រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់

ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់និយាយថា ហានិភ័យនៃការបិទច្រកសមុទ្រ Bab el-Mandeb ជំរុញឲ្យអាមេរិកឆ្ពោះទៅរកការចរចា

2026/04/07 04:09:32 pm        47
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ បាននិយាយថា ហានិភ័យនៃការបិទច្រកសមុទ្រ Bab el-Mandeb ដែលភ្ជាប់    សមុទ្រក្រហម និងសមុទ្រអារ៉ាប់ រួមជាមួយនឹងលទ្ធផលនៃប្រតិបត្តិការជួយសង្គ្រោះអ្នកបើកយន្តហោះ F-15 របស់អាមេរិកដែលត្រូវបានបាញ់ទម្លាក់ នៅជិតទីក្រុង Isfahan គឺជាកត្តាចម្បងដែលជំរុញឲ្យទីក្រុងវ៉ាស៊ីនតោន ស្វែងរកការចរចាជាមួយអ៊ីរ៉ង់។  មន្ត្រីរូបនេះ បានកត់សម្គាល់ថា៖«បញ្ហាសំខាន់ពីរកំពុងជំរុញប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឆ្ពោះទៅរកការសន្ទនាជាមួយអ៊ីរ៉ង់ ក្រោមកាលៈទេសៈបច្ចុប្បន្ន៖ ច្រកសមុទ្រ Bab el-Mandeb និងប្រតិបត្តិការនៅក្នុងទីក្រុង Isfahan»។ តាមទស្សនៈរបស់លោក រដ្ឋបាលលោក ត្រាំ យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការគំរាមកំហែងនៃការបិទច្រកសមុទ្រ Bab el-Mandeb ជាពិសេសបន្ទាប់ពីតាមដានស្ថានភាពប្រតិបត្តិការនៅក្នុងតំបន់នេះ។ លោកបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន «ដឹងពីទំហំនៃការបរាជ័យដែលអាចកើតមាន បន្ទាប់ពីការបរាជ័យនៃប្រតិបត្តិការពិសេសនៅក្នុងទីក្រុង Isfahan»។យោងតាមមន្ត្រីរូបនេះ សហរដ្ឋអាមេរិកយល់ថា ខ្លួន «មិនអាចសម្រេចបានលទ្ធផលដ៏មានប្រសិទ្ធភាព ក្នុងប្រតិបត្តិការប្រយុទ្ធនៅលើដីទេ»។ លោកក៏បានកត់សម្គាល់ផងដែរថា៖«ជនជាតិអាមេរិក នឹងមិនអាចប្រឈមមុខនឹងអ៊ីរ៉ង់ដោយជោគជ័យនៅលើសមុទ្របានទេ» ហើយតម្លៃថាមពល នឹងកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងថ្ងៃដំបូងៗ បន្ទាប់ពីការបិទច្រកសមុទ្រ Bab el-Mandeb៕

ប្រភព៖ ក្រុមហាម៉ាសត្រូវបានផ្តល់ពេលរហូតដល់ចុងសប្តាហ៍ ដើម្បីឲ្យទទួលយកសំណើរំសាយអាវុធ

2026/04/07 04:03:00 pm        45
ប្រភពចំនួន ៣ ដែលដឹងពីបញ្ហានេះ កាលពីថ្ងៃចន្ទ (ទី៦ ខែមេសា ឆ្នាំ២០២៦) បានប្រាប់សារព័ត៌មាន The Times of Israel ថា ក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅតំបន់ហ្កាហ្សា បានផ្តល់ពេលដល់ក្រុមហាម៉ាសរហូតដល់ចុងសប្តាហ៍ ដើម្បីឲ្យទទួលយកសំណើរំសាយអាវុធ ដោយស្ថាប័នអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិកត្រួតពិនិត្យការគ្រប់គ្រងក្រោយសង្គ្រាមនៃដែនដីនេះ ដែលប្តេជ្ញាជំរុញការកសាងឡើងវិញ ទោះបីជាសង្គ្រាមអ៊ីរ៉ង់ នៅតែបន្តមានក៏ដោយ។ដោយបញ្ជាក់ពីសេចក្ដីរាយការណ៍ នៅក្នុងសារព័ត៌មាន The New York Times អ្នកការទូតអារ៉ាប់ ២រូប និងប្រភពទី៣ ដោយនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹង លោក Nickolay Mladenov តំណាងជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិភាព សម្រាប់តំបន់ហ្កាហ្សា បានជួបជាមួយគណៈប្រតិភូមន្ត្រីជាន់ខ្ពស់ហាម៉ាស នៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប កាលពីថ្ងៃសុក្រចុងសប្ហាហ៍កន្លងមក ហើយក្រុមភេរវកម្មត្រូវបានជូនដំណឹងថា ក្រុមប្រឹក្សាត្រួតពិនិត្យហ្កាហ្សា ចង់បានកិច្ចព្រមព្រៀងរំសាយអាវុធដែលបញ្ចប់គ្រប់យ៉ាងនៅចុងសប្តាហ៍នេះ។ប្រភពទាំងនេះបានបញ្ជាក់ថា ការកេប្រែតិចតួច ចំពោះសំណើរំសាយអាវុធ នឹងនៅតែត្រូវបានពិចារណា ខណៈពេលដែលសំណើ សម្រាប់ការផ្លាស់ប្តូរជាមូលដ្ឋាន ដោយក្រុមហាម៉ាស នឹងមិនត្រូវបានទទួលយកទេ។ អ្នកការទូតអារ៉ាប់មួយរូបបានបញ្ជាក់ថា លោក Mladenov ជឿជាក់ថា វាអាចទៅរួច ក្នុងការបន្តទៅមុខជាមួយនឹងដំណាក់កាលទី២ នៃផែនការរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump សម្រាប់ការបញ្ចប់សង្គ្រាមហ្កាហ្សា ខណៈពេលដែលទទួលស្គាល់ថា ប្រទេសសម្របសម្រួលនៅមជ្ឈិមបូព៌ា គឺអេហ្ស៊ីប កាតា និងទួរគី មិនមានសុទិដ្ឋិនិយមនោះទេ៕

យោធាអ៊ីស្រាអែល ប្រាប់ប្រជាជនរបស់ខ្លួននៅអ៊ីរ៉ង់ ឲ្យជៀសវាងការធ្វើដំណើរតាមរថភ្លើង

2026/04/07 03:49:07 pm        60
យោធាអ៊ីស្រាអែលនៅថ្ងៃអង្គារនេះ បានប្រាប់ប្រជាជននៅអ៊ីរ៉ង់កុំឲ្យប្រើប្រាស់រថភ្លើង ឬចូលទៅជិតផ្លូវ    រថភ្លើង។យោធាបានបង្ហោះនៅលើគណនីភាសាពែក្សរបស់ខ្លួន នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«ដើម្បីសុវត្ថិភាពរបស់អ្នក យើងសូមស្នើសុំឲ្យចាប់ពីពេលនេះរហូតដល់ម៉ោង ២១:00 ម៉ោងនៅអ៊ីរ៉ង់ អ្នកគួរតែជៀង វាងការប្រើប្រាស់ និងធ្វើដំណើរតាមរថភ្លើងទូទាំងប្រទេសអ៊ីរ៉ង់»។«វត្តមានរបស់អ្នកនៅលើរថភ្លើង និងនៅជិតផ្លូវរថភ្លើងធ្វើឲ្យអ្នកមានគ្រោះថ្នាក់ដល់អាយុជីវិត»។អ៊ីស្រាអែលរួមជាមួយសហរដ្ឋអាមេរិក បានធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ ចាប់តាំងពីការវាយប្រហារដំបូងរបស់ពួកគេលើប្រទេសមជ្ឈិមបូព៌ានេះ នៅថ្ងៃទី ២៨ ខែកុម្ភៈ៕

នាយករដ្ឋមន្ត្រីជប៉ុន កំពុងស្វែងរកការចរចាជាមួយប្រធានាធិបតីអ៊ីរ៉ង់ និងលោក Trump

2026/04/07 03:45:56 pm        54
នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi នៅថ្ងៃអង្គារ (ទី៧ ខែមេសា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា លោកស្រីកំពុងបន្តស្វែងរកការពិភាក្សាជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian និងការជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump។លោកស្រី Takaichi បាននិយាយនៅក្នុងរដ្ឋសភាថា៖ «យើងត្រូវតែធ្វើទំនាក់ទំនងជាមួយភាគីអាមេរិក និងភាគីអ៊ីរ៉ង់។ យើងកំពុងស្វែងរកជជែកពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីនៃប្រទេសទាំង២»។ជាមួយគ្នានេះ លោកស្រីបានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ ពាក់ព័ន្ធនឹងចំណុចជាក់លាក់នៃការសន្ទនាតាមទូរស័ព្ទ រវាងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Toshimitsu Motegi និងសមភាគីអ៊ីរ៉ង់ លោក Abbas Araghchi កាលពីថ្ងៃទី៦ ខែមេសា ប៉ុន្តែបាននិយាយថា លោក Motegi បានបញ្ជាក់ជាថ្មី អំពីតម្រូវការ ដើម្បីធានាសុវត្ថិភាពនាវាដែលនៅតែស្ថិតនៅក្នុងច្រកសមុទ្រ Hormuz។ការអត្ថាធិប្បាយទាំងនេះ កើតឡើងក្នុងពេលមានកិច្ចប្រឹងប្រែងផ្នែកការទូតជាច្រើន ដើម្បីបន្ធូរបន្ថយជម្លោះ នៅអ៊ីរ៉ង់ ដោយប្រធានាធិបតីអាមេរិក បានបង្កើនការគំរាមកំហែងរបស់លោក ក្នុងការទម្លាក់គ្រាប់បែកលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងប្រទេសនេះ ដែលអាចឆាប់នៅថ្ងៃទី៧ ខែមេសានេះ ប្រសិនបើច្រកសមុទ្រនេះមិនត្រូវបានបើកឡើងវិញទេនោះ។ហើយដោយសារថ្ងៃផុតកំណត់របស់លោក Trump កាន់តែខិតជិតមកដល់ ប្រទេសជប៉ុនបានប្រឹងប្រែងធ្វើទំនាក់ទំនងជាមួយរដ្ឋាភិបាលដែលពាក់ព័ន្ធ ខណៈពេលដែលខ្លួនកំពុងស្វែងរកការសម្របសម្រួលផ្នែកការទូត ចំពោះស្ថានការណ៍នេះ៕

លោក Trump រិះគន់ជប៉ុន និងកូរ៉េខាងត្បូងជាថ្មី ជុំវិញការមិនជួយអាមេរិក ក្នុងសង្គ្រាមអ៊ីរ៉ង់

2026/04/07 03:33:38 pm        98
ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃទី 6 ខែមេសា បានចាប់ផ្ដើមលើកឡើងនូវការរិះគន់របស់លោកជាថ្មីម្ដងទៀត លើប្រទេសជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងសម្ព័ន្ធមិត្តណាតូ (NATO) ជុំវិញការមិនផ្តល់ជំនួយផ្នែកកងទ័ពជើងទឹក ដើម្បីជួយបើកច្រកសមុទ្រ Hormuz ឡើងវិញ អំឡុងសង្គ្រាមអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់។ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន នៅសេតវិមាន លោកបាននិយាយដោយមិនពេញចិត្តថា ជប៉ុន និងកូរ៉េខាងត្បូង «មិនបានជួយយើងទេ» ទោះបីជាមានវត្តមានកងទ័ពអាមេរិករាប់ម៉ឺននាក់ នៅក្នុងប្រទេសទាំង២ ដើម្បីការពារពួកគេពីកូរ៉េខាងជើង ដែលលោកបានកត់សម្គាល់ថា មាន «អាវុធនុយក្លេអ៊ែរច្រើន» ក៏ដោយ។ការលើកឡើងរបស់លោក ដែលថា ការគាំទ្រផ្នែកយោធារបស់សហរដ្ឋអាមេរិក ចំពោះសម្ព័ន្ធមិត្តសំខាន់ទាំង២ នៅតំបន់អាស៊ី ក៏ដូចជាអូស្ត្រាលីផងដែរ គួរតែត្រូវបានតបស្នងវិញ បន្ទាប់ពីលោកបានរិះគន់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ម្តងទៀតថា ជា «ខ្លាក្រដាស»។ផ្ទុយទៅវិញ លោកបានសរសើរប្រទេសមួយចំនួន នៅមជ្ឈិមបូព៌ា រួមទាំងប្រទេសគូវ៉ែត កាតា និងអារ៉ាប៊ីសាអ៊ូឌីត ចំពោះការធ្វើជាដៃគូ «ល្អ» ជាមួយសហរដ្ឋអាមេរិក ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមសង្គ្រាមកាលពីថ្ងៃទី២៨ ខែកុម្ភៈ។គួរបញ្ជាក់ថា លោក Trump បានដាក់ចេញកាលកំណត់ ដើម្បីឲ្យអ៊ីរ៉ង់បើកច្រកសមុទ្រ Hormuz ឡើងវិញ ដែលជាផ្លូវទឹកដ៏សំខាន់ សម្រាប់ការផ្គត់ផ្គង់ប្រេងសកល។ ទីក្រុងតេអេរ៉ង់បានបិទច្រកសមុទ្រនេះភាគច្រើន ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម ដែលធ្វើឲ្យទីផ្សារថាមពលមានការប្រែប្រួលឡើងចុះ៕

អ៊ីរ៉ង់ផ្គើននឹងកាលកំណត់របស់លោក Trump និងបដិសេធការបើកច្រកសមុទ្រ Hormuz ឡើងវិញ

2026/04/07 03:26:32 pm        137
ប្រទេសអ៊ីរ៉ង់ និងអ៊ីស្រាអែល បានបន្តវាយប្រហារគ្នាទៅវិញទៅមក នៅថ្ងៃអង្គារ (ទី៧ ខែមេសា ឆ្នាំ២០២៦) នេះ ខណៈដែលទីក្រុងតេអេរ៉ង់ បានបដិសេធយ៉ាងដដាច់អហង្ការ មិនបើកច្រកសមុទ្រហ័រមូសឡើងវិញ និងមិនទទួលយកកិច្ចព្រមព្រៀងបទឈប់បាញ់ នៅមុនថ្ងៃផុតកំណត់របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ជាអ្វីដែលត្រូវបានដាក់ឡើង ដើម្បីឲ្យព្រមតាមការទាមទាររបស់លោក ឬបើមិនដូច្នោះទេ ត្រូវប្រឈមជាមួយ «ការវាយប្រហារផ្នែកយោធាយ៉ាងធ្ងន់ធ្ងរ»។អ៊ីរ៉ង់បានបដិសេធសំណើរបស់សហរដ្ឋអាមេរិក ដែលសម្របសម្រួលដោយប៉ាគីស្ថាន ដើម្បីឲ្យមានបទឈប់បាញ់បន្ទាន់ និងការលុបចោលការបិទច្រកសមុទ្រដ៏មានប្រសិទ្ធភាពរបស់ខ្លួន ដោយតាមមកដោយការចរចា លើដំណោះស្រាយសន្តិភាពដ៏ទូលំទូលាយ ក្នុងរយៈពេល ១៥ ទៅ ២០ថ្ងៃ។ នេះបើយោងតាមប្រភពដែលដឹងពីផែនការនេះ។ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ការឆ្លើយតបរបស់អ៊ីរ៉ង់ មាន ១០ប្រការ ក្នុងនោះរួមទាំងការបញ្ចប់ជម្លោះ នៅក្នុងតំបន់ ពិធីសារសម្រាប់ការឆ្លងកាត់ដោយសុវត្ថិភាពតាមរយៈច្រកសមុទ្រ Hormuz ការលុបចោលទណ្ឌកម្ម និងការកសាងឡើងវិញ។គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ លោក Trump បាននិយាយថា «ប្រទេសអ៊ីរ៉ង់ទាំងមូលអាចត្រូវជួបប្រទះនឹងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ក្នុងរយៈពេលមួយយប់ ហើយយប់នោះអាចជាយប់ថ្ងៃស្អែក»។ លោកបានសន្យាថា នឹងបំផ្លាញរោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ីរ៉ង់ ប្រសិនបើទីក្រុងតេអេរ៉ង់បដិសេធមិនយល់ព្រម មុនថ្ងៃផុតកំណត់ទេនោះ៕

រុស្ស៊ី៖ EU និងអង់គ្លេសលាក់ជំហរប្រឆាំងនឹងលោក TRUMP ដើម្បីរក្សាការគាំទ្ររបស់អាមេរិកចំពោះ អ៊ុយក្រែន

2026/04/07 03:22:12 pm        152
លោក Kirill Dmitriev បេសកជនពិសេសរបស់ប្រធានាធិបតីទទួលបន្ទុកការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយបរទេស និងជានាយកប្រតិបត្តិនៃមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) បាននិយាយថា មេដឹកនាំនៃសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស បានលាក់បាំងទស្សនៈអវិជ្ជមានរបស់ពួកគេចំពោះប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) ដើម្បីរក្សាការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោនចំពោះទីក្រុងគីវ។  លោកបានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស កំពុងលាក់បាំងយ៉ាងស្ងាត់បំផុតនូវជំហរប្រឆាំងនឹងលោក ត្រាំ ឲ្យបានយូរតាមដែលអាចធ្វើទៅបាន ដើម្បីបន្តទទួលបានការអនុគ្រោះ និងការគាំទ្រដល់ប្រទេសអ៊ុយក្រែន»។បេសកជនរុស្ស៊ីរូបនេះ បានលើកឡើងពីតារាងមួយដែលមានទិន្នន័យអំពីការគាំទ្រដល់ការបោះឆ្នោត នៅក្នុងប្រទេសអឺរ៉ុបផ្សេងៗទាក់ទងនឹងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២៤ ដោយនិយាយថា វា    «បង្ហាញពីភាពច្របូកច្របល់» រវាងសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស នៅម្ខាង និងចលនាធ្វើឲ្យអាមេរិកអស្ចារ្យម្តងទៀត (Make America Great Again-[MAGA]) នៅម្ខាងទៀត។លោក Dmitriev បានបន្ថែមថា សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ត្រូវបានចងភ្ជាប់ជាមួយអតីតបេក្ខជនប្រធានាធិបតីប្រជាធិបតេយ្យលោកស្រី Kamala Harris និងអតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ( Joe Biden)៕

សារព័ត៌មាន៖ ចក្រភពអង់គ្លេសនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអន្តរជាតិស្តីពីសន្តិសុខនៅច្រកសមុទ្រហ័រមូស

2026/04/07 03:19:41 pm        120
ចក្រភពអង់គ្លេស នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអ្នកជំនាញយោធាមកពីប្រទេសចំនួន ៤០ ដើម្បីពិភាក្សាអំពីជម្រើសសម្រាប់ការធានាសន្តិសុខនៅច្រកសមុទ្រហ័រមូស បន្ទាប់ពីអរិភាព ត្រូវបានបញ្ចប់។ នេះបើយោងតាមរបាយការណ៍របស់កាសែត Financial Times (FT)។យោងតាមកាសែតនេះ សន្និសីទតាមវីដេអូ នឹងរួមបញ្ចូលតំណាងនៃប្រទេសដែលបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយកាលពីខែមីនា ដោយជំរុញឲ្យអ៊ីរ៉ង់ «បញ្ឈប់ជាបន្ទាន់នូវការគំរាមកំហែងការដាក់មីន ការវាយប្រហារដោយយានដ្រូន និងមីស៊ីល និងការប៉ុនប៉ងផ្សេងទៀត ដើម្បីបិទច្រកសមុទ្រនេះចំពោះការដឹកជញ្ជូនពាណិជ្ជកម្ម»។ ពីដំបូងឡើយ សេចក្តីថ្លែងការណ៍នោះ ត្រូវបានចុះហត្ថលេខាដោយមេដឹកនាំនៃចក្រភពអង់គ្លេស អ៊ីតាលី ហូឡង់ បារាំង អាល្លឺម៉ង់ និងជប៉ុន ដោយមានប្រទេសចំនួន ៣០ ផ្សេងទៀត ចូលរួមនៅពេលក្រោយ រួមទាំងរដ្ឋអឺរ៉ុបមួយចំនួន ក៏ដូចជាអូស្ត្រាលី បារ៉ែន សាធារណរដ្ឋដូមីនីកែន កាណាដា នូវែលសេឡង់ ប៉ាណាម៉ា ទ្រីនីដាដនិងតូបាហ្គោ អេមីរ៉ាតអារ៉ាប់រួម និងកូរ៉េខាងត្បូង។យោងតាមរបាយការណ៍នោះ មន្ត្រីយោធាជាន់ខ្ពស់អង់គ្លេសម្នាក់ នឹងថ្លែងសុន្ទរកថាបើក ហើយកិច្ចប្រជុំនិម្មិត (Virtual meeting)នេះ នឹងត្រូវបានសម្របសម្រួលពីមូលដ្ឋានយោធា Northwood នៅជិតទីក្រុងឡុងដ៍៕

អតីតទាហានអូស្ត្រាលី ត្រូវចោទប្រកាន់ពីបទឃាតកម្មឧក្រិដ្ឋកម្មសង្គ្រាមចំនួន ៥ករណី នៅអាហ្វហ្គានីស្ថាន

2026/04/07 03:17:34 pm        108
នគរបាលបាននិយាយថា អតីតទាហានអូស្ត្រាលីម្នាក់ ត្រូវបានចោទប្រកាន់នៅពីថ្ងៃអង្គារនេះពីបទឧក្រិដ្ឋកម្មសង្គ្រាម ដែលលោកបានសម្លាប់ជនជាតិអាហ្វហ្គានីស្ថានដែលគ្មានអាវុធចំនួន ៥នាក់ ខណៈពេលកំពុងបម្រើការនៅក្នុងប្រទេសអាហ្វហ្គានីស្ថានពីឆ្នាំ ២០០៩ និង ២០១២។នគរបាលមិនទាន់បានបញ្ជាក់ពីឈ្មោះបុរសអាយុ ៤៧ ឆ្នាំរូបនេះ នៅឡើយទេ។ លោកត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅក្នុងតុលាការស៊ីដនី នៅល្ងាចថ្ងៃអង្គារនេះ។ទាហានរូបនេះ គឺជាអតីតយុទ្ធជនអូស្ត្រាលីទី២ នៃយុទ្ធនាការនៅអាហ្វហ្គានីស្ថាន ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម។អតីតទាហានកងវរសេនាធំសេវាកម្មអាកាសពិសេស លោក Oliver Schulz អាយុ ៤៤ឆ្នាំ បានសារភាពថា មិនមានទោសចំពោះការចោទប្រកាន់ពីបទឃាតកម្មឧក្រិដ្ឋកម្មសង្គ្រាមនោះទេ។ លោកត្រូវបានចោទប្រកាន់ពីបទបាញ់បុរសអាហ្វហ្គានីស្ថាន Dad Mohammad ចំក្បាល ចំនួនបីគ្រាប់ នៅក្នុងវាលស្រែស្រូវសាលីនៃខេត្ត Uruzgan ក្នុងខែឧសភា ឆ្នាំ ២០១២៕

កងទ័ព៖ «វោហារសាស្ត្រខ្វះសីលធម៌»របស់លោកTRUMP មិនមែជាឧបសគ្គចំពោះទាហានអ៊ីរ៉ងទេ

2026/04/07 03:11:45 pm        54
កងទ័ពទីក្រុងតេអេរ៉ង់ បាននិយាយថា៖ «វោហារសាស្ត្រគ្មានសីលធម៌» របស់លោក ដូណាល់ ត្រាំ (Donald Trump) អំពីសង្គ្រាមនៅមជ្ឈិមបូព៌ា មិនមែនជាឧបសគ្គចំពោះទាហានអ៊ីរ៉ង់ទេ បន្ទាប់ពីប្រធានាធិបតី  អាមេរិកកាលពីថ្ងៃចន្ទ បានគំរាមកម្ទេចហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ីរ៉ង់។អ្នកនាំពាក្យម្នាក់នៃទីបញ្ជាការកណ្តាល Khatam Al-Anbiya របស់កងទ័ពដែលដកស្រង់ដោយទូរទស្សន៍ ជាតិបាននិយាយថា «វោហារសាស្ត្រខ្វះការពិចារណា និងគ្មានសីលធម៌ និងការគំរាមកំហែងគ្មានមូលដ្ឋានរបស់ប្រធានាធិបតីអាមេរិក...មិនមានឥទ្ធិពលលើការបន្តប្រតិបត្តិការវាយលុក និងកម្ទេចរបស់អ្នកចម្បាំងឥស្លាមប្រឆាំងនឹងសត្រូវអាមេរិក និងជ្វីហ្វនោះទេ»។លោក ត្រាំ បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖«ប្រទេសអ៊ីរ៉ង់ទាំងមូល» «អាចត្រូវបានកម្ទេចចោល ក្នុងរយៈពេលមួយយប់ ហើយយប់នោះ អាចជាយប់ថ្ងៃស្អែក» ប្រសិនបើឱសានវាទរបស់លោក ក្នុងការបើកច្រកសមុទ្រហ័រមូសឡើងវិញ នៅម៉ោង 00: 00 ម៉ោងសកល នៅថ្ងៃពុធ មិនត្រូវបានបំពេញទេនោះ។លោកបាននិយាយថា៖«រោងចក្រថាមពលទាំងអស់នៅក្នុងប្រទេសអ៊ីរ៉ង់ នឹងលែងដំណើរការ ឆេះ ផ្ទុះ ហើយមិនអាចប្រើប្រាស់ឡើងវិញទេ» ដោយគំរាមកំហែងដូចគ្នាសម្រាប់ស្ពានរបស់ប្រទេសនេះ។ «ខ្ញុំចង់មានន័យថា ការកម្ទេចចោលទាំងស្រុង នៅម៉ោង ១២ (ម៉ោង ០៤:០០ ម៉ោងសកល) ហើយវានឹងកើតឡើង ក្នុងរយៈពេល ៤ម៉ោង ប្រសិនបើយើងចង់»៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM
អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់មន្ត្រីរាជការ​​សប្បុរសជនចូលរួមយុទ្ធនាការ​ "១ម៉ឺនរៀល ១ម៉ឺននាក់"
05/31/2026 01:05 PM
អគ្គកុងស៊ុលវៀតណាម រៀបចំកម្មវិធីសប្ដាហ៍វប្បធម៌វៀតណាម ឆ្នាំ២០២៦ នៅខេត្ដសៀមរាប
05/31/2026 01:05 PM