រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់

ព័ត៌មានអន្តរជាតិ

IMF ធនាគារពិភពលោក និងIEA ជំរុញប្រទេសនានាឱ្យឈប់ស្តុកទុកការផ្គត់ផ្គង់ថាមពល និងគ្រប់គ្រងការនាំចេញ

2026/04/14 11:06:26 am        53
​មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ធនាគារពិភពលោក(WB) និងទីភ្នាក់ងារថាមពលអន្តរជាតិ(IEA) កាលពីថ្ងៃចន្ទ ទី១៣ ខែមេសា បានជំរុញឱ្យប្រទេសនានាបញ្ចៀសការស្តុកទុកការផ្គត់ផ្គង់ថាមពល និងដាក់ចេញការគ្រប់គ្រងការនាំចេញដែលអាចធ្វើឱ្យកាន់តែធ្ងន់ធ្ងរចំពោះអ្វីដែលពួកគេចាត់ទុកថាជាការភ្ញាក់ផ្អើលខ្លាំងមិនធ្លាប់មានចំពោះទីផ្សារថាមពលពិភពលោក។លោក Fatih Birol ប្រមុខទីភ្នាក់ងារថាមពលអន្តរជាតិ(IEA) បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំជាមួយមេដឹកនាំមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) និងធនាគារពិភពលោកថា ប្រទេសជាច្រើនកំពុងមានស្តុក និងដាក់ចេញនូវការរឹតត្បិតការនាំចេញ ហើយបានអំពាវនាវដល់ប្រទេសទាំងអស់ឱ្យអនុញ្ញាតឱ្យស្តុកថាមពលហូរទៅកាន់ទីផ្សារ ប៉ុន្តែលោកមិនបានបញ្ចេញឈ្មោះប្រទេសទាំងនោះទេ។លោកស្រី Kristalina Georgieva នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បាននិយាយថា «កុំធ្វើឲ្យមានផលប៉ះពាល់» ដោយនិយាយថា លោកស្រីនឹងជួបជាមួយប្រទេសដែលកំពុងរងផលប៉ះពាល់ខ្លាំងនៅអាស៊ី នៅអនុតំបន់សាហារ៉ាអាហ្វ្រិក និងកោះប៉ាស៊ីហ្វិកខាងត្បូងមួយចំនួន ដែលមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់។លោកស្រី និយាយថា «គោលការណ៍ដំបូងគួរតែ កុំដាក់ចេញនូវការរឹតត្បិតការនាំចេញដែលធ្វើឱ្យអតុល្យភាពកាន់តែអាក្រក់» ហើយសង្គ្រាមនឹងមានផលប៉ះពាល់ធ្ងន់ធ្ងរជាងនេះទៅលើកំណើន និងអតិផរណា ប្រសិនបើជម្លោះបន្តរយៈពេលយូរ។

អង្គការIMO៖ គ្មានប្រទេសណាមួយមានសិទ្ធិបិទច្រកសមុទ្រអន្តរជាតិទេ ហើយបានព្រមានប្រឆាំងការបិទច្រកសមុទ្រ Hormuz

2026/04/14 11:03:16 am        63
​លោក Arsenio Dominguez អគ្គលេខាធិការនៃអង្គការសមុទ្រអន្តរជាតិ (IMO) បាននិយាយកាលពីថ្ងៃចន្ទថា គ្មានប្រទេសណាមួយមានសិទ្ធិបិទច្រកសមុទ្រអន្តរជាតិដែលត្រូវបានប្រើប្រាស់សម្រាប់ការដឹកជញ្ជូនជាអន្តរជាតិនោះទេ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា កងទ័ពជើងទឹកអាមេរិក បានចាប់ផ្តើមបិទច្រកសមុទ្រដែលនាវាជាច្រើនព្យាយាមចូល ឬចាកចេញពីច្រកសមុទ្រ Hormuz បន្ទាប់ពីការចរចាសន្តិភាពជាមួយអ៊ីរ៉ង់បានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ។លោក Dominguez បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងឡុងដ៍ថា «បច្ចុប្បន្ន ដោយសារតែវិបត្តិ ដោយសារតែជម្លោះ ពុំមានសុវត្ថិភាពសម្រាប់នាវាដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រទាំងនេះទេ ហើយនេះជាអ្វីដែលពិតជាត្រូវបញ្ឈប់។ ប៉ុន្តែតាមច្បាប់ ស្របតាមច្បាប់អន្តរជាតិ គ្មានប្រទេសណាមួយមានសិទ្ធិហាមឃាត់សិទ្ធិនៃការឆ្លងកាត់ដោយគ្មានកំហុស ឬសេរីភាពនៃការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រអន្តរជាតិដែលត្រូវបានប្រើប្រាស់សម្រាប់ការដឹកជញ្ជូនជាអន្តរជាតិនោះទេ»។លោក Dominguez បានប្រាប់អ្នកសារព័ត៌មានថាអង្គការសមុទ្រអន្តរជាតិ (IMO) ក្នុងនាមជាអ្នកបង្កើតច្បាប់ និងជាអ្នកសម្របសម្រួល បានធ្វើការជាមួយរដ្ឋជាសមាជិក និងទីភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីទប់ស្កាត់ការកើនឡើងភាពតានតឹង។ លោក និយាយថា «យើងចូលរួម ជាមួយរដ្ឋជាសមាជិក ជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិទាំងអស់ ជាមួយភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកក្នុងការស្វែងរកដំណោះស្រាយទាំងនោះ ចំពោះឬសគល់ចម្បងរបស់វា ដូចជាតាមរយៈបទឈប់បាញ់ អំពីរបៀបដែលយើងអាចធ្វើឱ្យការដឹកជញ្ជូនបន្តប្រតិបត្តិការបាន។

លោក Kim មេដឹកនាំកូរ៉េខាងជើង ពិនិត្យមើលការបាញ់សាកល្បងមីស៊ីលពីនាវាពិឃាតកងទ័ពជើងទឹក

2026/04/14 10:23:23 am        107
​ យោងតាមទូរទស្សន៍រដ្ឋ KRT បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានធ្វើការសាកល្បងមីស៊ីលស៊ីបគោលដៅយុទ្ធសាស្ត្រ និងមីស៊ីលប្រឆាំងនាវាចម្បាំងមួយផ្សេងទៀត ជាផ្នែកមួយនៃការសាកល្បងដ៏មានប្រសិទ្ធភាពផ្នែកប្រតិបត្តិការពីនាវាពិឃាត Choe Hyon របស់ខ្លួន។នៅក្នុងរូបថតដែលចេញផ្សាយដោយ KRT នៅថ្ងៃអង្គារ ទី១៤ ខែមេសានេះ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ត្រូវបានគេឃើញកំពុងពិនិត្យមើលការបាញ់សាកល្បងនេះ រួមជាមួយមន្ត្រីការពារជាតិជាន់ខ្ពស់ និងមេបញ្ជាការកងទ័ពជើងទឹក បន្ទាប់ពីការពិនិត្យនាវាពិឃាត។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា មីស៊ីលស៊ីបគោលដៅយុទ្ធសាស្ត្រចំនួនពីរគ្រាប់ និងមីស៊ីលប្រឆាំងនាវាចម្បាំងបីគ្រាប់ ត្រូវបានបាញ់ចេញ ដើម្បីពិនិត្យមើលប្រព័ន្ធបញ្ជាអាវុធរួមបញ្ចូលគ្នារបស់នាវាចម្បាំង ការបណ្តុះបណ្តាលក្រុមនាវិកក្នុងរបៀបបាញ់មីស៊ីល ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ និងដំណើរការប្រឆាំងការរាំងស្ទះនៃប្រព័ន្ធរាវរកដែលបានធ្វើឱ្យប្រសើរឡើង។មីស៊ីលស៊ីបគោលដៅបានហោះប្រហែល ៧.៨៦៩ទៅ៧.៩២០វិនាទី ហើយមីស៊ីលប្រឆាំងនាវាចម្បាំងប្រហែល ១.៩៦០ទៅ១.៩៧៣វិនាទី នៅលើដែនទឹកនៅឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេស ដោយវាយប្រហារលើគោលដៅ ជាអ្វីដែលរបាយការណ៍ពិពណ៌នាថា ជាភាពត្រឹមត្រូវស៊ីបគោលដៅខ្ពស់ខ្លាំង។

លោក Trump និយាយថា អាចនឹងបញ្ឈប់នៅត្រឹមគុយបា បន្ទាប់ពីបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់

2026/04/14 09:56:05 am        110
​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានគំរាមជាថ្មីម្តងទៀតកាលពីថ្ងៃចន្ទថា ប្រទេសគុយបា នឹងក្លាយជាគោលដៅបន្ទាប់របស់ទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីការវាយប្រហារលើប្រទេសវ៉េណេស៊ុយអេឡា និងអ៊ីរ៉ង់។ លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា «យើងអាចបញ្ឈប់នៅត្រឹមប្រទេសគុយបា បន្ទាប់ពីយើងបញ្ចប់សង្គ្រាមមួយនេះ» ដោយនិយាយសំដៅទៅលើសង្គ្រាមអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ ដែលបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ។លោក Trump ក៏បាននិយាយជាថ្មីម្តងទៀតនូវការអះអាងកាលពីពេលមុនរបស់លោកថា គុយបាគឺជា «ប្រទេសកំពុងបរាជ័យ»។ ប៉ុន្មានថ្ងៃបន្ទាប់ពីបានចាប់ផ្តើមសង្គ្រាមជាមួយអ៊ីរ៉ង់ លោក Trump បានគំរាមថា គុយបានឹង «ដួលរលំក្នុងពេលឆាប់ៗនេះ» ប៉ុន្តែរដ្ឋបាលរបស់លោកនឹងផ្តោតសំខាន់លើសង្គ្រាមដែលកំពុងតែបន្តជាមួយអ៊ីរ៉ង់ នៅពេលនេះ។លោក Trump បាននិយាយក្នុងវេទិកាវិនិយោគមួយនៅរដ្ឋ Florida កាលពីចុងខែមុនថា «គុយបា គឺជាប្រទេសបន្ទាប់ ប៉ុន្តែខ្ញុំមិនទាន់និយាយដល់នោះទេ»។ ប្រទេសគុយបា បានប្រឈមនឹងវិបត្តិសេដ្ឋកិច្ច និងថាមពលធ្ងន់ធ្ងរ ចាប់តាំងពីយោធាសហរដ្ឋអាមេរិក បានវាយឆ្មក់ចូលប្រទេសវ៉េណេស៊ុយអេឡា និងចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro ដោយប្រើប្រាស់កម្លាំងកាលពីថ្ងៃទី៣ ខែមករា។ ប្រតិបត្តិការរបស់សហរដ្ឋអាមេរិកនៅលើទីក្រុង Caracas បានប៉ះពាល់យ៉ាងខ្លាំងដល់ការផ្គត់ផ្គង់ប្រេងរបស់ប្រទេសគុយបា ពីប្រទេសវ៉េណេស៊ុយអេឡា និងប្រទេសម៉ិកស៊ិក។

អ៊ីស្រាអែល វាយប្រហារលើទីក្រុងព្រំដែនលីបង់ មុនកិច្ចចរចារៀបចំដោយសហរដ្ឋអាមេរិក

2026/04/14 09:51:08 am        89
​កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារកាលពីថ្ងៃចន្ទ ដើម្បីដណ្តើមយកទីក្រុងសំខាន់មួយនៅភាគខាងត្បូងប្រទេសលីបង់ ពីក្រុមអ្នកប្រយុទ្ធហេសបូឡាដែលលាក់ខ្លួននៅទីនោះ ដោយដាក់សម្ពាធសង្គ្រាមទៅលើក្រុមគាំទ្រដោយអ៊ីរ៉ង់ នៅមុនថ្ងៃចរចាដ៏កម្ររវាងបេសកជនរដ្ឋាភិបាលអ៊ីស្រាអែល និងប្រទេសលីបង់។ដោយឯកអគ្គរដ្ឋទូតលីបង់ និងអ៊ីស្រាអែល ប្រចាំសហរដ្ឋអាមេរិក គ្រោងនឹងជួបគ្នានៅថ្ងៃអង្គារនេះ នៅទីក្រុងវ៉ាស៊ីនតោន រដ្ឋមន្ត្រីការបរទេសលីបង់ បាននិយាយថា ទីក្រុងបេរូត នឹងប្រើប្រាស់ការចរចាទល់មុខគ្នា ដើម្បីជំរុញឱ្យមានបទឈប់បាញ់ចំពោះសង្គ្រាម ដែលបានធ្វើឱ្យស្មុគស្មាញដល់ផ្នែកការទូតកាន់តែទូលំទូលាយ ក្នុងការបញ្ឈប់ជម្លោះនៅតំបន់មជ្ឈិមបូព៌ា។ប៉ុន្តែទស្សនវិស័យសម្រាប់ជំនួប ការជួបចរចាទល់មុខគ្នារវាងប្រទេសទាំងពីរស្ថិតក្នុងស្ថានភាពសង្គ្រាម មិនប្រាកដប្រជានៅឡើយ។ អ៊ីស្រាអែល បាននិយាយថា ខ្លួននឹងមិនពិភាក្សាអំពីបទឈប់បាញ់ទេ ខណៈក្រុមហេសបូឡា បានជំទាស់នឹងការចរចាជាមួយអ៊ីស្រាអែល ដែលបង្ហាញពីភាពតានតឹងផ្នែកនយោបាយកាន់តែអាក្រក់នៅក្នុងប្រទេសលីបង់។នៅតាមដីគោកភាគខាងត្បូងប្រទេសលីបង់ យោធាអ៊ីស្រាអែល បានបញ្ចប់ការហ៊ុមព័ទ្ធទីក្រុង Bint Jbeil ស្ថិតនៅតាមព្រំដែន ហើយបានចាប់ផ្តើមការវាយប្រហារតាមជើងគោកនៅទីនោះ នេះបើយោងតាមអ្នកនាំពាក្យយោធាអ៊ីស្រាអែល និងប្រភពសន្តិសុខរបស់លីបង់។ប្រភពព័ត៌មានលីបង់បាននិយាយថា ក្រុមអ្នកប្រយុទ្ធហេសបូឡាដែលលាក់ខ្លួននៅខាងក្នុង បានត្រៀមរួចរាល់ដើម្បីប្រយុទ្ធរហូតដល់ស្លាប់ខ្លួន ដោយលើកឡើងពីសារៈសំខាន់ជាយុទ្ធសាស្ត្រ និងនិមិត្តរូបនៃទីក្រុង Bint Jbeil ជាទីតាំងលាក់ខ្លួនរបស់ក្រុមហេសបូឡា និងជាច្រកទ្វារទៅកាន់ភូមិនៅជុំវិញនោះ។

អ្នកជំនាញUN រិះគន់ការវាយប្រហារលើទីជម្រកនៅហ្កាហ្សា និងការភៀសខ្លួនដោយបង្ខំនៅ West Bank

2026/04/14 09:50:36 am        87
​អ្នកជំនាញរបស់អង្គការសហប្រជាជាតិ បានបញ្ជាក់ជាថ្មីនូវការអំពាវនាវឱ្យបញ្ចប់ការវាយប្រហាររបស់អ៊ីស្រាអែលលើពលរដ្ឋប៉ាឡេស្ទីនដែលភៀសខ្លួននៅក្នុងតំបន់ហ្កាហ្សា ព្រមទាំងវិធានការជម្លៀសដោយបង្ខំនៅក្នុងតំបន់កាន់កាប់ West Bank។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃចន្ទដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (OHCHR)បានឲ្យដឹងថា អ្នកជំនាញបានរៀបរាប់លម្អិតអំពីឧប្បត្តិហេតុជាច្រើនកាលពីក្នុងខែមីនា ដែលការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានដុតបំផ្លាញតង់របស់ពលរដ្ឋប៉ាឡេស្ទីនដែលជម្លៀសខ្លួននៅតំបន់ហ្កាហ្សា និងបានសម្លាប់មនុស្សជាច្រើននាក់។ គណៈកម្មការបាននិយាយថា «វដ្តនៃការជម្លៀសប្រជាជន ភេរវកម្ម និងការវាយប្រហារកំណត់គោលដៅនេះ បម្រើគោលបំណងចុងក្រោយ ដើម្បីធ្វើឱ្យជីវិតមិនអាចស៊ូទ្រាំបានសម្រាប់ពលរដ្ឋប៉ាឡេស្ទីន និងបង្ខំពួកគេចាកចេញពីដែនដីហ្កាហ្សាជាអចិន្ត្រៃយ៍»។ គណៈកម្មការបាននិយាយថា «ប្រជាជនភាគច្រើននៅតំបន់ហ្កាហ្សា ត្រូវបានភៀសខ្លួនចេញជាច្រើនលើកច្រើនសាររួចហើយ ដែលស្មើនឹងការជម្លៀសខ្លួនដោយបង្ខំ» ហើយ «ការកំណត់គោលដៅលើតំបន់ដែលគេដឹងថាជាទីជម្រកសម្រាប់ជនស៊ីវិលភៀសខ្លួន គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ»។ អ្នកជំនាញបាននិយាយថា ជនស៊ីវិលរស់នៅក្នុងតង់ និងទីជម្រកបណ្តោះអាសន្ន កំពុងជួបប្រទះហានិភ័យសុខភាពធ្ងន់ធ្ងររួចទៅហើយ រួមទាំងភាពអត់ឃ្លាន ភាពត្រជាក់ខ្លាំង ទឹកជំនន់ និងកង្វះសេវានានាជាមូលដ្ឋាន។ គណៈកម្មការក៏បានរិះគន់ «ការកើនឡើងយ៉ាងខ្លាំងនៃការជម្លៀសពលរដ្ឋដោយបង្ខំ» នៅទូទាំងតំបន់កាន់កាប់ West Bank ដែលជំរុញដោយកងទ័ពអ៊ីស្រាអែល និងជាអ្វីដែលអ្នកជំនាញហៅថា «ភេរវកម្មដោយអ្នកតាំងលំនៅឋានគាំទ្រដោយរដ្ឋ»។ នេះរួមមានទាំង «ការវាយប្រហារជារៀងរាល់ថ្ងៃ បណ្តាលឱ្យមានការសម្លាប់ ធ្វើឲ្យរងរបួស និងការយាយីលើស្ត្រី និងកុមារ និងការបំផ្លាញលំនៅឋាន ដីស្រែចម្ការ និងជីវភាពរស់នៅរបស់ប៉ាឡេស្ទីន»។

សម្ព័ន្ធយោធា NATO បដិសេធមិនចូលរួមការបិទច្រកសមុទ្រហ័រមូសរបស់លោក Trump

2026/04/14 08:37:54 am        101
សម្ព័ន្ធយោធា NATO បាននិយាយកាលពីថ្ងៃចន្ទ ទី១៣ ខែមេសា ថា ពួកគេនឹងមិនចូលពាក់ព័ន្ធក្នុងផែនការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការបិទច្រកសមុទ្រហ័រមូស ឡើយ ដោយស្នើឱ្យធ្វើអន្តរាគមន៍ជំនួសវិញនៅពេលដែលការប្រយុទ្ធគ្នាបញ្ចប់ ជាចំណាត់ការមួយដែលទំនងជាធ្វើឱ្យលោក Trump មានកំហឹង និងបង្កើនភាពតានតឹងនៅក្នុងសម្ព័ន្ធមិត្តនេះ។លោក Trump បាននិយាយថា យោធាសហរដ្ឋអាមេរិក ធ្វើការជាមួយប្រទេសដទៃទៀត ដើម្បីបិទចរាចរណ៍ផ្លូវទឹកតាមសមុទ្រទាំងអស់ បន្ទាប់ពីកិច្ចចរចាកាលពីចុងសប្តាហ៍មិនបានឈានដល់កិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះរយៈពេល៦សប្តាហ៍ជាមួយអ៊ីរ៉ង់។ ក្រោយមក យោធាសហរដ្ឋអាមេរិក បានបញ្ជាក់ថា ការបិទច្រកសមុទ្រ ត្រូវបានអនុវត្តចំពោះតែនាវាដែលចាកចេញ ឬមកពីកំពង់ផែអ៊ីរ៉ង់ប៉ុណ្ណោះ។សម្ព័ន្ធយោធាណាតូ រួមមានទាំងចក្រភពអង់គ្លេស និងបារាំង បាននិយាយថា ពួកគេនឹងមិនត្រូវបានអូសទាញឲ្យធ្លាក់ចូលទៅក្នុងជម្លោះដោយការចូលរួមបិទច្រកសមុទ្រនោះទេ ហើយផ្ទុយទៅវិញ ពួកគេកំពុងធ្វើការលើគំនិតផ្តួចផ្តើមមួយដើម្បីបើកផ្លូវទឹកនេះ ជាកន្លែងដែលការផ្គត់ផ្គង់ប្រេងមួយភាគប្រាំរបស់ពិភពលោកជាធម្មតាឆ្លងកាត់។ការបដិសេធមិនចូលរួមរបស់ប្រទេសទាំងនេះ គឺជាចំណុចមួយផ្សេងទៀតនៃភាពតានតឹងជាមួយលោក Trump ដែលបានគំរាមដកខ្លួនចេញពីសម្ព័ន្ធNATO ហើយកំពុងពិចារណាដកកងទ័ពសហរដ្ឋអាមេរិកមួយចំនួនចេញពីអឺរ៉ុប បន្ទាប់ពីប្រទេសជាច្រើន បានបដិសេធមិនឱ្យយន្តហោះយោធាសហរដ្ឋអាមេរិកប្រើប្រាស់ដែនអាកាសរបស់ខ្លួនសម្រាប់ការវាយប្រហារលើអ៊ីរ៉ង់។

មេដឹកនាំក្រុមហេសបូឡា ស្នើសុំឱ្យលីបង់ លុបចោលកិច្ចប្រជុំនៅថ្ងៃអង្គារនេះជាមួយអ៊ីស្រាអែល

2026/04/14 08:37:23 am        87
មេដឹកនាំក្រុមហេសបូឡា លោក Naim Qassem កាលពីថ្ងៃចន្ទ ទី៣ ខែមេសា បានជំរុញឱ្យប្រទេសលីបង់ លុបចោលកិច្ចប្រជុំតាមផែនការជាមួយអ៊ីស្រាអែល នៅទីក្រុងវ៉ាស៊ីនតោន ដោយបញ្ជាក់ជាថ្មីអំពីការច្រានចោលរបស់ក្រុមលោកចំពោះការចរចាដោយផ្ទាល់ជាមួយសត្រូវ។ លោក Qassem ដែលក្រុមរបស់លោកគាំទ្រដោយអ៊ីរ៉ង់ បានធ្វើសង្គ្រាមជាមួយអ៊ីស្រាអែលចាប់តាំងពីថ្ងៃទី២ ខែមីនា បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា «យើងច្រានចោលការចរចាជាមួយអង្គភាពអ៊ីស្រាអែលដែលកំពុងដណ្តើមអំណាចដោយខុសច្បាប់។ យើងអំពាវនាវឱ្យមានជំហរជាប្រវត្តិសាស្ត្រ និងប្រកបដោយវីរភាព ដោយការលុបចោលជំនួបចរចានេះ»។ ឯកអគ្គរដ្ឋទូតលីបង់ និងអ៊ីស្រាអែលប្រចាំសហរដ្ឋអាមេរិក មានផែនការជួបគ្នានៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃអង្គារនេះ ដើម្បីពិភាក្សាអំពីការចរចាដោយផ្ទាល់រវាងប្រទេសទាំងពីរ។អាជ្ញាធរប្រទេសលីបង់ បានសង្កត់ធ្ងន់ថា ទីក្រុងបេរូត ដំបូងឡើយចង់ទទួលបានបទឈប់បាញ់ក្នុងសង្គ្រាមអ៊ីស្រាអែល-ហេសបូឡា ប៉ុន្តែអ៊ីស្រាអែលបានច្រានចោលការរំពឹងទុកនោះ ដោយនិយាយថា ខ្លួនចង់ផ្តោតលើការចរចាសន្តិភាពជាផ្លូវការជាមួយភាគីលីបង់ខ្លួនឯង ដែលខ្លួនស្ថិតក្នុងសង្គ្រាមបច្ចេកទេសរយៈពេលជាច្រើនទសវត្សរ៍មកហើយ។នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា «យើងចង់បានការរំសាយអាវុធរបស់ក្រុមហេសបូឡា ហើយយើងចង់បានកិច្ចព្រមព្រៀងសន្តិភាពពិតប្រាកដមួយដែលនឹងនៅស្ថិតស្ថេរជាច្រើនជំនាន់»។ ទោះជាយ៉ាងណា លោក Qassem បាននិយាយថា «ការចរចាទាំងនេះ គឺឥតប្រយោជន៍ ហើយតម្រូវឱ្យមានកិច្ចព្រមព្រៀង និងការឯកភាពគ្នារបស់ប្រទេសលីបង់»។

សហរដ្ឋអាមេរិក បានចាប់ផ្តើមបិទផ្លូវទឹកកំពង់ផែអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់គំរាមសងសឹក

2026/04/14 08:20:46 am        71
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា យោធាអាមេរិកបានចាប់ផ្តើមបិទផ្លូវនាវាដែលចាកចេញពីកំពង់ផែអ៊ីរ៉ង់ ហើយទីក្រុងតេអេរ៉ង់បានគំរាមសងសឹកប្រឆាំងនឹងកំពង់ផែរបស់ប្រទេសជិតខាងឈូងសមុទ្រ បន្ទាប់ពីការចរចាកាលពីចុងសប្តាហ៍នៅទីក្រុងអ៊ីស្លាម៉ាបាដ ស្តីពីការបញ្ចប់សង្គ្រាម បានបរាជ័យ។ មន្ត្រីអាមេរិកម្នាក់បាននិយាយថា ការចូលរួមនៅតែបន្តជាមួយអ៊ីរ៉ង់ និងចំណាត់ការឆ្ពោះទៅមុខលើការព្យាយាមដើម្បីឈានដល់កិច្ចព្រមព្រៀង។ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បាននិយាយថា កិច្ចខិតខំប្រឹងប្រែងនៅតែដំណើរការដើម្បីដោះស្រាយជម្លោះ។ ប៉ុន្តែតម្លៃប្រេងបានហក់ឡើងដល់ជាង១០០ដុល្លារអាមេរិកក្នុងមួយបារ៉ែល ដោយគ្មានសញ្ញានៃការបើកច្រកសមុទ្រ Hormuz ឡើងវិញឲ្យបានឆាប់រហ័សដើម្បីបានបន្ធូរបន្ថយការរំខានធំបំផុតក្នុងការផ្គត់ផ្គង់ និងការព្រួយបារម្ភកាន់តែខ្លាំងអំពីភាពយូរអង្វែងនៃកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេលពីរសប្តាហ៍ដែលបានឈានដល់កាលពីសប្តាហ៍មុន។ លោក Trump និយាយថា អ៊ីរ៉ង់បានទាក់ទងកាលពីថ្ងៃចន្ទ ហើយមានបំណងបង្កើតកិច្ចព្រមព្រៀងមួយ។ លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា «អ៊ីរ៉ង់ នឹងគ្មានអាវុធនុយក្លេអ៊ែរទេ»។ «យើង មិនអាចអនុញ្ញាតឱ្យប្រទេសណាមួយគំរាមកំហែង ឬជំរិតពិភពលោកឲ្យបង់ប្រាក់ឡើយ»។ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្គ្រាមនៅថ្ងៃទី២៨ ខែកុម្ភៈ អ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz យ៉ាងមានប្រសិទ្ធភាពចំពោះនាវាទាំងអស់លើកលែងតែនាវារបស់ខ្លួន ដោយនិយាយថាការឆ្លងកាត់នឹងត្រូវបានអនុញ្ញាតតែក្រោមការគ្រប់គ្រងរបស់អ៊ីរ៉ង់ និងត្រូវបង់ថ្លៃសេវា។ លោក Trump បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន នឹងរារាំងនាវាអ៊ីរ៉ង់ និងនាវាណាមួយដែលបង់ប្រាក់បែបនេះ ហើយនាវា «វាយប្រហារលឿន» របស់អ៊ីរ៉ង់ណាមួយដែលចូលទៅជិតកន្លែងបិទផ្លូវនឹងត្រូវបានបំផ្លាញ។ ឧត្តមសេនីយ៍ Reza Talaei-Nik អ្នកនាំពាក្យក្រសួងការពារជាតិអ៊ីរ៉ង់ បានព្រមានថា កិច្ចខិតខំប្រឹងប្រែងយោធាបរទេសដើម្បីការពារច្រកសមុទ្រនឹងធ្វើឱ្យវិបត្តិនិងអស្ថិរភាពខាងសន្តិសុខថាមពលសកលកាន់តែធ្ងន់ធ្ងរ។

ពលរដ្ឋលីបង់ជម្លៀសខ្លួននិយាយថា វាដល់ពេលដែលពួកយើងត្រូវរស់ក្រោមម្លប់សន្តិភាពម្តងហើយ

2026/04/13 09:20:38 pm        32
ប្រជាពលរដ្ឋជម្លៀសខ្លួនរស់នៅក្នុងបេរូត ប្រទេសលីបង់ និយាយថា វាគួរដល់ពេលដែលពួកគេត្រូវរស់ក្រោមម្លប់សន្តិភាពម្តងហើយ ។លោក Hassan Yehya គឺជាពលរដ្ឋជម្លៀសខ្លួនមួយរូបមកពីតំបន់ភាគខាងត្បូងលីបង់ និយាយថា ស្របពេលកិច្ចចរចានឹងកើតឡើងដូចសព្វមួយដង លោកគ្មានសង្ឃឹមនោះទេ ប៉ុន្តែតាមបំណងរបស់ព្រះមួយនេះ វានឹងនាំឲ្យមានដំណោះស្រាយយូរអង្វែង ។លោកបន្តថា ពួកយើងសង្ឃឹមថា នាយករដ្ឋមន្រ្តីរបស់ពួកយើងនឹងផ្តោតសំខាន់លើកិច្ចរចា ហើយ ប្រាកដថា ពួកគេពិតជាអាចសម្រេចបានជោគជ័យ ដើម្បីឲ្យមនុស្សទាំងអស់នេះ អាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញបាន ។លោក Yehya និយាយទៀតថា អំឡុងកិច្ចចរចាដំបូង ពួកគេបានប្រកាសបទឈប់បាញ់ ហើយពួកយើងពិតជាសប្បាយរីករាយខ្លាំងណាស់ ពួកយើងបានរៀបចំឥវ៉ាន់របស់ពួកយើង និងត្រៀមត្រឡប់ទៅទីក្រុងកំណើតរបស់ពួកយើង ប៉ុន្តែក្រោយមកពួកគេបញ្ឈប់ ហើយនិងលុបចោលកិច្ចចរចាអស់រលីង ។ ពួកយើងគួរតែដល់ពេលដែលត្រូវរស់នៅក្រោមម្លប់សន្តិសុខម្តងហើយ ពីព្រោះថា ពួកយើងរងទុក្ខវេទនាច្រើនណាស់ ។ក្រុមមន្រ្តីអ៊ីស្រាអែល និងលីបង់និយាយថា ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅសហរដ្ឋអាមេរិកលោក Yechiel Leiter និងសមភាគីលីបង់លោក Nada Hamadeh Moawad នឹងមានជំនួបពិភាក្សានៅទីក្រុងវ៉ាស៊ីនតោននាថ្ងៃអង្គារស្អែក ប៉ុន្តែភាគីទាំង ២ បានចេញសេចក្តីថ្លែងការណ៍ជម្លោះ លើអ្វីដែលកិច្ចពិភាក្សានឹងគ្របដណ្តប់ ។ការិយាល័យប្រធានាធិបតីលីបង់ និយាយថា ភាគីទាំង ២ មាននូវការជជែកគ្នាតាមទូរស័ព្ទកាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយនិងព្រមព្រៀងពិភាក្សាលើការប្រកាសបទឈប់បាញ់ និងកំណត់កាលបរិច្ឆេតសម្រាប់កិច្ចប្រជុំទ្វេភាគីក្រោមការសម្របសម្រួរបស់សហរដ្ឋអាមេរិក ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM
អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់មន្ត្រីរាជការ​​សប្បុរសជនចូលរួមយុទ្ធនាការ​ "១ម៉ឺនរៀល ១ម៉ឺននាក់"
05/31/2026 01:05 PM
អគ្គកុងស៊ុលវៀតណាម រៀបចំកម្មវិធីសប្ដាហ៍វប្បធម៌វៀតណាម ឆ្នាំ២០២៦ នៅខេត្ដសៀមរាប
05/31/2026 01:05 PM
រដ្ឋបាលខេត្តកំពតត្រៀមទុរេនទុំ ២តោន សម្រាប់ទទួលទេសចរចូលរួមព្រឹត្តិការណ៍ «មរតកផ្លែឈើ និងនំចំណីកំពត»
05/31/2026 01:05 PM
មន្ត្រីជំនាញ ស្នើដល់កសិករ សហគមន៍ និងអ្នកពាក់ព័ន្ធរួមគ្នាលើកកម្ពស់វិស័យកសិកម្មខេត្តកែប
05/31/2026 12:05 PM