រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់

ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Amazon ចុះហត្ថលេខាកិច្ចព្រមព្រៀងតម្លៃ ១១,៥៧ពាន់លានដុល្លារ ដើម្បីទិញក្រុមហ៊ុនផ្កាយរណប Globalstar

2026/04/15 01:41:26 pm        80
 ក្រុមហ៊ុន Amazon និយាយកាលពីថ្ងៃអង្គារថា ពួកគេទទួលបានក្រុមហ៊ុន Globalstar ក្នុងកិច្ចព្រមព្រៀងតម្លៃ ១១,៥៧ពាន់លានដុល្លារ ដើម្បីពង្រឹងធុរកិច្ចផ្កាយរណបថ្មីរបស់ខ្លួន ស្របពេលដែលពួកគេ ប្រកួតប្រជែងជាមួយក្រុមហ៊ុន Starlink របស់លោក Elon Musk ។ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន កំពុងជះប្រាក់រាប់ពាន់លានដុល្លារ ដើម្បីដណ្តើមបានទីផ្សារដ៏មានតម្លៃសម្រាប់ការតភ្ជាប់ផ្អែកលើផ្កាយរណប ប៉ុន្តែវាពិបាកក្នុងការតាមទាន់បណ្តាញផ្កាយរណប ១ម៉ឺនគ្រឿងរបស់ក្រុមហ៊ុន Starlink ។ តាមរយៈកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Amazon នឹងបន្ថែមផ្កាយរណប ២៤គ្រឿងរបស់ក្រុមហ៊ុន Globalstar ចូលទៅក្នុងបណ្តាញមានស្រាប់ផ្កាយរណបជាង ២០០គ្រឿងរបស់ពួកគេ ។ ក្រុមហ៊ុន Amazon កំពុងធ្វើការជំរុញបណ្តាញរបស់ខ្លួន តាមរយៈការបញ្ជូនផ្កាយរណបប្រហែល ៣.២០០គ្រឿងទៅកាន់គន្លងផែនដីទាប ត្រឹមឆ្នាំ ២០២៩ ក្នុងនោះប្រហែលជា ពាក់កណ្តាលនឹងត្រូវបញ្ជូននៅខែកក្កដាខាងមុខនេះ ។ សូមបញ្ជាក់ថា បណ្តាញផ្កាយរណបរបស់ក្រុមហ៊ុន Globalstar ត្រូវបានរចនាឡើងសម្រាប់ការតភ្ជាប់ទំនាក់ទំនងទិន្នន័យទាបទៅកាន់ឧបករណ៍ចល័តដោយផ្ទាល់ ឬហៅថា D2D ៕

អ៊ុយក្រែនអះអាងថា ខ្លួនបានវាយប្រហារឃ្លាំងស្តុកយានដ្រូនរុស្ស៊ីដោយប្រើមីស៊ីល SCALP

2026/04/15 01:36:39 pm        69
 យោធាអ៊ុយក្រែន បានចុះផ្សាយរូបភាពវីដេអូឃ្លីបដែលពួកគេនិយាយថា គឺជាការវាប្រហារលើឃ្លាំងស្តុកយានដ្រូនរុស្ស៊ី ដោយប្រើប្រាស់មីស៊ីលតម្រង់គោលដៅ SCALP និងគ្រាប់បែកតម្រង់គោលដៅ នៅតំបន់ Donetskគ្រប់គ្រងដោយផ្នែកដោយរុស្ស៊ី កាលពីយប់កន្លងទៅ ។ ការវាយប្រហារនេះ បានធ្វើឡើងដោយកងទ័ពអាកាសអ៊ុយក្រែន ដោយប្រើប្រាស់មីស៊ីល SCALP និងគ្រាប់បែក GBU-39 ។ លើសពីនេះទៅទៀត យានដ្រូនអ៊ុយក្រែន បានវាយប្រហារផងដែរឃ្លាំងស្តុកគ្រាប់រំសេវរបស់រុស្ស៊ីនៅជិតទីក្រុង Azovske ស្ថិតក្នុងតំបន់ Zaporizhzhia Oblast ហើយនិងទីក្រុង Urzuf និងទីក្រុង Kulykivske ស្ថិតក្នុងតំបន់ Donetsk Oblast ។ ព័ត៌មានត្រូវបានប្រមូលបាន ស្តីសពីទំហំនៃការខូចខាត និងការបាត់បង់របស់រុស្ស៊ី ។ ការវាយប្រហារនេះដែរ បានកើតមានឡើង បន្ទាប់ពីប្រតិបត្តិការរបស់អ៊ុយក្រែនដែលមានគោលដៅលើហេដ្ឋារចនាសម្ព័ន្ធយានដ្រូនរុស្ស៊ី ។ កាលពីថ្ងៃទី ៧ ខែមីនាកន្លងទៅ កងកម្លាំងអ៊ុយក្រែន បានប្រើមីស៊ីលតម្រង់គោលដៅ SCALP រួមជាមួយមីស៊ីលបាលីស្ទិក ATACMS ដើម្បីវាយប្រហារទីតាំងជាច្រើនដែលមានការជាប់ព័ន្ធនឹងការស្តុក ការត្រៀមខ្លួន និងការវាយប្រហារយានដ្រូន UAVរបស់រុស្ស៊ី ស្ថិតក្នុងអាកាសយានដ្ឋាន Donetsk ៕

ការវាយប្រហាររបស់រុស្ស៊ីលើទីក្រុង Dnipro របស់អ៊ុយក្រែន បានសម្លាប់មនុស្ស ៥នាក់ និង ២៤នាក់រងរបួស

2026/04/15 01:35:52 pm        73
ក្រុមមន្រ្តីអ៊ុយក្រែននិយាយថា ការវាយប្រហារមីស៊ីលរុស្ស៊ី កាលពីថ្ងៃអង្គារ បានសម្លាប់មនុស្សយ៉ាងហោច ៥នាក់ នៅទីក្រុងភាគអាគ្នេយ៍ Dnipro និងមនុស្សរាប់សិបនាក់ផ្សេងទៀត បានរងរបួស ។លោក Oleksiy Kuleba គឺជារដ្ឋមន្រ្តីហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែននិយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា មាននូវជនស៊ីវិលដែលបានបើកបរតាមផ្លូវ មនុស្សចេញពីធ្វើការ ធ្វើដំណើរទៅកាន់គ្រួសាររបស់ពួកគេ នៅពេលដែលការវាយប្រហារកើតឡើង ។សេវាកម្មសង្រ្គោះបន្ទាន់ក្នុងស្រុកបានចេញផ្សាយរូបភាពវីដេអូឃ្លីប ឃើញគ្រូពេទ្យព្យាបាលមនុស្សរងរបួសនៅតាមផ្លូវ ហើយក្រុមភ្នាក់ងារពន្លត់អគ្គិភ័យព្យាយាមពន្លត់អណ្តាតភ្លើងដែលកំពុងឆាបឆេះអគារ ។យោងតាមការអះអាងរបស់រដ្ឋអាជ្ញា បានឲ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធ បានរងការខូចខាតនៅក្នុងការវាយប្រហារនេះ ។អភិបាលក្នុងតំបន់លោក Oleksandr Ganzha និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា មនុស្សយ៉ាងហោច ២៤នាក់ បានរងរបួស ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ និងកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។លោកបន្តថា ជនរងគ្រោះម្នាក់ដែលជាបុរសវ័យ ៤០ឆ្នាំ បានស្លាប់នៅក្នុងមន្ទីរពេទ្យ ៕

ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ព្យាយាមពន្លត់អណ្តាតភ្លើងដ៏ធំមួយឆាបឆេះអគារផ្ទះល្វែងនៅអាល់បានី

2026/04/15 10:30:58 am        47
ក្រុមភ្នាក់ងារពន្លត់អភ្គិភ័យ បានព្យាយាមពន្លត់អណ្តាតភ្លើងដ៏ធំមួយដែលកំពុងឆាបឆេះអគារផ្ទះល្វែងមួយខ្នង ស្ថិតនៅក្នុងរដ្ឋធានី Tirana ប្រទេសអាល់បានី កាលពីថ្ងៃអង្គារ បង្ខំឲ្យមានការជម្លៀសអ្នកស្រុកចេញពីតំបន់ជុំវិញ ។រូបភាពវីដែអូឃ្លីបរបស់យានដ្រូនចេញផ្សាយដោយសារព័ត៌មាន Euronews Albania ឃើញអណ្តាតភ្លើងកំពុងឆាបឆេះផ្នែកខាងក្រៅអគារ បញ្ចេញសំណុំផ្សែងពណ៌ខ្មៅយ៉ាងក្រាស់ទៅលើអាកាស ស្របពេលដែលក្រុមភ្នាក់ងារពន្លត់អគ្គិភ័យនៅដី កំពុងព្យាយាមគ្រប់គ្រងអគ្គិភ័យ ។សេវាកម្មសង្រ្គោះបន្ទាន់ និងការពារជនស៊ីវិលអាល់បានី និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្រុមមន្រ្តីសង្រ្គោះបន្ទាន់ និងកងកម្លាំងប្រដាប់អាវុធប្រហែល ៨០នាក់ គាំទ្រដោយរថយន្តពន្លត់អគ្គិភ័យ ១៣គ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ។ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យនិយាយថា អណ្តាតភ្លើងបានចាប់ផ្តើមឆាបឆេះឡើងឡើងនៅអគារធុរកិច្ច ស្ថិតនៅជាន់ផ្ទាល់ដី មុនពេលរីករាលដាលយ៉ាងឆាបរហ័សដល់ផ្នែកខាងមុខអគារ ។អគ្គិភ័យបន្តឆាបឆេះរហូតដល់ពេលល្ងាច ក្នុងនោះក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ខំប្រឹងប្រែងពន្លត់អណ្តាតភ្លើងកុំឲ្យរីករាលដាលដល់អគារក្បែរគ្នា ។លោក Skender Brataj គឺជាប្រធានសេវាកម្មសង្រ្គោះបន្ទាន់ និយាយថា ភ្នាក់ងារពន្លត់អគ្គិភ័យ ៤នាក់ និងជនស៊ីវិលម្នាក់ ឈ្លក់ផ្សែង ហើយស្រ្តីម្នាក់ បានរលាកភ្លើងផងដែរ ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេពុំស្ថិតក្នុងគ្រោះថ្នាក់នោះទេ ហើយជីវិតរបស់ពួកគេ ក៏គ្មានហានិភ័យអ្វីនោះដែរ ។សេវាកម្មសង្រ្គោះបន្ទាន់និយាយថា គ្មានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ៕

ទីក្រុង Oslo និយាយថា អ៊ុយក្រែននឹងផលិតយានដ្រូននៅក្នុងប្រទេសន័រវែស

2026/04/15 10:30:31 am        59
រដ្ឋាភិបាលន័រវែសនិយាយកាលពីថ្ងៃអង្គារថា ន័រវែស និងអ៊ុយក្រែន នឹងពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីរបស់ពួកគេ រួមទាំងការផលិតយានដ្រូនអ៊ុយក្រែនក្នុងប្រទេសតំបន់ន័រឌីកមួយនេះ ។ទីក្រុង Oslo និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រោមកិច្ចព្រមព្រៀងនេះ ន័រវែស នឹងគាំទ្រការផលិតយានដ្រូននៅអ៊ុយក្រែន ខណៈចែករំលែកផងដែរទិន្នន័យ ព័ត៌មាន និងចំណេះដឹងជាមួយន័រវែស ។ ពួកគេបន្តថា យានដ្រូនអ៊ុយក្រែន នឹងត្រូវផលិតដូចគ្នា នៅលើទឹកដីន័រវែស ។នាយករដ្ឋមន្រ្តីន័រវែសលោក Jonas Gahr Stoere និយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ថា ពួកយើងអាចរៀនសូត្រពីបទពិសោធន៍ដែលអ៊ុយក្រែនកំពុងធ្វើសង្រ្គាម ដើម្បីឈ្នះការឈ្លានពានរបស់រុស្ស៊ី ។ ន័រវែសជាមួយបណ្តាលប្រទេសនៅតំបន់ន័រឌីក និងបណ្តាប្រទេសតំបន់បាល់ទិកផ្សេងទៀត បានក្លាយជាអ្នកគាំទ្រដ៏រឹងមាំមួយរបស់អ៊ុយក្រែន ។រដ្ឋាភិបាលរបស់លោក Stoere បានបង្កើតផែនការផ្តល់មូលនិធិរយៈពេលវែងសម្រាប់ទីក្រុងគីវ ក្នុងនោះការគាំទ្ររបស់គណបក្សទាំងអស់នៅក្នុងសភា មានចំនួន ២៨ពាន់លានដុល្លារ ចន្លោះឆ្នាំ ២០២៣ និង ២០៣០ ធ្វើឲ្យប្រទេសមួយនេះ ស្ថិតក្នុងចំណោមប្រទេសគាំទ្រដ៏សប្បុរសធម៌បំផុតរបស់ទីក្រុងគីវ ៕

ជនអន្តោប្រវេសន៍បង់ក្លាដែស អបអរសាទរការអនុម័តកម្មវិធីលើកលែងទោសទ្រង់ទ្រាយធំរបស់អេស្ប៉ាញ

2026/04/15 10:30:08 am        46
សមាជិកសហគមន៍បង់ក្លាដែសនៅទីក្រុង Barcelona បានអបអរសាទរចំពោះការអនុម័តរបស់រដ្ឋាភិបាលអេស្ប៉ាញលើកម្មវិធីលើកលែងទោសទ្រង់ទ្រាយធំដែលនឹងជួយធ្វើឲ្យជនអន្តប្រវេសន៍ជាងកន្លះលាននាក់ ស្របច្បាប់ ។ការលើកលែងទោសគឺជាចំណុចស្នូលដ៏សំខាន់នៃរបៀបវារៈវឌ្ឍនភាពរបស់លោកនាយករដ្ឋមន្រ្តី Pedro Sanchez ដើម្បីទាញយកអត្ថប្រយោជន៍សេដ្ឋកិច្ចនៃការធ្វើអន្តោប្រវេសន៍ សម្រាប់ពលរដ្ឋចាស់ជរារបស់ខ្លួន បើទោះបីជារដ្ឋាភិបាលអឺរ៉ុបផ្សេងទៀត ចាត់វិធានការរឹតបន្តឹងព្រំដែនរបស់ពួកគេ ដើម្បីទប់ទល់ការងារប្រឈមផ្នែកនយោបាយពីក្រុមនិយមស្តាំជ្រុលក៏ដោយ ។ការដាក់ពាក្យសុំតាមអនឡាញ នឹងបើកដំណើរការនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ ក្រោយរដ្ឋាភិបាលប្រថាប់ត្រាលើគំនិតផ្តួចផ្តើម អំឡុងជំនួបគណៈរដ្ឋមន្រ្តីកាលពីថ្ងៃអង្គារ ។ពលរដ្ឋ ៥០លាននាក់របស់អេស្ប៉ាញ បានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមបញ្ចូលទាំងពលរដ្ឋប្រហែល ១០លាននាក់ កំពុងរស់នៅក្នុងប្រទេសមួយនេះដែលកើតនៅបរទេស ។ក្រុមស្រាវជ្រាវអេស្ប៉ាញ Funcas បានប៉ាន់ប្រមាណថា មាននូវអន្តោប្រវេសន៍គ្មានឯកសារប្រមាណ ៨៤ម៉ឺននាក់ កំពុងធ្វើការនៅក្នុងប្រទេសអេស្ប៉ាញនាពេលបច្ចុប្បន្ននេះ ៕

ក្រុមចរចាអាមេរិក-អ៊ីរ៉ង់ អាចវិលត្រឡប់ទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដវិញនៅក្នុងសប្តាហ៍នេះ

2026/04/15 10:29:44 am        63
យោងតាមប្រភពមួយដែលបាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃអង្គារ បានឲ្យដឹងថា កិច្ចប្រជុំបញ្ចប់សង្រ្គាមនៅអ៊ីរ៉ង់ អាចនឹងចាប់ផ្តើមឡើងវិញក្នុងសប្តាហ៍នេះ ។ការលើកឡើងបែបនេះបានកើតមានឡើង ក្រោយការចរចាដួលរលំកាលពីចុងសប្តាហ៍មុននៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ជំរុញឲ្យទីក្រុងវ៉ាស៊ីនតោនបិទកំពង់ផែអ៊ីរ៉ង់ ។សញ្ញានៃការចូលរួមផ្នែកការទូត អាចនឹងបន្តជួយរម្ងាប់ទីផ្សារប្រេង ។ កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថា អ៊ីរ៉ង់បានទាក់ទងមករូបលោក និងចង់បង្កើតកិច្ចព្រមព្រៀង ប៉ុន្តែលោកបន្តថា លោកនឹងមិនបង្ខិតបង្ខំឲ្យមានកិច្ចព្រមព្រៀងណាមួយដែលអនុញ្ញាតឲ្យទីក្រុងតេអេរ៉ង់មានអាវុធនុយក្លេអ៊ែរនោះទេ ។លោក Trumpនិយាយថា អ៊ីរ៉ង់នឹងពុំមានអាវុធនុយក្លេអ៊ែរនោះទេ ហើយពួកយើងបានឯកភាពលើរឿងជាច្រើន ប៉ុន្តែពួកគេមិនយល់ព្រម ហើយលោកគិតថា ពួកគេនឹងយល់ព្រម លោកប្រាកដខ្លាំងណាស់ ។ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ចាប់ផ្តើមសង្រ្គាមកាលពីថ្ងៃទី ២៨ ខែកុម្ភៈមក អ៊ីរ៉ង់បានបិទដោយប្រសិទ្ធិភាពច្រកសមុទ្រ Hormuz សម្រាប់នាវាស្ទើទាំងអស់ លើកលែងតែនាវារបស់ពួកគេប៉ុណ្ណោះ ។នៅក្នុងវិធានការតបតវិញ យោធាសហរដ្ឋអាមេរិកនិយាយថា ពួកគេបានចាប់ផ្តើមបិទការធ្វើនាវាចរណ៍ដឹកជញ្ជូនចេញ-ចេញកំពង់ផែរបស់អ៊ីរ៉ង់ ។ទោះបីជាយ៉ាងណាក៏ដោយ កាលពីថ្ងៃអង្គារ មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)បានព្រមានថា សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា នឹងបង្កើនហានិភ័យស្ថិរភាពហិរញ្ញវត្ថុសកល ៕

នគរបាលបាញ់ឧស្ម័នបង្ហូរទឹកភ្នែកលើហ្វូងបាតុករនៅរដ្ឋ Manipur ប្រទេសឥណ្ឌា ស្របពេលភាពរំជើបរំជួលផ្ទុះឡើង

2026/04/15 10:29:16 am        63
 បាតុកម្មនៅរដ្ឋភាគឦសាន Manipur ប្រទេសឥណ្ឌា បានប្រែក្លាយជាអំពើហិង្សាកាលពីថ្ងៃអង្គារ ក្នុងនោះក្រុមនគរបាល បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ខណៈក្រុមបាតុករចោលដុំថ្មមកលើពួកគេវិញ ។ បាតុកម្មបានកើតឡើង ក្រោយក្មេង ២នាក់មកពីសហគមន៍ហិណ្ឌូន Meitei ត្រូវបានសម្លាប់នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់បែក កាលពីថ្ងៃទី ៧ ខែមេសា នៅក្នុងផ្ទះមួយស្ថិតក្នុងស្រុក Bishnupur ។កាលពីសប្តាហ៍មុន បាតុកម្មស្រដៀងគ្នានេះ បានកើតឡើងផងដែរ ពេលដែលក្រុមបាតុករជាស្រ្តីរាប់រយនាក់ និងក្មេងៗ នាំគ្នាដង្ហែរក្បួនទៅកាន់ស្រុក Manipur West ដោយមានកាន់រូបថតរបស់ក្មេងស្លាប់ ពេលដែលពួកគេទាមទារបញ្ចប់ភាពរំជើបរំជួលក្នុងតំបន់ ។ក្មេង ២នាក់ដែលត្រូវបានសម្លាប់ក្នុងភាពរំជើបរំជួលចុងក្រោយនេះ រស់នៅក្នុងសហគមន៍ Meitei ដែលសមាជិករបស់ពួកគេ បានចោទប្រកាន់ថា ការវាយប្រហារខាងលើ ធ្វើឡើងដោយក្រុមជីវពល Kuki ប៉ុន្តែក្រុម Kuki បានច្រានចោលការចោទប្រកាន់មួយនេះ ។សូមបញ្ជាក់ថា ការប៉ះទង្គិចគ្នាបានផ្ទុះឡើងដំបូងកាលពីខែឧសភា ឆ្នាំ ២០២៣ រវាងកុលសម្ព័ន្ធហិណ្ឌូ Meitei និងកុលសម្ព័ន្ធគ្រិស្ត Kuki ជុំវិញអត្ថប្រយោជន៍សេដ្ឋកិច្ច និងកូតាការងារ ។ មនុស្សប្រហែល ២៦០នាក់ ត្រូវបានសម្លាប់ និងមនុស្សជាង ៦ម៉ឺននាក់ផ្សេងទៀត បានជម្លៀសខ្លួន ៕

លោកប្រធានាធិបតី Pezeshkian ៖ អ៊ីរ៉ង់ពុំស្វែងរកភាពរំជើបរំជួលនោះទេ

2026/04/15 10:28:50 am        67
ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian និយាយកាលពីថ្ងៃអង្គារថា ប្រទេសរបស់លោកពុំស្វែងរកភាពរំជើបរំជួលនោះទេ ហើយនៅតែបន្តអនុវត្តតាមច្បាប់អន្តរជាតិ ។លោក Pezeshkian បានសួរជាសំណួរ អំឡុងដំណើរទស្សនកិច្ចទៅកាន់ក្រសួងព័ត៌មាន និងទំនាក់ទំនងថា តើពួកគេមានសិទ្ធិអ្វីបានជាមកវាយប្រហារប្រទេសរបស់ពួកយើងបែបនេះ? តើពួកយើងមានបានវាយប្រហារនរណាម្នាក់ដែរឬទេ? តើពួកយើងបំពានច្បាប់អ្វីខ្លះ? តើអ្វីខ្លះដែលពួកយើងបានធ្វើ?លោកបន្តថា ពួកយើងយល់ថា ពួកយើងមិនគួរធ្វើសង្រ្គាមនោះទេ ដើម្បីធ្វើឲ្យប្រទេសរបស់ពួកយើងរីកចម្រើន ប៉ុន្តែក្នុងពេលតែមួយ ពួកយើងក៏យល់ដែរថា បើសិនជាពួកយើងរងការវាយប្រហារ ពួកយើងត្រូវតែក្រោកឈរឡើងឲ្យបានរឹងមាំង ហើយមិនត្រូវឱនក្បាលចំពោះពួកគេនោះឡើយ ។សេចក្តីអត្ថាធិប្បាយរបស់លោក Pezeshkian បានកើតមានឡើង ស្របពេលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសកាលពីថ្ងៃអង្គារថា កិច្ចប្រជុំបញ្ចប់សង្រ្គាមអ៊ីរ៉ង់អាចនឹងចាប់ផ្តើមឡើងវិញនៅប៉ាគីស្ថាន ក្នុងរយៈពេល ២ថ្ងៃបន្ទាប់ ក្រោយបរាជ័យកិច្ចចរចាកាលពីចុងសប្តាហ៍កន្លងទៅ ជំរុញឲ្យទីក្រុងវ៉ាស៊ីនតោន បិទកំពង់ផែអ៊ីរ៉ង់ ។ អ្នកនាំពាក្យយោធាអ៊ីរ៉ង់ បានចាត់ទុកការរឹតត្បិតណាមួយរបស់សហរដ្ឋអាមេរិកលើការដឹកជញ្ជូនអន្តរជាតិថា ជាចោរប្លន់ ខណៈលោក Trumpនិយាយថា កងទ័ពជើងទឹកអ៊ីរ៉ង់ ត្រូវបានបំផ្លាញចោលទាំងស្រុង ៕

ប្រមុខ UN៖ កិច្ចពិភាក្សាដែលមានលទ្ធភាពខ្ពស់ស្តីពីសង្រ្គាមអ៊ីរ៉ង់ នឹងចាប់ផ្តើមឡើងវិញ

2026/04/15 10:28:26 am        92
 អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)លោក Antonio Guterres បាននិយាយកាលពីថ្ងៃអង្គារថា ការចង្អុរបង្ហាញដែល UN មាន គឺកិច្ចពិភាក្សាមានលទ្ធភាពខ្ពស់ ដើម្បីបញ្ចប់សង្រ្គាមអ៊ីរ៉ង់ នឹងចាប់ផ្តើមឡើងវិញ ។ ពេលសួរថាតើអ្វីខ្លះដែល UNដឹងពីទស្សនីយភាពនៃកិច្ចចរចានេះ លោក Guterres និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅបុរីញូវយ៉កថា ការចង្អុរបង្ហាញដែលពួកយើងមាន គឺកិច្ចប្រជុំច្បាស់ណាស់ថា នឹងចាប់ផ្តើមឡើងវិញ ។ លោក Guterres បន្តថា កាលពីថ្ងៃអង្គារម្សិលមិញ លោកមាននូវជំនួបជាមួយឧបនាយករដ្ឋមន្រ្តីប៉ាគីស្ថាន និងបានកោតសរសើរចំពោះកិច្ចខិតខំសន្តិភាពរបស់ប៉ាគីស្ថាន ។ លោកថា លោកគិតថា វាចាំបាច់ខ្លាំងណាស់កាលដែលកិច្ចចរចាទាំងនេះ ត្រូវតែបន្ត ។ លោក Guterres និយាយទៀតថា លោកយល់ថា វាមិនប្រាកដនិយមនោះទេក្នុងការរំពឹងទុកនោះ ចំពោះបញ្ហាស្មុគស្មាញបែបនេះ បញ្ហាយូរអង្វែងបែបបនេះ អាចដោះស្រាយបានក្នុងកិច្ចប្រជុំដំបូងនោះ ។ ហេតុដូច្នេះហើយ ពួកយើងត្រូវការឲ្យកិច្ចចរចាមួយនេះ បន្តឆ្ពោះទៅមុខ ហើយពួកយើងត្រូវការមានបទឈប់បាញ់ ដើម្បីឲ្យកិច្ចចរចានេះ អាចបន្តទៅមុខបាន ។ លោកនិយាយថា មេបញ្ជាការកងទ័ពប៉ាគីស្ថាន លោកសេនាប្រមុខ Asim Munir កំពុងបំពេញការងារដ៏អស្ចារ្យ សម្រាប់កិច្ចប្រជុំមួយនេះ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM
អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់មន្ត្រីរាជការ​​សប្បុរសជនចូលរួមយុទ្ធនាការ​ "១ម៉ឺនរៀល ១ម៉ឺននាក់"
05/31/2026 01:05 PM