UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់
ករណីឆ្លងសង្ស័យជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោកើនឡើងដល់ ១.០២៨នាក់
កូរ៉េខាងត្បូងពង្រឹងប្រព័ន្ធប្រឆាំងនុយក្លេអ៊ែរ-មីស៊ីល និងជំរុញកិច្ចសហប្រតិបត្តិការជាមួយអាមេរិក
ព្យុះខ្សាច់ដ៏ខ្លាំងក្លាបានបោកបក់ឆ្លងកាត់តំបន់ជាច្រើនក្នុងរដ្ឋវាលខ្សាច់ Rajasthan របស់ឥណ្ឌា

ព័ត៌មានអន្តរជាតិ

បេសកជនប្រធានាធិបតីរុស្ស៊ី៖ វិបត្តិអ៊ីរ៉ង់បង្ហាញពីភាពទន់ខ្សោយរបស់ NATO និង EU

2026/04/08 05:21:11 pm        43
លោក Kirill Dmitriev បេសកជនប្រធានាធិបតីរបស់រុស្ស៊ីទទួលបន្ទុកការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយបរទេស និងជានាយកប្រតិបត្តិនៃមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) បាននិយាយថា ជម្លោះនៅមជ្ឈិមបូព៌ាបានបង្ហាញពីភាពទន់ខ្សោយ និងភាពងាយរងគ្រោះរបស់អង្គការណាតូ សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស។  លោកបានសរសេរនៅលើបណ្តាញសង្គម X ថា៖ វិបត្តិអ៊ីរ៉ង់បង្ហាញពីភាពទន់ខ្សោយយ៉ាងខ្លាំង និងភាពងាយរងគ្រោះជាយុទ្ធសាស្ត្ររបស់អង្គការណាតូ ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប និងការបែកបាក់យ៉ាងធ្ងន់ធ្ងររបស់ពួកគេ ជាមួយសហរដ្ឋអាមេរិក»។ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា បទឈប់បាញ់ទ្វេភាគីរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នឹងចូលជាធរមានរយៈពេលពីរសប្តាហ៍។ លោក ត្រាំ បានបញ្ជាក់ថា ការសម្រេចចិត្តនេះ គឺ«អាស្រ័យលើសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់យល់ព្រមចំពោះការបើកច្រកសមុទ្រហ័រមូសទាំងស្រុង ភ្លាមៗ និងមានសុវត្ថិភាព»។ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានអញ្ជើញគណៈប្រតិភូអាមេរិក និងអ៊ីរ៉ង់ ទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ នៅថ្ងៃទី ១០ ខែមេសា សម្រាប់ការចរចាបន្ថែម។ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បេសកជនពិសេស លោក Steve Witkoff និងកូនប្រសាររបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ គឺអ្នកជំនួញ លោក Jared Kushner ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងកិច្ចចរចាសន្តិភាព ដែលបានគ្រោងទុកជាមួយអ៊ីរ៉ង់នៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN៕

លោក ហ្សេឡិនស្គី៖ អ៊ុយក្រែនកំពុងជួយប្រទេសចំនួន ៥ ក្នុងការទប់ទល់នឹងយានដ្រូនរបស់អ៊ីរ៉ង់

2026/04/08 05:18:42 pm        56
ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី បាននិយាយកាលពីថ្ងៃសុក្រថា មន្ត្រីអ៊ុយក្រែនកំពុងជួយប្រទេសចំនួន ៥ នៅមជ្ឈិមបូព៌ា និងតំបន់ឈូងសមុទ្រ ក្នុងការទប់ទល់នឹងការវាយប្រហារលើទឹកដីរបស់ពួកគេដោយយានដ្រូនរបស់អ៊ីរ៉ង់ ខណៈដែលសហរដ្ឋអាមេរិក និងប្រទេសនៅអឺរ៉ុប ស្ថិតក្នុងចំណោមប្រទេសដទៃទៀត ដែលបានស្នើសុំការគាំទ្រនេះ។  លោកបាននិយាយថា អ៊ុយក្រែនក៏កំពុងពិនិត្យមើលថាតើខ្លួនអាចមានតួនាទីក្នុងការស្តារសន្តិសុខ នៅក្នុងច្រកសមុទ្រហ័រមូស អំឡុងពេលសង្គ្រាមអ៊ីរ៉ង់បានដែរឬទេ។អ៊ុយក្រែនបានក្លាយជាប្រទេសផលិតយានដ្រូនឈានមុខគេមួយរបស់ពិភពលោក ដែលមានសមត្ថភាពខ្ពស់  ប្រតិបត្តិការក្នុងសមរភូមិ តម្លៃថោក និងមានប្រសិទ្ធភាព។ ពួកវាដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារខ្លួនប្រឆាំងនឹងការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ី អស់រយៈពេលជាង ៤ឆ្នាំហើយនោះ។លោក ហ្សេឡិនស្គី បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«ក្រុមការងាររបស់យើង កំពុងធ្វើការជាមួយប្រទេសចំនួន ៥រួចហើយ ក្នុងការប្រឆាំងនឹងដ្រូន Shahed របស់អ៊ីរ៉ង់ យើងបានផ្តល់ការវាយតម្លៃពីអ្នកជំនាញ និងកំពុងជួយកសាងប្រព័ន្ធការពារមួយ»។អ៊ីរ៉ង់គឺជាសម្ព័ន្ធមិត្តក្នុងការឈ្លានពានរបស់រុស្ស៊ី។ ទីក្រុងតេអេរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការយ៉ាងទូលំទូលាយជាមួយទីក្រុងមូស្គូ កាលពីឆ្នាំមុន៕

មេដឹកនាំប្រឆាំងតៃវ៉ាន់ សន្យាផ្សះផ្សា នៅឯវិមានរំលឹកវិញ្ញាណក្ខន្ធបិតាស្ថាបនិក នៅចិន

2026/04/08 05:16:23 pm        55
មេដឹកនាំប្រឆាំងតៃវ៉ាន់ លោកស្រី Cheng Li-wun នៅថ្ងៃពុធ (ទី៨ ខែមេសា ឆ្នាំ២០២៦) នេះ បានសន្យាថា នឹងបញ្ជូនស្មារតីរបស់ស្ថាបនិកគណបក្សរបស់លោកស្រី គឺលោក ស៊ុន យ៉ាតសេន (Sun Yat-sen) និងស្វែងរកការផ្សះផ្សាជាមួយប្រទេសចិន ដោយផ្តល់ការសរសើរ នៅឯផ្នូររបស់លោក ចំពោះសមិទ្ធផលរបស់ប្រទេស បន្ទាប់ពីមានបដិវត្តន៍កុម្មុយនីស្ត។លោកស្រី Cheng ប្រធានគណបក្ស Kuomintang (KMT) ដែលជាគណបក្សប្រឆាំងធំបំផុតរបស់កោះតៃវ៉ាន់ កំពុងស្ថិតនៅក្នុងប្រទេសចិន ស្របពេលដែលមានសម្ពាធយោធាចិនកើនឡើងលើតៃវ៉ាន់ ជាដែនដីដែលទីក្រុងប៉េកាំងចាត់ទុកថា ជាទឹកដីរបស់ខ្លួន ហើយខណៈដែលសភាគ្របដណ្ដប់ដោយគណបក្សប្រឆាំង បានពន្យារផែនការរបស់រដ្ឋាភិបាល សម្រាប់ការចំណាយបន្ថែមលើវិស័យការពារដែនកោះចំនួន ៤០ពាន់លានដុល្លារអាមេរិក។នៅពេញមួយថ្ងៃដំបូងរបស់លោកស្រី នៅក្នុងប្រទេសនេះ លោកស្រី Cheng បានដាក់កម្រងផ្កានៅផ្នូររបស់លោក ស៊ុន ក្នុងទីក្រុងណានជីងភាគខាងកើត ដែលក៏ជារដ្ឋធានីនៃរដ្ឋាភិបាលសាធារណរដ្ឋចិនដឹកនាំដោយគណបក្ស KMT មុនពេលដែលគណបក្សនេះបានភៀសខ្លួនទៅកាន់កោះតៃវ៉ាន់ក្នុងឆ្នាំ១៩៤៩ ដោយបានចាញ់សង្គ្រាមស៊ីវិល ក្រោមដៃក្រុមកុម្មុយនីស្តរបស់លោក ម៉ៅ សេទុង។នៅក្នុងវីដេអូផ្សាយផ្ទាល់លើប៉ុស្តិ៍ទូរទស្សន៍តៃវ៉ាន់ លោកស្រី Cheng បាននិយាយថា៖ «តម្លៃស្នូលនៃឧត្តមគតិរបស់លោក ស៊ុន យ៉ាតសេន ដែលថា មនុស្សទាំងអស់នៅក្រោមមេឃ គឺស្មើភាពគ្នា តែងតែជាសមភាព បរិយាបន្ន និងឯកភាព» ។លោកស្រីបានសង្កត់ធ្ងន់ថា យើងគួរតែធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ការផ្សះផ្សា និងឯកភាព នៅទូទាំងច្រកសមុទ្រ (តៃវ៉ាន់) និងបង្កើតវិបុលភាព និងសន្តិភាពក្នុងតំបន់»៕

អ្នកការទូត៖ មេដឹកនាំអ៊ុយក្រែន កំពុងឆ្លងកាត់ «ខ្សែបន្ទាត់ក្រហម» ដោយវាយប្រហារសាលារៀនរុស្ស៊ី

2026/04/08 05:02:33 pm        47
លោក វ្ល៉ូឌីមី ហ្សេឡិនស្គី កំពុងឆ្លងកាត់ «ខ្សែបន្ទាត់ក្រហម» នៃច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ដោយកំណត់គោលដៅលើស្ថាប័នអប់រំនៅក្នុងតំបន់រុស្ស៊ី។ លោក Rodion Miroshnik ឯកអគ្គរដ្ឋទូតទទួលបន្ទុកបេសកកម្មពិសេសនៃក្រសួងការបរទេសរុស្ស៊ី បានសម្តែងការព្រួយបារម្ភនេះទៅកាន់សារព័ត៌មាន TASS បន្ទាប់ពីការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនលើសាលារៀនមួយ នៅក្នុងភូមិ Velykaya Znamenka នៃតំបន់ Zaporozhye។នៅព្រឹកថ្ងៃទី ០៧ ខែមេសា កាំភ្លើងធំអ៊ុយក្រែន បានវាយប្រហារសាលារៀននៅក្នុងភូមិ Velykaya Znamenka ដែលបានបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើន។ យោងតាមអភិបាលតំបន់ លោក Yevgeny Balitsky កុមារ ៥នាក់ និងមនុស្សពេញវ័យបីនាក់ កំពុងស្ថិតក្រោមការសង្កេតផ្នែកវេជ្ជសាស្ត្រដោយមានរបួសផ្សេងៗគ្នា។ ជាអកុសល ការវាយប្រហារនេះ ក៏បានឆក់យកជីវិតរបស់លោក Alexander Reznichenko អភិបាលរងក្រុង Kamenka-Dneprovskaya ដែលបានបន្តជម្លៀសកុមារ រហូតដល់ទីបញ្ចប់ ដោយប្រថុយគ្រោះថ្នាក់ដល់ជីវិតរបស់ខ្លួន ដើម្បីជួយសង្គ្រោះអ្នកដទៃ។លោក Miroshnik បានថ្កោលទោសសកម្មភាពរបស់លោក ហ្សេឡិនស្គី ដោយបញ្ជាក់ថា៖«លោក ហ្សេឡិនស្គី កំពុងព្យាយាមផ្តាច់ជីវិតកុមាររបស់យើង ដោយវាយប្រហារស្ថាប័នអប់រំ ដោយហេតុនេះ បានឆ្លងកាត់បន្ទាត់ក្រហមទាំងអស់នៃច្បាប់មនុស្សធម៌អន្តរជាតិ។ សកម្មភាពបែបនេះ ធ្វើឲ្យប្រទេសរុស្ស៊ីគ្មានជម្រើសអ្វីក្រៅពីឆ្លើយតបដោយយោធាចំពោះឧក្រិដ្ឋកម្មទាំងនេះ និងត្រូវទទួលខុសត្រូវចំពោះអ្នកដែលចេញ និងអនុវត្តបទបញ្ជាព្រហ្មទណ្ឌទាំងនេះ ហើយការរំលោភបំពានទាំងនេះ គឺជាឧក្រិដ្ឋកម្មសង្គ្រាមដ៏ធ្ងន់ធ្ងរ»៕

រុស្ស៊ីនិយាយថា ការរំខានពីសង្គ្រាមនៅមជ្ឈិមបូព៌ា បានបើកឱកាសពាណិជ្ជកម្មថ្មីៗសម្រាប់ប្រទេសនេះ

2026/04/08 04:54:32 pm        74
នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បាននិយាយកាលពីថ្ងៃអង្គារថា ការរំខានដល់ការផ្គត់ផ្គង់សកលដែលបណ្តាលមកពីសង្គ្រាមនៅមជ្ឈិមបូព៌ា បានបើកឱកាសពាណិជ្ជកម្មថ្មីៗសម្រាប់រុស្ស៊ី ប៉ុន្តែស្ថិរភាពតម្លៃនៅក្នុងទីផ្សារក្នុងស្រុក នៅតែជាអាទិភាពមួយ។ រុស្ស៊ី ដែលជាប្រទេសនាំចេញប្រេងធំជាងគេទី២របស់ពិភពលោក នាំចេញស្រូវសាលីធំជាងគេ និងជាអ្នកផលិត និងនាំចេញជីដ៏សំខាន់ ត្រូវបានអ្នកជំនាញជាច្រើនមើលឃើញថា ជាអ្នកទទួលផលប្រយោជន៍សេដ្ឋកិច្ចដ៏សំខាន់មួយពីជម្លោះនេះ។លោក Mishustin បានប្រាប់កិច្ចប្រជុំរដ្ឋាភិបាលមួយថា៖«សម្រាប់ប្រទេសរបស់យើង ប្រសិនបើយើងពិចារណាទាំងស្រុងលើទិដ្ឋភាពសេដ្ឋកិច្ច ស្ថានភាពបច្ចុប្បន្នបង្កើតឱកាសថ្មីៗ ដើម្បីកែលម្អ ⁠ស្ថានភាពហិរញ្ញវត្ថុនៃឧស្សាហកម្មដែលផ្តោតលើការនាំចេញ និងផ្តល់ចំណូលថវិកាបន្ថែម»។លោក Mishustin បាននិយាយថា៖«ប្រទេសរបស់យើងមានសមត្ថភាពបង្កើនការដឹកជញ្ជូនធនធានទៅក្រៅប្រទេសដែលបច្ចុប្បន្នខ្វះខាតដោយសារតែវិបត្តិមជ្ឈិមបូព៌ា ឬដែលអាចនឹងខ្វះខាតក្នុងពេលដ៏ខ្លីខាងមុខ រួមទាំងការផ្គត់ផ្គង់ទាក់ទងនឹងស្បៀងអាហារផងដែរ»៕

ក្រសួងសុខាភិបាល៖ ចំនួនអ្នកស្លាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ កើនឡើងជាង១.៥០០នាក់

2026/04/08 04:50:43 pm        50
យ៉ាងហោចណាស់មនុស្ស ៣៣ នាក់ បានស្លាប់ និង ១៧៣ នាក់ រងរបួស បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើប្រទេសលីបង់ ក្នុងរយៈពេលមួយថ្ងៃកន្លងមកនេះ។ នេះបើយោងតាមក្រសួងសុខាភិបាលរបស់ប្រទេសនេះ។ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើទំព័រ X របស់ខ្លួនថា៖«ចំនួនអ្នកស្លាប់សរុប ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះប្រដាប់អាវុធដែលកំពុងបន្ត បានកើនឡើងដល់ ១.៥៣០នាក់ ដោយមានមនុស្ស ៤.៨១២ នាក់ រងរបួស»។  យោងតាមក្រសួង កុមារ ១៣០ នាក់ និងស្ត្រី ១០២ នាក់ គឺស្ថិតក្នុងចំណោមអ្នក ដែលត្រូវបានសម្លាប់។យោងតាមក្រសួងមហាផ្ទៃលីបង់ មនុស្សជាងមួយលាននាក់ ត្រូវបានផ្លាស់ទីលំនៅពីផ្ទះរបស់ពួកគេ ដែលភាគច្រើនទៅកាន់ទីក្រុងបេរូត និងភាគខាងជើងប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី ០២ ខែមីនា៕

អវកាសយានិកអាមេរិក និងកាណាដា ទាញចំណាប់អារម្មណ៍ទូទាំងពិភពលោក ជាមួយនឹងយានទៅឋានព្រះចន្ទ Artemis II

2026/04/08 04:22:15 pm        52
ដំណើររបស់អវកាសយានិក ៤រូបទៅកាន់ផ្នែកម្ខាងទៀតដ៏ឆ្ងាយនៃឋានព្រះច័ន្ទ បានផ្តល់ឲ្យពិភពលោកនូវទិដ្ឋភាពដ៏ល្អបំផុតរបស់អាមេរិក ដោយផ្តល់នូវការធូរស្រាលខ្លះនៃក្ដីអស់សង្ឃឹម និងការមិនពេញចិត្តទូទាំងពិភពលោក ចំពោះជម្លោះដែលដឹកនាំដោយសហរដ្ឋអាមេរិក ពន្ធគយ និងស្ថាប័នសកលដែលកំពុងចុះខ្សោយ។តាមរយៈលំហូររូបថតដែលមានគុណភាពខ្ពស់ វីដេអូ GoPro និងវីដេអូផ្សេងទៀតដែលរៀបចំយ៉ាងប្រុងប្រយ័ត្នពីអង្គការ NASA អវកាសយានិកអាមេរិក ៣នាក់ និងកាណាដាម្នាក់ បានផ្តល់ឲ្យឃើញនូវភាពជាក់ស្តែងនៃបេសកកម្ម Artemis II រយៈពេល ១០ថ្ងៃរបស់ NASA ដែលពេញទៅដោយប្រវត្តិសាស្ត្រជាលើកដំបូង។គួរបញ្ជាក់ថា បេសកកម្មជាបន្តបន្ទាប់តម្លៃរាប់ពាន់លានដុល្លារ ក្រោមកម្មវិធី Artemis មានគោលបំណងនាំអវកាសយានិកត្រឡប់ទៅផ្ទៃឋានព្រះច័ន្ទវិញ នៅឆ្នាំ២០២៨ មុនប្រទេសចិន និងបង្កើតវត្តមានរយៈពេលវែងរបស់សហរដ្ឋអាមេរិកនៅទីនោះ ក្នុងរយៈពេល ១ទសវត្សរ៍ខាងមុខ ដោយសាងសង់មូលដ្ឋាននៅឋានព្រះច័ន្ទ សម្រាប់បេសកកម្មនាពេលអនាគត ទៅកាន់ភពអង្គារ។ចាប់ពីនាវាទេសចរណ៍មួយ នៅប្រទេសបាហាម៉ា (Bahamas) រហូតដល់សាលារៀន នៅក្នុងប្រទេសកាណាដា អ្នកទស្សនាបានប្រមូលផ្តុំគ្នា ដើម្បីមើលការហោះហើរជាប្រវត្តិសាស្ត្រ។ នៅប្រទេសអង់គ្លេស កុមារបានពិភាក្សា អំពីបេសកកម្មនេះ នៅសាលារៀន។ បេសកកម្មនេះបានគ្របដណ្ដប់លើចរាចរណ៍ស្វែងរកនៅលើ Google សម្រាប់សប្តាហ៍ចុងក្រោយនេះ ហើយវីដេអូបេសកកម្មបានបង្កើនចំនួនអ្នកចូលមើលរាប់លានដង៕

អ៊ីស្រាអែលជំរុញឲ្យនាវាទាំងអស់ជម្លៀសចេញពីតំបន់សមុទ្រភាគខាងត្បូងលីបង់ រហូតដល់ទីក្រុងTYRE

2026/04/08 04:11:45 pm        64
យោធាអ៊ីស្រាអែលកាលពីថ្ងៃអង្គារ បានជំរុញឲ្យនាវាទាំងអស់នៅក្នុងតំបន់សមុទ្រនៅឆ្នេរសមុទ្រភាគខាងត្បូងលីបង់ ធ្វើដំណើរទៅភាគខាងជើងនៃទីក្រុង Tyre ជាបន្ទាន់ ដោយព្រមានថា ខ្លួននឹងធ្វើប្រតិបត្តិការនៅក្នុងតំបន់នោះ។អ្នកនាំពាក្យយោធាលោក Avichay Adraee បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយ X ថា៖«សកម្មភាពរបស់ក្រុមហេសបូឡា ធ្វើឲ្យនាវាកងទ័ពជើងទឹកនៅក្នុងតំបន់សមុទ្រ ចន្លោះទីក្រុង Tyre និង Ras Al-Naqoura ប្រឈមនឹងគ្រោះថ្នាក់ ដែលបង្ខំឲ្យកងកម្លាំងការពារអ៊ីស្រាអែល ( IDF) ចាត់វិធានការប្រឆាំងនឹងក្រុមនោះ នៅក្នុងដែនសមុទ្រ»។លោកបានបន្ថែមថា៖«ដើម្បីធានាសុវត្ថិភាពរបស់អ្នក នាវាកងទ័ពជើងទឹកទាំងអស់ដែលចត ឬធ្វើដំណើរ នៅក្នុងតំបន់សមុទ្រនោះ ដែលបង្ហាញនៅលើផែននាវាចរណ៍ ត្រូវតែធ្វើដំណើរទៅភាគខាងជើងនៃតំបន់Tyre ជាបន្ទាន់»៕

លោក Trump៖ កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ គឺជា «ជ័យជម្នះទាំងស្រុង និងពេញលេញ» សម្រាប់អាមេរិក

2026/04/08 04:09:47 pm        64
ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃអង្គារ (ទី៧ ខែមេសា ឆ្នាំ២០២៦) ថា សហរដ្ឋអាមេរិក បានទទួលបាន «ជ័យជម្នះទាំងស្រុង និងពេញលេញ» បន្ទាប់ពីយល់ព្រមលើកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល ២សប្តាហ៍ ជាមួយប្រទេសអ៊ីរ៉ង់។តាមរយៈការនិយាយតាមទូរស័ព្ទ លោក Trump បានប្រាប់ថា លោកជឿថា ប្រទេសចិនបានបញ្ចុះបញ្ចូលអ៊ីរ៉ង់ឲ្យចរចា ហើយបានបញ្ជាក់ថា សារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់ហើយរបស់ទីក្រុងតេអេរ៉ង់ នឹង «ត្រូវបានថែរក្សាយ៉ាងល្អបំផុត»។ មេដឹកនាំអាមេរិកហាក់ដូចជាមានសុទិដ្ឋិនិយម ជុំវិញបទឈប់បាញ់ជាមួយអ៊ីរ៉ង់នេះ។គួរបញ្ជាក់ថា ភាគីទាំង ២ បានយល់ព្រមលើបទឈប់បាញ់ មួយម៉ោងមុនដល់កាលកំណត់របស់លោក Trump ក្នុងការលុបបំបាត់សាធារណរដ្ឋឥស្លាម ត្រូវផុត។ ហើយនៅពេលត្រូវបានសួរថា តើលោកកំពុងអះអាងពីជ័យជម្នះ ជាមួយនឹងបទឈប់បាញ់នេះដែរ ឬទេ លោក Trump បានប្រាប់សារព័ត៌មាន AFP តាមទូរស័ព្ទខ្លីថា៖ «វាគឺជាជ័យជម្នះទាំងស្រុង និងពេញលេញ។ ១០០ភាគរយ គ្មានអ្វីត្រូវសង្ស័យទេ»។លោក Trump បានបន្ថែមថា៖ «យើងមានសំណើ ១៥ចំណុច ដែលភាគច្រើនត្រូវបានព្រមព្រៀងគ្នា។ យើងនឹងរង់ចាំមើលថា នឹងមានអ្វីកើតឡើង។ យើងនឹងរង់ចាំមើលថា តើវានឹងសម្រេចបានដែរ ឬអត់»។ ជាមួយគ្នានេះដែរ នៅក្នុងការប្រកាសមុននេះរបស់លោកលើបណ្តាញសង្គម Truth Social ប្រធានាធិបតីទៅពីគណបក្សសាធារណរដ្ឋរូបនេះ បាននិយាយថា អ៊ីរ៉ង់បានផ្តល់សំណើ ១០ចំណុច ដែល «អាចអនុវត្តបាន»៕

ការធ្លាក់ចុះនៃផលិតកម្មប្រេងនៅមជ្ឈិមបូព៌ា ត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៧,៥ លានបារ៉ែល ក្នុង១ថ្ងៃ

2026/04/08 03:54:09 pm        127
រដ្ឋបាលព័ត៌មានថាមពលសហរដ្ឋអាមេរិក (EIA) បាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនថា ផលិតកម្មប្រេងនៅក្នុងប្រទេសនៅមជ្ឈិមបូព៌ា បានធ្លាក់ចុះសរុបចំនួនមកត្រឹម ៧,៥ លានបារ៉ែល ក្នុងមួយថ្ងៃ ក្នុងខែមីនា ឆ្នាំ ២០២៦។EIA បាននិយាយថា៖«លំហូរប្រេងឆ្លងកាត់ច្រកសមុទ្រហ័រមូស នៅតែមានកម្រិត ដែលបណ្តាលឲ្យការផ្ទុកប្រេងពេញយ៉ាងលឿន នៅក្នុងប្រទេសដែលពឹងផ្អែកលើផ្លូវទឹកសម្រាប់ការនាំចេញ។ ជាលទ្ធផល យើងប៉ាន់ប្រមាណថា អ៊ីរ៉ាក់ អារ៉ាប៊ីសាអ៊ូឌីត គូវ៉ែត អេមីរ៉ាតអារ៉ាប់រួម កាតា និងបារ៉ែន រួមគ្នា បានផលិតកម្មប្រេងឆៅចំនួន ៧,៥ លានបារ៉ែល ក្នុងមួយថ្ងៃ នៅក្នុងខែមីនា។ យើងវាយតម្លៃថា ផលិតកម្មប្រេង នឹងកើនឡើងដល់ ៩,១ លានបារ៉ែល ក្នុងមួយថ្ងៃ នៅក្នុងខែមេសា»។ EIA បានបន្ថែមថា៖«នៅក្នុងទស្សនវិស័យនេះ យើងសន្មតថា ជម្លោះមិនបន្តកើតមានលើសពីខែមេសាទេ ហើយចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រហ័រមូស នឹងបន្តឡើងវិញបន្តិចម្តងៗ។ ក្រោមការសន្មត់ទាំងនោះ យើងរំពឹងថា ផលិតកម្មប្រេង នឹងធ្លាក់ចុះមកត្រឹម ៦,៧ លានបារ៉ែល ក្នុងមួយថ្ងៃ នៅក្នុងខែឧសភា ហើយនឹងវិលមកជិតដល់កម្រិតមុនជម្លោះនៅចុងឆ្នាំ ២០២៦»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃ ណែនាំអាជ្ញាធរផ្សព្វផ្សាយ​ពីច្បាប់​កាតព្វកិច្ច​យោធា​ដល់​ពលរដ្ឋ
05/31/2026 11:05 AM
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់
05/31/2026 11:05 AM
ករណីឆ្លងសង្ស័យជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោកើនឡើងដល់ ១.០២៨នាក់
05/31/2026 11:05 AM
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
05/31/2026 11:05 AM
សាធារណជនគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដើម្បីលើកកម្ពស់ការថែទាំសុខភាពកុមារ
05/31/2026 10:05 AM
កូរ៉េខាងត្បូងពង្រឹងប្រព័ន្ធប្រឆាំងនុយក្លេអ៊ែរ-មីស៊ីល និងជំរុញកិច្ចសហប្រតិបត្តិការជាមួយអាមេរិក
05/31/2026 10:05 AM
ព្យុះខ្សាច់ដ៏ខ្លាំងក្លាបានបោកបក់ឆ្លងកាត់តំបន់ជាច្រើនក្នុងរដ្ឋវាលខ្សាច់ Rajasthan របស់ឥណ្ឌា
05/31/2026 10:05 AM
ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskiy ព្រមានពីការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ី
05/31/2026 10:05 AM
ផ្ទះសម្បែងរងការបំផ្លិចបំផ្លាញនៅទូទាំងតំបន់ភាគខាងកើតស៊ីរី ក្រោយទន្លេ Euphrates ផ្ទុះច្រាំង
05/31/2026 09:05 AM
ប្រធានមន្ទីរបច្ចកោណ៖ អាមេរិកត្រៀមរួចរាល់ក្នុងការចាប់ផ្តើមឡើងវិញការវាយប្រហារ បើសិនគ្មានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់
05/31/2026 09:05 AM