កូរ៉េខាងត្បូងពង្រឹងប្រព័ន្ធប្រឆាំងនុយក្លេអ៊ែរ-មីស៊ីល និងជំរុញកិច្ចសហប្រតិបត្តិការជាមួយអាមេរិក
ព្យុះខ្សាច់ដ៏ខ្លាំងក្លាបានបោកបក់ឆ្លងកាត់តំបន់ជាច្រើនក្នុងរដ្ឋវាលខ្សាច់ Rajasthan របស់ឥណ្ឌា
ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskiy ព្រមានពីការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ី
ផ្ទះសម្បែងរងការបំផ្លិចបំផ្លាញនៅទូទាំងតំបន់ភាគខាងកើតស៊ីរី ក្រោយទន្លេ Euphrates ផ្ទុះច្រាំង

ព័ត៌មានអន្តរជាតិ

EU អបអរបទឈប់បាញ់ រវាងអាមេរិក និងអ៊ីរ៉ង់ និងជំរុញកិច្ចប្រឹងប្រែង ដើម្បីបង្កើតកិច្ចព្រមព្រៀងយូរអង្វែង

2026/04/08 06:35:09 pm        40
មេដឹកនាំអឺរ៉ុប នៅថ្ងៃពុធ (ទី៨ ខែមេសា ឆ្នាំ២០២៦) នេះ បានបង្ហាញការអបអរ ចំពោះបទឈប់បាញ់រយៈពេល ២សប្តាហ៍ ដែលបានព្រមព្រៀងគ្នា ដោយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។អមដោយការបន្ថែមថា ជំហាននេះមានសារៈសំខាន់ណាស់ ក្នុងការបន្តការចរចា សម្រាប់ដំណោះស្រាយយូរអង្វែង ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានលើកឡើងនៅលើបណ្ដាញសង្គម X ថា៖ «ខ្ញុំស្វាគមន៍ ចំពោះបទឈប់បាញ់រយៈពេល ២សប្តាហ៍ ដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានព្រមព្រៀងគ្នាកាលពីយប់មិញ (ថ្ងៃអង្គារ)។ វានាំមកនូវការបន្ធូរបន្ថយភាពតានតឹងដែលចាំបាច់»។ចំណែកប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បានសរេរនៅលើបណ្ដាញសង្គម X ថា លោកបានជំរុញ «គ្រប់ភាគីទាំងអស់ឲ្យគោរពលក្ខខណ្ឌរបស់ខ្លួន ដើម្បីសម្រេចបាននូវសន្តិភាពប្រកបដោយចីរភាពនៅក្នុងតំបន់»។ ហើយលោកស្រី Kaja Kallas អ្នកការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប (EU) បាននិយាយថា កិច្ចព្រមព្រៀងបទឈប់បាញ់នេះ គឺជា «ការថយមួយជំហានពីមាត់ជ្រោះនៃជម្លោះ ដែលកើតមានឡើងជាច្រើនសប្តាហ៍»។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសកាលពីយប់ថ្ងៃទី៧ ខែមេសាថា លោកបានយល់ព្រមលើបទឈប់បាញ់រយៈពេល ២សប្តាហ៍ជាមួយអ៊ីរ៉ង់ ពោលគឺរយៈពេលមិនដល់ ២ម៉ោងផង មុនថ្ងៃផុតកំណត់ដែលលោកបានដាក់ ដើម្បីឲ្យទីក្រុងតេអេរ៉ង់បើកច្រកសមុទ្រ Hormuz ឡើងវិញ ឬមិនដូច្នោះទេ ត្រូវប្រឈមនឹងការវាយប្រហារធ្ងន់ធ្ងរលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់ខ្លួន៕

អាល្លឺម៉ង់អំពាវនាវឲ្យអ៊ីស្រាអែលកំណត់យុទ្ធនាការ នៅលីបង់ ត្រឹមតែ «ការការពារខ្លួន»

2026/04/08 06:32:26 pm        71
ប្រទេសអាល្លឺម៉ង់ នៅថ្ងៃពុធ (ទី៨ ខែមេសា ឆ្នាំ២០២៦) នេះ បានអំពាវនាវឲ្យអ៊ីស្រាអែលកំណត់យុទ្ធនាការរបស់ខ្លួន នៅក្នុងប្រទេសលីបង់ឲ្យត្រឹមតែ «ការពារខ្លួន» ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលអ៊ីស្រាអែល បានទទូចថា បទឈប់បាញ់សង្គ្រាមអ៊ីរ៉ង់មិនរាប់បញ្ចូលលីបង់នោះទេ។អ៊ីស្រាអែលបានបន្តការវាយប្រហាររបស់ខ្លួន នៅភាគខាងត្បូងនៃប្រទេសលីបង់ នាថ្ងៃពុធនេះ។ ការវាយប្រហារទាំងនេះបានកើតឡើងទោះបីជាក្រុមប្រដាប់អាវុធហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ មិនបានប្រកាសពីការមានប្រតិបត្តិការណាមួយ ចាប់តាំងពីម៉ោង ១ព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ២២:០០ ម៉ោងកសល នាថ្ងៃអង្គារ) ក៏ដោយ។ ក្រុមនេះបានទាញលីបង់ឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា ដោយការវាយប្រហារលើអ៊ីស្រាអែល កាលពីថ្ងៃទី២ ខែមីនា។ជាមួយគ្នានេះ អ៊ីស្រាអែលបានបន្តបញ្ជាជម្លៀសចេញ សម្រាប់តំបន់មួយដែលមានចម្ងាយជាង ៤០គីឡូម៉ែត្រ នៅខាងក្នុងប្រទេសលីបង់ ដោយប្រាប់ថា «ការប្រយុទ្ធ នៅលីបង់ កំពុងបន្តមាន»។ បើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ NNA គ្រប់គ្រងដោយរដ្ឋរបស់លីបង់ បានឲ្យដឹងថា បញ្ជានេះបានធ្វើឡើងបន្ទាប់ពីមានការព្រមានមួយផ្សេងទៀតឲ្យជម្លៀស នៅក្នុងតំបន់ Tyre ភាគខាងត្បូង ដែលអ៊ីស្រាអែល បានវាយប្រហារនៅពេលបន្ទាប់មក។ NNA បានរាយការណ៍ពីការវាយប្រហារជាច្រើននៅទូទាំងភាគខាងត្បូង។អ្នកនាំពាក្យក្រសួង បាននិយាយថា រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បានទាក់ទងជាមួយសមភាគីអ៊ីស្រាអែលរបស់លោក ហើយបាន «លើកឡើងថា អ៊ីស្រាអែលគួរតែធ្វើប្រតិបត្តិការស្របតាមសិទ្ធិការពារខ្លួនរបស់ខ្លួន» នៅក្នុងប្រទេសលីបង់។នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif ដែលបានដើរតួជាអ្នកសម្របសម្រួល ក្នុងជម្លោះនេះ បាននិយាយថា បទឈប់បាញ់រយៈពេល ២សប្តាហ៍ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ត្រូវបានអនុវត្តនៅ «គ្រប់ទីកន្លែង រួមទាំងប្រទេសលីបង់ផងដែរ»៕

ផែនការ១០ចំណុចរបស់អ៊ីរ៉ង់ បញ្ជាក់ថា អាមេរិកត្រូវទទួលយកការបង្កើនអ៊ុយរ៉ានីញ៉ូម និងលុបគ្រប់ទណ្ឌកម្ម

2026/04/08 05:40:12 pm        58
ទីក្រុងតេអេរ៉ង់ នៅថ្ងៃពុធ (ទី៨ ខែមេសា ឆ្នាំ២០២៦) បានប្រាប់ឲ្យដឹងថា ផែនការ ១០ចំណុចរបស់ខ្លួន ដើម្បធានាការបញ្ចប់សង្គ្រាម ជាមួយសហរដ្ឋអាមេរិក នឹងតម្រូវឲ្យទីក្រុងវ៉ាស៊ីនតោនទទួលយកកម្មវិធីបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួន និងការលុបចោលទណ្ឌកម្មទាំងអស់។ទោះបីជាតម្រូវការបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូម មិនត្រូវបានរាប់បញ្ចូលក្នុងសេចក្តីថ្លែងការណ៍ភាសាអង់គ្លេសរបស់ទីក្រុងតេអេរ៉ង់ដែលចែករំលែកដោយអង្គការសហប្រជាជាតិ (UN) ក៏ដោយ ក៏វាគឺជាផ្នែកមួយនៃការចេញផ្សាយជាភាសាហ្វាស៊ីដែលចរាចរណ៍ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់។សាធារណរដ្ឋឥស្លាម បានអះអាងពីជ័យជម្នះ ហើយបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយរួមជាមួយបញ្ជីនៃសំណើ ១០ចំណុច ដែលបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា ផែនការនេះ នឹងតម្រូវឲ្យមាន «ការគ្រប់គ្រងរបស់អ៊ីរ៉ង់លើច្រកសមុទ្រ Hormuz ការទទួលយកដំណើរការបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ការលុបចោលទណ្ឌកម្មទាំងអស់ដែលដាក់លើខ្លួន និងស្ថាប័នផ្សេងទៀត»។ការទាមទារសំខាន់ៗផ្សេងទៀត នៅក្នុងផែនការមេ ដែលផ្តល់ជូនតាមរយៈអ្នកសម្របសម្រួលនៅក្នុងប្រទេសប៉ាគីស្ថាន រួមមានការដកទ័ពរបស់សហរដ្ឋអាមេរិកចេញពីតំបន់មជ្ឈិមបូព៌ា ការបញ្ចប់ការវាយប្រហារលើអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន ការបញ្ចេញទ្រព្យសម្បត្តិអ៊ីរ៉ង់ដែលត្រូវបានបង្កក និងការចេញសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលធ្វើឲ្យកិច្ចព្រមព្រៀងណាមួយមានសុពលភាព។ក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់ប្រទេសនេះ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «គួរកត់សម្គាល់ថា ការអនុម័តសេចក្តីសម្រេចបែបនេះ នឹងធ្វើឲ្យកិច្ចព្រមព្រៀងទាំងអស់នេះជាប់ចំណងផ្លូវច្បាប់ ក្រោមច្បាប់អន្តរជាតិ ហើយនឹងជាជ័យជម្នះការទូតដ៏ធំ សម្រាប់ប្រជាជាតិអ៊ីរ៉ង់»៕

អ៊ីស្រាអែលបន្តវាយប្រហារលើភាគខាងត្បូងលីបង់ ខណៈដែលបទឈប់បាញ់អ៊ីរ៉ង់មិនរាប់បញ្ចូលប្រទេសលីបង់ទេ

2026/04/08 05:36:28 pm        50
អ៊ីស្រាអែលបានបន្តវាយប្រហាររបស់ខ្លួនលើភាគខាងត្បូងប្រទេសលីបង់នៅថ្ងៃពុធនេះ ខណៈដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានទទូចថាបទឈប់បាញ់សង្គ្រាមអ៊ីរ៉ង់ មិនរាប់បញ្ចូលប្រទេសលីបង់ទេ។កងទ័ពអ៊ីស្រាអែលក៏បានចេញការព្រមានជម្លៀសសម្រាប់អគារមួយ នៅជិតទីក្រុង Tyre ភាគខាងត្បូងផងដែរ។ក្រុមប្រដាប់អាវុធហេសបូឡានៅលីបង់ ដែលបានទាញប្រទេសនេះ ចូលទៅក្នុងសង្គ្រាមមជ្ឈិមបូព៌ាដោយវាយប្រហារអ៊ីស្រាអែល នៅថ្ងៃទី ០២ ខែមីនា មិនបានអះអាងពីប្រតិបត្តិការណាមួយ ចាប់តាំងពីម៉ោង ១ ព្រឹកមក។ប្រភពលីបង់ចំនួនបី ដែលជិតស្និទ្ធនឹងក្រុមនេះ បានប្រាប់សារព័ត៌មា នរ៉យទ័រថា ក្រុមហេសបូឡាបានបញ្ឈប់ការបាញ់ប្រហារលើភាគខាងជើងប្រទេសអ៊ីស្រាអែល និងលើកងទ័ពអ៊ីស្រា  អែលនៅលីបង់នៅព្រឹកព្រលឹមថ្ងៃពុធ ដែលជាផ្នែកមួយនៃបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ដែលបានប្រកាសនាពេលមុននេះ។  ប្រភពលីបង់ទាំងបី បាននិយាយថា ក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ត្រូវបានគេរំពឹងថា នឹងចេញសេចក្តីថ្លែងការណ៍មួយដែលគូសបញ្ជាក់ពីជំហរផ្លូវការរបស់ខ្លួនលើបទឈប់បាញ់ និងលើការអះអាងរបស់លោក ណេតាន់យ៉ាហ៊ូ ថាប្រទេសលីបង់មិនត្រូវបានរាប់បញ្ចូលទេ៕

អូស្ត្រាលី និងចិន យល់ព្រមស្វែងរកសន្តិសុខថាមពលក្នុងតំបន់

2026/04/08 05:31:55 pm        58
រដ្ឋាភិបាលទាំងពីរបាននិយាយថា អូស្ត្រាលី និងចិន កាលពីថ្ងៃអង្គារ បានព្រមព្រៀងគ្នា ដើម្បីគាំទ្រសន្តិសុខថាមពលក្នុងតំបន់ ខណៈដែលពិភពលោកកំពុងប្រឈមនឹងការកើនឡើងនៃតម្លៃប្រេង ដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា។នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang ដើម្បីពិភាក្សាអំពីសារៈសំខាន់នៃសន្តិសុខថាមពល «ដោយសារតែបញ្ហាប្រឈមសកលបច្ចុប្បន្ន»។ នេះបើយោងតាមសេចក្តីសង្ខេបនៃការសន្ទនារបស់ពួកគេនៅទីក្រុងកង់បេរ៉ា ( Canberra)។សេចក្តីសង្ខេបនោះ បានឲ្យដឹងថា៖«លោកនាយករដ្ឋមន្ត្រី Anthony Albanese និងលោកនាយករដ្ឋមន្ត្រី Li Qiang បានយល់ព្រមបង្កើនការទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ដើម្បីឲ្យអូស្ត្រាលី និងចិន ធ្វើការគាំទ្រសន្តិសុខថាមពលក្នុងតំបន់»។ភាគីទាំងពីរ បានឯកភាពគ្នាថា ការចូលរួមកម្រិតខ្ពស់ គឺជាពិតជាសំខាន់ណាស់ចំពោះ «ទំនាក់ទំនងចាស់ទុំ ប្រកបដោយស្ថិរភាព និងមានលក្ខណៈស្ថាបនា»៕

រដ្ឋឈូងសមុទ្រកំពុងសម្លឹងរកយានដ្រូនស្ទាក់ចាប់អាវុធពីអ៊ុយក្រែនមានតម្លៃទាប ខណៈស្តុកមីស៊ីលខើចអំឡុងសង្គ្រាមអ៊ីរ៉ង់

2026/04/08 05:28:08 pm        54
ក្រុមហ៊ុនជប៉ុនមួយដែលធ្វើទីផ្សារបច្ចេកវិទ្យានៅក្រៅប្រទេសបានប្រាប់សារព័ត៌មានរ៉យទ័រថា បណ្ដារដ្ឋឈូងសមុទ្ររួមទាំងអារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម កំពុងសម្លឹងរកយានដ្រូនស្ទាក់ចាប់អាវុធដែលផលិតឡើងដោយអ៊ុយក្រែនក្នុងតម្លៃ២.៥០០ដុល្លារ ជាតម្លៃទាប ដើម្បីទប់ទល់នឹងការវាយប្រហាររបស់អ៊ីរ៉ង់ ដែលកំពុងធ្វើឱ្យស្តុកមីស៊ីលផលិតដោយសហរដ្ឋអាមេរិកថយចុះ។ ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមរវាងអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ទីក្រុងតេអេរ៉ង់បានបាញ់រលកយានដ្រូនដែលផលិតយ៉ាងច្រើនក្នុងតម្លៃទាប រួមទាំងដ្រូន Shaheds ស្រដៀងគ្នាទៅនឹងយានដ្រូន ដែលរុស្ស៊ីប្រើនៅអ៊ុយក្រែន។រដ្ឋឈូងសមុទ្រ និងកងកម្លាំងសហរដ្ឋអាមេរិកភាគច្រើនពឹងផ្អែកទៅលើប្រព័ន្ធស្ទាក់ចាប់មីស៊ីលដែលមានតម្លៃថ្លៃដើម្បីបាញ់ទម្លាក់មីស៊ីលឬអាវុធ ដោយបង្ហាញពីការផ្លាស់ប្តូរកាន់តែទូលំទូលាយនៅក្នុងការប្រយុទ្ធតាមអាកាស ។លោក Toru Tokushige នាយកប្រតិបត្តិក្រុមហ៊ុនក្រមហ៊ុន Terra Drone បាននិយាយថា មនុស្សគ្រប់គ្នាបានចាប់ផ្តើមធ្វើការគណនា។ វាមិនសមហេតុផលខាងសេដ្ឋកិច្ចទេ។ លោកបានបន្ថែមថា មានការកើនឡើងនៃការស៊ើបអង្កេតពីមជ្ឈិមបូព៌ាចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម។តម្លៃយានដ្រូនស្ទាក់ចាប់មីស៊ីលនីមួយៗពីក្រុមហ៊ុន Terra Drone គឺ ៤០០.០០០ យ៉េន ស្មើ ២.៥២៦ ដុល្លារក្នុងមួយគ្រឿង។ បើធៀបគ្នាវិញ មីស៊ីលស្ទាក់ចាប់មីស៊ីល Patriot ដែលបាញ់ចេញពីដីអាចមានតម្លៃប្រហែល ៤ លានដុល្លារក្នុងមួយគ្រឿង ខណៈយានដ្រូន Shahed ត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃត្រឹមតែ ២០.០០០ ដុល្លារប៉ុណ្ណោះ ក្នុងមួយគ្រឿង៕

ប្រភព៖ លោក Lam គ្រោងទស្សនកិច្ច នៅចិន សប្តាហ៍ក្រោយ ក្រោយឡើងកាន់តំណែងមេដឹកនាំកំពូលវៀតណាម

2026/04/08 05:25:41 pm        51
ប្រភព ៣រូប ដែលបានដឹងពីផែនការនេះ បានប្រាប់សារព័ត៌មាន Reuters ថា មេដឹកនាំកំពូលវៀតណាម លោក To Lam កំពុងមានគម្រោងទៅទស្សនកិច្ចនៅប្រទេសចិន នាសប្តាហ៍ក្រោយ ដើម្បីជួបជាមួយសមភាគីរបស់លោក គឺលោក Xi Jinping ជាការធ្វើដំណើរដែលនឹងកើតឡើងតែបន្តិចបន្ទាប់ពីលោកឡើងកាន់តំណែងជាប្រមុខរដ្ឋ។ដំណើរនេះ ដែលនៅតែកំពុងត្រូវបានគ្រោងទុក និងអាចត្រូវបានពន្យារពេលដោយសារតែបញ្ហាកាលវិភាគនោះ នឹងពង្រឹងចំណងមិត្តភាពរបស់វៀតណាម ជាមួយប្រទេសជិតខាងដ៏ធំរបស់ខ្លួន នៅពេលដែលប្រទេសទាំង២ មានក្ដីបារម្ភ អំពីសន្តិសុខថាមពល និងប្រឈមជាមួយសម្ពាធពន្ធគយពីសហរដ្ឋអាមេរិក។ប្រភពទាំងនោះបានបដិសេធមិនបញ្ចេញឈ្មោះ ពីព្រោះនៅវៀតណាម ព័ត៌មានលម្អិតនៃដំណើរទៅក្រៅប្រទេសរបស់មេដឹកនាំ ត្រូវបានចាត់ទុកថា ជារឿងរសើប។ បុគ្គល ២រូប បានឲ្យដឹងថា ការធ្វើដំណើរនេះ ត្រូវបានគេរំពឹងថា នឹងធ្វើឡើង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា។នេះទំនងជាដំណើរទៅក្រៅប្រទេសលើកដំបូងរបស់លោក Lam ចាប់តាំងពីលោកត្រូវបានជ្រើសរើសជាប្រធានាធិបតី កាលពីថ្ងៃទី៧ ខែមេសា ជាដំណើការមួយដែលផ្តល់ឲ្យលោកនូវអាណត្តិដ៏មានឥទ្ធិពលចំនួន២ ដើម្បីគ្រប់គ្រងប្រទេស សម្រាប់រយៈពេល ៥ឆ្នាំខាងមុខ ដោយនេះគឺជាការប្រមូលផ្តុំអំណាចដែលមិនមែនករណីធម្មតានៅវៀតណាម និងស្រដៀងគ្នាទៅនឹងប្រទេសចិន ជាកន្លែងដែលលោក Xi ក៏ដឹកនាំទាំងគណបក្ស និងរដ្ឋផងដែរ។ក្រសួងការបរទេសចិន បានឲ្យដឹងថា ខ្លួនមិនមានព័ត៌មានណាមួយ ដើម្បីផ្តល់ឲ្យអំពីដំណើរដែលអាចកើតមាន នៅពេលនេះទេ។ ចំណែកក្រសួងការបរទេសវៀតណាម មិនបានឆ្លើយតបអ្វីឡើយ ទៅនឹងសំណើសុំការអត្ថាធិប្បាយ៕

លោក ហ្សេឡិនស្គី៖ អាស៊ីបង្ហាញចំណាប់អារម្មណ៍លើជំនាញការពារដែនសមុទ្ររបស់អ៊ុយក្រែន

2026/04/08 05:23:45 pm        64
លោកប្រធានាធិបតី វ៉្លូឌីមី ហ្សេឡិនស្គី បាននិយាយកាលពីថ្ងៃអង្គារថា យោធាអ៊ុយក្រែន កំពុងចូលរួមក្នុងការពិគ្រោះយោបល់អំពីច្រកសមុទ្រហ័រមូស ដោយបន្ថែមថា ជំនាញការពារដែនសមុទ្ររបស់អ៊ុយក្រែនក៏ជាចំណាប់អារម្មណ៍នៅក្នុងអាស៊ីផងដែរ។ទីក្រុងគីវបានបញ្ជូនអ្នកឯកទេសរាប់រយនាក់ទៅកាន់មជ្ឈិមបូព៌ា បន្ទាប់ពីសង្គ្រាមនៅអ៊ីរ៉ង់ ដោយមានគោលបំណងចែករំលែកវិធីសាស្រ្តប្រតិបត្តិការក្នុងសមរភូមិរបស់ខ្លួន ក្នុងការបាញ់ទម្លាក់យានដ្រូនរបស់   អ៊ីរ៉ង់ ដែលរុស្ស៊ីបានប្រើនៅក្នុងឆ្នាំដំបូងនៃការឈ្លានពានពេញបន្ទុករបស់ខ្លួន។លោក ហ្សេឡិនស្គី បានថ្លែងនៅក្នុងសុន្ទរកថាពេលល្ងាចរបស់លោកថា៖«បុគ្គលិកយោធាអ៊ុយក្រែន កំពុងចូលរួមក្នុងការពិគ្រោះយោបល់លើប្រតិបត្តិការបន្ថែមទៀតនៃច្រកសមុទ្រហ័រមូស។ ការធ្វើនាវាចរណ៍ដោយសុវត្ថិភាព គឺជាតម្លៃសកល។ យើងដឹងវិធីសាស្ត្រនេះពីបទពិសោធរបស់យើងក្នុងការការពារសមុទ្រខ្មៅ»។ពេញមួយសង្គ្រាមនេះ អ៊ុយក្រែនបានរារាំងការប៉ុនប៉ងរបស់រុស្ស៊ី ក្នុងការបិទច្រកសមុទ្រខ្មៅទាំងស្រុង ដែលមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ច និងយោធារបស់ប្រទេសនេះ៕

បេសកជនប្រធានាធិបតីរុស្ស៊ី៖ វិបត្តិអ៊ីរ៉ង់បង្ហាញពីភាពទន់ខ្សោយរបស់ NATO និង EU

2026/04/08 05:21:11 pm        43
លោក Kirill Dmitriev បេសកជនប្រធានាធិបតីរបស់រុស្ស៊ីទទួលបន្ទុកការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយបរទេស និងជានាយកប្រតិបត្តិនៃមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) បាននិយាយថា ជម្លោះនៅមជ្ឈិមបូព៌ាបានបង្ហាញពីភាពទន់ខ្សោយ និងភាពងាយរងគ្រោះរបស់អង្គការណាតូ សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស។  លោកបានសរសេរនៅលើបណ្តាញសង្គម X ថា៖ វិបត្តិអ៊ីរ៉ង់បង្ហាញពីភាពទន់ខ្សោយយ៉ាងខ្លាំង និងភាពងាយរងគ្រោះជាយុទ្ធសាស្ត្ររបស់អង្គការណាតូ ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប និងការបែកបាក់យ៉ាងធ្ងន់ធ្ងររបស់ពួកគេ ជាមួយសហរដ្ឋអាមេរិក»។ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា បទឈប់បាញ់ទ្វេភាគីរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នឹងចូលជាធរមានរយៈពេលពីរសប្តាហ៍។ លោក ត្រាំ បានបញ្ជាក់ថា ការសម្រេចចិត្តនេះ គឺ«អាស្រ័យលើសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់យល់ព្រមចំពោះការបើកច្រកសមុទ្រហ័រមូសទាំងស្រុង ភ្លាមៗ និងមានសុវត្ថិភាព»។ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានអញ្ជើញគណៈប្រតិភូអាមេរិក និងអ៊ីរ៉ង់ ទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ នៅថ្ងៃទី ១០ ខែមេសា សម្រាប់ការចរចាបន្ថែម។ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បេសកជនពិសេស លោក Steve Witkoff និងកូនប្រសាររបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ គឺអ្នកជំនួញ លោក Jared Kushner ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងកិច្ចចរចាសន្តិភាព ដែលបានគ្រោងទុកជាមួយអ៊ីរ៉ង់នៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN៕

លោក ហ្សេឡិនស្គី៖ អ៊ុយក្រែនកំពុងជួយប្រទេសចំនួន ៥ ក្នុងការទប់ទល់នឹងយានដ្រូនរបស់អ៊ីរ៉ង់

2026/04/08 05:18:42 pm        56
ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី បាននិយាយកាលពីថ្ងៃសុក្រថា មន្ត្រីអ៊ុយក្រែនកំពុងជួយប្រទេសចំនួន ៥ នៅមជ្ឈិមបូព៌ា និងតំបន់ឈូងសមុទ្រ ក្នុងការទប់ទល់នឹងការវាយប្រហារលើទឹកដីរបស់ពួកគេដោយយានដ្រូនរបស់អ៊ីរ៉ង់ ខណៈដែលសហរដ្ឋអាមេរិក និងប្រទេសនៅអឺរ៉ុប ស្ថិតក្នុងចំណោមប្រទេសដទៃទៀត ដែលបានស្នើសុំការគាំទ្រនេះ។  លោកបាននិយាយថា អ៊ុយក្រែនក៏កំពុងពិនិត្យមើលថាតើខ្លួនអាចមានតួនាទីក្នុងការស្តារសន្តិសុខ នៅក្នុងច្រកសមុទ្រហ័រមូស អំឡុងពេលសង្គ្រាមអ៊ីរ៉ង់បានដែរឬទេ។អ៊ុយក្រែនបានក្លាយជាប្រទេសផលិតយានដ្រូនឈានមុខគេមួយរបស់ពិភពលោក ដែលមានសមត្ថភាពខ្ពស់  ប្រតិបត្តិការក្នុងសមរភូមិ តម្លៃថោក និងមានប្រសិទ្ធភាព។ ពួកវាដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារខ្លួនប្រឆាំងនឹងការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ី អស់រយៈពេលជាង ៤ឆ្នាំហើយនោះ។លោក ហ្សេឡិនស្គី បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«ក្រុមការងាររបស់យើង កំពុងធ្វើការជាមួយប្រទេសចំនួន ៥រួចហើយ ក្នុងការប្រឆាំងនឹងដ្រូន Shahed របស់អ៊ីរ៉ង់ យើងបានផ្តល់ការវាយតម្លៃពីអ្នកជំនាញ និងកំពុងជួយកសាងប្រព័ន្ធការពារមួយ»។អ៊ីរ៉ង់គឺជាសម្ព័ន្ធមិត្តក្នុងការឈ្លានពានរបស់រុស្ស៊ី។ ទីក្រុងតេអេរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការយ៉ាងទូលំទូលាយជាមួយទីក្រុងមូស្គូ កាលពីឆ្នាំមុន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងត្បូងពង្រឹងប្រព័ន្ធប្រឆាំងនុយក្លេអ៊ែរ-មីស៊ីល និងជំរុញកិច្ចសហប្រតិបត្តិការជាមួយអាមេរិក
05/31/2026 10:05 AM
ព្យុះខ្សាច់ដ៏ខ្លាំងក្លាបានបោកបក់ឆ្លងកាត់តំបន់ជាច្រើនក្នុងរដ្ឋវាលខ្សាច់ Rajasthan របស់ឥណ្ឌា
05/31/2026 10:05 AM
ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskiy ព្រមានពីការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ី
05/31/2026 10:05 AM
ផ្ទះសម្បែងរងការបំផ្លិចបំផ្លាញនៅទូទាំងតំបន់ភាគខាងកើតស៊ីរី ក្រោយទន្លេ Euphrates ផ្ទុះច្រាំង
05/31/2026 09:05 AM
ប្រធានមន្ទីរបច្ចកោណ៖ អាមេរិកត្រៀមរួចរាល់ក្នុងការចាប់ផ្តើមឡើងវិញការវាយប្រហារ បើសិនគ្មានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់
05/31/2026 09:05 AM
កម្ពុជា តវ៉ាជាផ្លូវការប្រឆាំងនឹងការបន្តរំលោភបំពានរបស់ភាគីថៃមកលើអធិបតេយ្យ កម្ពុជា​ដោយ​កងទ័ព​ថៃ
05/31/2026 08:05 AM
ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះសួរទុក្ខប្រជាពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្ន ក្នុងខេត្តព្រះវិហារ
05/31/2026 08:05 AM
ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM