រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់

ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បញ្ជាក់ថា កងកម្លាំងរបស់ខ្លួន បានឡោមព័ទ្ធទីក្រុង Bint Jbeil របស់លីបង់ទាំងស្រុង

2026/04/13 09:19:47 pm        34
យោធាអ៊ីស្រាអែល នៅថ្ងៃចន្ទ (ទី១៣ ខែមេសា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា កងទ័ពរបស់ខ្លួនបានឡោមព័ទ្ធទាំងស្រុង ចំពោះទីក្រុងសំខាន់មួយ នៅភាគខាងត្បូងនៃប្រទេសលីបង់ បន្ទាប់ពីបានសម្លាប់យុទ្ធជនរបស់ក្រុមហេបូឡាជាង ១០០នាក់ នៅទីនោះ ក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ។ការប្រកាសនេះបង្ហាញពីការរុលទៅមុខដ៏ធំមួយ អំឡុងការឈ្លានពានជាបន្តបន្ទាប់របស់អ៊ីស្រាអែល នៅភាគខាងត្បូងលីបង់។ អ្នកនាំពាក្យយោធា លោកវរសេនីយ៍ឯក Avichay Adraee បានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា៖ «កងកម្លាំងនៃកងពលទី៩៨ បានបញ្ចប់ការឡោមព័ទ្ធទីក្រុង Bint Jbeil ហើយបានចាប់ផ្តើមការវាយប្រហារលើទីក្រុងនេះ»។អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ កងកម្លាំងអ៊ីស្រាអែលបានសម្លាប់យុទ្ធជនរបស់ក្រុមហេសបូឡាជាង ១០០នាក់ ទាំងនៅខាងក្នុង និងជុំវិញទីក្រុងនេះ អំឡុងការប៉ះទង្គិចគ្នា «ដោយផ្ទាល់» និងការវាយប្រហារតាមអាកាស។ ហើយលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា ចាប់តាំងពីថ្ងៃអាទិត្យមក ការប្រយុទ្ធគ្នានៅភាគខាងត្បូងលីបង់ ត្រូវបាន «ផ្ដោត» នៅទីក្រុង Bint Jbeil។លោក Netanyahu បានបញ្ជាក់ថា កងទ័ពអ៊ីស្រាអែលកំពុងវាយរុញច្រានយុទ្ធជនរបស់ក្រុមហេសបូឡាឲ្យឆ្ងាយពីព្រំដែន។ លោកបាននិយាយថា «យើងកំពុងនិយាយអំពីខ្សែក្រវាត់សន្តិសុខដ៏រឹងមាំមួយ និងជ្រៅជាងមុន ដែលជាការការពារគ្រោះថ្នាក់នៃការជ្រៀតចូល និងរុញច្រានការគំរាមកំហែងប្រឆាំងរថក្រោះ»។ប្រទេសលីបង់ត្រូវបានទាញចូលទៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា នៅពេលដែលក្រុមហេសបូឡា បានបាញ់រ៉ូកែតទៅលើអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារ រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ អ៊ីស្រាអែលបានឆ្លើយតបដោយការវាយប្រហារដ៏ធំ និងការលុកលុយផ្លូវគោក៕

ក្រសួងការពារជាតិ៖ ឥណ្ឌូនេស៊ី ពិភាក្សាលើសំណើអនុញ្ញាតឲ្យយោធាអាមេរិកហោះហើរលើដែនអាកាសរបស់ខ្លួន

2026/04/13 09:18:57 pm        34
ក្រសួងការពារជាតិឥណ្ឌូនេស៊ីនិយាយនៅថ្ងៃចន្ទនេះថា ឥណ្ឌូនេស៊ី និងសហរដ្ឋអាមេរិក កំពុងពិភាក្សាលើសំណើផ្តល់ការអនុញ្ញាតឲ្យយន្តហោះយោធាសហរដ្ឋអាមេរិក ហោះហើរឆ្លងកាត់ដែនអាកាសឥណ្ឌូនេស៊ី ប៉ុន្តែពុំទាន់មានកិច្ចព្រមព្រៀងណាមួយ ត្រូវបានឈានដល់នោះទេ ។សារព័ត៌មានជាច្រើនរាយការណ៍កាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកព្យាយាមស្វែងរកការហោះហើរនៅពេលយប់សម្រាប់យន្តហោះចម្បាំងសហរដ្ឋអាមេរិកឆ្លងកាត់ដែនអាកាសឥណ្ឌូនេស៊ី ហើយប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto បានយល់ព្រមលើសំណើមួយនេះ ។កាសែត Sunday Guardian ដែលមានមូលដ្ឋាននៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា រាយការណ៍កាលពីថ្ងៃអាទិត្យថា សំណើខាងលើនឹងអនុញ្ញាតឲ្យយន្តហោះសហរដ្ឋអាមេរិក ហោះហើរលើដែនអាកាសឥណ្ឌូនេស៊ីសម្រាប់ប្រតិបត្តិការបន្ទាន់ បេសកកម្មឆ្លើយតបវិបត្តិ និងសមយុទ្ធយោធារួមគ្នាដែលបានព្រមព្រៀងគ្នា ។សេចក្តីរាយការណ៍នេះដែរ ត្រូវបានរាយការណ៍បន្តដោយសារព័ត៌មានឥណ្ឌូនេស៊ីជាច្រើន រួមទាំងសារព័ត៌មាន CNN Indonesia និង Jakarta Globe ផងដែរ ៕

យោធាអាមេរិកចេញសេចក្ដីជូនដំណឹងទៅកាន់នាវិក មុនដល់ពេលបិទខ្ទប់ផ្លូវរបស់អ៊ីរ៉ង់

2026/04/13 09:18:20 pm        26
នៅក្នុងសេចក្ដីជូនដំណឹងមួយទៅកាន់នាវិកដែលត្រូវបានឃើញដោយសារព័ត៌មាន Reuters នាថ្ងៃចន្ទ (ទី១៣ ខែមេសា ឆ្នាំ២០២៦) នេះ ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានឲ្យដឹងថា យោធាអាមេរិកនឹងអនុវត្តការបិទផ្លូវ នៅឈូងសមុទ្រអូម៉ង់ និងសមុទ្រអារ៉ាប់ នៅភាគខាងកើតនៃច្រកសមុទ្រ Hormuz ហើយវិធានការនេះនឹងអនុវត្ត ចំពោះចរាចរណ៍នៃនាវាទាំងអស់ ដោយមិនគិតថា មានទង់ជាតិប្រទេសណាឡើយ។សេចក្ដីជូនដំណឹងនេះ បានឲ្យដឹងថា ការបិទផ្លូវនេះនឹងចូលជាធរមាននៅវេលាម៉ោង ១៤:០០ ម៉ោងសកល នាថ្ងៃចន្ទនេះ។ សេចក្ដីណែនាំ បានរៀបរាប់ថា៖ «នាវាណាមួយដែលចូល ឬចាកចេញពីតំបន់ដែលត្រូវបានបិទផ្លូវដោយគ្មានការអនុញ្ញាត គឺត្រូវទទួលរងការស្ទាក់ចាប់ បង្វែរទិសដៅ និងឃាត់ទុក»។ការផ្ដល់ដំណឹងបានបន្ថែមថា៖ «ការបិទផ្លូវនឹងមិនរារាំងនោះឡើយដល់ការឆ្លងកាត់របស់ប្រទេសអព្យាក្រឹត តាមរយៈច្រកសមុទ្រ Hormuz ទាំងទៅ ឬមកពីគោលដៅដែលមិនមែនជារបស់អ៊ីរ៉ង់»។សេចក្ដីណែនាំនេះបានបញ្ជាក់ទៀតថា ការបិទផ្លូវ «គ្របដណ្តប់លើឆ្នេរសមុទ្រអ៊ីរ៉ង់ទាំងមូល ដែលរួមបញ្ចូល ប៉ុន្តែមិនកំណត់ ចំពោះកំពង់ផែ និងស្ថានីយប្រេងឥន្ធនៈ» និងបានបន្ថែមថា ការដឹកជញ្ជូនមនុស្សធម៌ រួមទាំងអាហារ សម្ភារៈវេជ្ជសាស្ត្រ និងទំនិញសំខាន់ៗផ្សេងទៀត នឹងត្រូវបានអនុញ្ញាត ដោយស្ថិតនៅក្រោមការត្រួតពិនិត្យ។ទីក្រុងតេអេរ៉ង់បានគំរាមកំហែងសងសឹក ប្រឆាំងនឹងកំពង់ផែនៃប្រទេសជិតខាងឈូងសមុទ្ររបស់ខ្លួន បន្ទាប់ពីកិច្ចពិភាក្សាចុងសប្តាហ៍ មិនបានឈានដល់កិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្គ្រាម ដែលបណ្តាលឲ្យបទឈប់បាញ់ស្ថិតក្នុងហានិភ័យ៕

សម្ព័ន្ធមិត្តណាតូ បដិសេធមិនចូលរួមផែនការរបស់លោក Trump ក្នុងការបិទច្រកសមុទ្រ Hormuz

2026/04/13 08:53:36 pm        82
សម្ព័ន្ធមិត្ត ក្នុងអង្គការណាតូ (NATO) របស់សហរដ្ឋអាមេរិក នៅថ្ងៃចន្ទ (ទី១៣ ខែមេសា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា ពួកគេនឹងមិនចូលរួមនោះឡើយ ក្នុងផែនការរបស់លោកប្រធានាធិបតី Donald Trump ក្នុងការបិទច្រកសមុទ្រ Hormuz ដែលនាំឲ្យភាពតានតឹងឡើងកម្ដៅរឹតតែខ្លាំង នៅក្នុងរង្វង់សម្ព័ន្ធភាពយោធាដែលមានភាពផុយស្រួយខ្លាំងឡើងៗ។លោក Trump បាននិយាយថា យោធាសហរដ្ឋអាមេរិក នឹងធ្វើការជាមួយប្រទេសដទៃទៀត ដើម្បីបិទចរាចរណ៍តាមសមុទ្រទាំងអស់ នៅក្នុងផ្លូវទឹកនេះ បន្ទាប់ពីការចរចាកាលពីចុងសប្តាហ៍កន្លងមក មិនបានឈានដល់កិច្ចព្រមព្រៀង ដើម្បីបញ្ចប់ជម្លោះរយៈពេល ៦សប្តាហ៍ជាមួយអ៊ីរ៉ង់។ យោធាសហរដ្ឋអាមេរិកក្រោយមកបានបញ្ជាក់ថា ការបិទផ្លូវនេះ ដែលត្រូវចាប់ផ្តើមនៅម៉ោង ១៤:០០ ម៉ោងសកល នាថ្ងៃចន្ទនេះ នឹងអនុវត្តចំពោះតែនាវាដែលធ្វើដំណើរទៅ ឬមកពីកំពង់ផែរបស់អ៊ីរ៉ង់ប៉ុណ្ណោះ។នៅក្នុងការបង្ហោះមួយ លើបណ្ដាញសង្គម Truth Social កាលពីថ្ងៃអាទិត្យ លោក Trump បានលើកឡើងថា៖ «ការបិទផ្លូវនេះ នឹងចាប់ផ្តើមឆាប់ៗ។ ប្រទេសដទៃទៀតនឹងពាក់ព័ន្ធនឹងការបិទផ្លូវនេះ»។ប៉ុន្តែសម្ព័ន្ធមិត្តក្នុងអង្គការណាតូ រួមមានទាំងចក្រភពអង់គ្លេស និងបារាំងផងដែរ បានប្រាប់ថា ពួកគេនឹងមិនត្រូវបានអូសទាញចូលទៅក្នុងជម្លោះ ដោយចូលរួមក្នុងការបិទផ្លូវនេះឡើយ ដោយបញ្ជាក់ថា វាមានសារៈសំខាន់ណាស់ ក្នុងការបើកផ្លូវទឹកនេះ ដែលប្រេង ១ភាគ៥របស់ពិភពលោក ជាធម្មតាឆ្លងកាត់ ជាទីដែលអ៊ីរ៉ង់បានបិទយ៉ាងមានប្រសិទ្ធភាព ចាប់តាំងពីជម្លោះបានចាប់ផ្តើមមានកាលពីថ្ងៃទី២៨ ខែកុម្ភៈ។ការបដិសេធមិនចូលរួមរបស់ពួកគេ គឺជាចំណុចមួយទៀតនៃភាពរកាំរកូសជាមួយលោក Trump ដែលបានគំរាមដកខ្លួនចេញពីសម្ព័ន្ធមិត្តយោធានេះ ហើយកំពុងថ្លឹងថ្លែងពីការដកកងទ័ពអាមេរិកមួយចំនួនចេញពីអឺរ៉ុប បន្ទាប់ពីប្រទេសជាច្រើនមិនបានគាំទ្រយុទ្ធនាការរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ ដោយបដិសេធមិនឲ្យយន្តហោះយោធាអាមេរិកប្រើប្រាស់ដែនអាកាសរបស់ពួកគេ៕

អ្នកវិភាគ៖ ជប៉ុនប្រឈមនឹងវិបត្តិថាមពលរដូវក្តៅ ដោយសារការបង្អាក់ឧស្ម័ន LNG នៅតំបន់មជ្ឈិមបូព៌ា

2026/04/13 08:53:11 pm        34
អ្នកវិភាគមួយរូបនៅវិទ្យាសាស្រ្តស្រាវជ្រាវថាមពលនិយាយនាថ្ងៃចន្ទនេះថា ជប៉ុនអាចនឹងប្រឈមវិបត្តិថាមពល បើសិនជាជម្លោះមជ្ឈិមបូព៌ានៅតែអូសបន្លាយពេល ហើយការដឹកជញ្ជូនឧស្ម័នធម្មជាតិរាវ(LNG) នៅតែអាក់ខាន ស្របពេលតម្រូវការម៉ាស៊ីនត្រជាក់កើនឡើង អំឡុងរដូវក្តៅនៅជប៉ុន ។លោក Takafumi Yanagisawa គឺជាអ្នកវិភាគប្រតិបត្តិនៅវិទ្យាសា្ថនសេដ្ឋកិច្ចថាមពលជប៉ុន និយាយថា ជម្លោះអូសបន្លាយពេលអាចនឹងពន្យាពេលការចាប់ផ្តើមការផ្គត់ផ្គង់បន្ថែមទៀតដែលត្រូវបានគេរំពឹងដោយជប៉ុន ចាប់ពីឆ្នាំ ២០២៨ ពីគម្រោងថ្មីនៅកាតា និងអារ៉ាប់រួម ។គួរឲ្យដឹងថា ជប៉ុនទទួលបានការចែកចាយឧស្ម័ន LNG ប្រចាំឆ្នាំប្រហែល ៤លានតោន ឬស្មើនឹងការនាំចូលឧស្ម័ន LNG សរុប ៦ភាគរយ កាត់តាមច្រកសមុទ្រ Hormuz ដែលត្រូវបានបិទដោយប្រសិទ្ធិភាពដោយសារសង្រ្គាមអ៊ីរ៉ង់ ។លោក Yanagisawa និយាយថា កាលពីឆ្នាំ ២០២៤ កាតា អារ៉ាប់រួមស្មើនឹង ៤ភាគរយ និង ២ភាគរយនៃការនាំចូលឧស្ម័ន LNG របស់ជប៉ុន កាត់តាមច្រកសមុទ្រមួយនេះ ។សូមបញ្ជាក់ថា ប្រទេសផ្គត់ផ្គង់ឧស្ម័ន LNG ធំបំផុតរបស់ជប៉ុន គឺអូស្រ្តាលី បើទោះបីជាពួកគេទិញឧស្ម័នផងដែរពីម៉ាឡេស៊ី សហរដ្ឋអាមេរិក រុស្ស៊ី និងប្រទេសផ្សេងទៀតក៏ដោយ ៕

ប្រធានាធិបតីរុស្ស៊ី និងសមភាគីឥណ្ឌូនេស៊ី ពិភាក្សាលើវិស័យថាមពល អវកាស និងកសិកម្ម អំឡុងជំនួបនៅវិមានក្រឹមឡាំង

2026/04/13 08:52:49 pm        18
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មាននូវជំនួបនៅវិមានក្រឹមឡាំង ជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto ដែលបានធ្វើដំណើរមកដល់ អំឡុងដំណើរទស្សនកិច្ចការងារ ដើម្បីពិភាក្សាលើវិស័យថាមពល អវកាស និងកសិកម្ម ។អ្នកនាំពាក្យវិមានក្រឹមឡាំង និយាយថា ប្រធានបទជាច្រើនរួមទាំងការពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តរុស្ស៊ី-ឥណ្ឌូនេស៊ី ហើយនិងបញ្ហាអន្តរជាតិបច្ចុប្បន្ន ។ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergey Lavrov ឧបនាយករដ្ឋមន្រ្តីទី ១ លោក Denis Manturov ប្រធានក្រុមហ៊ុនថាមពល Rosatom លោក Alexey Likhachev និងទេសាភិបាលធនាគារកណ្តាលលោក Elvira Nabiullina ស្ថិតនៅក្នុងចំណោមអ្នកដែលបានចូលរួមជំនួបមួយនេះ ។នៅក្នុងសេចក្តីអត្ថាធិប្បាយបើកកិច្ចប្រជុំ លោក Putinនិយាយថា វិស័យដែលសន្យាច្រើននៃកិច្ចសហប្រតិបត្តិការរុស្ស៊ី-ឥណ្ឌូនេស៊ី គឺវិស័យថាមពល អវកាស និងកសិកម្ម ក៏ដូចជាកិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងឱសថសាស្ត្រ ។កាលពីខែមករា ឆ្នាំ ២០២៥ ឥណ្ឌូនេស៊ី បានក្លាយជារដ្ឋសមាជិករបស់ក្រុមប្រទេសមានសេដ្ឋកិច្ចលេខធ្លោ BRICS ដែលរួមមានរុស្ស៊ី ចិន ឥណ្ឌា អាហ្វ្រិកខាងត្បូង ប្រេស៊ីល អេហ្ស៊ីប អ៊ីរ៉ង់ អេត្យូពី និងអារ៉ាប់រួម ៕

កិច្ចប្រជុំនិទាឃរដូវរបស់ IMF និងធនាគារពិភពលោក ចាប់ផ្តើម អំឡុងភាពតានតឹង នៅមជ្ឈិមបូព៌ា

2026/04/13 08:52:12 pm        24
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) កំពុងរៀបចំកិច្ចប្រជុំនិទាឃរដូវរបស់សា្ថប័នទាំង២ ក្នុងអំឡុងពេលមានការគំរាមកំហែងបិទផ្លូវនាវាចរណ៍របស់អ៊ីរ៉ង់ ដោយសហរដ្ឋអាមេរិក ជាអ្វីដែលបង្កជាហានិភ័យបំផ្លាញបទឈប់បាញ់បណ្ដោះអាសន្នដ៏ផុយស្រួយ នៅតំបន់មជ្ឈិមបូព៌ា។រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលទូទាំងពិភពលោក កំពុងជួបជុំគ្នា នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នាសប្តាហ៍នេះ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍។ កិច្ចប្រជុំទាំងនេះ បម្រើជាចំណុចវាស់ស្ទង់សេដ្ឋកិច្ចពិភពលោក។ថ្នាក់ដឹកនាំហិរញ្ញវត្ថុទូទាំងពិភពលោក កំពុងប្រញាប់ប្រញាល់វាយតម្លៃ និងដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច បន្ទាប់ពីជម្លោះយោធារួមគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ និងការសងសឹកជាបន្តបន្ទាប់របស់ទីក្រុងតេអេរ៉ង់ នាំឲ្យពាណិជ្ជកម្មតាមផ្លូវសមុទ្រ នៅមជ្ឈិមបូព៌ា ត្រូវបានរាំងស្ទះ ដែលរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ថាមពលសកល និងធ្វើឲ្យមានក្ដីបារម្ភជាថ្មី អំពីអតិផរណា។ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសពីបទឈប់បាញ់បណ្ដោះអាសន្នរយៈពេល ២សប្តាហ៍ កាលពីថ្ងៃទី៨ ខែមេសា ប៉ុន្តែការចរចាកាលពីចុងសប្តាហ៍ រវាងអនុប្រធានាធិបតីអាមេរិក លោក JD Vance និងមន្ត្រីអ៊ីរ៉ង់ បានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀង។ ហើយទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) បានប្រកាសពីផែនការបន្ថែមទៀត ដើម្បីចាប់ផ្តើមការបិទផ្លូវទឹករបស់កំពង់ផែអ៊ីរ៉ង់ទាំងអស់ ជាការឆ្លើយតប។កិច្ចប្រជុំនិទាឃរដូវនេះ នឹងផ្តោតលើវិធីដែលសេដ្ឋកិច្ចពិភពលោក អាចទប់ទល់នឹងការប៉ះពាល់ទាំងនេះយ៉ាងដូចម្ដេច ក៏ដូចជាលើគោលនយោបាយ ការវិនិយោគ និងនវានុវត្តន៍ ដើម្បីគាំទ្រដល់ការបង្កើតការងារ៕

ឧស្ម័នបង្ហូរទឹកភ្នែកត្រូវបានបាញ់លើកម្មកររោងចក្រឥណ្ឌាដែលទាមទារដំឡើងប្រាក់បៀវត្សរ៍ ខណៈការចំណាយកើនឡើង

2026/04/13 07:58:02 pm        26
នគរបាល បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកបាតុកម្មរបស់កម្មកររោងចក្រនៅតំបន់ជាយក្រុង Noida របស់ប្រទេសឥណ្ឌា ក្រោយវាប្រែក្លាយជាអំពើហិង្សានៅថ្ងៃចន្ទនេះ នៅថ្ងៃទី ៤នៃការផ្ទុះការតវ៉ារបស់ពួកគេ ក្នុងនោះរថយន្ត ត្រូវបានដុតកម្ទេចចោលផងដែរ ។នគរបាលក្នុងស្រុកនិយាយនៅថ្ងៃចន្ទនេះថា កម្លាំងអតិបរមា ត្រូវបានប្រើប្រាស់ ដើម្បីរក្សាច្បាប់ និងសណ្តាប់ធ្នាប់ ខណៈលោក Narendra Kashyap គឺជាអភិបាលរដ្ឋ Uttar Pradesh ជាកន្លែងដែលទីក្រុង Noida ស្ថិតនៅ អំពាវនាវឲ្យក្រុមបាតុករងាកមករកការពិភាក្សាលើការទាមទាររបស់ពួកគេជាមួយរដ្ឋាភិបាល ។លោក Kashyap និយាយថា បើសិនជាពួកគេមាននូវបញ្ហា ឬការទាមទារណាមួយ ពួកយើងអាចអង្គុយចុះជជែកគ្នាបានជាមួយរដ្ឋាភិបាល ។ លោកបន្តថា ក្រុមអាជ្ញាធរ នឹងធ្វើការដោះស្រាយបញ្ហាសេសសល់ ហើយលោកសូមអំពាវនាវឲ្យក្រុមបាតុករមិនត្រូវចាញ់បោកនរណាម្នាក់នោះទេ ស្របពេលដែលភាពតានតឹងនៅតែកើនឡើងខ្លាំងទូទាំងតំបន់ ។នគរបាលស្រុក Gautam Budh Nagar និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មន្រ្តីនគរបាលជាន់ខ្ពស់ និងក្រុមមន្រ្តីរដ្ឋបាល កំពុងប្រឹងប្រែងពិគ្រោះជាមួយក្រុមកម្មករ និងជំរុញឲ្យពួកគេរក្សាភាពអត់ធ្មត់ និងរបៀបរាបរយសង្គម ។សូមបញ្ជាក់ថា ក្រុមកម្មកររោងចក្រនាំគ្នាដុតកម្ទេចចោលរថយន្ត និងបំផ្លិចបំផ្លាញអគារ នៅទីក្រុងភាគខាងជើង Noida ប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យ ស្របពេលបាតុកម្មជុំវិញជម្លោះប្រាក់បៀវត្សរ៍ ប្រែទៅជាអំពើហិង្សានៅរដ្ឋ Uttar Pradesh ។ រូបភាពវីដេអូឃ្លីប ឃើញរថយន្តជាច្រើនគ្រឿងរងការខូចខាត ក្នុងនោះរថយន្តមួយគ្រឿងហ៊ុមព័ទ្ធដោយអណ្តាតភ្លើង ពេលក្រុមបាតុករ ចោលដុំថ្ម ៕

រដ្ឋមន្ត្រី៖ អ៊ីស្រាអែលមិនអាចរស់ដោយគ្មាន «សត្រូវ» បានទេ ហើយប្រឹងបង្ហាញទួរគីជាគូអរិថ្មី

2026/04/13 07:34:26 pm        60
នៅថ្ងៃចន្ទ (ទី១៣ ខែមេសា ឆ្នាំ២០២៦) នេះ រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បាននិយាយថា អ៊ីស្រាអែល «មិនអាចរស់នៅដោយគ្មានសត្រូវ» បានឡើយ ហើយរដ្ឋាភិបាលរបស់ប្រទេសនេះ ឥឡូវនេះ កំពុងប្រឹងប្រែងបង្ហាញថា ទួរគីគឺជាគូអរិមួយដែរ។ភាពតានតឹង រវាងទួរគី និងអ៊ីស្រាអែល បានកើនឡើងជាលំដាប់ ចាប់តាំងពីសង្គ្រាម នៅតំបន់ហ្កាហ្សា បានផ្ទុះឡើង បន្ទាប់ពីមានការវាយប្រហារឆ្លងព្រំដែនរបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅអ៊ីស្រាអែល។ភាពរកាំរកូសនេះ បានចូលដល់ដំណាក់កាលថ្មី កាលពីចុងសប្តាហ៍កន្លងមក បន្ទាប់ពីប្រធានាធិបតី លោក Recep Tayyip Erdogan បានព្រមានសមភាគីអាមេរិករបស់លោក គឺលោក Donald Trump អំពី «លទ្ធភាពដែលអាចកើតមានការញុះញង់ និងការបំផ្លិចបំផ្លាញ» ដែលអាចធ្វើឲ្យប៉ះពាល់ដល់កិច្ចព្រមព្រៀងបទឈប់បាញ់ដំបូង នៅក្នុងសង្គ្រាមអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់។នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្ដេជ្ញាកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅថា អ៊ីស្រាអែលនឹងបន្តប្រឈមជាមួយទីក្រុងតេអេរ៉ង់ និងសម្ព័ន្ធមិត្តក្នុងតំបន់របស់ប្រទេសនេះ។ក្នុងបទសម្ភាសន៍ដែលត្រូវបានចាក់ផ្សាយតាមទូរទស្សន៍ ជាមួយទីប្រព័ន្ធផ្សព្វផ្សាយ Anadolu ដែលគ្រប់គ្រងដោយរដ្ឋ លោក Fidan បាននិយាយថា៖ «បន្ទាប់ពីអ៊ីរ៉ង់ អ៊ីស្រាអែលមិនអាចរស់នៅដោយគ្មានសត្រូវបានឡើយ»។លោកបានបន្ថែមថា៖ «យើងឃើញថា មិនត្រឹមតែរដ្ឋបាលរបស់លោក Netanyahu ប៉ុណ្ណោះទេ ប៉ុន្តែក៏មានឥស្សរជនមួយចំនួន នៅក្នុងក្រុមប្រឆាំងផងដែរ បើទោះបីជាមិនមែនទាំងអស់ក៏ដោយ កំពុងប្រឹងប្រែងប្រកាសថា ទួរគីគឺជាសត្រូវថ្មី។ នេះគឺជាការវិវត្តថ្មីមួយ នៅអ៊ីស្រាអែល ដែលកំពុងប្រែក្លាយទៅជាយុទ្ធសាស្ត្ររបស់រដ្ឋនេះ»៕

រុស្ស៊ីស្នើយកសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់រួច ពីអ៊ីរ៉ង់ ជាផ្នែកនៃកិច្ចព្រមព្រៀងជាមួយអាមេរិក

2026/04/13 07:27:31 pm        83
វិមានក្រឹមឡាំង នៅថ្ងៃចន្ទ (ទី១៣ ខែមេសា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា រុស្ស៊ីបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការទទួលយកសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់រួចពីប្រទេសអ៊ីរ៉ង់ ដែលជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិភាពនាពេលអនាគតជាមួយសហរដ្ឋអាមេរិក ។ការចរចាដែលបរាជ័យ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក កាលពីចុងសប្តាហ៍កន្លងមក បានបំផ្លាញក្តីសង្ឃឹមពីការមានកិច្ចព្រមព្រៀងដ៏ឆាប់រហ័សមួយ ដើម្បីបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍ ជាជម្លោះដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបានរុញឲ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចូលក្នុងភាពច្របូកច្របល់ ចាប់តាំងពីវាបានចាប់ផ្តើមផ្ទុះឡើងកាលពីចុងខែកុម្ភៈ។រុស្ស៊ីដែលមានអាវុធនុយក្លេអ៊ែរច្រើនជាងគេបំផុតរបស់ពិភពលោក បានស្នើម្តងហើយម្តងទៀត ដើម្បីធ្វើជាអ្នករក្សាសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់រួចហើយ ពីអ៊ីរ៉ង់ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពណាមួយ។នៅថ្ងៃចន្ទនេះ ដើម្បីឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មាន AFP អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «សំណើនេះត្រូវបានលើកឡើងដោយប្រធានាធិបតី លោក (Vladimir) Putin ក្នុងការទាក់ទងទាំងជាមួយសហរដ្ឋអាមេរិក និងបណ្ដារដ្ឋក្នុងតំបន់។ សំណើនេះនៅតែមានដដែល ប៉ុន្តែមិនទាន់ត្រូវបានអនុវត្តនៅឡើយទេ»។ជាមួយគ្នានេះដែរ វិមានក្រឹមឡាំងក៏បានរិះគន់ការគំរាមរបស់លោក Trump ក្នុងការបិទច្រកសមុទ្រ Hormuz ជាផ្លូវទឹកសំខាន់មួយដែលត្រូវបានរាំងស្ទះ តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM
អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់មន្ត្រីរាជការ​​សប្បុរសជនចូលរួមយុទ្ធនាការ​ "១ម៉ឺនរៀល ១ម៉ឺននាក់"
05/31/2026 01:05 PM
អគ្គកុងស៊ុលវៀតណាម រៀបចំកម្មវិធីសប្ដាហ៍វប្បធម៌វៀតណាម ឆ្នាំ២០២៦ នៅខេត្ដសៀមរាប
05/31/2026 01:05 PM
រដ្ឋបាលខេត្តកំពតត្រៀមទុរេនទុំ ២តោន សម្រាប់ទទួលទេសចរចូលរួមព្រឹត្តិការណ៍ «មរតកផ្លែឈើ និងនំចំណីកំពត»
05/31/2026 01:05 PM
មន្ត្រីជំនាញ ស្នើដល់កសិករ សហគមន៍ និងអ្នកពាក់ព័ន្ធរួមគ្នាលើកកម្ពស់វិស័យកសិកម្មខេត្តកែប
05/31/2026 12:05 PM