ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់

ព័ត៌មានអន្តរជាតិ

មនុស្ស ៦នាក់ស្លាប់ ក្នុងហេតុការណ៍រថយន្តក្រុងបុករថយន្តធំនៅភាគខាងជើងប្រទេសឥណ្ឌា

2026/04/13 06:07:37 pm        54
នគរបាលនិយាយថា មនុស្សយ៉ាងហោច ៦នាក់ បានស្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀត រងរបួស នៅថ្ងៃចន្ទនេះ ក្រោយរថយន្តក្រុងដឹកអ្នកដំណើរ បានបុកជាមួយរថយន្តធំនៅរដ្ឋភាគខាងជើង Uttar Pradesh ប្រទេសឥណ្ឌា ។លោកអធិការនគរបាល Gyananjay Singh និយាយថា អ្នករងរបួស បច្ចុប្បន្នកំពុងទទួលការព្យាបាល ហើយការស៊ើបអង្កេត កំពុងធ្វើឡើង ដើម្បីកំណត់មូលហេតុបណ្តាលឲ្យឧបទ្ទេវហេតុគ្រោះថ្នាក់នេះ កើតឡើង ។លោកបន្តថា អ្នកដំណើរ បានវិលត្រឡប់ពីពិធីមង្គលការ ពេលដែលហេតុការណ៍បុកគ្នានេះ បានកើតឡើង ។លោក Singh បញ្ជាក់ថា រថយន្តក្រុងដឹកអ្នកដំណើរមកពីពិធីមង្គលការនេះ បានបុកជាមួយរថយន្តធំនៅលើកំណាត់ផ្លូវ Dhaulana-Gulawati ហើយក្រុមនគរបាល បានធ្វើដំណើរទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីចាប់ផ្តើមការស៊ើបអង្កេត ក៏ដូចជាចាប់ផ្តើមការងារជួយសង្រ្គោះ ។លោកនិយាយទៀតថា ជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងនោះមនុស្ស ៦នាក់ បានស្លាប់នៅចំណុចកើតហេតុ ហើយមនុស្ស ៧នាក់ផ្សេងទៀត ដែលរងរបួស ទទួលបានការព្យាបាល ៕

ព្យុះទីហ្វុង Sinlaku បោកបក់ខិតទៅជិតកោះ Guam និងកោះ Northern Mariana របស់អាមេរិក

2026/04/13 06:05:15 pm        47
 រូបភាពផ្កាយរណបដែលបញ្ចេញដោយអង្គការណាសា និងទីភ្នាក់ងារឧតុនិយមជប៉ុន ឃើញព្យុះទីហ្វុង Sinlaku កំពុងបោកបក់ឆ្លងកាត់តំបន់ភាគខាងលិចប៉ាស៊ីហ្វិកនាថ្ងៃចន្ទនេះ ពេលដែលវារក្សាកម្លាំងខ្យល់បក់ ២៩០គ.មក្នុង ១ម៉ោង ។ យោងតាមការអះអាងរបស់សេវាកម្មឧតុនិយមជាតិ បានឲ្យដឹងថា ព្យុះមួយនេះ ស្ថិតនៅចម្ងាយ ៤២៦គ.មភាគខាងកើតឈៀងអាគ្នេយ៍កោះ Guam នៅរសៀលថ្ងៃចន្ទនេះ ហើយនិងកំពុងធ្វើដំណើរឆ្ពោះទៅទិសពាយ័ព្យ ក្នុងនោះក្រុមអ្នកព្យាករ រំពឹងថា វានឹងបោកបក់ឆ្លងកាត់ជិតកោះ Saipan និងកោះ Tinian ក្នុងនាមជាព្យុះប្រភេទទី ៤ ឬទី ៥ ដែលជាប្រព័ន្ធព្យុះដ៏ខ្លាំងក្លាបំផុត ។ ក្រុមអាជ្ញាធរ បានព្រមានពីភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ដ៏គំហក់ និងខ្យល់បក់បំផ្លិចបំផ្លាញ នៅទូទាំងកោះ Guam និងកោះ Northern Mariana ដោយពួកគេជំរុញឲ្យអ្នកស្រុក បញ្ចប់ការត្រៀមខ្លួន និងស្វែងរកទីជម្រក ៕

អ៊ីរ៉ង់និយាយថា ការរឹតបន្តឹងរបស់អាមេរិកលើនាវានៅច្រកសមុទ្រហ័រមូស «ស្មើនឹងប្លន់តាមសមុទ្រ»

2026/04/13 05:53:42 pm        71
អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បាននិយាយនៅថ្ងៃចន្ទនេះថា ការរឹតបន្តឹងរបស់សហរដ្ឋអាមេរិកលើនាវានៅក្នុងដែនទឹកអន្តរជាតិ គឺខុសច្បាប់ និង «ស្មើនឹងប្លន់តាមសមុទ្រ» ហើយបាននិយាយថា អ៊ីរ៉ង់នឹងអនុវត្ត «យន្តការអចិន្ត្រៃយ៍» ដើម្បីគ្រប់គ្រងច្រកសមុទ្រហ័រមូស បន្ទាប់ពីការគំរាមកំហែងរបស់សហរដ្ឋអាមេរិកក្នុងការបិទច្រកនេះ។លោកបានបន្ថែមថា កំពង់ផែឈូងសមុទ្រ ត្រូវតែអាចចូលដំណើរការបានសម្រាប់ទាំងអស់គ្នា ឬគ្មានកំពង់ផែណាមួយនៅឈូងសមុទ្រ ឬឈូងសមុទ្រអូម៉ង់ នឹងនៅតែមានសុវត្ថិភាព ប្រសិនបើកំពង់ផែអ៊ីរ៉ង់ ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់នោះ។នៅពេលសួរអំពីការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងការបើកការបិទផ្លូវទឹកច្រកសមុទ្រហ័រមូស បន្ទាប់ពីការចរចាជាមួយអ៊ីរ៉ង់ បានបរាជ័យ អ្នកនាំពាក្យក្រសួងការបរទេសរបស់ខ្លួន បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសចិនអំពាវនាវឲ្យគ្រប់ភាគីទាំងអស់មានភាពស្ងប់ស្ងាត់ និងអត់ធ្មត់។ អ្នកនាំពាក្យលោក Guo Jiakun បានប្រាប់សន្និសីទសារព័ត៌មានជាប្រចាំថា ការរក្សាផ្លូវទឹកសំខាន់នេះឲ្យ មានសុវត្ថិភាព ស្ថិរភាព និងមិនមានឧបសគ្គ បម្រើផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិ។លោកបានបញ្ជាក់ថា ប្រទេសចិនត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយគ្រប់ភាគីទាំងអស់ ដើម្បីការពារសន្តិសុខថាមពល និងការផ្គត់ផ្គង់៕

មន្ត្រីជាន់ខ្ពស់ បញ្ជាក់ថា រដ្ឋបាលកោះតៃវ៉ាន់គួរតែចូលរួមជាមួយប្រទេសចិន ជុំវិញវិធានការថ្មី

2026/04/13 05:50:08 pm        60
មន្ត្រីសន្តិសុខជាន់ខ្ពស់ម្នាក់របស់កោះតៃវ៉ាន់ បាននិយាយនៅថ្ងៃចន្ទ (ទី១៣ ខែមេសា ឆ្នាំ២០២៦) នេះថា ការចូលរួមរបស់តៃវ៉ាន់ជាមួយប្រទេសចិន ជុំវិញការត្រួតពិនិត្យមិនសូវតឹងរ៉ឹងដែលត្រូវបានស្នើឡើងដោយទីក្រុងប៉េកាំង សម្រាប់ពាណិជ្ជកម្ម និងទេសចរណ៍ គួរតែត្រូវបានដឹកនាំដោយរដ្ឋបាល ជាជាងទំនាក់ទំនងឯកជន រវាងគណបក្ស និងគណបក្ស។កាលពីថ្ងៃទី១២ ខែមេសា ប្រទេសចិនបានបង្ហាញវិធានការលើកទឹកចិត្តថ្មីចំនួន ១០ចំណុច សម្រាប់កោះតៃវ៉ាន់ ក្នុងននោះរួមទាំងការបន្ធូរបន្ថយការរឹតបន្តឹងទេសចរណ៍ ការអនុញ្ញាតឲ្យមានរឿងភាគទូរទស្សន៍ «សមស្រប» និងការសម្របសម្រួលដល់ការលក់ចំណីអាហារ បន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់មេដឹកនាំប្រឆាំងរបស់កោះនេះ។ប៉ុន្តែប្រទេសចិនបដិសេធមិនជជែកជាមួយរដ្ឋបាលរបស់មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te ដោយចាត់ទុករូបលោកថា ជា «អ្នកបំបែកខ្លួន» ហើយបានបដិសេធការផ្តល់ជូនការចរចាជាច្រើនដង។ប្រធានការិយាល័យសន្តិសុខដែនកោះតៃវ៉ាន់ លោក Tsai Ming-yen បាននិយាយថា មានតែរដ្ឋបាលទេដែលគួរវាយតម្លៃ រៀបចំផែនការ និងជំរុញការផ្លាស់ប្តូរដែលពាក់ព័ន្ធ។ លោកបានប្រាប់អ្នកសារព័ត៌មាននៅសភាថា៖ «ការឲ្យរដ្ឋបាលទទួលបន្ទុកផែនការពាក់ព័ន្ធ ក៏អាចជួយជៀសវាងហានិភ័យដែលមិនចាំបាច់ និងផលវិបាករយៈពេលវែងផងដែរ»។ការិយាល័យទទួលកិច្ចការកោះតៃវ៉ាន់របស់ចិន មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ គណបក្ស Kuomintang (KMT) ជាគណបក្សប្រឆាំងធំជាងគេរបស់តៃវ៉ាន់ ដែលមេដឹកនាំរបស់បក្ស គឺលោកស្រី Cheng Li-wun បានជួបជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង នៅទីក្រុងប៉េកាំង កាលពីសប្តាហ៍មុន បានស្វាគមន៍វិធានការទាំងនេះ ដោយនិយាយថា វិធានការទាំងនេះ អាចជួយដល់សន្តិភាព និងនាំមកនូវឱកាសសេដ្ឋកិច្ច៕

លោក Trump រិះគន់សម្តេច ប៉ាប ថា មិនពូកែខាងគោលនយោបាយការបរទេស និងមិនតឹងជាមួយឧក្រិដ្ឋកម្ម

2026/04/13 05:47:13 pm        62
កាលពីយប់ថ្ងៃអាទិត្យ (ទី១២ ខែមេសា ឆ្នាំ២០២៦) ប្រធានាធិបតីអាមេរិក Donald Trump បានរិះគន់ធ្ងន់ៗ ទៅលើសម្តេច ប៉ាប Leo XIV (ឡេអូ ទី១៤) ដោយហៅព្រះអង្គថា «មិនតឹង» ជាមួយឧក្រិដ្ឋកម្ម និង «មិនពូកែ» សម្រាប់គោលនយោបាយការបរទេស បន្ទាប់ពីប្រមុខសាសនាអង្គនេះ បានរិះគន់គោលនយោបាយការបរទេស និងអន្តោប្រវេសន៍របស់លោក Trump។លោក Trump បានសរសេរនៅក្នុងអត្ថបទវែងមួយ នៅលើបណ្ដាញសង្គម Truth Social ថា៖ «សម្តេច ប៉ាប Leo មិនតឹងរ៉ឹងជាមួយឧក្រិដ្ឋកម្ម និងមិនពូកែខាងគោលនយោបាយការបរទេស»។សម្តេច ប៉ាប Leo ដែលបានក្លាយជាសម្តេចសង្ឃកាតូលិកមានដើមកំណើតអាមេរិកដំបូងគេ ក្នុងឆ្នាំ២០២៥ បានលេចចេញជាអ្នករិះគន់ដ៏ខ្លាំងក្លា ចំពោះសង្គ្រាមអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ ដែលបានចាប់ផ្តើម កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ នៅមុននេះ ព្រះអង្គបានបង្ហាញមន្ទិលសង្ស័យ អំពីវិធីសាស្រ្តរបស់រដ្ឋបាលលោក Trump ចំពោះអន្តោប្រវេសន៍។លោក Trump បានសរសេរនៅក្នុងអត្ថបទរបស់លោកថា «សម្ដេច Leo គួរតែរៀបចំព្រះសកម្មភាពរបស់ព្រះអង្គ ក្នុងនាមជាសម្តេច ប៉ាប» ហើយក្រោយមកបានប្រាប់អ្នកសារព័ត៌មានថា លោកមិនមែនជា «អ្នកគាំទ្រដ៏ងុបងល់» ចំពោះសម្តេច ប៉ាប នោះទេ។ លោក Trump ក៏បានចោទប្រកាន់សម្តេច ប៉ាប Leo ផងដែរថា ព្រះអង្គ «មិនមានភាពតឹងរ៉ឹងគ្រប់គ្រាន់ឡើយ ចំពោះបញ្ហាអាវុធនុយក្លេអ៊ែរ»។សម្រាប់សម្តេច ប៉ាប ព្រះអង្គបានមានបន្ទូលថា ការគំរាមកំហែងដោយលោក Trump ក្នុងការបំផ្លាញអារ្យធម៌របស់អ៊ីរ៉ង់ គឺ «មិនអាចទទួលយកបាន» ឡើយ៕

នាយករដ្ឋមន្ត្រីអេស្ប៉ាញ ជំរុញឲ្យប្រទេសចិនដើរតួនាទីកាន់តែធំ នៅក្នុងសណ្តាប់ធ្នាប់ពហុប៉ូល

2026/04/13 05:44:17 pm        49
នៅថ្ងៃចន្ទ (ទី១៣ ខែមេសា ឆ្នាំ២០២៦) នេះ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានលើកឡើងថា ប្រទេសចិនគួរតែដើរតួនាទីកាន់តែធំបន្ថែមទៀត នៅក្នុងបញ្ហានានា ក្នុងនោះរួមទាំងបម្រែបម្រួលអាកាសធាតុ សន្តិសុខ ការពារជាតិ និងការប្រយុទ្ធប្រឆាំងនឹងវិសមភាព ដោយបន្ថែមថា អឺរ៉ុបក៏នឹងត្រូវបង្កើនកិច្ចប្រឹងប្រែងទ្វេដងផងដែរ ខណៈដែលសហរដ្ឋអាមេរិកដកខ្លួនចេញពីតួនាទីជាអ្នកដឹកនាំលើវិស័យជាច្រើន។លោក Sanchez ដែលកំពុងធ្វើទស្សនកិច្ចលើកទី៤ នៅប្រទេសចិន ក្នុងរយៈពេល ៤ឆ្នាំ បានថ្លែងសុន្ទរកថា នៅសាកលវិទ្យាល័យ Tsinghua ក្នុងទីក្រុងប៉េកាំង។ ដំណើរទស្សនកិច្ចរបស់លោក បានកើតឡើង ខណៈដែលរដ្ឋាភិបាលលោកខាងលិចជាច្រើន ស្វែងរកការរក្សាទំនាក់ទំនងជាមួយទីក្រុងប៉េកាំង ទោះបីជាមានភាពតានតឹងផ្នែកសន្តិសុខ និងពាណិជ្ជកម្មក៏ដោយ។ ហើយវាបានកើតឡើងបន្ទាប់ពីមានទស្សនកិច្ចទៅកាន់ប្រទេសចិន នាដើមឆ្នាំ២០២៦ នេះ ដោយនាយករដ្ឋមន្ត្រីអង់គ្លេស អៀរឡង់ កាណាដា និងហ្វាំងឡង់។អេស្ប៉ាញ គឺជាប្រទេសគាំទ្រដ៏ខ្លាំងក្លាបំផុតមួយរបស់អឺរ៉ុប ក្នុងការពង្រីកពាណិជ្ជកម្ម និងចាត់ទុកចិនជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រ ជាជាងគូប្រជែងផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។ លោក Sanchez បានបញ្ជាក់ថា ប្រទេសចិនអាចធ្វើអ្វីៗបានច្រើនជាងនេះទៀត ទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ការលើកកម្ពស់ស្ថានភាពល្អប្រសើររបស់ពិភពលោក ការគ្រប់គ្រងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ដែលមានការទទួលខុសត្រូវ និងអាវុធនុយក្លេអ៊ែរ។លោក Sanchez បាននិយាយថា៖ «ជាឧទាហរណ៍ ដោយការទាមទារ ដូចដែលខ្លួនកំពុងធ្វើ ឲ្យច្បាប់អន្តរជាតិត្រូវបានគោរព ហើយឲ្យជម្លោះ នៅលីបង់ អ៊ីរ៉ង់ តំបន់ហ្កាហ្សា និងតំបន់ West Bank និងអ៊ុយក្រែន ត្រូវបញ្ឈប់។ អឺរ៉ុបក៏នឹងត្រូវបង្កើនកិច្ចប្រឹងប្រែងទ្វេដងផងដែរ ជាពិសេសឥឡូវនេះ ដែលសហរដ្ឋអាមេរិកបានសម្រេចដកខ្លួនចេញពីវិស័យទាំងនេះជាច្រើន»។លោកនាយករដ្ឋមន្ត្រីអេស្ប៉ាញត្រូវបានគេរំពឹងថា នឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃទី១៤ ខែមេសា ជាកន្លែងដែលពួកលោកត្រូវបានគេរំពឹងថា នឹងផ្តោតលើភូមិសាស្ត្រនយោបាយ។ ទីក្រុងម៉ាឌ្រីដសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់លោក Sanchez នឹងបង្រួមឱនភាពពាណិជ្ជកម្មរបស់អេស្ប៉ាញ ដែលបានកើនឡើងទ្វេដង ក្នុងរយៈពេល ៤ឆ្នាំ ដោយឡើងដល់ជិត ៥០ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៥៕

លោក Trump ព្រមានថា ណាតូប្រឈមនឹងការត្រួតពិនិត្យធ្ងន់ធ្ងរ ក្រោយមិនបានជួយក្នុងជម្លោះអ៊ីរ៉ង់

2026/04/13 05:35:30 pm        76
កាលពីល្ងាចថ្ងៃអាទិត្យ (ទី១២ ខែមេសា ឆ្នាំ២០២៦) ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានថា អង្គការណាតូ (NATO) នឹងប្រឈមជាមួយ «ការត្រួតពិនិត្យយ៉ាងធ្ងន់ធ្ងរ» បន្ទាប់ពីបានបង្ហាញការខកចិត្តយ៉ាងខ្លាំង ចំពោះសម្ព័ន្ធមិត្តយោធាមួយនេះ ដែលមិនបានជួយគាំទ្រសហរដ្ឋអាមេរិក អំឡុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់។លោក Trump បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីមកដល់មូលដ្ឋានរួម Andrews ក្នុងរដ្ឋ Maryland ថា៖ «ខ្ញុំខកចិត្តយ៉ាងខ្លាំងចំពោះអង្គការណាតូ»។ លោកបានបន្ថែមថា៖ «ពួកគេមិនមានវត្តមាន ដើម្បីជួយគាំទ្រពួកយើងទេ។ យើងចំណាយប្រាក់រាប់ពាន់លានដុល្លារ សម្រាប់ណាតូ តែពួកគេមិនមានវត្តមាន សម្រាប់ពួកយើងទេ»។លោកបានសង្កត់ធ្ងន់ថា «ចាំអ្វីដែលខ្ញុំបាននិយាយទេ។ អង្គការណាតូមិនបានជួយពួកយើងឡើយ។ ឥឡូវនេះ ពួកគេចង់លេចមុខមក ដើម្បីមានការពាក់ព័ន្ធ ប៉ុន្តែការគំរាមកំហែងពិតប្រាកដលែងមានទៀតហើយ។ អង្គការណាតូ មិនបានជួយអ្វីពួកយើងទេ»។ជាងនេះទៀត លោក Trump ក៏បានចោទសួរអំពីគោលបំណងទូលំទូលាយនៃសម្ព័ន្ធភាពនេះ ហើយបាននិយាយថា សហរដ្ឋអាមេរិក «បានចំណាយប្រាក់រាប់ពាន់លានដុល្លារ នៅក្នុងអង្គការណាតូ ដើម្បីជួយការពារពួកគេ ហើយពិតណាស់ ទប់ទល់នឹងរុស្ស៊ី»។ លោកបានបន្ថែមថា «ខ្ញុំធ្លាប់គិតជាយូរមកហើយថា វាគឺជារឿងគួរឲ្យអស់សំណើចបន្តិច»។ហើយជាចុងក្រោយ លោក Trump បានព្រមានថា តួនាទីរបស់សម្ព័ន្ធមិត្ត «នឹងស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងធ្ងន់ធ្ងរ»៕

អ្នកការទូតអ៊ីរ៉ង់៖ កិច្ចចរចារវាងអាមេរិក និងអ៊ីរ៉ង់ បានបង្កើតគោលការណ៍សម្រាប់ដំណើរការការទូត

2026/04/13 05:31:04 pm        42
ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសប៉ាគីស្ថាន លោក Reza Amiri Moghadam បានថ្លែងថា កិច្ចចរចាថ្មីៗនៅទីក្រុងអ៊ីស្លាម៉ាបាដរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មិនគួរត្រូវបានចាត់ទុកថា ជាព្រឹត្តិការណ៍ទេ ពីព្រោះ   ពួកវា បានបើកផ្លូវសម្រាប់ដំណើរការការទូតនាពេលអនាគតដែលអាចផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ។ លោកបានសរសេរនៅក្នុងសារមួយនៅលើប្រព័ន្ធផ្សព្វផ្សាយ X កាលពីថ្ងៃអាទិត្យថា កិច្ចចរចានៅទីក្រុងអ៊ីស្លាម៉ាបាដ «មិនមែនជាព្រឹត្តិការណ៍ទេ ប៉ុន្តែជាដំណើរការមួយ»។ យោងតាមអ្នកការទូតអ៊ីរ៉ង់រូបនេះ ពួកគេ «បានបង្កើតគោលការណ៍សម្រាប់ដំណើរការការទូត ដែលប្រសិនបើទំនុកចិត្ត និងឆន្ទៈ ត្រូវបានពង្រឹង អាចបង្កើតក្របខណ្ឌប្រកបដោយចីរភាពសម្រាប់ផលប្រយោជន៍របស់គ្រប់ភាគីទាំងអស់»។អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានធ្វើកិច្ចចរចាជាច្រើនជុំ នៅក្នុងរដ្ឋធានីប៉ាគីស្ថាន កាលពីថ្ងៃទី១១ ខែមេសា។ គណៈប្រតិភូអ៊ីរ៉ង់ ត្រូវបានដឹកនាំដោយប្រធានសភា លោក Mohammad Bagher Ghalibaf ខណៈដែលអនុប្រធានាធិបតី លោក JD Vance បានដឹកនាំគណៈប្រតិភូអាមេរិក។ ទាំងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បាននិយាយបន្ទាប់ពីការចរចាថា ពុំមានកិច្ចព្រមព្រៀងណាមួយអំពីការស្វែងរកដំណោះស្រាយ    រយៈពេលវែងចំពោះជម្លោះ ត្រូវបានសម្រេចនោះទេ ដោយសារតែមានការមិនចុះសម្រុងគ្នាជាច្រើន។ ព័ត៌មានលម្អិតទាក់ទងនឹងលទ្ធភាពកិច្ចចរចាជុំថ្មី ពុំទាន់មានទេ៕

បេសកជនអ៊ីរ៉ង់៖ កិច្ចចរចា នៅអ៊ីស្លាម៉ាបាដ អាចបង្កើតក្របខ័ណ្ឌប្រកបដោយចីរភាព សម្រាប់គ្រប់ភាគី

2026/04/13 05:13:05 pm        59
ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យ (ទី១២ ខែមេសា ឆ្នាំ២០២៦) បាននិយាយថា កិច្ចចរចាកម្រិតខ្ពស់ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កាលពីចុងសប្តាហ៍កន្លងមក នៅទីក្រុងអ៊ីស្លាម៉ាបាដ បានចាប់ផ្ដើមមាន «មូលដ្ឋានគ្រឹះ សម្រាប់ដំណើរការការទូត» និង «អាចបង្កើតក្របខ័ណ្ឌប្រកបដោយចីរភាព សម្រាប់ផលប្រយោជន៍របស់ភាគីទាំងអស់»។តាមរយៈសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញសង្គម X លោក Reza Amiri Moghadam បានលើកឡើងថា៖ «កិច្ចចរចា នៅទីក្រុងអ៊ីស្លាម៉ាបាដ មិនមែនជាព្រឹត្តិការណ៍មួយទេ ប៉ុន្តែជាដំណើរការមួយ»។ការលើកឡើងនេះបានកើតឡើងបន្ទាប់ពីប៉ាគីស្ថានបានរៀបចំកិច្ចចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលត្រូវបានគេដាក់ឈ្មោះថា កិច្ចចរចាអ៊ីស្លាម៉ាបាដ បន្ទាប់ពីប្រទេសអាស៊ីខាងត្បូងនេះ បានជួយឲ្យធានាបាននូវឈប់បាញ់រយៈពេល ១៤ថ្ងៃ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កាលពីថ្ងៃទី៨ ខែមេសា ដោយបានផ្អាកជម្លោះដែលបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារតាមអាកាស លើអ៊ីរ៉ង់។បើទោះបីជាមានការចរចារយៈពេលយូរដែលបានចាប់ផ្តើមនៅថ្ងៃសៅរ៍ និងបានដំណើរការពេញមួយយប់ រហូតដល់ព្រឹកថ្ងៃអាទិត្យ (តាមពេលវេលានៅប្រទេសប៉ាគីស្ថាន) ក៏ដោយ ក៏ភាគីទាំង២ មិនបានឈានដល់កិច្ចព្រមព្រៀងណាមួយឡើយ។ទោះជាយ៉ាងណានោះក្ដី ក៏លោក Reza បានបញ្ជាក់ថា កិច្ចចរចានេះបានចាប់ផ្ដើមមាននូវគ្រឹះ សម្រាប់ «ដំណើរការការទូតដែលប្រសិនបើទំនុកចិត្ត និងឆន្ទៈ ត្រូវបានពង្រឹង វាអាចបង្កើតក្របខ័ណ្ឌប្រកបដោយចីរភាព សម្រាប់ផលប្រយោជន៍របស់ភាគីទាំងអស់»៕

លោក Ghalibaf៖ អ៊ីរ៉ង់នឹងមិនចុះញ៉ម ចំពោះការគំរាមឡើយ ក្រោយលោក Trump បញ្ជាបិទច្រកសមុទ្រ Hormuz

2026/04/13 05:10:24 pm        81
កាលពីថ្ងៃអាទិត្យ (ទី១២ ខែមេសា ឆ្នាំ២០២៦) ប្រធានសភាអ៊ីរ៉ង់ ដែលបានដឹកនាំការចរចាសន្តិភាពជាមួយសហរដ្ឋអាមេរិក នៅក្នុងប្រទេសប៉ាគីស្ថាន បាននិយាយថា ប្រទេសរបស់លោក នឹងមិនចុះញ៉មជាមួយការគំរាមកំហែងនោះទេ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាឲ្យបិទច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz។ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ជាច្រើន បានរាយការណ៍ថា បន្ទាប់ពីបានទៅដល់ទីក្រុងតេអេរ៉ង់ ក្រោយដំណើរការចរចា នៅទីក្រុងអ៊ីស្លាម៉ាបាដ លោក Mohammad Bagher Ghalibaf បានប្រាប់អ្នកសាព័ត៌មានថា៖ «ប្រសិនបើពួកគេប្រយុទ្ធ យើងនឹងប្រយុទ្ធ ហើយប្រសិនបើពួកគេចេញមកដោយមានហេតុផល យើងនឹងដោះស្រាយជាមួយនឹងភាពសមហេតុសមផលដូចគ្នា។ យើងនឹងមិនព្រមចុះញ៉ម ចំពោះការគំរាមកំហែងណាមួយជាដាច់ខាត បណ្ដោយឲ្យពួកគេសាកល្បងជាមួយឆន្ទៈរបស់យើងម្តងទៀតចុះ ដើម្បីឲ្យយើងអាចបង្រៀនពួកគេនូវមេរៀនដ៏ធំមួយ»។ចំណែកមេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់ លោក Shahram Irani បានហៅការគំរាមរបស់លោក Trump ក្នុងការបិទច្រកសមុទ្រ Hormuz ថា ជារឿង «គួរឲ្យអស់សំណើច» បន្ទាប់ពីកិច្ចចរចារយៈពេលយូរ រវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន នៅទីក្រុងអ៊ីស្លាម៉ាបាដ មិនអាចបង្កើតបាននូវកិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា។កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានប្រាប់ថា នាវាយោធាណាមួយដែលព្យាយាមចូលជិតច្រកសមុទ្រ Hormuz នឹងត្រូវបានចាត់ទុកថា ជាការរំលោភលើបទឈប់បាញ់រយៈពេល ២សប្តាហ៍ ជាមួយសហរដ្ឋអាមេរិក ហើយនឹងត្រូវបានដោះស្រាយ «យ៉ាងខ្លាំងក្លា និងម៉ឺងម៉ាត់»។គួរបញ្ជាក់ថា លោក Trump បានបញ្ជាឲ្យកងទ័ពជើងទឹកអាមេរិកបិទផ្លូវដឹកជញ្ជូនដ៏សំខាន់នៃច្រកសមុទ្រ Hormuz ដោយខឹងសម្បាយ៉ាងខ្លាំង ចំពោះការបដិសេធរបស់អ៊ីរ៉ង់ ក្នុងការបោះបង់មហិច្ឆតានុយក្លេអ៊ែររបស់ខ្លួន បន្ទាប់ពីការចរចាសន្តិភាព នៅក្នុងប្រទេសប៉ាគីស្ថាន បញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM
អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់មន្ត្រីរាជការ​​សប្បុរសជនចូលរួមយុទ្ធនាការ​ "១ម៉ឺនរៀល ១ម៉ឺននាក់"
05/31/2026 01:05 PM
អគ្គកុងស៊ុលវៀតណាម រៀបចំកម្មវិធីសប្ដាហ៍វប្បធម៌វៀតណាម ឆ្នាំ២០២៦ នៅខេត្ដសៀមរាប
05/31/2026 01:05 PM
រដ្ឋបាលខេត្តកំពតត្រៀមទុរេនទុំ ២តោន សម្រាប់ទទួលទេសចរចូលរួមព្រឹត្តិការណ៍ «មរតកផ្លែឈើ និងនំចំណីកំពត»
05/31/2026 01:05 PM
មន្ត្រីជំនាញ ស្នើដល់កសិករ សហគមន៍ និងអ្នកពាក់ព័ន្ធរួមគ្នាលើកកម្ពស់វិស័យកសិកម្មខេត្តកែប
05/31/2026 12:05 PM
គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ផ្សព្វផ្សាយ​សេចក្តី​ជូន​ដំណឹង​ស្ដីពី​រដូវបិទនេសាទ
05/31/2026 12:05 PM
អ្នកដាំទុរេនស្រុកចម្ការលើ​ចង់ឲ្យអ្នកលក់ប្រកាន់ភាពស្មោះត្រង់លើអតិថិជន
05/31/2026 12:05 PM