ភាគហ៊ុនសកល​​​គ្មានស្ថិរភាព​ ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ា បានធ្វើឱ្យសុទិដ្ឋិនិយម AI ធ្លាក់ចុះ
ក្រុមជ្វីហ្វជ្រុលនិយម ប៉ះទង្គិចជាមួយនគរបាលនៅទីក្រុងយេរូសាឡឹម ជុំវិញការកែណ្ឌកងទ័ព
រ៉ូម៉ានី ថ្កោលទោសការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីថាជាការគំរាមកំហែងដល់សន្តិសុខអឺរ៉ុប
ការវាយប្រហាររបស់ក្រុមជាប់ទាក់ទងជាមួយរដ្ឋអ៊ីស្លាម បានសម្លាប់មនុស្សច្រើននាក់ នៅកុងហ្គោ

ព័ត៌មានអន្តរជាតិ

ជនជាតិអ៊ីស្រាអែលចំនួន ១២នាក់ ត្រូវបានសម្លាប់ និងជិត ២០០នាក់ រងរបួស ចាប់តាំងពីថ្ងៃទី ២៨ ខែកុម្ភៈ

2026/03/11 04:26:11 pm        64
ប្រភពយោធាអ៊ីស្រាអែលបានប្រាប់សារព័ត៌មាន TASSថា មនុស្ស ១២ នាក់ ត្រូវបានសម្លាប់ និង       ជិត ២០០នាក់ បានរងរបួស នៅក្នុងប្រទេសអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី ២៨ ខែកុម្ភៈ ដោយសារតែការវាយប្រហារដោយមីស៊ីល។ ប្រភពនោះ បាននិយាយថា៖«ដោយសារការវាយប្រហារដោយមីស៊ីល មនុស្ស ១២នាក់ ត្រូវបានសម្លាប់ និងប្រហែល ២០០នាក់ បានរងរបួស ក្នុងនោះមាន ៧នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ»។យោងតាមលោក ប្រហែល ៥០% នៃមីស៊ីលអ៊ីរ៉ង់ដែលបាញ់ទៅលើអ៊ីស្រាអែលមានក្បាលគ្រាប់បែកចង្កោម» ដែលប្រភពបានកត់សម្គាល់ថា «បានបែកជាគ្រាប់បែកតូចៗនៅលើអាកាស» និង «អាចវាយប្រហារដល់ដល់គោលដៅប្រហែល១០ គីឡូម៉ែត្រ»។ ប្រភពដដែលបានបន្ថែមថា៖«ទោះបីជាពួកវាមានសារធាតុផ្ទុះតិចជាងមីស៊ីលស្តង់ដាក៏ដោយ ការវាយប្រហារ នៅតែអាចបណ្តាលឲ្យស្លាប់ដែរ» ដោយសង្កត់ធ្ងន់ថា «ការការពារ និងការអនុវត្តតាមការណែនាំ គឺមានសារៈសំខាន់ណាស់»។លោកបានកត់សម្គាល់ថា៖«មានការវាយប្រហារដោយមីស៊ីលជាប្រចាំលើទឹកដីអ៊ីស្រាអែលពីអ៊ីរ៉ង់ជាបន្តបន្ទាប់» ប៉ុន្តែអ៊ីស្រាអែល «កំពុងជួបប្រទះការលំបាកក្នុងការសម្របសម្រួលការវាយប្រហារពីភាគីអ៊ីរ៉ង់»។ ប្រភពបានបន្ថែមថា៖«ភាគច្រើននៃមីស៊ីលទាំងនោះ បានកំណត់គោលដៅទៅលើតំបន់ដែលមាន     ប្រជាជនរស់នៅច្រើន និងគោលដៅយោធា»៕

គណបក្សប្រជាធិបតេយ្យ៖ សេតវិមានមិនផ្តល់ភាពច្បាស់លាស់លើគោលដៅសង្គ្រាមនៅអ៊ីរ៉ង់ទេ

2026/03/11 04:23:47 pm        62
សមាជិកគណបក្សប្រជាធិបតេយ្យជាច្រើនរូបនៅសហរដ្ឋអាមេរិក បានបង្ហាញក្នុងសន្និសីទមួយអំពីសង្គ្រាមលើអ៊ីរ៉ង់ ដោយនិយាយថា ពួកគេនៅតែមានភាពច្បាស់លាស់តិចតួចអំពីភស្តុតាងបង្ហាញភាពត្រឹមត្រូវនិងគោលដៅបញ្ចប់សង្គ្រាមរបស់ប្រធានាធិបតី លោក Donald Trump ខណៈជម្លោះមានរយៈពេលជាង១០ថ្ងៃមកនេះ។សេចក្តីថ្លែងការណ៍របស់ក្រុមប្រជាធិបតេយ្យ បាននិយាយពីរលកនៃការថ្កោលទោសចុងក្រោយពីសមាជិកគណបក្សប្រជាធិបតេយ្យក្នុងសភា ដែលមានសំឡេងភាគតិចស្តួចស្តើងនៅក្នុងព្រឹទ្ធសភា និងសភាអាមេរិក។ សមាជិកគណបក្សនៅក្នុងសភាទាំងពីរ បានបោះឆ្នោតជិតឈានដល់ការស្រុះស្រួលគ្នាលើសេចក្តីសម្រេចស្វែងរកការបញ្ឈប់សង្គ្រាម ដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ។ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីអនុម័ត សេចក្តីសម្រេចស្តីពីអំណាចសង្គ្រាមដើម្បីទប់ស្កាត់លោក Trump បានបរាជ័យក្នុងចំណោមការប្រឆាំងយ៉ាងទូលំទូលាយរបស់គណបក្សសាធារណរដ្ឋ។ កាលពីពេលថ្មីៗនេះ សមាជិកគណបក្សប្រជាធិបតេយ្យបានសន្យាថានឹងពន្យារពេលដំណើរការនៅក្នុងព្រឹទ្ធសភា លុះត្រាតែមន្ត្រីជាន់ខ្ពស់មកពីក្រសួងការបរទេស និងមន្ទីរបញ្ចកោណផ្តល់សក្ខីកម្មក្រោមការសន្យាអំពីសង្គ្រាម។

អ៊ីរ៉ង់ មិនស្វែងរកបទឈប់បាញ់ទេ ខណៈលោក Trump នៅបង្កើនការគំរាមកំហែង

2026/03/11 04:00:28 pm        192
អ៊ីរ៉ង់នៅតែប្រកាន់តឹង ខណៈការបំផ្ទុះថ្មីៗបានផ្ទុះនៅទីក្រុងតេអេរ៉ង់ ដោយទទូចថា ខ្លួនមិនស្វែងរកបទឈប់បាញ់ទេ ទោះបីជាប្រធានាធិបតីអាមេរិក លោក Donald Trump បង្កើនការគំរាមកំហែងជុំវិញការបិទច្រកសមុទ្រ Hormuz ក៏ដោយ។ជម្លោះនេះបានហ៊ុមព័ទ្ធតំបន់មជ្ឈិមបូព៌ា និងធ្វើឱ្យទីផ្សារថាមពលរង្គោះរង្គើ ចាប់តាំងពីការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល នៅថ្ងៃទី២៨ ខែកុម្ភៈ ដែលបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei និងបង្កឱ្យមានសង្គ្រាម ដោយទីក្រុងតេអេរ៉ង់កាលពីថ្ងៃអង្គារបានសន្យាថានឹងគ្មានការនាំចេញប្រេងឆៅពីឈូងសមុទ្រទេ ប្រសិនបើការទម្លាក់គ្រាប់បែកនៅតែបន្ត។មន្ទីរបញ្ចកោណ បានប្រកាសកាលពីពេលមុនអំពីការវាយប្រហារខ្លាំងក្លាបំផុតរហូតមកដល់បច្ចុប្បន្ន ប៉ុន្តែអ៊ីរ៉ង់រហូតមកដល់ពេលនេះបានបដិសេធមិនព្រមបន្ទន់ជំហររបស់ខ្លួនចំពោះសម្ពាធនោះទេ។ លោក Mohammad Bagher Ghalibaf ប្រធានសភាអ៊ីរ៉ង់ អតីតមេបញ្ជាការកងឆ្មាំបដិវត្តន៍កំពូល និងជាឥស្សរជនសំខាន់ បន្ទាប់ពីការសម្លាប់លោក Khamenei បាននិយាយនៅក្នុងការបង្ហោះលើបណ្តាញX ជាភាសាអង់គ្លេស ថា «ពិតណាស់ យើងមិនស្វែងរកបទឈប់បាញ់ទេ»។លោកបាននិយាយបន្ថែមថា «យើងជឿថា អ្នកឈ្លានពានត្រូវតែបានដាក់ទណ្ឌកម្ម ដែលនឹងរារាំងពួកគេពីការវាយប្រហារលើអ៊ីរ៉ង់ម្តងទៀត»

ចិនមិនសប្បាយចិត្តនឹងការរៀបចំផែនការយ៉ាងប្រញាប់ប្រញាល់ សម្រាប់កិច្ចប្រជុំកំពូល Xi-Trump

2026/03/11 03:56:59 pm        237
ដោយមានរយៈពេល ៣សប្តាហ៍ទៀត រហូតដល់ថ្ងៃប្រធានាធិបតីអាមេរិក លោក Donald Trump ជួបជាមួយមេដឹកនាំចិន លោក Xi Jinping ទីក្រុងប៉េកាំងមានការខកចិត្ត ចំពោះអ្វីដែលខ្លួនមើលឃើញថា ជាការរៀបចំមិនគ្រប់គ្រាន់របស់សហរដ្ឋអាមេរិក ដែលអាចធ្វើឲ្យកិច្ចប្រជុំកំពូលដ៏សំខាន់នេះមានកម្រិត ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ហើយមិនយកបញ្ហាការទូត និងសន្តិសុខសំខាន់ៗមកពិភាក្សា។មន្ត្រីចិនមិនពេញចិត្តនឹងអ្វីដែលពួកគេចាត់ទុកថា ជាការរៀបចំប្រញាប់ប្រញាល់ មុនពេលការធ្វើដំណើរទៅដល់របស់លោក Trump នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។ នេះបើយោងតាមបុគ្គលម្នាក់ដែលដឹងពីការរៀបចំនេះ។បុគ្គលដែលដឹងពីបញ្ហានេះម្នាក់ទៀត ដែលមិនត្រូវបានអនុញ្ញាតឲ្យនិយាយជាសាធារណៈ បានប្រាប់ថា កង្វះការទំនាក់ទំនងរបស់សេតវិមាន អំពីការរំពឹងទុករបស់មេដឹកនាំអាមេរិក សម្រាប់ដំណើរទស្សនកិច្ចនេះ ក៏ជាបញ្ហាមួយ សម្រាប់ទីក្រុងប៉េកាំងផងដែរ។ មួយទៀត ការខកចិត្តរបស់ចិនកើតចេញពីការមិនអនុវត្តរបស់សេតវិមានតាមស្តង់ដាររបស់ទីក្រុងប៉េកាំង ក្នុងការស្វាគមន៍មន្ត្រីជាន់ខ្ពស់អាមេរិក ដើម្បីរៀបចំនូវវិធានការចាំបាច់ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ។ដោយបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីសេតវិមានម្នាក់ បានប្រាប់ថា រដ្ឋបាលលោក Trump មានការជឿជាក់ខ្លាំងជាមួយនឹងការរៀបចំដំណើរទស្សនកិច្ច ទាក់ទងនឹងទាំងភស្តុភារ និងលទ្ធផលគោលនយោបាយដែលមេដឹកនាំនៃប្រទេសទាំង២ មានបំណងសម្រេចបាន។យ៉ាងណាក្ដី បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg News នៅមុននេះ បានឲ្យដឹងថា ដោយខ្វះការសម្របសម្រួលលម្អិតបន្ថែម កិច្ចព្រមព្រៀងអាជីវកម្ម ហាក់ដូចជានឹងក្លាយជាលទ្ធផលសំខាន់នៃកិច្ចប្រជុំកំពូលនេះ ក្នុងនោះរួមទាំងការបញ្ជាទិញយន្តហោះចំនួន ៥០០គ្រឿងរបស់ចិន ពីក្រុមហ៊ុន Boeing។ លោក Trump ក៏សង្ឃឹមថា នឹងឈានដល់កិច្ចព្រមព្រៀងមួយ សម្រាប់ក្រុមហ៊ុន Nvidia ដើម្បីនាំចេញបន្ទះឈីបកម្រិតខ្ពស់ H200 ទៅកាន់ក្រុមហ៊ុនចិនដែលមិនមែនជាយោធា៕

សហភាពអឺរ៉ុប នឹងជំរុញការវិនិយោគលើ រ៉េអាក់ទ័រនុយក្លេអ៊ែរជំនាន់ក្រោយ

2026/03/11 03:53:58 pm        145
សហភាពអឺរ៉ុប បានប្រកាសពីផែនការមួយដើម្បីជំរុញការវិនិយោគផ្នែកឯកជនលើរ៉េអាក់ទ័រនុយក្លេអ៊ែរជំនាន់ក្រោយ ដោយមានគោលបំណងចាប់ផ្តើមប្រតិបត្តិការនៅដើមទសវត្សរ៍ឆ្នាំ២០៣០។ គណៈកម្មការអឺរ៉ុប ដែលជាអង្គភាពប្រតិបត្តិរបស់សហភាពអឺរ៉ុប បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងជំរុញការវិនិយោគលើបច្ចេកវិទ្យានុយក្លេអ៊ែរ ក្នុងពេលតម្លៃថាមពលកើនឡើងខ្លាំង។អឺរ៉ុបមានផែនការផ្តល់ការធានាវិនិយោគដែលមានតម្លៃប្រហែល២០០លានអឺរ៉ូក្នុងរយៈពេលពីរឆ្នាំខាងមុខ ដើម្បីជួយទាក់ទាញមូលនិធិពីវិស័យឯកជន។ ការធានាទាំងនេះ មានបំណងគាំទ្រដល់ការអភិវឌ្ឍ និងសាងសង់រ៉េអាក់ទ័រនុយក្លេអ៊ែរជំនាន់ក្រោយ ដែលមានទំហំតូចជាងរ៉េអាក់ទ័រធម្មតា និងត្រូវបានគេចាត់ទុកថាមានចំណាយតិចជាងក្នុងការសាងសង់។នៅអឺរ៉ុប ការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ បានធ្លាក់ចុះចាប់តាំងពីគ្រោះថ្នាក់នុយក្លេអ៊ែរនៅប្រទេសជប៉ុនក្នុងឆ្នាំ២០១១។ តំបន់នេះ បានពឹងផ្អែកកាន់តែខ្លាំងលើការនាំចូលថាមពលពីប្រទេសរុស្ស៊ី និងបានបង្កើនការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បាននិយាយថា «ការកាត់បន្ថយចំណែកនៃនុយក្លេអ៊ែរ គឺជាជម្រើសមួយ» ប៉ុន្តែ «វាជាកំហុសផ្នែកយុទ្ធសាស្ត្រសម្រាប់អឺរ៉ុបក្នុងការងាកចេញពីប្រភពថាមពលដែលអាចទុកចិត្តបាន និងមានតម្លៃសមរម្យនៃថាមពលបញ្ចេញឧស្ម័នទាប»។

អ្នកក្រុងតេអេរ៉ង់សម្របខ្លួននឹងសម័យសង្គ្រាម ខណៈអាមេរិក-អ៊ីស្រាអែល ព្យាយាមកំណត់អនាគតអ៊ីរ៉ង់

2026/03/11 03:49:10 pm        143
ដោយការវាយប្រហារប្រចាំថ្ងៃ បានធ្វើឲ្យទីក្រុងរង្គើ សាលារៀនត្រូវបានផ្អាកអស់រយៈពេលជាច្រើនថ្ងៃ និងហាងជាច្រើនត្រូវបានបិទទ្វារ ប្រជាជនទីក្រុងតេអេរ៉ង់ កំពុងព្យាយាមសម្របខ្លួនទៅនឹងស្ថានភាពសម័យសង្គ្រាម ក្រោមការវាយប្រហាររបស់អ៊ីស្រាអែល-អាមេរិក ដែលកំពុងស្វែងរកការកំណត់អនាគតនៃសាធារណរដ្ឋឥស្លាម។សកម្មភាពប្រចាំថ្ងៃ បានបាត់អស់មួយរយៈហើយ នៅក្នុងទីក្រុងដ៏សែនធំដែលពេញទៅដោយមនុស្សរាប់លាននាក់ ចាប់តាំងពីមានការតវ៉ា កាលពីខែមករា ប្រឆាំងនឹងថ្នាក់ដឹកនាំសាសនា។ ប៉ុន្តែឥឡូវនេះ ទីក្រុងតេអេរ៉ង់ និងទីក្រុងផ្សេងទៀតរបស់អ៊ីរ៉ង់ ត្រូវបានធ្លាក់ចូលទៅក្នុងជម្លោះដ៏ខ្លាំងក្លាដែលមិនធ្លាប់មាននៅក្នុងប្រទេស គិតចាប់តាំងពីសង្គ្រាមទសវត្សរ៍ឆ្នាំ១៩៨០ ប្រឆាំងនឹងអ៊ីរ៉ាក់ ក្រោមរបបរបស់លោក Saddam Hussein។គេឃើញប្រជាជនបានបិទបង្អួច ដើម្បីការពារផ្ទះសម្បែងរបស់ពួកគេពីការខូចខាតដោយបំណែកខ្ទាតពីការផ្ទុះ។ កងកម្លាំងសន្តិសុខ បានល្បាតតាមដងផ្លូវដោយរថពាសដែក។ ក្មេងៗមិនអាចទៅសាលារៀនបានទេ ដោយសារប្រជាជនត្រូវសម្ងំនៅតែក្នុងលំនៅឋាន ដោយពឹងផ្អែកលើសេវាដឹកជញ្ជូន។អ្នកស្រុកម្នាក់នៅភាគខាងជើងនៃរដ្ឋធានីនេះ ដែលបាននិយាយទៅកាន់សារព័ត៌មាន AFP នៅទីក្រុងប៉ារីសថា៖ «ប្រជាជនមានភាពស្ងាត់ស្ងៀម។ ពួកគេកំពុងស៊ាំនឹងការរស់នៅនេះ ទោះបីជាមានការលំបាកគ្រប់យ៉ាងក៏ដោយ ហើយកំពុងសម្របខ្លួន តាមដែលអាចធ្វើទៅបាន ចំពោះស្ថានភាពនេះ»។ភាពមិនប្រាកដប្រជា គឺជារឿងមិនទៀងទាត់ ខណៈដែលអ្នកក្រុងតេអេរ៉ង់មិនទទួលបានការព្រមានជាមុនឡើយ នៅពេលដែលប្រតិបត្តិការតាមអាកាសរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល ជិតនឹងកើតមាននៅរដ្ឋធានីនេះ៕

វោហារសាស្ត្រសង្គ្រាមអ៊ីរ៉ង់របស់ក្រុមលោក Trump បង្កឲ្យមានប្រតិកម្មរិះគន់ខ្លាំង

2026/03/11 03:46:16 pm        165
នៅពេលដែលឧត្តមសេនីយ៍ជាន់ខ្ពស់អាមេរិក បាននិយាយកាលពីថ្ងៃអង្គារ (ទី១០ ខែមីនា ឆ្នាំ២០២៦) អំពី «ការគោរព» របស់លោក ចំពោះយុទ្ធជនអ៊ីរ៉ង់ ការកត់សម្គាល់នេះបានគូសបញ្ជាក់ពីភាពខុសគ្នាគួរឲ្យកត់សម្គាល់ខ្លាំង រវាងភាសាបែបអត់ធ្មត់របស់មន្ត្រីយោធាធំៗ និងវោហាសាស្ត្របែបមោទនភាពដែលប្រើដោយលោកប្រធានាធិបតី Donald Trump និងរដ្ឋបាលរបស់លោក។រាប់ចាប់ពីការនិយាយក្នុងន័យលេងសើចរបស់លោក Trump ដែលថា វាគឺ «គួរឲ្យរីករាយ» ក្នុងការបាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់ ជាជាងរឹបអូសបាន រហូតដល់រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth ដែលប្រើពាក្យពេចន៍ក្នុងន័យមានអំនួតថា កងកម្លាំងអាមេរិកកំពុង «វាយពួកគេពេលពួកគេដួល» អ្នករិះគន់ និយាយថា សាររបស់រដ្ឋបាលនេះ ដែលរីករាយនឹងសមត្ថភាពបំផ្លិចបំផ្លាញរបស់យោធាអាមេរិក គឺជាអ្វីគួរឲ្យភ្ញាក់ផ្អើល។លោកស្រីសាស្ត្រាចារ្យ Rachel VanLandingham មេធាវីយោធានៃកងទ័ពអាកាសចូលនិវត្តន៍ដែលបង្រៀនពីច្បាប់សង្គ្រាម បាននិយាយថា ពាក្យពេចន៍នេះ ស្មើនឹង «ការឲ្យតម្លៃទាបដល់ប្រតិបត្តិការប្រយុទ្ធ» ដែលបង្ហាញថា រដ្ឋបាល «ចូលចិត្តអំពើហិង្សា» និង «រីករាយនឹងការឃើញការបាត់បង់អាយុជីវិតមនុស្ស»។លោកស្រីបានប្រាប់សារព័ត៌មាន AFP ថា៖ «ភាសាដ៏គ្រោះថ្នាក់ប្រភេទនេះ គឺមិនធម្មតាឡើយ សម្រាប់ថ្នាក់ដឹកនាំអាមេរិកសម័យទំនើប ហើយវាបង្ហាញពីអាកប្បកិរិយាមិនអើពើយ៉ាងខ្លាំង ចំពោះការស្លាប់ និងការបំផ្លិចបំផ្លាញដែលសង្គ្រាមបង្កឡើង»។វោហាសាស្ត្រនេះ ក៏ត្រូវបានធ្វើឲ្យចាប់អារម្មណ៍ខ្លាំងតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ ជាកន្លែងដែលគណនីផ្លូវការចែកចាយវីដេអូរ ដែលអបអរការវាយប្រហាររបស់សហរដ្ឋអាមេរិក ដោយលាយបញ្ចូលគ្នានូវវីដេអូប្រយុទ្ធពិតប្រាកដជាមួយនឹងរូបភាពដែលដកស្រង់ចេញពីខ្សែភាពយន្តហូលីវូដ និងវីដេអូហ្គេម។ សម្ដីនេះបានគូសបញ្ជាក់ពីការងាកចេញពីភាសាដែលមានការរឹតបន្តឹងបន្ថែមទៀត ដែលមេដឹកនាំអាមេរិកប្រើប្រាស់ជាប្រពៃណី ក្នុងសម័យសង្គ្រាម សូម្បីតែពេលពិពណ៌នា អំពីភាពជោគជ័យនៅសមរភូមិក្ដី៕

លោក Trump៖ អាមេរិកបានបំផ្លាញនាវាដាក់មីន ក្រោយព្រមានអ៊ីរ៉ង់ អំពីច្រកសមុទ្រ Hormuz

2026/03/11 03:40:56 pm        117
កាលពីថ្ងៃអង្គារ (ទី១០ ខែមីនា ឆ្នាំ២០២៦) ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា យោធាអាមេរិកបានវាយប្រហារ និង «បំផ្លាញទាំងស្រុង» នូវនាវាដាក់មីនចំនួន ១០គ្រឿងដែលអសកម្ម ដោយព្រមានថា ការដាក់មីនណាមួយរបស់អ៊ីរ៉ង់ នៅក្នុងច្រកសមុទ្រ Hormuz ត្រូវតែដោះចេញជាបន្ទាន់។ជាការឆ្លើយតបជាក់ស្តែង ចំពោះរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដែលថា អ៊ីរ៉ង់បានចាប់ផ្តើមដាក់មីន នៅក្នុងច្រកសមុទ្រ Hormuz លោក Trump បានបង្ហោះនៅលើ Truth Social កាលពីថ្ងៃអង្គារថា៖ «ប្រសិនបើអ៊ីរ៉ង់បានដាក់មីនណាមួយ នៅក្នុងច្រកសមុទ្រ Hormuz ហើយយើងមិនមានរបាយការណ៍ អំពីការធ្វើដូច្នេះរបស់ពួកគេ យើងចង់ឲ្យពួកគេដកចេញជាបន្ទាន់!»លោកបានបញ្ជាក់ថា ប្រសិនបើទីក្រុងតេអេរ៉ង់ មិនធ្វើដូច្នេះទេនោះ ខ្លួននឹងប្រឈមជាមួយផលវិបាកយោធា តែលោកមិនបានផ្តល់សេចក្ដីលម្អិតឡើយ។ លោក Trump បានសរសេរថា៖ «ប្រសិនបើដោយហេតុផលណាមួយ មានការដាក់មីន ហើយវាមិនត្រូវបានដកចេញភា្លមៗទេនោះ ផលវិបាកយោធា ចំពោះអ៊ីរ៉ង់ នឹងស្ថិតក្នុងកម្រិតមិនធ្លាប់មានពីមុន។ ម្យ៉ាងវិញទៀត ប្រសិនបើពួកគេដកចេញនូវអ្វីដែលអាចនឹងត្រូវបានដាក់ វានឹងជាជំហានដ៏ធំមួយ ក្នុងការឆ្ពោះទៅទិសដៅដ៏ត្រឹមត្រូវ!»។កាលពីព្រឹកថ្ងៃអង្គារ ប្រព័ន្ធផ្សព្វផ្សាយ CBS News បានរាយការណ៍ថា ចារកម្មអាមេរិក បានចាប់ផ្តើមឃើញតម្រុយ ដែលបង្ហាញថា អ៊ីរ៉ង់កំពុងចាត់វិធានការ ដើម្បីដាក់ពង្រាយមីននៅច្រកសមុទ្រ Hormuz៕

លោក Macron នឹងបើកកិច្ចប្រជុំមេដឹកនាំ G7 នៅថ្ងៃពុធនេះ ស្តីពីវិបត្តិអ៊ីរ៉ង់ និងបញ្ហាតម្លៃថាមពលសកល

2026/03/11 03:31:04 pm        153
ការិយាល័យប្រធានាធិបតីបារាំងបានឱ្យដឹងថា លោកប្រធានាធិបតីបារាំង Emmanuel Macron នឹងកោះប្រជុំតាមរយៈបណ្ដាញអនឡាញជាមួយថ្នាក់ដឹកនាំនៃក្រុមប្រទេស G7 នៅថ្ងៃពុធ ទី១១ ខែមីនា នេះ ដើម្បីពិភាក្សាអំពីវិបត្តិនៅប្រទេសអ៊ីរ៉ង់ និងការឡើងថ្លៃថាមពលនៅទូទាំងពិភពលោក។ ក្រុម G7 រួមមាន សហរដ្ឋអាមេរិក កាណាដា ជប៉ុន អ៊ីតាលី អង់គ្លេស អាឡឺម៉ង់ និងបារាំង ហើយបារាំង គឺជាប្រធានប្តូរវេនរបស់ G7 នាពេលបច្ចុប្បន្ន។កិច្ចពិភាក្សានេះត្រៀមធ្វើឡើង ខណៈរដ្ឋាភិបាលនៃក្រុមប្រទេស G7 កំពុងពិចារណាពីរបៀបឆ្លើយតបទៅនឹងការកើនឡើងយ៉ាងគំហុកនៃតម្លៃប្រេង ដែលបង្កឡើងដោយសង្រ្គាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់។ កាលពីថ្ងៃអង្គារកន្លងទៅ បណ្ដារដ្ឋមន្ត្រីថាមពល G7 មិនទាន់បានឈានដល់ការព្រមព្រៀងលើការបញ្ចេញប្រេងបម្រុងជាយុទ្ធសាស្ត្រនៅឡើយទេ ប៉ុន្តែបានស្នើឱ្យទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) វាយតម្លៃស្ថានភាព មុននឹងចាត់វិធានការ។សន្ទស្សន៍តម្លៃប្រេងលើទីផ្សារអន្តរជាតិបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត ៤ ឆ្នាំ កាលពីថ្ងៃចន្ទ ប៉ុន្តែតម្លៃបានធ្លាក់ចុះជាង ១០% វិញកាលពីថ្ងៃអង្គារ ខណៈនៅថ្ងៃពុធនេះ តម្លៃប្រេងនៅតែបន្តប្រែប្រួលមិនទៀងទាត់ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្យាករថា សង្រ្គាមនៅមជ្ឈិមបូព៌ាអាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ប៉ុន្តែអ៊ីរ៉ង់វិញនៅតែមិនចុះញ៉ម។ក្រុមមន្ត្រីអាមេរិកក៏កំពុងពិចារណាលើវិធានការនានា ដើម្បីរក្សាលំហូរប្រេងតាមរយៈច្រកសមុទ្រ Hormuz រួមមានការផ្តល់ការការពារពីកងទ័ពជើងទឹកសម្រាប់នាវាពាណិជ្ជកម្ម និងការធានារ៉ាប់រងហានិភ័យសង្រ្គាមសម្រាប់នាវាដឹកប្រេង ខណៈទីក្រុងវ៉ាស៊ីនតោន ព្យាយាមផ្តល់ទំនុកចិត្តដល់ក្រុមហ៊ុនដឹកជញ្ជូន និងបង្ការកុំឱ្យមានការរំខានបន្ថែមទៀតដល់ការផ្គត់ផ្គង់ថាមពលសកល៕

UN៖ កង្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរបានរុញឱ្យគុយបា ធ្លាក់ចូលទៅក្នុងវិបត្តិមនុស្សធម៌

2026/03/11 03:29:09 pm        137
កាលពីថ្ងៃអង្គារ (១០ មីនា) អ្នកនាំពាក្យអង្គការសហប្រជាជាតិបាននិយាយថា កង្វះខាតប្រេងឥន្ធនៈនៅក្នុងប្រទេសគុយបា បានបង្កឱ្យមានវិបត្តិមនុស្សធម៌ដ៏អាក្រក់ ខណៈដែលប្រព័ន្ធសុខាភិបាលរបស់ប្រទេសកោះមួយនេះ កំពុងឈានទៅដល់ចំណុចដ៏គ្រោះថ្នាក់បំផុត។លោក Stephane Dujarric អ្នកនាំពាក្យជាន់ខ្ពស់របស់លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយថា៖ «UN នៅតែបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពដែលកំពុងធ្លាក់ចុះដុនដាប បណ្ដាលមកពីអសមត្ថភាពក្នុងការនាំចូលប្រេងឥន្ធនៈ។ បញ្ហានេះបានបង្កឱ្យមានវិបត្តិថាមពល និងវិបត្តិមនុស្សធម៌»។ នៅក្នុងសន្និសីទសារព័ត៌មាន លោក Dujarric បានបន្តថា ស្ថាប័នពិភពលោកមួយនេះកំពុងធ្វើការជាមួយប្រទេសជាសមាជិក រួមទាំងសហរដ្ឋអាមេរិកផងដែរ ដើម្បីឱ្យជំនួយអាចត្រូវបានដឹកជញ្ជូនទៅដល់ដោយគ្មានការរារាំង។ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានឱ្យដឹងថា មន្ទីរពេទ្យនានាកំពុងប្រឈមការដាច់ចរន្តអគ្គិសនីញឹកញាប់ កង្វះខាតថ្នាំពេទ្យចាំបាច់ អសមត្ថភាពក្នុងការដំណើរការឧបករណ៍សំខាន់ៗ ក៏ដូចជាការរំខានធំៗផ្សេងទៀត។ OCHA បានបញ្ជាក់ថា ប្រជាជនជិត ១លាននាក់ កំពុងពឹងផ្អែកលើសេវាកម្មនានាដែលរងការរំខានយ៉ាងខ្លាំងពីវិបត្តិថាមពលនេះ។រដ្ឋបាលសហរដ្ឋអាមេរិក បានប្រកាសកាលពីខែមុនថា ខ្លួនអនុញ្ញាតឱ្យនាំចូលប្រេងមួយចំនួនទៅកាន់ប្រទេសគុយបា ប៉ុន្តែប្រេងទាំងនោះអាចត្រូវបានលក់ទៅឱ្យតែវិស័យឯកជនប៉ុណ្ណោះ មិនមែនសម្រាប់រដ្ឋាភិបាលឡើយ។ កន្លងមក ទីក្រុងវ៉ាស៊ីនតោន បានហាមឃាត់ការដឹកជញ្ជូនប្រេងពីវ៉េណេស៊ុយអេឡា មិនឱ្យឆ្ពោះទៅកាន់គុយបាឡើយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ភាគហ៊ុនសកល​​​គ្មានស្ថិរភាព​ ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ា បានធ្វើឱ្យសុទិដ្ឋិនិយម AI ធ្លាក់ចុះ
06/02/2026 12:06 PM
ក្រុមជ្វីហ្វជ្រុលនិយម ប៉ះទង្គិចជាមួយនគរបាលនៅទីក្រុងយេរូសាឡឹម ជុំវិញការកែណ្ឌកងទ័ព
06/02/2026 12:06 PM
រ៉ូម៉ានី ថ្កោលទោសការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីថាជាការគំរាមកំហែងដល់សន្តិសុខអឺរ៉ុប
06/02/2026 12:06 PM
ការវាយប្រហាររបស់ក្រុមជាប់ទាក់ទងជាមួយរដ្ឋអ៊ីស្លាម បានសម្លាប់មនុស្សច្រើននាក់ នៅកុងហ្គោ
06/02/2026 11:06 AM
នគរបាលប្រើកាណុងបាញ់ទឹក បំបែកក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល នៅរដ្ឋធានីប្រទេសឈីលី
06/02/2026 11:06 AM
លោកTrump ៖ កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់អាចនឹងឈានដល់ «ក្នុងពេលមួយសប្តាហ៍ទៀត»
06/02/2026 11:06 AM
ក្រុមហេសបូឡា និយាយពីការវាយប្រហារលើកងកម្លាំងអ៊ីស្រាអែលនៅខាងត្បូងលីបង់ និងខាងជើងអ៊ីស្រាអែល
06/02/2026 11:06 AM
ព្យុះត្រូពិក Jangmi បណ្ដាលឲ្យមនុស្ស ៩ នាក់របួស និងរាប់ពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់នៅជប៉ុន
06/02/2026 11:06 AM
លោក Putin ថា អ៊ុយក្រែនជាអ្នកបើកទំព័រថ្មីដោយវាយប្រហារលើតំបន់ Luhansk និងKherson
06/02/2026 11:06 AM
សម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើទស្សនកិច្ច និងពិនិត្យមើលអគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ
06/02/2026 10:06 AM