ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់

ព័ត៌មានអន្តរជាតិ

លោក Trump ប្រាប់ថា គ្មានការបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូមនៅអ៊ីរ៉ង់ទេ និងសន្យាដាក់ពន្ធ ៥០% លើអ្នកផ្គត់ផ្គង់អាវុធ

2026/04/08 08:23:18 pm        50
នៅថ្ងៃពុធ (ទី៨ ខែមេសា ឆ្នាំ២០២៦) នេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់ថា នឹងមិនមានដំណើរការបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមទៀតទេដោយអ៊ីរ៉ង់ ហើយប្រទេសទាំង២ នឹងធ្វើការរួមគ្នា ដើម្បី «ជីកកកាយ និងយកចេញ» សម្ភារៈនុយក្លេអ៊ែរដែលកប់យ៉ាងជ្រៅ បន្ទាប់ពីមានការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក កាលពីឆ្នាំមុន។ប៉ុន្មានម៉ោងបន្ទាប់ពីលោកបានប្រកាសពីបទឈប់បាញ់បណ្តោះអាសន្ន ក្នុងសង្គ្រាមជាមួយសាធារណរដ្ឋឥស្លាម លោក Trump បានបង្ហោះនៅលើបណ្ដាញសង្គម Truth Social ថា៖ «សហរដ្ឋអាមេរិកនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ៊ីរ៉ង់ ដែលយើងបានកំណត់ថា បានឆ្លងកាត់នូវអ្វីដែលនឹងក្លាយជាការផ្លាស់ប្តូររបបប្រកបដោយផលិតភាពខ្ពស់!»។លោកបានបន្ថែមថា៖ «នឹងមិនមានដំណើរការបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមទៀតទេ ហើយសហរដ្ឋអាមេរិកនឹងធ្វើការជាមួយអ៊ីរ៉ង់ ជីកកកាយ និងដកចេញនូវកម្ទេចនុយក្លេអ៊ែរ (ដោយសារយន្តហោះទម្លាក់គ្រាប់បែក B-2) ទាំងអស់ដែលកប់យ៉ាងជ្រៅ»។លើសពីនោះទៀត លោក Trump បានព្រមានប្រឆាំងនឹងការផ្គត់ផ្គង់អាវុធដល់អ៊ីរ៉ង់ ដោយគំរាមកំហែងដំឡើងពន្ធ ៥០ភាគរយភ្លាមៗ លើប្រទេសណាមួយដែលធ្វើដូច្នេះ៕

បែលហ្ស៊ិកក្លាយជាចំណុចចេញដំណើរថ្មីសម្រាប់ជនអន្តោប្រវេសន៍ទៅកាន់អង់គ្លេស

2026/04/08 08:10:26 pm        26
 ក្រុមអាជ្ញាធរបែលហ្ស៊ិកនិយាយថា ក្រុមជួញដូរមនុស្សខុសច្បាប់ កំពុងប្រើប្រាស់ឆ្នេរសមុទ្ររបស់ប្រទេសបែលហ្ស៊ិក ដើម្បីដឹកជញ្ជូនជនអន្តោប្រវេសន៍ទៅកាន់ប្រទេសអង់គ្លេស ចាប់តាំងពីការគ្រប់គ្រងតឹងរ៉ឹងជាងមុន បានចាប់ផ្តើមនៅតាមតំបន់ឆ្នេរសមុទ្របារាំង ។ លោក An Berger គឺជាអ្នកនាំពាក្យនគរបាលបែលហ្សិកនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា បើទោះបីជាមានចំនួនតិចតួចយ៉ាងណាក្តី ការចេញដំណើររបស់ជនអន្តោប្រវេសន៍មានចំនួន ១៧លើក ក្នុងឆ្នាំនេះ ធៀបនឹងពេលមុនចាប់តាំងពីឆ្នាំ ២០២១រហូតមក មានការចេញដំណើររបស់ជនអន្តោប្រវេសន៍ត្រឹមតែជាង ២លើកប៉ុណ្ណោះ ក្នុង ១ឆ្នាំ ។ អង់គ្លេស និងបារាំង បានចាត់វិធានការបោសសម្អាតទូកតូចៗដែលនាំជនអន្តោប្រវេសន៍រាប់ពាន់នាក់ជារៀងរាល់ឆ្នាំ ឆ្លងកាត់ផ្លូវទឹកអង់គ្លេស ។ ទីភ្នាក់ងារព្រំដែន Frontex របស់សហភាពអឺរ៉ុប និយាយថា ការងាកមករកតំបន់ឆ្នេរបែលហ្ស៊ិក បង្កឡើងដោយសារកត្តារួមផ្សំជាច្រើន ក្នុងនោះការពង្រឹងការល្បាតតំបន់ឆ្នេរបារាំង បានក្លាយជាកត្តាសំខាន់ជាងគេបំផុត ។ ទីភ្នាក់ងារ Frontex និយាយថា ក្រុមជួញដូរមនុស្សខុសច្បាប់ បានប្រើប្រាស់ទូកចម្លង ដោយទូកទាំងនេះ បានចេញដំណើរពីតំបន់ឆ្នេរស្ងប់ស្ងាត់នៅក្នុងប្រទេសបែលហ្ស៊ិកជាមួយជនអន្តោប្រវេសន៍មួយក្តាប់តូច បន្ទាប់មកពួកគេបានទៅទទួលយកជនអន្តោប្រវេសន៍ផ្សេងទៀតនៅតាមតំបន់ឆ្នេរ មុនពេលធ្វើដំណើរឆ្លងកាត់ទៅកាន់ចក្រភពអង់គ្លេស ។ ក្រុមអាជ្ញាធរនិយាយថា អន្តោប្រវេសន៍ម្នាក់ ត្រូវចំណាយប្រាក់ ២.៣០០ដុល្លារដល់ក្រុមជួញដូរមនុស្សខុសច្បាប់ ដោយគ្មានការធានាពេលឡើងជិះទូក ហើយពេលខ្លះ ពួកគេប្រឈមផងដែរនឹងការគំរាមកំហែង និងការបំពាន រួមទាំងអំពើហិង្សាផ្លូវភេទផងដែរ ៕

ជប៉ុនអះអាងថា ការបាញ់មីស៊ីលចុងក្រោយរបស់កូរ៉េខាងជើងពិតជាមិនអាចទទួលយកបាននោះទេ

2026/04/08 08:09:59 pm        22
 រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុនលោក Minoru Kihara និយាយនៅក្នុងសន្និសីទសារព័ត៌មានថា កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិកនៅថ្ងៃពុធនេះ ដែលបានហោះដល់រយៈកម្ពស់ ៦០គ.ម ហើយនិងហោះបានចម្ងាយជាង ៧០០គ.ម មុនពេលធ្លាក់នៅក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន ស្ថិតក្នុងសមុទ្រជប៉ុន ។ លោក Kihara និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា គិតត្រឹមវេលាម៉ោង ២ និង ២៣រសៀល ម៉ោងក្នុងស្រុក ថ្ងៃនេះ មីស៊ីលបាលីស្ទិកមួយគ្រាប់ ត្រូវបានបាញ់ចេញពីតំបន់ឆ្នេរភាគខាងកើតរបស់កូរ៉េខាងជើង ឆ្ពោះទៅទិសខាងកើត ។ យោធាកូរ៉េខាងត្បូងនិយាយថា នៅព្រឹកថ្ងៃពុធនេះដែរ កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិករយៈចម្ងាយជិតមិនស្គាល់អត្តសញ្ញាណជាច្រើនគ្រាប់ ចេញពីតំបន់តែមួយ ។ ស្របពេលសង្កត់ធ្ងន់ថា សកម្មភាពបែបនេះ បំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UN)ប្រឆាំងកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើងនោះ លោក Kihara បានកត់សំគាល់ឃើញថា មីស៊ីលនេះ អាចនឹងហោះក្នុងគន្លងខុសពីធម្មតា ក្នុងនោះក្រុមអាជ្ញាធរ នឹងបន្តវិភាគលើទិន្នន័យ ។ ទីក្រុងព្យុងយ៉ាង បានច្រានចោលបំរាមរបស់ UN ហើយពួកគេនិយាយថា វាបានរំលោភសិទ្ធិអធិបតេយ្យភាពរបស់ពួកគេ ក្នុងការការពារខ្លួន ។ លោក Kihara បានថ្កោលទោសការបាញ់មីស៊ីលម្តងហើយម្តងទៀតនេះ ដោយរូបលោកបញ្ជាក់ថា ការបាញ់មីស៊ីលបាលីស្ទិកម្តងហើយម្តងទៀតរបស់កូរ៉េខាងជើង គំរាមកំហែងដល់សន្តិភាព និងសន្តិសុខប្រទេសរបស់ពួកយើង តំបន់ និងសគមន៍អន្តរជាតិ ហើយវាគឺជាទង្វើមួយពុំអាចទទួលយកបាននោះទេ ។ ជប៉ុនបានដាក់ការតវ៉ាដ៏ខ្លាំងក្លាប្រឆាំងនឹងកូរ៉េខាងជើង តាមរយៈបណ្តាញការទូតនៅស្ថានទូតរបស់ពួកគេ ក្នុងទីក្រុងប៉េកាំង ៕

អារម្មណ៍ច្របូកច្របល់នៅទីក្រុងតែល អាវីវ ចំពោះការប្រកាសបទឈប់បាញ់សង្រ្គាមអ៊ីរ៉ង់របស់លោក Trump

2026/04/08 08:09:33 pm        49
 នៅថ្ងៃពុធនេះ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងតែល អាវីវ ប្រទេសអ៊ីស្រាអែល បានបង្ហាញពីអារម្មណ៍ច្របូកច្របល់របស់ពួកគេ ចំពោះសេចក្តីប្រកាសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ពីបទឈប់បាញ់រយៈពេល ២សប្តាហ៍ ជាមួយអ៊ីរ៉ង់ ។ លោក Trumpបានប្រកាសបទឈប់បាញ់កាលពីថ្ងៃអង្គារ រយៈពេលតិចជាង ២ម៉ោងប៉ុណ្ណោះ មុនឱសានវាទរបស់លោក សម្រាប់ឲ្យទីក្រុងតេអេរ៉ង់បើកច្រកសមុទ្រ Hormuz ឡើងវិញ បើពុំដូច្នោះទេនឹងប្រឈមនឹងការវាយប្រហារខ្ទេចខ្ទាំលើហេដ្ឋារចនាស៊ីវិលរបស់ពួកគេ ។ លោក Dror Shafir គឺជាធុរជនមួយរូបមកពីទីក្រុងតែល អាវីវ មានភាពស្រពិចស្រពិលថាតើបទឈប់បាញ់មួយនេះ នឹងអាចឆ្លងផុតឬយ៉ាងណា ខណៈលោក Yoav Orel គឺជាអ្នកស្រុកវ័យ ៦៣ឆ្នាំមួយរូបនិយាយថា លោកសង្ឃឹមថានឹងមានសន្តិភាពយូរអង្វែងនៅក្នុងតំបន់ ។ សេចក្តីប្រកាសរបស់លោក Trump បានក្លាយជាការប្រែប្រួលភ្លាមៗពីការព្រមានរបស់លោកនៅថ្ងៃនោះ ពេលដែលលោកនិយាយថា អរិយធម៌ទាំងមូលនឹងត្រូវស្លាប់នៅយប់នេះ បើសិនជាការទាមទាររបស់លោកពុំឈានដល់ ។ ខណៈពេលនោះដែរ ការិយាល័យនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយនៅថ្ងៃពុធនេះថា បទឈប់បាញ់រយៈពេល ២សប្តាហ៍ឈានដល់ជាមួយអ៊ីរ៉ង់ មិនរួមបញ្ចូលប្រទេសលីបង់នោះទេ ៕

ពលរដ្ឋលីបង់សង្ឃឹមថា នឹងមានការរាប់បញ្ចូលពួកគេនៅក្នុងបទឈប់បាញ់សហរដ្ឋអាមេរិក-អ៊ីរ៉ង់

2026/04/08 08:08:14 pm        23
នៅថ្ងៃពុធនេះ ពលរដ្ឋលីបង់រស់នៅក្នុងទីក្រងបេរូត បានបង្ហាញក្តីសង្ឃឹមរបស់ពួកគេថា នឹងបូករួមពួកគេនៅក្នុងបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បន្ទាប់ពីនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយថា បទឈប់បាញ់នេះ មិនរួមបញ្ចូលលីបង់នោះទេ ។លោក Ahmed Harb គឺជាពលរដ្ឋមួយរូបរស់នៅតំបន់ជាងក្រុងភាគខាងត្បូងទីក្រុងបេរូត និយាយថា មាននូវសម្ពាធលើរូបលោក ហើយលោកសង្ឃឹមថា បទឈប់បាញ់នឹងកើតមានឡើង ពីព្រោះថា លីបង់លែងអាចទទួលបានទៀតហើយ ។ ចំណែកឯពលរដ្ឋខ្លះទៀតនិយាយថា អ៊ីរ៉ង់នឹងមិនបោះបង់ចោលពួកយើងនោះទេ ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីខែមុនថា អ៊ីរ៉ង់ចង់បានលីបង់រួមបញ្ចូលនៅក្នុងកិច្ចព្រមព្រៀងណាមួយជាមួយសហរដ្ឋអាមេរិក ។យោធាអ៊ីស្រាអែលនិយាយនៅថ្ងៃពុធនេះថា ពួកគេបានបន្តការប្រយុទ្ធគ្នា និងចុះប្រតិបត្តិការជើងគោកនៅប្រទេសលីបង់ ប្រឆាំងនឹងក្រុមហេសបូឡា ។ ពួកគេបានចេញការព្រមានឲ្យពលរដ្ឋជម្លៀសខ្លួននៅសង្កាត់ចំនួន ៧ ក្នុងតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត មុនលទ្ធភាពនៃការវាយប្រហារ ។ប្រភពលីបង់ដែលជិតស្និតនឹងក្រុមហេសបូឡា និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្រុមហេសបូឡា បានបញ្ឈប់ការវាយប្រហារលើតំបន់ភាគខាងជើងអ៊ីស្រាអែល និងទាហានអ៊ីស្រាអែល នៅព្រឹកថ្ងៃពុធនេះ ដែលជាផ្នែកមួយនៃបទឈប់បាញ់សហដ្ឋអាមេរិក-អ៊ីរ៉ង់ ដែលត្រូវបានប្រកាសមុននេះ ៕

អគារនៅក្នុងទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ រងការខូចខាតដោយសាការវាយប្រហាររបស់កាំជ្រួចផ្លោង

2026/04/08 08:07:48 pm        22
ការវាយប្រហាររបស់កាំជ្រួចផ្លោងនៅថ្ងៃពុធនេះ បណ្តាលឲ្យអគារមួយខ្នងរងការខូចខាតនៅក្នុងទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ ក្នុងនោះកម្ទេចកម្ទីរាយប៉ាយនៅក្រៅអគារ ហើយស្នាមប្រឡាក់ឈាម ត្រូវបានមើលឃើញផងដែរ ។ក្រសួងមហាផ្ទៃអ៊ីរ៉ាក់ និយាយថា មនុស្ស ២នាក់ ត្រូវបានសម្លាប់ ក្រោយកាំជ្រួចផ្លោងវាយប្រហារត្រូវចំអគារផ្ទះប្រជាពលរដ្ឋមួយខ្នងនៅទីក្រុងបាកដាដ ។រូបភាពវីដេអូឃ្លីបដែលត្រូវបានផ្ទៀងផ្ទាត់ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ឃើញការផ្ទុះជាច្រើនបានអង្រួនអគារនៅទីក្រុងបាកដាដ កាលពីយប់ថ្ងៃអង្គារ បន្ទាប់ពីការវាយប្រហារលើរដ្ឋធានីរបស់ប្រទេសអ៊ីរ៉ាក់មួយនេះ ។នៅកន្លែងផ្សេងទៀត ស្ថិតក្នុងតំបន់ Sabaa al-Bour នៃទីក្រុង Taji កាំជ្រួចផ្លោងមិនផ្ទុះ បានធ្លាក់នៅជិតទីសក្ការៈបូជាមួយកន្លែង បង្ខំឲ្យមានការដាក់ពង្រាយក្រុមការពារស៊ីវិល និងក្រុមជំនាញគ្រឿងផ្ទុះ ទៅកាន់កន្លែងកើតហេតុ ៕

ប្រធានសមាគម IATA ៖ ការផ្គត់ផ្គង់ប្រេងយន្តហោះ ត្រូវការពេលច្រើនខែ ដើម្បីងើបឡើងវិញ ក្រោយបើកច្រកសមុទ្រ Hormuz

2026/04/08 08:07:30 pm        33
 ប្រធានអង្គភាពតំណាងក្រុមហ៊ុនអាកាសចរណ៍សកលនិយាយនៅថ្ងៃពុធនេះថា ការងើបឡើងវិញការផ្គត់ផ្គង់ប្រេងយន្តហោះ អាចនឹងចំណាយពេលច្រើនខែ បើទោះបីជាអ៊ីរ៉ង់បើកឡើងវិញច្រកសមុទ្រ Hormuz ក៏ដោយ ក្រោមកិច្ចព្រមព្រៀងឈប់បាញ់ ។ តម្លៃប្រេងបានធ្លាក់ចុះក្រោម ១០០ដុល្លារ ក្នុង ១បារ៉ែល ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា លោកយល់ព្រមបទឈប់បាញ់រយៈពេល ២សប្តាហ៍ជាមួយអ៊ីរ៉ង់ ដែលជាកម្មវត្ថុនៃការបើកឡើងវិញបន្ទាន់ និងមានសុវត្ថិភាពនៅច្រកសមុទ្រ Hormuz ដែលជាផ្លូវពាណិជ្ជកម្មប្រេង ១ភាគ ៥របស់ពិភពលោក ។ លោក Willie Walsh គឺជាអគ្គនាយកសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ(IATA)និយាយប្រាប់សន្និសីទសារព័ត៌មាននៅសិង្ហបុរីថា ស្របពេលដែលដំណឹងបទឈប់បាញ់បង្កឲ្យមានប្រតិកម្មរបស់ទីផ្សារ ការអាក់ខានខ្សែចង្វាក់ផ្គត់ផ្គង់នឹងពន្យាពេលការងើបឡើងវិញទាំងស្រុង ។ លោក Walsh មានជំនឿថា វានឹងមានរយៈពេលរាប់ខែមុនពេលប្រេងយន្តហោះ និងតម្លៃរបស់វា វិលត្រឡប់មករកសភាពធម្មតាវិញ ជាទីដែលតម្រូវការផ្គត់ផ្គង់ ធ្វើឲ្យអាក់ខានដល់សមត្ថភាពចម្រាញ់ប្រេងនៅតំបន់មជ្ឈិមបូព៌ា ៕

អ្នកវិភាគ៖ បទឈប់បាញ់ផ្តល់ការផ្អាកសង្រ្គាម តែមិនមែនជាសន្តិភាពនោះទេនៅមជ្ឈិមបូព៌ា

2026/04/08 08:07:02 pm        26
 អ្នកវិភាគនិយាយនៅថ្ងៃពុធនេះថា ការប្រកាសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ពីបទឈប់បាញ់រយៈពេល ២សប្តាហ៍ជាមួយអ៊ីរ៉ង់ គ្រាន់តែជាការផ្អាកសង្រ្គាមប៉ុណ្ណោះ មិនមែនជាសន្តិភាពពេញលេញនោះទេរវាងប្រទេសទាំង ២ ។ អ្នកស្រី Jessica Genauer គឺជាអ្នកវិភាគនៅសាកលវិទ្យាល័យ New South Wales របស់អូស្រ្តាលីនិយាយថា ការប្រកាសភ្លាមៗរបស់លោក Trumpឆ្លុះបញ្ចាំងពីការទទួលស្គាល់ចំពោះការកើនឡើងសង្រ្គាមដែលមិនអាចនាំឲ្យមានការដួលរលំនៃថ្នាក់ដឹកនាំអ៊ីរ៉ង់ ដូចអ្វីដែលពួកគេធ្លាប់សង្ឃឹម ។ អ្នកស្រី Genauer បានព្រមានថា បទឈប់បាញ់នៅតែផុយស្រួយ ដោយអ្នកស្រីកត់សំគាល់ឃើញថា ទាហានសហរដ្ឋអាមេរិកបន្តដាក់ពង្រាយនៅក្នុងតំបន់ ហើយភាពខ្វែងគំនិតគ្នាយ៉ាងជ្រាលជ្រៅនៅតែមិនទាន់បានដោះស្រាយ ។ អ្នកស្រីបន្តថា វាហាក់ដូចជារង្គោះរង្គើរបន្តិច ។ អ្នកស្រីគិតថា នេះប្រហែលជានាំឲ្យមានការបញ្ឈប់អរិភាព ប៉ុន្តែមិនទំនងជានាំឲ្យមានកិច្ចព្រមព្រៀងពេញលេញនោះទេដែលរដ្ឋបាលលោក Trumpចង់បាន ហើយនិងរបបអ៊ីរ៉ង់ចង់បាន ។ សូមបញ្ជាក់ថា សង្រ្គាមដែលបច្ចុប្បន្នស្ថិតក្នុងសប្តាហ៍ទី ៦ បានឆក់យកអាយុជីវិតមនុស្សជាង ៥ពាន់នាក់ នៅតាមបណ្តាប្រទេសជាច្រើន ក្នុងនោះមនុស្សជាង ១.៦០០នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ ៕

របាយការណ៍៖ មន្ត្រីអាមេរិកនិយាយថា ការអះអាងពីសង្គ្រាមរបស់លោក Hegseth បំភ័ន្តសាធារណជន និងលោក Trump

2026/04/08 08:03:37 pm        43
មន្ត្រីអាមេរិកបានលើកឡើងថា ការផ្តល់ការវាយតម្លៃអំពីសង្គ្រាមដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth បន្ទាប់ពីមានការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ បានបំភ័ន្តទាំងសាធារណជន និងលោកប្រធានាធិបតី Donald Trump។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន The Washington Post នៅថ្ងៃពុធ (ទី៨ ខែមេសា ឆ្នាំ២០២៦) នេះ។ដោយដកស្រង់សម្តីមន្ត្រីរដ្ឋបាលដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ សារព័ត៌មាននេះបានរាយការណ៍ថា ការវាយតម្លៃរបស់លោក Hegseth ទាក់ទងនឹងជម្លោះជាមួយអ៊ីរ៉ង់ គឺ «មានសុទិដ្ឋិនិយមខ្លាំងពេក» ហើយមិនបានឆ្លុះបញ្ចាំងពីការពិតនៃសមរភូមិនោះឡើយ។មន្ត្រីរដ្ឋបាលម្នាក់ បានប្រាប់សារព័ត៌មាន The Washington Post ថា «លោក Pete (Hegseth) មិនបាននិយាយការពិតទៅកាន់ប្រធានាធិបតីនោះទេ ហើយបន្ថែមថា «ជាលទ្ធផល លោកប្រធានាធិបតីកំពុងនិយាយឡើងវិញនូវព័ត៌មានបំភ័ន្តទាំងនេះ»។ក្តីបារម្ភនៅក្នុងរដ្ឋបាលរបស់លោក Trump ត្រូវបានគេរាយការណ៍ថា មានសភាពកាន់តែធ្ងន់ធ្ងរឡើង បន្ទាប់ពីអ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះចម្បាំង F-15 របស់សហរដ្ឋអាមេរិក ហើយប្រតិបត្តិការជួយសង្គ្រោះបន្តបន្ទាប់ ត្រូវបានចាប់ផ្តើម ដែលធ្វើឲ្យមានសំណួរច្រើនឡើងៗ អំពីការអះអាងពីមុនរបស់លោក Hegseth ដែលថា អ៊ីរ៉ង់ «គ្មានប្រព័ន្ធការពារដែនអាកាស»។តែយ៉ាងណាក្ដី អ្នកនាំពាក្យសេតវិមាន លោកស្រី Anna Kelly បានបដិសេធការចោទប្រកាន់ ដែលថា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានធ្វើឲ្យលោកប្រធានាធិបតីយល់ខុស ហើយបាននិយាយថា លោក Trump តែងតែដឹងថា អ៊ីរ៉ង់នឹងឆ្លើយតបដោយយោធា៕

បូលីវី ចាប់ខ្លួនសមាជិកអង្គការឧក្រិដ្ឋកម្មកូឡុំប៊ី ១៣នាក់ អំឡុងពេលវាយឆ្មក់ផ្ទះមួយខ្នង

2026/04/08 07:52:01 pm        23
 នគរបាលបូលីវី បានចាប់ខ្លួនមនុស្ស ១៣នាក់ អំឡុងប្រតិបត្តិការលើផ្ទះមួយខ្នង ប្រឆាំងអង្គការឧក្រិដ្ឋកម្ម ។ យោងតាមសារព័ត៌មានបូលីវី បានឲ្យដឹងថា នៅក្នុងចំណោមអ្នកឃាត់ខ្លួន គឺជាជនជាតិបូលីវី ២នាក់ និងជនជាតិកូឡុំប៊ី ១១នាក់ រួមទាំងមេខ្លោងអង្គការឧក្រិដ្ឋកម្មកូឡុំប៊ី Los Espartanos លោក Jorge Isaac Campas Jimenez ផងដែរ ។ យោងតាមការអះអាងរបស់នគរបាលបូលីវី បានឲ្យដឹងថា ការវាយប្រហារដែលបានកើតឡើងនៅផ្ទះមួយខ្នង ស្ថិតក្នុងខេត្តភាគកណ្តាល Santa Cruz បង្កឲ្យមានការផ្ទុះអាវុធដាក់គ្នាផងដែរ រវាងក្រុមជនសង្ស័យ និងក្រុមនគរបាល ប៉ុន្តែគ្មានជនរងគ្រោះកើតឡើងនោះទេ ។ ក្រុមឧក្រិដ្ឋកម្ម Los Espartanos រងការចោទប្រកាន់ថា ប្រតិបត្តិការនៅទីក្រុងកំពង់ផែ Buenaventura ស្ថិតក្នុងខេត្ត Valle del Cauca របស់កូឡុំប៊ី ជាទីដែលសមាជិករបស់ពួកគេ រងការចោទប្រកាន់ថា បានជំរិតទារប្រាក់ និងបង្ខំឲ្យផ្លាស់ទីលំនៅ ក្នុងចំណោមឧក្រិដ្ឋកម្មផ្សេងទៀត ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM
អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM
នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»
05/30/2026 05:05 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
05/30/2026 05:05 PM
របាយការណ៍៖ សភាអាមេរិកកំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែលដោយស្ងាត់​ៗ
05/30/2026 05:05 PM