អារ៉ាប់រួម នឹងបញ្ចេញមូលនិធិអ៊ីរ៉ង់ដែលត្រូវបានបង្កក ក្នុងពេលមានការជំរុញបទឈប់បាញ់របស់អាមេរិក
បទឈប់បាញ់នៅលីបង់ ជាការសាកល្បងវាយតម្លៃសម្រាប់កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់អះអាងថា ទ្រព្យសកម្ម ២៤ ពាន់លានដុល្លារដែលត្រូវបានបង្កក នឹងត្រូវបានបញ្ចេញ
សេតវិមាន ទទូចថាការវាយប្រហារដោយយោធាពេលថ្មីៗនេះ ជំរុញឲ្យអ៊ីរ៉ង់ធ្វើកិច្ចព្រមព្រៀង

ព័ត៌មានអន្តរជាតិ

[UPDATE] ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីនៅហ្វីលីពីន កើនឡើងដល់យ៉ាង​ហោច​ណាស់​ ១៥នាក់​

2026/06/08 03:49:36 pm        49
មន្ត្រីទីភ្នាក់ងារគ្រោះមហន្តរាយ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រនៅភាគខាងត្បូងនស​ប្រទេសហ្វីលីពីន បានកើនឡើងដល់យ៉ាងហោចណាស់ ១៥នាក់ហើយ​ ដោយមានអ្នក​របួស​ជាង ១០០នាក់។រញ្ជួយដីនេះបានកើត​ឡើង​នៅភាគខាងត្បូងកោះ Mindanao នៅ​ថ្ងៃចន្ទ (ទី៨ ខែមិថុនា ឆ្នាំ២០២៦) នេះ ដោយបានបណ្ដាល​ឲ្យ​អគារបាក់​រលំ និងបង្កឲ្យ​មានការព្រមានអំពីរលកយក្សស៊ូណាមិ នៅទូទាំងតំបន់។ ហើយ​អាជ្ញាធរហ្វីលីពីន បានជំរុញឲ្យ​ប្រជាជននៅតំបន់ឆ្នេរសមុទ្រដែលរងផលប៉ះពាល់ផ្លាស់ទៅទី​ខ្ពស់បន្ទាប់ពីរញ្ជួយដី​នៅឆ្នេរសមុទ្រ បានវាយប្រហារភាគខាងត្បូងនៃទីក្រុង General Santos ជាទីក្រុងមួយដែលមានប្រជាជនប្រហែល ៧២០.០០០នាក់។​បើយោងតាម​ទី​ភ្នាក់​ងារ​ស្ទាប​ស្ទង់ភូគព្ភសាស្ត្ររបស់​សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹង​ថា រញ្ជួយតូច​ៗដ៏ខ្លាំងក្លា​​ជាបន្តបន្ទាប់ បានធ្វើ​ឲ្យ​តំបន់នេះ​រង្គើ​រយៈ​ពេល​ប្រហែល ២ម៉ោងបន្ទាប់ពីមាន​រញ្ជួយដីលើកដំបូង ដោយ​ខ្លាំង​បំផុតមានកម្រិត​ ៦,៥រ៉ិចទ័រ។ វីដេអូដែលត្រូវបានបង្ហោះនៅ​លើ​បណ្ដាញ​សង្គម និងត្រូវបានផ្ទៀងផ្ទាត់ដោយសារព័ត៌មាន​ AFP បានបង្ហាញឲ្យឃើញ​មជ្ឈមណ្ឌលផ្សារទំនើបមួយដែលមានភោជនីយដ្ឋានអាហាររហ័ស Jollibee បានបាក់​រលំទៅជាគំនរបាក់បែកនៅក្នុងទីក្រុង General Santos។ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos បានផ្អាកថ្នាក់រៀននៅតំបន់ដែលរងផលប៉ះពាល់នៃកោះ Mindanao ខណៈពេលដែលអំពាវនាវឲ្យ​ប្រជាជននៅតំបន់ឆ្នេរសមុទ្រជម្លៀសចេញជាបន្ទាន់។រញ្ជួយដីនៅថ្ងៃចន្ទនេះ​ បានបង្កឲ្យ​មានការព្រមាន អំពី​ការជម្លៀស សម្រាប់តំបន់ឆ្នេរសមុទ្រនៃប្រទេសជិតខាង គឺឥណ្ឌូនេស៊ី និងម៉ាឡេស៊ី តែ​ប្រទេសទាំង២ បានដក​ការព្រមានជាបន្តបន្ទាប់។ ចំណែក​អាជ្ញាធរ​របស់ប្រទេស​​ជប៉ុនបានចេញសេចក្តីជូនដំណឹង អំពីរលកយក្សស៊ូណាមិសម្រាប់តំបន់ឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ខ្លួន ដោយព្យាករ​ថា រលកយក្សស៊ូណាមិ អាច​នឹងវាយប្រហារតំបន់ផ្សេងៗគ្នា៕

អ៊ីរ៉ង់ ព្រាងនិយ័តកម្មដើម្បីឲ្យនាវាបង់ប្រាក់សម្រាប់សេវាឆ្លងកាត់នៅច្រកសមុទ្រ Hormuz

2026/06/08 03:44:05 pm        91
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការរបស់ប្រទេសបានឲ្យដឹងថា អ៊ីរ៉ង់កំពុងព្រាងនិយ័តកម្មដើម្បីឲ្យនាវាបង់សេវាសម្រាប់ការឆ្លងកាត់នៅច្រកសមុទ្រ Hormuz ដើម្បីទទួលបានសន្តិសុខសមុទ្រ និងសេវាបរិស្ថាន ។ ដោយដកស្រង់សម្តី លោកស្រី Shina Ansari អនុប្រធានាធិបតីអ៊ីរ៉ង់និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ទីភ្នាក់ងារបានរាយការណ៍ថា សេចក្តីព្រាងបឋម ត្រូវបានបញ្ចប់កាលពីពេលពេលថ្មីៗនេះ ទោះបីជាអត្រាថ្លៃសេវា និងយន្តការប្រមូលប្រាក់ជាក់លាក់នៅមិនទាន់ត្រូវបានកំណត់ក៏ដោយ។ សេចក្តីព្រាងនិយ័តកម្ម នឹងត្រូវបានបញ្ជូនសម្រាប់ការពិនិត្យឡើងវិញផ្ទៃក្នុង និងការអនុម័តដោយក្រសួងបរិស្ថានអ៊ីរ៉ង់ មុនពេលត្រូវបានបញ្ជូនទៅកាន់អាជ្ញាធរពាក់ព័ន្ធសម្រាប់នីតិវិធីផ្លូវច្បាប់ជាបន្តបន្ទាប់។ លោកស្រី Ansari និយាយថា វិធានការដែលបានស្នើឡើងនេះ លើសពីថ្លៃសេវាបរិស្ថាន ហើយវាក៏គ្របដណ្តប់លើការគាំទ្រផ្លូវសមុទ្រ សេវាសន្តិសុខ និងសេវាបរិស្ថានដែលផ្តល់ដោយរដ្ឋឆ្នេរសមុទ្រដល់នាវាដែលឆ្លងកាត់។ អនុប្រធានាធិបតីរូបនេះបាននិយាយថា ច្រកសមុទ្រHormuz ស្ថិតនៅក្នុងដែនទឹក និងអំណាចផ្លូវច្បាប់នៃដែនអធិបតេយ្យភាពរបស់ប្រទេសអ៊ីរ៉ង់ និងប្រទេសអូម៉ង់ ហើយរដ្ឋជាប់ឆ្នេរសមុទ្រមានសិទ្ធិទាមទារថ្លៃសេវាសមស្របសម្រាប់សេវានានាដែលត្រូវបានផ្តល់ក្នុងការរក្សាសុវត្ថិភាពនាវាចរណ៍ សន្តិសុខតំបន់ និងការការពារបរិស្ថាន។

របាយការណ៍៖ សហរដ្ឋអាមេរិកពិចារណាលើផែនការទិញកោះ CHAGOS ពីប្រទេសម៉ូរីស

2026/06/08 03:37:16 pm        61
សេតវិមានកំពុងពិចារណាលើផែនការទិញកោះ Chagos ពីប្រទេសម៉ូរីស។ នេះបើយោងតាមរបាយការណ៍របសសារព័ត៌មាន Telegraph កាលពីថ្ងៃអាទិត្យ។របាយការណ៍នេះបានឲ្យដឹងថា មន្ត្រីអាមេរិកបានរៀបចំសំណើមួយ ដើម្បីជៀសវាងការចរចាជាមួយរដ្ឋា ភិបាលចក្រភពអង់គ្លេស ហើយធ្វើកិច្ចព្រមព្រៀងផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីគ្រប់គ្រងកោះ Diego Garcia។ផែនការនេះ គឺស្ថិតក្នុងចំណោមជម្រើសជាច្រើន ដែលកំពុងត្រូវបានព្រាងដោយសេតវិមាន នៅក្នុងឯកសារមួយដែលមានគោលបំណងផ្តល់ជម្រើសដល់នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ដែលប្រគល់អធិបតេយ្យភាពនៃប្រជុំកោះមហាសមុទ្រឥណ្ឌាទៅឲ្យប្រទេសម៉ូរីស។ នេះបើយោងតាមរបាយការណ៍។ មន្ត្រីអាមេរិកម្នាក់ បានប្រាប់សារព័ត៌មានរ៉យទ័រថា លោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាន់ខ្ជាប់ជំហរ របស់លោកថា ចក្រភពអង់គ្លេសមិនគួរបោះបង់ចោលដែនដីមហាសមុទ្រឥណ្ឌារបស់អង់គ្លេស ដែលរួមបញ្ចូលទាំងមូលដ្ឋានយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នៅលើកោះ Diego Garcia នោះទេ»៕

មេដឹកនាំហ្វាំងឡង់ច្រានចោលការចោទប្រកាន់ដែលថា រុស្ស៊ីកំពុងរៀបចំផែនការវាយប្រហាររដ្ឋបាល់ទិក

2026/06/08 03:35:03 pm        50
ប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb បានបដិសេធការចោទប្រកាន់របស់សេវាពិសេសលោកខាងលិចអំពីរុស្ស៊ីដែលកំពុងបង្កការគំរាមកំហែងដល់បណ្តារដ្ឋបាល់ទិក។ក្រុមរដ្ឋបាល់ទិកនិយាយថា មេដឹកនាំហ្វាំងឡង់រូបនេះ បានឆ្លើយអវិជ្ជមានចំពោះសំណួរមួយថាតើលោកគិតថា រុស្ស៊ីនឹងវាយប្រហារប្រទេសណាតូមួយចំនួន បន្ទាប់ពីប្រតិបត្តិការយោធាពិសេស ឬឥឡូវនេះ ដូចដែលរបាយការណ៍ពីសេវាស៊ើបការណ៍សម្ងាត់លោកខាងលិច បានបង្ហាញ។ លោក Stubb បានសង្កត់ធ្ងន់ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Neue Zuercher Zeitung ថា លោកបានអានរបាយការណ៍ទាំងអស់ពីសេវាពិសេសនេះ ហើយធ្វើដូច្នេះ«ដោយប្រុងប្រយ័ត្នបំផុត»។នៅក្នុងកិច្ចប្រជុំជាមួយមេដឹកនាំប្រព័ន្ធផ្សព្វផ្សាយសកលដែលរៀបចំដោយសារព័ត៌មាន TASS កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានច្រានចោលការចោទប្រកាន់ថា រុស្ស៊ីកំពុងរៀបចំផែនការវាយប្រហារអឺរ៉ុប មិនមែនគ្រាន់តែជាការមិនសមហេតុផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្កហេតុដោយចេតនា ដើម្បីបំភិតបំភ័យប្រជាជននៅអឺរ៉ុប៕

អគ្គសេនាធិការកងទ័ព៖ យោធាអ៊ីស្រាអែល កំពុងត្រៀមខ្លួន និងរង់ចាំបញ្ជាដើម្បីវាយប្រហារអ៊ីរ៉ង់

2026/06/08 03:32:56 pm        46
លោកឧត្តមសេនីយ៍ទោ Eyal Zamir នាយអគ្គសេនាធិការនៃកងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បាននិយាយថា យោធាអ៊ីស្រាអែលត្រៀមខ្លួនវាយប្រហារ «សត្រូវ» បន្ទាប់ពីការវាយប្រហារដោយរ៉ូកែតពីអ៊ីរ៉ង់ ប៉ុន្តែមិនទាន់ទទួលបានបញ្ជា នៅឡើយទេ។ យោងតាមសេវាសារព័ត៌មានរបស់កងទ័ព នាយអគ្គសេនាធិការ IDF បច្ចុប្បន្នកំពុងធ្វើការវាយតម្លៃស្ថានភាពជាមួយក្រុមប្រឹក្សាមន្ត្រីជាន់ខ្ពស់។យោងតាមសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញតេឡេក្រាម IDF បានឲ្យដឹងថា កងកម្លាំងការពារអ៊ីស្រាអែល នឹងវាយប្រហារសត្រូវដោយការតាំងចិត្តភ្លាមៗ នៅពេលដែលទទួលបានបញ្ជា។នៅល្ងាចថ្ងៃទី ០៧ ខែមិថុនា ភាគខាងជើងអ៊ីស្រាអែល ត្រូវបានទទួលរងការវាយប្រហារដោយរ៉ូកែតពីអ៊ីរ៉ង់។ យោធាអ៊ីស្រាអែលបាននិយាយថា មីស៊ីលដែលចូលមកទាំងអស់ ត្រូវបានស្ទាក់ចាប់។ ការកើនឡើងភាពតានតឹងនេះ បានកើតឡើង បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើគោលដៅរបស់ក្រុមហេសបូឡា នៅជាយក្រុងបេរូត កាលពីព្រឹកថ្ងៃអាទិត្យ។ អាជ្ញាធរអ៊ីរ៉ង់ធ្លាប់បានព្រមានថា ពួកគេនឹងសងសឹកប្រឆាំងនឹងអ៊ីស្រាអែល ក្នុងករណីមានការវាយប្រហារលើរដ្ឋធានីលីបង់នេះ៕

ក្រុមមេដឹកនាំអឺរ៉ុបត្រៀមខ្លួនគាំទ្រការចរចាបទឈប់បាញ់រវាងអ៊ុយក្រែន និងរុស្ស៊ី

2026/06/08 03:20:41 pm        84
មេដឹកនាំនៃប្រទេសអង់គ្លេស អាល្លឺម៉ង់ និងបារាំង បាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេគាំទ្រសំណើសម្រាប់ការចរចារវាងប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ដើម្បីព្យាយាមធានាបាននូវបទឈប់បាញ់ ហើយអឺរ៉ុបនឹងដើរតួនាទីមួយ។នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ( Emmanuel Macron) បាន «សរសើរ»ចំពោះការអំពាវនាវរបស់លោក ហ្សេឡិនស្គី ឲ្យបញ្ចប់សង្គ្រាម និងសំណើសម្រាប់ការសន្ទនាដោយផ្ទាល់រវាងអ៊ុយក្រែន និងរុស្ស៊ី ដោយមានការចូលរួមយ៉ាងសកម្មពីសហរដ្ឋអាមេរិក និង អឺរ៉ុប។ មេដឹកនាំ ដែលមានសម្ព័ន្ធភាពសន្តិសុខក្រៅផ្លូវការមួយហៅថា E3 ដែលជាអ្នកគាំទ្រអន្តរជាតិដ៏សំខាន់មួយរបស់អ៊ុយក្រែន កាលពីថ្ងៃអាទិត្យ ត្រូវបានចូលរួមដោយលោក ហ្សេឡិនស្គី នៅសភាអង់គ្លេស រយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីមេដឹកនាំអ៊ុយក្រែន បានប្រកាសលិខិតចំហមួយដែលផ្ញើជូនលោក ពូទីន។លោកបានស្នើឲ្យមានកិច្ចចរចាផ្ទាល់ជាមួយលោក ពូទីន អំពីការបញ្ចប់សង្គ្រាម ដែលឥឡូវនេះស្ថិតនៅក្នុងឆ្នាំទី៥ របស់ខ្លួន ប៉ុន្តែលោកត្រូវបានប្រធានាធិបតីរុស្ស៊ីបដិសេធ៕

ក្រុមហ៊ុនដែលបានចុះបញ្ជីនៅ GCC រាយការណ៍ពីប្រាក់ចំណេញក្នុងត្រីមាសទី១ ចំនួន ៦៧,៩ ពាន់លានដុល្លារ

2026/06/08 03:17:59 pm        46
ក្រុមហ៊ុនដែលបានចុះបញ្ជីនៅទូទាំងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) បានបង្ហាញប្រាក់ចំណេញសុទ្ធចំនួន ៦៧, ៩ ពាន់លានដុល្លារ ក្នុងត្រីមាសទី១ នៃឆ្នាំ ២០២៦ ដែលកើនឡើង ១៥,៥ភាគរយធៀបនឹងឆ្នាំមុន ដែលជំរុញដោយប្រាក់ចំណូលវិស័យថាមពល និងធនាគារកាន់តែរឹងមាំ។កំណើននេះ ត្រូវបានដឹកនាំដោយប្រាក់ចំណេញខ្ពស់នៅក្នុងវិស័យថាមពល ជាពិសេសក្រុមហ៊ុនផលិតប្រេង Saudi Aramco រួមជាមួយនឹងការកើនឡើងនៃវិស័យធនាគារ អាហារ និងភេសជ្ជៈ និងទំនិញមូលធន។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនវិនិយោគ Kamco Invest។ក្រុមហ៊ុនវិនិយោគដែលមានមូលដ្ឋាននៅប្រទេសកូវ៉ែត បាននិយាយថា ប្រាក់ចំណេញសរុប បានឈានដល់កម្រិតខ្ពស់ថ្មីប្រចាំត្រីមាស ក្នុងអំឡុងពេលបីខែដំបូងនៃឆ្នាំនេះ ខណៈដែលប្រាក់ចំណូលនៅទូទាំងក្រុមហ៊ុនដែលបានចុះបញ្ជីនៅ GCC បានកើនឡើង ៧,៧ភាគរយ ធៀបនឹងឆ្នាំមុនដល់ ៣៥៣,៣ ពាន់លានដុល្លារ។ តួលេខរឹងមាំទាំងនេះ បង្ហាញពីភាពធន់របស់សាជីវកម្មនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ទោះបីជាជម្លោះក្នុងតំបន់ នៅតែបន្តធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍វិនិយោគិន នៅក្នុងតំបន់ក៏ ដោយ៕

ក្រុមហ៊ួទីគាំទ្រចំពោះប្រតិបត្តិការរបស់អ៊ីរ៉ង់ប្រឆាំងនឹងអ៊ីស្រាអែល និងព្រមានទប់ទល់ការកើនឡើងភាពតានតឹង

2026/06/08 03:11:34 pm        48
ក្រុមហ៊ួទីនៅប្រទេសយេម៉ែនបាននិយាយកាលពីល្ងាចថ្ងៃអាទិត្យថា ខ្លួនគាំទ្រប្រតិបត្តិការយោធាដែលធ្វើឡើងដោយអ៊ីរ៉ង់ប្រឆាំងនឹងអ៊ីស្រាអែល ដោយបន្ថែមថា «អ័ក្សនៃការតស៊ូ» នៅតែស្ថិតក្នុងការសម្របសម្រួលជាបន្តបន្ទាប់ ដើម្បីប្រឈមនឹងការវិវត្តណាមួយ។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយទូរទស្សន៍ Al-Masirah ដែលគ្រប់គ្រងដោយក្រុមហ៊ួទី ក្រុមនេះបាននិយាយថា ប្រតិបត្តិការរបស់អ៊ីរ៉ង់ ដែលជាការឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅក្នុងតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត កាលពីព្រឹកថ្ងៃអាទិត្យ បានពង្រឹង «ភាពស្មើគ្នានៃសម្ព័ន្ធភាពបង្រួបបង្រួម» និងប្រឆាំងនឹង«និទណ្ឌភាព»របស់អ៊ីស្រាអែល។សេចក្តីថ្លែងការណ៍បានបន្ថែមថា៖«អ័ក្សនៃការតស៊ូ» នៅតែស្ថិតក្នុងការសម្របសម្រួលជាបន្តបន្ទាប់ ដើម្បីដោះស្រាយការវិវត្តក្នុងតំបន់ ដោយព្រមានអ៊ីស្រាអែលចំពោះការកើនឡើងភាពតានតឹងណាមួយ។ការអត្ថាធិប្បាយរបស់ក្រុមហ៊ួទីបានកើតឡើង បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនគ្រាប់ឆ្ពោះទៅកាន់អ៊ីស្រាអែលកាលពីល្ងាចថ្ងៃអាទិត្យ។ ស៊ីរ៉ែនវាយប្រហារតាមអាកាស បានរោទិ៍ឡើង នៅទូទាំងតំបន់ នៅភាគខាងជើងអ៊ីស្រាអែល ហើយយោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានស្ទាក់ចាប់ការវាយប្រហារដោយមីស៊ីលទាំងនេះ៕

[UPDATE] ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីនៅហ្វីលីពីន កើនឡើងដល់យ៉ាង​ហោច​ណាស់​ ១៥នាក់

2026/06/08 01:35:14 pm        59
មន្ត្រីទីភ្នាក់ងារគ្រោះមហន្តរាយ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រនៅភាគខាងត្បូងនៃ​ប្រទេសហ្វីលីពីន បានកើនឡើងដល់យ៉ាងហោចណាស់ ១៥នាក់ហើយ​ ដោយមានអ្នក​របួស​ជាង ១០០នាក់។ រញ្ជួយដីនេះបានកើត​ឡើង​នៅម្ដុំ​ភាគខាងត្បូងនៃ​កោះ Mindanao នៅ​ថ្ងៃចន្ទ (ទី៨ ខែមិថុនា ឆ្នាំ២០២៦) នេះ ដោយបានបណ្ដាល​ឲ្យ​អគារបាក់​រលំ និងបង្កឲ្យ​មានការព្រមានអំពីរលកយក្សស៊ូណាមិ នៅទូទាំងតំបន់​៕

ឥណ្ឌូនេស៊ី​ និង​ម៉ាឡេ​ស៊ី​ លុបចោលការព្រមានអំពីរលកយក្សស៊ូណាមិ បន្ទាប់ពីមាន​រញ្ជួយដី នៅហ្វីលីពីន

2026/06/08 01:12:47 pm        49
ប្រទេស​ឥណ្ឌូនេស៊ី បានលុបចោលការព្រមាន អំពីរលកយក្សស៊ូណាមិ នៅ​នថ្ងៃចន្ទ (ទី៨ ខែមិថុនា ឆ្នាំ២០២៦) នេះ​ ពោល​គឺ​ប៉ុន្មានម៉ោងបន្ទាប់ពីបានបញ្ជាឲ្យ​ជម្លៀសប្រជាជននៅតំបន់ភាគខាងជើងដែលរងការគំរាមកំហែងដោយរលកយក្សស៊ូណាមិ បន្ទាប់ពីមានការរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ នៅភាគខាងត្បូងនៃ​ប្រទេសហ្វីលីពីន។ យោងតាមគេហទំព័ររបស់ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ (BMKG) បាន​ឲ្យ​ដឹង​ថា ការព្រមានអំពីរលកយក្សស៊ូណាមិ «បានបញ្ចប់ហើយ​« បន្ទាប់ពីត្រូវបានចេញ ៤ម៉ោងកន្លះ។ ទីភ្នាក់ងារនេះបានកត់ត្រារលកយក្សស៊ូណាមិតូចៗ នៅក្នុងទីតាំងយ៉ាងហោចណាស់ ៩កន្លែង នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយ​ខ្ពស់បំផុតត្រូវបានកត់ត្រានៅកម្ដស់​ ០,៧៥ម៉ែត្រ នៅកោះ Sangihe។ រីឯទីភ្នាក់ងារ​ឧតុនិយមម៉ាឡេស៊ី (MetMalaysia) នៅថ្ងៃនេះ ក៏​បានលុបចោលការជូនដំណឹងអំពីរលកយក្សស៊ូណាមិដូច​គ្នា​ដែរ ដែលត្រូវ​បាន​ចេញ​បន្ទាប់ពីមាន​ការរញ្ជួយដីដ៏ខ្លាំងក្លានៅ​ហ្វីលីពីននេះ​ ដោយបញ្ចប់ការតាម​ដាន​ពិនិត្យ​ជាច្រើនម៉ោង ក្រោយអាជ្ញាធរបានកំណត់ថា មិនមានការគំរាមកំហែងដល់ប្រទេសម៉ាឡេស៊ីទៀត​ឡើយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញនៅថ្ងៃ​ត្រង់​ តាម​ពេល​វេលា​ម៉ោង​​ក្នុង​ស្រុក​ ស្ថាប័ន​ឧតុនិយមមួយ​នេះ​​បានបញ្ជាក់​ថា ការជូនដំណឹង ដែលត្រូវបានចេញនៅម៉ោង ៨:៣៦នាទី​ព្រឹក ត្រូវបានបញ្ចប់ហើយ​។ ស្ថាប័ន​ MetMalaysia ក៏បានបន្ថែម​​ផងដែរថា ការជូនដំណឹងនេះនឹងក្លាយជាការធ្វើ​បច្ចុប្បន្ន​ភាព​ចុងក្រោយរបស់ខ្លួន ជុំវិញ​ហេតុការណ៍នេះ ប្រសិន​បើ​មិន​មានការវិវត្ត​អ្វី​ថ្មី​បន្ថែមទៀតទេ​នោះ​។ គួរ​បញ្ជាក់​ថា ការ​ព្រមាន​នេះត្រូវបានចេញបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លាមួយ បានកើត​ឡើង​នៅជិតកោះ Mindanao នៅ​ភាគខាងត្បូងនៃ​ប្រទេសហ្វីលីពីន នា​ព្រឹកព្រលឹមថ្ងៃ​នេះ ដែលជំរុញឲ្យ​មានការព្រមានអំពីរលកយក្សស៊ូណាមិ ហើយ​មនុស្សមួយចំនួនស្លាប់​ និងរបួស ​ក៏​ដូច​ជា​ការជូនដំណឹងនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ត្រឹមរយៈពេល៥ខែ ពេទ្យគន្ធបុប្ផាពិនិត្យព្យាបាលជំងឺជាង ៥១ម៉ឺនករណី ខណៈ​ការចូលរួម​យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» កំពុងបន្ត
06/13/2026 12:06 PM
កម្លាំងចម្រុះរាជធានីភ្នំពេញ បន្តត្រួតពិនិត្យឃ្លាំង ៣៣ទីតាំងបន្ថែមទៀត ដោយ​បាន​រក​ឃើញ​ ៥ទីតាំង​មាន​ផលិតផល​នាំ​ពីប្រទេសថៃ និងសម្រេចនាំខ្លួនមនុស្ស ៥នាក់ទៅសាកសួរ
06/13/2026 11:06 AM
TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ពេល​ណា​ព្រំដែន​គោកកម្ពុជា-ថៃ​នៅ​តែ​បន្ត​បិទ គ្រប់​មុខ​ទំនិញ​ទាំង​អស់​ដែល​នាំ​ចូល​ឆ្លង​កាត់​ព្រំដែន​គោក​គឺ​ទំនិញ​ខុស​ច្បាប់​ ជាទំនិញរត់ពន្ធ​ ជាទំនិញបំ​ផ្លាញជាតិ និងប្រមាថជាតិ
06/13/2026 11:06 AM
អារ៉ាប់រួម នឹងបញ្ចេញមូលនិធិអ៊ីរ៉ង់ដែលត្រូវបានបង្កក ក្នុងពេលមានការជំរុញបទឈប់បាញ់របស់អាមេរិក
06/13/2026 10:06 AM
បទឈប់បាញ់នៅលីបង់ ជាការសាកល្បងវាយតម្លៃសម្រាប់កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់
06/13/2026 10:06 AM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់អះអាងថា ទ្រព្យសកម្ម ២៤ ពាន់លានដុល្លារដែលត្រូវបានបង្កក នឹងត្រូវបានបញ្ចេញ
06/13/2026 10:06 AM
សហរដ្ឋអាមេរិក បើកការប្រកួតក្នុងនាមសហម្ចាស់ផ្ទះឈ្នះប៉ារ៉ាហ្កាយ ៤ទល់១
06/13/2026 10:06 AM
កម្ពុជានាំចេញទំនិញទៅវៀតណាមមានតម្លៃជាប្រាក់ជាង ២ពាន់លានដុល្លារអាមេរិក​ហក់​ឡើង​ជិត ​១៤% ក្នុងរយៈពេល៥ខែឆ្នាំនេះ​
06/13/2026 10:06 AM
សេតវិមាន ទទូចថាការវាយប្រហារដោយយោធាពេលថ្មីៗនេះ ជំរុញឲ្យអ៊ីរ៉ង់ធ្វើកិច្ចព្រមព្រៀង
06/13/2026 09:06 AM
ក្រុមហេសបូឡា៖ ខ្លួនបានតតាំងជាមួយកងទ័ពអ៊ីស្រាអែលដែលកំពុងរុលទៅមុខនៅភាគខាងត្បូងប្រទេសលីបង់
06/13/2026 09:06 AM