ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់

ព័ត៌មានអន្តរជាតិ

ពលរដ្ឋអ៊ុយក្រែននៅទីក្រុងគីវនិយាយថា ការព្រមានវាយប្រហារជាប្រព័ន្ធរបស់រុស្ស៊ី គ្មានអ្វីថ្មីនោះទេ

2026/05/26 08:04:42 pm        42
ពលរដ្ឋរស់នៅក្នុងទីក្រុងគីវ និយាយនៅថ្ងៃអង្គារនេះថា ការគំរាមវាយប្រហារជាប្រព័ន្ធរបស់រុស្ស៊ី គ្មានអ្វីថ្មីនោះទេ ក្រោយទីក្រុងមូស្គូ និយាយកាលពីរយៈពេល ១ថ្ងៃមុនថា ពួកគេមានគម្រោងវាយប្រហារគោលដៅទីក្រុងគីវដែលពាក់ព័ន្ធនឹងយោធាអ៊ុយក្រែន ក៏ដូចជាមជ្ឈមណ្ឌលសម្រេចចិត្ត ។ រុស្ស៊ីបានគំរាមវាយប្រហារជាប្រព័ន្ធជាថ្មីទៀតប្រឆាំងនឹងទីក្រុងគីវ ប៉ុន្មានថ្ងៃបន្ទាប់ពីបានបើកការវាយប្រហារដ៏ធំបំផុតមួយរបស់ពួកគេទៅលើរដ្ឋធានីរបស់អ៊ុយក្រែនចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាម ។ ក្រសួងការបរទេសរុស្ស៊ីនិយាយក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហារថ្មីនឹងកំណត់គោលដៅទៅលើមជ្ឈមណ្ឌលធ្វើការសម្រេចចិត្ត និងប៉ុស្តិ៍បញ្ជាការ រួមជាមួយនឹងរោងចក្រផលិតយានដ្រូន នៅក្នុងទីក្រុងនេះ ។ ពួកគេបានអំពាវនាវផងដែរឲ្យជនបរទេស និងមន្រ្តីការទូតចាកចេញពីទីក្រុងគីវឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងបានព្រមានពលរដ្ឋអ៊ុយក្រែននៅឲ្យឆ្ងាយពីអគាររដ្ឋបាល និងយោធា។ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រី Kateryna Kozechenko វ័យ ៣៨ឆ្នាំ ដែលរស់នៅក្នុងទីក្រុងគីវ និយាយថា អ្នកស្រីគិតគូរខ្លាំងពីការគំរាមកំហែងរបស់រុស្ស៊ី ប៉ុន្តែអ្នកស្រីបន្តថា ការវាយប្រហារបានកើតឡើងឥតឈប់ឈររួចទៅហើយ ។ ដូច្នេះហើយ អ្នកស្រីត្រៀមខ្លួនរួចជាស្រេចសម្រាប់ការព្រមានមួយនេះ ៕

អ៊ីរ៉ង់ទាមទារឲ្យ​បញ្ចេញ​ទ្រព្យបង្កក ១២ពាន់លានដុល្លារ ក្នុងកិច្ចព្រមព្រៀងដែលអាចមានជាមួយអាមេរិក

2026/05/26 08:04:16 pm        42
អ៊ីរ៉ង់ទាមទារឲ្យមាន​ការបញ្ចេញ​ទ្រព្យសម្បត្តិដែលត្រូវបានបង្កកចំនួន ១២ពាន់លានដុល្លារ នៅក្នុងកិច្ចព្រមព្រៀងដែលអាចកើតមានជាមួយសហរដ្ឋអាមេរិក ហើយទទូចថា ១២ពាន់លានដុល្លារផ្សេង​ទៀត «គួរតែត្រូវបានផ្ទេរក្នុងរយៈពេល ៦០ថ្ងៃ» បន្ទាប់ពីមាន​ការ​ចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim ដែល​បានរាយការណ៍នៅ​ថ្ងៃអង្គារ (ទី២៦ ខែឧសភា ឆ្នាំ២០២៦) នេះ។ដោយ​សំអាង​ដល់​ប្រភពដែលស្និទ្ធ​នឹង​បញ្ហានេះ សារព័ត៌មាន Tasnim បានឲ្យ​ដឹង​ថា អ្នកចរចាជាន់ខ្ពស់​ និងជាប្រធានសភាអ៊ីរ៉ង់ លោក Mohammed Bagher Qalibaf បានទៅទស្សនកិច្ចប្រទេសកាតា កាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាអំពី «ការធានាសិទ្ធិទទួលបានប្រាក់ចំនួន ១២ពាន់លានដុល្លារ នៅក្នុងដំណាក់កាលដំបូង ក៏ដូចជាការលុបបំបាត់ឧបសគ្គនានា»។ប្រភពនេះ​បានបញ្ជាក់​ថា៖ «ដោយផ្អែកលើបទពិសោធន៍កន្លងមក ពាក់ព័ន្ធ​នឹងការបញ្ចេញមូលនិធិអ៊ីរ៉ង់ ទាំង​នៅកូរ៉េខាងត្បូង និងកាតា ការសង្កត់ធ្ងន់ត្រូវបានដាក់លើការត្រួតពិនិត្យដំណើរការអនុវត្តដោយប្រុងប្រយ័ត្ន ដើម្បី​បញ្ចៀស​កុំ​ឲ្យ​បញ្ហាពីមុនកើត​ឡើងជាថ្មី​​»។ប្រភពបានកត់សម្គាល់ថា ដំណើរទស្សនកិច្ចរបស់លោក Qalibaf មានគោលបំណងធានាការទទួលបានមូលនិធិដោយរលូន។ លោកបានបន្ថែមថា ការចរចា នៅកាតា «ជាទូទៅមានភាពវិជ្ជមាន និងរួមចំណែកដល់វឌ្ឍនភាពក្នុងការចរចាកាន់តែទូលំទូលាយ»។គួរបញ្ជាក់ថា ភាពតានតឹងក្នុងតំបន់បានកើនឡើងចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ កាលពីខែកុម្ភៈ។ ទីក្រុងតេអេរ៉ង់បានសងសឹកវិញ​ដោយការវាយប្រហារដែលផ្តោតលើអ៊ីស្រាអែល ក៏ដូចជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក នៅតំបន់​ឈូងសមុទ្រពែក្ស រួមជាមួយនឹងការបិទច្រកសមុទ្រហ័រមូសផង​ដែរ​។ បទឈប់បាញ់មួយ​បានចូលជាធរមាននៅថ្ងៃទី៨ ខែមេសា តាមរយៈការសម្របសម្រួលរបស់ប៉ាគីស្ថាន ហើយក្រោយមកត្រូវបានបន្តដោយប្រធានាធិបតីអាមេរិក លោក​ Donald Trump ដោយគ្មានកំណត់​៕

ជប៉ុនគ្រោងដាក់ចេញថវិកា ១៩ពាន់លានដុល្លារបន្ថែមទៀត ខណៈវិបត្តិថាមពលអ៊ីរ៉ង់ បង្កការគំរាមកំហែង

2026/05/26 07:58:08 pm        41
លោកស្រីនាយករដ្ឋមន្រ្តី Sanae Takaichi និយាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលជប៉ុននឹងបញ្ចេញថវិកាបន្ថែមទៀតចំនួន ៣សែនកោដិយ៉េន(ស្មើនឹង ១៩ពាន់លានដុល្លារ) បង្កឲ្យមានក្តីបារម្ភពីការពង្រីកសារពើពន្ធ ដែលអាចធ្វើឲ្យហិរញ្ញវត្ថុរបស់ប្រទេសមួយនេះ កាន់តែតានតឹងបន្ថែមទៀត ។ ថវិកាបន្ថែមទៀត នឹងកើតមានឡើង ស្របពេលរដ្ឋាភិបាលសម្រេចចិត្តប្រើប្រាស់ពាក់កណ្តាលនៃទុនបម្រុងបន្ទាន់ ១សែនកោដិយ៉េនរបស់ខ្លួន ដើម្បីផ្តល់ហិរញ្ញប្បទានដល់ឧបត្ថម្ភធន មានគោលដៅទប់ស្កាត់វិក្កយបត្រប្រើប្រាស់សេវាសាធារណៈ បង្កើនតម្រូវការបំពេញទុនបម្រុង ស្របពេលកើតមានហានិភ័យនៃវិបត្តិតំបន់មជ្ឈិមបូព៌ារយៈពេលយូរ ។ ជប៉ុនបានពង្រីកឧបត្ថម្ភធនដាច់ដោយឡែកផងដែរ ដើម្បីរក្សាតម្លៃប្រេងសាំងឲ្យនៅថេរ គឺជាជំហានមួយ ដើម្បីប្រើប្រាស់ទុនបម្រុងបន្ទាន់ ស្របពេលដែលតម្លៃប្រេងនៅតែបន្តកើនឡើង ។ លោកស្រី Takaichi និយាយថា ជប៉ុនមានគោលដៅផងដែរ ដើម្បីបង្កើនចំណែកថាមពលនុយក្លេអ៊ែរ និងថាមពលកកើតថ្មី ដែលខ្លួនប្រើប្រាស់ ដើម្បីកាត់បន្ថយភាពពឹងផ្អែកលើឥន្ធនៈហ្វូស៊ីលរបស់ខ្លួន ដែលគ្រោងនឹងកំណត់គោលដៅ ៧០ភាគរយ ត្រឹមឆ្នាំ ២០៤០ ៕

អ្នករួចជីវិត និង​មន្ត្រី៖ ការវាយប្រហារដោយយានដ្រូន​ សម្លាប់មនុស្សយ៉ាងតិច ១៤នាក់ នៅ​​ក្រុងព្រំដែន​របស់​ស៊ូដង់

2026/05/26 07:57:45 pm        41
នៅ​ថ្ងៃអង្គារ (ទី២៦​ ខែឧសភា ឆ្នាំ២០២៦) នេះ អ្នករស់រានមានជីវិតម្នាក់ និងមន្ត្រីរដ្ឋាភិបាលមួយ​រូប បានប្រាប់សារព័ត៌មាន AFP ថា ការវាយប្រហារដោយយានដ្រូន​ដែលត្រូវបាន​ចាត់ទុក​ថា ជាស្នាដៃ​របស់​កងកម្លាំងគាំទ្ររហ័ស (RSF) បានសម្លាប់មនុស្សយ៉ាងហោចណាស់​ ១៤នាក់ ដែល​ភាគច្រើនជាស្ត្រី នៅក្នុងទីក្រុង al-Tina របស់ប្រទេសស៊ូដង់ ជាប់​ព្រំដែនជាមួយឆាដ ។អ្នក​រួច​ជីវិត​ពី​ការ​វាយប្រហារនេះ បាន​ប្រាប់​ថា អ្នកស្រុកដែលប្រញាប់ប្រញាល់ទៅបញ្ចុះសពអ្នកស្លាប់ «បានប្រទះ​ឃើញសាកសពចំនួនយ៉ាង​តិច​ ១៤នាក់នៅកន្លែងផ្ទុះគ្រាប់បែក ដែល​ភាគច្រើនជាស្ត្រី»។ ដោយសុំមិនបញ្ចេញឈ្មោះ ដើម្បី​សុវត្ថិភាពរបស់ពួកគេ ពួកគេបានប្រាប់​ថា ការវាយប្រហារកាល​ពី​ថ្ងៃចន្ទ «បានកំណត់គោលដៅលើកន្លែង​ជុំ​គ្នា​របស់ស្ត្រីដែលកំពុង​លក់អាហារ និងតែ នៅក្នុងផ្សាររបស់​ទីក្រុង al-Tina។ការវាយប្រហារសាហាវ​លើទីតាំងស៊ីវិល ក្នុង​នោះ​រួមទាំងផ្សារផង​ដែរ​ គឺមិន​មែន​ជារឿង​ប្លែក​ឡើយ នៅក្នុងសង្គ្រាម រវាងកងទ័ពស៊ូដង់ និងកងកម្លាំង RSF ដែលចាប់​តាំងពីខែមេសា ឆ្នាំ២០២៣ មក បានផ្ដាច់ជីវិត​មនុស្សរាប់ម៉ឺននាក់។ ចំនួនអ្នកស្លាប់ពិតប្រាកដ មិនអាចបញ្ជាក់បានឡើយ​ ប៉ុន្តែបុគ្គលិកជំនួយ ប៉ាន់ប្រមាណថា មានមនុស្សជាង ២០០.០០០នាក់ ត្រូវបានសម្លាប់។មន្ត្រីរដ្ឋាភិបាលម្នាក់ បានបញ្ជាក់ពីការ​មាន​ការវាយប្រហារនេះដែរ​ ហើយបាននិយាយថា អាជ្ញាធរកំពុង «ធ្វើការ ដើម្បីសរុប​ចំនួនអ្នកស្លាប់ និងរបួស»។ ទីក្រុង Al-Tina ស្ថិត​នៅ​តាមព្រំដែនជាមួយប្រទេសឆាដ នៅភាគខាងលិចបំផុតនៃតំបន់ Darfur ត្រូវបានវាយប្រហារជាប្រចាំពីកង​កម្លាំង RSF នៅឆ្នាំនេះ៕

ក្រសួងការបរទេសអ៊ីរ៉ង់ ប្រកាស​ថា សហរដ្ឋអាមេរិកបានរំលោភបទឈប់បាញ់

2026/05/26 07:48:36 pm        45
នៅក្នុងសេចក្តីថ្លែងការណ៍មួយ នា​ថ្ងៃអង្គារ (ទី២៦ ខែឧសភា ឆ្នាំ២០២៦) នេះ​ ក្រសួងការបរទេសអ៊ីរ៉ង់បានប្រកាស​ថា សហរដ្ឋអាមេរិកបានរំលោភលើបទឈប់បាញ់ ដោយបាន​វាយប្រហារក្នុង​ខេត្ត Hormozgan នៅ​ភាគខាងត្បូងរបស់ប្រទេស​អ៊ីរ៉ង់។កាលពីថ្ងៃចន្ទ យោធាអាមេរិកបានធ្វើការវាយប្រហារ នៅភាគខាងត្បូងអ៊ីរ៉ង់ លើ​គោលដៅជាច្រើន ក្នុង​នោះ​រួមមាន​ទាំងទូកដែលព្យាយាមដាក់មីន និងទីតាំងបាញ់មីស៊ីល ដែលខ្លួនពិពណ៌នាថា ជាវិធានការ​ការពារ។ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍នៅព្រឹកថ្ងៃអង្គារនេះ​ថា សំឡេងផ្ទុះត្រូវបានគេឮ នៅក្នុងទីក្រុង Bandar Abbas ក្នុងខេត្តនេះ។ហើយ​តាម​រយៈ​សេចក្តីថ្លែងការណ៍នេះ ក្រសួង​ការបរទេស​បានបញ្ជាក់​ថា៖ «សហរដ្ឋអាមេរិកបានប្រព្រឹត្តការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើបទឈប់បាញ់ នៅក្នុងតំបន់ Hormozgan ក្នុងរយៈពេល ៤៨​ម៉ោងកន្លងមកនេះ។ ប្រទេស​អ៊ីរ៉ង់ត្រូវ​ឲ្យ​របបអាមេរិកទទួលខុសត្រូវ ចំពោះផលវិបាកទាំងអស់ដែលបណ្តាលមកពីសកម្មភាពឈ្លានពាន និងមិនសមហេតុផលទាំងនេះ»។គួរបញ្ជាក់​ថា ការវាយប្រហារទាំងនេះបានកើតឡើង ខណៈអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baqai បាននិយាយថា មានវឌ្ឍនភាពមួយចំនួន ក្នុងដំណើរ​ការចរចាជាមួយសហរដ្ឋអាមេរិក ប៉ុន្តែកិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះ «មិនទាន់កើត​ឡើង​នោះទេ»៕

អង់គ្លេសបំបែកកំណត់ត្រាថ្ងៃក្តៅបំផុតប្រចាំខែឧសភាពេលដែលសីតុណ្ហភាពកើនឡើងដល់ ៣៣,៥អង្សាសេ

2026/05/26 07:48:11 pm        48
ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Warwickshire ស្ថិតនៅតំបន់ Midlands របស់អង់គ្លេស នាំគ្នាផឹកកាហ្វេទឹកកក និងទទួលទានការ៉េមកី ពេលដែលអង់គ្លេសជួបប្រទេសសីតុណ្ហភាពក្តៅខ្លាំងកាលពីថ្ងៃចន្ទ ។ ការិយាល័យឧតុនិយម និយាយថា អង់គ្លេសបំបែកកំណត់ត្រាថ្ងៃក្តៅបំផុតប្រចាំខែឧសភាពេលដែលសីតុណ្ហភាពកើនឡើងដល់ ៣៣,៥អង្សាសេ នៅអាកាសយានដ្ឋាន Heathrow ស្ថិតក្នុងទីក្រុងឡុងដ្រ៍ ។ សីតុណ្ហភាពលើសពី៣០អង្សាសេនៅទីក្រុងឡុងដ្រ៍ ពិតជាកម្រខ្លាំងណាស់ អំឡុងខែឧសភា ។ ការិយាល័យឧតុនិយមអង់គ្លេស និយាយទៀតថា សីតុណ្ហភាពជាប់កំណត់ត្រាសម្រាប់ខែឧសភាមានត្រឹម ២២,៨អង្សាសេប៉ុណ្ណោះ អំឡុងឆ្នាំ ១៩២២ និងឆ្នាំ ១៩៤៤ ។ ខណៈពេលនោះដែរ រដ្ឋាភិបាលបារាំងបាននិយាយថាមនុស្ស៧នាក់ត្រូវបានរយការណ៍ថាបានស្លាប់ក្នុងឧបទ្ទវហេតុពាក់ព័ន្ធនឹងរលកកម្ដៅនាពេលថ្មីៗនេះដែលបានដុតរោលតំបន់ភាគច្រើននៃអឺរ៉ុបខាងលិច។ រលកកម្ដៅដែលគេបានមើលឃើញថាជាការហក់ឡើងសីតុណ្ហភាពក្ដៅបំបែកកំណត់ត្រាទូទាំងប្រទេសនេះត្រូវគេរំពឹងថានឹងកើនឡើងថែមទៀត ក្នុងនោះស្រុកចំនួន ៨ នៅភាគខាងលិចប្រទេសបារាំង បានប្រកាសអាសន្នស្ដីពីរលកកម្ដៅកម្រិតពណ៌លឿងទុំជាលើកដំបូងសម្រាប់ខែឧសភានេះ ៕

ហ្គាណាជម្លៀសពលរដ្ឋចេញ ខណៈបាតុកម្មប្រឆាំងអន្តោប្រវេសន៍នៅអាហ្វ្រិកខាងត្បូង

2026/05/26 07:37:47 pm        21
ហ្គាណានឹងជម្លៀសពលរដ្ឋរបស់ខ្លួនប្រហែល ៣០០នាក់ចេញពីអាហ្វ្រិកខាងត្បូង ស្របពេលក្តីបារម្ភកើនឡើង បន្ទាប់ពីការដង្ហែរក្បួនប្រឆាំងនឹងអន្តោប្រវេសន៍កើនឡើង បានធ្វើឲ្យភាពតានតឹងកាន់តែខ្លាំងនៅតាមតំបន់មួយចំនួន ក្នុងប្រទេសមួយនេះ ។ ឧត្តមស្នងការហ្គាណាប្រចាំនៅអាហ្វ្រិកខាងត្បូងលោក Benjamin Quashie និយាយថា ពលរដ្ឋហ្គាណា ត្រូវបានគេមើលឃើញបំលាស់ទីដោយស្ម័គ្រចិត្ត ក្រោយរលកនៃការវាយប្រហារបែបរើសអើងជាតិសាសន៍ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ធ្វើពលរដ្ឋមួយចំនួនគ្មានអារម្មណ៍ថាសុវត្ថិភាព ។ លោក Quashie និយាយថា ភាគច្រើននៃអ្នកជម្លៀសខ្លួន គឺមនុស្សដែលយល់ឃើញថា ពួកគេលែងត្រូវបានគេស្វាគមន៍ទៀតហើយនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ឬពួកគេយល់ថា ពួកគេប្រឈមនឹងការលំបាកជាច្រើនដែលរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងគួរតែដោះស្រាយ ប៉ុន្តែគ្មានអ្វីកើតឡើងនោះទេ ។ នៅក្នុងចំណោមពលរដ្ឋហ្គាណាដែលបានសម្រេចចិត្តចាកចេញគឺជាលោក Opoku Augustine ដែលបាននិយាយពីក្តីបារម្ភចំពោះសុវត្ថិភាពក្រុមគ្រួសាររបស់លោក ។ លោកនិយាយថា លោកមិនព្រួយបារម្ភខ្លាំងពីខ្លួនឯងនោះទេ ប៉ុន្តែកូនៗរបស់លោក និងគ្រួសាររបស់លោក ។ ដូច្នេះហើយ ពួកយើងត្រូវតែសម្រេចចិត្តចាកចេញពីប្រទេសអាហ្វ្រិកខាងត្បូង ៕

អ្នកស្រុកនៅទីក្រុង Tubize ប្រទេសបែលហ្ស៊ិក ជម្លៀសខ្លួនចេញ ដោយសារហានិភ័យនៃអគារឆាបឆេះ

2026/05/26 07:26:20 pm        31
អភិបាលក្នុងតំបន់និយាយថា មនុស្សរស់នៅជិតឃ្លាំងវាយនភណ្ឌរងការឆាបឆេះ ស្ថិតក្នុងទីក្រុង Tubize នៅភាគខាងលិចរដ្ឋធានីព្រុចសែល ត្រូវបានជម្លៀសចេញពីផ្ទះសម្បែអរបស់ពួកគេ ដោយសារហានិភ័យខ្ពស់នៃធុងហ្គាសស្ថិតនៅក្បែរកន្លែងផ្ទុះ ។ ចំណែកឯអ្នកស្រុកខ្លះទៀតរស់នៅក្នុងទីក្រុង Tubize ត្រូវបានគេនិយាយប្រាប់ឲ្យបន្តស្នាក់នៅក្នុងផ្ទះរបស់ពួកគេ ក្នុងនោះបង្អួចផ្ទះ ត្រូវបិទឲ្យជិត ដោយសារជាតិពុលពីផ្សែងអគ្គិភ័យ ។ លោក Samuel d'Orazio គឺជាអភិបាលក្រុង Tubize និយាយប្រាប់វិទ្យុ RTBF ថា បច្ចុប្បន្នពួកយើងបានជម្លៀសអ្នករាល់គ្នានៅតាមផ្លូវ ដោយសារមានហានិភ័យខ្ពស់នៃការផ្ទុះសម្រាប់អគារក្បែរនោះ ដោយសារមានធុងហ្គាសនៅក្នុងអគារ ។ លោកបន្តថា ក្រុមអាជ្ញាធរកំពុងវាស់កម្រិតជាតិពុលពីផ្សែងខ្មៅដ៏ក្រាស់ទាំងនោះ ។ ការប្រកាសអាសន្ននេះដែរ តម្រូវឲ្យទ្វារ និងបង្អួចផ្ទះត្រូវបិទ ដល់អ្នកដែលរស់នៅតំបន់ភាគខាងលិចទីក្រុងព្រុចសែល ស្របពេលដែលសំណុំផ្សែងពុល រីករាលនៅទូទាំងតំបន់ ៕

កូរ៉េខាងត្បូងបង្ហាញផែនការ​​ដំណើរការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដំបូង នៅឆ្នាំ២០៣០

2026/05/26 07:14:20 pm        36
ប្រទេស​កូរ៉េខាងត្បូង នៅថ្ងៃអង្គារ (ទី២៦ ខែឧសភា ឆ្នាំ២០២៦) នេះ បានបង្ហាញផែនការ ដើម្បីអភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដែលផលិតក្នុងស្រុកដំបូងរបស់ខ្លួន ដោយរដ្ឋាភិបាលមានគោលបំណងដាក់ឲ្យ​ដំណើរការនាវានេះនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៣០។ក្រសួងការពារជាតិបានប្រកាសពីផែនទីបង្ហាញផ្លូវ សម្រាប់ «គម្រោង Jangbogo N» ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររយៈពេលវែង ដើម្បីពង្រឹងសន្តិសុខដែនសមុទ្ររបស់ប្រទេស និងទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលដែលមានមូលដ្ឋានលើនាវាមុជទឹកកូរ៉េខាងជើង។បើយោងតាមសារព័ត៌មាន Yonhap News បាន​ឲ្យ​ដឹង​ថា ក្នុងអំឡុងពេលមាន​កិច្ចប្រជុំយុទ្ធសាស្ត្រការពារជាតិដឹកនាំដោយប្រធានាធិបតី លោក​ Lee Jae Myung នៅមូលដ្ឋានកងទ័ពជើងទឹក ក្នុងទីក្រុង Changwon រដ្ឋមន្ត្រីក្រសួងការពារជាតិ ​លោក​ Ahn Gyu-back បានលើក​ឡើង​ថា​៖ «យើងនឹងខិតខំធ្វើការ ដើម្បីដាក់​ដំណើរការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរលើកដំបូង នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៣០ និងជំរុញការអភិវឌ្ឍ ដើម្បីចាប់​ផ្ដើម​​ប្រតិបត្តិការ នៅពាក់កណ្តាលចុងទសវត្សរ៍ឆ្នាំ២០៣០ ឬបន្ទាប់ពីនោះ​»។នាវាមុជទឹកទាំងនេះត្រូវបានគេរំពឹងថា នឹងធ្វើឲ្យ​ប្រសើរឡើងយ៉ាងខ្លាំងនូវសមត្ថភាពយោធារបស់កូរ៉េខាងត្បូង ពីព្រោះពួកវាអាចនៅក្នុង​ទឹកបានយូរ និងដំណើរការជាមួយនឹងល្បឿន និងការចល័តខ្ពស់ជាងនាវាមុជទឹកដើរដោយថាមពលម៉ាស៊ូតធម្មតា។ លោក Ahn បានបញ្ជាក់​ថា នាវាមុជទឹកទាំងនេះនឹងប្រើប្រាស់សារធាតុ​អ៊ុយរ៉ានី​ញ៉ូមដែលមានកម្រិតទាបរហូតដល់ ២០ភាគរយ សម្រាប់ប្រេងឥន្ធនៈ។ការប្រកាសនេះធ្វើឡើងបន្ទាប់ពីសម្រេច​បាន​នូវ​​កិច្ចព្រមព្រៀងមួយជាមួយសហរដ្ឋអាមេរិក កាលពីឆ្នាំមុន ដែលអនុញ្ញាតឲ្យ​មានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ លើគម្រោងនាវាមុជទឹក ក្នុង​នោះ​រួមទាំងការពិភាក្សា អំពីប្រភពប្រេងឥន្ធនៈ និងតម្រូវការបច្ចេកទេសផង​ដែរ​៕

ក្រុមមន្រ្តីនិយាយថា អធិបតេយ្យភាពរបស់អ៊ីរ៉ង់លើច្រកសមុទ្រ Hormuz ចាំបាច់សម្រាប់សន្តិភាពជាមួយអាមេរិក

2026/05/26 07:05:43 pm        64
មន្រ្តីអ៊ីរ៉ង់និយាយថា អធិបតេយ្យភាពអ៊ីរ៉ង់លើច្រកសមុទ្រ Hormuz ចាំបាច់សម្រាប់ការស្វែងរកកិច្ចព្រមព្រៀងសន្តិភាពជាមួយសហរដ្ឋអាមេរិក ។ លោក Ebrahim Azizi គឺជាប្រធានគណៈកម្មាធិការសន្តិសុខជាតិសភាអ៊ីរ៉ង់ និយាយថា ច្រកសមុទ្រមួយនេះ ពុំស្ថិតនៅលើតុចរចានោះទេ ដូចដែលពួកយើងធ្វើជាមួយបញ្ហានុយក្លេអ៊ែរ។ គួរឲ្យដឹងថា តម្លៃប្រេងបានធ្លាក់ចុះជិត ៧ភាគរយ កាលពីថ្ងៃចន្ទ ស្របពេលសុទិដ្ឋិនិយមកើនឡើងថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ខិតកាន់តែជិតទៅរកកិច្ចព្រមព្រៀងដែលនឹងបើកច្រកសមុទ្រឡើងវិញ បើទោះបីជាទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ច្រានចោលក្តីសង្ឃឹមសម្រាប់ការទម្លុះភាពទាល់ច្រកក៏ដោយ ។ ខណៈពេលនោះដែរ អ្នកចរចាកំពូលអ៊ីរ៉ង់ និងរដ្ឋមន្រ្តីការបរទេសរបស់ពួកគេ កំពុងស្ថិតនៅក្នុងទីក្រុងដូហា សម្រាប់កិច្ចប្រជុំជាមួយនាយករដ្ឋមន្រ្តីកាតា លើកិច្ចព្រមព្រៀងដ៏មានសក្តានុពលជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្រ្គាមរយៈពេល ៣ខែនេះ ។ ដោយឡែក ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកដែលសម្របសម្រួលប្រតិបត្តិការយោធាទាំងអស់របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ នៅក្នុង និងជុំវិញអ៊ីរ៉ង់ បានចេញសេចក្តីថ្លែងការណ៍មួយ ថាឧបទ្ទវហេតុដែលបានកើតឡើងក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ គឺដើម្បីការពារកងកម្លាំងសហរដ្ឋអាមេរិក ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM
អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM
នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»
05/30/2026 05:05 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
05/30/2026 05:05 PM
របាយការណ៍៖ សភាអាមេរិកកំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែលដោយស្ងាត់​ៗ
05/30/2026 05:05 PM