រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់

ព័ត៌មានអន្តរជាតិ

ការវាយប្រហាររបស់រុស្ស៊ី នៅភាគអាគ្នេយ៍អ៊ុយក្រែន សម្លាប់មនុស្ស ៧នាក់ និងត្រូវចំរថយន្តក្រុង

2026/04/07 07:24:42 pm        44
មន្ត្រីបានប្រាប់ឲ្យដឹងថា ការវាយប្រហាររបស់រុស្ស៊ីលើទីក្រុង ២ នៅភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន នៅថ្ងៃអង្គារ (ទី៧ ខែមេសា ឆ្នាំ២០២៦) នេះ បានសម្លាប់មនុស្ស ៧នាក់ និងបណ្ដាលឲ្យមនុស្សជាង ២០នាក់ផ្សេងទៀតរងរបួស ដោយទីក្រុងគីវចោទប្រកាន់ទីក្រុងមូស្គូថា បានបង្កើនការវាយប្រហារជំនួសឲ្យការយល់ព្រមលើបទឈប់បាញ់បុណ្យ Easter ។យានដ្រូន FPV តូចមួយរបស់រុស្ស៊ី បានហោះបំបុករថយន្តក្រុងមួយគ្រឿងដែលកំពុងចូលកៀកចំណតមួយ នៅកណ្តាលទីក្រុង Nikopol។ នេះបើយោងតាមលោក Oleksandr Ganzha អភិបាលតំបន់ Dnipropetrovsk ភាគខាងកើត ដែលបានឲ្យដឹងនៅលើកម្មវិធីផ្ញើសារ Telegram។ចំណែកប្រធានាធិបតី លោក Volodymyr Zelenskiy បាននិយាយថា មនុស្ស ៤នាក់ត្រូវបានសម្លាប់ និងយ៉ាងហោចណាស់ ១៦នាក់ បានរងរបួស។ តាមរយៈសំណេរនៅលើបណ្ដាញសង្គម X លោកបានរៀបរាប់ថា៖ «នៅពេលដែលភេរវកម្មបែបនេះ ប្រឆាំងនឹងមនុស្ស និងជីវិត កើតមានឡើងជារៀងរាល់ថ្ងៃ ការរារាំងទណ្ឌកម្មថ្មី ប្រឆាំងនឹងរុស្ស៊ី ការព្យាយាមធ្វើឲ្យខ្សោយដល់ទណ្ឌកម្មដែលមានស្រាប់ និងការធ្វើជំនួញជាមួយរុស្ស៊ី ទាំងអស់នេះមើលទៅដូចចម្លែកណាស់»។រូបភាពពីគេហទំព័រ ដែលលោកបានចែករំលែក បានបង្ហាញឲ្យឃើញរថយន្តក្រុងមួយគ្រឿងដែលឆេះ ដោយបង្អួចបែកខ្ទេចខ្ទី។ ហើយមានសាកសពមនុស្ស ៣នាក់នៅលើចិញ្ចើមផ្លូវក្បែរនោះ ខណៈពេលដែលអ្នកជួយសង្គ្រោះកំពុងជួយអ្នករងរបួស។មន្ត្រីអ៊ុយក្រែន និងអង្គការសិទ្ធិមនុស្ស បានចោទប្រកាន់កងទ័ពរបស់ទីក្រុងមូស្គូថា វាយប្រហារដោយយានដ្រូន FPV ដោយចេតនា និងជាប្រព័ន្ធ លើជនស៊ីវិល ជាពិសេសនៅតំបន់ Kherson៕

ជនវាយប្រហារម្នាក់ត្រូវបានសម្លាប់ និង ២នាក់ទៀត រងរបួស អំឡុងការផ្ទុះអាវុធនៅជិតស្ថានកុងស៊ុលអ៊ីស្រាអែលនៅអ៊ីស្តង់ប៊ុល

2026/04/07 07:13:45 pm        44
អភិបាលក្រុងអ៊ីស្តង់ប៊ុលលោក Davut Gul និយាយថា នៅថ្ងៃអង្គារនេះ ជនវាយប្រហារម្នាក់ ត្រូវបានសម្លាប់ និង ២នាក់ផ្សេងទៀត បានរងរបួស អំឡុងការផ្ទុះអាវុធជាមួយនគរបាល នៅជិតស្ថានកុងស៊ុលអ៊ីស្រាអែលស្ថិតក្នុងរដ្ឋធានីប្រទេសទួរគីមួយនេះ ហើយមន្រ្តីនគរបាល ២រូប បានរងរបួសស្រាលផងដែរ ។លោក Gul និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅកន្លែងកើតហេតុថា ជនវាយប្រហារ ប្រើប្រាស់កាំភ្លើងវែង និងកាំភ្លើង ក្នុងការវាយប្រហាររបស់ពួកគេ ។ លោកបន្តថា ពុំមានមន្រ្តីការទូតណាម្នាក់នៅក្នុងស្ថានកុងស៊ុលមួយនេះឡើយ អស់រយៈពេល ២ឆ្នាំកន្លះមកហើយ ។សារព័ត៌មានរាយការណ៍ថា មន្រ្តីនគរបាល ២នាក់ បានរងរបួស នៅក្នុងឧបទ្ទេវហេតុនេះ ដែលបានកើតឡើងភ្លាមៗនៅក្រៅអគារ ជាទីដែលស្ថានកុងស៊ុលអ៊ីស្រាអែលស្ថិតនៅ ។ចាប់តាំងពីសង្រ្គាមក្រុមហាម៉ាស-អ៊ីស្រាអែលចាប់ផ្តើមកាលពីឆ្នាំ ២០២៣ វត្តមាននគរបាលប្រដាប់អាវុធ ត្រូវបានរក្សានៅទីនោះ ស្ថិតនៅជិតស្ថានកុងស៊ុលអ៊ីស្រាអែល ។ប្រភពដែលដឹងបញ្ហានេះ និយាយថា ពុំមានមន្រ្តីការទូតរូបណារបស់អ៊ីស្រាអែល ស្ថិតនៅក្នុងប្រទេសទួរគីនាបច្ចុប្បន្ននោះទេ ៕

រដ្ឋមន្ត្រីអ៊ីតាលីព្រមានថា សង្គ្រាមអ៊ីរ៉ង់ធ្វើឲ្យប៉ះពាល់ដល់ភាពជាអ្នកដឹកនាំសកលរបស់អាមេរិក

2026/04/07 07:13:21 pm        38
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីតាលី លោក Guido Crosetto បាននិយាយថា សង្គ្រាមអ៊ីរ៉ង់បានធ្វើឲ្យភាពជាអ្នកដឹកនាំសកលរបស់សហរដ្ឋអាមេរិកស្ថិតក្នុងហានិភ័យ ដោយបង្ហាញពីក្ដីបារម្ភ អំពី «ភាពវង្វែងវង្វាន់មិនអាចគ្រប់គ្រងបាន» ដែលនាំឲ្យកើនឡើងនូវភាពតានតឹងអាវុធនុយក្លេអ៊ែរ។មិនខុសពីសម្ព័ន្ធមិត្តណាតូ (NATO) ផ្សេងទៀតមួយចំនួនដែរ ដែលស្ទាក់ស្ទើរក្នុងការចូលរួមជាមួយការវាយប្រហាររបស់ប្រធានាធិបតីអាមេរិកលោក Donald Trump លើអ៊ីរ៉ង់ ប្រទេសអ៊ីតាលីកាលពីសប្តាហ៍មុន បានបដិសេធមិនអនុញ្ញាតឲ្យយន្តហោះយោធាអាមេរិកចុះចតនៅមូលដ្ឋានទ័ពអាកាស Sigonella នៅលើក្រុង Sicily ក្នុងដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ា។ក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ (ទី៧ ខែមេសា ឆ្នាំ២០២៦) លោក Crosetto បានប្រាប់សារព័ត៌មានអ៊ីតាលី Corriere della Sera ថា៖ «សង្គ្រាមនេះក៏កំពុងធ្វើឲ្យសហរដ្ឋអាមេរិកប្រឈមនឹងហានិភ័យ សម្រាប់ភាពជាអ្នកដឹកនាំសកលរបស់ខ្លួនផងដែរ«។លោក Crosetto ជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni ដែលមានទំនាក់ទំនងល្អជាមួយលោក Trump បានបន្តថា លោកបារម្ភថា ជម្លោះនេះ អាចនឹងកាន់តែធ្ងន់ធ្ងរទៅៗ ហើយបានលើកឡើងពីការទម្លាក់គ្រាប់បែកនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកនៅឆ្នាំ១៩៤៥ លើប្រទេសជប៉ុន អំឡុងសង្គ្រាមលោកលើកទី២។លោកបាននិយាយថា៖ «សូមគិតមើល មនុស្សធម្មតា ដូចពួកយើង ដែលបានសម្រេចចិត្តថា សូម្បីទីក្រុង Hiroshima និង Nagasaki ក៏ជាមធ្យោបាយដែលអាចទទួលយកបាន ដើម្បីបញ្ចប់ជម្លោះដែរ។ ជាអកុសលណាស់ យើងនៅតែមានអាវុធនុយក្លេអ៊ែរ ហើយអ្នកដែលមិនមានវា កំពុងស្វែងរកការផលិតវា។ យើងមិនបានរៀនសូត្រអ្វីទាំងអស់។ ហានិភ័យនេះ គឺជាភាពវង្វែងវង្វាន់មិនអាចគ្រប់គ្រងបាន ហើយអ្វីដែលយើងកំពុងជួបប្រទះ គឺជម្លោះដែលរាល់វិធានការនីមួយៗ តែងបង្កឲ្យមានប្រតិកម្មតបវិញនៅក្នុងកម្រិតកាន់តែខ្ពស់»។លោក Crosetto ដែលត្រូវថ្លែងទៅកាន់សភា អំពីសង្គ្រាមអ៊ីរ៉ង់ នៅយប់ថ្ងៃអង្គារនេះ បានសង្កត់ធ្ងន់ថា លោក Trump គួរតែមានទីប្រឹក្សាដ៏ក្លាហានជាងនេះ ពោលគឺជាអ្នកដែលហ៊ានជំទាស់នឹងចៅហ្វាយនាយរបស់ខ្លួន៕

ប្រេងឡើងថ្លៃ និងកង្វះខាតប្រេង រុញច្រានឲ្យអ្នកប្រើប្រាស់ប៉ាគីស្ថានងាកមករកម៉ូតូអគ្គិសនី

2026/04/07 07:12:55 pm        58
រយៈពេលប៉ុន្មានថ្ងៃក្រោយអ៊ីរ៉ង់បិទការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើទីក្រុងតេអេរ៉ង់កាលពីចុងខែកុម្ភៈ ហាងលក់ម៉ូតូអគ្គិសនី ២កន្លែង មើលឃើញការហក់ឡើងខ្ពស់ចំនួនអតិថជន ។លោក Haseeb Bhatti គឺជាម្ចាស់ហាងលក់ម៉ូតូអគ្គិសនីមួយកន្លែងនៅទីក្រុង Rawalpindi និយាយថា ការលក់ក្នុងខែមីនា បានកើនឡើងចំនួន ៧០ភាគរយ ។ ចំណែកឯលោក Ali Gohar Khan ដែលគ្រប់គ្រងហាងលក់ម៉ូតូអគ្គិសនីដែរនោះ និយាយថា ការហក់ឡើងខ្ពស់ចំនួនលក់កាលពីពេលថ្មីៗនេះ គឺជាការកើនឡើងលឿនបំផុតពុំធ្លាប់មានកាលពីមុន ។វិបត្តិមជ្ឈិមបូព៌ា បានធ្វើឲ្យតម្លៃប្រេងសកលហក់ឡើងខ្ពស់ បង្កផលប៉ះពាល់ដល់ពលរដ្ឋប៉ាគីស្ថានដែលជួបអតិផរណារួចទៅហើយៗនិងវិបត្តិសេដ្ឋកិច្ចក្រោយការរីករាលដាលឆ្លងសកលជំងឺ COVID-19 ។ស្របពេលដែលពួកគេនាំចូលប្រេងស្ទើទាំងស្រុងឆ្លងកាត់ច្រកសមុទ្រ Hormuz កង្វះខាតនេះ ធ្វើឲ្យមានផលវិបាកកាន់តែធ្ងន់ធ្ងរ បើទោះបីជាមានការធានាចំពោះការផ្គត់ផ្គង់របស់រដ្ឋាភិបាលក៏ដោយ ៕

ទិន្នន័យដឹកជញ្ជូនបង្ហាញថា នាវាដឹកឧស្ម័នកាតា ងាកចេញពីច្រកសមុទ្រ Hormuz ក្រោយការបញ្ជាពីអ៊ីរ៉ង់

2026/04/07 06:54:35 pm        56
 ទិន្នន័យតាមដានផ្លូវដឹកជញ្ជូនបង្ហាញថា នាវាដឹកឧស្ម័នធម្មជាតិរាវ(LNG) ២គ្រឿងរបស់កាតា ដែលបានធ្វើដំណើរទៅកាន់ច្រកសមុទ្រ Hormuz ត្រូវបានបញ្ឈប់ដោយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់កាលពីព្រឹកថ្ងៃចន្ទ ។ ប្រភពមួយដែលនិយាយពីកិច្ចព្រមព្រៀង ហើយនិងសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា អ៊ីរ៉ង់អនុញ្ញាតឲ្យនាវាធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ក្រោមកិច្ចព្រមព្រៀងដែលបានឈានជាមួយសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន តាមរយៈការសម្របសម្រួលពីប៉ាគីស្ថាន ។ ទិន្នន័យតាមដានផ្លូវដឹកជញ្ជូនបង្ហាញថា នាវាទាំង ២គ្រឿងនេះ បានស្ថិតនៅជិតតំបន់ឆ្នេរអារ៉ាប់រួម កាលពីល្ងាចថ្ងៃចន្ទ ហើយមិនបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz នោះទេ ។ នាវា Al Daayen និងនាវា Rasheeda បានផ្ទុកឧស្ម័ន LNG ពីទីក្រុងឧស្សាហកម្ម Ras Laffan របស់កាតា ។ នាវាទាំង ២គ្រឿងនេះ បានធ្វើដំណើរទៅទិសខាងកើត ឆ្ពោះទៅកាន់ច្រកសមុទ្រ ប៉ុន្តែបានបកត្រឡប់ក្រោយវិញកាលពីព្រឹកថ្ងៃចន្ទ ៕

យោធាអ៊ីស្រាអែលបញ្ចប់ការដាក់ពង្រាយកងទ័ពថ្មើរជើង នៅភាគខាងត្បូងលីបង់

2026/04/07 06:52:32 pm        34
យោធាអ៊ីស្រាអែល នៅថ្ងៃអង្គារ (ទី២ ខែមេសា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា ខ្លួនបានបញ្ចប់ការដាក់ពង្រាយកងទ័ពថ្មើរជើង តាមបណ្តោយ «ខ្សែបន្ទាត់ព្រំដែនការពារ» នៅភាគខាងត្បូងនៃប្រទេសលីបង់ ជាកន្លែងដែលខ្លួនកំពុងប្រយុទ្ធជាមួយក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់។យោធាមិនបានផ្តល់សេចក្ដីលម្អិតភូមិសាស្ត្រណាមួយ នៅទីតាំងឆ្ងាយបំផុត ដែលទាហានរបស់ខ្លួនបានរុលចូលទៅក្នុងដែនដីលីបង់នោះទេ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា នៅដំណាក់កាលនេះ យោធាមិនមានបំណងឲ្យកងទ័ពរុលចូលជ្រៅចម្ងាយប្រហែលជាង ២០គីឡូម៉ែត្រ នៅភាគខាងជើងនៃព្រំដែនអ៊ីស្រាអែល-លីបង់នោះទេ។សេចក្តីថ្លែងការណ៍យោធាមួយ បានឲ្យដឹងថា៖ «នៅដំណាក់កាលនេះ ទាហាន IDF (កងកម្លាំងការពារជាតិអ៊ីស្រាអែល) បានបញ្ចប់សព្វគ្រប់នូវការដាក់ពង្រាយរបស់ពួកគេ តាមបណ្តោយខ្សែបន្ទាត់ព្រំដែនការពារមីស៊ីលប្រឆាំងរថក្រោះ ហើយបន្តប្រតិបត្តិការ នៅក្នុងតំបន់នោះ ដើម្បីពង្រឹងជំហរការពារជួរមុខ និងលុបបំបាត់ការគំរាមកំហែង ចំពោះប្រជាជន និងសហគមន៍ នៅភាគខាងជើងនៃប្រទេសអ៊ីស្រាអែល»។រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Israel Katz បាននិយាយជាច្រើនដងក្នុងសប្តាហ៍ថ្មីៗនេះថា អ៊ីស្រាអែលមានបំណងបង្កើត «តំបន់សន្តិសុខ» នៅភាគខាងត្បូងលីបង់ ដែលលាតសន្ធឹងដល់ទន្លេ Litani ដែល ដើម្បីទប់ស្កាត់ការបាញ់រ៉ូកែត យានដ្រូន ឬមីស៊ីលទៅលើសហគមន៍ភាគខាងជើងនសប្រទេសអ៊ីស្រាអែល៕

មនុស្ស ២នាក់ស្លាប់នៅក្នុងហេតុការណ៍បាញ់ប្រហារ ជិតស្ថានកុងស៊ុលអ៊ីស្រាអែល នៅទួរគី

2026/04/07 06:50:39 pm        48
មនុស្សយ៉ាងហោចណាស់ ២នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍បាញ់ប្រហារមួយ នៅជិតស្ថានកុងស៊ុលអ៊ីស្រាអែល ក្នុងទីក្រុងអ៊ីស្តង់ប៊ុល។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយទួរគី ដែលបានរាយការណ៍ នៅថ្ងៃអង្គារ (ទី៧ ខែមេសា ឆ្នាំ២០២៦) នេះ។បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋទួរគី បានឲ្យដឹងទៀតថា មន្ត្រីនគរបាល ២រូប ក៏បានរងរបួសដែរ នៅក្នុងហេតុការណ៍នេះ។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ទួរគី បានឲ្យដឹងថា ការស៊ើបអង្កេតមួយ នឹងត្រូវធ្វើឡើង ចំពោះហេតុការណ៍នេះ ដោយបន្ថែមថា រដ្ឋអាជ្ញា ៣រូប ត្រូវបានចាត់តាំង។ដោយឡែក ប្រភពខ្លះបានឲ្យដឹងថា មិនមានអ្នកការទូតអ៊ីស្រាអែលណាម្នាក់ កំពុងមានវត្តមាននៅក្នុងប្រទេសទួរគីនោះទេ ទាំងនៅស្ថានកុងស៊ុល ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ឬស្ថានទូតនៅទីក្រុងអង់ការ៉ា។ទូរទស្សន៍ NTV បានរាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល ១២:១៥រសៀល ម៉ោងក្នុងស្រុក ដោយបានផ្សាយនូវរូបភាពនៃការដាក់ពង្រាយកម្លាំងនគរបាលយ៉ាងច្រើន នៅជុំវិញស្ថានកុងស៊ុល ដែលមានទីតាំងនៅក្នុងតំបន់ពាណិជ្ជកម្ម Levent នៃទីក្រុងអ៊ីស្តង់ប៊ុល៕

រុស្ស៊ីបញ្ជាក់ពីការស្លាប់របស់ជនជាតិកាមេរូនចំនួន ១៦នាក់ ដែលបានប្រយុទ្ធគ្នាក្នុងសង្គ្រាមអ៊ុយក្រែន

2026/04/07 05:44:22 pm        66
កាមេរូនបាននិយាយថា អាជ្ញាធររុស្ស៊ីបានបញ្ជាក់ពីការស្លាប់របស់ជនជាតិកាមេរូនចំនួន ១៦ នាក់ ដែលBបានប្រយុទ្ធគ្នាជាមួយអ៊ុយក្រែន ជាលើកដំបូងដែលប្រទេសអាហ្វ្រិកកណ្តាល បាននិយាយអំពីការចូលរួមរបស់ជនជាតិរបស់ខ្លួន នៅក្នុងសង្គ្រាមដែលកំពុងបន្តនេះ។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចាក់ផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កាលពីល្ងាចថ្ងៃចន្ទ ក្រសួងការបរទេសកាមេរូន បានអំពាវនាវឲ្យក្រុមគ្រួសារអ្នកស្លាប់ទាក់ទងជាមួយមន្ត្រីក្រសួង នៅក្នុងរដ្ឋធានី Yaounde។កំណត់ទូតកាមេរូន ដែលក៏មានចុះកាលបរិច្ឆេទកាលពីថ្ងៃចន្ទ និងបានឃើញដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានសំដៅទៅលើអ្នកស្លាប់ថា ជា «អ្នកម៉ៅការយោធាដែលមានសញ្ជាតិកាមេរូន»» ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់ប្រតិបត្តិការយោធាពិសេស ជាពាក្យដែលរុស្ស៊ីប្រើដើម្បីពិពណ៌នាអំពីសង្គ្រាម នៅអ៊ុយក្រែន។ទាំងសេចក្តីថ្លែងការណ៍ និងកំណត់ទូត មិនបានបញ្ជាក់ពីរបៀបដែលបុរសទាំង ១៦ នាក់ បានប្រយុទ្ធដើម្បីរុស្ស៊ី ហើយពួកគេមិនបានផ្តល់ព័ត៌មានលម្អិតអំពីទីតាំង ពេលវេលា និងស្ថានភាពនៃការស្លាប់របស់ពួកគេឡើយ។ស្ថានទូតរុស្ស៊ីនៅក្នុងទីក្រុង Yaounde មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់សារព័ត៌មានរ៉យទ័រ ដើម្បីធ្វើអត្ថាធិប្បាយនោះទេ៕

អាមេរិក និងអ៊ីស្រាអែល បានបាត់បង់យន្តហោះចំនួន ១១គ្រឿង ខណៈពេលកំពុងស្វែងរកអ្នកបើកយន្តហោះ F-15 នៅអ៊ីរ៉ង់

2026/04/07 05:42:22 pm        102
ប្រតិបត្តិការជួយសង្គ្រោះអ្នកបើកយន្តហោះចម្បាំង F-15E ដែលត្រូវបានបាញ់ទម្លាក់នៅលើទឹកដីអ៊ីរ៉ង់ បានបណ្តាលឲ្យមានការខាតបង់យន្តហោះដែលមិនធ្លាប់មានពីមុនមកសម្រាប់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានយោធា Military Watch Magazine (MWM)។យោងតាមការចុះផ្សាយនេះ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបាត់បង់យន្តហោះសរុបចំនួន ១១ គ្រឿង ដែលជាលទ្ធផលនៃការប៉ះទង្គិចជាមួយកងកម្លាំងអ៊ីរ៉ង់។ ដូចដែល MWM បានកត់សម្គាល់ ទំហំនៃការខាតបង់នេះ បង្ហាញពីហានិភ័យសំខាន់ៗដែលទាក់ទងនឹងប្រតិបត្តិការយន្តហោះលើទឹកដីអ៊ីរ៉ង់។យន្តហោះចម្បាំង F-15E ដែលមានកៅអីពីរជាន់ ត្រូវបានបាញ់ទម្លាក់នៅលើទឹកដីអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ។ យោងតាមគេហទំព័រព័ត៌មាន Axios សមាជិកយានិកទាំងពីរ អ្នកបើកយន្តហោះ និងអ្នកគ្រប់គ្រងការហោះហើរ បានបង្កើតទំនាក់ទំនងជាមួយអ្នកជួយសង្គ្រោះដោយជោគជ័យ បន្ទាប់ពីលោតចេញ។ ប្រភពព័ត៌មានរបស់គេហទំព័រនេះ បានបង្ហាញថា អ្នកបើកយន្តហោះនោះ ត្រូវបានជួយសង្គ្រោះ រយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីយន្តហោះ បានធ្លាក់។ ក្នុងអំឡុងពេលប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ អ៊ីរ៉ង់បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Black Hawk របស់អាមេរិកមួយគ្រឿង ដែលចូលរួមក្នុងប្រតិបត្តិការនេះ។ សមាជិកយានិករបស់ខ្លួន បានរងរបួស ប៉ុន្តែឧទ្ធម្ភាគចក្រនោះ បានព្យាយាមគេចខ្លួន៕

អ៊ីរ៉ង់ស្វែងរកការធានាសម្រាប់សំណើថ្មី ១០ចំណុច ខណៈកាលកំណត់របស់លោក Trump ជិតមកដល់ហើយ

2026/04/07 05:40:26 pm        59
ប្រទេសអ៊ីរ៉ង់បានបដិសេធបទឈប់បាញ់ដែលត្រូវបានស្នើឡើង សម្រាប់សង្គ្រាមរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ហើយជំនួសមកវិញ បានដាក់សំណើ ១០ចំណុច។ នេះបើយោងតាមការរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់។ប្រទេសជាច្រើនបានដើរតួជាអ្នកសម្របសម្រួល ដើម្បីព្យាយាមបញ្ឈប់ការប្រយុទ្ធគ្នាជាង ៥សប្តាហ៍ ដែលបង្កឡើងដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ដែលបានឆ្លើយតបវិញដោយការបិទច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz និងបាញ់មីស៊ីលទៅលើគោលដៅនានា នៅតំបន់មជ្ឈិមបូព៌ា។ទីភ្នាក់ងារសារព័ត៌មាន IRNA បានឲ្យដឹងថា៖ «អ៊ីរ៉ង់បានបង្ហាញទៅកាន់ប៉ាគីស្ថាន អំពីការឆ្លើយតបរបស់ខ្លួន ចំពោះសំណើរបស់អាមេរិក ដើម្បីបញ្ចប់សង្គ្រាម»។ សារព័ត៌មាននេះបានបញ្ជាក់ថា៖ «នៅក្នុងការឆ្លើយតបនេះ ដែលត្រូវបានដាក់ចេញ ១០ចំណុច អ៊ីរ៉ង់បានបដិសេធបទឈប់បាញ់ ហើយទទូចលើតម្រូវការឲ្យបញ្ចប់ជម្លោះជាស្ថាពរ»។ សារព័ត៌មាន IRNA បានបន្ថែមថា ការទាមទាររបស់ទីក្រុងតេអេរ៉ង់ រួមមាន «ការបញ្ចប់ជម្លោះនៅក្នុងតំបន់ ពិធីសារសម្រាប់ការឆ្លងកាត់ដោយសុវត្ថិភាពតាមរយៈច្រកសមុទ្រ Hormuz ការកសាងឡើងវិញ និងការលុបចោលទណ្ឌកម្ម»។ចំណែកសារព័ត៌មាន New York Times ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ២រូបដែលបាននិយាយដោយមិនបញ្ចេញឈ្មោះ បានរាយការណ៍ថា ទីក្រុងតេអេរ៉ង់ក៏កំពុងស្វែងរកការធានាថា ខ្លួននឹងមិនប្រឈមជាមួយការវាយប្រហារនាពេលអនាគតឡើយ ហើយការវាយប្រហាររបស់អ៊ីស្រាអែល លើសម្ព័ន្ធមិត្តរបស់ខ្លួន គឺក្រុមហេសបូឡា នៅភាគខាងត្បូងនៃប្រទេសលីបង់ នឹងត្រូវបញ្ឈប់ដូចគ្នា។ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមកថា ប្រសិនបើទីក្រុងតេអេរ៉ង់មិនឈានដល់ការព្រមព្រៀងនៅល្ងាចថ្ងៃអង្គារ (ទី៧ ខែមេសា ឆ្នាំ២០២៦) នេះ ក្នុងការអនុញ្ញាតឲ្យការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសេរី លោកនឹងបញ្ជាឲ្យវាយប្រហាររោងចក្រថាមពល និងស្ពានរបស់ខ្លួន។ ពេលវេលានោះជិតមកដល់ហើយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM
អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់មន្ត្រីរាជការ​​សប្បុរសជនចូលរួមយុទ្ធនាការ​ "១ម៉ឺនរៀល ១ម៉ឺននាក់"
05/31/2026 01:05 PM
អគ្គកុងស៊ុលវៀតណាម រៀបចំកម្មវិធីសប្ដាហ៍វប្បធម៌វៀតណាម ឆ្នាំ២០២៦ នៅខេត្ដសៀមរាប
05/31/2026 01:05 PM
រដ្ឋបាលខេត្តកំពតត្រៀមទុរេនទុំ ២តោន សម្រាប់ទទួលទេសចរចូលរួមព្រឹត្តិការណ៍ «មរតកផ្លែឈើ និងនំចំណីកំពត»
05/31/2026 01:05 PM
មន្ត្រីជំនាញ ស្នើដល់កសិករ សហគមន៍ និងអ្នកពាក់ព័ន្ធរួមគ្នាលើកកម្ពស់វិស័យកសិកម្មខេត្តកែប
05/31/2026 12:05 PM