រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់

ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីក្រសួងការពារជាតិអេស្តូនី៖ ណាតូនឹងមិនដួលរលំទេ ហើយអាមេរិកនឹងការពារសម្ព័ន្ធមិត្តរបស់ខ្លួន

2026/04/17 04:12:33 pm        59
រដ្ឋមន្ត្រីក្រសួងការពារជាតិអេស្តូនី បានប្រាប់សារព័ត៌មាន Reuters ថា ប្រទេសសមាជិករបស់អង្គការណាតូ (NATO) មិនមានការសង្ស័យនោះទេថា សហរដ្ឋអាមេរិកនឹងជួយការពារខ្លួន ប្រសិនបើរុស្ស៊ីវាយប្រហារ ខណៈពេលដែលព្រមានថា អឺរ៉ុបមិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីទប់ទល់នឹងទីក្រុងមូស្គូដោយខ្លួនឯងបាននៅឡើយទេ។ចារកម្មអេស្តូនី បានព្រមានកាលពីខែកុម្ភៈថា ប្រទេសជិតខាងរបស់ខ្លួន គឺរុស្ស៊ី កំពុងស្តុកទុកគ្រាប់រំសេវសម្រាប់សង្គ្រាមនាពេលអនាគត បន្ទាប់ពីជម្លោះនៅអ៊ុយក្រែនបានបញ្ចប់។ រុស្ស៊ីបានពិពណ៌នា អំពីការចោទប្រកាន់របស់បណ្ដាមេដឹកនាំអឺរ៉ុប ដែលថា ខ្លួនអាចវាយប្រហារប្រទេសសមាជិកអង្គការណាតូនោះ ជាការនិយាយមិនសមហេតុផល។ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងខែនេះបានគំរាមដកសហរដ្ឋអាមេរិកចេញពីសម្ព័ន្ធមិត្តមួយនេះ ដោយសារតែការបដិសេធរបស់សមាជិកអឺរ៉ុប ក្នុងការបញ្ជូននាវាទៅបើកច្រកសមុទ្រហ័រមូស ជិតអ៊ីរ៉ង់។ សម្ព័ន្ធមិត្តនេះត្រូវបានរង្គោះរង្គើរួចទៅហើយ ដោយសារផែនការរបស់លោក ក្នុងការចង់ដណ្តើមកាន់កាប់កកោះ Greenland ពីប្រទេសដាណឺម៉ាក ដែលជាសម្ព័ន្ធមិត្តរបស់ណាតូ។ប៉ុន្តែរដ្ឋមន្ត្រីក្រសួងការពារជាតិអេស្តូនី លោក Hanno Pevkur បានប្រាប់សារព័ត៌មាន Reuters ថា លោកមិនមានការសង្ស័យទេថា សហរដ្ឋអាមេរិកនឹងមកការពារប្រទេសយើង ប្រសិនបើរុស្ស៊ីវាយប្រហារ។ អំឡុងពេលទស្សនកិច្ចមួយទៅកាន់រដ្ឋធានី Vilnius របស់ប្រទេសលីទុយអានី កាលពីថ្ងៃព្រហស្បតិ៍ លោកបាននិយាយថា «មែនហើយ ខ្ញុំទុកចិត្តសហរដ្ឋអាមេរិក ហើយខ្ញុំទុកចិត្តសម្ព័ន្ធមិត្តទាំងអស់របស់យើង»។លោកបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកត្រូវការអឺរ៉ុប សម្រាប់យោធារបស់ខ្លួន ដូចអឺរ៉ុបត្រូវការសហរដ្ឋអាមេរិកដែរ ដូច្នេះ «ខ្ញុំមិនជឿថា អង្គការណាតូនឹងដួលរលំនោះទេ»៕

លោក Trump បានបដិសេធថា តម្លៃប្រេងឥន្ធនៈខ្ពស់ គឺ «ក្លែងក្លាយ» ក្នុងសុន្ទរកថាសេដ្ឋកិច្ចនៅ Las Vegas

2026/04/17 04:09:19 pm        59
ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (ទី១៦ ខែមេសា ឆ្នាំ២០២៦) នេះ បានច្រានចោលតម្លៃប្រេងឥន្ធនៈខ្ពស់ ក្នុងអំឡុងពេលមានសង្គ្រាមរបស់លោក ជាមួយអ៊ីរ៉ង់ ដោយអះអាងថា ការខូចខាតសេដ្ឋកិច្ចដែលបង្កឡើងដោយសង្គ្រាម គឺមិនសូវធ្ងន់ធ្ងរជាងការរំពឹងទុកនោះទេ។ដោយថ្លែងនៅក្នុងសាលជប់លៀងក្នុងសណ្ឋាគារមួយក្បែរ Las Vegas Strip នៅឯព្រឹត្តិការណ៍មួយដែលមានគោលបំណងលើកកម្ពស់ឥណទានពន្ធ សម្រាប់បុគ្គលិកដែលទទួលបានប្រាក់ទឹកតែ លោក Trump បាននិយាយថា៖ «យើងកំពុងមានអតិផរណាក្លែងក្លាយមួយចំនួន ដោយសារតែប្រេងឥន្ធនៈ តម្លៃថាមពល ដែលមនុស្សគ្រប់គ្នានិយាយថា នឹងឡើងដល់ ២៥០ដុល្លារ»។ ការលើកឡើងរបស់លោក ហាក់ដូចជាសំដៅទៅលើការប្រែប្រួលនៃតម្លៃប្រេងមួយបារ៉ែល ដែលបានកើនឡើងគួរឲ្យកត់សម្គាល់ អំឡុងសង្គ្រាម និងបានធ្លាក់ចុះក្រោម ៩៥ដុល្លារ កាលពីថ្ងៃទី១៦ ខែមេសា។ការបង្ហាញខ្លួនរបស់លោក Trump ដើម្បីលើកតម្កើងឥណទានពន្ធនេះ បានធ្វើតាមយុទ្ធសាស្ត្រផ្ញើសារដ៏ទូលំទូលាយ ខណៈដែលសង្គ្រាមខិតជិតដល់រយៈពេល ២ខែហើយ។ នោះគឺការព្យាករពីទំនុកចិត្តលើសេដ្ឋកិច្ច និងទីផ្សារភាគហ៊ុនដែលកំពុងងើបឡើងវិញ ខណៈពេលដែលមិនអើពើនឹងផលវិបាកហិរញ្ញវត្ថុដោយសារជម្លោះ។លោកប្រធានាធិបតីមិនបាននិយាយអ្វីច្រើន អំពីតម្លៃប្រេងឥន្ធនៈទេ ដែលលើសពី ៥ដុល្លារ ក្នុងមួយហ្គាឡុង នៅស្ថានីយប្រេងឥន្ធនៈជាច្រើននៅទីក្រុង Las Vegas ឬការកើនឡើងនូវតម្លៃសំបុត្រយន្តហោះ ដែលត្រូវបានជំរុញដោយសារតម្លៃប្រេងឥន្ធនៈឡើងខ្ពស់៕

លោក Todd Lyons នាយកស្តីទីនៃទីភ្នាក់ងារ ICE មានផែនការចាកចេញពីតួនាទីនេះ

2026/04/17 04:05:46 pm        46
លោក Markwayne Mullin រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិបានបញ្ជាក់ថា លោក Todd Lyons នាយកស្តីទីនៃទីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍និងគយសហរដ្ឋអាមេរិក(ICE) មានផែនការចាកចេញពីទីភ្នាក់ងារនេះ។ លោក Mullin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា «នាយក លោក Lyons គឺជាអ្នកដឹកនាំដ៏អស្ចារ្យម្នាក់របស់ទីភ្នាក់ងារ ICE» ហើយលោកគឺជាអ្នក «មានតួនាទីសំខាន់» នៅក្នុងរបៀបវារៈអន្តោប្រវេសន៍របស់រដ្ឋបាលលោក Trump។លោក Lyons ដែលបានពិនិត្យការនិរទេសមនុស្សរាប់ម៉ឺននាក់ នឹងចាកចេញពីតួនាទីនេះក្រោយថ្ងៃទី៣១ ខែឧសភា ដើម្បីចូលរួមក្នុងវិស័យឯកជន។ លោក បានធ្វើការនៅក្នុងទីភ្នាក់ងារសហព័ន្ធនេះរយៈពេលជិតពីរទសវត្សរ៍មកហើយ ហើយកាលពីពេលមុនបានបម្រើការនៅកងទ័ពអាកាសសហរដ្ឋអាមេរិក និងជាមន្ត្រីនគរបាល។ នៅមិនទាន់ច្បាស់លាស់ភ្លាមៗនៅឡើយទេ ថាអ្នកណានឹងជំនួសលោក Lyons ជាប្រធានទីភ្នាក់ងារអនុវត្តច្បាប់ដែលមានកម្លាំងការងារជាង ២៧.៤០០នាក់។លោក Trump បានតែងតាំងលោក Lyons ជានាយកស្តីទីរបស់ទីភ្នាក់ងារ ICE កាលពីខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីលោក Caleb Vitello ត្រូវបានចាត់តាំងជាថ្មីចេញពីតំណែងនេះ។

លោក Trump ជំរុញឲ្យក្រុមហេសបូឡា «ធ្វើអ្វីដោយប្រយ័ត្នប្រយែង» ខណៈសាទរ «ថ្ងៃប្រវត្តិសាស្ត្រ» សម្រាប់លីបង់

2026/04/17 03:55:01 pm        56
នៅថ្ងៃសុក្រ (ទី១៦ ខែមេសា ឆ្នាំ២០២៦) នេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកឡើងពីលទ្ធភាពដែលអាចមានចំណុចរបត់មួយ សម្រាប់ប្រទេសលីបង់ បន្ទាប់ពីបទឈប់បាញ់ជាមួយអ៊ីស្រាអែល បានចូលជាធរមាន ដោយពណ៌នាថា វាគឺជា «ថ្ងៃប្រវត្តិសាស្ត្រ»។តាមរយៈការបង្ហោះមួយ នៅលើបណ្ដាញសង្គម Truth Social ប៉ុន្មានម៉ោងបន្ទាប់ពីបទឈប់បាញ់ បានចាប់ផ្តើម លោក Trump បាននិយាយថា «រឿងល្អៗកំពុងកើតឡើងហើយ» នៅក្នុងប្រទេសលីបង់។ជាមួយគ្នានេះ លោកក៏បានថ្លែងទៅកាន់ក្រុមហេសបូឡាដោយផ្ទាល់ផងដែរ ដោយបង្ហាញពីក្តីសង្ឃឹមថា ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់មួយនេះ នឹង «ធ្វើអ្វីៗដោយប្រយ័ត្នប្រយែងក្នុងអំឡុងពេលវេលាដ៏សំខាន់នេះ»។ លោក Trump បានបន្ថែមថា ចំណាត់ការនេះ អាចជា «ពេលវេលាដ៏អស្ចារ្យ» សម្រាប់ក្រុមនេះ ខណៈពេលដែលសង្កត់ធ្ងន់លើតម្រូវការ ដើម្បីបញ្ចប់អំពើហិង្សា។លោក Trump បានសរសេរថា «លែងមានការសម្លាប់ទៀតហើយ។ ត្រូវតែមានសន្តិភាពជាស្ថាពរ!» ដោយលោកកំណត់ពេលវេលានេះថា ជាឱកាស ដើម្បីបន្ធូរបន្ថយភាពតានតឹង បន្ទាប់ពីមានជម្លោះក្នុងតំបន់អស់រយៈពេលជាច្រើនខែ។ការអត្ថាធិប្បាយរបស់លោកកើតឡើងចំពេលមានភាពមិនប្រាកដប្រជាជាបន្តបន្ទាប់ នៅក្នុងប្រទេសលីបង់ និងតំបន់យ៉ាងធំ ជាកន្លែងដែលកិច្ចប្រឹងប្រែងផ្នែកការទូតបានកើនឡើង ដើម្បីទប់ស្កាត់ការកើនឡើងភាពតានតឹងបន្ថែមទៀត និងជំរុញឆ្ពោះទៅរកបទឈប់បាញ់កាន់តែទូលំទូលាយ។ មេដឹកនាំអាមេរិកបានប្រកាសមុននេះថា អ៊ីស្រាអែល និងលីបង់បានយល់ព្រមលើបទឈប់បាញ់កាលពីថ្ងៃព្រហស្បតិ៍ ហើយបានបញ្ជាក់ថា លោកកំពុងព្យាយាមរៀបចំកិច្ចប្រជុំលើកដំបូង រវាងមេដឹកនាំនៃប្រទេសទាំង២៕

អ៊ីរ៉ង់៖ ការគំរាមដាក់ទណ្ឌកម្មថ្មីបង្ហាញពី «ភេរវកម្មសេដ្ឋកិច្ច» របស់សហរដ្ឋអាមេរិក

2026/04/17 03:51:22 pm        57
អ៊ីរ៉ង់ បានថ្កោលទោសទណ្ឌកម្មចុងក្រោយរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ថា ជា «ភេរវកម្មសេដ្ឋកិច្ច» ខណៈទីក្រុងវ៉ាស៊ីនតោន បានប្រកាសពីយុទ្ធនាការថ្មីមួយដើម្បីដាក់សម្ពាធសេដ្ឋកិច្ចជាអតិបរមាលើសាធារណរដ្ឋអ៊ីស្លាមមួយនេះ។ ការថ្កោលទោសដ៏ខ្លាំងក្លា ចេញមកពីអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Esmaeil Baghaei ជាអ្នកដែលបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីបង្ហាញពីជំហររបស់ប្រទេសលោក។លោក Baghaei បានបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គម X ថា «វាជារឿងដ៏គួរឱ្យស្អប់ខ្ពើមយ៉ាងខ្លាំង ដែលគោលនយោបាយបង្កការឈឺចាប់ និងការរងទុក្ខលំបាកដោយចេតនាទៅលើមនុស្សស្លូតត្រង់។ នេះបានបង្ហាញពីគំនិតអមនុស្សធម៌នៅពីក្រោយពួកគេ។ ទាំងនេះ គឺជាអំពើភេរវកម្មសេដ្ឋកិច្ច និងការជំរិតដែលឧបត្ថម្ភដោយរដ្ឋមួយនេះ ជាសកម្មភាពបង្កើតឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយនៅក្នុងឥទ្ធិពលរួមរបស់ពួកគេ ដែលបង្កើតបានជាអំពើប្រល័យពូជសាសន៍»។លោក Pete Hegseth រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅមន្ទីរបញ្ចកោណកាលពីថ្ងៃព្រហស្បតិ៍ថា ក្រសួងរតនាគារសហរដ្ឋអាមេរិកនឹងចាប់ផ្តើមប្រតិបត្តិការមួយមានឈ្មោះថា «កំហឹងសេដ្ឋកិច្ច» ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ដើម្បីបង្កើនសម្ពាធសេដ្ឋកិច្ច។លោក Hegseth និយាយថា យោធាសហរដ្ឋអាមេរិកត្រៀមខ្លួនរួចរាល់ដើម្បីបន្តប្រតិបត្តិការប្រយុទ្ធ «ដោយមានកម្លាំងខ្លាំងជាងពេលណាៗទាំងអស់» ប្រសិនបើអ៊ីរ៉ង់ធ្វើការជ្រើសរើសខុស ហើយបដិសេធមិនឈានដល់កិច្ចព្រមព្រៀង។ លោកក៏បានពិពណ៌នាចំណាត់ការបិទផ្លូវកំពង់ផែអ៊ីរ៉ង់ដោយយោធារបស់សហរដ្ឋអាមេរិកថាជាមធ្យោបាយដ៏ទន់ភ្លន់បំផុតដើម្បីដោះស្រាយជម្លោះនាពេលពេលបច្ចុប្បន្ន។

ប្រជាជនទីក្រុងគីវ បង្ហាញកំហឹង និងភាពអស់សង្ឃឹម ក្រោយការវាយប្រហារថ្មីចុងក្រោយរបស់រុស្ស៊ី

2026/04/17 03:47:45 pm        65
ការវាយប្រហាររបស់រុស្ស៊ី ដែលកំណត់គោលដៅលើប្រទេសអ៊ុយក្រែន បានបំផ្លាញអគារលំនៅឋានមួយកន្លែងក្នុងទីក្រុងគីវ ដោយផ្ទុះបំបែកបង្អួច និងបំផ្លាញយ៉រផ្ទះ។ ប្រជាជនជាច្រើននៅក្នុងអគារដែលរងការបំផ្លាញ ត្រូវបានគេមើលឃើញកំពុងសម្អាតបំណែកកញ្ចក់ និងជួសជុលបង្អួចដែលបែក។ ស្ត្រីអាយុ៤០ម្នាក់ឆ្នាំម្នាក់បាននិយាយថា អ្នកស្រីស្គាល់ក្មេងប្រុសម្នាក់ដែលបានស្លាប់ ហើយមានកំហឹងយ៉ាងខ្លាំង។ អ្នកស្រី មិនឃើញគោលដៅយោធាទេ ប៉ុន្តែមានតែគោលដៅលើលំនៅឋាន និងសាលាមត្តេយ្យនៅក្នុងតំបន់នោះ ខណៈកងទ័ពរុស្ស៊ី កំពុងវាយប្រហារកន្លែងដែលមនុស្សរស់នៅដោយសន្តិភាព។ប្រជាជននិយាយថា ពួកគេមានអារម្មណ៍ភ័យខ្លាច និងអស់សង្ឃឹម ដោយពលរដ្ឋម្នាក់បាននិយាយថា អ្នកស្រីធ្លាប់មានយ៉រផ្ទះដ៏ស្រស់ស្អាត ប៉ុន្តែពេលនេះគ្មានអ្វីនៅសេសសល់ទៀតទេ។ អ្នកស្រីបាននិយាយថា នៅពេលដែលមនុស្សស្លាប់ ជាពិសេសកុមារ វាពិតជាព្រួយបារម្ភខ្លាំង និងមិនអាចទ្រាំទ្របានឡើយ។

ទួរគីធ្វើជាម្ចាស់ផ្ទះនៃកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដ៏សំខាន់បំផុត ដើម្បីបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា

2026/04/17 03:27:12 pm        57
ប្រទេសទួរគី ធ្វើជាម្ចាស់ផ្ទះនៃវេទិកាដ៏សំខាន់មួយ នៅថ្ងៃសុក្រនេះ ដោយនាំមកជួបជុំគ្នានូវរដ្ឋមន្ត្រីការបរទេសនៃប្រទេសប៉ាគីស្ថាន អារ៉ាប៊ីសាអ៊ូឌីត និងអេហ្ស៊ីប ខណៈដែលអ៊ីស្លាម៉ាបាដ ជំរុញកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា។ប្រមុខកងទ័ពដ៏មានឥទ្ធិពលរបស់ប្រទេសប៉ាគីស្ថាន បានជួបជាមួយអ្នកចរចាជាន់ខ្ពស់ នៅទីក្រុងតេអេរ៉ង់កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលទីក្រុងវ៉ាស៊ីនតោន និងអ៊ីរ៉ង់ កំពុងពិចារណាអំពីកិច្ចចរចាជុំថ្មីមួយ ដើម្បីបញ្ចប់សង្គ្រាមរយៈពេល ៦សប្តាហ៍។លោកប្រធានាធិបតី រ៉េសិប តៃយីប អឺដូហ្កាន់ នឹងថ្លែងសុន្ទរកថានៅក្នុងវេទិកាការទូត Antalya រយៈពេលបីថ្ងៃ នៅពេលដែលវេទិកានេះ ត្រូវបានបើកឡើង នៅថ្ងៃសុក្រនេះ នៅក្នុងរមណីយដ្ឋានលំហែកម្សាន្តមេ   ឌីទែរ៉ាណេ Antalya។រដ្ឋមន្ត្រីការបរទេសនៃប្រទេសទួរគី ប៉ាគីស្ថាន អារ៉ាប៊ីសាអ៊ូឌីត និងអេហ្ស៊ីប នឹងជួបគ្នា នៅខាងក្រៅវេទិកានេះ ដោយសង្គ្រាម និងការបិទច្រកសមុទ្រហ័រមូសដ៏សំខាន់ ត្រូវបានគេរំពឹងថា នឹងគ្របដណ្ដប់កិច្ចប្រជុំនេះ។ ពេលវេលានៃជំនួប មិនទាន់ត្រូវបានប្រកាសនៅឡើយទេ៕

ប្រភព៖ អាមេរិកនឹងពន្យារពេលដឹកជញ្ជូនអាវុធទៅកាន់ប្រទេសអឺរ៉ុបមួយចំនួន ដោយសារតែសង្គ្រាមអ៊ីរ៉ង់

2026/04/17 03:23:39 pm        48
ប្រភពចំនួន ៥ ដែលដឹងពីបញ្ហានេះ បាននិយាយថា មន្ត្រីអាមេរិកបានជូនដំណឹងដល់សមភាគីអឺរ៉ុបមួយចំនួនថា ការដឹកជញ្ជូនអាវុធមួយចំនួនដែលបានចុះកិច្ចសន្យានាពេលកន្លងមក ទំនងជាត្រូវបានពន្យារពេល ដោយសារសង្គ្រាមអ៊ីរ៉ង់ នៅតែបន្តប្រើប្រាស់ស្តុកអាវុធ។ ប្រភពទាំងនោះ ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែការទំនាក់ទំនងមិនមែនជាសាធារណៈ បានលើកឡើងថា ប្រទេសអឺរ៉ុបជាច្រើន នឹងរងផលប៉ះពាល់ រួមទាំងនៅតំបន់បាល់ទិក និងនៅតំបន់ស្កែនឌីណាវី (Scandinavia)។ប្រភពដដែលបានបន្ថែមថា អាវុធមួយចំនួន ត្រូវបានទិញដោយប្រទេសអឺរ៉ុប ក្រោមកម្មវិធីលក់អាវុធ     ឲ្យបរទេស ប៉ុន្តែមិនទាន់ត្រូវបានដឹកជញ្ជូននៅឡើយទេ។ មន្ត្រីអាមេរិកបានប្រាប់មន្ត្រីអឺរ៉ុប នៅក្នុងសារទ្វេភាគី រយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។សេតវិមាន និងក្រសួងការបរទេស បានបង្វែរសំណួរទៅមន្ទីរបញ្ចកោណ ដែលមិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយ។ការពន្យារពេលដឹកជញ្ជូននេះ បង្ហាញពីកម្រិតដែលសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ដែលបានចាប់ផ្តើមជាមួយនឹងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅថ្ងៃទី ២៨ ខែកុម្ភៈ បានចាប់ផ្តើមពង្រីកការផ្គត់ផ្គង់អាវុធ និងគ្រាប់រំសេវសំខាន់ៗមួយចំនួនរបស់សហរដ្ឋអាមេរិក៕

ចោរប្លន់ធនាគារនៅប្រទេសអ៊ីតាលី ចាប់មនុស្ស ២៥នាក់ ជាចំណាប់ខ្មាំង

2026/04/17 03:21:12 pm        57
ប្រភពព័ត៌មានពីនគរបាល បានប្រាប់សារព័ត៌មាន AFP ថា ចោរប្លន់ធនាគារនៅប្រទេសអ៊ីតាលី ចាប់មនុស្ស ២៥នាក់ ជាចំណាប់ខ្មាំង រយៈពេលពីរម៉ោង កាលពីថ្ងៃព្រហស្បតិ៍ មុនពេលរត់គេចខ្លួនតាម        រូងក្រោមដី ជាមួយនឹងរបស់របរលួចយកចេញពីទូរដែក។  ប្រភពព័ត៌មាន បាននិយាយថា ចោរប្លន់បីនាក់ដែលពាក់ម៉ាស់ ដែលម្នាក់ក្នុងចំណោមពួកគេ «មានអាវុធ» បានចូលទៅក្នុងសាខាមួយនៃធនាគារ French Credit Agricole ក្នុងទីក្រុង Naples នៅម៉ោងប្រហែល ១១:៣០ ព្រឹក (ម៉ោង ០៩:៣០ម៉ោងសកល)។លោកបាននិយាយទៀតថា ពួកគេបានចាប់អតិថិជន និងបុគ្គលិក ជាចំណាប់ខ្មាំង ដែលត្រូវបានជួយ     សង្គ្រោះប្រហែលពីរម៉ោងក្រោយមក។លោក Michele di Bari អភិបាលក្រុង Naples បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖          «ដោយសារមានការឆ្លើយតបយ៉ាងរហ័ស...ចំណាប់ខ្មាំងទាំងអស់ ត្រូវបានដោះលែងភ្លាមៗ បន្ទាប់ពីម៉ោង ១:៣០ រសៀល ដោយពុំមានរបួសធ្ងន់ធ្ងរទេ»៕

នាយករដ្ឋមន្ត្រី៖ អង់គ្លេសចង់ឲ្យច្រកសមុទ្រហ័រមូសត្រូវបានបើកឡើងវិញ ដោយគ្មានបុរេលក្ខខណ្ឌ

2026/04/17 03:18:11 pm        54
លោកនាយករដ្ឋមន្ត្រី Keir Starmer បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចក្រភពអង់គ្លេសចង់ឲ្យច្រកសមុទ្រហ័រមូស ត្រូវបានបើកឡើងវិញ ដោយគ្មានបុរេលក្ខខណ្ឌ។  លោក Starmer ត្រូវបានដកស្រង់សម្តីនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយការិយាល័យរបស់លោកថា៖«ការបើកច្រកសមុទ្រនេះឡើងវិញដោយគ្មានលក្ខខណ្ឌ និងភ្លាមៗ គឺជាការទទួលខុសត្រូវជាសកល ហើយយើងត្រូវធ្វើសកម្មភាព ដើម្បីឲ្យថាមពល និងពាណិជ្ជកម្មសកលហូរចូលដោយសេរីឡើងវិញ។ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ( Emmanuel Macron) និងខ្ញុំ មានការ     ប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ ក្នុងការបង្កើតគំនិតផ្តួចផ្តើមពហុជាតិ ដើម្បីការពារសេរីភាពនៃការធ្វើនាវា    ចរណ៍»។ «យើងត្រូវតែធានាដល់ការដឹកជញ្ជូនពាណិជ្ជកម្ម និងគាំទ្រប្រតិបត្តិការបោសសម្អាតមីន ដើម្បីធានាបាននូវការវិលត្រឡប់ទៅរកស្ថិរភាព និងសន្តិសុខសកល»។សេចក្តីថ្លែងការណ៍នេះ ត្រូវបានគេរំពឹងថា នឹងត្រូវបានថ្លែងក្នុងអំឡុងពេលកិច្ចប្រជុំនិម្មិតមួយស្តីពីច្រក   សមុទ្រហ័រមូសថ្មី ដែលរៀបចំឡើងពីទីក្រុងប៉ារីស និងដឹកនាំដោយមេដឹកនាំនៃចក្រភពអង់គ្លេស និង     បារាំង។លោក Starmer នឹងទៅដល់ទីក្រុងប៉ារីស នៅថ្ងៃសុក្រនេះ ដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនិម្មិតមួយអំពីច្រកសមុទ្រហ័រមូស រួមជាមួយរដ្ឋមន្ត្រីការបរទេស លោកស្រី Yvette Cooper និងនាយសេនាធិការកងទ័ពអាកាសលោក Richard Knighton។ សរុបទាំងអស់ មានប្រទេសប្រមាណ ៤០ ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងសន្និសីទនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM