រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់

ព័ត៌មានអន្តរជាតិ

នាវាដឹកប្រេងចិនរងទណ្ឌកម្មអាមេរិក ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz

2026/04/15 01:47:49 pm        120
ទិន្នន័យតាមដានការដឹកជញ្ជូនបង្ហាញថា នាវាដឹកប្រេងចិនមួយគ្រឿងដែលរងទណ្ឌកម្មសហរដ្ឋអាមេរិក បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz កាលពីថ្ងៃអង្គារ បើទោះបីជាមានការបិទច្រករបស់អាមេរិកក៏ដោយ ។ទិន្នន័យពីគេហទ័ព័រ LSEG, MarineTraffic និង Kpler បង្ហាញថា នាវាដឹកប្រេង Rich Starry ក្លាយជានាវាដឹកប្រេងដំបូងគេ បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រមួយនេះ និងចាកចេញពីតំបន់ឈូងសមុទ្រ ចាប់តាំងពីការបិទច្រករបស់សហរដ្ឋអាមេរិក ចាប់ផ្តើម ។ចំណែកឯទិន្នន័យពីគេហទំព័រ MarineTraffic ឃើញទីតាំងរបស់វា នៅវេលាម៉ោង ៤ និង ៤៥នាទី ម៉ោងសកលថ្ងៃអង្គារ នៅជិតតំបន់ឆ្នេរភាគខាងត្បូងអ៊ីរ៉ង់ ហើយនិងធ្វើដំណើរឆ្ពោះទៅកាន់តំបន់ឈូងសមុទ្រអូម៉ង់ បន្ទាប់ពីឆ្លងកាត់ច្រកសមុទ្រ Hormuz ។សូមបញ្ជាក់ថា ក្រុមហ៊ុន Shanghai Xuanrun Shipping Co Ltd ដែលជាម្ចាស់គ្រប់គ្រងនាវាដឹកប្រេងមួយគ្រឿងនេះ រងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក សម្រាប់ការជាប់ពាក់ព័ន្ធជាមួយអ៊ីរ៉ង់ ។ ក្រុមហ៊ុនពុំអាចទាក់ទងសុំសេចក្តីអត្ថាធិប្បាយភ្លាមៗបាននោះទេ ៕

ធានាធិបតីកូរ៉េខាងត្បូង ព្រមានថាជម្លោះមជ្ឈិមបូព៌ានឹងធ្វើឲ្យតម្លៃប្រេងនៅតែហក់ឡើងខ្ពស់ប្រធ

2026/04/15 01:47:26 pm        89
ានាធិបតីកូរ៉េខាងត្បូងលោក LeeJae Myung បាននិយាយកាលពីថ្ងៃអង្គារថាភាពតានតឹងកើនឡើងជុំវិញច្រកសមុទ្រ Hormuzធ្វើឲ្យពិបាកណាស់ទៅហើយដល់សុទិដ្ឋិនិយមនៃផលវិបាកពីសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ហើយលោកបានព្រមានថា តម្លៃប្រេងខ្ពស់ និងវិបត្តិខ្សែចង្វាក់ផ្គត់ផ្គង់ទំនងជានៅមានមួយរយៈពេលទៀត ។លោក Lee នយាយប្រាប់ជំនួបគណៈរដ្ឋមន្រ្តីថារដ្ឋាភិបាលកូរ៉េខាងត្បូងគួរតែដោះស្រាយការអាក់ខានរយៈពេលយូរលើថាមពលសកល និងទីផ្សារវត្ថុធាតុដើមដូចដែលពួកគេធ្លាប់បានធ្វើ និងពង្រឹងប្រព័ន្ធឆ្លើយតបគ្រាអាសន្នរបស់ខ្លួន ។លោក Leeបានជរុញផងដែរឲ្យក្រសួងទាំងអស់ចាត់វិធានការភ្លាមៗ ដើម្បីបញ្ជូនថវិការបន្ថែមដែលត្រូវបានអនុម័តជាការឆ្លើយតបនឹងសង្រ្គាមមួយនេះ ។លោកបានជំរុញឲ្យភាគីក្នុងសង្រ្គាមមួយនេះ ចាត់វិធានការឆ្ពោះទៅរកសន្តិភាពដែលពិភពលោកទាំងមូលចង់បាន ដោយផ្អែកលើគោលការណ៍ការពារសិទ្ធិមនុស្សសកលនិងមេរៀនប្រវត្តិសាស្រ្ត ៕

ហេតុការណ៍បាញ់ប្រហារនៅប្រទេសទួរគី បណ្តាលឲ្យមនុស្ស ១៦នាក់ រងរបួស

2026/04/15 01:47:01 pm        71
លោកអភិបាល Hasan Sildak និយាយថា យុវជនម្នាក់ បានបើកការបាញ់ប្រហារនៅវិទ្យាល័យមួយកន្លែង ស្ថិតក្នុងខេត្តភាគអាគ្នេយ៍ Sanliurfa ប្រទេសទួរគី បណ្តាលឲ្យមនុស្សយ៉ាងហោច ១៦នាក់ រងរបួស រួមទាំងសិស្សសាលា និងគ្រូបង្រៀនផងដែរ មុនពេលរូបគេបាញ់សម្លាប់ខ្លួនឯង ។លោក Sildak បន្តថា ខ្មាន់កាំភ្លើងដែលជាអតីតសិស្សនៅវិទ្យាល័យមួយនេះ ប្រើប្រាស់កាំភ្លើងខ្លីក្នុងការវាយប្រហារនៅស្រុក Siverek ។ អ្នករងគ្រោះមួយចំនួន មានរបួសស្រាល ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យទីក្រុង Sanliurfa ។លោកនិយាយទៀតថា ជនវាយប្រហារគ្មានប្រវត្តិព្រហ្មទណ្ឌនោះទេ ហើយសាលារៀនមួយនេះ ត្រូវបានចាត់ថ្នាក់ថាជាកន្លែងសុវត្ថិភាពដោយក្រុមនគរបាល ។ ជនវាយប្រហារបានសម្លាប់ខ្លួនឯង ពេលដែលនគរបាលព្យាយាមចាប់ខ្លួនរូបគេ ។សាក្សីម្នាក់និយាយថា ជនវាយប្រហារ បើកការបាញ់ប្រហារដោយឥតញញើតដៃ ដោយចាប់ផ្តើមបាញ់ប្រហារចេញពីសួនច្បារសាលារៀន មុនពេលចូលទៅក្នុងអគារថ្នាក់រៀន ។ក្រសួងមហាផ្ទៃទួរគី និយាយថា អ្នករងរបួស ១០នាក់ គឺជាសិស្សសាលា ៤នាក់គឺជាគ្រូបង្រៀន ម្នាក់គឺជាមន្រ្តីនគរបាល និងម្នាក់ទៀត គឺជាបុគ្គលិកអាហារដ្ឋានសាលា ៕

គ្មានកិច្ចពិភាក្សានោះទេរវាងកាតា និងអ៊ីរ៉ង់ លើការចំណាយដើម្បីបញ្ឈប់ការវាយប្រហាររបស់អ៊ីរ៉ង់

2026/04/15 01:45:48 pm        71
​លោក Majed Al-Ansari គឺជាអ្នកនាំពាក្យក្រសួងការបរទេសកាតា និយាយកាលពីថ្ងៃអង្គារថា គ្មាននោះទេកិច្ចពិភាក្សារវាងកាតា និងអ៊ីរ៉ង់ ពាក់ព័ន្ធនឹងការចំណាយមូលនិធិ ដើម្បីបញ្ឈប់ការវាយប្រហាររបស់អ៊ីរ៉ង់លើកាតា ហើយការលើកឡើងថា កិច្ចពិភាក្សាបែបនេះបានធ្វើឡើង គឺមិនពិតនោះទេ ។លោក Al-Ansari និយាយនៅក្នុងសន្និសីទសារព័ត៌មានថា មាននូវការសម្របសម្រួលកម្រិតខ្ពស់ជាមួយបងប្អូនរបស់ពួកយើងនៅប៉ាគីស្ថាន ជាមួយសហរដ្ឋអាមេរិក និងជាមួយភាគីផ្សេងទៀត ដើម្បីឲ្យបញ្ហារបស់ពួកយើង អាទិភាពរបស់ពួកយើង ស្ថិតនៅលើតុ ។ប្រភពបាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្រុមចរចាមកពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាចនឹងវិលត្រឡប់ទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដវិញ ក្នុងសប្តាហ៍នេះ ដើម្បីចាប់ផ្តើមឡើងវិញកិច្ចចរចា បញ្ចប់សង្រ្គាម បន្ទាប់ពីបរាជ័យកាលពីចុងសប្តាហ៍មុន ជំរុញឲ្យទីក្រុងវ៉ាស៊ីនតោន បិទកំពង់ផែអ៊ីរ៉ង់ ។ស្របពេលដែលការបិទច្រករបស់សហរដ្ឋអាមេរិក បង្កឲ្យមានវោហោសាស្រ្តដ៏ខឹងសម្បារពីទីក្រុងតេអេរ៉ង់ សញ្ញានៃការចូលរួមផ្នែកការទូត អាចនឹងបន្តជួយរម្ងាត់ទីផ្សារប្រេង ជំរុញឲ្យតម្លៃប្រេងឆៅធ្លាក់មកនៅក្រោម ១០០ដុល្លារក្នុង ១បារ៉ែលវិញ កាលពីថ្ងៃអង្គារ ។កិច្ចពិភាក្សាកម្រិតខ្ពស់បំផុតរវាងបច្ចាមិត្តទាំង ២ ចាប់តាំងពីបដិវត្តន៍អ៊ិស្លាមឆ្នាំ ១៩៧៩ បានបញ្ចប់ទៅនៅក្នុងរដ្ឋធានីប្រទេសប៉ាគីស្ថានដោយពុំបានទម្លុះភាពទាល់ច្រកបាន កាលពីចុងសប្តាហ៍កន្លងទៅ បង្កឲ្យមានមន្ទិលសង្ស័យលើការរស់រានរបស់បទឈប់បាញ់រយៈពេល ២សប្តាហ៍ ដែលនៅសល់រយៈពេល ១សប្តាហ៍ទៀតប៉ុណ្ណោះ ៕

លោក Merz៖ អឺរ៉ុបត្រូវតែជាប់ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសន្តិភាពណាមួយរបស់អ៊ុយក្រែន

2026/04/15 01:45:27 pm        72
អធិការបតីអាល្លឺម៉ង់លោក Friedrich Merz បាននិយាយថា អឺរ៉ុបត្រូវតែជាប់ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងណាមួយគាំទ្រដោយអន្តរជាតិ ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ។ក្នុងសន្និសីទសារព័ត៌មានរួមគ្នា នៅទីក្រុងប៊ែរឡាំងជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy លោក Merz និយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកដឹងថា បើសិនជាពួកគេចង់បានហត្ថលេខារបស់អឺរ៉ុបលើកិច្ចព្រមព្រៀងណាមួយ ដែលជាហត្ថលេខាដ៏ចាំបាច់ ពីព្រោះថា អឺរ៉ុបត្រូវតែរួមចំណែកនៅក្នុងដំណើរការសន្តិភាព ហើយនិងជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពនោះ ដល់ពេលនោះ អឺរ៉ុបត្រូវតែមានការជាប់ពាក់ព័ន្ធ ។អធិការបតីរូបនេះ បានប្រកាសផងដែរផែនការ ដើម្បីសហការណ៍ជាមួយអ៊ុយក្រែន លើយានដ្រូន និងបច្ចេកវិទ្យាទិន្នន័យសមរភូមិ ហើយលោកបានជំរុញឲ្យទីក្រុងគីវ បន្តកំណែទម្រង់ ដោយមានគោលបំណងចូលរួមជាមួយសហភាពអឺរ៉ុបនាពេលអនាគត ។លោក Merz និយាយថា ការចូលរួមជាមួយសហភាពអឺរ៉ុប នឹងក្លាយជាជំហានយុទ្ធសាស្រ្តដ៏សំខាន់មួយ ប៉ុន្តែលោបន្តថា វានឹងមិនអាចសម្រេចបាននៅក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះនោះទេ ៕

អ៊ីតាលីផ្អាកកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិបន្តដោយស្វ័យប្រវត្តិជាអ៊ីស្រាអែល

2026/04/15 01:44:44 pm        96
នាយករដ្ឋមន្រ្តីអ៊ីតាលីលោកស្រី Giorgia Meloni និយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលរបស់លោកស្រី បានផ្អាកកិច្ចព្រមព្រៀងការពារជាតិបន្តដោយស្វ័យប្រវត្តិជាមួយអ៊ីស្រាអែល ជាការឆ្លុះបញ្ចាំងពីទំនាក់ទំនងជាប់គាំងរវាវប្រទេសធ្លាប់ជាសម្ព័ន្ធមិត្តជិតស្និតទាំង ២ ស្របពេលដែលជម្លោះនៅតំបន់មជ្ឈិមបូព៌ា កំពុងបន្ត ។រដ្ឋាភិបាលនិយមឆ្វេងរបស់លោកស្រី Meloni ធ្លាប់ជាប្រទេសមិត្តជិតស្និតបំផុតរបស់អ៊ីស្រាអែលនៅអឺរ៉ុប ប៉ុន្តែក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ពួកគេបានរិះគន់ការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ ដែលបានធ្វើឲ្យប៉ះពាល់ដល់ទាហានអ៊ីតាលីឈរជើងនៅទីនោះ ក្រោមអាណត្តិរបស់អង្គការសហប្រជាជាតិ(UN) ។នៅក្រៅពិព័រណ៍ស្រាទំពាំងបាយជូ Vinitaly លោកស្រី Meloni និយាយថា ពាក់ព័ន្ធនឹងស្ថានភាពបច្ចុប្បន្ន រដ្ឋាភិបាលរបស់លោកស្រីសម្រេចចិត្តផ្អាកកិច្ចព្រមព្រៀងការពារជាតិបន្តដោយស្វ័យប្រវត្តិជាមួយអ៊ីស្រាអែល ។សូមបញ្ជាក់ថា អនុស្សរណៈរបស់អ៊ីតាលីជាមួយអ៊ីស្រាអែល ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០០៣ ដោយរដ្ឋាភិបាលរបស់លោកអតីតនាយករដ្ឋមន្ត្រី Silvio Berlusconi បានចូលជាធរមានកាលពីឆ្នាំ ២០០៦ ហើយវាក្លាយជាកម្មវត្ថុនៃការបន្តដោយស្វ័យប្រវត្តិរាល់រយៈពេល ៥ឆ្នាំម្តង លុះត្រាតែភាគីម្ខាងដកខ្លួនចេញ ៕

ក្រុមជំនួយប្រើប្រាស់ផ្លូវគោក ដើម្បីចែកចាយជំនួយមនុស្សធម៌ទៅកាន់ប្រទេសអ៊ីរ៉ង់

2026/04/15 01:44:19 pm        69
ក្រុមមនុស្សធម៌អន្តរជាតិ និយាយកាលពីថ្ងៃអង្គារថា ពួកគេបានបញ្ជូនជំនួយឆ្លងកាត់តាមផ្លូវគោក ទៅកាន់ប្រទេសអ៊ីរ៉ង់ ដែលជាការចែកមួយចំនួននៃជំនួយដំបូងរបស់ពួគគេ ចាប់តាំងពីសហរដ្ឋអាមេរិក-អ៊ីស្រាអែល បើកការវាយប្រហារលើអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ ។ក្រុមការងារផ្តល់ជំនួយនិយាយថា តម្រូវការមានខ្ពស់ ស្របពេលមានការវាយប្រហាររយៈពេល ៦សប្តាហ៍លើអ៊ីរ៉ង់ ប៉ុន្តែស្តុកគ្រឿងផ្គត់ផ្គង់មនុស្សធម៌បន្ទាន់ បានជាប់នៅក្នុងឃ្លាំងនៅទីក្រុង Dubai ខណៈការដឹកជញ្ជូន និងផ្លូវអាកាស ត្រូវបានបិទដោយសារជម្លោះរីកកាន់តែធំ ។ក្រុមអាជ្ញាធរអ៊ីរ៉ង់និយាយថា មនុស្សជាង ៣ពាន់នាក់ ត្រូវបានសម្លាប់នៅអ៊ីរ៉ង់ អំឡុងសង្រ្គាម ហើយទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ(UN) និយាយថា មនុស្សរហូតដល់ ៣,២លាននាក់ ត្រូវបានជម្លៀសខ្លួន ។សហព័ន្ធកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ (IFRC) និយាយថា ពួកគេបានចែកចាយឧបករណ៍ព្យាបាលជំងឺប្រហែល ២០០គ្រឿង ក៏ដូចជាសំពត់តង់ និងភួយនៅលើរថយន្តធ្វើដំណើរតាមផ្លូវគោកថ្មីចេញពីប្រទេសទួរគី ។លោក Tommaso Della Longa គឺជាអ្នកនាំពាក្យសហព័ន្ធ IFRC និយាយថា រថយន្តបានឆ្លងកាត់ចូលទៅក្នុងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ ហើយបានទៅដល់ទីក្រុងតេអេរ៉ង់កាលពីថ្ងៃអង្គារ ។លោកបាននិយាយប្រាប់សន្និសីទសារព័ត៌មាននៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសថា សម្រាប់ពួកយើង វាសំខាន់ខ្លាំងណាស់ ពេលដែលវាតំណាងឲ្យផ្លូវថ្មីសម្រាប់នាំជំនួយចូលទៅកាន់ប្រទេសអ៊ីរ៉ង់ ហើយពួកយើងពិតជាមានសុទិដ្ឋិនិយមដែរថា ការចែកចាយជំនួយនឹងបន្តកើនឡើងបន្ថែមទៀត ៕

មនុស្សយ៉ាងហោច ១៤នាក់ បានស្លាប់ក្នុងហេតុការណ៍ផ្ទុះរោងចក្រថាមពលនៅឥណ្ឌា

2026/04/15 01:43:59 pm        90
មនុស្សយ៉ាងហោច ១៤នាក់ បានស្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀត រងរបួស នៅក្នុងហេតុការណ៍ផ្ទុះដែលបានកើតឡើងក្នុងរោងចក្រថាមពល ស្រុក Sakti ស្ថិតក្នុងរដ្ឋភាគខាងកើត Chhattisgarh ប្រទេសឥណ្ឌា កាលពីថ្ងៃអង្គារ ។យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានបានឲ្យដឹងថា ឧបទ្ទេវហេតុនេះ កើតឡើងដោយសារការផ្ទុះនៅក្នុងបំពង់ឡចំហាយនៅរោងចក្រថាមពល Vedanta ។ជនរងគ្រោះដែលភាគច្រើនមានរបួសរលាកធ្ងន់ធ្ងរនោះ ត្រូវបាននាំទៅព្យាបាលនៅមន្ទីរពេទ្យ ក្នុងស្រុកជិតគ្នា Raigarh ។លោក Mahesh Sharma គឺជាចៅក្រមរងស្រុក Raigarh និយាយថា ជនរងគ្រោះ ៣-៤នាក់ ដែលបានរងរបួសធ្ងន់ បានស្លាប់ ហើយមនុស្ស ១២-១៣នាក់ កំពុងទទួលការព្យាបាល ។ទោះបីជាយ៉ាងណាក៏ដោយ ក្រោយមកមន្រ្តីនគរបាលស្រុក Raigarh បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា មនុស្ស ១៤នាក់ បានស្លាប់ និងមនុស្ស ២០នាក់ផ្សេងទៀត បានរងរបួស ៕

វិស័យទេសចរណ៍គុយបា រីងស្ងួត ដោយសារកង្វះខាតប្រេង ថាមពល ស្របពេលរងទណ្ឌកម្មអាមេរិក

2026/04/15 01:43:36 pm        61
នៅតំបន់ឆ្នេរ Playa Larga របស់គុយបា ផ្ទះសំណាក់របស់អ្នកស្រី Manuela Arencibia Baez លែងមានភ្ញៀវស្នាក់នៅទៀតហើយ ។ វិស័យទេសចរណ៍នៅក្នុងប្រទេសមួយនេះ កំពុងរីងស្ងួត ដោយសារកង្វះខាតប្រេង ថាមពល ស្របពេលរងទណ្ឌកម្មអាមេរិក ពេលដែលទីក្រុងវ៉ាស៊ីនតោនបិទច្រកប្រទេសកោះមួយនេះ ។ភ្ញៀវទេសចរាប់ម៉ឺននាក់ ធ្លាប់មកកម្សាន្តលេងនៅតំបន់ Zapata Swamp ដែលស្ថិតក្នុងចំណោមគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតរបស់គុយបា ជារៀងរាល់ឆ្នាំ ។ប៉ុន្តែបច្ចុប្បន្ន អ្នកស្រី Arencibia និយាយថា គាត់លែងទទួលបានការកក់បន្ទប់ស្នាក់នៅក្នុងផ្ទះសំណាក់របស់គាត់ទៀតហើយ សូម្បីតែគាត់បានចំណាយប្រាក់យ៉ាងច្រើនលើបន្ទះផ្ទាំងស្រូបពន្លឺព្រះអាទិត្យ ដើម្បីជួយឲ្យផ្ទះសំណាក់របស់គាត់មានអគ្គិសនីប្រើប្រាស់ អំឡុងពេលដាច់ចរន្តអគ្គិសនី ។អ្នកស្រីថា បញ្ហាធ្ងន់ធ្ងរមួយដែលរងផលប៉ះពាល់ខ្លាំងបំផុតគឺកង្វះខាតប្រេងឥន្ធនៈ ។ ជាការពិតណាស់ថា ពុំមានប្រេងឥន្ធនៈប្រើប្រាស់នោះទេ ។ អ្នកស្រី Arencibia និយាយទៀតថា វាមានន័យផងដែរថា ភ្ញៀវទេសចរនៅក្នុងប្រទេសមួយនេះ មិនអាចរកតាក់ស៊ីជិះបាននោះទេ ក្នុងការដំណើររយៈពេល ២ម៉ោង ចេញពីទីក្រុងឡាហាវ៉ាន់ ។តួលេខផ្លូវការបង្ហាញថា ការមកដល់របស់ភ្ញៀវបរទេសរបស់គុយបា បានធ្លាក់ចុះចំនួន ៥៦ភាគរយ កាលពីខែកុម្ភៈ ធៀបនឹងកាលពីរយៈពេល ១ឆ្នាំមុន ៕

រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Lavrov និយាយថា សណ្តាប់ធ្លាប់សកលកំពុងស្ថិតក្នុងវិបត្តិធ្ងន់ធ្ងរ

2026/04/15 01:43:06 pm        84
រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov មាននូវជំនួបជាមួយរដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi កាលពីថ្ងៃអង្គារ ក្រោយរូបលោកធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ ។លោក Lavrov និយាយថា លោកពិតជាឯកភាពជាមួយអ្នកថា មូលដ្ឋានគ្រឹះនៃទំនាក់ទំនងអន្តរជាតិ ត្រូវបានធ្វើតេស្តយ៉ាងធ្ងន់ធ្ងរ ។ តម្រូវការមួយគ្រាន់តែក្រឡេកមើលអ្វីកំពុងកើតឡើងនៅដើមឆ្នាំនេះ នៅអាមេរិកឡាទីន នៅវេណេស៊ុយអេឡា ហើយអ្វីដែលកំពុងកើតឡើង នៅតំបន់មជ្ឈិមបូព៌ា ។យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា លោក Lavrov និងលោក Wang គ្រោងនឹងពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី និងកិច្ចសហប្រតិបត្តិការស្តីពីវេទិកាពហុជាតិ ដូចជាអង្គការសហប្រជាជាតិ(UN) ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើន BRIC អង្គការសហប្រតិបត្តិការសៀងហៃ ប្រទេសមានឧស្សាហកម្មលូតលាស់ G20 និងក្រុមប្រទេសផលិតប្រេង APEC ។គួរឲ្យដឹងថា ចិន និងរុស្ស៊ី បានប្រកាសភាពជាដៃគូនគ្មានដែនកំណត់កាលពីខែកុម្ភៈ ឆ្នាំ ២០២២ ពេលដែលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ពោលគឺរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលរូបលោកបញ្ជូនទាហានរាប់ម៉ឺននាន់ ចូលទៅក្នុងប្រទេសអ៊ុយក្រែន ។ នៅពេលនោះ លោក Putinចាត់ទុកចិនថា ជាសម្ព័ន្ធមិត្ត ។នៅក្នុងការវាយតម្លៃការគំរាមកំហែងប្រចាំឆ្នាំរបស់ខ្លួន ទីភ្នាក់ងារចារកម្មសហរដ្ឋអាមេរិក បានចាត់ថ្នាក់ចិន និងរុស្ស៊ីថា ជាគូប្រជែងដ៏សំខាន់សម្រាប់ទីក្រុងវ៉ាស៊ីនតោន លើអ្វីៗគ្រប់បែបយ៉ាង ចាប់ពីចារកម្មអាក់ទិក និងចារកម្មសិប្បនិម្មិត រហូតដល់វិស័យអវកាស និងអាវុធនុយក្លេអ៊ែរ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM