រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់

ព័ត៌មានអន្តរជាតិ

លោក Trumpថា សង្គមមនុស្សទាំងមូលនឹងត្រូវស្លាប់នៅយប់នេះ បើសិនជាអ៊ីរ៉ង់មិនបង្កើតកិច្ចព្រមព្រៀង

2026/04/07 08:30:51 pm        114
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានព្រមានថា សង្គមមនុស្សទាំងមូល នឹងត្រូវស្លាប់ នៅអ៊ីរ៉ង់ ក្នុងថ្ងៃអង្គារនេះ បើសិនជាទីក្រុងតេអេរ៉ង់ មិនគោរពឱសានវាទរបស់លោក ដើម្បីទទួលយកការទាមទារសង្រ្គាមសហរដ្ឋអាមេរិក ។ លោកបានសរសេរនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Truth Social របស់លោកថា សង្គមមនុស្សទាំងមូល នឹងត្រូវស្លាប់នៅយប់នេះ មិនអាចត្រឡប់មកវិញបានម្តងទៀតទេ ។ លោកមិនចង់ឲ្យវាកើតឡើងនោះទេ ប៉ុន្តែវាប្រហែលជាអាចនឹងកើតឡើង ។លោក Trumpពុំបានផ្តល់រឿងរ៉ាវលម្អិតនោះទេ ប៉ុន្តែលោកបាននិយាយរួចហើយថា យោធាសហរដ្ឋអាមេរិកអាចទម្លាក់គ្រាប់បែកលើស្ពានអ៊ីរ៉ង់ រោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ឲ្យក្លាយទៅជាយុគសម័យថ្ម ។លោក Trump បានប្រកាសឱសានវាទនៅយប់ពាក់កណ្តាលអាធ្រាត្រម៉ោងសកលថ្ងៃអង្គារនេះ សម្រាប់អ៊ីរ៉ង់ ដើម្បីបញ្ចប់ការបិទតាមព្រឹត្តន័យរបស់ពួកគេនៅច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកយុទ្ធសាស្រ្តដ៏តូចចង្អៀតមួយ ប្រើប្រាស់សម្រាប់កដឹកជញ្ជូនប្រេង និងទំនិញផ្សេងទៀត ។កាលពីថ្ងៃចន្ទលោកនិយាយថា សំណើរបទឈប់បាញ់បណ្តោះអាសន្ន ត្រូវបានផ្សព្វផ្សាយថាមិនគ្រប់គ្រាន់ ។អ៊ីរ៉ង់ បានច្រានចោលសម្ពាធសហរដ្ឋអាមេរិក ក្នុងនោះសារព័ត៌មានរាយការណ៍ថា អាជ្ញាធរនិយាយយ៉ាងទទួចថា ជំនួសឲ្យបទឈប់បាញ់ ពួកគេចង់បានការបញ្ចប់សង្រ្គាមទាំងស្រុង ។នៅក្នុងសារបង្ហោះតាមបណ្តាញសង្គម Truth Social របស់លោក លោក Trump បានបើកទ្វារសម្រាប់កិច្ចព្រមព្រៀងម៉ោងចុងក្រោយ ។ខណៈពេលនោះដែរ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍នៅថ្ងៃអង្គារថា សំឡេងផ្ទុះត្រូវបានឮនៅលើកោះ Kharg របស់ប្រទេសអ៊ីរ៉ង់ ស្ថិតក្នុងឈូងសមុទ្រពែរ្ស បន្ទាប់ពីមានការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល មុនដល់ឱសានវាទរបស់លោក Trump នៅយប់នេះ ៕

[UPDATE] លោក Trump បញ្ជាក់ថា «អារ្យធម៌ទាំងមូលនឹងលែងមាននៅយប់នេះ» បើអ៊ីរ៉ង់មិនធ្វើកិច្ចព្រមព្រៀង

2026/04/07 08:21:40 pm        168
ប្រធានាធិបតី Donald Trump បានព្រមានថា «អារ្យធម៌ទាំងមូលនឹងលែងមាន» នៅក្នុងប្រទេសអ៊ីរ៉ង់ នាថ្ងៃអង្គារ (ទី៧ ខែមេសា ឆ្នាំ២០២៦) នេះ ប្រសិនបើប្រទេសនេះមិនព្រមតាមឱសានវាទរបស់លោក ក្នុងការទទួលយកការទាមទារទាក់ទងនឹងសង្គ្រាមរបស់សហរដ្ឋអាមេរិកទេនោះ។លោក Trump បានសរសេរនៅលើវេទិកាបណ្ដាញសង្គម Truth Social របស់លោកថា៖ «អារ្យធម៌ទាំងមូលនឹងលែងមាននៅយប់នេះ ពោលគឺគ្មានថ្ងៃអាចនាំមកវិញបានឡើយ។ ខ្ញុំមិនចង់ឲ្យរឿងនោះកើតឡើងទេ ប៉ុន្តែវាប្រហែលជានឹងកើតឡើង»។លោក Trump មិនបានផ្តល់សេចក្ដីលម្អិតទេ ប៉ុន្តែលោកបាននិយាយរួចហើយថា យោធាអាមេរិកអាចទម្លាក់គ្រាប់បែកលើស្ពាន រោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផ្សេងទៀតរបស់អ៊ីរ៉ង់ រហូតធ្វើឲ្យធ្លាក់ចូលទៅក្នុង «យុគថ្មរំលីង»។លោក Trump បានប្រកាសថ្ងៃផុតកំណត់នៅពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារនេះ (តាមពេលវេលាម៉ោងសកល) ដើម្បីឲ្យអ៊ីរ៉ង់បញ្ចប់ការបិទច្រកសមុទ្រ Hormuz ជាផ្លូវទឹកយុទ្ធសាស្ត្រដ៏តូចចង្អៀតដែលប្រើសម្រាប់ដឹកជញ្ជូនប្រេង និងទំនិញផ្សេងទៀត។កាលពីថ្ងៃចន្ទ លោកបានលើកឡើងថា សំណើបទឈប់បាញ់បណ្តោះអាសន្នដែលកំពុងមាន គឺមិនគ្រប់គ្រាន់ទេ។ អ៊ីរ៉ង់បានបដិសេធមិនចុះញ៉មនឹងសម្ពាធរបស់សហរដ្ឋអាមេរិក ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ថា អាជ្ញាធរកំពុងទទូចថា ជំនួសឲ្យការមានត្រឹមតែបទឈប់បាញ់ ប្រទេសនេះចង់បញ្ចប់សង្គ្រាមទាំងស្រុងតែម្ដង៕

ចិនសង្ឃឹមថា ភាគីពាក់ព័ន្ធនឹងសង្រ្គាមអ៊ីរ៉ង់អាចក្តាប់ឱកាស ដើម្បីសន្តិភាព និងចាប់ផ្តើមកិច្ចពិភាក្សាឡើងវិញ

2026/04/07 08:18:53 pm        28
អ្នកនាំពាក្យក្រសួងការបរទេសចិននិយាយនៅថ្ងៃអង្គារនេះថា ចិនសង្ឃឹមថា ភាគីពាក់ព័ន្ធទាំងអស់នឹងក្តាប់ឱកាស ដើម្បីសន្តិភាព និងដោះស្រាយការខ្វែងគំនិតគ្នារបស់ពួកគេ តាមរយៈកិច្ចសន្ទនា ។ពេលសួរពីសំណើបទឈប់បាញ់របស់សហរដ្ឋអាមេរិករៀបចំឡើងដោយប៉ាគីស្ថាន ដែលត្រូវបានច្រានចោលដោយអ៊ីរ៉ង់ អ្នកស្រី Mao Ning គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិន និយាយថា ចិនស្វាគមន៍កិច្ចខិតខំទាំងអស់ ដែលនាំមកនូវសន្តិភាព ហើយនិងគាំទ្រកិច្ចខិតខំសម្របសម្រួលដ៏សកម្មរបស់ប៉ាគីស្ថាន ។អ្នកស្រី Ning និយាយនៅក្នុងសន្និសីទសារព័ត៌មានថា បទឈប់បាញ់បន្ទាន់ និងការចាប់ផ្តើមឡើងវិញកិច្ចសន្ទនា គឺជាបំណងរួមរបស់សហគមន៍អន្តរជាតិ ។ ចិនត្រៀមខ្លួនផងដែរក្នុងការដើរតួលក្ខណៈស្ថាបនា ពាក់ព័ន្ធនឹងជម្លោះមួយនេះ ។យោងតាមប្រភពដែលដឹងផែនការនេះ បានឲ្យដឹងថា អ៊ីរ៉ង់បានច្រានចោលសំណើសហរដ្ឋអាមេរិករៀបចំដោយប៉ាគីស្ថាន សម្រាប់បទឈប់បាញ់បន្ទាន់ និងការដកចេញការបិទដោយប្រសិទ្ធិភាពច្រកសមុទ្រ Hormuz ដើម្បីឲ្យមានកិច្ចពិភាក្សាដោះស្រាយសន្តិភាពទ្រង់ទ្រាយធំក្នុងរយៈពេល ១៥-២០ថ្ងៃ ៕

អ៊ីរ៉ង់គំរាមរំខានការផ្គត់ផ្គង់ប្រេង និងឧស្ម័ន ក្នុងតំបន់ «ជាច្រើនឆ្នាំ» បើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលត្រូវបានវាយប្រហារ

2026/04/07 08:18:32 pm        26
នៅថ្ងៃអង្គារ (ទី៧ ខែមេសា ឆ្នាំ២០២៦) នេះ អ៊ីរ៉ង់បានព្រមានថា ខ្លួនអាចរំខានដល់ការផ្គត់ផ្គង់ប្រេង និងឧស្ម័ន នៅក្នុងតំបន់ «រយៈពេលជាច្រើនឆ្នាំ» ទៅមុខ ប្រសិនបើសហរដ្ឋអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់ប្រទេស។ក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានបញ្ជាក់ថា ខ្លួននឹងសងសឹកឲ្យហួសពីតំបន់នេះ ប្រសិនបើអ្វីដែលខ្លួនចាត់ទុកថា «បន្ទាត់ក្រហម» ត្រូវបានឆ្លងកាត់។IRGC បានគំរាមថា៖ «យើងនឹងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់អាមេរិក និងដៃគូរបស់ខ្លួន ដែលនឹងធ្វើឲ្យលែងមានប្រេង និងឧស្ម័ន សម្រាប់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន នៅក្នុងតំបន់ រយៈពេលជាច្រើនឆ្នាំ»។IRGC បានបន្ថែមថា រហូតមកដល់ពេលនេះ អ៊ីរ៉ង់បានអនុវត្តការអត់ធ្មត់ ក្នុងការឆ្លើយតបរបស់ខ្លួន ដោយលើកឡើងពីការពិចារណា ទាក់ទងនឹងភាពជាអ្នកជិតខាងល្អ។ កងកម្លាំងនេះបានប្រាប់ថា៖ «ប៉ុន្តែការពិចារណាទាំងអស់នេះ អាចត្រូវបានបាត់ នាពេលឥឡូវនេះ»។សេចក្តីថ្លែងការណ៍នេះបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់មិនបានផ្តួចផ្តើមការវាយប្រហារលើគោលដៅស៊ីវិលទេ ប៉ុន្តែនឹងឆ្លើយតបទៅនឹងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់ខ្លួន។ការអំពាវនាវនេះបានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមទម្លាក់គ្រាប់បែកលើរោងចក្រថាមពល និងស្ពានឆ្លងកាត់របស់អ៊ីរ៉ង់ ប្រសិនបើទីក្រុងតេអេរ៉ង់មិនព្រមបើកច្រកសមុទ្រ Hormuz ឡើងវិញ និងឈានដល់កិច្ចព្រមព្រៀងមួយ នៅវេលាម៉ោង ៨យប់ថ្ងៃអង្គារ ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ០០ ម៉ោងសកល នាថ្ងៃពុធ)៕

WHO ៖ ការជម្លៀសផ្នែកវេជ្ជសាស្រ្តនៅតំបន់ហ្កាហ្សា បានផ្អាក ក្រោយកម្មករជាប់កិច្ចសន្យាម្នាក់ត្រូវបានសម្លាប់

2026/04/07 08:18:05 pm        53
អង្គការសុខភាពពិភពលោក(WHO)និយាយថា ការជម្លៀសផ្នែកវេជ្ជសាស្រ្ត ត្រូវបានផ្អាកនៅតំបន់ហ្កាហ្សា ក្រោយកម្មករជាប់កិច្ចសន្យាម្នាក់ ដែលផ្តល់សេវាកម្មជូន WHOត្រូវបានសម្លាប់កាលពីថ្ងៃចន្ទ អំឡុងឧបទ្ទេវហេតុសន្តិសុខ ។លោក Christian Lindmeier គឺជាអ្នកនាំពាក្យអង្គការ WHOនិយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងសហ្សឺណែវ ប្រទេសស្វីសនាថ្ងៃអង្គារនេះថា បន្ទាប់ពីឧបទ្ទេវហេតុកាលពីថ្ងៃចន្ទ អង្គការ WHO បានផ្អាកការជម្លៀសផ្នែកវេជ្ជសាស្រ្ត សម្រាប់អ្នកជំងឺចេញពីតំបន់ហ្កាហ្សា ឆ្លងកាត់ច្រកព្រំដែន Rafahចូលទៅក្នុងប្រទេសអេហ្ស៊ីប ។លោកថា ការជម្លៀសផ្នែកវេជ្ជសាស្រ្តនេះ នឹងបន្តផ្អាករហូតដល់មានការជូនដំណឹងបន្ថែមទៀត ។ លោក Lindmeier និយាយដោយពុំបានបញ្ជាក់លម្អិតពីឧបទ្ទេវហេតុនេះថា សមាជិក WHOចំនួន ២រូប បានមានវត្តមាននៅទីនោះផងដែរ ប៉ុន្តែពួកគេមិនរងរបួសនោះទេ ។លោកនិយាយទៀតថា ពួកយើងសូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារ មនុស្សជាទីស្រលាញ់ និងសហការីរបស់កម្មករដែលត្រូវបានសម្លាប់ ។ ឧបទ្ទេវហេតុនេះ បច្ចុប្បន្នកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ក្រុមអាជ្ញាធរពាក់ព័ន្ធ ៕

BREAKING NEWS ៖ សង្គមមនុស្សទាំងមូលនឹងត្រូវស្លាប់នៅយប់នេះ បើសិនជាអ៊ីរ៉ង់មិនបង្កើតកិច្ចព្រមព្រៀង

2026/04/07 08:11:26 pm        530
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានព្រមានថា សង្គមមនុស្សទាំងមូល នឹងត្រូវស្លាប់ នៅអ៊ីរ៉ង់ ក្នុងថ្ងៃអង្គារនេះ បើសិនជាទីក្រុងតេអេរ៉ង់ មិនគោរពឱសានវាទរបស់លោក ដើម្បីទទួលយកការទាមទារសង្រ្គាមសហរដ្ឋអាមេរិក ។ លោកបានសរសេរនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Truth Social របស់លោកថា សង្គមមនុស្សទាំងមូល នឹងត្រូវស្លាប់នៅយប់នេះ មិនអាចត្រឡប់មកវិញបានម្តងទៀតទេ ។ លោកមិនចង់ឲ្យវាកើតឡើងនោះទេ ប៉ុន្តែវាប្រហែលជាអាចនឹងកើតឡើង ៕

ឧបទ្ទេវហេតុរថភ្លើងល្បឿនលឿនបុករថយន្តយោធានៅបារាំង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់

2026/04/07 07:41:51 pm        50
ប្រតិបត្តិករផ្លូវរថភ្លើង និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នៅថ្ងៃអង្គារនេះ រថភ្លើងល្បឿនលឿន បានបុកជាមួយរថយន្តធំដឹកគ្រឿងយុទ្ធោបករណ៍នៅចំណុចផ្លូវឆ្លងកាត់ជិតទីក្រុង Calais បណ្តាលឲ្យអ្នកបើករថភ្លើងម្នាក់ស្លាប់ ។ចំណែកឯមនុស្ស ១៣នាក់ផ្សេងទៀត បានរងរបួស ហើយក្នុងនោះ មនុស្ស ២នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។ប្រតិបត្តិករផ្លូវរថភ្លើង SNCF និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នៅវេលាម៉ោង ៧ព្រឹក ម៉ោងក្នុងស្រុក ថ្ងៃអង្គារ នៅជិតទីក្រុង Bully-les-Mines រថភ្លើងល្បឿនលឿនមួយគ្រឿង ធ្វើដំណើរចេញពីទីក្រុង Dunkirk ឆ្ពោះទៅកាន់ទីក្រុងប៉ារីស បានបុកជាមួយរថយន្តមួយគ្រឿងដែលដឹកគ្រឿងយុទ្ធោបករណ៍ ។ពួកគេបន្តថា ការធ្វើចរាចរណ៍ត្រូវបានបង្អាក់ ហើយការអាក់ខាន ត្រូវបានគេរំពឹងថា នឹងបន្តរហូត ពេញមួយថ្ងៃ ៕

BREAKING NEWS ៖ ​ប្រព័ន្ធផ្សព្វផ្សាយ៖ ការផ្ទុះកក្រើកកោះ Kharg របស់អ៊ីរ៉ង់ មុនឱសាទវាទរបស់លោក Trump នៅយប់នេះ

2026/04/07 07:40:35 pm        304
​ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍នៅថ្ងៃអង្គារ (ទី៧ ខែមេសា ឆ្នាំ២០២៦) នេះថា សំឡេងផ្ទុះត្រូវបានឮនៅលើកោះ Kharg របស់ប្រទេសអ៊ីរ៉ង់ ក្នុងឈូងសមុទ្រពែរ្ស បន្ទាប់ពីមានការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល មុនដល់ឱសានវាទរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump នៅយប់នេះ។ទីភ្នាក់ងារសារព័ត៌មាន Mehr បានឲ្យដឹងថា យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសជាច្រើនលើក នៅលើកោះនេះ ដែលបណ្តាលឲ្យមានការផ្ទុះជាច្រើន។ មិនទាន់មានព័ត៌មានលម្អិត អំពីអ្នកស្លាប់ និងរបួស ឬការខូចខាតនៅឡើយទេ។គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន Trump បាននិយាយថា គោលដៅយោធាទាំងអស់ នៅលើកោះ Kharg «ត្រូវបានបំផ្លាញទាំងស្រុង»។ លោក Trump ក៏បានបង្ហាញការចាប់អារម្មណ៍ផងដែរ ក្នុងការ «គ្រប់គ្រង» ប្រេងរបស់អ៊ីរ៉ង់ ដោយបានលើកឡើងថា ការដណ្តើមកាន់កាប់កោះ Kharg ដែលជាស្ថានីយនាំចេញប្រេងដ៏សំខាន់របស់អ៊ីរ៉ង់ គឺជាជម្រើសមួយក្នុងចំណោមជម្រើសដែលកំពុងស្ថិតក្នុងការពិចារណា។ជម្លោះក្នុងតំបន់ បានបន្តកើនឡើង ចាប់តាំងពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានចាប់ផ្តើមការវាយលុកលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដោយបានសម្លាប់មនុស្សជាង ១.៣៤០នាក់ រួមមានទាំងមេដឹកនាំកំពូល លោក Ayatollah Ali Khamenei ផងដែរ។ អាជ្ញាធរអ៊ីរ៉ង់មិនទាន់បានធ្វើបច្ចុប្បន្នភាពចំនួនអ្នកស្លាប់នៅឡើយទេ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ៕

រថយន្តដឹកទំនិញបិទផ្លូវហាយវ៉េនៅជិតទីក្រុង Nantesប្រទេសបារាំង ខណៈម្ចាស់ធុរកិច្ចតវ៉ាប្រឆាំងប្រេងឡើងថ្លៃ

2026/04/07 07:37:36 pm        32
នៅថ្ងៃអង្គារនេះ រថយន្តដឹកទំនិញប្រហែល ៤០គ្រឿង បានបិទផ្លូវហាយវ៉េ ស្ថិតនៅក្រៅទីក្រុង Nantes ភាគខាងលិចប្រទេសបារាំង ក្នុងនោះកម្មករនៅតំបន់នោះ ទាមទារឲ្យមានវិធានការកាត់បន្ថយតម្លៃប្រេងដែលគំរាមកំហែងដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេ ។ភាគច្រើននៃបាតុករធ្វើការក្នុងគម្រោងសំណង់ ហើយពួកគេនិយាយថា ពួកគេបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការហក់ឡើងខ្ពស់តម្លៃប្រង បណ្តាលមកពីជម្លោះនៅតំបន់មជ្ឈិមបូព៌ា ។លោក Charlotte Lucas គឺជាសហគ្រិនមួយរូបមានកិច្ចសន្យាគម្រោងសំណង់ និយាយថា បើសិនជាអ្វីៗមិនផ្លាស់ប្តូរទេនោះ លោកពិតជាមានការព្រួយបារម្ភខ្លាំងណាស់ពីរលកនៃបញ្ឈប់ការងារក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ។លោកបន្ត ប្រេងម៉ាស៊ូតឡើងថ្លៃ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់លំហូរសាច់ប្រាក់របស់ពួកយើង ដែលបច្ចុប្បន្នមិនសូវសម្បូរមានស្រាប់រួទៅហើយ ។ក្រុមបាតុករបានចែកខិត្តប័ណ្ណដល់អ្នកដំណើរ ដើម្បីពន្យល់ពីហេតុផលដែលពួកគេបិទផ្លូវហាយវ៉េបែបនេះ ៕

នាវាដឹកយន្តហោះចម្បាំង Charles de Gaulle របស់បារាំងចាកចេញពីមូលដ្ឋានទ័ពជើងទឹកនៅក្រិក

2026/04/07 07:25:04 pm        41
នាវាដឹកយន្តហោះចម្បាំង Charles de Gaulle របស់បារាំងដែលដាក់ពង្រាយទៅកាន់សមុទ្រមេឌីទែរ៉ាណេកាលពីខែមីនា បានចាកចេញពីមូលដ្ឋានទ័ពជើងទឹករបស់អង្គការណាតូ ស្ថិតក្នុងប្រទេសក្រិក នាថ្ងៃអង្គារនេះ ។យោងតាមសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា នាវាដឹកយន្តហោះនេះ បានស្ថិតក្នុងមូលដ្ឋានជើងទឹកប្រទេសក្រិក រយៈពេលប៉ុនា្មនថ្ងៃ ហើយនិងបានឈប់សំចតទីនោះ ដើម្បីចាក់ប្រេង ។បារាំង បានដាក់ពង្រាយនាវាកងទ័ពជើងទឹកជាច្រើនគ្រឿង រួមទាំងនាវាដឹកយន្តហោះទៅកាន់សមុទ្រមេឌីទែរ៉ាណេ និងសមុទ្រក្រហម ចាប់តាំងពីខែមីនារហូតមក ដែលជាផ្នែកមួយនៃការគាំទ្រការពារជាតិដល់សម្ព័ន្ធមិត្តរបស់ខ្លួនដែលរងការគំរាមកំហែងដោយសារជម្លោះនៅតំបន់មជ្ឈិមបូព៌ា ។ប្រធានាធិបតីបារាំងលោក Emmanuel Macron បានធ្វើដំណើរទៅលេងទាហាននៅលើនាវា Charles de Gaulle កាលពីថ្ងៃទី ៩ ខែមីនា ពេលដែលវាស្ថិតនៅជិតតំបន់ឆ្នេរកោះ Crete របស់ក្រិក ។មូលដ្ឋានទ័ព Souda Bay គឺជាជាមូលដ្ឋានទ័ពជើងទឹកយុទ្ធសាស្រ្តដ៏សំខាន់មួយរបស់អង្គការណាតូ សម្រាប់សហរដ្ឋអាមេរិក ។ នាវាយោធាជាច្រើនគ្រឿង បានធ្វើដំណើរមកដល់តំបន់នេះ ចាប់តាំងពីជម្លោះចាប់ផ្តើម រួមទាំងនាវាផ្ទុកយន្តហោះចម្បាំង USS Gerald R. Ford ផងដែរ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM
អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់មន្ត្រីរាជការ​​សប្បុរសជនចូលរួមយុទ្ធនាការ​ "១ម៉ឺនរៀល ១ម៉ឺននាក់"
05/31/2026 01:05 PM
អគ្គកុងស៊ុលវៀតណាម រៀបចំកម្មវិធីសប្ដាហ៍វប្បធម៌វៀតណាម ឆ្នាំ២០២៦ នៅខេត្ដសៀមរាប
05/31/2026 01:05 PM
រដ្ឋបាលខេត្តកំពតត្រៀមទុរេនទុំ ២តោន សម្រាប់ទទួលទេសចរចូលរួមព្រឹត្តិការណ៍ «មរតកផ្លែឈើ និងនំចំណីកំពត»
05/31/2026 01:05 PM
មន្ត្រីជំនាញ ស្នើដល់កសិករ សហគមន៍ និងអ្នកពាក់ព័ន្ធរួមគ្នាលើកកម្ពស់វិស័យកសិកម្មខេត្តកែប
05/31/2026 12:05 PM
គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ផ្សព្វផ្សាយ​សេចក្តី​ជូន​ដំណឹង​ស្ដីពី​រដូវបិទនេសាទ
05/31/2026 12:05 PM