ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៦នាក់នៅហ្កាហ្សា រួមទាំងអ្នកថតរូបរបស់ Al Jazeera ផងដែរ
សាកសពជនអន្តោប្រវេសន៍ ១៥ នាក់ ត្រូវបានអណ្តែតទើលើច្រាំង​សមុទ្រនៅភាគខាងកើតប្រទេសលីប៊ី
លោក TRUMP គំរាមយកថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ HORMUZ បើកិច្ចព្រមព្រៀងចុងក្រោយជាមួយអ៊ីរ៉ង់បរាជ័យក្នុងពេល៦០ថ្ងៃ
អឺរ៉ុបកំពុងរងការគំរាមកំហែងពីរលកកម្ដៅខ្ពស់ ខណៈបារាំង រឹតត្បិតការប្រើប្រាស់គ្រឿងស្រវឹង

ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់៖ បុណ្យសពអតីតមេដឹកនាំកំពូល នឹងចាប់ផ្តើមនៅថ្ងៃទី ៤ ខែកក្កដា ហើយបញ្ចប់ជាមួយការបញ្ចុះសពនៅថ្ងៃទី ៩ខែកក្កដា

2026/06/14 02:47:13 pm        54
សារព័ត៌មានរដ្ឋអ៊ីរ៉ងរាយការណ៍ថា បុណ្យសពសម្រាប់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei នឹងចាប់ផ្តើមក្នុងទីក្រុងតេអេរ៉ង់ នៅថ្ងៃទី ៤ ខែកក្កដា ហើយនិងបញ្ចប់ទៅជាមួយការបញ្ចុះសពក្នុងទីក្រុងភាគឦសាន Mashhad នៅថ្ងៃទី ៩ ខែកក្កដា ។គួរឲ្យដឹងថា លោក Khamenei ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់កាលពីខែកុម្ភៈ ។ ការស្លាប់របស់លោក បានក្លាយជាការបញ្ចប់រយៈពេលជាង ៣ទសវត្សរ៍ នៃរបបគ្រប់គ្រងដោយសាធារណរដ្ឋអ៊ិស្លាម ។សហរដ្ឋអាមេរិក និងអ៊ីស្រាអែលនិយាយថា ការវាយប្រហារតាមច្រកអាកាសបានសម្លាប់លោក Khamenei នៅក្នុងយុទ្ធានការយោធា ដើម្បីផ្តួលរំលំរដ្ឋាភិបាលសាធារណរដ្ឋអ៊ិស្លាម ។បន្ទាប់ពីការស្លាប់របស់លោក អ៊ីរ៉ង់បានតែងតាំងលោក Mojtaba Khamenei ដើម្បីបន្តវេនពីឪពុកស្លាប់របស់លោកជាមេដឹកនាំកំពូលរបស់ប្រទេសមួយនេះ ។ដោយឡែក រឿងរ៉ាវលម្អិតពាក់ព័ន្ធនឹងពិធីបុណ្យសពរបស់លោក Khamenei នឹងត្រូវប្រកាសតាមពេលកំណត់ ៕

ការខូចខាតធ្ងន់ធ្ងរ បានកើតឡើងនៅទីក្រុងភាគខាងត្បូង Tyre ប្រទេសលីបង់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល

2026/06/14 12:57:50 pm        88
ការខូចខាតទ្រង់ទ្រាយធំ ត្រូវបានគេមើលឃើញនៅទីក្រុងភាគខាងត្បូង Tyre ប្រទេសលីបង់ បន្ទាប់ពីការវាយប្រហារកាលពីពេលកន្លងទៅរបស់អ៊ីស្រាអែល ។លីបង់ បានរាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែល នៅភាគខាងត្បូងប្រទេស បន្ទាប់ពីកងទ័ពអ៊ីស្រាអែល បានចេញការព្រមានឲ្យជម្លៀសចេញ សម្រាប់ទីតាំងចំនួន ២០ ក្នុងនោះរួមមានទាំងនៅទីក្រុង Nabatieh ផងដែរ មុនពេលការវាយឆ្មក់កើតឡើង ។ ទីភ្នាក់ងារសារព័ត៌មានជាតិ (NNA) ដែលគ្រប់គ្រងដោយរដ្ឋ បានរាយការណ៍ថា ប្រតិបត្តិការតាមអាកាសរបស់អ៊ីស្រាអែល បានវាយប្រហារតំបន់ជាច្រើនដែលមាននៅក្នុងការព្រមាន ក្នុងនោះរួមមានទាំងនៅភូមិ Rihan និងភូមិ Sujud ដែលមានទីតាំងនៅមិនឆ្ងាយពីទីក្រុង Nabatieh ។ការព្រមានរបស់កងទ័ពអ៊ីស្រាអែល បានជំរុញឲ្យប្រជាជនជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេជាបន្ទាន់ ហើយផ្លាស់ទៅភាគខាងជើងនៃទន្លេ Zahrani ។ កាលពីខែឧសភា កងទ័ពអ៊ីស្រាអែល បានប្រកាសតំបន់ទាំងអស់នៅភាគខាងត្បូងនៃទន្លេនេះថា ជាតំបន់ប្រយុទ្ធ ហើយចាប់តាំងពីពេលនោះមក ពួកគេបានបើកការវាយប្រហារលើតំបន់នោះ ។ សូមបញ្ជាក់ថា ប្រទេសលីបង់ ត្រូវបានអូសទាញឲ្យធ្លាក់ផុងក្នុងសង្រ្គាមអ៊ីរ៉ង់កាលពីថ្ងៃទី ២ ខែមីនា ពេលដែលក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ បើកការវាយប្រហារដោយគ្រាប់រ៉ុក្កែតលើអ៊ីស្រាអែល ដើម្បីបង្ហាញសាមគ្គីភាពជាមួយទីក្រុងតេអេរ៉ង់ ជាហេតុនាំឲ្យមានការវាយប្រហារតាមច្រកអាកាស និងយុទ្ធនាការជើងគោករបស់អ៊ីស្រាអែល ៕

អ៊ីស្រាអែលសម្លាប់មនុស្ស ៣នាក់នៅហ្កាហ្សា ធ្វើឲ្យចំនួនមនុស្សស្លាប់ក្រោយបទឈប់បាញ់កើនឡើងដល់ ៩៨៣នាក់

2026/06/14 12:41:47 pm        94
ជនប៉ាឡេស្ទីនយ៉ាងហោច ៣នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ស្របពេលចំនួនមនុស្សស្លាប់ក្រោយបទឈប់បាញ់នៅក្នុងដែនដីបិទច្រកមួយនេះ កើនឡើងដល់ ៩៨៣នាក់ ។យោងតាមប្រភពវេជ្ជសាស្រ្តបានឲ្យដឹងថា ជនប៉ាឡេស្ទីន ២នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែលលើសង្កាត់ al-Amal ស្ថិតក្នុងទីក្រុងភាគខាងត្បូង Khan Younis កាលពីថ្ងៃសៅរ៍ ។ មនុស្សរងរបួសជាច្រើននាក់ រួមទាំងកុមារម្នាក់ផងដែរ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Nasser ។ទីភ្នាក់ងារព័ត៌មាន Wafa រាយការណ៍ថា កាលពីព្រឹកថ្ងៃសៅរ៍ ការវាយប្រហារយានដ្រូនអ៊ីស្រាអែលលើជំរំជនភៀសខ្លួន Bureij ស្ថិតនៅភាគកណ្តាលតំបន់ហ្កាហ្សា បានសម្លាប់មនុស្សម្នាក់ និងមនុស្ស ២នាក់ផ្សេងទៀត រងរបួស ។កាសែត Al Jazeera រាយការណ៍ដោយលើកពីប្រភពរបស់ក្រុមអឌ្ឍក្រហមប៉ាឡេស្ទីនថា កន្លែងផ្សេងទៀតនៅភាគកណ្តាលតំបន់ហ្កាហ្សាដែរនោះ ជនប៉ាឡេស្ទីន ៤នាក់ បានរងរបួស ដោយសារការបាញ់ប្រហាររបស់ទាហានអ៊ីស្រាអែល ក្នុងតំបន់ Yarmou ៕

កងទ័ពអាកាស ៥នាក់ស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះយោធានៅរដ្ឋ Assam ប្រទេសឥណ្ឌា

2026/06/14 12:39:38 pm        84
កងទ័ពអាកាសឥណ្ឌា និយាយនៅក្នុងសេចក្តីថ្លែងការណ៍បង្ហោះលើបណ្តាញព័ត៌មានសង្គម Xថា កងទ័ពអាកាសយ៉ាងហោច ៥នាក់ បានស្លាប់ ក្រោយយន្តហោះដឹកជញ្ជូនយោធា AN-32 បានធ្លាក់នៅរដ្ឋភាគឦសាន Assam ប្រទេសឥណ្ឌា កាលពីថ្ងៃសៅរ៍ ។សេចក្តីថ្លែងកាណ៍នោះបន្តថា ឧបទ្ទេវហេតុធ្លាក់យន្តហោះនេះ បានកើតឡើង អំឡុងពេលចុះបេសកកម្មដឹកជញ្ជូនតាមធម្មតា ។ ក្រុមជួយសង្រ្គោះ ត្រូវបានគេមើលឃើញកំពុងយកសាកសពចេញពីកន្លែងយន្តហោះធ្លាក់ ។រដ្ឋមន្រ្តីការពារជាតិឥណ្ឌាលោក Minister Rajnath Singh និយាយនៅក្នុងសេចក្តីថ្លែងការណ៍បង្ហោះលើបណ្តាញព័ត៌មានសង្គម Xថា ពួកយើងមានការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់អាយុជីវិតកងទ័ពជើងទឹក ៥នាក់ នៅក្នុងឧបទ្ទេវហេតុធ្លាក់យន្តហោះយោធា An-32 នៅទីក្រុង Jorhat ស្ថិតក្នុងរដ្ឋ Assam ៕

UN៖ ការផ្តោតសំខាន់គឺបញ្ចប់សង្រ្គាមអ៊ុយក្រែន មិនមែនវិធីដែលសង្រ្គាមចាប់ផ្តើមនោះទេ

2026/06/14 12:37:24 pm        73
អង្គការសហប្រជាជាតិ(UN) និយាយថា ការផ្តោតសំខាន់របស់ខ្លួន គឺលើការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន តាមវិធីប្រកបដោយចីរភាពដែលគោរពបូរណភាពទឹកដីរបស់អ៊ុយក្រែន ជាជាងជជែកដេញដោលពីវិធីដែលជម្លោះចាប់ផ្តើម ។នៅពេលសួរពីការលើកឡើងថ្មីរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថា អង្គការណាតូជាអ្នកបង្កសង្រ្គាម ហើយរុស្ស៊ីពុំបានចាប់ផ្តើមអរិភាពជាមួយនឹងប្រតិបត្តិការសឹកពិសេសរបស់ខ្លួននោះ អ្នកនាំពាក្យ UN លោក Stephane Dujarric និយាយថា អាទិភាពកំពូលរបស់ UN គឺធានាបានការបញ្ចប់សង្រ្គាមដែលប្រកបដោយនិរន្តរភាព ការទទួលស្គាល់បូរណភាពទឹកដីអ៊ុយក្រែន ហើយនិងអនុវត្តតាមសេចក្តីសម្រេចរបស់មហាសន្និបាត និងក្រុមប្រឹក្សាសន្តិសុខ UN ។លោក Dujarric បានលើកឡើងផងដែរពីបេសកកម្មតាមដានក្រុមសិទ្ធិមនុស្ស UN នៅអ៊ុយក្រែន ដែលបាននិយាយថា អំពើហិង្សាពាក់ព័ន្ធនឹងជម្លោះនៅក្នុងខែឧសភា បានសម្លាប់ជនស៊ីវិលយ៉ាងហោច ២៧៤នាក់ និងមនុស្ស ១.៧៦៣នាក់ផ្សេងទៀត រងរបួស ដែលជាចំនួនគ្រោះថ្នាក់ដល់ជនស៊ីវិលប្រចាំខែខ្ពស់បំផុត ក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះ ។ក្រុមបេសកកម្មនេះ អះអាងថា ការប្រើប្រាស់អាវុធដ៏មានឥទ្ធិពលខ្លាំងរបស់រុស្ស៊ី នៅតាមតំបន់ជាយក្រុង គឺជាហេតុផលសំខាន់ ៕

សន្ទុះថ្មីមានសម្រាប់មាគ៌ាអ៊ុយក្រែនឆ្ពោះទៅរកសមាជិកភាព EU

2026/06/14 12:35:12 pm        59
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយថា មាននូវសន្ទុះថ្មីសម្រាប់មាគ៌ាប្រទេសរបស់លោកឆ្ពោះទៅរកសមាជិកភាពសហភាពអឺរ៉ុប(EU) ។ថ្លែងនៅក្នុងសុន្ទរកថាជាវីដេអូនៅពេលល្ងាច លោក Zelenskiy និយាយថា សន្ទុះនេះ កើតចេញពីការបញ្ជាក់អះអាងរបស់ EU ថាពួកគេត្រៀមខ្លួនរួចរាល់ ក្នុងការបើកជុំចរចាចូលជាសមាជិកលើកដំបូង ។លោកបន្តថា សង្រ្គាមកំពុងបន្តជាមួយរុស្ស៊ី បានឆ្លុះបញ្ចាំងពីការពឹងផ្អែកគ្នាទៅវិញទៅមករបស់អ៊ុយក្រែន និងអឺរ៉ុប ។លោក Zelenskiy និយាយទៀតថា ដោយសារចេតនាយូរអង្វែងរបស់រុស្ស៊ី និងការពិតថាមូលដ្ឋានទ័ពរុស្ស៊ីបច្ចុប្បន្ន ត្រូវបានសាងសង់នៅជិតអ៊ឺរ៉ុប សូម្បីនៅតាមទីកន្លែងដែលគ្មានមូលដ្ឋានយោធាសោះ អំឡុងសម័យសហភាពសូវៀត នេះបញ្ជាក់យ៉ាងច្បាស់ថា បើគ្មានអ៊ុយក្រែនទេនោះ គ្មានសមត្ថភាព និងបទពិសោធន៍របស់ពួកយើងទេនោះ អឺរ៉ុបអាចប្រឈមនឹងផលលំបាកធំ ៕

លោក Putinនិយាយពីការវាយប្រហាររបស់អ៊ុយក្រែនថា សត្រូវមិនអាចទប់ទល់ការវាយលុករបស់រុស្ស៊ីបានទេ

2026/06/14 12:17:58 pm        72
អំឡុងជំនួបស្តីពីតំបន់អ៊ុយក្រែនកាន់កាប់ដោយរុស្ស៊ីកាលពីថ្ងៃសៅរ៍ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និយាយថា អ៊ុយក្រែន មិនអាចទប់ទល់ជាមួយការវាយលុករបស់រុស្ស៊ីបាននោះទេ ហើយពួកគេកំពុងងាកទៅរកវិធីសាស្រ្តភេរវកម្មដោយបើកចំហរ ។លោក Putin និយាយថា សត្រូវមិនអាចទប់ទល់ជាមួយការវាយប្រហារនេះបានទេ ។ ពួកគេងាកទៅរកការវាយប្រហារលើទីតាំង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងការដឹកជញ្ជូនអ្នកដំណើរផងដែរ ។លោកន្តថា ការរុលចូលរបស់រុស្ស៊ី កំពុងធ្វើឡើងគ្រប់ទិសតំបន់ ហើយគ្មានការផ្លោងគ្រាប់កាំភ្លើង ឬការវាយប្រហារយានដ្រូនណា អាចផ្លាស់ប្តូរស្ថានភាពបានឡើយ ។គួរឲ្យដឹងថា កាលពីព្រឹកថ្ងៃសុក្រកន្លងទៅ រុស្ស៊ី និងអ៊ុយក្រែន បានបើកការវាយប្រហារយានដ្រូនលើគ្នាទៅវិញទៅមក ក្នុងនោះអ៊ុយក្រែន បានវាយប្រហាររោងចក្រចម្រាញ់ប្រេង និងរោងចក្រគីមីឥន្ធនៈ ខណៈរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើង និងស្ថានីយអគ្គិសនី ។ការវាយប្រហារនេះដែរ បានកើតមានឡើង បន្ទាប់ពីការវាយប្រហារតាមច្រកអាកាសទ្រង់ទ្រាយធំរបស់រុស្ស៊ីលើអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ខណៈទីក្រុងគីវ បង្កើនការវាយប្រហារយានដ្រូនរយៈចម្ងាយឆ្ងាយរបស់ពួកគេលើទីតាំងប្រេងរបស់រុស្ស៊ី បណ្តាលឲ្យជួបកង្វះខាតប្រេងនៅតំបន់គ្រីមៀ និងតំបន់ផ្សេងៗជាច្រើនទៀតរបស់រុស្ស៊ី ៕

ក្រុមបាតុករប្រឆាំងអន្តោប្រវេសន៍ និងក្រុមបាតុករប្រឆាំងស្តាំនិយមជ្រុល ជួបជុំគ្នានៅទីក្រុង Brighton របស់អង់គ្លេស

2026/06/14 12:10:44 pm        49
ក្រុមបាតុករប្រឆាំងអន្តោប្រវេសន៍ និងក្រុមបាតុករប្រឆាំងស្តាំនិយមជ្រុល បានជួបជុំគ្នាម្ខាងម្នាក់នៃដងផ្លូវក្នុងទីក្រុង Brighton របស់អង់គ្លេស កាលពីថ្ងៃសៅរ៍ ពេលដែលក្រុមទាំង ២ ដង្ហែរក្បួន ។យោងតាមការអះអាងរបស់អង្គភាពព័ត៌មានក្នុងស្រុក The Argus បានឲ្យដឹងថា ជម្លោះបានផ្ទុះឡើង ពេលដែលភាពតានតឹងរវាងក្រុមទាំង ២ បានឆាបឆេះឡើង ។ក្រុមនគរបាលបង្រ្កាបកុបកម្ម ត្រូវបានមើញកំពុងព្យាយាមញែកចេញក្រុមទាំង ២ ពេលដែលជម្លោះផ្ទុះឡើងនាំឲ្យក្រុមមន្រ្តីចូលទៅបំបែកពួកគេ ។បាតុកម្មនេះដែរ បានកើតមានឡើង រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបាតុកម្មផ្ទុះឡើងក្នុងទីក្រុង Belfast របស់អៀរឡង់ខាងជើង ដើម្បីតវ៉ាប្រឆាំងការធ្វើអន្តោប្រវេសន៍ ក្នុងនោះគណបក្សប្រជានិយមមួយចំនួន ជំទាស់នឹងគោលនយោបាយផ្តល់សិទ្ធិជ្រកកោនរបស់អង់គ្លេសដែលអនុញ្ញាតឲ្យជនជាតិភាគតិចចូលក្នុងប្រទេសមួយនេះ ៕

លោក Trumpថា កិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់នឹងចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ

2026/06/14 10:35:48 am        82
ប្រធានាធិបតិសហរដ្ឋអាមេរិកលោក Donald Trump និងអ្នកសម្របសម្រួលប៉ាគីស្ថាននិយាយថា កិច្ចព្រមព្រៀងដំបូង ដើម្បីបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា នឹងត្រូវចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ ខណៈអ៊ីរ៉ង់ច្រានចោលថា ការចុះហត្ថលេខានឹងមិនកើតឡើងឆាប់រហ័សបែបហ្នឹងនោះទេ ។នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Shehbaz Sharif និយាយថា ភាគីទាំង ២ បានឯកភាពលើក្របខណ្ឌសម្រាប់កិច្ចព្រមព្រៀងសន្តិភាព ហើយទីក្រុងអ៊ីស្លាម៉ាបាដ កំពុងរៀបចំសម្រាប់ការចុះហត្ថលេខាតាមអេឡិចត្រូនិកនៅថ្ងៃអាទិត្យនេះ ហើយបន្ទាប់មកនឹងមានជំនួបកម្រិតថ្នាក់បច្ចេកទេសនៅសប្តាហ៍ក្រោយ ។លោក Trump និយាយនៅលើបណ្តាញព័ត៌មានសង្គមថា ក្រោយចុះហត្ថលេខារួច ច្រកសមុទ្រ Hormuz នឹងត្រូវបើកឡើងវិញទាំងអស់ ។ប្រភពពីភាគីទាំងអស់បញ្ជាក់ពីអនុស្សរណៈយោគយល់ស្នើសុំឲ្យបើកច្រកសមុទ្រមួយនេះឡើងវិញ ដែល ១ភាគ ៥នៃប្រេង និងឧស្ម័នសកល ឆ្លងកាត់ ។ប្រភពបាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា នៅក្នុងការដោះដូរសម្រាប់ការបើកឡើងវិញច្រកសមុទ្រ Hormuz សហរដ្ឋអាមេរិកនឹងចាប់ផ្តើមបញ្ចេញប្រាក់រាប់ពាន់លានដុល្លារនៅក្នុងទ្រព្យសកម្មបង្កករបស់អ៊ីរ៉ង់ ហើយនិងលើកលែងទណ្ឌកម្មលើការនាំចេញប្រេងរបស់ទីក្រុងតេអេរ៉ង់ ។ ចំណែកឯ កិច្ចចរចាលើកម្មវិធីនុយក្លេអែរអ៊ីរ៉ង់ នឹងត្រូវធ្វើឡើងតាមក្រោយ ។មន្រ្តីមួយរូបរបស់សហរដ្ឋអាមេរិកនិយាយថា កិច្ចព្រមព្រៀងនេះ ទីបំផុតនឹងនាំឲ្យមានការរុះរើកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ក្នុងនោះស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមដែលបានចម្រាញ់រួច នឹងត្រូវបំផ្លាច និងយកចេញ ។ ប៉ុន្តែរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Abbas Araqchi និយាយថា អ៊ីរ៉ង់ចង់រក្សាទុកសារធាតុអ៊ុយរ៉ានីញ៉ូម ក្នុងលក្ខណៈជាសារធាតុរាវ ។ លោកថា កិច្ចព្រមព្រៀងនេះដែរ នឹងបញ្ចប់សង្រ្គាមនៅលីបង់ ដោយតម្រូវឲ្យអ៊ីស្រាអែលដកទ័ពរបស់ខ្លួនចេញពីតំបន់កាន់កាប់ ប៉ុន្តែរដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល និយាយថា ពួកគេនឹងមិនដកទ័ពចេញនោះទេ ។ ដោយឡែក នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយថា ប្រទេសរបស់លោកមិនមែនជាភាគីនៅក្នុងកិច្ចព្រមព្រៀងមួយនេះឡើយ ៕

យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន

2026/06/13 05:14:37 pm        150
ប្រទេស​ស៊ុយអែត បានឲ្យ​ដឹង​នៅថ្ងៃសៅរ៍ (ទី១៣ ខែមិថុនា ឆ្នាំ២០២៦) នេះ​ថា ខ្លួនបានប្រញាប់​ប្រញាល់​បញ្ចេញ​យន្តហោះចម្បាំង JAS 39 Gripen ចំនួន ២គ្រឿង​ នៅ​មួយថ្ងៃមុននេះ​ ដើម្បីស្ទាក់យន្តហោះប្រយុទ្ធ​របស់រុស្ស៊ី ២គ្រឿង ដែលហោះពីលើសមុទ្របាល់ទិកជិតដែនអាកាសរបស់ខ្លួន។ឧប្បត្តិហេតុទាំង ២នេះ បានកើតឡើងកាលពី​ថ្ងៃសុក្រ នៅភាគខាងត្បូង និងភាគ​ខាងជើងនៃសមុទ្របាល់ទិក​។ យោធាស៊ុយអែតបានឲ្យ​ដឹង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា​ យន្តហោះចម្បាំងរបស់អង្គការណាតូ (NATO) ក៏បានចេញ​ប្រតិបត្តិការ​ផង​ដែរ​ «ដើម្បីរក្សាសន្តិសុខនៅក្នុងដែនអាកាសរួម» ។ យ៉ាង​ណាក្ដី យោធាបាន​បញ្ជាក់​​ថា ដែនអាកាសរបស់​ស៊ុយអែត មិនត្រូវបានរំលោភបំពានឡើយ ទាក់ទងនឹងឧប្បត្តិហេតុ​នោះ​។ លោកស្រីអនុឧត្តមនាវីឯក Ewa Skoog Haslum ប្រធានប្រតិបត្តិការរួមរបស់កងកម្លាំងប្រដាប់អាវុធ បានលើក​ឡើង​នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «សកម្មភាពរបស់រុស្ស៊ី គឺធ្ងន់ធ្ងរ និងបង្កើតជាគំរូនៃអាកប្បកិរិយាដដែលៗ ដែលគំរាមកំហែងទាំងបូរណភាពទឹកដី និងសន្តិសុខរបស់យើង»។ប្រទេស​ស៊ុយអែតបានចូលរួមជាមួយអង្គារណាតូ ក្នុងខែមីនា ឆ្នាំ២០២៤។ ភាពតានតឹង នៅ​សមុទ្របាល់ទិក បានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីមាន​ការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីលើអ៊ុយក្រែន ក្នុងឆ្នាំ២០២២​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៦នាក់នៅហ្កាហ្សា រួមទាំងអ្នកថតរូបរបស់ Al Jazeera ផងដែរ
06/21/2026 03:06 PM
សាកសពជនអន្តោប្រវេសន៍ ១៥ នាក់ ត្រូវបានអណ្តែតទើលើច្រាំង​សមុទ្រនៅភាគខាងកើតប្រទេសលីប៊ី
06/21/2026 03:06 PM
អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
06/21/2026 02:06 PM
រដ្ឋបាលរាជធានីភ្នំពេញ និងស្ថានទូតឥណ្ឌា ប្រារព្ធ​ទិវាយោគៈអន្តរជាតិ ដើម្បីជំរុញ​សកម្មភាពកីឡា និងទេសចរណ៍
06/21/2026 02:06 PM
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី
06/21/2026 02:06 PM
កម្ពុជា មានកម្រិតបរិយាបន្នហិរញ្ញវត្ថុ និងលទ្ធភាពទទួលសេវាហិរញ្ញវត្ថុខ្ពស់
06/21/2026 02:06 PM
លោក TRUMP គំរាមយកថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ HORMUZ បើកិច្ចព្រមព្រៀងចុងក្រោយជាមួយអ៊ីរ៉ង់បរាជ័យក្នុងពេល៦០ថ្ងៃ
06/21/2026 02:06 PM
អឺរ៉ុបកំពុងរងការគំរាមកំហែងពីរលកកម្ដៅខ្ពស់ ខណៈបារាំង រឹតត្បិតការប្រើប្រាស់គ្រឿងស្រវឹង
06/21/2026 01:06 PM
ក្រសួងព័ត៌មានជំរុញការផលិតមាតិកាទំនើប ដើម្បីប្រសិទ្ធភាពផ្សព្វផ្សាយក្នុងសម័យឌីជីថល
06/21/2026 01:06 PM
ក្រុមការងារចុះមូលដ្ឋានស្រុកជលគីរី ជំរុញអាជ្ញាធរឃុំបង្កើនគុណភាពសេវាសាធារណៈ
06/21/2026 01:06 PM