រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់

ព័ត៌មានអន្តរជាតិ

លោក Pezeshkian ដាក់ខ្លួនលោក ក្នុងចំណោមប្រជាជនអ៊ីរ៉ង់ចំនួន ១៤ លាននាក់ ដែលត្រៀមស្លាប់ ដើម្បីប្រទេសនេះ

2026/04/07 05:38:17 pm        107
ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថា លោកក៏ដូចជាប្រជាជនអ៊ីរ៉ង់ចំនួន ១៤ លាននាក់ ដែលបានបង្ហាញពីឆន្ទៈរបស់ពួកគេ ក្នុងការលះបង់ជីវិតរបស់ពួកគេ ដើម្បីការពារសាធារណរដ្ឋឥស្លាម បានត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើដូច្នេះដែរ។មេដឹកនាំអ៊ីរ៉ង់រូបនេះ បានសរសេរនៅលើទំព័ររបស់ខ្លួន នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«ប្រជាជនអ៊ីរ៉ង់ដ៏ក្លាហានជាង ១៤ លាននាក់ បាននិយាយរួចហើយថា ពួកគេត្រៀមខ្លួនរួចជាស្រេច ក្នុងការលះបង់ជីវិតរបស់ពួកគេ ដើម្បីការពារប្រទេសអ៊ីរ៉ង់។ ខ្ញុំក៏ធ្លាប់ជា និងនឹងស្ថិតក្នុងចំណោមអ្នកទាំងនោះ ដែលត្រៀមខ្លួនរួចជាស្រេច ក្នុងការលះបង់ជីវិតរបស់ពួកគេ ដើម្បីអ៊ីរ៉ង់ដែរ។  កាលពីដើមខែនេះ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Mohammad Bagher Ghalibaf បាននិយាយថា ពលរដ្ឋអ៊ីរ៉ង់ប្រហែល ៧ លាននាក់ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការកាន់អាវុធ និងការពារប្រទេសរបស់ពួកគេ៕

អ៊ុយក្រែន៖ រុស្ស៊ីផ្គត់ផ្គង់ការគាំទ្រផ្នែកអ៊ីនធឺណិត និងរូបភាពចារកម្មដល់អ៊ីរ៉ង់

2026/04/07 05:34:51 pm        58
យោងតាមការវាយតម្លៃរបស់ចារកម្មអ៊ុយក្រែន បានឲ្យដឹងថា ផ្កាយរណបរុស្ស៊ី បានផ្ដិតរូបភាពយ៉ាងលម្អិតរាប់សិបនៃទីតាំងយោធា និងទីតាំងសំខាន់ៗ នៅទូទាំងតំបន់មជ្ឈិមបូព៌ា ដើម្បីជួយអ៊ីរ៉ង់វាយប្រហារកងកម្លាំងអាមេរិក និងគោលដៅផ្សេងទៀត។ការសន្និដ្ឋានដែលត្រូវបានពិនិត្យដោយសារព័ត៌មាន Reuters ក៏បានរកឃើញផងដែរថា ក្រុមចោរព័ត៌មានវិទ្យារុស្ស៊ី និងអ៊ីរ៉ង់ កំពុងសហការគ្នាលើប្រព័ន្ធអ៊ីនធឺណិត។ ពួកវាតំណាងឲ្យព័ត៌មានលម្អិតបំផុត រហូតមកដល់ពេលនេះ អំពីរបៀបដែលរុស្ស៊ីបានផ្តល់ការគាំទ្រសម្ងាត់ដល់អ៊ីរ៉ង់ ចាប់តាំងពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានចាប់ផ្តើមការវាយប្រហាររួមគ្នា កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ការវាយតម្លៃដែលមិនមានកាលបរិច្ឆេទ បានឲ្យដឹងថា ផ្កាយរណបរុស្ស៊ី បានផ្ដល់រូបភាពលម្អិតយ៉ាងហោចណាស់ ២៤ ពាក់ព័ន្ធនឹងតំបន់នានា នៅក្នុងប្រទេសមជ្ឈិមបូព៌ាចំនួន ១១ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែមីនា ដោយគ្របដណ្តប់លើ «វត្ថុ« ចំនួន ៤៦ ដែលរួមមានមូលដ្ឋានយោធា និងទីតាំងផ្សេងទៀតរបស់សហរដ្ឋអាមេរិក រួមទាំងអាកាសយានដ្ឋាន និងតំបន់វាលទាញយកប្រេងផងដែរ។ ការវាយតម្លៃនេះបានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីត្រូវបានផ្ដិតយករូបភាពលម្អិត មូលដ្ឋានយោធា និងទីស្នាក់ការកណ្តាល ត្រូវបានកំណត់គោលដៅដោយមីស៊ីលបាលីស្ទិក និងយានដ្រូនរបស់អ៊ីរ៉ង់ ជាអ្វីដែលការវាយតម្លៃនោះបានពិពណ៌នាថា ជាគំរូច្បាស់លាស់។ប្រភពយោធាលោកខាងលិច និងប្រភពសន្តិសុខតំបន់ដាច់ដោយឡែកមួយ បានប្រាប់សារព័ត៌មាន Reuters ថា ចារកម្មរបស់ពួកគេ ក៏បានបង្ហាញពីការមានសកម្មភាពយ៉ាងខ្លាំងនៃផ្កាយរណបរុស្ស៊ី នៅក្នុងតំបន់នេះ ហើយថា រូបភាពត្រូវបានចែករំលែកជាមួយអ៊ីរ៉ង់។រុស្ស៊ី និងអ៊ីរ៉ង់ បានពង្រឹងទំនាក់ទំនងផ្នែកយោធា ចាប់តាំងពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ជាឲ្យមានការឈ្លានពានទ្រង់ទ្រាយធំលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២៕

សារព័ត៌មាន៖ អនុប្រធានាធិបតីអាមេរិក អាចចូលរួមក្នុងការចរចាដោយផ្ទាល់ជាមួយអ៊ីរ៉ង់

2026/04/07 05:06:06 pm        57
ដោយដកស្រង់ប្រភព សារព័ត៌មាន Politico បានឲ្យដឹងកាលពីថ្ងៃចន្ទថា អនុប្រធានាធិបតីអាមេរិក លោក JD Vance នឹងចូលរួមក្នុងការចរចាដោយផ្ទាល់ជាមួយតំណាងអ៊ីរ៉ង់ ប្រសិនបើទំនាក់ទំនងជាបន្តបន្ទាប់តាមរយៈអន្តរការីនាំឲ្យពួកគេទទួលបានជោគជ័យ។  យោងតាមប្រភពទាំងនោះ «លោក Vance កំពុងត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមក្នុងការចរចាយ៉ាងហ្មត់ចត់ជាមួយអ៊ីរ៉ង់ ប្រសិនបើការចរចាតាមបណ្តាញខាងក្រោយឈានទៅដល់ចំណុចនៃការជួបផ្ទាល់ជាមួយមន្ត្រីអ៊ីរ៉ង់»។ កាសែតនេះ បានកត់សម្គាល់ថា នៅដំណាក់កាលនេះ បេសកជនពិសេសប្រធានាធិបតីអាមេរិក លោក Steve Witkoff និងកូនប្រសាររបស់មេដឹកនាំអាមេរិក លោក Jared Kushner កំពុងចូលរួមក្នុងការពិគ្រោះយោបល់ជាមួយអ៊ីរ៉ង់ ប៉ុន្តែ «លោក Vance អាចត្រូវបានបញ្ចូលទៅក្នុងបញ្ជីឈ្មោះ ប្រសិនបើអ្នកទាំងពីរ មានវឌ្ឍនភាពគ្រប់គ្រាន់»។នាពេលមុននេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការចរចារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ កំពុងដំណើរការ ដោយមានការចូលរួមពីលោក Vance និងលោក Witkoff។សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ។ ទីក្រុងធំៗរបស់អ៊ីរ៉ង់ រួមទាំងទីក្រុងតេអេរ៉ង់ ត្រូវបានវាយប្រហារ។ កងឆ្មាំបដិវត្តន៍ឥស្លាមបានប្រកាសពីប្រតិបត្តិការសងសឹក ដោយកំណត់គោលដៅទីតាំងនានានៅក្នុងប្រទេសអ៊ីស្រាអែល និងមូលដ្ឋានយោធាអាមេរិកនៅប្រទេសបារ៉ែន ហ្ស៊កដានី គូវ៉ែត កាតា អារ៉ាប៊ីសាអ៊ូឌីត និងអេមីរ៉ាតអារ៉ាប់រួម ក៏ត្រូវបានវាយប្រហារផងដែរ៕

ក្រសួងការពារជាតិ៖ បំណែកមីស៊ីលរបស់អ៊ីរ៉ង់ ធ្លាក់លើទីតាំងថាមពលនៅអារ៉ាប៊ីសាអ៊ូឌីត

2026/04/07 05:03:52 pm        65
ក្រសួងការពារជាតិអារ៉ាប៊ីសាអ៊ូឌីត បាននិយាយថា កម្ទេចកម្ទីមីស៊ីលដែលបាញ់ដោយអ៊ីរ៉ង់ បានធ្លាក់លើរោងចក្រថាមពល នៅក្នុងខេត្តភាគខាងកើតនៃប្រទេសនេះ ដោយបានបណ្តាលឲ្យមានការខូចខាត។  យោងតាមក្រសួង «បំណែកមីស៊ីលបាលីស្ទីក បានធ្លាក់នៅជិតរោងចក្រថាមពល»។ សេចក្តីថ្លែងការណ៍នេះ មិនបានបញ្ជាក់ថា រោងចក្រណាដែលកម្ទេចកម្ទីនោះ បានធ្លាក់ត្រូវនោះទេ ប៉ុន្តែបាននិយាយថា «ការវាយតម្លៃលើការខូចខាត កំពុងដំណើរការ»។យោធាអារ៉ាប៊ីសាអ៊ូឌីត ក៏បានរាយការណ៍ផងដែរថា ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសនេះ បានស្ទាក់ចាប់ និងបំផ្លាញមីស៊ីលចំនួន ៧គ្រាប់ ដែលបាញ់ចេញពីអ៊ីរ៉ង់ឆ្ពោះទៅកាន់ខេត្តភាគខាងកើតនៃ  ព្រះរាជាណាចក្រនេះ»៕

កូរ៉េខាងត្បូង៖ ការឆ្លើយតបរបស់ក្រុងព្យុងយ៉ាង ចំពោះការសូមអភ័យទោស ជាវឌ្ឍនភាពឆ្ពោះទៅរកភាពធូរស្រាល

2026/04/07 05:00:52 pm        49
ក្រសួងបង្រួបបង្រួមរបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារ (ទី៧ ខែមេសា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា ការឆ្លើយតបដ៏កម្ររបស់កូរ៉េខាងជើង ចំពោះការបង្ហាញការសោកស្តាយរបស់ប្រធានាធិបតី Lee Jae Myung ពាក់ព័ន្ធនឹងការលុកលុយដោយយានដ្រូន គឺជា «វឌ្ឍនភាពដ៏មានអត្ថន័យ» ឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងផ្នែកយោធា។រដ្ឋាភិបាលរបស់លោក Lee បាននិងកំពុងស្វែងរកវិធី ដើម្បីធ្វើឲ្យប្រសើរឡើងវិញនូវទំនាក់ទំនង រវាងប្រទេសជិតខាងទាំង២ ដែលតាមបច្ចេកទេសនៅតែស្ថិតក្នុងការមានសង្គ្រាមជាមួយគ្នា បន្ទាប់ពីសង្គ្រាមកូរ៉េពីឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ បានបញ្ចប់ដោយបទឈប់បាញ់។ក្រសួងដែលគ្រប់គ្រងដោះស្រាយទំនាក់ទំនង រវាងកូរ៉េទាំង២ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងសេអ៊ូលនឹងរក្សាគោលការណ៍របស់ខ្លួន ក្នុងការចៀសវាងកុំឲ្យមាននូវសកម្មភាពអរិភាពណាមួយ ចំពោះកូរ៉េខាងជើង ខណៈពេលដែលបន្តគោលនយោបាយរួមរស់ប្រកបដោយសន្តិភាព នៅលើឧបទ្វីបកូរ៉េ។ក្រសួងបានឆ្លើយតបទៅនឹងការកត់សម្គាល់ដែលបានផ្សាយកាលពីថ្ងៃទី៦ ខែមេសា ដោយទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA របស់កូរ៉េខាងជើង ដែលលោកស្រី Kim Yo Jong ជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំ លោក Kim Jong Un បាននិយាយថា ទីក្រុងព្យុងយ៉ាងចាត់ទុកការសូមអភ័យទោសរបស់លោក Lee ចំពោះការលុកលុយដោយយានដ្រូន និងការសន្យាទប់ស្កាត់កុំឲ្យកើតម្ដងទៀតថា ជា «ភ័ព្វល្អ និងឈ្លាសវៃណាស់» ដែលជាភាសាផ្ទុយពីវោហាសាស្ត្រដ៏ខ្លាំងក្លាអស់រយៈពេលជាច្រើនឆ្នាំ។កាលពីថ្ងៃទី៦ ខែមេសា លោក Lee បានសម្តែងការសោកស្តាយ ចំពោះទីក្រុងព្យុងយ៉ាង ជុំវិញភាពតានតឹងយោធាមិនចាំបាច់ ដែលបង្កឡើងដោយយានដ្រូនជាច្រើនគ្រឿងហោះចូលទៅក្នុងដែនអាកាសកូរ៉េខាងជើង៕

មេដឹកនាំប្រឆាំងតៃវ៉ាន់ ទៅបំពេញបេសកកម្មសន្តិភាព នៅចិន ខណៈអាជ្ញាធរកោះប្រាប់ពីការដាក់ពង្រាយនាវាចម្បាំង

2026/04/07 04:26:14 pm        64
មេដឹកនាំប្រឆាំងតៃវ៉ាន់ លោកស្រី Cheng Li-wun បានចាកចេញទៅកាន់ប្រទេសចិន នៅថ្ងៃអង្គារ (ទី៧ ឃេមេសា ឆ្នាំ២០២៦) សម្រាប់បេសកកម្ម «សន្តិភាព» និងកិច្ចប្រជុំដែលអាចកើតមានជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) ខណៈដែលអាជ្ញាធរជាន់ខ្ពស់របស់កោះនេះ បានរៀបរាប់លម្អិតអំពីចំនួននាវាចម្បាំងចិន ដែលកំពុងត្រូវបានដាក់ពង្រាយ នៅជុំវិញកោះនេះ។លោកស្រី Cheng ប្រធានគណបក្ស Kuomintang (KMT) ដែលជាគណបក្សប្រឆាំងធំបំផុតរបស់កោះតៃវ៉ាន់ កំពុងធ្វើដំណើរ ក្នុងពេលដែលសម្ពាធយោធាចិនកើនឡើងលើកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកថា ជាទឹកដីរបស់ខ្លួន និងខណៈដែលសភាគ្រប់គ្រងដោយគណបក្សប្រឆាំង បានពន្យារផែនការរបស់រដ្ឋបាល សម្រាប់ការចំណាយបន្ថែមចំនួន ៤០ពាន់លានដុល្លារ លើវិស័យការពារជាតិ។ អំឡុងពេលនិយាយទៅកាន់អ្នកសារព័ត៌មាន នៅទីស្នាក់ការកណ្តាលគណបក្សរបស់លោកស្រី មុនចាកចេញទៅអាកាសយានដ្ឋាន លោកស្រី Cheng បានសង្កត់ធ្ងន់ថា លោកស្រីកំពុងបង្កើតនូវ «ដំណើរប្រវត្តិសាស្ត្រ ដើម្បីសន្តិភាព» ប៉ុន្តែបានទទួលស្គាល់ថា មនុស្សមួយចំនួនមានអារម្មណ៍មិនស្រណុកឡើយ អំពីការធ្វើដំណើររបស់លោកស្រី។ ប្រទេសចិន ដែលមិនបោះបង់ចោលការប្រើប្រាស់កម្លាំង ដើម្បីនាំយកកោះតៃវ៉ាន់ឲ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន បានបដិសេធមិនជជែកជាមួយមេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te ដោយចាត់ទុករូបលោកជា «អ្នកផ្ដាច់ខ្លួន»។កាលពីយប់ថ្ងៃចន្ទ លោកស្រី Kuan Bi-ling ប្រធានក្រុមប្រឹក្សាកិច្ចការសមុទ្ររបស់កោះតៃវ៉ាន់ ដែលគ្រប់គ្រងឆ្មាំសមុទ្រ បានបង្ហោះរូបភាពនៅលើគណនីហ្វេសប៊ុករបស់លោកស្រី អំពីការដាក់ពង្រាយនាវាចម្បាំងចិនបច្ចុប្បន្ន នៅជុំវិញកោះនេះ ដោយមាន ២គ្រឿងនៅឆ្នេរភាគខាងកើត និង ១គ្រឿងៗ នៅភាគខាងជើង ពាយ័ព្យ និងនិរតី។ ដោយសំដៅទៅលើរបៀបដែលយោធាចិនបានហៅគម្រោងប្រព័ន្ធការពារដែនអាកាស T-Dome របស់កោះតៃវ៉ាន់ និងនិយាយ អំពីដំណើរទស្សនកិច្ចរបស់លោកស្រី Cheng លោកស្រី Kuan បានប្រាប់អ្នកសារព័ត៌មាននៅសភា នាថ្ងៃអង្គារនេះថា៖ «នៅពេលអ្នកចាកចេញ អ្នកកំពុងធ្វើដូច្នេះ ពីខាងក្នុងអ្វីដែលពួកគេមើលឃើញថា ជាកោះតៃវ៉ាន់ត្រូវបានឡោមព័ទ្ធ»៕

អ៊ីរ៉ង់៖ វត្តមានយោធាអាមេរិកនាំមក «គ្មានអ្វីក្រៅពីភាពអសន្តិសុខ» ដល់មជ្ឈិមបូព៌ានោះទេ

2026/04/07 04:21:59 pm        59
លោក Esmaeil Baghaei អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃចន្ទថា វត្តមានយោធារបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ាបាននាំមក «គ្មានអ្វីក្រៅពីភាពអសន្តិសុខ» ដល់តំបន់នោះទេ។ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងតេអេរ៉ង់ លោក Baghaei បាននិយាយថា ប្រសិនបើសហរដ្ឋអាមេរិក មិនបានធ្វើការវាយប្រហារលើអ៊ីរ៉ង់ពីមូលដ្ឋានយោធានានារបស់ខ្លួននៅក្នុងតំបន់នោះទេ អ៊ីរ៉ង់នឹងគ្មានហេតុផលណាដើម្បីបាញ់មីស៊ីលទៅលើប្រទេសជិតខាងខ្លួនឡើយ។លោកបានប្រាប់អ្នកសារព័ត៌មានថា «ប្រសិនបើ ទឹកដីរបស់ប្រទេសជិតខាងមិនត្រូវបានប្រើប្រាស់ដើម្បីវាយប្រហារលើអ៊ីរ៉ង់នោះទេ យើងពិតជាមិនអនុញ្ញាតឱ្យយានដ្រូនសូម្បីតែមួយគ្រឿងត្រូវបានបង្ហោះចូលទៅក្នុងប្រទេសក្នុងតំបន់ នោះដែរ។ បញ្ហាពុំមែនកើតចេញពីយើងទេ។ យើងមិនបានចាកចេញពីអ៊ីរ៉ង់ដើម្បីទៅកាន់ឈូងសមុទ្រម៉ិកស៊ិក ឬទៅកាន់ឆ្នេរសមុទ្រភាគខាងកើត និងខាងលិចសហរដ្ឋអាមេរិក ដើម្បីធ្វើសកម្មភាពប្រឆាំងអាមេរិក នោះទេ។ គឺជា សហរដ្ឋអាមេរិក ដែលបានបង្កើតមូលដ្ឋានយោធារបស់ខ្លួននៅទូទាំងតំបន់ នៅជិតព្រំដែនរបស់យើង ហើយប្រើប្រាស់មូលដ្ឋានទាំងនោះដើម្បីធ្វើការវាយប្រហារប្រឆាំងអ៊ីរ៉ង់»។លោកបាននិយាយថា បច្ចុប្បន្នអ៊ីរ៉ង់កំពុងផ្តោតការខិតខំប្រឹងប្រែងទាំងអស់របស់ខ្លួន លើការការពារជាតិ ហើយប្រទេសនេះមានភាពច្បាស់លាស់ក្នុងជំហររបស់ខ្លួនលើបញ្ហាសង្គ្រាម និងសន្តិភាព ហើយការសម្រេចចិត្តនឹងត្រូវបានធ្វើឡើងតាមការចាំបាច់ស្របតាមរដ្ឋធម្មនុញ្ញ និងការណែនាំរបស់មេដឹកនាំកំពូល។ លោក Baghaei បាននិយាយថា កាលពីប៉ុន្មានថ្ងៃមុន ផែនការ១៥ចំណុចរបស់សហរដ្ឋអាមេរិកត្រូវបានបញ្ជូនបន្តទៅឲ្យអ៊ីរ៉ង់តាមរយៈអន្តរការី ហើយអ៊ីរ៉ង់ បានប្រកាសនៅពេលនោះថា ផែនការនេះមាន «ការទាមទារហួសហេតុ មិនប្រក្រតី និងមិនសមហេតុផល»។

UN៖ ការវាយប្រហារដោយយានដ្រូននៅស៊ូដង់ បង្កគ្រោះថ្នាក់ដល់ជនស៊ីវិល និងធ្វើឱ្យការឆ្លើយតបជំនួយពិបាកខ្លាំង

2026/04/07 04:19:28 pm        45
អង្គការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃចន្ទថា ការវាយប្រហារដោយយានដ្រូនជាបន្តបន្ទាប់នៅក្នុងប្រទេសស៊ូដង់ កំពុងសម្លាប់ជនស៊ីវិល បំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងធ្វើឱ្យតម្រូវការមនុស្សធម៌ធ្ងន់ធ្ងររួចទៅហើយនៅទូទាំងប្រទេស។ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយថា ការវាយប្រហារទាំងនេះ បានកំណត់គោលដៅកាន់តែខ្លាំងលើតំបន់មានប្រជាជនរស់នៅច្រើន និងមណ្ឌលថែទាំសុខភាព ដែលបានរឹតត្បិតដំណើរការទទួលបានសេវាថែទាំសំខាន់ៗ ខណៈជម្លោះជិតឈានដល់ឆ្នាំទីបី។ អង្គារ OCHA បាននិយាយថា នៅក្នុងរដ្ឋ White Nile ការវាយប្រហារដោយយានដ្រូនលើមន្ទីរពេទ្យ Al-Jabalain កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បានសម្លាប់បុគ្គលិកសុខាភិបាលចំនួន ១០ នាក់ និងរបួស ២២ នាក់ផ្សេងទៀត ដែលបង្ខំឱ្យមានការរំខានយ៉ាងខ្លាំងដល់សេវាវេជ្ជសាស្ត្រ។នៅក្នុងការបង្ហោះលើបណ្តាញផ្សព្វផ្សាយសង្គមកាលពីចុងសប្តាហ៍ លោក Tom Fletcher អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ បានអំពាវនាវឱ្យមានការការពារបុគ្គលិកពេទ្យ និងមណ្ឌលសុខភាព ដោយសង្កត់ធ្ងន់ថា ច្បាប់មនុស្សធម៌អន្តរជាតិ តម្រូវឱ្យមានការការពារបែបនេះ។ អង្គការ OCHA បាននិយាយថា «ឧប្បត្តិហេតុទាំងនេះ គឺជាផ្នែកនៃគំរូដ៏ទូលំទូលាយនៃការវាយប្រហារលើមណ្ឌលថែទាំសុខភាពនៅក្នុងប្រទេសស៊ូដង់»។

ប្រធានាធិបតីចិន ជំរុញឲ្យកសាងប្រព័ន្ធថាមពលថ្មីឲ្យលឿន ខណៈសង្គ្រាមមជ្ឈិមបូព៌ា រំខានការផ្គត់ផ្គង់

2026/04/07 04:16:38 pm        57
ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) កាលពីថ្ងៃចន្ទ (ទី៦ ខែមេសា ឆ្នាំ២០២៦) បានអំពាវនាវឲ្យពន្លឿនការធ្វើផែនការ និងការសាងសង់ប្រព័ន្ធថាមពលថ្មី ខណៈដែលសង្គ្រាមមជ្ឈិមបូព៌ា រំខានដល់ការផ្គត់ផ្គង់ថាមពលពិភពលោក។ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា លោក ស៊ី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍវារីអគ្គិសនី និងការការពារបរិស្ថាន ក៏ដូចជាការពង្រីកថាមពលនុយក្លេអ៊ែរ ប្រកបដោយសុវត្ថិភាព និងមានសណ្តាប់ធ្នាប់។ អមដោយការបន្ថែមថា ប្រទេសចិនគួរតែប្រកាន់ខ្ជាប់នូវមាគ៌ានៃការអភិវឌ្ឍស្អាត និងកាបូនទាប លោក ស៊ី បានមានប្រសាសន៍ថា៖ «ការចាប់ផ្ដើមដំណើរការអភិវឌ្ឍថាមពលខ្យល់ និងថាមពលព្រះអាទិត្យរបស់យើង ឥឡូវនេះបានបង្ហាញថា ជាការគិតគូរទៅថ្ងៃអនាគត។ ក្នុងពេលជាមួយគ្នានេះ ថាមពលដើរដោយធ្យូងថ្ម នៅតែជាមូលដ្ឋានគ្រឹះនៃថាមពលរបស់យើង ហើយគួរតែបន្តដើរតួនាទីគាំទ្រ»។ប្រទេសចិនរក្សាប្រេងឆៅបម្រុងជាយុទ្ធសាស្ត្រចំនួន ១,៣ពាន់លានបារ៉ែល ដែលគ្រប់គ្រាន់សម្រាប់រយៈពេលជាច្រើនខែ និងល្បាយថាមពលចម្រុះដែលរួមមាននុយក្លេអ៊ែរ ពន្លឺព្រះអាទិត្យ និងខ្យល់ ខណៈពេលដែលនៅតែពឹងផ្អែកលើធ្យូងថ្មផលិតក្នុងស្រុក។ប្រទេសចិនទទួលបានថាមពល ៣៥ភាគរយរបស់ខ្លួនពីបណ្តាប្រទេសឈូងសមុទ្រ ក្នុងឆ្នាំ២០២៤ ដោយចំណាយប្រាក់ ៤១៥ពាន់លានដុល្លារ សម្រាប់ការនាំចូល។ ភាពតានតឹងក្នុងតំបន់នេះ បានកើនឡើង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយលុករួមគ្នាលើអ៊ីរ៉ង់ កាលថ្ងៃទី២៨ ខែកុម្ភៈ។ ទីក្រុងតេអេរ៉ង់បានសងសឹកដោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលដែលកំណត់គោលដៅលើអ៊ីស្រាអែល ហ្ស៊កដានី អ៊ីរ៉ាក់ និងប្រទេសឈូងសមុទ្រ និងបានរឹតត្បិតការធ្វើដំណើររបស់នាវាឆ្លងកាត់ច្រកសមុទ្រ Hormuz៕

រុស្ស៊ី ព្រមានរដ្ឋតំបន់បាល់ទិកកុំឱ្យបើកដែនអាកាសសម្រាប់យានដ្រូនរបស់អ៊ុយក្រែន

2026/04/07 04:13:59 pm        51
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា ទីក្រុងមូស្គូ បានចេញការព្រមានដល់រដ្ឋតំបន់បាល់ទិក បន្ទាប់ពីមានរបាយការណ៍អំពីបំណងរបស់ប្រទេសតំបន់នោះក្នុងការបើកដែនអាកាសដល់យានដ្រូនរបស់អ៊ុយក្រែនដែលវាយប្រហារលើរុស្ស៊ី។លោកស្រី បាននិយាយថា «រុស្ស៊ីបានចេញការព្រមានពិសេសដល់រដ្ឋតំបន់បាល់ទិកទាក់ទងនឹងការសម្រេចចិត្តរបស់ពួកគេក្នុងការបើកជើងមេឃសម្រាប់ការឆ្លងកាត់នៃយានដ្រូនរបស់អ៊ុយក្រែនក្នុងអំឡុងពេលវាយប្រហារលើសហព័ន្ធរុស្ស៊ី»។ លោកស្រី បាននិយាយបន្ថែមថា ប្រសិនបើរដ្ឋបាល់ទិក មិនអើពើទៅនឹងការព្រមានរបស់រុស្ស៊ី ហើយបន្តសកម្មភាពបែបនេះ ពួកគេនឹងប្រឈមវិធានការសងសឹក។ព័ត៌មានអំពីការបើកដែនអាកាសជាផ្លូវការរបស់ប្រទេសឡាតវី លីទុយអានី និងអេស្តូនី ដល់យានដ្រូនរបស់អ៊ុយក្រែនត្រូវបានរាយការណ៍នៅថ្ងៃទី២៦ ខែមីនា តាមរយៈបណ្តាញ Telegram Mash។ ទោះជាយ៉ាងណា ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសអេស្តូនី លោក Igor Taro និងក្រសួងការពារជាតិឡាតវី សុទ្ធតែបានច្រានចោលការអះអាងទាំងនេះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM
អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់មន្ត្រីរាជការ​​សប្បុរសជនចូលរួមយុទ្ធនាការ​ "១ម៉ឺនរៀល ១ម៉ឺននាក់"
05/31/2026 01:05 PM
អគ្គកុងស៊ុលវៀតណាម រៀបចំកម្មវិធីសប្ដាហ៍វប្បធម៌វៀតណាម ឆ្នាំ២០២៦ នៅខេត្ដសៀមរាប
05/31/2026 01:05 PM
រដ្ឋបាលខេត្តកំពតត្រៀមទុរេនទុំ ២តោន សម្រាប់ទទួលទេសចរចូលរួមព្រឹត្តិការណ៍ «មរតកផ្លែឈើ និងនំចំណីកំពត»
05/31/2026 01:05 PM
មន្ត្រីជំនាញ ស្នើដល់កសិករ សហគមន៍ និងអ្នកពាក់ព័ន្ធរួមគ្នាលើកកម្ពស់វិស័យកសិកម្មខេត្តកែប
05/31/2026 12:05 PM