UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់
ករណីឆ្លងសង្ស័យជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោកើនឡើងដល់ ១.០២៨នាក់
កូរ៉េខាងត្បូងពង្រឹងប្រព័ន្ធប្រឆាំងនុយក្លេអ៊ែរ-មីស៊ីល និងជំរុញកិច្ចសហប្រតិបត្តិការជាមួយអាមេរិក
ព្យុះខ្សាច់ដ៏ខ្លាំងក្លាបានបោកបក់ឆ្លងកាត់តំបន់ជាច្រើនក្នុងរដ្ឋវាលខ្សាច់ Rajasthan របស់ឥណ្ឌា

ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីគុយបាព្រមានអាមេរិកកុំឲ្យវាយប្រហារកោះនេះ ឬព្យាយាមទម្លាក់លោកពីតំណែង

2026/04/13 02:26:59 pm        72
ប្រធានាធិបតីគុយបា លោក Miguel Díaz-Canel បាននិយាយថា សហរដ្ឋអាមេរិក មិនមានហេតុផលត្រឹមត្រូវណាមួយ ដើម្បីធ្វើការវាយប្រហារដោយយោធាប្រឆាំងនឹងកោះនេអ ឬព្យាយាមទម្លាក់លោកពីតំណែងនោះទេ។ ថ្លែងនៅក្នុងបទសម្ភាសន៍មួយក្នុងកម្មវិធី Meet the Press របស់សារព័ត៌មាន NBC News លោក ប្រធានាធិបតី បាននិយាយថា ការឈ្លានពានគុយបា នឹងចំណាយច្រើន និងប៉ះពាល់ដល់សន្តិសុខក្នុងតំបន់។ ប៉ុន្តែប្រសិនបើវាកើតឡើង លោក Díaz-Canel បាននិយាយថា ប្រជាជនគុយ បានឹងការពារខ្លួនឯង។ លោក Díaz-Canel បាននិយាយតាមរយៈអ្នកបកប្រែថា៖«ប្រសិនបើពេលវេលាមកដល់ ខ្ញុំមិនគិតថា នឹងមានហេតុផលណាមួយសម្រាប់សហរដ្ឋអាមេរិកក្នុងការចាប់ផ្តើមការឈ្លានពានយោធាប្រឆាំងនឹងគុយបា ឬសម្រាប់សហរដ្ឋអាមេរិក ដើម្បីចាប់ផ្តើមប្រតិបត្តិការផ្លូវការ ឬការចាប់ពង្រត់ប្រធានាធិបតីនោះទេ»។លោកបានបន្ថែមថា៖«ប្រសិនបើរឿងនោះកើតឡើង នឹងមានការប្រយុទ្ធគ្នា ហើយនឹងមានការតស៊ូ ហើយយើងនឹងការពារខ្លួនយើង ហើយប្រសិនបើយើង ត្រូវស្លាប់ យើងនឹងស្លាប់ ពីព្រោះដូចដែលភ្លេងជាតិរបស់យើងលើកឡើងថា «ការស្លាប់ដើម្បីមាតុភូមិ គឺដើម្បីរស់»៕

ប្រធានាធិបតី៖ អ៊ីរ៉ង់ត្រៀមរួចជាស្រេច ដើម្បីឈានដល់កិច្ចព្រមព្រៀង «មានតុល្យភាព និងយុត្តិធម៌» ជាមួយអាមេរិក

2026/04/13 02:23:53 pm        58
ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសរបស់លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្រេចបានកិច្ចព្រមព្រៀង «មានតុល្យភាព និងយុត្តិធម៌» ជាមួយសហរដ្ឋអាមេរិក ដែលធានាសន្តិភាព និងសន្តិសុខយូរអង្វែងនៅក្នុងតំបន់អាស៊ីខាងលិច។លោកបានធ្វើការអត្ថាធិប្បាយ នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ីរបស់ខ្លួន គឺលោក វ្ល៉ា  ឌីមៀ ពូទីន ដែលក្នុងនោះភាគីទាំងពីរ បានពិភាក្សាអំពីការវិវត្តថ្មីៗបំផុតក្នុងតំបន់ និងកិច្ចចរចាទីក្រុងតេអេរ៉ង់-វ៉ាស៊ីនតោន នៅរដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ប្រទេសប៉ាគីស្ថាន កាលពីចុងសប្តាហ៍។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ការិយាល័យរបស់លោក។លោក Pezeshkian បាននិយាយថា ខ្សែបន្ទាត់ក្រហមរបស់អ៊ីរ៉ង់ គឺផលប្រយោជន៍ជាតិ និងសិទ្ធិរបស់ប្រជាជន ដោយបន្ថែមថា ប្រសិនបើសហរដ្ឋអាមេរិក នៅតែប្តេជ្ញាចិត្តចំពោះក្របខណ្ឌច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងមួយ នឹងសម្រេចបាន។ លោកបានសម្តែងការត្រៀមខ្លួនរបស់អ៊ីរ៉ង់ ក្នុងការសហការជាមួយប្រទេសជិតខាងរបស់ខ្លួន ដើម្បីធានាសន្តិភាព និងសន្តិសុខ នៅក្នុងតំបន់ដោយគ្មានវត្តមាន និងការជ្រៀតជ្រែកពីរដ្ឋឆ្លងតំបន់។ចំណែកលោក ពូទីន បានគូសបញ្ជាក់ពីការគាំទ្ររបស់ប្រទេសលោកចំពោះដំណើរការការទូត ដើម្បីដោះស្រាយវិបត្តិដែលកំពុងបន្ត ដោយបង្ហាញពីការត្រៀមខ្លួនរបស់រុស្ស៊ី ក្នុងការប្រើប្រាស់សមត្ថភាពរបស់ខ្លួន ដើម្បីជួយស្វែងរកដំណោះស្រាយនយោបាយ និងការទូតចំពោះភាពតានតឹងនៅក្នុងតំបន់ និងបន្តទំនាក់ទំនង និងការពិគ្រោះយោបល់យ៉ាងសកម្ម ដើម្បីសម្រេចគោលដៅនោះ៕

អ៊ីរ៉ង់ព្រមានថា សកម្មភាពខុសឆ្គងណាមួយដោយ «សត្រូវ» នៅច្រកសមុទ្រហ័រមូស នឹងមានផលវិបាកដ៏ធ្ងន់ធ្ងរ

2026/04/13 02:21:37 pm        59
កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បាននិយាយកាលពីថ្ងៃអាទិត្យថា សកម្មភាពខុសឆ្គងណាមួយដោយ «សត្រូវ» នៅក្នុងច្រកសមុទ្រហ័រមូស នឹងមានផលវិបាកយ៉ាងធ្ងន់ធ្ងរ។កងទ័ពជើងទឹកនេះ បានចេញការព្រមាននេះនៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយចែករំលែក «រូបភាពវីដេអូឃ្លាំមើលដោយយានដ្រូននៃស្ថានភាពពិត នៅក្នុងច្រកសមុទ្រហ័រមូស»។កងទ័ពជើងទឹករបស់ IRGC បាននិយាយថា ការធ្វើដំណើរឆ្លងកាត់និង ការធ្វើដំណើរមិនឆ្លងកាត់ទាំងអស់ នៅក្នុងច្រកសមុទ្រហ័រមូស គឺស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងរបស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ ដោយបន្ថែមថា «សមយុទ្ធមិនប្រក្រតីណាមួយរបស់សត្រូវនៅចក្រសមុទ្រហ័មូស នឹងនាំឲ្យមានការឆ្លើយភ្លាមៗពីកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់។ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បាននិយាយកាលពីថ្ងៃសៅរ៍ថា នាវាចម្បាំងអាមេរិកពីរគ្រឿង បានឆ្លងកាត់ច្រកសមុទ្រហ័រមូស ហើយបានចាប់ផ្តើមប្រតិបត្តិការសម្អាតមីន នៅក្នុងឈូងសមុទ្រ។ ទីបញ្ជាការយោធាសំខាន់របស់អ៊ីរ៉ង់ គឺទីស្នាក់ការកណ្តាល Khatam al-Anbiya បានបដិសេធការលើកឡើងនោះ ដោយច្រានចោលយ៉ាងដាច់អហង្ការចំពោះការអះអាងរបស់ CENTCOM ដែលថា នាវាចម្បាំងអាមេរិក បានចូលទៅក្នុងច្រកសមុទ្រនេះ៕

ពិធីប្រគល់ភារកិច្ចត្រូវបានធ្វើឡើងសម្រាប់ប្រធានាធិបតីអ៊ីរ៉ាក់ដែលជាប់ឆ្នោតថ្មី

2026/04/13 11:50:02 am        132
លោក Nizar Amedi ប្រធានាធិបតីអ៊ីរ៉ាក់ដែលទើបជាប់ឆ្នោតថ្មី បានទៅដល់វិមានប្រធានាធិបតីក្នុងទីក្រុងបាកដាដ កាលពីថ្ងៃអាទិត្យ ទី១២ ខែមេសា ជាកន្លែងដែលលោកត្រូវបានទទួលស្វាគមន៍ជាផ្លូវការដោយប្រធានាធិបតីដែលជិតផុតអាណត្តិ លោក Abdul Latif Rashid ក្នុងពិធីប្រគល់ភារកិច្ច។សភាអ៊ីរ៉ាក់កាលពីថ្ងៃសៅរ៍ ទី១១ ខែមេសា បានជ្រើសរើសអ្នកនយោបាយក្រុមឃឺដ លោក Amedi ជាប្រធានាធិបតីថ្មីរបស់ប្រទេស បន្ទាប់ពីការបោះឆ្នោតសភា។លោក Amedi អាយុ៥៨ ឆ្នាំ គឺជាអតីតរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងបានដឹកនាំការិយាល័យនយោបាយនៃសហភាពស្នេហាជាតិឃឺដ (PUK) នៅទីក្រុងបាកដាដ ចាប់តាំងពីឆ្នាំ២០២៤។ បច្ចុប្បន្នប្រទេសអ៊ីរ៉ាក់ត្រូវជ្រើសរើសនាយករដ្ឋមន្ត្រី ជាជម្រើសដែលត្រូវបានតាមដានយ៉ាងដិតដល់។ ក្រោមប្រព័ន្ធបែងចែកអំណាចខាងនិកាយសាសនារបស់ប្រទេសអ៊ីរ៉ាក់ តួនាទីនាយករដ្ឋមន្ត្រី ត្រូវបានបម្រុងទុកសម្រាប់មូស្លីមស៊ីអ៊ីត ប្រធានសភាជាមូស្លីមស៊ុននី និងប្រធានក្រុមឃឺដ។

ក្រុមបាតុករប្រមូលផ្តុំគ្នានៅទីក្រុង Tel Aviv តវ៉ាប្រឆាំងរដ្ឋាភិបាល ខណៈប្រតិបត្តិការអាមេរិក និងអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់បន្ត

2026/04/13 11:46:23 am        247
ក្រុមបាតុកររាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅទីក្រុង Tel Aviv ដើម្បីតវ៉ាប្រឆាំងរដ្ឋាភិបាល ដែលនិយាយថា ខ្លួនបានប្រើប្រាស់ការយល់ពីស្ថានការណ៍គ្រាអាសន្នក្នុងរយៈពេល៦សប្តាហ៍កន្លងទៅនេះ បន្ទាប់ពីប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ ដើម្បីបន្តទៅមុខជាមួយនឹងរបៀបវារៈផ្ទៃក្នុងដែលមានជម្លោះយ៉ាងជូរចត់របស់ខ្លួន។ ការរឹតបន្តឹងមួយចំនួនសម្រាប់ការតវ៉ា ត្រូវបានដកចេញ បន្ទាប់ពីបទឈប់បាញ់ត្រូវបានប្រកាសរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ អ្នកតវ៉ាម្នាក់បាននិយាយថា «នេះគឺជារដ្ឋាភិបាលដ៏គួរឱ្យព្រួយបារម្ភ សម្រាប់រយៈពេលបីឆ្នាំចុងក្រោយនេះ ដែលធ្វើការប្រឆាំងពលរដ្ឋរបស់ខ្លួនគ្រប់ពេលវេលា។ យើងកំពុងតវ៉ាប្រឆាំងនឹងកំណែទម្រង់ប្រព័ន្ធតុលាការដែលរដ្ឋាភិបាលកំពុងដាក់ ជាចំណាត់ការប្រឆាំងលទ្ធិប្រជាធិបតេយ្យ ពុំមែនដើម្បីជ្រើសរើសប្រជាជនអ្នកប្រកាន់តឹងផ្នែកសាសនាឱ្យចូលបម្រើក្នុងយោធានោះទេ»។ លោកស្រី Nancy ជាអ្នកតវ៉ាម្នាក់បាននិយាយថា «អ្វីៗត្រូវបានផ្លាស់ប្តូរទៅជានយោបាយ ហើយបន្ថែមលើផ្ទៃខាងក្រោយ រដ្ឋាភិបាលលោក Netanyahu កំពុងអនុម័តច្បាប់ពុំមែនប្រជាធិបតេយ្យ ដែលគ្រាន់តែធ្វើឱ្យស្ថានការណ៍ដំណើរការប៉ុណ្ណោះ»។ សង្គ្រាមអាចនឹងបានផ្អាកមួយរយៈ នៅពេលនិយាយអំពីអ៊ីស្រាអែលភាគកណ្តាល ប៉ុន្តែការរឹតបន្តឹងនៅតែត្រូវបានអនុវត្ត។ ការជួបប្រមូលផ្តុំគ្នា ត្រូវបានអនុញ្ញាតសម្រាប់មនុស្សរហូតដល់១.០០០នាក់ ទោះបីជានគរបាលត្រូវបានគេប្រាប់មិនឱ្យបំបែកហ្វូងមនុស្សក៏ដោយ និងទោះបីជាមានចំនួនមនុស្សច្រើនជាងនេះក៏ដោយ។អ្នកតវ៉ានិយាយថា «ខ្ញុំពុំមានបំណងចង់ប្រឆាំងជាមួយនគរបាលនៅទីនេះទេ។ ខ្ញុំសង្ឃឹមថាពួកគេគ្មានបំណងចង់ប្រយុទ្ធជាមួយយើងទេ ហើយខ្ញុំជឿថាវានឹងក្លាយជាព្រឹត្តិការណ៍សន្តិភាព»។

លោក Netanyahu នៅលីបង់ និយាយថា «សង្គ្រាមនៅតែបន្ត និងមានការងារជាច្រើនទៀតដែលត្រូវធ្វើ»

2026/04/13 11:12:34 am        154
លោកនាយករដ្ឋមន្ត្រីបាននិយាយថា ប្រតិបត្តិការនៅតែបន្តនៅក្នុងតំបន់សន្តិសុខ ដើម្បីទប់ស្កាត់ការជ្រៀតចូល ការបាញ់មីស៊ីលប្រឆាំងរថក្រោះ និងការគំរាមកំហែងដោយគ្រាប់រ៉ូកែត ខណៈអ៊ីស្រាអែលនិយាយថា នៅតែមានការងារជាច្រើនទៀតត្រូវធ្វើ ទោះបីជាទទួលបានជោគជ័យច្រើនក៏ដោយ។ លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យថា ការប្រយុទ្ធគ្នាកំពុងបន្តនៅភាគខាងត្បូងប្រទេសលីបង់ រួមទាំងនៅក្នុងតំបន់សន្តិសុខគ្រប់គ្រងដោយអ៊ីស្រាអែល។លោក Netanyahu បាននិយាយក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់តំបន់មួយជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Israel Katz ប្រមុខកងកម្លាំងការពារអ៊ីស្រាអែល(IDF) ឧត្តមសេនីយ៍ Eyal Zamir និងប្រមុខទីបញ្ជាការភាគខាងជើង ឧត្តមសេនីយ៍ Rafi Milo ថា «សង្គ្រាមនៅតែបន្ត រួមទាំងនៅក្នុងតំបន់សន្តិសុខនៅលីបង់»។លោកបាននិយាយថា អ៊ីស្រាអែល បានទប់ស្កាត់ការគំរាមកំហែងនៃការជ្រៀតចូលពីប្រទេសលីបង់ តាមរយៈតំបន់សន្តិសុខ ហើយកំពុងធ្វើការដើម្បីរុញច្រានហានិភ័យនៃការបាញ់មីស៊ីលប្រឆាំងរថក្រោះ និងការវាយប្រហារដោយគ្រាប់រ៉ូកែត ប៉ុន្តែបាននិយាយថា ប្រតិបត្តិការបន្ថែមទៀតនៅតែត្រូវការ។ លោក Netanyahu បាននិយាយថា «យើងបានធ្វើការងារដ៏ធំ ជាសមិទ្ធផលដ៏អស្ចារ្យ និងមានការងារជាច្រើនទៀតដែលត្រូវធ្វើ ហើយយើងកំពុងតែធ្វើវា»។លោក Katz ដែលបានចូលរួមក្នុងដំណើរទស្សនកិច្ចនេះ បាននិយាយថា អ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការមួយដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្រុមភេរវកម្មនៅក្នុងខ្សែបន្ទាត់ទីមួយនៅភូមិព្រំដែនភាគខាងត្បូងប្រទេសលីបង់។

មន្ត្រីអាមេរិក បង្ហាញបន្ទាត់ក្រហមចំនួន ៦ ក្នុងការចរចាជាមួយភាគីអ៊ីរ៉ង់

2026/04/13 11:09:39 am        84
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលសហរដ្ឋអាមេរិកម្នាក់ បានបង្ហាញពីបន្ទាត់ក្រហមដែលគណៈប្រតិភូអាមេរិក បានច្រានចោលមិនព្រមដកចេញក្នុងការចរចាជាមួយអ៊ីរ៉ង់។ ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ NHK កាលពីថ្ងៃអាទិត្យ មន្ត្រីរូបនេះបាននិយាយថា បន្ទាត់ក្រហមចំនួន ៦ របស់សហរដ្ឋអាមេរិកសម្រាប់អ៊ីរ៉ង់រួមមាន ការបញ្ចប់ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមទាំងអស់ ការរុះរើរោងចក្រចម្រាញ់នុយក្លេអ៊ែរសំខាន់ៗទាំងអស់ និងការដកយកសារធាតុអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួច។សហរដ្ឋអាមេរិក ក៏បានទាមទារឱ្យអ៊ីរ៉ង់ទទួលយកក្របខ័ណ្ឌសន្តិភាព សន្តិសុខ និងការបន្ធូរបន្ថយភាពតានតឹងកាន់តែទូលំទូលាយ ដែលរួមបញ្ចូលសម្ព័ន្ធមិត្តក្នុងតំបន់។មន្ត្រីរូបនេះបាននិយាយថា បន្ទាត់ក្រហមមួយទៀតគឺការបញ្ចប់ការផ្តល់មូលនិធិដល់ក្រុមហាម៉ាសអ៊ីស្លាមនិយម ក្រុមមូស្លីមស៊ីអ៊ីតហេសបូឡា និងក្រុមឧទ្ទាមហ៊ូទីនៅយេម៉ែន។ សហរដ្ឋអាមេរិក ក៏បានអំពាវនាវឱ្យច្រកសមុទ្រ Hormuz ត្រូវបានបើកឱ្យដំណើរការពេញលេញ ដោយគ្មានការឲ្យបង់ប្រាក់សម្រាប់នាវាឆ្លងកាត់។ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីការចរចាកាលថ្ងៃអាទិត្យ អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយថា សហរដ្ឋអាមេរិកបានបញ្ជាក់យ៉ាងច្បាស់អំពីបន្ទាត់ក្រហមរបស់ខ្លួន និងកន្លែងដែលខ្លួននឹងមិនសម្របខ្លួនជាមួយអ៊ីរ៉ង់។ លោកបាននិយាយថា អ្នកចរចាអ៊ីរ៉ង់ បានជ្រើសរើសមិនទទួលយកលក្ខខណ្ឌ។

លោក Orban ត្រូវបានទម្លាក់ចេញពីតំណែងបន្ទាប់ពី១៦ឆ្នាំ ខណៈប្រជាជនហុងគ្រីសម្រុកទៅរកគូប្រជែងដែលគាំទ្រសហភាពអឺរ៉ុប

2026/04/13 11:07:25 am        120
នាយករដ្ឋមន្ត្រីប្រទេសហុងគ្រី លោក Viktor Orban ដែលជាគូប្រជែងដ៏សំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់សហភាពអឺរ៉ុបដើម្បីជួយអ៊ុយក្រែនទប់ទល់ការឈ្លានពានរបស់រុស្ស៊ី បានបាត់បង់តំណែងបន្ទាប់ពី ១៦ឆ្នាំ កាលពីថ្ងៃអាទិត្យ ទី១២ ខែមេសា ខណៈប្រជាជនហុងគ្រី បានបោះឆ្នោតយ៉ាងច្រើនសម្រាប់ដំណើរគាំទ្រសហភាពអឺរ៉ុបដែលឈានមុខដោយគូប្រជែងស្តាំនិយមកណ្តាល លោក Peter Magyar។ដោយលទ្ធផលបង្ហាញពីជ័យជម្នះ លោក Magyar បាននិយាយថា «ដូចដែលយើងបានសន្យា ដូចដែលយើងសង្ឃឹមនៅថ្ងៃនេះ ប្រទេសហុងគ្រី និងប្រជាជនជាច្រើនលាននាក់ បានបង្កើតប្រវត្តិសាស្ត្រម្តងទៀត គឺ២៣ឆ្នាំយ៉ាងពិតប្រាកដគិតត្រឹមថ្ងៃនេះបន្ទាប់ពីមានការធ្វើប្រជាមតិស្តីពីការចូលរួមជាមួយសហភាពអឺរ៉ុបនៅក្នុងប្រទេសហុងគ្រី»។លោក Magyar បាននិយាយថា លោក Orban បានទទួលស្គាល់ការបរាជ័យ ដោយគណបក្ស Tisza របស់លោកត្រូវបានគេព្យាករថានឹងទទួលជ័យជម្នះនៅក្នុងសភាដែលមាន១៩៩អាសនៈ ជាសំឡេងភាគច្រើនពីរភាគបី លើលទ្ធផលដោយផ្នែក។ លោក Magyar បានបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា «នាយករដ្ឋមន្ត្រី លោក Viktor Orban ទើបតែទូរស័ព្ទអបអរសាទរយើងចំពោះជ័យជម្នះរបស់យើង»។ការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ត្រូវបានតាមដានយ៉ាងដិតដល់នៅទូទាំងសហភាពអឺរ៉ុប និងនៅសហរដ្ឋអាមេរិក។ លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការសហភាពអឺរ៉ុប បានសាទរចំពោះជ័យជម្នះដ៏លើសលប់ក្នុងការបោះឆ្នោតរបស់គណបក្សប្រឆាំង Tisza នៅប្រទេសហុងគ្រី ថាជាចំណាត់ការមួយរបស់ប្រទេស ឆ្ពោះទៅរកសហភាពអឺរ៉ុប។

អ្នកជំនាញ៖ ការបិទផ្លូវអ៊ីរ៉ង់របស់សហរដ្ឋអាមេរិក នឹងក្លាយជាកិច្ចខិតខំប្រឹងប្រែងផ្នែកយោធាដ៏ធំ

2026/04/13 11:04:49 am        82
អ្នកជំនាញនិយាយថា ការបិទផ្លូវរបស់កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ គឺជាកិច្ចខិតខំប្រឹងប្រែងផ្នែកយោធាដ៏ធំបានបញ្ចប់ដោយបើកចំហ ដែលអាចបង្កឱ្យមានការសងសឹកថ្មីពីទីក្រុងតេអេរ៉ង់ និងបានដាក់សម្ពាធយ៉ាងខ្លាំងលើបទឈប់បាញ់ដែលផុយស្រួយរួចទៅហើយ។ លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងការបង្ហោះសារនៅលើបណ្តាញផ្សព្វផ្សាយសង្គម បន្ទាប់ពីមិនទទួលបានកិច្ចព្រមព្រៀងណាមួយលេចចេញពីការចរចាសន្តិភាពកាលពីចុងសប្តាហ៍នៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថានបាននិយាយថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក «នឹងចាប់ផ្តើមដំណើរការនៃការបិទផ្លូវនាវាទាំងអស់ដែលព្យាយាមចូល ឬចាកចេញ ពីច្រកសមុទ្រហ័រមូស»។ ក្រោយមក ទីបញ្ជាការកណ្តាលរបស់យោធាសហរដ្ឋអាមេរិកបាននិយាយថា ការបិទផ្លូវទឹកនេះនឹងអនុវត្តចំពោះតែនាវាដែលធ្វើដំណើរទៅ ឬមកពីអ៊ីរ៉ង់ រួមទាំងកំពង់ផែអ៊ីរ៉ង់ទាំងអស់នៅឈូងសមុទ្រអារ៉ាប់ និងឈូងសមុទ្រអូម៉ង់ ដែលនឹងចូលជាធរមាននៅថ្ងៃចន្ទ វេលាម៉ោង ១០ ព្រឹក នៅទីក្រុងវ៉ាស៊ីនតោន។លោក Trump បាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិកនឹងរារាំងនាវាដែលបានបង់ថ្លៃសេវាទៅឲ្យអ៊ីរ៉ង់ ទោះបីជានាវាទាំងនោះបច្ចុប្បន្នស្ថិតនៅក្នុងដែនទឹកអន្តរជាតិក៏ដោយ។ លោក Trump បានសរសេរនៅលើបណ្តាញ Truth Social ថា «គ្មាននរណាម្នាក់ដែលបង់ថ្លៃសេវាខុសច្បាប់នឹងមានការធ្វើដំណើរដោយសុវត្ថិភាពនៅសមុទ្រនោះទេ»។លោក Trump បាននិយាយថា គោលដៅចុងក្រោយគឺត្រូវដាក់សម្ពាធលើអ៊ីរ៉ង់ឱ្យបញ្ចប់ការបិទច្រកសមុទ្រនេះដោយប្រសិទ្ធភាព ជាចំណុចរាំងស្ទះសម្រាប់ប្រេងប្រហែល២០% របស់ពិភពលោក ចំពោះប្រទេសទាំងអស់ លើកលែងតែប្រទេសដែលធានាបានការធ្វើដំណើរដោយសុវត្ថិភាពពីទីក្រុងតេអេរ៉ង់។ប្រសិនបើយុទ្ធសាស្ត្ររបស់លោក Trump ទទួលបានជោគជ័យ លោកនឹងលុបបំបាត់ចំណុចឥទ្ធិពលដ៏ធំបំផុតរបស់អ៊ីរ៉ង់ក្នុងការចរចាជាមួយសហរដ្ឋអាមេរិក និងការបើកច្រកសមុទ្រនេះឡើងវិញសម្រាប់ពាណិជ្ជកម្មសកល ដែលអាចធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះវិញ។

តម្លៃប្រេងហក់ឡើង៨% ដល់លើសពី១០០ដុល្លារអាមេរិកមុនការបិទច្រកសមុទ្រ Hormuz របស់សហរដ្ឋអាមេរិក

2026/04/13 09:07:26 am        91
តម្លៃប្រេងបានហក់ឡើងលើសពី១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែលនៅថ្ងៃចន្ទនេះ ខណៈកងទ័ពជើងទឹកសហរដ្ឋអាមេរិកបានត្រៀមការបិទច្រកសមុទ្រ Hormuz ដែលអាចរឹតត្បិតការដឹកជញ្ជូនប្រេងរបស់អ៊ីរ៉ង់ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បរាជ័យមិនបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាម។ ប្រេងឆៅ Brent បានកើនឡើង ៧,៦០ ដុល្លារអាមេរិក ឬ ៧,៩៨ ភាគរយ មានតម្លៃដល់១០២,៨០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល បន្ទាប់ពីបានធ្លាក់ចុះ ០,៧៥ ភាគរយកាលពីថ្ងៃសុក្រ។ប្រេង West Texas Intermediate របស់សហរដ្ឋអាមេរិកមានតម្លៃ ១០៤,៨៨ ដុល្លារអាមេរិកក្នុងមួយបារ៉ែល កើនឡើង ៨,៣១ ដុល្លារអាមេរិក ឬ៨,៦១ ភាគរយ បន្ទាប់ពីការធ្លាក់ចុះ ១,៣៣ ភាគរយនៅក្នុងវគ្គមុន។ លោក Saul Kavonic ប្រធានផ្នែកស្រាវជ្រាវថាមពល បាននិយាយថា «ទីផ្សារបច្ចុប្បន្ន ភាគច្រើនបានវិលត្រឡប់ទៅរកស្ថានភាពមុនពេលមានបទឈប់បាញ់ លើកលែងតែពេលនេះសហរដ្ឋអាមេរិកនឹងរារាំងលំហូរប្រេងដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់រហូតដល់ ២ លានបារ៉ែលក្នុងមួយថ្ងៃតាមរយៈច្រកសមុទ្រ Hormuz »។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា កងទ័ពជើងទឹកសហរដ្ឋអាមេរិកនឹងចាប់ផ្តើមបិទច្រកសមុទ្រហ័រមូស ដែលបង្កើនហានិភ័យបន្ទាប់ពីការចរចារយៈពេលវែងជាមួយអ៊ីរ៉ង់បានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាម ដែលធ្វើឱ្យប៉ះពាល់ដល់បទឈប់បាញ់រយៈពេលពីរសប្តាហ៍ដ៏ផុយស្រួយ។លោកបាននិយាយបន្ថែមថា តម្លៃប្រេង និងសាំង អាចនៅតែខ្ពស់រហូតដល់ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកា ជាការទទួលស្គាល់ដ៏កម្រមួយអំពីផលវិបាកនយោបាយដែលអាចកើតមានពីការសម្រេចចិត្តរបស់លោកក្នុងការវាយប្រហារលើអ៊ីរ៉ង់រយៈពេល៦សប្តាហ៍កន្លងទៅនេះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃ ណែនាំអាជ្ញាធរផ្សព្វផ្សាយ​ពីច្បាប់​កាតព្វកិច្ច​យោធា​ដល់​ពលរដ្ឋ
05/31/2026 11:05 AM
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់
05/31/2026 11:05 AM
ករណីឆ្លងសង្ស័យជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោកើនឡើងដល់ ១.០២៨នាក់
05/31/2026 11:05 AM
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
05/31/2026 11:05 AM
សាធារណជនគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដើម្បីលើកកម្ពស់ការថែទាំសុខភាពកុមារ
05/31/2026 10:05 AM
កូរ៉េខាងត្បូងពង្រឹងប្រព័ន្ធប្រឆាំងនុយក្លេអ៊ែរ-មីស៊ីល និងជំរុញកិច្ចសហប្រតិបត្តិការជាមួយអាមេរិក
05/31/2026 10:05 AM
ព្យុះខ្សាច់ដ៏ខ្លាំងក្លាបានបោកបក់ឆ្លងកាត់តំបន់ជាច្រើនក្នុងរដ្ឋវាលខ្សាច់ Rajasthan របស់ឥណ្ឌា
05/31/2026 10:05 AM
ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskiy ព្រមានពីការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ី
05/31/2026 10:05 AM
ផ្ទះសម្បែងរងការបំផ្លិចបំផ្លាញនៅទូទាំងតំបន់ភាគខាងកើតស៊ីរី ក្រោយទន្លេ Euphrates ផ្ទុះច្រាំង
05/31/2026 09:05 AM
ប្រធានមន្ទីរបច្ចកោណ៖ អាមេរិកត្រៀមរួចរាល់ក្នុងការចាប់ផ្តើមឡើងវិញការវាយប្រហារ បើសិនគ្មានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់
05/31/2026 09:05 AM