រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់

ព័ត៌មានអន្តរជាតិ

ពលរដ្ឋលីបង់ជម្លៀសខ្លួនវិលត្រឡប់ទៅកាន់តំបន់ជាយក្រុងភាគខាងត្បូងបេរូត ក្រោយបទឈប់បាញ់

2026/04/17 06:33:52 pm        41
នៅថ្ងៃសុក្រនេះ ប្រជាពលរដ្ឋដែលជម្លៀសខ្លួនដោយសារសង្រ្គាមនៅលីបង់ បានចាប់ផ្តើមវិលត្រឡប់ទៅកាន់តំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ដើម្បីពិនិត្យមើលផ្ទះសម្បែងរបស់ពួកគេ បើទោះបីជាពួកគេមួយចំនួន ពុំមានគម្រោងស្នាក់នៅទីនោះក៏ដោយ ដោយសារក្តីបារម្ភពីបទឈប់បាញ់ដ៏ផុយស្រួយរយៈពេល ១០ថ្ងៃ នៅក្នុងជម្លោះរវាងក្រុមហេសបូឡា និងអ៊ីស្រាអែល ។គំនរអគារបាក់បែក បានរាយប៉ាយពេលពេញដីនៅតំបន់ជាយក្រុងភាគខាងត្បូងដែលគ្រប់គ្រងដោយក្រុមហេសបូឡា អំឡុងជម្លោះរយៈពេល ៦សប្តាហ៍ដែលបង្កឡើងដោយសារសង្រ្គាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ។ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសបទឈប់បាញ់រវាងរដ្ឋាភិបាលលីបង់ និងអ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍ ។ រដ្ឋាភិបាលលីបង់មានជម្លោះយ៉ាងខ្លាំងជាមួយក្រុមហេសបូឡាចំពោះការសម្រេចចិត្តរបស់ពួកគេលូកដៃចូលក្នុងសង្រ្គាម ហើយនិងព្យាយាមរំសាយអាវុធក្រុមមួយនេះដោយសន្តិវិធីសម្រាប់រយៈពេល ១ឆ្នាំ ។កងទ័ពលីបង់ បានរាយការណ៍ពីការបំពានបទឈប់បាញ់ដោយអ៊ីស្រាអែល រួមទាំងការផ្លោងគ្រាប់កាំភ្លើងធំចូលភូមិជាច្រើនកន្លែងនៅតំបន់ភាគខាងត្បូងលីបង់ ហើយនិងបានអំពាវនាវឲ្យពលរដ្ឋផ្អាកការវិលត្រឡប់មកកាន់តំបន់ភាគខាងត្បូងវិញ ។នៅមិនទាន់មានសេចក្តីអត្ថាធិប្បាយភ្លាមៗនោះទេចំពោះការបំពានរាយការណ៍នេះ ពីយោធាអ៊ីស្រាអែល ។យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរលីបង់ បានឲ្យដឹងថា សង្រ្គាមចុងក្រោយនេះ បានសម្លាប់មនុស្សជាង ២.១០០នាក់ ហើយនិងបង្ខំមនុស្ស ១,២លាននាក់ ចេញពីផ្ទះសម្បែងរបស់ពួកគេ ៕

មេដឹកនាំឆ្វេងនិយមសកលជួបជុំគ្នានៅអេស្ប៉ាញ ដើម្បីប្រមូលផ្តុំទប់ទល់នឹងក្រុមស្តាំនិយមជ្រុល

2026/04/17 05:43:35 pm        70
នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez និងប្រធានធិបតិប្រេស៊ីល លោក Luiz Inacio Lula da Silva នឹងដឹកនាំការជួបជុំគ្នារបស់ក្រុមឆ្វេងនិយមសកល នៅទីក្រុងបាសេឡូណា នៅថ្ងៃសុក្រ (ទី១៧ ខែមេសា ឆ្នាំ២០២៦) និងថ្ងៃសៅរ៍ (ទី១៨ ខែមេសា ឆ្នាំ២០២៦) ដែលជាកិច្ចប្រឹងប្រែង ដើម្បីការពារពហុភាគីនិយម និងប្រមូលផ្តុំចលនាឆ្វេងនិយម ទប់ទល់នឹងក្រុមស្តាំនិយមជ្រុល។កិច្ចប្រជុំនេះ ដែលរៀបចំដោយប្រទេសអេស្ប៉ាញ និងបណ្តាញនយោបាយឆ្វេងនិយម បានកើតឡើងនៅពេលដែលការកាត់បន្ថយជំនួយមនុស្សធម៌យ៉ាងរហ័សរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump អន្តរាគមន៍យោធា និងការគំរាមកំហែងបោះបង់អង្គការណាតូ (NATO) បានធ្វើឲ្យរង្គោះរង្គើស្ថានភាពបច្ចុប្បន្ននៃទំនាក់ទំនងអន្តរជាតិ និងជំរុញឲ្យមានការគិតឡើងវិញអំពីការប្ដេជ្ញាចិត្តសកល។អ្នករៀបចំកម្មវិធីបានឲ្យដឹងថា ដោយបានកើតចេញពីការដាស់តឿនភ្លាមៗ សម្រាប់ក្រុមសង្គមនិយមអឺរ៉ុប បន្ទាប់ពីក្រុមស្តាំនិយមជ្រុលឡើងប្រជាប្រិយភាពនៅក្នុងការបោះឆ្នោតសហភាពអឺរ៉ុប កាលពីឆ្នាំ២០២៤ គោលបំណងនៃអ្វីដែលហៅថា «Global Progressive Mobilisation» (ការប្រមូលផ្ដុំក្រុមជឿនលឿនសកល) ដែលចាប់ផ្តើមនៅថ្ងៃសុក្រ គឺដើម្បីជួបជុំអ្នកគាំទ្រគំនិតឆ្វេងនិយម ដែលឈានដល់ការប្រកាសពីវិធានការរួម ស្ដីពីគោលដៅនានា រាប់ចាប់ពីការការពារលទ្ធិប្រជាធិបតេយ្យ រហូតដល់ការផ្លាស់ប្តូរបៃតង។ការជួបជុំលើកទី២ នៅថ្ងៃសៅរ៍ ដែលមានចំណងជើងថា «ការពារលទ្ធិប្រជាធិបតេយ្យ» ត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលអេស្ប៉ាញ ហើយជាលើកទី៤ នៃកិច្ចប្រជុំកំពូលដែលបានចាប់ផ្តើមដោយលោក Lula និងលោក Sanchez ក្នុងឆ្នាំ២០២៤។ មេដឹកនាំទាំង២ គឺជាអ្នករិះគន់យ៉ាងខ្លាំង ចំពោះរដ្ឋបាលរបស់លោក Trump ដោយលោក Sanchez បាននិយាយដោយចំហរ អំពីសង្គ្រាមអ៊ីរ៉ង់ ហើយពួកលោក ត្រូវប្រឈមជាមួយក្រុមស្តាំនិយមដែលកំពុងទទួលបានការគាំទ្រខ្លាំងឡើងៗ អំឡុងការប្រណាំងប្រជែង នៅក្នុងការបោះឆ្នោតនាពេលខាងមុខ៕

អង្គការមនុស្សធម៌ដាណឺម៉ាក៖ អ្នកផ្លាស់ទីលំនៅដោយបង្ខំ នឹងកើនឡើង ៤,២លាននាក់ នៅឆ្នាំ ២០២៧

2026/04/17 05:23:12 pm        51
ទីភ្នាក់ងារជំនួយមនុស្សធម៌ដាណឺម៉ាក បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា សង្គ្រាម ជម្លោះ អំពើហិង្សា និងការធ្វើទុក្ខបុកម្នេញ នឹងជំរុញឲ្យមនុស្ស ៤,២ លាននាក់ ចាកចេញពីផ្ទះសម្បែងរបស់ពួកគេ នៅចុងឆ្នាំ ២០២៧ ដោយមិនរាប់បញ្ចូលអ្នកដែលរងផលប៉ះពាល់ដោយសង្គ្រាមនៅមជ្ឈិមបូព៌ាទេ។  ចំនួននេះ មិនបានគិតគូរពីអ្នកដែលរត់គេចពីផ្ទះសម្បែងរបស់ពួកគេ ដោយសារតែស្ថានភាពបច្ចុប្បន្ននៅមជ្ឈិមបូព៌ាទេ ដោយសារការព្យាករណ៍របស់ក្រុមប្រឹក្សាជនភៀសខ្លួនដាណឺម៉ាក គឺផ្អែកលើទិន្នន័យដែលមាន នៅចុងឆ្នាំ ២០២៥។ នេះបើយោងតាមការព្យាករណ៍ប្រចាំឆ្នាំរបស់ខ្លួន។ក្រុមប្រឹក្សាជនភៀសខ្លួនដាណឺម៉ាក បាននិយាយថា តួលេខ ៤,២ លាននាក់នេះ គឺលើសពីចំនួនមនុស្ស ១១៧,៣ លាននាក់ ដែលត្រូវបានផ្លាស់ទីលំនៅរួចហើយនៅទូទាំងពិភពលោក។លោកស្រី Charlotte Slente អគ្គលេខាធិការនៃទីភ្នាក់ងារនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សង្គ្រាមនៅមជ្ឈិមបូព៌ា «កំពុងជំរុញឲ្យមានការផ្លាស់ទីលំនៅថ្មី និងធ្វើឲ្យស្ថានភាពមនុស្សធម៌កាន់តែអាក្រក់ឡើងៗ»៕

ទិន្នន័យបង្ហាញថា នាវាដឹកប្រេងដែលមានទង់ជាតិប៉ាគីស្ថានចាកចេញពីឈូងសមុទ្រ តាមច្រកសមុទ្រហ័រមូស

2026/04/17 05:20:20 pm        68
នាវាដឹកប្រេងដែលមានទង់ជាតិប៉ាគីស្ថាន Shalamar បានចាកចេញពីឈូងសមុទ្រតាមរយៈច្រកសមុទ្រ ហ័រមូស ដែលដឹកប្រេងឆៅពីអេមីរ៉ាតអារ៉ាប់រួម។ នេះបើយោងតាមទិន្នន័យដឹកជញ្ជូនពីក្រុមហ៊ុនវិភាគនិងផ្តល់ទិន្នន៏យ Kpler និង ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធទីផ្សារហិរញ្ញវត្ថុសកល LSEG។ទិន្នន័យរបស់ក្រុមហ៊ុន Kpler បានបង្ហាញថា នាវាដឹកប្រេង Aframax បានចាកចេញពីផ្លូវទឹកនេះ កាលពី ថ្ងៃព្រហស្បតិ៍ ដោយផ្ទុកប្រេងឆៅ Das Blend ប្រហែល ៤៤០,០០០ បារ៉ែលរបស់ទីក្រុងអាប៊ុយដាប៊ី ដែលបានផ្ទុកនៅដើមសប្តាហ៍នេះ។ យោងតាមទិន្នន័យ នាវានេះកំពុងធ្វើដំណើរទៅកាន់កំពង់         ផែ Karachi ដើម្បីបញ្ចេញទំនិញរបស់ខ្លួន នៅថ្ងៃទី ១៩ ខែមេសា។នាវា Shalamar គឺជានាវាដឹកប្រេងប៉ាគីស្ថានមួយក្នុងចំណោមនាវាពីរគ្រឿងដែលបានចូលទៅក្នុងច្រក   សមុទ្រនេះ កាលពីថ្ងៃអាទិត្យ ដើម្បីផ្ទុកប្រេងឆៅ និងផលិតផលប្រេង។ រដ្ឋមន្ត្រីប្រេងកាតប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃពុធថា នាវា Shalamar បានផ្ទុកប្រេងឆៅពី UAE នៅស្ថានីយប្រេង ADNOC។ក្រុមហ៊ុនដឹកជញ្ជូន Pakistan National Shipping ដែលគ្រប់គ្រងនាវា Shalamar មិនបានឆ្លើយតប   ភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ចរាចរណ៍នៅក្នុងច្រកសមុទ្រនេះ បានថយចុះ នៅសប្តាហ៍នេះ ដោយសារតែការបិទផ្លូវរបស់សហរដ្ឋអាមេរិក៕

កងកម្លាំងហ្វីលីពីនសម្លាប់ជនសកម្មប្រយុទ្ធអ៊ីស្លាម ១០នាក់ ក្នុងការបាញ់ប្រហារ ដើម្បីចាប់ខ្លួនពួកគេ

2026/04/17 04:59:14 pm        47
កងកម្លាំងសន្តិសុខហ្វីលីពីននៅថ្ងៃសុក្រនេះ បានសម្លាប់ជនសកម្មប្រយុទ្ធអ៊ីស្លាមប្រដាប់អាវុធចំនួន ១០នាក់ ដែលបានតស៊ូទប់ទល់នឹងការប៉ុនប៉ងចាប់ខ្លួនពួកគេ។ការបាញ់ប្រហារជាមួយនគរបាល និងទាហាន បានកើតឡើង នៅភាគខាងត្បូងដែលមានប្រជាជនមូស្លីមរស់នៅនៃប្រទេសអាស៊ីដែលភាគច្រើនកាន់សាសនាកាតូលិក ជាកន្លែងដែលក្រុមជំរុញទឹកចិត្តដោយក្រុមរដ្ឋអ៊ីស្លាមដេស ( Daesh) នៅតែបន្តប្រតិបត្តិការ។ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មានលោក Amerol Mangoranca មេដឹកនាំក្រុមប្រដាប់អាវុធមួយក្រុមដែលមានឈ្មោះថា Maute-Dawlah Islamiya។ នេះបើយោងតាមរបាយការណ៍របស់នគរបាលក្នុង    តំបន់។កងកម្លាំងរដ្ឋាភិបាល បានមកដល់ជិតទីក្រុង Marantao នៅពេលព្រឹករលឹម ដើម្បីអនុវត្តដីកាចាប់ខ្លួនពីបទមនុស្សឃាត ឃាតកម្ម និងការចាប់ជំរិតប្រឆាំងនឹងលោក Mangoranca និងក្រុមរបស់ខ្លួន៕

IMF ព្រមានថា វិបត្តិថាមពលទាក់ទងនឹងសង្គ្រាម កំពុងជំរុញឲ្យអតិផរណាឡើងខ្ពស់ នៅអឺរ៉ុប

2026/04/17 04:49:07 pm        51
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករពីកំណើនសេដ្ឋកិច្ចកើនឡើងយឺត និងអតិផរណាឡើងខ្ពស់ សម្រាប់តំបន់អឺរ៉ុប នៅឆ្នាំ២០២៦ ដោយសារតែវិបត្តិថាមពលដែលបណ្តាលមកពីជម្លោះ នៅតំបន់មជ្ឈិមបូព៌ា។នាយកនៃនាយកដ្ឋានអឺរ៉ុប នៅ IMF លោក Alfred Kammer បាននិយាយថា តំបន់នេះជួបប្រទះបញ្ហាប្រឈមសេដ្ឋកិច្ចថ្មីមួយ ដែលទាមទារនូវគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរឹងមាំ និងកំណែទម្រង់រចនាសម្ព័ន្ធ។ លោក Kammer បានកត់សម្គាល់ថា សហភាពអឺរ៉ុប (EU) រំពឹងថា នឹងមានអត្រាកំណើនត្រឹមតែ ១,៣ភាគរយ សម្រាប់ឆ្នាំបច្ចុប្បន្ន។ស្ថាប័ននេះបានព្រមានថា សេណារីយ៉ូធ្ងន់ធ្ងរដែលពាក់ព័ន្ធនឹងវិបត្តិផ្គត់ផ្គង់ជាប់លាប់ និងស្ថានភាពហិរញ្ញវត្ថុតឹងតែង អាចជំរុញឲ្យអតិផរណាឡើងដល់ជិត ៥ភាគរយ និងអូសទាញសហភាពអឺរ៉ុបឲ្យខិតជិតនឹងវិបត្តិសេដ្ឋកិច្ច។ការព្យាករអតិផរណារបស់ IMF សម្រាប់ឆ្នាំ២០២៦ គឺ ២,៦ភាគរយ សម្រាប់តំបន់ចាយប្រាក់អឺរ៉ូ ដោយខ្ពស់ជាង ២,១ភាគរយ ក្នុងឆ្នាំ២០២៥។ ការរំពឹងទុករបស់មូលនិធិនេះ គឺ ២,២ភាគរយ សម្រាប់សេដ្ឋកិច្ចនៃប្រទេសអឺរ៉ុបខាងជើង ១០,៨ភាគរយ សម្រាប់សេដ្ឋកិច្ចប្រទេសអឺរ៉ុបដែលកំពុងរីកចម្រើន ៤,៤ភាគរយ សម្រាប់ពិភពលោក និង ២,៨ភាគរយ សម្រាប់សេដ្ឋកិច្ចជឿនលឿន។រដ្ឋាភិបាលអឺរ៉ុបពីមុនបានចំណាយជាមធ្យម ២,៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) លើកញ្ចប់គាំទ្រថាមពល ក្នុងអំឡុងពេលវិបត្តិថាមពលឆ្នាំ២០២២៕

មេធាវី៖ មីយ៉ាន់ម៉ាកាត់បន្ថយរយៈពេលជាប់ទោសរបស់អតីតមេដឹកនាំ លោកស្រី អ៊ុងសាន ស៊ូជី

2026/04/17 04:40:00 pm        73
មេធាវីរបស់លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) បានប្រាប់សារព័ត៌មាន Reuters នៅថ្ងៃសុក្រ (ទី១៧ ខែមេសា ឆ្នាំ២០២៦) ថា សហភាពមីយ៉ាន់ម៉ាបានកាត់បន្ថយរយៈពេលជាប់ទោសរបស់អតីតមេដឹកនាំដែលកំពុងជាប់ពន្ធនាគាររូបនេះ។លោកស្រី ស៊ូជី វ័យ ៨០ឆ្នាំ កំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសជាច្រើនដែលសម្ព័ន្ធមិត្តរបស់លោកស្រី បានលើកឡើងថា មានហេតុផលខាងនយោបាយ ដើម្បីធ្វើឲ្យលោកស្រីនៅឆ្ងាយពីការគ្រប់គ្រងអំណាច ដោយបទចោទទាំងនោះមានចាប់ពីការញុះញង់ និងអំពើពុករលួយ រហូតដល់ការក្លែងបន្លំការបោះឆ្នោត និងការរំលោភច្បាប់សម្ងាត់រដ្ឋ។មេធាវីរូបនេះបានឲ្យដឹងថា ទោសនេះត្រូវបានកាត់បន្ថយ ១ភាគ៦ ប៉ុន្តែគេនៅតែមិនទាន់ច្បាស់នោះទេថា តើម្ចាស់ពានរង្វាន់ណូបែលសន្តិភាពរូបនេះ នឹងត្រូវបានអនុញ្ញាតឲ្យជាប់ពន្ធនាគារក្រោមការឃុំខ្លួនក្នុងផ្ទះដែរ ឬអត់ សម្រាបរយៈពេលដែលនៅសល់។គួរបញ្ជាក់ថា ទូរទស្សន៍រដ្ឋបានរាយការណ៍នៅថ្ងៃសុក្រនេះថា ប្រធានាធិបតីថ្មីរបស់ប្រទេសមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) បានអនុម័តការលើកលែងទោស សម្រាប់អ្នកទោសចំនួន ៤.៣៣៥នាក់ ដែលជាការមានចំណាត់ការបែបនេះលើកទី៣ ក្នុងរយៈពេល ៦ខែកន្លងមក។ ការលើកលែងទោសជាធម្មតាធ្វើឡើង នៅសហភាពមីយ៉ាន់ម៉ាជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាឯករាជ្យ នៅខែមករា និងពិធីបុណ្យចូលឆ្នាំថ្មី ក្នុងខែមេសានេះ៕

IMF និងធនាគារពិភពលោក៖ ពួកគេកំពុងស្តារឡើងវិញទំនាក់ទំនងជាមួយវ៉េណេស៊ុយអេឡា

2026/04/17 04:37:45 pm        61
មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) និងធនាគារពិភពលោក(World Bank) បានប្រកាសពីការបន្តទំនាក់ទំនងជាមួយប្រទេសវ៉េណេស៊ុយអេឡា ក្រោមមេដឹកនាំបណ្ដោះអាសន្នរបស់ប្រទេសអាមេរិកឡាទីនមួយនេះ។ ស្ថាប័នហិរញ្ញវត្ថុដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនឌី.ស៊ី បានកាត់ផ្តាច់ទំនាក់ទំនងជាមួយទីក្រុងការ៉ាកាស ក្នុងឆ្នាំ ២០១៩ ក្នុងពេលមានការបែងចែកនៅក្នុងសហគមន៍អន្តរជាតិជុំវិញថាតើត្រូវគាំទ្រលោក Nicolas Maduro ឬលោក Juan Guaido ជាមេដឹកនាំស្របច្បាប់របស់ប្រទេសបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីដ៏ចម្រូងចម្រាស់។ នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) លោកស្រី Kristalina Georgieva បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ស្ថាប័ននេះបានបន្តការដោះស្រាយជាមួយប្រទេសវ៉េណេស៊ុយអេឡាក្រោមរដ្ឋបាលរបស់ប្រធានាធិបតីស្តីទី លោកស្រី Delcy Rodriguez។ លោកស្រី Georgieva បាននិយាយនៅក្នុងការបង្ហោះសារនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា «ជំហានដ៏សំខាន់នេះ ត្រូវបានណែនាំដោយទស្សនៈរបស់សមាជិករបស់យើង អនុញ្ញាតឱ្យមូលនិធិ ចូលរួមឡើងវិញតាមរបៀបដែលអាចផ្តល់ប្រយោជន៍ដល់ប្រជាជនវ៉េណេស៊ុយអេឡា»។ធនាគារពិភពលោក បានប្រកាសថាខ្លួននឹងធ្វើតាមការណែនាំរបស់ IMF នៅក្នុងសេចក្តីថ្លែងការណ៍មួយភ្លាមៗ ដោយនិយាយថា វាត្រូវបាន «ណែនាំដោយលទ្ធផល» នៃដំណើរការសម្រេចចិត្តរបស់ស្ថាប័នផ្តល់ប្រាក់កម្ចី។ ធនាគារនេះបាននិយាយថា ខ្លួនបានផ្តល់ប្រាក់កម្ចីចុងក្រោយដល់ទីក្រុងការ៉ាកាស ក្នុងឆ្នាំ ២០០៥។ ការប្រកាសទាំងនេះ បានធ្វើឡើងជាច្រើនសប្តាហ៍បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលុបចោលទណ្ឌកម្មលើលោកស្រី Rodriguez ជាចំណាត់ការចុងក្រោយរបស់ទីក្រុងវ៉ាស៊ីនតោនដើម្បីផ្តល់ភាពស្របច្បាប់ដល់មេដឹកនាំស្តីទីរូបនេះ។

ប្រទេសចិនផ្តល់ប្រាក់កម្ចី និងបច្ចេកវិទ្យា សម្រាប់ផ្លូវដែកវៀតណាម

2026/04/17 04:28:26 pm        56
សេចក្តីថ្លែងការណ៍រួមមួយដែលចេញដោយក្រសួងការបរទេស បានបង្ហាញនៅថ្ងៃសុក្រ (ទី១៧ ខែមេសា ឆ្នាំ២០២៦) នេះថា ប្រទេសចិនបានផ្តល់ជូន ដើម្បីលើកកម្ពស់ទំនាក់ទំនងជាមួយវៀតណាម លើផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ដែលមានចាប់ពីប្រាក់កម្ចី និងបច្ចេកវិទ្យា រហូតដល់ការបណ្តុះបណ្តាល និងសមត្ថភាពឧស្សាហកម្ម។បន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) និងសមភាគីវៀតណាមរបស់លោក គឺលោក To Lam បានជួបគ្នាកាលពីថ្ងៃពុធ សេចក្តីថ្លែងការណ៍នោះ បានបញ្ជាក់ថា ចិនបានឲ្យដឹងថា ខ្លួននឹងណែនាំសហគ្រាសនានាឲ្យចូលរួមក្នុងគម្រោងសាងសង់ផ្លូវដែក នៅក្នុងប្រទេសជិតខាងដែលតូចជាងខ្លួនមួយនេះ។សេចក្តីថ្លែងការណ៍បានបន្ថែមថា ភាគីទាំង២ មើលឃើញកិច្ចប្រឹងប្រែងផ្លូវដែក ជា «ចំណុចមានពន្លឺថ្មី» នៅក្នុងទំនាក់ទំនងយុទ្ធសាស្ត្រ ដែលឆ្លុះបញ្ចាំងពីការអំពាវនាវរបស់មេដឹកនាំនៃប្រទេសទាំង២ សម្រាប់ការតភ្ជាប់ការដឹកជញ្ជូន និងភស្តុភារកម្មបន្ថែមទៀត។គួរបញ្ជាក់ថា វៀតណាមគឺជាដៃគូនៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវដ៏សំខាន់របស់ចិន សម្រាប់ការតភ្ជាប់ការដឹកជញ្ជូន រវាងតំបន់អាស៊ី និងអឺរ៉ុប ជាមួយនឹងគម្រោងជាច្រើនដែលទទួលបានមូលនិធិតាមរយៈប្រាក់កម្ចី និងការវិនិយោគដោយស្ថាប័នរដ្ឋផ្ទាល់ខ្លួន។លោក ស៊ី បានប្រាប់លោក Lam ថា ប្រទេសទាំង២ គួរតែបន្តរក្សាភាពច្បាស់លាស់ជាយុទ្ធសាស្ត្រកម្រិតខ្ពស់ និងផ្តល់អាទិភាពដល់សន្តិសុខនយោបាយ។ លោក Lam គ្រោងនឹងបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក នៅថ្ងៃសុក្រនេះ ចាប់តាំងពីលោកត្រូវបានជ្រើសរើសជាប្រធានាធិបតីវៀតណាមកាលពីសប្តាហ៍មុន៕

ឈីលី បណ្តេញជនបរទេសក្រុមដំបូង ក្រោមផែនការអន្តោប្រវេសន៍របស់រដ្ឋាភិបាលថ្មី

2026/04/17 04:24:28 pm        43
អាជ្ញាធរបាននិយាយថា រដ្ឋាភិបាលរបស់ប្រធានាធិបតីឈីលី លោក Jose Antonio Kast កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា បានអនុវត្តការបណ្តេញជនបរទេសដែលចូលមកដោយខុសច្បាប់ ឬអ្នកដែលមានប្រវត្តិឧក្រិដ្ឋកម្ម ជាលើកដំបូងនិងជាផ្នែកមួយនៃផែនការគ្រប់គ្រងអន្តោប្រវេសន៍ដែលបានសន្យារបស់ខ្លួន។អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Maximo Pavez បានប្រាប់អ្នកសារព័ត៌មានថា ជើងហោះហើរមួយបានចេញដំណើរពីទីក្រុង Iquique ភាគខាងជើងដឹកជនបរទេសចំនួន៤០នាក់ ធ្វើដំណើរទៅកាន់ប្រទេសបូលីវី កូឡុំប៊ី និងប្រទេសអេក្វាឌ័រ។ វីដេអូពីរដ្ឋធានី Santiago បានបង្ហាញមន្ត្រីនគរបាលកំពុងនាំជនបរទេសទាំងនោះចូលទៅក្នុងយន្តហោះ។លោក Pavez បាននិយាយថា ការបណ្តេញចេញមិនត្រូវបានប្រកាសឡើយ ប៉ុន្តែ «ត្រូវបានអនុវត្ត» ហើយវិធានការអន្តោប្រវេសន៍នឹងត្រូវបានពង្រឹង។ នគរបាលឈីលី បានចែករំលែកវីដេអូ ដែលបង្ហាញពីជនបរទេសត្រូវបានចាប់ខ្លួននៅតាមដងផ្លូវក្នុងទីក្រុង Santiago បន្ទាប់ពីការឆ្មក់បង្ក្រាប។ក្នុងចំណោមអ្នកដែលត្រូវបានបណ្តេញចេញ មាន២៥នាក់ត្រូវបានបណ្តេញដោយសារហេតុផលរដ្ឋបាល និង១៥នាក់ស្ថិតនៅក្រោមសេចក្តីបង្គាប់របស់តុលាការ នេះបើយោងតាមសេចក្តីថ្លែងការណ៍។ អាជ្ញាធរបាននិយាយថា អ្នកដែលរងផលប៉ះពាល់ បានប្រព្រឹត្តបទល្មើស រួមមានទាំងការលួចប្លន់ដោយការគំរាមកំហែង ឬអំពើហិង្សា និងបទឧក្រិដ្ឋទាក់ទងនឹងគ្រឿងញៀនជាដើម។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM