UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់
ករណីឆ្លងសង្ស័យជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោកើនឡើងដល់ ១.០២៨នាក់
កូរ៉េខាងត្បូងពង្រឹងប្រព័ន្ធប្រឆាំងនុយក្លេអ៊ែរ-មីស៊ីល និងជំរុញកិច្ចសហប្រតិបត្តិការជាមួយអាមេរិក
ព្យុះខ្សាច់ដ៏ខ្លាំងក្លាបានបោកបក់ឆ្លងកាត់តំបន់ជាច្រើនក្នុងរដ្ឋវាលខ្សាច់ Rajasthan របស់ឥណ្ឌា

ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Sharif បញ្ជាក់ថា បទឈប់បាញ់ រវាងអាមេរិក និងអ៊ីរ៉ង់ ត្រូវអនុវត្តគ្រប់ទីកន្លែង

2026/04/08 03:50:12 pm        146
នៅថ្ងៃពុធ (ទី៨ ខែមេសា ឆ្នាំ២០២៦) នេះ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានបញ្ជាក់ថា បទឈប់បាញ់ ដែលត្រូវអនុវត្តនៅ «គ្រប់ទីកន្លែង» ត្រូវបានយល់ព្រមដោយសហរដ្ឋអាមេរិក អ៊ីរ៉ង់ និងសម្ព័ន្ធមិត្តនៃភាគីទាំងអស់ បន្ទាប់ពីរដ្ឋាភិបាលរបស់លោកបានសម្របសម្រួល ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនសប្តាហ៍។លោក Sharif បានសរសេរបង្ហោះនៅលើបណ្ដាញសង្គម X ថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសថា សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក រួមជាមួយសម្ព័ន្ធមិត្តរបស់ពួកគេ បានយល់ព្រមលើបទឈប់បាញ់បន្ទាន់ នៅគ្រប់ទីកន្លែង រួមទាំងនៅប្រទេសលីបង់ និងកន្លែងផ្សេងទៀត ដែលចូលជាធរមានភ្លាមៗ»។លោកបានបន្ថែមថា រដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ប្រទេសប៉ាគីស្ថាន នឹងស្វាគមន៍គណៈប្រតិភូមកពីប្រទេសទាំង២ នៅថ្ងៃសុក្រ ដើម្បីធ្វើការចរចាដែលមានគោលបំណងឈានដល់ «កិច្ចព្រមព្រៀងចុងក្រោយ»។លោក Sharif បានសង្កត់ធ្ងន់ថា៖ «យើងសង្ឃឹមយ៉ាងមុតមាំថា កិច្ចពិភាក្សានៅទីក្រុងអ៊ីស្លាម៉ាបាដ នឹងទទួលបានជោគជ័យ ដើម្បីសម្រេចបាននូវសន្តិភាពប្រកបដោយចីរភាព ហើយសង្ឃឹមថា នឹងបានចែករំលែកដំណឹងល្អបន្ថែមទៀត នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ»។គួរបញ្ជាក់ថា ទាំងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន បានប្រកាសថា ភាគីទាំង២ បានយល់ព្រមលើបទឈប់បាញ់រយៈពេល ២សប្តាហ៍ ដោយវាបានកើតឡើងត្រឹមតែមួយម៉ោងប៉ុណ្ណោះ មុនពេលដែលថ្ងៃផុតកំណត់របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការ «បំផ្លាញ» អ៊ីរ៉ង់ មកដល់៕

ប្រធានសិទ្ធិមនុស្ស UN ថ្កោលទោសការគំរាមកំហែងរបស់អាមេរិកក្នុងការបំផ្លាញ «អរិយធម៌ទាំងមូល»

2026/04/08 03:47:31 pm        168
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk កាលពីថ្ងៃអង្គារ បានថ្កោលទោសចំពោះវោហារសាស្ត្រដែលគំរាមកំហែងបំផ្លាញ «អរិយធម៌ទាំងមូល»។នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Turk បានថ្កោលទោសចំពោះការគំរាមកំហែងចុងក្រោយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការបំផ្លាញ «អរិយធម៌ទាំងមូល» និងកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងប្រទេសអ៊ីរ៉ង់ ដោយហៅវោហារសាស្ត្របែបនេះថា «គួរឲ្យស្អប់ខ្ពើម» និងព្រមានថា ការបន្តគំរាមកំហែងបែបនេះ គឺស្មើនឹង «ឧក្រិដ្ឋកម្មអន្តរជាតិធ្ងន់ធ្ងរបំផុត»។លោកបាននិយាយថា៖«ការគំរាមកំហែងដែលបង្កើតស្ថានភាពភ័យខ្លាច និងភេរវកម្ម ក្នុងចំណោមជនស៊ីវិល គឺមិនអាចទទួលយកបានទេ ហើយត្រូវតែបញ្ឈប់ជាបន្ទាន់» ដោយបន្ថែមថា យោងតាមច្បាប់អន្តរជាតិ ការវាយប្រហារដោយចេតនាលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល គឺជា «ឧក្រិដ្ឋកម្មសង្គ្រាម»។លោកបានបន្ថែមថា៖«ខ្ញុំសូមអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យចាត់វិធានការជាបន្ទាន់ ដើម្បីបន្ថយស្ថានការណ៍ និងជួយការពារជីវិតរបស់ជនស៊ីវិលទាំងអស់»៕

ប្រទេសកោះម៉ាដាហ្គាស្កា ប្រកាសគ្រាអាសន្នថាមពលរយៈពេល ១៥ ថ្ងៃ

2026/04/08 03:37:29 pm        123
រដ្ឋាភិបាលប្រទេសកោះម៉ាដាហ្គាស្កា បានប្រកាសកាលពីថ្ងៃអង្គារអំពីស្ថានភាពគ្រាអាសន្នថាមពលនៅទូទាំងដែនដីទាំងមូលរយៈពេល១៥ថ្ងៃ ដើម្បីដោះស្រាយវិបត្តិផ្គត់ផ្គង់ថាមពលដ៏សំខាន់ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់ប្រទេសនេះ។យោងតាមសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីបានឲ្យដឹងថា ស្ថានភាពនេះគឺបណ្តាលមកពីផលវិបាកនៃជម្លោះនៅតំបន់មជ្ឈិមបូព៌ា ដែលបានរំខានដល់ការផ្គត់ផ្គង់ថាមពល និងសេវាសាធារណៈនៅប្រទេសម៉ាដាហ្គាស្កា។រដ្ឋាភិបាលបាននិយាយថា ស្ថានភាពគ្រាអាសន្ននេះនឹងអនុញ្ញាតឱ្យមានការអនុវត្តវិធានការរហ័ស និងចំគោលដៅ ដើម្បីស្តារឡើងវិញការផ្គត់ផ្គង់ថាមពល ធានាបាននូវនិរន្តរភាពនៃសេវាសំខាន់ៗ និងរក្សាដំណើរការសមស្របនៃសេដ្ឋកិច្ចជាតិ។សេចក្តីថ្លែងការណ៍បាននិយាយបន្ថែមថា វិបត្តិថាមពលដែលកំពុងបន្តកើតមានក៏ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ និងស្ថិរភាពស្ថាប័នផងដែរ។ រដ្ឋាភិបាល បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការកៀរគរធនធានចាំបាច់ទាំងអស់ ដើម្បីយកឈ្នះលើវិបត្តិនេះ និងកំណត់ផលប៉ះពាល់របស់វាទៅលើជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។

បាតុករសម្រុកចូលស្ថានកុងស៊ុលគូវ៉ែតនៅអ៊ីរ៉ាក់ បន្ទាប់ពីការវាយប្រហារដោយរ៉ូកែតបានសម្លាប់មនុស្សបីនាក់

2026/04/08 03:35:06 pm        148
ប្រភពពីនគរបាននិយាយកាលពីថ្ងៃអង្គារថា ក្រុមបាតុករបានសម្រុកចូលស្ថានកុងស៊ុលគូវ៉ែត នៅទីក្រុង Basra របស់ប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីការវាយប្រហារដោយរ៉ូកែតចេញពីទិសដៅគូវ៉ែត បានសម្លាប់មនុស្សបីនាក់។មន្ត្រីសន្តិសុខ និងសុខាភិបាល បានប្រាប់សារព័ត៌មានរ៉យទ័រថា យ៉ាងហោចណាស់មនុស្ស បីនាក់ បានស្លាប់ និង ៥នាក់ ផ្សេងទៀត បានរងរបួស នៅពេលដែលគ្រាប់រ៉ូកែតជាច្រើនគ្រាប់ បានត្រូវចំផ្ទះមួយខ្នងនៅក្នុងទីក្រុង Khor Al-Zubair ជិតទីក្រុង Basra។ នគរបាលបាននិយាយថា ចំនួនអ្នកស្លាប់អាចកើនឡើង ខណៈដែលសមាជិកគ្រួសារមួយចំនួន កំពុងស្ថិតនៅក្រោមគំនរបាក់បែក។ក្រសួងការបរទេស បាននិយាយថា គូវ៉ែតបានថ្កោលទោសចំពោះ«ការសម្រុកចូលនិងការបំផ្លិចបំផ្លាញ» ស្ថានកុងស៊ុលរបស់ខ្លួន ដោយហៅទង្វើនេះថា ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើបទដ្ឋានការទូត និងនិយាយថា អ៊ីរ៉ាក់ទទួលខុសត្រូវចំពោះការបរាជ័យណាមួយ ក្នុងការចាត់វិធានការចាំបាច់ ដើម្បីការពារបេសកកម្មការទូត និងកុងស៊ុល នៅលើទឹកដីរបស់ខ្លួន៕

ផលវិបាកនៃការទម្លាក់គ្រាប់បែកលើរោងចក្រថាមពលរបស់អ៊ីរ៉ង់

2026/04/08 03:33:10 pm        147
ក្រុមអ្នកជំនាញនិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមបំផ្លាញរោងចក្រថាមពល និងស្ពានរបស់អ៊ីរ៉ង់ ប៉ុន្តែការទម្លាក់គ្រាប់បែកលើរោងចក្រអគ្គិសនី ទំនងជានឹងជំរុញឲ្យមានវិបត្តិមនុស្សធម៌ និងការសងសឹកយ៉ាងខ្លាំងក្លាពីទីក្រុងតេអេរ៉ង់។ ការវាយប្រហារតាមអាកាសពីមុនពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក្នុងអំឡុងពេលសង្គ្រាមជាង ៥សប្តាហ៍ បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល ដូចជារោងចក្រផលិតឧស្ម័ន ឬឃ្លាំងស្តុកប្រេង រួមទាំងផ្លូវដឹកជញ្ជូនផងដែរ។ប៉ុន្តែការធ្វើឲ្យរោងចក្រថាមពលប្រហែល ៩០ របស់អ៊ីរ៉ង់លែងមានដំណើរការ នឹងបង្កឲ្យផលវិបាកកើនឡើងភ្លាមៗសម្រាប់ជនស៊ីវិល និងសេដ្ឋកិច្ចក្នុងស្រុក។យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ទុនបម្រុងឧស្ម័នយ៉ាងច្រើនសន្ធឹកសន្ធាប់របស់អ៊ីរ៉ង់ ត្រូវបានប្រើប្រាស់ ដើម្បីបង្កើតអគ្គិសនីប្រហែល ៧៩ ភាគរយរបស់ប្រទេសនេះ៕

ប្រមុខណាតូ នឹងជួបពិភាក្សាជាមួយលោក Trump ខណៈបទឈប់បាញ់ រវាងអាមេរិក និងអ៊ីរ៉ង់ ចាប់ផ្តើម

2026/04/08 03:29:58 pm        67
ប្រមុខអង្គការណាតូ (NATO) លោក Mark Rutte នឹងធ្វើកិច្ចចរចាជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃពុធ (ទី៨ ខែមេសា ឆ្នាំ២០២៦) នេះ ពោលគឺមួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានយល់ព្រមលើបទឈប់បាញ់រយៈពេល ២សប្តាហ៍។ប្រធានាធិបតីអាមេរិក បានសម្តែងការខឹងសម្បា ចំពោះការបដិសេធរបស់ដៃគូលោកខាងលិច ក្នុងការគាំទ្រសង្គ្រាមរបស់លោកលើអ៊ីរ៉ង់ ដែលធ្វើឲ្យសម្ព័ន្ធមិត្តឆ្លងមហាសមុទ្រអាត្លង់ទិកអាយុកាល ៧៧ឆ្នាំនេះរង្គោះរង្គើ។ លោក Trump បានហៅដៃគូអង្គការណាតូថា ជា «ក្រុមកំសាក» ចំពោះការរឹតត្បិតការចូលប្រើប្រាស់មូលដ្ឋានទ័ពរបស់កងកម្លាំងអាមេរិក នៅលើទឹកដីរបស់ពួកគេ និងចំពោះការបដិសេធមិនដឹកនាំកិច្ចប្រឹងប្រែង ដើម្បីបើកច្រកសមុទ្រ Hormuz។ប៉ុន្តែអគ្គលេខាធិការអង្គការណាតូ បាននិយាយដោយមោទនភាពពីការបញ្ចុះបញ្ចូលឲ្យលោក Trump ព្រមមានប្រតិបត្តិការឡើងវិញ ហើយនឹងសម្លឹងដល់ការធ្វើដូច្នេះជាថ្មីម្តងទៀត នៅពេលដែលលោកជួបជាមួយប្រធានាធិបតីរូបនេះ ក៏ដូចជាអ្នកការទូតជាន់ខ្ពស់អាមេរិក លោក Marco Rubio និងរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth។គួរបញ្ជាក់ថា អង្គការណាតូ ត្រូវបានរុញច្រានម្តងហើយម្តងទៀតចូលទៅក្នុងវិបត្តិ ចាប់តាំងពីលោក Trump បានវិលត្រឡប់ទៅកាន់អំណាចវិញ នៅឆ្នាំ២០២៥ ហើយធ្ងន់ធ្ងរបំផុត គឺការគំរាមកំហែងរបស់លោក ក្នុងការដណ្តើមគ្រប់គ្រងកោះ Greenland ដ៏ធំល្វឹងល្វើយពីប្រទេសដាណឺម៉ាក ដែលជាសមាជិករបស់សម្ព័ន្ធភាពយោធាជាមួយគ្នា៕

ពិភពលោកស្វាគមន៍បទឈប់បាញ់ រវាងអាមេរិក និងអ៊ីរ៉ង់ និងជំរុញមានសន្តិភាពយូរអង្វែង នៅមជ្ឈិមបូព៌ា

2026/04/08 03:26:55 pm        73
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានយល់ព្រមលើបទឈប់បាញ់រយៈពេល ២សប្តាហ៍ ដោយមានរយៈពេលត្រឹមតែមួយម៉ោងប៉ុណ្ណោះ មុនពេលដែលកាលកំណត់ថ្ងៃពុធ (ទី៨ ខែមេសា ឆ្នាំ២០២៦) របស់លោកប្រធានាធិបតី Donald Trump ក្នុងការបំផ្លាញប្រទេសនេះ ត្រូវផុត ដោយទីក្រុងតេអេរ៉ង់ នឹងបើកច្រកសមុទ្រហ័រមូសឡើងវិញជាបណ្តោះអាសន្ន។ក្រោយឈានដល់កិច្ចព្រមព្រៀងនោះ ភាគីទាំង២ បានអះអាងដូចគ្នាថា ខ្លួនគឺជាអ្នកឈ្នះ ក្នុងជម្លោះរយៈពេលជាង ១ខែនេះ ដែលបានធ្វើឲ្យទីផ្សារហិរញ្ញវត្ថុសកលរង្គោះរង្គើ និងធ្វើឲ្យតម្លៃប្រេងហក់ឡើងខ្ពស់ខ្លាំង ដោយលោក Trump បានប្រាប់សារព័ត៌មាន AFP ថា កិច្ចព្រមព្រៀងនេះ គឺជា «ជ័យជម្នះទាំងស្រុង និងពេញលេញ» សម្រាប់សហរដ្ឋអាមេរិក។តែអ៊ីរ៉ង់ក៏បានចាត់ទុកបទឈប់បាញ់នេះថា ជាជ័យជម្នះមួយ ហើយបានបញ្ជាក់ថា ខ្លួនបានយល់ព្រមចរចាជាមួយទីក្រុងវ៉ាស៊ីនតោន ដែលត្រូវចាប់ផ្តើមនៅថ្ងៃសុក្រ ក្នុងប្រទេសប៉ាគីស្ថាន ជាមាគ៌ាមួយ ដើម្បីឆ្បោះទៅរកការបញ្ចប់ជម្លោះ។សេចក្តីថ្លែងការណ៍មួយពីក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៊ីរ៉ង់ បានលើកឡើងថា៖ «សត្រូវបានរងបរាជ័យដែលមិនអាចប្រកែកបាន ជាប្រវត្តិសាស្ត្រ និងយ៉ាងធ្ងន់ធ្ងរ នៅក្នុងសង្គ្រាមដ៏ទន់ខ្សោយ ខុសច្បាប់ និងឧក្រិដ្ឋកម្មរបស់ខ្លួន ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ អ៊ីរ៉ង់ទទួលបានជ័យជម្នះយ៉ាងធំធេង»។គួរបញ្ជាក់ថា ទាំងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន បានប្រកាសថា ភាគីទាំង២ បានយល់ព្រមលើបទឈប់បាញ់រយៈពេល ២សប្តាហ៍ ដោយវាបានកើតឡើងត្រឹមតែមួយម៉ោងប៉ុណ្ណោះ មុនពេលដែលថ្ងៃផុតកំណត់របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការ «បំផ្លាញ» អ៊ីរ៉ង់ មកដល់៕

ភាគីទាំង២ អះអាងពីជ័យជម្នះ ក្រោយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់យល់ព្រមលើបទឈប់បាញ់

2026/04/08 03:10:24 pm        81
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានយល់ព្រមលើបទឈប់បាញ់រយៈពេល ២សប្តាហ៍ ដោយមានរយៈពេលត្រឹមតែមួយម៉ោងប៉ុណ្ណោះ មុនពេលដែលកាលកំណត់ថ្ងៃពុធ (ទី៨ ខែមេសា ឆ្នាំ២០២៦) របស់លោកប្រធានាធិបតី Donald Trump ក្នុងការបំផ្លាញប្រទេសនេះ ត្រូវផុត ដោយទីក្រុងតេអេរ៉ង់ នឹងបើកច្រកសមុទ្រហ័រមូសឡើងវិញជាបណ្តោះអាសន្ន។ក្រោយឈានដល់កិច្ចព្រមព្រៀងនោះ ភាគីទាំង២ បានអះអាងដូចគ្នាថា ខ្លួនគឺជាអ្នកឈ្នះ ក្នុងជម្លោះរយៈពេលជាង ១ខែនេះ ដែលបានធ្វើឲ្យទីផ្សារហិរញ្ញវត្ថុសកលរង្គោះរង្គើ និងធ្វើឲ្យតម្លៃប្រេងហក់ឡើងខ្ពស់ខ្លាំង ដោយលោក Trump បានប្រាប់សារព័ត៌មាន AFP ថា កិច្ចព្រមព្រៀងនេះ គឺជា «ជ័យជម្នះទាំងស្រុង និងពេញលេញ» សម្រាប់សហរដ្ឋអាមេរិក។តែអ៊ីរ៉ង់ក៏បានចាត់ទុកបទឈប់បាញ់នេះថា ជាជ័យជម្នះមួយ ហើយបានបញ្ជាក់ថា ខ្លួនបានយល់ព្រមចរចាជាមួយទីក្រុងវ៉ាស៊ីនតោន ដែលត្រូវចាប់ផ្តើមនៅថ្ងៃសុក្រ ក្នុងប្រទេសប៉ាគីស្ថាន ជាមាគ៌ាមួយ ដើម្បីឆ្បោះទៅរកការបញ្ចប់ជម្លោះ។សេចក្តីថ្លែងការណ៍មួយពីក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៊ីរ៉ង់ បានលើកឡើងថា៖ «សត្រូវបានរងបរាជ័យដែលមិនអាចប្រកែកបាន ជាប្រវត្តិសាស្ត្រ និងយ៉ាងធ្ងន់ធ្ងរ នៅក្នុងសង្គ្រាមដ៏ទន់ខ្សោយ ខុសច្បាប់ និងឧក្រិដ្ឋកម្មរបស់ខ្លួន ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ អ៊ីរ៉ង់ទទួលបានជ័យជម្នះយ៉ាងធំធេង»។គួរបញ្ជាក់ថា ទាំងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន បានប្រកាសថា ភាគីទាំង២ បានយល់ព្រមលើបទឈប់បាញ់រយៈពេល ២សប្តាហ៍ ដោយវាបានកើតឡើងត្រឹមតែមួយម៉ោងប៉ុណ្ណោះ មុនពេលដែលថ្ងៃផុតកំណត់របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការ «បំផ្លាញ» អ៊ីរ៉ង់ មកដល់៕

អ្នកនយោបាយអាមេរិក មានប្រតិកម្មចំពោះបទឈប់បាញ់នៅអ៊ីរ៉ង់របស់លោក Trump

2026/04/08 02:26:10 pm        68
អ្នកនយោបាយនៅសហរដ្ឋអាមេរិកភាគច្រើនបានស្វាគមន៍ចំពោះបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ដោយសម្ព័ន្ធមិត្តក្រុមសាធារណរដ្ឋមួយចំនួនរបស់លោកប្រធានាធិបតី Donald Trump បានសម្តែងមន្ទិលសង្ស័យអំពីកិច្ចព្រមព្រៀងដែលអាចធ្វើទៅបាន ខណៈក្រុមប្រជាធិបតេយ្យបានអំពាវនាវជាថ្មីឱ្យមានការទទួលខុសត្រូវជុំវិញ «សង្គ្រាមខុសច្បាប់»។លោក Trump បានប្រកាសបទឈប់បាញ់កាលពីថ្ងៃអង្គារ ប្រហែល១០ម៉ោងបន្ទាប់ពីប្រកាសថា «អរិយធម៌ទាំងមូលនឹងបាត់បង់នៅយប់នេះ»។ បទឈប់បាញ់រយៈពេលពីរសប្តាហ៍ នឹងមើលឃើញអ៊ីរ៉ង់បើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន នឹងចរចាបញ្ចប់សង្គ្រាម។សមាជិកព្រឹទ្ធសភា លោក Lindsey Graham ដែលជាសម្ព័ន្ធមិត្តរបស់លោក Trump និងជាអ្នកនិយាយឥតសំចៃពីអ៊ីរ៉ង់នៅក្នុងសភា បាននិយាយថា លោកគាំទ្រផ្នែកការទូត និងកោតសរសើរចំពោះ «ការខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការព្យាយាមស្វែងរកដំណោះស្រាយផ្នែកការទូត»។ប៉ុន្តែលោកបាននិយាយថា លោក «ប្រុងប្រយ័ត្នបំផុត» អំពីរបាយការណ៍ជុំវិញកិច្ចព្រមព្រៀងបទឈប់បាញ់នេះ។ លោក Trump បាននិយាយនៅក្នុងសេចក្តីប្រកាសឈប់បាញ់របស់លោកថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ «ស្ថិតនៅឆ្ងាយពីកិច្ចព្រមព្រៀងច្បាស់លាស់» ហើយបានពិពណ៌នាអំពីផែនការ១០ ចំណុចដែលស្នើឡើងដោយទីក្រុងតេអេរ៉ង់ថា ជា «មូលដ្ឋានដែលអាចដំណើរការបានដើម្បីចរចា»។ខណៈខ្លឹមសារនៃកិច្ចព្រមព្រៀងនាពេលអនាគតណាមួយនៅតែមិនច្បាស់លាស់ មន្ត្រីអ៊ីរ៉ង់និយាយថា ផែនការ ១០ ចំណុចនេះ រួមមានទាំងការបន្ធូរបន្ថយទណ្ឌកម្មសម្រាប់អ៊ីរ៉ង់ និងអនុញ្ញាតឱ្យប្រទេសនេះរក្សាការគ្រប់គ្រងនៅច្រកសមុទ្រ Hormuz។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានឲ្យដឹងថា សំណើនេះក៏និយាយផងដែរថា សហរដ្ឋអាមេរិកនឹងទទួលយកការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមក្នុងស្រុករបស់អ៊ីរ៉ង់។

នាយករដ្ឋមន្ត្រីអូស្ត្រាលី រិះគន់វោហារសាស្ត្ររបស់លោក Trump ខណៈបានស្វាគមន៍បទឈប់បាញ់

2026/04/08 11:40:47 am        92
នាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលី លោក Anthony Albanese នៅថ្ងៃពុធ ទី៨ ខែមេសានេះ បានស្វាគមន៍ចំពោះបទឈប់បាញ់នៅមជ្ឈិមបូព៌ា ដែលបានធ្វើឡើងរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ ខណៈក៏បានរិះគន់វោហារសាស្ត្ររបស់លោកប្រធានាធិបតី Donald Trump។លោក Trump បានព្រមព្រៀងចំពោះបទឈប់បាញ់រយៈពេលពីរសប្តាហ៍ តិចជាងពីរម៉ោងមុនកាលបរិច្ឆេទផុតកំណត់របស់លោកសម្រាប់ទីក្រុងតេអេរ៉ង់ដើម្បីឲ្យបើកច្រកសមុទ្រ Hormuz ឡើងវិញ បើមិនដូច្នេះទេត្រូវប្រឈមនឹងការវាយប្រហារយ៉ាងខ្លាំងក្លាលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់ខ្លួន។ការប្រកាសរបស់លោកនៅលើបណ្តាញផ្សព្វផ្សាយសង្គម បង្ហាញពីការផ្លាស់ប្តូរភ្លាមៗកាលពីថ្ងៃមុន នៅពេលដែលលោកបានចេញការព្រមានមិនធម្មតាមួយថា «អរិយធម៌ទាំងមូលនឹងបាត់បង់នៅយប់នេះ» ប្រសិនបើការទាមទាររបស់លោក មិនត្រូវបានបំពេញ។លោក Albanese បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Sky News Australia ថាបទឈប់បាញ់គឺត្រូវបានស្វាគមន៍ ប៉ុន្តែវោហារសាស្ត្ររបស់លោក Trump គឺជារឿងគួរឱ្យព្រួយបារម្ភ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ផ្សព្វផ្សាយ​សេចក្តី​ជូន​ដំណឹង​ស្ដីពី​រដូវបិទនេសាទ
05/31/2026 12:05 PM
អ្នកដាំទុរេនស្រុកចម្ការលើ​ចង់ឲ្យអ្នកលក់ប្រកាន់ភាពស្មោះត្រង់លើអតិថិជន
05/31/2026 12:05 PM
មេបញ្ជាការតំបន់​ប្រតិបត្តិ​ការ​សឹក​រង​កំពង់ឆ្នាំង នាំយកអំណោ​ឧបត្ថម្ភដល់កុមារីកំព្រា កំពុង​មើល​ថែ​ប្អូន​តូច​នៅ​កំពង់ឆ្នាំង
05/31/2026 12:05 PM
ក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃ ណែនាំអាជ្ញាធរផ្សព្វផ្សាយ​ពីច្បាប់​កាតព្វកិច្ច​យោធា​ដល់​ពលរដ្ឋ
05/31/2026 11:05 AM
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់
05/31/2026 11:05 AM
ករណីឆ្លងសង្ស័យជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោកើនឡើងដល់ ១.០២៨នាក់
05/31/2026 11:05 AM
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
05/31/2026 11:05 AM
សាធារណជនគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដើម្បីលើកកម្ពស់ការថែទាំសុខភាពកុមារ
05/31/2026 10:05 AM
កូរ៉េខាងត្បូងពង្រឹងប្រព័ន្ធប្រឆាំងនុយក្លេអ៊ែរ-មីស៊ីល និងជំរុញកិច្ចសហប្រតិបត្តិការជាមួយអាមេរិក
05/31/2026 10:05 AM
ព្យុះខ្សាច់ដ៏ខ្លាំងក្លាបានបោកបក់ឆ្លងកាត់តំបន់ជាច្រើនក្នុងរដ្ឋវាលខ្សាច់ Rajasthan របស់ឥណ្ឌា
05/31/2026 10:05 AM