រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់

ព័ត៌មានអន្តរជាតិ

គ្រូពេទ្យអះអាងថា ការវាយប្រហាររបស់អ៊ីស្រាអែលលើរថយន្តនគរបាលនៅតំបន់ហ្កាហ្សាសម្លាប់មនុស្ស ៤នាក់

2026/04/15 10:28:06 am        110
ក្រសួងមហាផ្ទៃគ្រប់គ្រងដោយក្រុមហាម៉ាស និយាយថា មនុស្ស ៤នាក់ រួមទាំង ក្មេងប្រុស Yahya Al Malahi អាយុ ៣ឆ្នាំ ដែរនោះ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ដែលមានគោលដៅលើរថយន្តនគរបាលនៅទីក្រុងហ្កាហ្សា ។ពួកគេបន្តថា មន្រ្តីនគរបាលម្នាក់ ស្ថិតក្នុងចំណោមមនុស្សស្លាប់ ខណៈមនុស្ស ៩នាក់ផ្សេងទៀត ដែលឈរនៅក្បែរនោះ បានរងរបួស ។អាជ្ញាធរសុខភាព និងគ្រួសារជនរងគ្រោះនិយាយថា នៅក្នុងឧបទ្ទេវហេតុដាច់ដោយឡែកមួយ ទៀតនៅជិតទីក្រុង Jabalia អ៊ីស្រាអែល បានសម្លាប់ក្មេងអាយុ ១៤ឆ្នាំម្នាក់ ។ករណីស្លាប់មនុស្សនេះដែរ គឺជាអំពើហិង្សាចុងក្រោយនៅទូទាំងតំបន់ហ្កាហ្សាស្រ្ទីប ដែលបានធ្វើឲ្យអន្តរាយដល់កិច្ចព្រមព្រៀងបទឈប់បាញ់រៀបចំឡើងដោយសហរដ្ឋអាមេរិក ។យោធាអ៊ីស្រាអែល ពុំបានធ្វើសេចក្តីអត្ថាធិប្បាយភ្លាមៗនោះទេចំពោះឧបទ្ទេវេហេតុទាំង ២លើកនេះ ។សូមបញ្ជាក់ថា បទឈប់បាញ់បានចាប់ផ្តើមកាលពីខែតុលា ឆ្នាំមុន ដើម្បីបញ្ឈប់សង្រ្គាមពេញបន្ទុករយៈពេល ២ឆ្នាំរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ប៉ុន្តែទាហានអ៊ីស្រាអែលនៅតែបន្តគ្រប់គ្រងតំបន់គ្មានមនុស្សរស់នៅ ដែលធ្លាប់ជាកន្លែងស្នាក់អាស្រ័យរបស់មនុស្សជាងកន្លះលាននាក់នៅហ្កាហ្សា ។មនុស្សជាង ៧៥០នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន ខណៈក្រុមជីវពលបានសម្លាប់ទាហានអ៊ីស្រាអែល ៤នាក់ ។ អ៊ីស្រាអែល និងក្រុមហាម៉ាស បានដាក់ការស្តីបន្ទោសគ្នាទៅវិញទៅមកសម្រាប់ការបំពានបទឈប់បាញ់ ៕

លោក Yechiel Leiter ៖ អ៊ីស្រាអែល និងលីបង់រួមគ្នារំដោះលីបង់ចេញពីក្រុមហេសបូឡា

2026/04/15 08:56:10 am        99
 ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅសហរដ្ឋអាមេរិកលោក Yechiel Leiter និយាយប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលលីបង់ បញ្ជាក់យ៉ាងច្បាស់លាស់ អំឡុងជំនួបរៀបចំឡើងដោយសហរដ្ឋអាមេរិកជាមួយអ៊ីស្រាអែលថា ពួកគេលែងត្រូវបានកាន់កាប់ដោយក្រុមហេសបូឡាទៀតហើយៗនិងមានការសន្ទនាពីចក្ខុវិស័យរយៈពេលវែង សម្រាប់ព្រំដែនត្រូវបានកំណត់យ៉ាងច្បាស់លាស់ ។រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio បានធ្វើជាប្រធានកិច្ចប្រជុំដ៏កម្រមួយជាលើកដំបូងក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ រវាងក្រុមអ្នកចរចាអ៊ីស្រាអែល និងលីបង់ នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ ដោយរូបលោកបានចាត់ទុកជំនួបមួយនេះថា ជាឱកាសប្រវត្តិសាស្រ្ត ។ ភាគីអ៊ីស្រាអែល និងលីបង់ និយាយថា ពួកគេមាននូវកិច្ចពិភាក្សាវិជ្ជមាន បើទោះបីជាពុំទាន់ច្បាស់ថាតើ ពួកគេបានឯកភាពគ្នាហើយឬនៅចំពោះក្របខណ្ឌសម្រាប់សន្តិភាព ។ជំនួបនេះដែរ បានក្លាយជាការជួបជុំគ្នាដ៏កម្រតមួយរវាងក្រុមតំណាងមកពីរដ្ឋាភិបាលទាំង ២ ដែលតាមន័យបច្ចេកទេស ស្ថិតក្នុងសង្រ្គាម ចាប់តាំងពីអ៊ីស្រាអែល ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៤៨ ។ខណៈពេលនោះដែរ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញនូវសេចក្តីថ្លែងការណ៍មួយ ក្រោយជំនួបនេះថា ភាគីទាំង ២ មាននូវកិច្ចពិភាក្សាប្រកបដោយផលិតភាពលើជំហានឆ្ពោះទៅរកការដាក់ចេញកិច្ចចរចាដោយផ្ទាល់ ៕

អាមេរិកធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអ៊ីស្រាអែល-លីបង់ដ៏កម្រ ខណៈវឌ្ឍនភាពនៅមិនច្បាស់លាស់

2026/04/15 08:55:46 am        79
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio បានធ្វើជាប្រធានកិច្ចប្រជុំដ៏កម្រមួយរវាងក្រុមអ្នកចរចាអ៊ីស្រាអែល និងលីបង់ នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ ដោយរូបលោកបានចាត់ទុកជំនួបមួយនេះថា ជាឱកាសប្រវត្តិសាស្រ្ត ។លោក Rubio និយាយថា នេះគឺជាដំណើរការ មិនមែនជាព្រឹត្តការណ៍នោះទេ ។ នេះមានរយៈពេលលើសពី ១ថ្ងៃ វាត្រូវការពេលវេលា ប៉ុន្តែពួកយើងមានជំនឿថា កិច្ចខិតខំនេះមានតម្លៃ ហើយវាគឺជាការជួបជុំគ្នាជាប្រវត្តិសាស្រ្តដែលពួកយើងសង្ឃឹមថានឹងបន្តឆ្ពោះទៅមុខ ។ជំនួបនេះដែរ បានចាប់ផ្តើម ស្របពេលដែលអ៊ីស្រាអែលបន្តវាយប្រហារគោលដៅជាច្រើនកន្លែង នៅតំបន់ភាគខាងត្បូងប្រទេសលីបង់ ។ការផ្ទុះអាវុធឆ្លងព្រំដែន ត្រូវបានឮ ហើយឧទ្ធម្ភាគចក្រ ត្រូវបានគេមើលឃើញហោះសំកាំងនៅលើអាកាស ស្របពេលដែលអ៊ីស្រាអែល បន្តជំរុញសង្រ្គាមរបស់ពួកគេលើក្រុមហេសបូឡា ។អ៊ីស្រាអែល បានច្រានចោលកិច្ចពិភាក្សាលើបទឈប់បាញ់ ហើយនិងទាមទារឲ្យលីបង់រំសាយអាវុធក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់មួយនេះ ។ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅសហរដ្ឋអាមេរិកលោក Yechiel Leiter ដែលបានចូលរួមជំនួបនៅក្នុងទីក្រុងវ៉ាស៊ីនតោន បានបង្ហាញសុទិដ្ឋិនិយមចំពោះកិច្ចប្រជុំនេះ ។លោក Leiter និយាយថា អ្វីដែលផ្តល់ក្តីសង្ឃឹមដល់ពួកយើងគឺ រដ្ឋាភិបាលលីបង់បានបញ្ជាក់យ៉ាងច្បាស់លាស់ថា ពួកគេលែងត្រូវបានកាន់កាប់ដោយក្រុមហេសបូឡាទៀតហើយៗអ៊ីរ៉ង់ក៏ទន់ខ្សោយកម្លាំងផងដែរ ។លោកបន្តថា ក្រុមហេសបូឡាទន់ខ្សោយកម្លាំអដូចគ្នា ដូច្នេះហើយ នេះគឺជាឱកាសមួយ វាគឺជាពេលវេលាដំបូងដែលប្រទេសទាំង ២របស់ពួកយើង អង្គុយនិយាយគ្នា ។សូមបញ្ជាក់ថា អ៊ីស្រាអែល និងលីបង់ បានឯកភាពចូលរួមកិច្ចចរចាដោយផ្ទាល់ នៅតាមពេលវេលា និងទីកន្លែងដែលបានព្រមព្រៀងគ្នា បន្ទាប់ពីជំនួបកាលពីថ្ងៃអង្គារ ៕

អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក JD Vance រងការចំអក ជុំវិញបញ្ហាហ្កាហ្សា

2026/04/15 08:55:18 am        75
អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក JD Vance ត្រូវបានគេនិយាយចំអកឲ្យ អំឡុងសុន្ទរកថានៅព្រឹត្តការណ៍ចំណុចរបត់សហរដ្ឋអាមេរិក(Turning Point USA) ជាទីដែលលោកនិយាយថា សម្តេចប៉ាប លីអូ គួរមានការប្រុងប្រយ័ត្ន ពេលទ្រង់មានព្រះបន្ទូលពីបញ្ហាទេវវិទ្យា ។សេចក្តីអត្ថាធិប្បាយរបស់លោក Vanceនៅព្រឹត្តការណ៍ Turning Point ក្នុងរដ្ឋ Georgia បានកើតមានឡើង ក្រោយសម្តេចប៉ាប បានក្លាយជាអ្នករិះគន់កើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ចំពោះសង្រ្គាមរួមដៃគ្នារបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ ។សេចក្តីអត្ថាធិប្បាយរបស់លោកអនុប្រធានាធិបតី Vance ត្រូវបានកាត់ដោយទស្សនិកជនម្នាក់ ដែលស្រែកពាក្យថា “ព្រះយេស៊ូគ្រិស្ត មិនគាំទ្រអំពើប្រល័យពូជសាសន៍នោះទេ” ។ លោក Vance បានគាំទ្រការងាររដ្ឋបាលសហរដ្ឋអាមេរិក ដើម្បីទទួលបានបទឈប់បាញ់នៅតំបន់ហ្កាហ្សា ស្របពេលដែលកើតមានអំពើប្រល័យពូជសាសន៍ បង្កឡើងដោយសារការវាយប្រហារដ៏ឃោឃៅរបស់យោធាសអ៊ីស្រាអែល ។សម្តេចប៉ាប លីអូ បានមានព្រះបន្ទូលប្រាប់ដល់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃចន្ទថា ព្រះវិហារកាតូលិកបង្រៀនថា អំណាចមិនអាចត្រូវបានមើលឃើញថាជាការបញ្ចប់ដោយខ្លួនឯងនោះទេ ប៉ុន្តែជាមធ្យោបាយមួយឆ្ពោះទៅរកសេចក្តីល្អរួម ៕

យោធាសហរដ្ឋអាមេរិកនិយាយថា ការវាយប្រហារនៅភាគខាងកើតប៉ាស៊ីហ្វិក សម្លាប់មនុស្ស ៤នាក់

2026/04/15 08:41:11 am        63
យោធាសហរដ្ឋអាមេរិក និយាយកាលពីថ្ងៃអង្គារថា ពួកគេបានបើកការវាយប្រហារលើនាវាមួយគ្រឿងនៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក ដោយបានសម្លាប់មនុស្ស ៤នាក់ ហើយពួកគេ បានបង្ហោះផងដែរ រូបភាពវីដេអូឃ្លីបនៃប្រតិបត្តិការនៅលើបណ្តាញព័ត៌មានសង្គម ។ការវាយប្រហារនេះ បានកើតឡើងរយៈពេល ១ថ្ងៃប៉ុណ្ណោះ ក្រោយយោធាសហរដ្ឋអាមេរិក និយាយថា ការវាយប្រហារដាច់ដោយឡែកមួយ ត្រូវបានធ្វើឡើង នៅតំបន់ភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក ដោយបានសម្លាប់បុរស ២នាក់ ។មេបញ្ជាការភូមិភាគត្បូងសហរដ្ឋអាមេរិក និយាយថា កាលពីថ្ងៃចន្ទកន្លងទៅ ពួកគេបានបើកការវាយប្រហារលើនាវាមួយគ្រឿងដែលប្រតិបត្តិការតាមផ្លូវជួញដូរគ្រឿងញៀន ស្ថិតនៅតំបន់ភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក ដែលជាផ្នែកមួយនៃប្រតិបត្តិការ Operation Southern Spear ។យោធាសហរដ្ឋអាមេរិកនិយាយថា ភេរវករគ្រឿងញៀនចោទប្រកាន់ ២នាក់ ត្រូវបានសម្លាប់នៅក្នុងប្រតិបតត្តិការនេះ ដោយគ្មានការប៉ះពាល់ដល់កងកម្លាំងសហរដ្ឋអាមេរិកនោះទេ ។សូមបញ្ជាក់ថា រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបើកការវាយប្រហារលើគោលដៅដឹកជញ្ជូនគ្រឿងញៀន ក្នុងពេលជាច្រើនខែកន្លងមកនេះ ៕

របាយការណ៍៖ អាមេរិក ស្វែងរកការផ្អាកនុយក្លេអ៊ែរ២០ឆ្នាំ ខណៈអ៊ីរ៉ង់ផ្តល់ការផ្អាក៥ឆ្នាំ ក្នុងការចរចាដែលបានជាប់គាំង

2026/04/14 04:07:59 pm        169
​ទីក្រុងវ៉ាស៊ីនតោន បានស្នើឱ្យផ្អាកសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់រយៈពេល២០ឆ្នាំ ខណៈអ៊ីរ៉ង់បានតបតវិញជាមួយនឹងសំណើផ្អាកកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនត្រឹមតែប្រាំឆ្នាំក្នុងអំឡុងពេលចរចាដែលបានជាប់គាំងនៅក្នុងប្រទេសប៉ាគីស្ថានកាលពីថ្ងៃសៅរ៍កន្លងទៅ នេះបើយោងតាមរបាយការណ៍មួយពីកាសែត The New York Times។កាសែតនេះ បានលើកឡើងពីប្រភពដែលដឹងពីការចរចាថា ទីក្រុងវ៉ាស៊ីនតោន មិនស្វែងរកបម្រាមជាអចិន្ត្រៃយ៍លើការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់ទេ ជាការសម្របសម្រួលមួយដែលឱ្យទីក្រុងតេអេរ៉ង់ តវ៉ាថាខ្លួនមិនបានលះបង់សិទ្ធិជាអចិន្ត្រៃយ៍ក្រោមសន្ធិសញ្ញាមិនរីកសាយនុយក្លេអ៊ែរក្នុងការផលិតឥន្ធនៈនុយក្លេអ៊ែរទេ។យោងតាមរបាយការណ៍បានឲ្យដឹងថា ភាគីសហរដ្ឋអាមេរិក បាននិយាយថា ការច្រានចោលរបស់អ៊ីរ៉ង់ក្នុងការបញ្ចប់ផែនការនុយក្លេអ៊ែររបស់ខ្លួន ការរុះរើហេដ្ឋារចនាសម្ព័ន្ធបរមាណូ និងការដឹកជញ្ជូនស្តុកឥន្ធនៈរបស់ខ្លួនចេញពីប្រទេសនេះ ជម្លោះតែងតែនៅកណ្តាល។របាយការណ៍បាននិយាយបន្ថែមថា បញ្ហាផ្សេងទៀតដែលកំពុងកើតឡើងជុំវិញការចរចា រួមមានការស្តារឡើងវិញនូវការឆ្លងកាត់ដោយសេរីនៅច្រកសមុទ្រ Hormuz និងការបញ្ចប់ការគាំទ្ររបស់អ៊ីរ៉ង់ ចំពោះក្រុមតំណាងដូចជាក្រុមហាម៉ាស និងក្រុមហេសបូឡា។ លោក JD Vance អនុប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានដឹកនាំក្រុមចរចារបស់សហរដ្ឋអាមេរិកក្នុងអំឡុងពេលចរចា បាននិយាយថា មាន «ការសន្ទនាល្អៗមួយចំនួន» ជាមួយអ្នកចរចាអ៊ីរ៉ង់ ហើយបច្ចុប្បន្ន គ្រាប់បាល់គឺស្ថិតនៅលើទីក្រុងតេអេរ៉ង់។

ឥណ្ឌូនេស៊ី និងសហរដ្ឋអាមេរិក ចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការការពារជាតិ

2026/04/14 02:07:06 pm        67
​⁠រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth បានសាទរចំពោះការបង្កើត «ភាពជាដៃគូសហប្រតិបត្តិការការពារជាតិដ៏សំខាន់» ជាមួយប្រទេសឥណ្ឌូនេស៊ី ដោយនិយាយថា វាបញ្ជាក់ពី «ភាពរឹងមាំ និងសក្តានុពល» នៃទំនាក់ទំនងជាមួយទីក្រុងហ្សាការតា ដើម្បីរក្សាស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។លោក Hegseth បានទទួលរដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសឥណ្ឌូនេស៊ី លោក Sjafrie Sjamsoeddin នៅមន្ទីរបញ្ចកោណ ជាកន្លែងដែលកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា។ លោក Hegeseth និយាយថា «ភាពជាដៃគូ បង្ហាញពីភាពរឹងមាំ និងសក្តានុពលនៃទំនាក់ទំនងសន្តិសុខរបស់យើង ជំរុញការទប់ស្កាត់ក្នុងតំបន់ និងជំរុញការប្តេជ្ញាចិត្តរួមគ្នារបស់យើងចំពោះសន្តិភាពតាមរយៈភាពខ្លាំង» នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ។រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក និយាយថា ទំនាក់ទំនងសន្តិសុខរបស់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងហ្សាការតា មានភាព «សកម្ម និងកំពុងរីកចម្រើន» ដោយកត់សម្គាល់ថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសទាំងពីរចូលរួមក្នុងសមយុទ្ធយោធាជាង១៧០លើករួមគ្នាជារៀងរាល់ឆ្នាំ។

មេដឹកនាំចិន និងអេស្ប៉ាញ សន្យាទំនាក់ទំនងកាន់តែជិតស្និទ្ធ ក្នុងពេលសណ្តាប់ធ្នាប់ពិភពលោក «កំពុងដួលរលំ»

2026/04/14 02:06:41 pm        71
​ប្រទេសចិន និងអេស្ប៉ាញ បានសន្យានៅថ្ងៃអង្គារ ទី១៤ ខែមេសា នេះ ថា នឹងពង្រឹងទំនាក់ទំនង និងការពារសន្តិភាព និងការអភិវឌ្ឍសកល ក្នុងពេលសណ្តាប់ធ្នាប់អន្តរជាតិដែលប្រធានាធិបតី លោក Xi Jinping និយាយថា «កំពុងដួលរលំ» នៅក្នុងសុន្ទរកថាអំឡុងពេលជួបជាមួយនាយករដ្ឋមន្ត្រីអេស៉្បាញ លោក Pedro Sanchez នៅទីក្រុងប៉េកាំង។លោក Xi និយាយថា ទាំងចិននិងអេស្ប៉ាញ «ប្តេជ្ញាឈរនៅលើផ្នែកដ៏ត្រឹមត្រូវនៃប្រវត្តិសាស្ត្រ» ហើយបានជំរុញឱ្យមានទំនាក់ទំនង និងការជឿទុកចិត្តគ្នាកាន់តែរឹងមាំដើម្បី «រួមគ្នាការពារពហុភាគីនិយមពិតប្រាកដ និងការពារសន្តិភាព និងការអភិវឌ្ឍជាសកល»។ដំណើរទស្សនកិច្ចរបស់ លោក Sanchez ធ្វើឡើងខណៈរដ្ឋាភិបាលលោកខាងលិចជាច្រើន ស្វែងរកការរក្សាទំនាក់ទំនងជាមួយទីក្រុងប៉េកាំង ទោះបីជាមានភាពតានតឹងផ្នែកសន្តិសុខ និងពាណិជ្ជកម្មក៏ដោយ។ ដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនកាលពីដើមឆ្នាំនេះ ដោយនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស អៀរឡង់ កាណាដា និងប្រទេសហ្វាំងឡង់។

មេដឹកនាំបក្សប្រឆាំងហុងគ្រី លោក Magyar ចោទប្រកាន់រដ្ឋមន្ត្រីការបរទេស លោក Szijjarto ពីបទបំផ្លាញឯកសារ

2026/04/14 02:06:16 pm        88
​លោក Peter Magyar មេដឹកនាំគណបក្សប្រឆាំងរបស់ប្រទេសហុងគ្រី បានចោទប្រកាន់រដ្ឋមន្ត្រីការបរទេសដែលជិតចាកចេញពីតំណែងលោក Peter Szijjarto ពីបទបំផ្លាញឯកសារនៅក្រសួងការបរទេសកាលពីថ្ងៃចន្ទ ទី១៣ ខែមេសា។ លោក Magyar ដែលគណបក្ស Tisza របស់លោក បានទទួលជ័យជម្នះក្នុងការបោះឆ្នោតយ៉ាងលើសលប់ បានអះអាងថា លោក Szijjarto បានបង្ហាញខ្លួននៅអគារក្រសួង ជាកន្លែងដែលលោក និងសហការី កំពុងបំផ្លាញឯកសារផ្លូវការ។គណបក្ស Tisza ស្តាំនិយមកណ្តាលរបស់លោក Magyar ទទួលបានសំឡេងភាគច្រើនលើសលប់ពីរភាគបីនៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ដោយបានយកឈ្នះលើលោក Viktor Orban បន្ទាប់ពីការគ្រប់គ្រងអំណាចរយៈពេល១៦ឆ្នាំ។ នៅក្នុងសន្និសីទសារព័ត៌មានលើកដំបូងរបស់លោក បន្ទាប់ពីជ័យជម្នះក្នុងការបោះឆ្នោត លោក Magyar បាននិយាយថា ការបំផ្លាញឯកសារនេះផ្ទុយស្រឡះពីការប្រគល់អំណាចរបស់រដ្ឋាភិបាលធម្មតានៅ ក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ។ មេដឹកនាំគណបក្សប្រឆាំង បានរិះគន់កង្វះការចែករំលែកព័ត៌មានក្នុងអំឡុងពេលអន្តរកាល។លទ្ធផលនៃការបោះឆ្នោតនេះ បានកើតឡើងខណៈជាភាពធូរស្បើយដល់អ៊ុយក្រែន ដោយសារលោក Orban នៅតែរក្សាទំនាក់ទំនងដ៏កក់ក្តៅជាមួយរុស្ស៊ី និងបានរារាំងប្រាក់កម្ចីចំនួន៩០ពាន់លានអឺរ៉ូ សម្រាប់ទីក្រុងគីវ។ លោក Magyar បានសន្យាថា នឹងស្តារឡើងវិញស្តង់ដារលទ្ធិប្រជាធិបតេយ្យ និងបញ្ចេញមូលនិធិសហភាពអឺរ៉ុបដែលត្រូវបានបង្កកដោយសារតែការព្រួយបារម្ភអំពីនីតិរដ្ឋ។

នគរបាលចាប់ខ្លួនអ្នកតវ៉ាប្រមាណ១០០នាក់នៅManhattan ជាអ្នកប្រឆាំងការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឲ្យអ៊ីស្រាអែល

2026/04/14 02:05:52 pm        92
​នគរបាលទីក្រុងញូវយ៉ក បានចាប់ខ្លួនបាតុករប្រហែល១០០នាក់កាលពីថ្ងៃច័ន្ទ ទី១៣ ខែមេសា បន្ទាប់ពីបាតុករប្រឆាំងសង្គ្រាមជាង៣០០នាក់បានធ្វើបាតុកម្មអង្គុយនៅខាងក្រៅការិយាល័យ Manhattan របស់សមាជិកព្រឹទ្ធសភាអាមេរិក លោក Chuck Schumer និង លោកស្រី Kirsten Gillibrand ដោយអំពាវនាវឱ្យពួកគេគាំទ្រការបោះឆ្នោតព្រឹទ្ធសភាដែលរំពឹងទុកដើម្បីរារាំងការលក់អាវុធបន្ថែមទៀតរបស់សហរដ្ឋអាមេរិកទៅឱ្យអ៊ីស្រាអែល។ក្រុមបាតុករ បានប្រមូលផ្តុំគ្នានៅខាងក្រៅអគារការិយាល័យ Midtown ដោយពាក់អាវមានអំណានថា «មូលនិធិប្រជាជន ពុំមែនគ្រាប់បែកទេ» និងកាន់បដាដែលសរសេរថា «មូលនិធិថែទាំសុខភាព មិនមែនសង្គ្រាមទេ» និងពាក្យថា «បញ្ឈប់ការផ្តល់អាវុធទៅឲ្យអ៊ីស្រាអែល»។ ក្រុមបាតុករ បានអង្គុយនៅខាងក្រៅការិយាល័យសមាជិកព្រឹទ្ធសភា មុនពេលប្តូរទៅកាន់ទីតាំង Third Avenue ជាកន្លែងដែលនគរបាលបាន ព្រមានពួកគេដដែលៗឱ្យចាកចេញពីផ្លូវ បើមិនដូច្នេះប្រឈមនឹងការចាប់ខ្លួនពីបទចោទប្រកាន់ប្រព្រឹត្តភាពគ្មានសណ្តាប់ធ្នាប់។ក្រោយមកនគរបាលបានចាប់ខ្លួនបាតុករប្រហែល១០០នាក់ ដោយដឹកអ្នកតវ៉ាមួយចំនួនចេញពីផ្លូវ។ ការតវ៉ានេះ ត្រូវបានរៀបចំឡើងមុនការបោះឆ្នោតព្រឹទ្ធសភាដែលត្រូវបានរំពឹងទុកលើវិធានការដើម្បីរារាំងការលក់អាវុធ និងគ្រឿងចក្រឈូសដី ទៅឱ្យអ៊ីស្រាអែល។ ក្រុមបាតុករ បានជំរុញឱ្យលោក Schumer និងលោកស្រី Gillibrand ប្រឆាំងនឹងផែនការតាមរបាយការណ៍របស់ប្រធានាធិបតី លោក Donald Trump ដើម្បីស្វែងរកថវិកាបន្ថែមចំនួន១០០ពាន់លានដុល្លារទាក់ទងនឹងសង្គ្រាមអាមេរិក-អ៊ីស្រាអែល។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM
អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់មន្ត្រីរាជការ​​សប្បុរសជនចូលរួមយុទ្ធនាការ​ "១ម៉ឺនរៀល ១ម៉ឺននាក់"
05/31/2026 01:05 PM