រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់

ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ព្រមានថា គ្មានកំពង់ផែ នៅឈូងសមុទ្រ និងសមុទ្រអូម៉ង់ នឹងមានសុវត្ថិភាព ក្រោយការបិទរបស់អាមេរិក

2026/04/13 07:27:07 pm        33
កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) នៅថ្ងៃចន្ទ (ទី១៣ ខែមេសា ឆ្នាំ២០២៦) នេះ បានព្រមានថា «គ្មានកំពង់ផែណាមួយ នៅក្នុងឈូងសមុទ្រ និងសមុទ្រអូម៉ង់ នឹងមានសុវត្ថិភាព» នោះទេ បន្ទាប់ពីសហរដ្ឋអាមេរិក បានដាក់ចេញការបិទផ្លូវ ចំពោះចរាចរណ៍ទាំងអស់ដែលចូល និងចេញពីកំពង់ផែអ៊ីរ៉ង់ នៅក្នុងច្រកសមុទ្រ Hormuz។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ IRIB របស់រដ្ឋ IRGC បានលើកឡើងថា សន្តិសុខនៃកំពង់ផែ នៅឈូងសមុទ្រ និងសមុទ្រអូម៉ង់ គឺ «សម្រាប់គ្រប់គ្នា ឬមិនមែនសម្រាប់នរណាម្នាក់ឡើយ»។សេចក្ដីថ្លែងការណ៍បានបន្តថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ «ចាត់ទុកការការពារសិទ្ធិស្របច្បាប់របស់ប្រទេស ជាកាតព្វកិច្ចដែលត្រូវធ្វើជាធម្មតា និងស្របច្បាប់។ ហេតុដូច្នេះ ការអនុវត្តអធិបតេយ្យភាពលើដែនទឹករបស់អ៊ីរ៉ង់ គឺជាសិទ្ធិពីកំណើតរបស់ប្រជាជាតិអ៊ីរ៉ង់»។ សេចក្តីថ្លែងការណ៍នេះបានកត់សម្គាល់ថា «នាវាដែលជាប់ពាក់ព័ន្ធជាមួយសត្រូវ» នឹងត្រូវបានបដិសេធមិនឲ្យឆ្លងកាត់ច្រកសមុទ្រ Hormuz ខណៈដែលនាវាផ្សេងទៀត អាចឆ្លងកាត់ដោយស្ថិតនៅក្រោមបទប្បញ្ញត្តិដែលកំណត់ដោយទីក្រុងតេអេរ៉ង់។ដោយលើកឡើងពី «ការគំរាមកំហែងរបស់សត្រូវជាបន្តបន្ទាប់» IRGC បានបញ្ជាក់ថា អ៊ីរ៉ង់ «នឹងអនុវត្តយ៉ាងរឹងម៉ឺងម៉ាត់នូវយន្តការអចិន្ត្រៃយ៍ សម្រាប់ការគ្រប់គ្រងច្រកសមុទ្រ Hormuz» សូម្បីតែក្រោយសង្គ្រាម។ សេចក្ដីថ្លែងការណ៍បានបន្ថែមថា «ការរឹតបន្តឹងដែលដាក់ដោយឧក្រិដ្ឋជនសហរដ្ឋអាមេរិក លើការធ្វើដំណើរតាមសមុទ្រនៅក្នុងដែនទឹកអន្តរជាតិ គឺខុសច្បាប់ និងស្មើនឹងចោរសមុទ្រ»។ទីក្រុងវ៉ាស៊ីនតោនបានឲ្យដឹងថា ខ្លួននឹងអនុវត្តការបិទខ្ទប់ផ្លូវនាវាពីកំពង់ផែអ៊ីរ៉ង់ នៅថ្ងៃចន្ទ។ វិធានការរបស់សហរដ្ឋអាមេរិក បានកើតឡើងបន្ទាប់ពីភាគីទាំង២ បានធ្វើកិច្ចចរចាដោយផ្ទាល់ដ៏កម្រ នៅក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក ដើម្បីបញ្ចប់ជម្លោះ ដោយដំណើរការនោះបានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀង៕

អ៊ុយក្រែន និងរុស្ស៊ី ចាបផ្ដើមការវាយប្រហារដោយយានដ្រូនឡើងវិញ ក្រោយបទឈប់បាញ់ថ្ងៃបុណ្យ Easter

2026/04/13 07:26:41 pm        23
អ៊ុយក្រែន និងរុស្ស៊ី បានចាប់ផ្ដើមការវាយប្រហារដោយយយានដ្រូនឡើងវិញ នាពេលយប់ នៅថ្ងៃចន្ទ (ទី១៣ ខែមេសា ឆ្នាំ២០២៦) នេះ បន្ទាប់ពីបញ្ចប់បទឈប់បាញ់ថ្ងៃបុណ្យ Easter រយៈពេល ៣២ម៉ោង ដែលត្រូវបានប៉ះពាល់ដោយការចោទប្រកាន់គ្នាទៅវិញទៅមកថា បានរំលោភបំពានទ្រង់ទ្រាយធំ។ នេះបើការឲ្យដឹងពីប្រទេសទាំង២។កងទ័ពអាកាសអ៊ុយក្រែនបានប្រាប់ថា រុស្ស៊ីបានវាយប្រហារដោយយានដ្រូនចំនួន ៩៨គ្រឿង ដោយបន្ថែមថា អង្គភាពការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់ ៨៧គ្រឿង។ អាជ្ញាធរអ៊ុយក្រែនបានឲ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធមួយកន្លែង ត្រូវបានវាយប្រហារ នៅតំបន់ Dnipropetrovsk នៅភាគកណ្តាល-ខាងកើត ដោយបន្ថែមថា ព័ត៌មានអំពីអ្នកស្លាប់ និងរបួស កំពុងត្រូវបានបញ្ជាក់ឲ្យច្បាស់លាស់។ចំណែករុស្ស៊ី បានរាយការណ៍ថា «នៅថ្ងៃទី១៣ ខែមេសានេះ កងកម្លាំងការពារដែនអាកាសដែលកំពុងបំពេញកាតព្វកិច្ច បានស្ទាក់ចាប់ និងបំផ្លាញយានដ្រូនប្រភេទយន្តហោះរបស់អ៊ុយក្រែន ៣៣គ្រឿង»។គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ទីក្រុងមូស្គូ និងគីវ បានព្រមព្រៀងគោរពបទឈប់បាញ់ ដែលមានរយៈពេលចាប់ពីម៉ោង ៤រសៀល ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ១៣ ម៉ោងសកល) នាថ្ងៃសៅរ៍ រហូតដល់ចុងថ្ងៃអាទិត្យ។ កងទ័ពអ៊ុយក្រែនបានប្រាប់ថា ខ្លួនបានរាប់ចំនួនការរំលោភបំពានជាង ១០.០០០ដង ដោយកងទ័ពរុស្ស៊ី ដែលភាគច្រើនជាការប៉ះទង្គិចគ្នា នៅតំបន់ជួរមុខ។ ចំណែកក្រសួងការពារជាតិរុស្ស៊ី បានចោទប្រកាន់ទីក្រុងគីវថា រំលោភបំពានបទឈប់បាញ់ជិត ២.០០០ដង៕

អ៊ុយក្រែន និងរុស្ស៊ី ចាបផ្ដើមការវាយប្រហារដោយយានដ្រូនឡើងវិញ ក្រោយបទឈប់បាញ់ថ្ងៃបុណ្យ Easter

2026/04/13 07:26:08 pm        69
អ៊ុយក្រែន និងរុស្ស៊ី បានចាប់ផ្ដើមការវាយប្រហារដោយយយានដ្រូនឡើងវិញ នាពេលយប់ នៅថ្ងៃចន្ទ (ទី១៣ ខែមេសា ឆ្នាំ២០២៦) នេះ បន្ទាប់ពីបញ្ចប់បទឈប់បាញ់ថ្ងៃបុណ្យ Easter រយៈពេល ៣២ម៉ោង ដែលត្រូវបានប៉ះពាល់ដោយការចោទប្រកាន់គ្នាទៅវិញទៅមកថា បានរំលោភបំពានទ្រង់ទ្រាយធំ។ នេះបើការឲ្យដឹងពីប្រទេសទាំង២។កងទ័ពអាកាសអ៊ុយក្រែនបានប្រាប់ថា រុស្ស៊ីបានវាយប្រហារដោយយានដ្រូនចំនួន ៩៨គ្រឿង ដោយបន្ថែមថា អង្គភាពការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់ ៨៧គ្រឿង។ អាជ្ញាធរអ៊ុយក្រែនបានឲ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធមួយកន្លែង ត្រូវបានវាយប្រហារ នៅតំបន់ Dnipropetrovsk នៅភាគកណ្តាល-ខាងកើត ដោយបន្ថែមថា ព័ត៌មានអំពីអ្នកស្លាប់ និងរបួស កំពុងត្រូវបានបញ្ជាក់ឲ្យច្បាស់លាស់។ចំណែករុស្ស៊ី បានរាយការណ៍ថា «នៅថ្ងៃទី១៣ ខែមេសានេះ កងកម្លាំងការពារដែនអាកាសដែលកំពុងបំពេញកាតព្វកិច្ច បានស្ទាក់ចាប់ និងបំផ្លាញយានដ្រូនប្រភេទយន្តហោះរបស់អ៊ុយក្រែន ៣៣គ្រឿង»។គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ទីក្រុងមូស្គូ និងគីវ បានព្រមព្រៀងគោរពបទឈប់បាញ់ ដែលមានរយៈពេលចាប់ពីម៉ោង ៤រសៀល ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ១៣ ម៉ោងសកល) នាថ្ងៃសៅរ៍ រហូតដល់ចុងថ្ងៃអាទិត្យ។ កងទ័ពអ៊ុយក្រែនបានប្រាប់ថា ខ្លួនបានរាប់ចំនួនការរំលោភបំពានជាង ១០.០០០ដង ដោយកងទ័ពរុស្ស៊ី ដែលភាគច្រើនជាការប៉ះទង្គិចគ្នា នៅតំបន់ជួរមុខ។ ចំណែកក្រសួងការពារជាតិរុស្ស៊ី បានចោទប្រកាន់ទីក្រុងគីវថា រំលោភបំពានបទឈប់បាញ់ជិត ២.០០០ដង៕

ទិន្នន័យបង្ហាញថា នាវាដឹកប្រេងអ៊ីរ៉ង់ ២គ្រឿង ចាកចេញពីឈូងសមុទ្រកាត់តាមច្រកសមុទ្រ Hormuz មុនការបិទរបស់អាមេរិក

2026/04/13 07:22:51 pm        57
ទិន្នន័យពីគេហទំព័រតាមដានការដឹកជញ្ជូន Kpler និង LSEG ឃើញនាវាដឹកប្រេង ២គ្រឿង របស់អ៊ីរ៉ង់ បានចាកចេញពីតំបន់ឈូងសមុទ្រនៅថ្ងៃចន្ទនេះ កាត់តាមច្រកសមុទ្រ Hormuz មុនការបិទ តាមការគ្រោងទុករបស់សហរដ្ឋអាមេរិក លើកំពង់ផែ និងតំបន់ឆ្នេរអ៊ីរ៉ង់ ។ទិន្នន័យ Kpler បង្ហាញថា នាវាដឹកប្រេង Auroura ផ្ទុកផលិតផលប្រេងអ៊ីរ៉ង់ និងនាវាដឹកប្រេង New Future ដឹកប្រេងម៉ាស៊ូតពីកំពង់ផែ Hamriyah ស្ថិតនៅអារ៉ាប់រួម ។គេហទំព័រ Marinetraffic បង្ហាញថា នាវាជាច្រើនគ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz កាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទនេះ ។យោធាសហរដ្ឋអាមេរិក និយាយថា ពួកគេនឹងចាប់ផ្តើមបិទនាវាចាកចេញពីកំពង់ផែអ៊ីរ៉ង់នៅថ្ងៃចន្ទនេះ ហើយទីក្រុងតេអេរ៉ង់ បានគំរាមសងសឹកវិញ ប្រឆាំងនឹងកំពង់ផែប្រទេសជិតខាងអារ៉ាប់ ក្រោយកិច្ចប្រជុំបរាជ័យ មិនអាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម ជាហេតុធ្វើឲ្យបទឈប់បាញ់ ស្ថិតក្នុងគ្រោះថ្នាក់ ។ចាប់តាំងពីសង្រ្គាមផ្ទុះឡើង អ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz ដោយប្រសិទ្ធិភាព សម្រាប់នាវាទាំងអស់ លើកលែងតែនាវារបស់ខ្លួន ដោយពួកគេនិយាយថា នាវានឹងត្រូវអនុញ្ញាតឲ្យឆ្លងកាត់ ក្រោមការគ្រប់គ្រងរបស់អ៊ីរ៉ង់ និងជាកម្មវត្ថុនៃការបង់ថ្លៃសេវា ៕

អាស៊ានស្វែងរកការស្តារឡើងវិញនូវការឆ្លងកាត់ដោយសុវត្ថិភាព និងគ្មានការរារាំង» តាមរយៈច្រកសមុទ្រ Hormuz

2026/04/13 07:20:29 pm        61
ប្រទេសតំបន់អាស៊ីអាគ្នេយ៍ នៅថ្ងៃចន្ទ (ទី១៣ ខែមេសា ឆ្នាំ២០២៦) នេះ បានអំពាវនាវឲ្យមានការស្តារឡើងវិញនូវផ្លូវដឹកទំនិញប្រកបដោយសុវត្ថិភាព និងគ្មានការរារាំង និងជាបន្តបន្ទាប់ សម្រាប់នាវា និងយន្តហោះ ឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយជំរុញឲ្យ «គ្រប់ភាគី» ធានាសុវត្ថិភាពរបស់នាវិក និងនាវា។រដ្ឋមន្ត្រីការបរទេសនៃរដ្ឋជាសមាជិករបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន (ASEAN) នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានជំរុញឲ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បន្តការចរចាដែល «នឹងនាំទៅរកការបញ្ចប់ជម្លោះជាអចិន្ត្រៃយ៍ និងសន្តិភាព និងស្ថិរភាពយូរអង្វែង នៅក្នុងតំបន់»។រដ្ឋមន្រ្តីទាំងអស់ក៏បានសរសើរកិច្ចប្រឹងប្រែងសម្របសម្រួលរបស់ប៉ាគីស្ថាន និងប្រទេសពាក់ព័ន្ធផ្សេងទៀត ដែលបានប្រឹងប្រែងធ្វើការរួមគ្នា ក្នុងដំណើរការសម្របសម្រួលនេះ។ ដោយស្វាគមន៍ ចំពោះបទឈប់បាញ់រយៈពេល ២សប្តាហ៍ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលចូលជាធរមាន តាំងពីថ្ងៃទី៨ ខែមេសា រដ្ឋមន្ត្រីការបរទេសទាំងអស់ បានអំពាវនាវឲ្យមានការអនុវត្ត «យ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាព» នៃបទឈប់បាញ់ដ៏ផុយស្រួយនេះ។សេចក្តីថ្លែងការណ៍បានបន្ថែមថា៖ «យើងសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឲ្យបន្តរក្សាលក្ខខណ្ឌអំណោយផល ដើម្បីអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព រួមទាំងការប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងនូវលក្ខខណ្ឌរបស់វា អនុវត្តនូវការអត់ធ្មត់បំផុត បញ្ឈប់អរិភាពទាំងអស់ ចាត់វិធានការដោយមានការទទួលខុសត្រូវ ជៀសវាងសកម្មភាពណាមួយដែលអាចធ្វើឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង និងធ្វើការរួមគ្នាឆ្ពោះទៅរកដំណោះស្រាយគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងដំណោះស្រាយដែលពាក់ព័ន្ធរបស់ UNSC (ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ)»៕

អ្នកវិភាគ៖ ការបិទអ៊ីរ៉ង់ពីសំណាក់អាមេរិក នឹងធ្វើឲ្យវិបត្តិថាមពលកាន់តែអាក្រក់ទៅ

2026/04/13 07:17:01 pm        80
ក្រុមអ្នកវិភាគ បានព្រមានថា ការបិទរបស់កងទ័ពជើងទឹកតាមការគ្រោងទុករបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump លើអ៊ីរ៉ង់ នឹងធ្វើឲ្យការដឹកជញ្ជូនកាន់តែយ៉ាប់យ៉ឺនថែមមួយកម្រិតទៀត ធ្វើឲ្យវិបត្តិថាមពលកាន់តែអាក្រក់ទៅ បង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចសកលកាន់តែខ្លាំងជាងមុន ។តម្លៃប្រេងឆៅបានហក់ឡើងខ្ពស់លើសពី ១០០ដុល្លារក្នុង ១បារ៉ែល នៅថ្ងៃចន្ទនេះ ក្រោយលោក Trumpប្រកាសថា កងទ័ពជើងទឹកសហរដ្ឋអាមេរិកនឹងបិទច្រកសមុទ្រ Hormuz ហើយនិងស្កាត់រាល់នាវាទាំងអស់នៅក្នុងដែនទឹកអន្តរជាតិ ដែលបង់ប្រាក់ឲ្យអ៊ីរ៉ង់ ។លោក Trumpនិយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Truth Socialថា អ៊ីរ៉ង់នឹងមិនត្រូវបានអនុញ្ញាតឲ្យរកប្រាក់ចំណេញពីទង្វើជំរិតទារប្រាក់ខុសច្បាប់នេះទេ ។យោធាសហរដ្ឋអាមេរិកនិយាយថា ពួកគេនឹងចាប់ផ្តើមបិទការធ្វើនាវាចរណ៍ទាំងអស់ដែលចេញ-ចូលកំពង់ផែអ៊ីរ៉ង់ និងតំបន់ឆ្នេរ ចាប់ពីវេលាម៉ោង ១០ព្រឹក ម៉ោងក្នុងស្រុកថ្ងៃចន្ទនេះតទៅ ។លោក Trita Parsi គឺជាសហស្ថាបនិកបង្កើតវិទ្យាស្ថាន Quincy មានមូលដ្ឋាននៅសហរដ្ឋអាមេរិកនិយាយថា ការបិទច្រករបស់សហរដ្ឋអាមេរិក នឹងមានផលប៉ះពាល់ជាបន្តបន្ទាប់ដល់សេដ្ឋកិច្ចសកល ។លោក Parsi និយាយប្រាប់កាសែត Al Jazeera ថា អ្វីមួយដែលធ្វើឲ្យប្រេងចាកឆ្ងាយពីទីផ្សារ វានឹងធ្វើឲ្យតម្លៃប្រេងហក់ឡើងខ្ពស់ និងជំរុញតម្លៃឧស្ម័នកាន់តែកើនឡើងបន្ថែមទៀត ។លោកថា តម្លៃប្រេងឆៅអាចកើនឡើងលើសពី ១៥០ដុល្លារ ក្នុង ១បារ៉ែល បើសិនជាការបិទច្រកនេះ នាំឲ្យមានការសងសឹកពីក្រុមឧទ្ទាមហ៊ូធីដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ ដែលអាចនឹងបិទច្រកសមុទ្រ Bab al-Mandeb គឺជាច្រកសមុទ្រមួយតភ្ជាប់សមុទ្រក្រហមទៅកាន់ឈូងសមុទ្រអាដែន និងមហាសមុទ្រឥណ្ឌា ៕

ក្រុងប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី នឹងបំពេញទស្សនកិច្ចប្រទេសចិន នៅថ្ងៃទី១៤-១៥ ខែមេសា

2026/04/13 07:14:37 pm        86
ទីក្រុងប៉េកាំងបានឲ្យដឹងនៅថ្ងៃចន្ទនេះថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ (Sergei Lavrov) នឹងបំពេញទស្សនកិច្ចប្រទេសចិន នៅសប្តាហ៍នេះ ខណៈដែលភាគីទាំងពីរ សង្ឃឹមថា នឹងជំរុញកិច្ចសហប្រតិបត្តិការ។អ្នកនាំពាក្យក្រសួងការបរទេស លោក Guo Jiakun បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖«រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ឡាវរ៉ូវ នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែមេសា»។លោក Guo បាននិយាយថា លោក ឡាវរ៉ូវ នឹងជួបពិភាក្សាជាមួយប្រមុខការទូតរបស់ប្រទេសចិន លោក វ៉ាង យី (Wang Yi) ដែលក្នុងនោះភាគីទាំងពីរនឹង «ផ្លាស់ប្តូរទស្សនៈ និងសម្របសម្រួលជំហរលើការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ និងបញ្ហាអន្តរជាតិ និងតំបន់ដែលជាកង្វល់រួម»។ក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភាគីទាំងពីរ នឹងពិភាក្សាអំពី    សង្គ្រាមនៅអ៊ុយក្រែន និងស្ថានភាពនៅមជ្ឈិមបូព៌ា។ទីក្រុងប៉េកាំង និងទីក្រុងមូស្គូ គឺជាដៃគូសេដ្ឋកិច្ច និងនយោបាយជិតស្និទ្ធ ហើយទំនាក់ទំនងនេះ បានកាន់តែស៊ីជម្រៅ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ក្នុងឆ្នាំ ២០២២៕

អង្គការ NGOS៖ អ៊ីរ៉ង់ប្រហារជីវិតមនុស្សយ៉ាងតិច ១.៦៣៩នាក់ ក្នុងឆ្នាំ ២០២៥ ដែលច្រើនបំផុត ចាប់តាំងពីឆ្នាំ ១៩៨៩

2026/04/13 07:11:44 pm        72
អង្គការមិនមែនរដ្ឋាភិបាលពីរ បាននិយាយនៅថ្ងៃចន្ទនេះថា អាជ្ញាធរអ៊ីរ៉ង់ បានប្រហារជីវិតមនុស្សយ៉ាងហោចណាស់ ១.៦៣៩ នាក់ ក្នុងឆ្នាំ ២០២៥ ដែលជាចំនួនខ្ពស់បំផុត ចាប់តាំងពីឆ្នាំ ១៩៨៩ ដោយព្រមានថា ប្រទេសនេះប្រឈមនឹងហានិភ័យក្នុងការប្រើប្រាស់ទោសប្រហារជីវិតកាន់តែទូលំទូលាយ បន្ទាប់ពីការតវ៉ានៅក្នុងខែមករា និងសង្គ្រាមប្រឆាំងនឹងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។អង្គការសិទ្ធិមនុស្សអ៊ីរ៉ង់ (IHR) ដែលមានមូលដ្ឋាននៅប្រទេសន័រវែស និងអង្គការរួមគ្នាប្រឆាំងទោសប្រហារជីវិត (Together Against the Death Penalty [ECPM]) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស បាននិយាយនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរួមគ្នារបស់ពួកគេថា ចំនួននៃការប្រហារជីវិត គឺកើនឡើង ៦៨ភាគរយនៃមនុស្ស ៩៧៥ នាក់ ដែលអ៊ីរ៉ង់បានប្រហារជីវិត ក្នុងឆ្នាំ ២០២៤ ហើយក៏រួមបញ្ចូលទាំងស្ត្រី ៤៨នាក់ ដែលត្រូវបានព្យួរកផងដែរ។  ប្រសិនបើសាធារណរដ្ឋឥស្លាមនេះ រួចផុតពីវិបត្តិបច្ចុប្បន្ន មានហានិភ័យដ៏ធ្ងន់ធ្ងរ ដែលការប្រហារជីវិត នឹងត្រូវបានប្រើប្រាស់កាន់តែទូលំទូលាយ ជាឧបករណ៍នៃការធ្វើទុក្ខបុកម្នេញ និងការគាបសង្កត់»។អង្គការ IHR ដែលតម្រូវឲ្យមានប្រភពពីរ ដើម្បីបញ្ជាក់ពីការប្រហារជីវិត ដែលភាគច្រើនមិនត្រូវបានរាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់អ៊ីរ៉ង់ បាននិយាយថា តួលេខនេះ គឺ«ចំនួនអប្បបរមាដាច់ខាត» សម្រាប់ចំនួននៃការព្យួរក ក្នុងឆ្នាំ ២០២៥។តួលេខនេះ មានចំនួនជាមធ្យមនៃការប្រហារជីវិតលើសពី ៤នាក់ ក្នុងមួយថ្ងៃ៕

កីឡាករបាល់ទាត់ហ្គាណា Dominic Frimpong ត្រូវបានសម្លាប់ អំឡុងការវាយប្រហារប្រដាប់អាវុធលើរថយន្តក្រុងក្រុម

2026/04/13 07:09:26 pm        65
កីឡាករបាល់ទាត់ហ្គាណា Dominic Frimpong ត្រូវបានសម្លាប់ អំឡុងករណីចោរប្លន់ប្រដាប់អាវុធលើរថយន្តក្រុងក្រុម Berekum Chelsea របស់លោក ពេលពួកគេវិលត្រឡប់ពីការប្រកួតក្រៅទឹកដីនៅការប្រកួត Ghana Premier League ។ នេះបើយោងតាមការអះអាងរបស់សមាគមបាល់ទាត់ហ្គាណា បានឲ្យដឹង ។ ពួកគេនិយាយថា កីឡាករ Frimpong វ័យ ២០ឆ្នាំ បានស្លាប់ នៅក្នុងឧបទ្ទេវហេតុមួយនេះ ។ការវាយប្រហារកាលពីថ្ងៃអាទិត្យ បានកើតឡើងនៅចន្លោះទីក្រុង Goaso និងទីក្រុង Bibiani ពេលដែលក្រុមធ្វើដំណោះរមកទឹកដីរបស់ខ្លួនវិញ ពីការប្រកួតជាមួយក្រុម Samartex ស្ថិតនៅទីក្រុង Samreboi ភាគខាងត្បូងប្រទេស ។ក្លិបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃចន្ទនេះថា នៅតាមផ្លូវត្រឡប់ទៅកាន់ទីក្រុង Berekum ចេញពីទីក្រុង Samreboi ក្រុមរបស់ពួកយើងត្រូវបានវាយប្រហារដោយក្រុមចោរប្លន់ប្រដាប់អាវុធ ដែលបានបិទផ្លូវ ដើម្បីការពារមិនឲ្យពួកយើងបន្តដំណើរទៅមុខ ។ពួកគេបន្តថា ក្រុមបិទមុខប្រដាប់ដោយកាំភ្លើងខ្លី និងកាំភ្លើងវែង បានចាប់ផ្តើមបាញ់ប្រហារមកលើរថយន្តក្រុងរបស់ពួកយើង ពេលដែលអ្នកបើកបរព្យាយាមបើកត្រឡប់ក្រោយ ។ ក្រុមកីឡាករ និងបុគ្គលិក បានរត់ទៅលាក់ខ្លួននៅព្រៃកម្ពោតក្បែរនោះ ។ក្រុមជនសង្ស័យ ពុំត្រូវបានចាប់ខ្លួននោះទេ ខណៈការស៊ើបអង្កេតចំពោះឧបទ្ទេវហេតុមួយនេះ កំពុងបន្ត ៕

ឯកសារបង្ហាញថា គូវ៉ែតដំឡើងតម្លៃប្រេងឆៅសម្រាប់ខែឧសភាទៅកាន់អាស៊ី

2026/04/13 07:06:58 pm        64
ឯកសារតម្លៃពិនិត្យមើលដោយទីភ្នាក់ងារព័ត៌មានរ៉យទ័របង្ហាញនៅថ្ងៃចន្ទនេះថា គូវ៉ែត បានដំឡើងតម្លៃលក់ផ្លូវការសម្រាប់ប្រេងឆៅនាំចេញគូរ៉ែតទៅកាន់អាស៊ីក្នុងខែឧសភា ចំនួន ១៧ដុល្លារក្នុង ១បារ៉ែលពីលើតម្លៃមធ្យមអូម៉ង់/ឌីបៃ ០,៥០ ដុល្លារ សម្រាប់ខែមេសា ។ព័ត៌មាននេះ បានកើតមានឡើង ក្រោយយោធាសហរដ្ឋអាមេរិកនិយាយថា ពួកគេនឹងចាប់ផ្តើមបិទការធ្វើនាវាចរណ៍ទាំងអស់ដែលចេញ-ចូលកំពង់ផែអ៊ីរ៉ង់ និងតំបន់ឆ្នេរ ចាប់ពីវេលាម៉ោង ១០ព្រឹក ម៉ោងក្នុងស្រុកថ្ងៃចន្ទនេះតទៅ ។ យោធាសហរដ្ឋអាមេរិក និយាយដែរថា ការឆ្លងកាត់របស់នាវានៅច្រកសមុទ្រ Hormuz ចេញ-ចូលកំពង់ផែមិនមែនជារបស់អ៊ីរ៉ង់ នឹងមិនត្រូវបានរារាំងនោះទេ ។ ឯកសារ បង្ហាញទៀតថា ប្រទេសផលិតប្រេងគូវ៉ែត បានដំឡើផងដែរតម្លៃប្រេងឆៅ Super Light សម្រាប់ខែឧសភា ចំនួន ១៧ដុល្លារ ក្នុង ១បារ៉ែល លើតម្លៃមធ្យមអូម៉ង់/ឌីបៃ ១,១៥ដុល្លារ សម្រាប់ខែមេសា ។ សូមបញ្ជាក់ថា ប្រទេសផលិតប្រេងនៅតំបន់មជ្ឈិមបូព៌ា បានដំឡើងតម្លៃផ្លូវការប្រេងឆៅទៅកាន់អាស៊ីយ៉ាងឆាប់រហ័សម្រាប់ខែឧសភា ក្នុងនោះអារ៉ាប៊ីសាអ៊ូឌីត បានកំណត់តម្លៃប្រេងឆៅ Arab Light បស់ខ្លួនទៅកាន់អាស៊ី ក្នុងតម្លៃជាប់កំណត់ត្រា ១៩,៥០ដុល្លារ ពីលើតម្លៃមធ្យមអូម៉ង់/ឌីបៃ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM
អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់មន្ត្រីរាជការ​​សប្បុរសជនចូលរួមយុទ្ធនាការ​ "១ម៉ឺនរៀល ១ម៉ឺននាក់"
05/31/2026 01:05 PM
អគ្គកុងស៊ុលវៀតណាម រៀបចំកម្មវិធីសប្ដាហ៍វប្បធម៌វៀតណាម ឆ្នាំ២០២៦ នៅខេត្ដសៀមរាប
05/31/2026 01:05 PM
រដ្ឋបាលខេត្តកំពតត្រៀមទុរេនទុំ ២តោន សម្រាប់ទទួលទេសចរចូលរួមព្រឹត្តិការណ៍ «មរតកផ្លែឈើ និងនំចំណីកំពត»
05/31/2026 01:05 PM
មន្ត្រីជំនាញ ស្នើដល់កសិករ សហគមន៍ និងអ្នកពាក់ព័ន្ធរួមគ្នាលើកកម្ពស់វិស័យកសិកម្មខេត្តកែប
05/31/2026 12:05 PM