាប់សិបប្រទេសឲ្យចូលរួមកិច្ចប្រជុំកំពូល ដើម្បីជំរុញផែនការសម្រាប់កងកម្លាំងសមុទ្រពហុជាតិ ជាការធានាសន្តិសុខនៅច្រកសមុទ្រ Hormuz ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនមិនមានចំណែកនៅក្នុងកិច្ចពិភាក្សាមួយនេះឡើយ ។ជំនួបមួយនេះ ធ្វើឡើងនៅថ្ងៃសុក្រនេះ នៅវិមានប្រធានាធិបតី Elysee ស្ថិតក្នុងទីក្រុងប៉ារីសដែលធ្វើជាប្រធានដោយប្រធានាធិបតីបារាំងលោក Emmanuel Macron និងនាយករដ្ឋមន្រ្តីអង់គ្លេសលោក Keir Starmer ក្នុងនោះប្រទេសប្រហែល ៣០-៤០ប្រទេស នឹងចូលរួមដោយផ្ទាល់ ឬតាម Video Conference ។អធិការបតីអាល្លឺម៉ង់លោក Friedrich Merz និងនាយករដ្ឋមន្រ្តីអ៊ីតាលីលោកស្រី Giorgia Meloni នឹងចូលរួមដោយផ្ទាល់ផងដែរ ប៉ុន្តេបញ្ជីឈ្មោះពេញលេញនៃសមាសភាពអ្នកចូលរួម ពុំត្រូវបានបញ្ចេញឲ្យដឹងនោះទេ ។ជំនួបកំពូលមួយនេះ នឹងផ្តល់សំខាន់លើអ្វីដែលត្រូវបានចាត់ទុកថាជា “គំនិតផ្តួចផ្តើមការធ្វើនាវាចរណ៍ដោយសេរីនៅច្រកសមុទ្រ Hormuz” គឺជាបេសកកម្មការពារមួយ ដើម្បីស្តាឡើងវិញផ្លូវដោយសេរីឆ្លងកាត់ដែនទឹកនៅពេលដែលបទឈប់បាញ់យូរអង្វែងនៅក្នុងសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ចូលជាធរមាន ៕

ប្រធានាធិបតីលីបង់ បញ្ជាក់ថា កិច្ចចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល គឺ «សំខាន់ណាស់»

2026/04/17 07:56:05 pm        22
ប្រធានាធិបតីលីបង់ លោក Joseph Aoun នៅថ្ងៃសុក្រ (ទី១៧ ខែមេសា ឆ្នាំ២០២៦) នេះ បានលើកឡើងថា ការចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល គឺមានសារៈសំខាន់ណាស់ មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសពីបទឈប់បាញ់ រវាងប្រទេសទាំង២ និងកិច្ចប្រជុំនាពេលខាងមុខ រវាងមេដឹកនាំនៃភាគីទាំង២។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចែករំលែកដោយប្រធានាធិបតី លោក Aoun បាននិយាយថា «ការចរចាដោយផ្ទាល់ គឺមានសារៈសំខាន់ណាស់។ ហើយបទឈប់បាញ់គឺជាច្រកផ្លូវ ដើម្បីបន្តដំណើរការការចរចា» ដោយលោកបានបញ្ជាក់ជាថ្មីថា គោលដៅរបស់ទីក្រុងបេរូត គឺ «ពង្រឹងបទឈប់បាញ់ ធានាការដកកងកម្លាំងរបស់អ៊ីស្រាអែលចេញពីដែនដីកាន់កាប់ភាគខាងត្បូង នាំអ្នកទោសត្រឡប់មកស្រុកកំណើតវិញ និងដោះស្រាយជម្លោះព្រំដែនដែលនៅសេសសល់»។យ៉ាងណាក្ដី ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងឈប់បាញ់ដែលចែករំលែកដោយក្រសួងការបរទេសអាមេរិក មិនបានលើកឡើងអំពីការដកកងកម្លាំងអ៊ីស្រាអែលចេញពីប្រទេសលីបង់នោះឡើយ។គួរបញ្ជាក់ថា បទឈប់បាញ់ ដែលប្រកាសដោយលោក Trump កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ត្រូវបានកំណត់ឲ្យមានរយៈពេល ១០ថ្ងៃ ហើយអនុញ្ញាតឲ្យអាជ្ញាធរលីបង់ និងអ៊ីស្រាអែល បន្តចរចាគ្នា។ ការផ្អាកនេះអនុវត្តចំពោះតែការវាយប្រហារតាមអាកាសប៉ុណ្ណោះ ខណៈដែលអ៊ីស្រាអែលបានប្រកាសថា កងទ័ពរបស់ខ្លួន នឹងនៅតែស្ថិតនៅភាគខាងត្បូងនៃប្រទេសលីបង់៕

មនុស្ស ៦នាក់ ស្លាប់ និងមនុស្ស ៤៣នាក់ រងរបួសនៅអ៊ុយក្រែន ក្នុងការវាយប្រហាររបស់រុស្ស៊ី រយៈពេល ១ថ្ងៃកន្លងមកនេះ

2026/04/17 07:50:11 pm        26
ក្រុមអាជ្ញាធរក្នុងស្រុកនិយាយថា មនុស្សយ៉ាងហោច ៦នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៤៣នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហាររបស់រុស្ស៊ី ក្នុងរយៈពេល ១ថ្ងៃកន្លងមកនេះ ។អភិបាលក្នុងតំបន់និយាយថា ការវាយប្រហារយានដ្រូនរុស្ស៊ីលើទីក្រុងភាគអាគ្នេយ៍ Zaporizhzhia នាថ្ងៃសុក្រនេះ បណ្តាលឲ្យមនុស្សយ៉ាងហោច ៣នាក់ រងរបួស ហើយនិងបណ្តាលឲ្យខូចខាតអគាររស់នៅ និងរថយន្ត ។ក្រុមការងារសង្រ្គោះបន្ទាន់ នាំគ្នារកកន្លែងជ្រកកោន ពេលដែលការព្រមានបន្លឺឡើងពីលទ្ធភាពនៃការវាយប្រហារបន្ទាប់ ។ដោយឡែក កងទ័ពអាកាសអ៊ុយក្រែននិយាយថា កងកម្លាំងរុស្ស៊ី បានបើកការវាយប្រហារយានដ្រូន ១៧២គ្រឿង និងមីស៊ីលបាលីស្ទិក Iskander ១គ្រាប់លើអ៊ុយក្រែនកាលពីយប់កន្លងទៅ ក្នុងនោះ យានដ្រូន ១៤៧គ្រឿង ត្រូវបានបាញ់ទម្លាក់ ខណៈមីស៊ីលបានទម្លុះប្រព័ន្ធការពារដែនអាកាសរបស់ពួកគេ ៕

រដ្ឋមន្រ្តីការពារជាតិ៖ អ៊ីស្រាអែលនឹងបន្តគ្រប់គ្រងទឹកដីដែលពួកគេដណ្តើមបាននៅភាគខាងត្បូងលីបង់

2026/04/17 07:49:46 pm        81
រដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែលលោក Israel Katz និយាយនៅថ្ងៃសុក្រនេះថា អ៊ីស្រាអែល នឹងបន្តគ្រប់គ្រងទឹកដីទាំងអស់ដែលពួកគេដណ្តើមបាន អំឡុងការឈ្លានពានរបស់ពួកគេនៅតំបន់ភាគខាងត្បូងលីបង់ ។លោកបាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានបង្កើតតំបន់សន្តិសុខ ក្នុងជម្រៅដី ១០គ.មចូលទៅក្នុងប្រទេសលីបង់ ។លោកបន្តថា អ៊ីស្រាអែលនឹងបន្តកម្ទេចចោលផ្ទះនៅតាមភូមិដ្ឋានជាច្រើនកន្លែង ដែលលោកអះអាងថា វាត្រូវបានប្រើប្រាស់ដោយក្រុមភេរវករហេសបូឡា ។លោក Katz និយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូនាថ្ងៃសុក្រនេះថា កងទ័ពអ៊ីស្រាអែលនឹងបន្តគ្រប់គ្រងទីកន្លែងទាំងអស់ដែលពួកគេបានបោសសម្អាត និងច្បាំងដណ្តើមយក ។គួរឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសបទឈប់បាញ់រវាងរដ្ឋាភិបាលលីបង់ និងអ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍ ។ រដ្ឋាភិបាលលីបង់មានជម្លោះយ៉ាងខ្លាំងជាមួយក្រុមហេសបូឡាចំពោះការសម្រេចចិត្តរបស់ពួកគេលូកដៃចូលក្នុងសង្រ្គាម ហើយនិងព្យាយាមរំសាយអាវុធក្រុមមួយនេះដោយសន្តិវិធីសម្រាប់រយៈពេល ១ឆ្នាំ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM
អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់មន្ត្រីរាជការ​​សប្បុរសជនចូលរួមយុទ្ធនាការ​ "១ម៉ឺនរៀល ១ម៉ឺននាក់"
05/31/2026 01:05 PM