ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់

ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​៖ រដ្ឋមន្ត្រីការបរទេសនឹងអវត្តមានកិច្ចប្រជុំ UNSC ដោយសារបញ្ហាទិដ្ឋាការអាមេរិក

2026/05/25 06:53:16 pm        67
អ្នកនាំពាក្យក្រសួងការបរទេស បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ (ទី២៥ ខែឧសភា ឆ្នាំ២០២៦) នេះថា រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីរ៉ង់ លោក Abbas Araghchi នឹង​មិនមាន​វត្តមានក្នុង​កិច្ចប្រជុំរបស់​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃអង្គារឡើយ ដោយសារបញ្ហាទាក់ទងនឹងទិដ្ឋាការអាមេរិក។នៅក្នុងសុន្ទរកថាដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA លោក Esmail Baqaei បានប្រាប់​អ្នកសារ​ព័ត៌មានថា៖ «យើងបានជួបប្រទះបញ្ហា ទាក់ទងនឹងទិដ្ឋាការអាមេរិក»។រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនាថ្ងៃអង្គារនេះ ស្រប​ពេលមានភាពតានតឹង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។កិច្ចប្រជុំនេះ ដែលមានប្រធានបទ «ការរក្សាគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ (UN) និងការពង្រឹងប្រព័ន្ធអន្តរជាតិដែលផ្តោតលើ UN» បានកើតឡើងនៅពេលដែលជម្លោះ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅតែបន្តកើតឡើង​ក្នុង​ពេល​​កំពុង​មានបទឈប់បាញ់ដ៏ផុយស្រួយដែលសម្រប​សម្រួល​ដោយ​ប៉ាគីស្ថាន កាលពី​ថ្ងៃទី៨ ខែមេសា។កិច្ច​ព្រម​ព្រៀង​នេះ​​ទប់ស្កាត់ការប្រយុទ្ធដែលបានចាប់ផ្តើមកាល​ពី​ថ្ងៃទី២៨ ខែកុម្ភៈ នៅពេលដែលអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានចាប់​ផ្តើមការវាយប្រហារយោធាប្រឆាំងនឹងទីក្រុងតេអេរ៉ង់៕

មនុស្ស ១៧នាក់ ស្លាប់ និង១០នាក់ រងរបួស នៅប៉ាគីស្ថាន ដោយសាររថយន្តដឹកទំនិញបុករថយន្តក្រុង ចតនៅស្ងៀម

2026/05/25 06:51:06 pm        41
មន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៧នាក់ បានស្លាប់ និង ១០នាក់ រងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ នៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន នាថ្ងៃចន្ទនេះ។គ្រោះថ្នាក់នេះ បានកើតឡើង នៅពេលដែលរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងដែលធ្វើដំណើរពីស្រុក Swat ទៅកាន់ស្រុក Khyber ក្នុងខេត្ត Pakhtunkhwa បានជួបប្រទះបញ្ហាម៉ាស៊ីនដំណើរការខុសប្រក្រតីហើយបានឈប់នៅចិញ្ចើមផ្លូវ។អ្នកដំណើរបានចុះពីរថយន្តក្រុង ហើយកំពុងរង់ចាំនៅក្បែរនោះ នៅពេលដែលរថយន្តដឹកទំនិញមួយគ្រឿង បានបាត់បង់ការគ្រប់គ្រង ហើយបានបុកចូលទៅក្នុងហ្វូងមនុស្ស និងរថយន្តក្រុងដែលចតនៅស្ងៀមនោះ។លោក Bilal Ahmad Faizi ជាមន្ត្រីជួយសង្គ្រោះ បានប្រាប់សារព័ត៌មាន AFP ថា៖«យ៉ាងហោចណាស់មនុស្ស ១៧ នាក់ បានស្លាប់ និង ជាង ១០នាក់ រងរបួស» ដោយបន្ថែមថា អ្នករងរបួសបីនាក់ គឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។លោក Muhammad Ali ជាវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យក្នុងស្រុកដែលទទួលជនរងគ្រោះ ក៏បានបញ្ជាក់ពីចំនួនអ្នកស្លាប់នោះផងដែរ៕

លោក RUBIO៖ សហរដ្ឋអាមេរិក អាចនឹងបន្តប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់ ប្រសិនបើការចរចាបរាជ័យ

2026/05/25 06:48:53 pm        51
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា រដ្ឋបាលសហរដ្ឋអាមេរិក មិនបានច្រានចោលថា ប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់ អាចត្រូវបានបន្តឡើងវិញទេ ប្រសិនបើបរាជ័យក្នុងការសម្រេចគោលបំណងរបស់ខ្លួន តាមរយៈការចរចាជាមួយទីក្រុងតេអេរ៉ង់នោះ។ លោកបានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ India Today ថា៖«ប្រធានាធិបតីនៃសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) ចង់ធ្វើឲ្យប្រាកដថា អ៊ីរ៉ង់មិនដែលមានអាវុធនុយក្លេអ៊ែរទេ។ លោកចង់ដោះស្រាយបញ្ហានេះតាមរយៈមធ្យោបាយការទូតដែលបានចរចា ហើយយើងនឹងប្រើប្រាស់គ្រប់ឱកាស ដើម្បីធ្វើដូច្នេះ»។នៅពេលសួរថាតើទីក្រុងវ៉ាស៊ីនតោនមានគម្រោងបន្តប្រតិបត្តិការរបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ដែរឬទេ លោកបាននិយាយថា៖«នៅទីបំផុត ជម្រើសនោះមានសម្រាប់លោកប្រធានាធិបតី ប្រសិនបើវាមិនដំណើរការ»។ លោកបានសង្កត់ធ្ងន់ថា៖«នោះមិនមែនជាចំណូលចិត្តរបស់យើងទេ។ ជម្រើសដំបូងរបស់យើង គឺធ្វើបែបនេះតាមរយៈកិច្ចព្រមព្រៀង ដែលបានចរចា ហើយនោះជាអ្វីដែលយើងកំពុងធ្វើការឆ្ពោះទៅរក»។សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ។ នៅថ្ងៃទី ០៧ ខែមេសា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) បានប្រកាសបទឈប់បាញ់រយៈពេលពីរសប្តាហ៍ជាមួយអ៊ីរ៉ង់។ នៅថ្ងៃទី១១ ខែមេសា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានធ្វើកិច្ចចរចាជាច្រើនជុំនៅទីក្រុងអ៊ីស្លាម៉ាបាដ ប៉ុន្តែភាគីទាំងពីរក្រោយមកបានរាយការណ៍ថា ពួកគេមិនអាចឈានដល់កិច្ចព្រមព្រៀងស្តីពីការដោះស្រាយជម្លោះរយៈពេលវែងបានទេ ដោយសារតែមិនបានឯកភាពគ្នាលើចំណុចមួយចំនួន៕

ប្រទេសលីបង់ប្រារព្ធទិវាតស៊ូ និងរំដោះ ខណៈអ៊ីស្រាអែលនៅបន្តការវាយប្រហារ

2026/05/25 06:23:16 pm        57
ប្រទេសលីបង់បានប្រារព្ធទិវាតស៊ូ និងរំដោះរបស់ខ្លួននៅថ្ងៃចន្ទនេះ ស្របពេលការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែល និងការផ្លាស់ទីលំនៅថ្មីនៅភាគខាងត្បូងនៃប្រទេសនេះ ដោយមន្ត្រីបាននិយាយថា ខួបនេះមិនអាចប្រារព្ធបានពេញលេញទេ ខណៈពេលដែលផ្នែកខ្លះនៃទឹកដីលីបង់ នៅតែស្ថិតក្រោមការវាយប្រហារ។ថ្ងៃឈប់សម្រាកជាតិនេះ រំលឹកដល់ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០០០ នៅពេលដែលអ៊ីស្រាអែល បានដកខ្លួនចេញពីភាគខាងត្បូងប្រទេសលីបង់ បន្ទាប់ពីការកាន់កាប់រយៈពេល ២២ ឆ្នាំ។នៅក្នុងការបង្ហោះមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X លោកនាយករដ្ឋមន្ត្រី Nawaf Salam បានអំពាវនាវឲ្យខួបឆ្នាំនេះត្រូវបានគេប្រារព្ធជាថ្ងៃនៃសាមគ្គីភាពជាមួយអ្នកដែលរងផលប៉ះពាល់ដោយជម្លោះដែលកំពុងបន្តជាជាងការអបអរសាទរ។លោក Salam បាននិយាយថា៖«ចូរយើងទាំងអស់គ្នាធ្វើឲ្យឱកាសនៃទិវាតស៊ូ និងរំដោះឆ្នាំនេះ ក្លាយជាថ្ងៃនៃសាមគ្គីភាពជាមួយក្រុមគ្រួសារនៃជនរងគ្រោះ អ្នករងរបួស អ្នកទោស អ្នកផ្លាស់ទីលំនៅ និងប្រជាជនដ៏រឹងមាំរបស់យើង នៅភាគខាងត្បូង និងភូមិជួរមុខ»៕

ចិនជំរុញឲ្យ​សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បន្ត​ «សន្ទុះនៃការបន្ថយភាពតានតឹង»

2026/05/25 06:20:41 pm        45
នាថ្ងៃចន្ទ (ទី២៥ ខែឧសភា ឆ្នាំ២០២៦) នេះ​ ប្រទេសចិនបានជំរុញឲ្យ​សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បន្ត «សន្ទុះនៃការបន្ថយភាពតានតឹង» ខណៈលេច​ឡើង​នូវ​សញ្ញាដែលបង្ហាញ​​ថា សង្គ្រាម រវាងភាគីទាំង២ អាចនឹង​ថម​ថយ​ បន្ទាប់ពីមាន​នូវ​ទំនាក់ទំនងការទូតថ្មីៗ។អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Mao Ning បានប្រាប់អ្នកសារ​ព័ត៌មាននៅទីក្រុងប៉េកាំងថា «ជំហររបស់ចិន ជុំវិញ​ស្ថានភាពអ៊ីរ៉ង់ គឺច្បាស់លាស់ណាស់។ នេះគឺជាជម្លោះមួយដែលមិនគួរកើតឡើងឡើយ ហើយមិនមាន​ភាព​ចាំបាច់ត្រូវ​បន្តវាទៀតទេ»។លោកស្រីកំពុងឆ្លើយតបទៅនឹងសំណួរ អំពីកិច្ចខិតខំប្រឹងប្រែងការទូតដ៏ខ្លាំងក្លាដែលកំពុងបន្តឆ្ពោះទៅរកលទ្ធភាព​ដែល​អាច​កើតមាន​កតិកាសញ្ញា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍ ដែលបានចាប់ផ្តើមកាល​ពី​ថ្ងៃទី២៨​ ខែកុម្ភៈ។លោកស្រី Mao បាននិយាយថា៖ «ដំណោះស្រាយមុននេះ បម្រើផលប្រយោជន៍ សម្រាប់​ទាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក៏ដូចជាប្រទេសក្នុងតំបន់ និងពិភពលោកទាំងមូល»។ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា វា «សំខាន់ណាស់ក្នុងការរក្សាសន្ទុះនៃការបន្ថយភាពតានតឹង បន្តប្តេជ្ញាចិត្តចំពោះទិសដៅនៃដំណោះស្រាយនយោបាយ ហើយ​និងស្វែងរកដំណោះស្រាយតាមរយៈការសន្ទនា និងការពិគ្រោះយោបល់ដែលសម្របសម្រួលកង្វល់របស់ភាគីទាំងអស់»។គួបញ្ជាក់​ថា ប្រធានាធិបតី​អាមេរិក លោក Donald Trump កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំ ក្នុងតំបន់ ដើម្បីពិភាក្សាអំពីកិច្ចចរចាដោយប្រយោលដែលកំពុងបន្តមាន​ជាមួយអ៊ីរ៉ង់។ យោងតាមមេដឹកនាំ​រូប​នេះ​ បាន​ឲ្យ​ដឹង​បន្ថែម​ថា កិច្ចព្រមព្រៀងមួយ «ត្រូវបានចរចាជាចម្បង» ហើយកំពុងរង់ចាំការបញ្ចប់៕

ប្រធានាធិបតីលីបង់ បញ្ជាក់​ថា ការដកទ័ពរបស់អ៊ីស្រាអែល «មិនអាចចរចាបាន» ឡើយ​

2026/05/25 06:18:21 pm        42
ប្រធានាធិបតីលីបង់ លោក Joseph Aoun នៅ​ថ្ងៃចន្ទ (ទី២៥ ខែឧសភា ឆ្នាំ២០២៦) នេះ​ បាននិយាយថា ការដកទ័ពរបស់អ៊ីស្រាអែលចេញពីភាគខាងត្បូងនៃប្រទេសនេះ គឺជា​អ្វី​ «មិនអាចចរចាបាន» ដោយទាមទារ​ថា អាជ្ញាធរនឹងត្រូវ​បន្តតាមរយៈការចរចានានា​ ដោយ​ការ​លើក​ឡើង​នេះ កើតមាន​ប៉ុន្មានថ្ងៃមុនការចរចាជុំថ្មី នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក​។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដើម្បីរំលឹកដល់ការដកទ័ពពីមុនរបស់អ៊ីស្រាអែលចេញពីភាគខាងត្បូងលីបង់ ក្នុងឆ្នាំ២០០០ បន្ទាប់ពីបាន​កាន់កាប់ប្រហែល ២ទសវត្សរ៍ លោក Aoun បាននិយាយថា៖ «ឆ្នាំនេះ ខួបនៃការរំដោះ បានកើតឡើង ខណៈដែលប្រទេសលីបង់ត្រូវបានជួប​ប្រទះ​នឹង​ការពិតដ៏ឈឺចាប់មួយ»។លោកបានបន្ត​ថា៖ «ការវាយប្រហាររបស់អ៊ីស្រាអែលមិនទាន់បានបញ្ឈប់នៅឡើយទេ ហើយភូមិ ​នៅ​ភាគខាងត្បូងជាទីស្រឡាញ់របស់យើង នៅតែរងទុក្ខវេទនាក្រោមការកាន់កាប់ថ្មី​»។កងទ័ពអ៊ីស្រាអែល ដែលបានឈ្លានពានលីបង់ ក្នុងអំឡុងសង្គ្រាមចុងក្រោយជាមួយក្រុមហេសបូឡា ដែលបានចាប់ផ្តើមកាល​ពី​ថ្ងៃទី២ ខែមីនា កំពុងប្រតិបត្តិការនៅខាងក្នុង «ខ្សែបន្ទាត់ព្រំដែន​ពណ៌លឿង» ប្រកាសដោយខ្លួនឯង ដែលលាត​សន្ធឹង​ប្រហែល ១០គីឡូម៉ែត្រ ចូល​ជ្រៅទៅ​ខាង​ក្នុងទឹកដីលីបង់។ យោធាអ៊ីស្រាអែលក៏បានធ្វើការវាយប្រហារយ៉ាងខ្លាំងហួសពីតំបន់នោះដែរ ទោះបីជាមានបទឈប់បាញ់ ដែលត្រូវ​បាន​សន្មត់ថា នឹងមានសុពលភាពចាប់តាំងពីថ្ងៃទី១៧ ខែមេសាក៏ដោយ។លោក Aoun បានសង្កត់ធ្ងន់​ថា៖ «ប្រទេសលីបង់នឹងមិនទទួលយកការពិតនេះទេ។ ផ្លូវឆ្ពោះទៅរកការដកទ័ពចេញទាំងស្រុងរបស់អ៊ីស្រាអែល នឹងនៅតែជាការទាមទារជាតិដែលមិនអាចសម្របសម្រួលបាន និងឥតប្រែប្រួល​ ដែលរដ្ឋលីបង់ខិតខំសម្រេចបាន តាមរយៈជម្រើសនៃការចរចា»៕លីបង់ និងអ៊ីស្រាអែលបានចាប់ផ្តើមកិច្ចចរចាដ៏សំខាន់ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក កាលពីខែមុន ហើយកំពុងរៀបចំសម្រាប់ជុំទី៤ នៅដើមខែមិថុនា តែ​នៅ​មុននោះ មានកិច្ចប្រជុំមួយ​ រវាងគណៈប្រតិភូយោធា នៅមន្ទីរបញ្ចកោណ នា​ថ្ងៃទី២៩​ ខែឧសភា៕

លោក ស៊ី ជួប​ជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ខណៈសង្គ្រាមអ៊ីរ៉ង់ទំនង​គ្រប​ដណ្ដប់​កិច្ចពិភាក្សា​

2026/05/25 06:14:07 pm        58
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) បានជួបពិភាក្សា​ជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif នៅទីក្រុងប៉េកាំង នា​ថ្ងៃចន្ទ (ទី២៥ ខែឧសភា ឆ្នាំ​២០២៦) នេះ​ ខណៈដែលកិច្ចប្រឹងប្រែងផ្នែកការទូតរបស់ប្រទេសជាច្រើន ដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់ជាផ្លូវការ នៅតែបន្ត​ទៅ​មុខ​ក្នុង​ល្បឿន​យឺតៗ​។កិច្ចប្រជុំកម្រិតខ្ពស់នេះ​ ដែលត្រូវបាន​រាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានធ្វើឡើងបន្ទាប់ពីមាន​កិច្ចពិភាក្សារបស់លោក Sharif កាល​ពី​ព្រឹកនេះ ជាមួយនាយករដ្ឋមន្ត្រី លោក Li Qiang ដែលជាមេដឹកនាំលំដាប់ទី២ របស់ប្រទេស។ទូរទស្សន៍ប៉ាគីស្ថាន បានផ្សាយ​នៅ​ថ្ងៃចន្ទថា ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិននេះ​ លោក Sharif ត្រូវបានអមដំណើរដោយមេបញ្ជាការកងទ័ព លោក Asim Munir ដែលជាអ្នកចរចាសំខាន់របស់ទីក្រុងអ៊ីស្លាម៉ាបាដ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ ព័ត៌មានលម្អិត អំពីការពិភាក្សានេះ​ មិនត្រូវបានផ្សព្វផ្សាយភ្លាមៗដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិននោះ​ទេ។ប៉ាគីស្ថានបានលេចឡើង​ក្នុង​នាម​ជាអន្តរការី រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សាទល់​មុខជាប្រវត្តិសាស្ត្រ កាលពីខែមុន តែ​មិនសម្រេច​បាននូវ​កិច្ចព្រមព្រៀងយូរអង្វែង​ឡើយ​។ ចំណែក​ប្រទេសចិនបានដើរតួនាទីយ៉ាងស្ងប់ស្ងាត់ ដោយដឹកនាំ​ការជជែក​តាម​ទូរស័ព្ទ និងកិច្ចប្រជុំជាមួយមន្ត្រីនៃប្រទេសឈូងសមុទ្រដែលរងផលប៉ះពាល់។ទូរទស្សន៍ PTV ដែលគ្រប់គ្រងដោយរដ្ឋរបស់​ប៉ាគីស្ថាន បាន​រាយ​ការណ៍​ថា អំឡុង​ពេល​ថ្លែងទៅកាន់ថ្នាក់​ដឹកនាំចិន នៅទីក្រុងប៉េកាំង រួមជាមួយលោក Munir លោក Sharif បាននិយាយថា «ពិភពលោកកំពុងឆ្លងកាត់ពេលវេលាដ៏សំខាន់មួយ»៕

សារព័ត៌មាន៖ កិច្ចព្រមព្រៀងក្របខណ្ឌរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ សម្រេចបាន ៩៥%

2026/05/25 06:11:58 pm        51
សារព័ត៌មាន Fox Newsបានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយដកស្រង់ប្រភពថា កិច្ចព្រមព្រៀងក្របខណ្ឌរវាងសហរដ្ឋអាមេរិក គឺ «៩៥% រួចរាល់ហើយ»។ យោងតាមពួកគេ ទីក្រុងតេអេរ៉ង់បានយល់ព្រមជាគោលការណ៍ចំពោះកិច្ចព្រមព្រៀងក្របខណ្ឌ ហើយវាបានបញ្ចប់ ៩៥%ហើយ។មន្ត្រីម្នាក់បានប្រាប់សារព័ត៌មាននេះថា ៖«យើងមានកិច្ចព្រមព្រៀងលើឃ្លាំងស្តុកអាវុធនុយក្លេអ៊ែរ និងច្រកសមុទ្រហ័រមូស ប៉ុន្តែកំពុងចរចាអំពីការកែសម្រួលលក្ខខណ្ឌ»។លោកបាននិយាយាថា៖ «យើងមិនទាន់ទៅឈានដល់កិច្ចព្រមព្រៀងនៅឡើយទេ។ យើងនឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅថ្ងៃនេះ ឬថ្ងៃស្អែកទេ»។មន្ត្រីរូបនេះជឿជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចផ្តល់ពេលវេលា ៥-៧ ថ្ងៃទៀតដល់កិច្ចព្រមព្រៀងនេះ ដើម្បីបញ្ចប់វា។ ប្រភពដដែលបានបញញ្ជាក់ថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោនមិនអាចឈានដល់កិច្ចព្រមព្រៀងអំណោយផលទេ យោធាអាមេរិកអាចបន្តទម្លាក់គ្រាប់បែកលើសាធារណរដ្ឋឥស្លាម ។ នាពេលមុននេះ លោក ត្រាំ បាននិយាយថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ មិនទាន់បានបញ្ចប់ពេញលេញនៅឡើយទេ។ លោកក៏បាននិយាយផងដែរថា លោកបានណែនាំអ្នកចរចារបស់លោក «កុំប្រញាប់ប្រញាល់ចូលទៅក្នុងកិច្ចព្រមព្រៀង»ជាមួយទីក្រុងតេអេរ៉ង់៕

កូរ៉េខាងជើងនឹងរៀបចំកិច្ចប្រជុំគណបក្សកាន់អំណាចដ៏សំខាន់ នៅខែក្រោយ

2026/05/25 04:34:44 pm        60
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃចន្ទ (ទី២៥ ខែឧសភា ឆ្នាំ២០២៦) នេះថា ប្រទេស​កូរ៉េខាងជើងនឹងរៀបចំកិច្ចប្រជុំពេញអង្គរបស់គណបក្សពលករកូរ៉េ (WPK) ដែលកំពុងកាន់អំណាច នៅខែក្រោយ​។ទីភ្នាក់ងារសារព័ត៌មានកណមជ្ឈិម​កូរ៉េ (KCNA) បានរាយការណ៍ថា ការិយាល័យនយោបាយរបស់ WPK បានសម្រេចរៀបចំកិច្ចប្រជុំពេញអង្គលើកទី២ នៃគណៈកម្មាធិការមជ្ឈិម​លើកទី៩ នៅចុងខែមិថុនាខាង​មុខ​។KCNA បានឲ្យ​ដឹង​ថា កិច្ចប្រជុំនេះនឹងត្រូវបានរៀប​ចំឡើង «ដើម្បីពិនិត្យឡើងវិញជាបណ្តោះអាសន្ន អំពីការអនុវត្តគោលនយោបាយរបស់គណបក្ស និងរដ្ឋ សម្រាប់ឆ្នាំ២០២៦ និងពិភាក្សាអំពីការងារ នៅក្នុងឆមាសទី២ នៃឆ្នាំនេះ និងបញ្ហាសំខាន់ៗមួយចំនួនទៀត»​។គួរបញ្ជាក់​ថា កូរ៉េខាងជើងតែងតែរៀបចំកិច្ចប្រជុំពេញអង្គ នៅចុងខែមិថុនា និងខែធ្នូ ខណៈពេលដែលក៏កោះប្រជុំផងដែរ នៅពេលដែលបញ្ហាសំខាន់ៗ ចាំបាច់​ត្រូវពិភាក្សា។កិច្ចប្រជុំខែមិថុនា ដែលត្រូវ​បានគ្រោងទុកនេះ បានកើតឡើងនៅពេលដែលកូរ៉េខាងជើងស្វែងរកការអនុវត្តវិធានការតាមដាន សម្រាប់ការសម្រេចចិត្តដែលបានធ្វើឡើងនៅក្នុងសមាជគណបក្សលើកទី៩ ដែលបានរៀប​ចំ​ឡើងកាល​ពី​ចុងខែកុម្ភៈ៕

ប្រធានចារកម្ម៖ ទីភ្នាក់ងារចារកម្មអូស្ត្រាលី ប្រឈមនឹងការគំរាមកំហែងយ៉ាងខ្លាំង មុនពេលមានការវាយប្រហារនៅឆ្នេរ Bondi

2026/05/25 04:32:55 pm        44
ប្រធានចារកម្មរបស់ប្រទេសនេះ បាននិយាយនៅថ្ងៃចន្ទនេះ ទីភ្នាក់ងារចារកម្មអូស្ត្រាលី បានប្រឈននឹងការគំរាមកំហែងជាច្រើន នៅមុនពេលមានការបាញ់ប្រហារដ៏ធំប្រឆាំងនឹងជនជាតិជ្វីហ្វនៅឆ្នេរ Bondi ក្នុងខែធ្នូ។ លោក Sajid Akram និងកូនប្រុសឈ្មោះ Naveed ត្រូវបានចោទប្រកាន់ពីបទបើកការបាញ់ប្រហារ នៅពេលដែលគ្រួសារជ្វីហ្វ បានប្រមូលផ្តុំគ្នានៅឆេ្នរ Bondi សម្រាប់ពិធីបុណ្យ Hanukkah ដែលបានសម្លាប់មនុស្ស ១៥នាក់ នៅក្នុងការបាញ់ប្រហារដ៏ធំបំផុតរបស់អូស្ត្រាលី ក្នុងរយៈពេលជាច្រើនទសវត្សរ៍។មន្ត្រីសន្តិសុខជាន់ខ្ពស់លោក Mike Burgess បានធ្វើការស៊ើបអង្កេតលើការបាញ់ប្រហារនេះ ជាកន្លែងដែលលោកត្រូវបានសួរអំពីសមត្ថភាពប្រឆាំងភេរវកម្មរបស់អូស្ត្រាលី។លោក Burgess បាននិយាយថា អង្គការចារកម្មសន្តិសុខអូស្ត្រាលី ត្រូវរងរគំរាមកំហែងជាច្រើន ចាប់ពីភាពជ្រុលនិយមខាងសាសនា រហូតដល់យុវជនជ្រុលនិយមតាមអ៊ីនធឺណិត។ប៉ុន្តែលោកបាននិយាយថា ទីភ្នាក់ងារចារកម្មនៅតែមានធនធានគ្រប់គ្រាន់ ដើម្បីធ្វើការងាររបស់ខ្លួន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM
អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM
នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»
05/30/2026 05:05 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
05/30/2026 05:05 PM
របាយការណ៍៖ សភាអាមេរិកកំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែលដោយស្ងាត់​ៗ
05/30/2026 05:05 PM