រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់

ព័ត៌មានអន្តរជាតិ

អ្នកដំណើរចិនរងផលប៉ះពាល់ដោយសាររលកនៃការលុបចោលជើងហោះហើរនៅអាស៊ីអាគ្នេយ៍

2026/04/17 07:06:49 pm        38
អ្នកដំណើរចិនដែលត្រៀមខ្លួនសម្រាប់ថ្ងៃឈប់សម្រាកទិវាពលកម្មអន្តរជាតិនាពេលខាងមុខនេះ កំពុងប្រឈមនឹងការលុបចោលភ្លាមៗជើងហោះហើរតាមផ្លូវរវាងចិន និងតំបន់អាស៊ីអាគ្នេយ៍ ហើយនិងតំបន់ឯនាយផ្សេងៗទៀត ស្របពេលដែលក្រុមហ៊ុនអាកាសចរណ៍កាត់បន្ថយជើងហោះហើររបស់ខ្លួន សម្រាប់តម្លៃប្រេងហក់ឡើងខ្ពស់ ដោយសារជម្លោះកើនឡើងរវាងអាមេរិក និងអ៊ីរ៉ង់ ។អ្នកដំណើរចិនបានបង្ហោះសារនៅលើបណ្តាញព័ត៌មានសង្គម ដើម្បីចែករំលែកផែនការធ្វើដំណើរនិងបញ្ហាប្រឈមរបស់ពួកគេ ។លោក Wang Qiang គឺជាអ្នកដំណើរវ័យ ២៩ឆ្នាំមួយរូបដែលគ្រោងហោះហើរទៅកាន់ប្រទេសវៀតណាម ចេញពីទីក្រុង Qingdao ស្ថិតនៅភាគខាងកើតប្រទេសចិន នៅថ្ងៃទី ១ ខែឧសភាខាងមុខនេះ និយាយប្រាប់ CNAថា ជើងហោះហើររបស់លោកនៅក្រុមហ៊ុនអាកាសចរណ៍ Shandong Airlines ត្រូវបានលុបចោលដោយពុំមានការពន្យល់អ្វីនោះឡើយ ។លោក Wang មានគោលបំណងធ្វើដំណើរទៅកាន់ទីក្រុងហាណូយ ហើយនិងទីក្រុងបាងកក មុនពេលហោះហើរមកកាន់ខេត្ត Guangzhou វិញ ដើម្បីធ្វើទិដ្ឋាការដំណើរកម្សាន្តសហរដ្ឋអាមេរិក ប៉ុន្តែបច្ចុប្បន្នលោកត្រូវកក់សំបុត្រយន្តហោះឡើងវិញ សម្រាប់ជើងហោះហើរទៅកាន់ទីក្រុងហាណូយ កាត់តាមទីក្រុងសៀងហៃ ៕

ប្រធានាធិបតីស៊ីរីស្វាគមន៍កិច្ចខិតខំរបស់លោក Trumpក្នុងការបញ្ចប់សង្រ្គាមនៅលីបង់

2026/04/17 07:04:06 pm        26
នៅថ្ងៃសុក្រនេះ ប្រធានាធិបតីស៊ីរីលោក Ahmed al-Sharaa បានស្វាគមន៍កិច្ចខិតខំបង្កើតឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដើម្បីឈានដល់បទឈប់បាញ់នៅលីបង់ ហើយលោកអំពាវនាវឲ្យមានស្ថិរភាពក្នុងតំបន់ ជាទីដែលបញ្ហាត្រូវបានដោះស្រាយតាមរយៈកិច្ចសន្ទនា និងវិស័យការទូត ។អំឡុងពេលចូលរួមវេទិកាការទូត Antalya លោក Sharaa និយាយថា ពួកយើងអបអរសាទរចំពោះកិច្ចខិតខំបង្កើតឡើងដោយលោកប្រធានាធិបតី Trump ដើម្បីបញ្ឈប់សង្រ្គាមកំពុងបន្តនៅលីបង់ ហើយពួកយើងសង្ឃឹមថា វានឹងឆ្ពោះទៅរកជំហានមួយទៀត ដែលតម្រែតម្រង់ផ្លូវក្នុងតំបន់ ដើម្បីឲ្យសង្រ្គាមបែបនេះ ពុំកើតឡើងម្តងទៀត ។លោក Trump បានប្រកាសបទឈប់បាញ់រវាងរដ្ឋាភិបាលលីបង់ និងអ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍ ។ រដ្ឋាភិបាលលីបង់មានជម្លោះយ៉ាងខ្លាំងជាមួយក្រុមហេសបូឡាចំពោះការសម្រេចចិត្តរបស់ពួកគេលូកដៃចូលក្នុងសង្រ្គាម ហើយនិងព្យាយាមរំសាយអាវុធក្រុមមួយនេះដោយសន្តិវិធីសម្រាប់រយៈពេល ១ឆ្នាំ ។កងទ័ពលីបង់ បានរាយការណ៍ពីការបំពានបទឈប់បាញ់ដោយអ៊ីស្រាអែល រួមទាំងការផ្លោងគ្រាប់កាំភ្លើងធំចូលភូមិជាច្រើនកន្លែងនៅតំបន់ភាគខាងត្បូងលីបង់ ហើយនិងបានអំពាវនាវឲ្យពលរដ្ឋផ្អាកការវិលត្រឡប់មកកាន់តំបន់ភាគខាងត្បូងវិញ ៕

អ្នកនាំពាក្យក្រសួងការបរទេស៖ លោកខាងលិចបញ្ចេញ «សង្គ្រាមគំនិត» ប្រឆាំងនឹងរុស្ស៊ី និងគុយបា

2026/04/17 07:01:28 pm        36
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា៖«សង្គ្រាមគំនិត» ពិតប្រាកដមួយ ត្រូវបានបញ្ចេញនៅលោកខាងលិចប្រឆាំងនឹងអ្នកដែលបន្តគោលនយោបាយអធិបតេយ្យភាព មិនថា ជារុស្ស៊ី ឬគុយបាទេ។  អ្នកការទូតរូបនេះ បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូមួយ នៅក្នុងពិធីបើកសិក្ខាសាលាអន្តរជាតិលើកទី៥ «Patria» ថា៖«សព្វថ្ងៃនេះ សង្គ្រាមកូនកាត់ពិតប្រាកដមួយ ត្រូវបានបញ្ចេញប្រឆាំងនឹងអ្នកដែលការពារគោលនយោបាយអធិបតេយ្យភាព មិនថា ជាទីក្រុងមូស្គូ ឬឡាហាវ៉ាន ម៉ាណាហ្គា ឬទីក្រុងប៉េកាំងទេ ហើយនេះ គឺជាសង្គ្រាមគំនិតដ៏សំខាន់»។  លោកស្រី Zakharova បានយកចិត្តទុកដាក់ជាពិសេសចំពោះការពិតដែលថា ទីក្រុងមូស្គូ និងឡាហានា ត្រូវបានភ្ជាប់គ្នាមិនត្រឹមតែដោយកិច្ចសហប្រតិបត្តិការភាពជាដៃគូប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោយ   «ទំនាក់ទំនងជាបងប្អូនដ៏កក់ក្តៅ និងយ៉ាងជ្រាលជ្រៅ»។តំណាងផ្លូវការរបស់ក្រសួងការបរទេសរុស្ស៊ីរូបនេះ បានបញ្ជាក់ថា៖«យើងចែករំលែកតម្លៃរួមដែលយើងការពារនៅលើឆាកអន្តរជាតិ។ ទាំងនេះ គឺអធិបតេយ្យភាព រួមទាំងអធិបតេយ្យភាពឌីជីថល ពហុប៉ូល ការពឹងផ្អែកលើបទដ្ឋាននៃច្បាប់អន្តរជាតិ និងតួនាទីកណ្តាលរបស់អង្គការសហប្រជាជាតិ ក្នុងការដោះស្រាយជម្លោះ ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង និងភាពមិនអាចទទួលយកបាននូវទណ្ឌកម្មឯកតោភាគីខុសច្បាប់»៕

រលកកម្តៅវាយប្រហារជប៉ុន ពេលដែលសីតុណ្ហភាពកើនឡើងដល់ ៤០អង្សាសេ

2026/04/17 06:59:20 pm        43
ទីភ្នាក់ងារឧតុនិយមជប៉ុន(JMA)និយាយនៅថ្ងៃសុក្រនេះថា សីតុណ្ហភាព ៤០អង្សាសេ និងលើសពីហ្នឹង បានកើតឡើងនៅជប៉ុនបច្ចុប្បន្ន ពេលដែលរលកកម្តៅបានកើតឡើងញឹកញាប់នៅទូទាំងតំបន់ ។ទីភ្នាក់ងារ JMA បានអំពាវនាវឲ្យមានការប្រុងប្រយ័្តនៅក្នុងចំណោមព្រជាពលរដ្ឋ ចំពោះសីតណ្ហភាពក្តៅខ្លាំងនេះ ។ កាលពីរដូវក្តៅឆ្នាំមុន ជប៉ុនបានរកឃើញរដូវក្តៅក្តៅខ្លាំងបំផុត ចាប់តាំងពីកំណត់ត្រាចាប់ផ្តើមកាលពីឆ្នាំ ១៩៨៩ ពេលដែលរដូវក្តៅកាន់តែមានរយៈពេលយូរ ដោយសារបម្រែបម្រួលអាកាសធាតុ ។ ទីភ្នាក់ងារ JMA បានស្ទង់ជាមួយសាធារណជន ហើយពួកគេទទួលបានការឆ្លើយតបពីមនុស្ស ៤៧៨.០០០នាក់ មុនពេលចាត់ថ្នាក់រលកកម្តៅនេះថាជា រលកកម្តៅ“ក្តៅខ្លាំង” ។ ការចាត់ថ្នាក់ថ្មីនេះដែរ នឹងចូលរួមជាមួយលក្ខខណ្ឌដែលត្រូវបានប្រើប្រាស់រួចទៅហើយដោយទីភ្នាក់ងារ JMA សម្រាប់សីតុណ្ហភាពកើនឡើងដល់ ២៥អង្សាសេ ឬខ្ពស់ជានេះ សីតុណ្ហភាព ៣០អង្សាសេ ឬខ្ពស់ជាងនេះ ហើយនិងសីតុណ្ហភាព ៣៥អង្សា ឬខ្ពស់ជាងនេះ ថាជាសីតុណ្ហភាពក្តៅខ្លាំង ៕

លោក Netanyahu ៖ ពួកយើងមានឱកាសបង្កើតកិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្តជាមួយលីបង់

2026/04/17 06:56:24 pm        46
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានព្រមព្រៀងឲ្យមានបទឈប់បាញ់រយៈពេល ១០ថ្ងៃនៅលីបង់ ដើម្បីទុកពេលជំរុញគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ឲ្យមានសន្តិភាពរវាងអ៊ីស្រាអែល និងលីបង់ ។នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូ លោក Netanyahu និយាយថា កិច្ចព្រមព្រៀងសន្តិភាព ត្រូវតែរួមបញ្ចូលការរំសាយអាវុធក្រុមជីវពលហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ ។ លោកបន្តថា កងកម្លាំងអ៊ីស្រាអែល នឹងបន្តឈរជើងនៅតំបន់ភាគខាងត្បូងលីបង់ ។លោក Netanyahu និយាយផងដែរថា លោក Trumpបាននិយាយធានាដល់រូពលោកថា គាត់បានប្តេជ្ញាចិត្តបន្តបិទច្រកសមុទ្រ Hormuz និងបំផ្លាញសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ។បទឈប់បាញ់នេះ មានគោលបំណងបញ្ចប់ការកើនឡើងភាពតានតឹងជាងមួយខែ រវាងអ៊ីស្រា អែល និងក្រុមហេសបូឡា ដែលបានឆក់យកជីវិតមនុស្សជាង ២.០០០នាក់។ យោធាអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានវាយប្រហារគោលដៅរបស់ក្រុមហេសបូឡាជាង ៣៨០ កន្លែង នៅភាគខាងត្បូងប្រទេសលីបង់ ក្នុងរយៈពេលមួយថ្ងៃកន្លងមក រួមទាំងក្រុមសកម្មប្រយុទ្ធ ជើងទម្របាញ់រ៉ុក្កែត និងទីបញ្ជាការយោធារបស់ក្រុមនេះ ។ សេវាជួយសង្គ្រោះអ៊ីស្រាអែល Magen David Adom បានអះអាងថា ក្រុមហេសបូឡា បានបាញ់រ៉ូកែតជាច្រើនគ្រាប់ ចូលទៅក្នុងទឹកដីអ៊ីស្រាអែល អំឡុងពេលប៉ុន្មានម៉ោងចុងក្រោយ មុនពេលបទឈប់បាញ់ចូលជាធរមាន ដែលបានបណ្តាលឲ្យមនុស្ស បីនាក់ រងរបួស ៕

សេនាប្រមុខប៉ាគីស្ថានលោក Munir ជួបពិភាក្សាការងារជាមួយប្រធានាធិបតីអ៊ីរ៉ង់

2026/04/17 06:53:54 pm        47
មេបញ្ជាការកងទ័ពប៉ាគីស្ថានលោកសេនាប្រមុខ Asim Munir ដែលជាឥស្សរជនដ៏សំខាន់ក្នុងកិច្ចខិតខំសម្របសម្រួលបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ានោះ បានជួបជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian កាលពីថ្ងៃព្រសហ្បតិ៍ ។លោក Munir បានធ្វើដំណើរទៅដល់ទីក្រុងតេអេរ៉ង់កាលពីថ្ងៃពុធ ដើម្បីព្យាយាមរារាំងមិនឲ្យសង្រ្គាមផ្ទុះឡើងវិញ ក្រោយកិច្ចប្រជុំនៅទីក្រុងអ៊ីស្លាម៉ាបាដ ដែលបានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀង ។ដំណើរទស្សនកិច្ចរបស់លោក Munir ទៅកាន់ទីក្រុងតេអេរ៉ង់ នៅបន្ត ស្របពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជំនួបបន្ទាប់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាចនឹងកើតឡើងនៅចុងសប្តាហ៍នេះ ដោយរូបលោកបង្ហាញសុទិដ្ឋិនិយមថា សង្រ្គាមអ៊ីរ៉ង់ជិតបញ្ចប់ហើយ ។លោក Trump បានថ្លែងក្នុងព្រឹត្តិការណ៍នៅទីក្រុង Las Vegas ថា សង្គ្រាមគួរតែបញ្ចប់ឆាប់ៗនេះ ដោយរូបលោកបន្ទរការព្យាករដ៏រីករាយស្រដៀងគ្នានេះអំពីការបញ្ចប់សង្គ្រាមដែលលោកបានធ្វើ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈកន្លងទៅនេះ ។ លោកបន្ត វាល្អឥតខ្ចោះ។ វាល្អខ្លាំងណាស់។ វាជាអំណាចដែលពួកលោកមាន។ ពួកលោកមានយោធាដ៏មានឥទ្ធិពលបំផុតនៅគ្រប់ទីកន្លែងក្នុងពិភពលោក ៕

ឈីលីស៊ើបអង្កេតករណីងាប់ត្រីទ្រង់ទ្រាយធំនៅក្នុងបឹងទឹកប្រៃ Zapallar

2026/04/17 06:46:13 pm        59
អ្នកស្រុក និងក្រុមបរិស្ថាន បានជូនដំណឹងតាំងពីដើមខែមេសានេះមកម្ល៉េះ ក្រោយរកឃើញករណីត្រីងាប់ទ្រង់ទ្រាយធំនៅបឹងទឹកប្រៃស្ថិតនៅតាមតំបន់ឆ្នេរភាគកណ្តាលប្រទេសឈីលី ជាហេតុជំរុញក្រុមអាជ្ញាធរបើកការស៊ើបអង្កេត ។យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានឈីលី បានឲ្យដឹងថា ត្រីយ៉ាងច្រើន បានងាប់ចាប់តាំងពីថ្ងៃទី ១ ខែមេសារហូតមកនៅបឹងទឹកប្រៃ Zapallar ស្ថិតក្នុងតំបន់ Valparaíso ។លោក Javier Trivelli គឺជាប្រធានគ្រឹះស្ថាន Lontra ដែលតាមដានបាតុភូតដ៏កម្រនេះ និយាយថា ពួកគេមានជំនឿថា វាអាចបណ្តាលមកពីការធ្លាក់ចុះកម្រិតអុកស៊ីហ្សែននៅក្នុងទឹក ប៉ុន្តែក្រោយមកពួកគេរកឃើញភ័ស្តុតាងថា វាអាចបណ្តាលមកពីសារធាតុចិញ្ចឹមលើសកម្រិតចេញពីតំបន់ដីលិចទឹក ។ក្រុមអាជ្ញាធរក្នុងស្រុក និងថ្នាក់ជាតិរួមទាំងកងទ័ពជើងទឹកឈីលី បានឆ្លើយតបជាមួយនឹងប្រមូលយកត្រីងាប់ចេញពីទឹក និងយកសំណាកទៅវិភាគបន្ថែមទៀត ៕

លោក Trump បញ្ជាក់ថា លោកអាចនឹងទៅប៉ាគីស្ថាន ដើម្បីចុះហត្ថលេខាកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់

2026/04/17 06:43:44 pm        38
ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (ទី១៦ ខែមេសា ឆ្នាំ២០២៦) បានបង្ហាញទំនុកចិត្តថា កិច្ចព្រមព្រៀងមួយអាចនឹងសម្រេចបានក្នុងពេលឆាប់ៗនេះ ដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់។លោក Trump បាននិយាយថា កិច្ចប្រជុំបន្ទាប់ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាចធ្វើឡើងនៅចុងសប្តាហ៍នេះ ហើយការពង្រីកបទឈប់បាញ់ពីលើរយៈពេល ២សប្តាហ៍ អាចកើតមាន ប៉ុន្តែប្រហែលជាមិនចាំបាច់ទេ ព្រោះទីក្រុងតេអេរ៉ង់ចង់បានកិច្ចព្រមព្រៀង។លោកបានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅសេតវិមានថា៖ «យើងនឹងរង់ចាំមើលថា នឹងមានអ្វីកើតឡើង។ ប៉ុន្តែខ្ញុំគិតថា យើងជិតដល់ការចុះកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ហើយ»។ លោកបានបន្ថែមថា ប្រសិនបើកិច្ចព្រមព្រៀងមួយត្រូវសម្រេចបាន ហើយមានការចុះហត្ថលេខានៅរដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ប្រទេសប៉ាគីស្ថាន លោកអាចនឹងទៅទីនោះសម្រាប់ឱកាសនោះ។លោក Trump បានប្រាប់អ្នកសារព័ត៌មានទៀតថា៖ «មែនហើយ ខ្ញុំនឹងទៅប៉ាគីស្ថាន។ ប៉ាគីស្ថានពិតជាអស្ចារ្យណាស់។ ប្រសិនបើកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា នៅទីក្រុងអ៊ីស្លាម៉ាបាដ ខ្ញុំអាចនឹងទៅ។ ពួកគេចង់ឲ្យខ្ញុំទៅ»។ប៉ុន្មានម៉ោងក្រោយមក អំឡុងពេលស្ថិតនៅទីក្រុង Las Vegas លោក Trump បានលើកឡើងបន្ថែមទៀត ដោយនិយាយថា សង្គ្រាម «គួរតែបញ្ចប់ក្នុងពេលឆាប់ៗនេះ»៕

ចិនជំរុញឲ្យអ៊ីស្រាអែល និងលីបង់ «ធ្វើសកម្មភាពដោយទទួលខុសត្រូវ» អំឡុងបទឈប់បាញ់

2026/04/17 06:40:50 pm        57
នៅថ្ងៃសុក្រ (ទី១៧ ខែមេសា ឆ្នាំ២០២៦) នេះ ប្រទេសចិនបានអំពាវនាវឲ្យអ៊ីស្រាអែល និងលីបង់ «ធ្វើសកម្មភាពដោយមានការទទួលខុសត្រូវ» បន្ទាប់ពីបទឈប់បាញ់រយៈពេល ១០ថ្ងៃ បានចូលជាធរមាន។អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានប្រាប់អ្នកសារព័ត៌មាននៅឯរដ្ឋធានីរបស់ចិនថា ទីក្រុងប៉េកាំង «ស្វាគមន៍ ចំពោះកិច្ចប្រឹងប្រែងទាំងអស់ដែលនាំឲ្យឈានដល់បទឈប់បាញ់ និងការបញ្ចប់អរិភាព»។លោក Guo បាននិយាយថា៖ «ប្រទេសចិនសង្ឃឹមថា ភាគីពាក់ព័ន្ធនឹងធ្វើសកម្មភាពដោយមានការទទួលខុសត្រូវ រក្សាសន្ទុះនៃបទឈប់បាញ់ និងការចរចា ហើយដោះស្រាយជម្លោះតាមរយៈមធ្យោបាយនយោបាយ និងការទូត»។យោងតាមសារព័ត៌មាន Global Times ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បានឲ្យដឹងថា លោក Guo បានឆ្លើយតបទៅនឹងសំណួរមួយ អំពីថា តើប្រទេសចិនមើលឃើញយ៉ាងណាដែរ ចំពោះបទឈប់បាញ់ដែលត្រូវបានឈានដល់ដោយលីបង់ និងអ៊ីស្រាអែល។មួយថ្ងៃមុននេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា អ៊ីស្រាអែល និងលីបង់ បានយល់ព្រមចាប់ផ្តើមបទឈប់បាញ់រយៈពេល ១០ថ្ងៃ ដោយចាប់ផ្តើមនៅវេលាម៉ោង ២១:០០ ម៉ោងសកល កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានកិច្ចចរចាដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ នៅទីក្រុង Washington៕

មនុស្ស ៨នាក់ ស្លាប់ទាំងអស់ ក្រោយឧទ្ធម្ភាគចក្រធ្លាក់នៅព្រៃ Borneo របស់ឥណ្ឌូនេស៊ី

2026/04/17 06:38:06 pm        47
កងកម្លាំងជួយសង្គ្រោះឥណ្ឌូនេស៊ី កាលបីល្ងាចថ្ងៃព្រហស្បតិ៍ (ទី១៦ ខែមេសា ឆ្នាំ២០២៦) បានបញ្ជាក់ថា មនុស្សទាំង ៨នាក់ នៅលើឧទ្ធម្ភាគចក្រដែលបានបាត់ការទាក់ទងមុននេះ នៅក្នុងខេត្ត West Kalimantan បានបាត់បង់ជីវិតទាំងអស់ បន្ទាប់ពីមានកិច្ចប្រឹងប្រែងស្វែងរកអស់រយៈពេលជាច្រើនម៉ោង។បំណែកឧទ្ធម្ភាគចក្រ ត្រូវបានរកឃើញ នាព្រឹកព្រលឹមថ្ងៃនោះ នៅក្នុងតំបន់ព្រៃក្រាស់ដែលមានសណ្ឋានដីភ្នំរដិបរដុប នៅក្នុងខេត្ត West Kalimantan។មន្ត្រីម្នាក់ដែលពាក់ព័ន្ធនឹងប្រតិបត្តិការជួយសង្គ្រោះ បាននិយាយថា សាកសពមនុស្ស ៤នាក់ ត្រូវបានរកឃើញ នៅកន្លែងកើតហេតុនោះ ខណៈដែលសាកសព ៣នាក់ផ្សេងទៀត នៅតែជាប់ក្នុងតួយន្តហោះ។យោងតាមបញ្ជីជើងហោះហើរ បានឲ្យដឹងថា ឧទ្ធម្ភាគចក្រនេះកំពុងដឹកមនុស្សចំនួន ៨នាក់។ ក្រុមជួយសង្គ្រោះកំពុងបន្តកិច្ចប្រឹងប្រែង ដើម្បីស្វែងរកជនរងគ្រោះចុងក្រោយ។ឥណ្ឌូនេស៊ី ដែលជាប្រទេសប្រជុំកោះធំជាងគេបំផុតរបស់ពិភពលោក ពឹងផ្អែកយ៉ាងខ្លាំងទៅលើការដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីភ្ជាប់តំបន់ដាច់ស្រយាលរបស់ខ្លួន។ តែយ៉ាងណាក្ដី ប្រទេសនេះបានកត់ត្រាគ្រោះថ្នាក់អាកាសចរណ៍ធ្ងន់ធ្ងរមួយចំនួន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងខែមករា ឆ្នាំ២០២៦ នេះ ឧទ្ធម្ភាគចក្រ ១គ្រឿងជួលដោយក្រសួងនេសាទឥណ្ឌូនេស៊ី បានធ្លាក់ទៅលើជម្រាលភ្នំ នៅកោះ Sulawesi ដោយបានសម្លាប់មនុស្សទាំង ១០នាក់ដែលជិះនៅលើនោះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM