ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត

ព័ត៌មានអន្តរជាតិ

ក្រុមគ្រូពេទ្យ៖ ការវាយប្រហារតាមអាកាស និងរថក្រោះរបស់អ៊ីស្រាអែល សម្លាប់មនុស្ស ៦នាក់ នៅតំបន់ហ្កាហ្សា

2026/03/09 07:37:25 pm        95
មន្ត្រីសុខាភិបាល បានឲ្យដឹងថា ការវាយប្រហារតាមអាកាស និងការបាញ់ផ្លោងពីរថក្រោះរបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៦នាក់ ក្នុងនោះរួមមានទាំងស្ត្រី ២នាក់ និងក្មេងស្រីម្នាក់ អំឡុងការវាយប្រហារដាច់ដោយឡែកពីគ្នា នៅក្នុងទីក្រុងហ្កាហ្សា កាលពីថ្ងៃអាទិត្យ (៨ ខែមីនា ឆ្នាំ២០២៦) ដែលជាឧប្បត្តិហេតុដ៏អាក្រក់បំផុត នៅតំបន់ហ្កាហ្សា ចាប់តាំងពីប្រតិបត្តិយោធារបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ បានចាប់ផ្តើមកាលពី ១សប្តាហ៍មុន។លោក Mohamed Abu Selmia ប្រធានមន្ទីរពេទ្យ Al Shifa ក្នុងទីក្រុងហ្កាហ្សា បាននិយាយថា បុរស ៣នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស ជិតសាកលវិទ្យាល័យ Al-Azhar នៅភាគខាងលិចនៃទីក្រុងហ្កាហ្សា ម្នាក់ជាគ្រូពេទ្យបឋមសង្គ្រោះឈ្មោះ Mohammad Hamduna និង ២នាក់ទៀតមានឈ្មោះ Mohammad Abu Shedeq និង Ahmed Lafi។ក្រុមគ្រូពេទ្យ បានបន្ថែមថា ការវាយប្រហារនេះ បានកើតឡើងនៅក្បែរជំរំតង់ដែលមានមនុស្សយ៉ាងច្រើនណែនណាន់តាន់តាប់ ជាកន្លែងដែលអ្នកស្រុកហ្កាហ្សា កំពុងជ្រកកោន និងធ្វើឲ្យមនុស្សជាច្រើនទៀតរងរបួស។ការវាយប្រហារបែបនេះបានថយចុះចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ ទោះបីជាកងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាច្រើននាក់ ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះក៏ដោយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ យោធាអ៊ីស្រាអែលបានអះអាងថា ការវាយប្រហារនេះ បានសម្លាប់សមាជិកហាម៉ាស ២នាក់ ដែលបានត្រៀមវាយប្រហារទាហានអ៊ីស្រាអែល ដោយមិនបានផ្តល់ភស្តុតាង។គ្មានក្រុមសកម្មប្រយុទ្ធណាមួយ បានអះអាងថា មានបុរសណាម្នាក់ជាសមាជិករបស់ខ្លួននោះទេ។ យោធាអ៊ីស្រាអែលបានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ ដើម្បីឆ្លើយតបទៅនឹងសំណើរបស់សារព័ត៌មាន Reuters សម្រាប់ភស្តុតាងដែលភ្ជាប់បុរសទាំងនោះទៅនឹងការវាយប្រហារដែលអាចកើតមាន៕

ជប៉ុននឹងដាក់ពង្រាយមីស៊ីលប្រឆាំងការវាយប្រហារកាន់តែកៀកចិន នៅចុងខែមីនា

2026/03/09 07:34:42 pm        116
នៅថ្ងៃចន្ទ (ទី៩ ខែមីនា ឆ្នាំ២០២៦) នេះ មន្ត្រីបាននិយាយថា ប្រទេសជប៉ុននឹងដាក់ពង្រាយមីស៊ីលប្រឆាំងការវាយប្រហាររយៈចម្ងាយឆ្ងាយមួយចំនួន នៅក្នុងតំបន់ភាគនិរតី ជិតប្រទេសចិន នៅចុងខែមីនា។កងកម្លាំងស្វ័យការពារជប៉ុន មានគម្រោងដាក់ពង្រាយមីស៊ីល Type 12 ជាប្រភេទបាញ់នាវាចេញពីដីគោក ដែលមានរយៈចម្ងាយក្នុងរង្វង់ ១.០០០គីឡូម៉ែត្រ នៅក្នុងទីក្រុង Kumamoto តំបន់ Kyushu។ នេះបើយោងតាមរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី លោក Minoru Kihara ដែលបានប្រាប់សន្និសីទសារព័ត៌មានជាប្រចាំ។អ្នកនាំពាក្យរដ្ឋាភិបាលជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា៖ «ខ្ញុំត្រូវបានគេរាយការណ៍ប្រាប់ថា នៅពេលដែលការរៀបចំចាំបាច់ត្រូវបានធ្វើឡើង ក្រសួងការពារជាតិនឹងជូនដំណឹងដល់ប្រជាជនក្នុងតំបន់ អំពីចំណាត់ការនេះ»។ជប៉ុនកំពុងព្យាយាមពង្រឹងសមត្ថភាពយោធារបស់ខ្លួន ខណៈដែលប្រទេសចិនបង្កើនសកម្មភាពកងទ័ពជើងទឹករបស់ខ្លួន នៅក្នុងសមុទ្រចិនខាងកើត។ ជប៉ុនចង់រក្សាសមត្ថភាព «ប្រឆាំងការវាយប្រហារ» របស់ខ្លួន និងប្រើប្រាស់មីស៊ីល ដើម្បីវាយប្រហារមូលដ្ឋានសត្រូវ ប្រសិនបើជប៉ុនរងការវាយប្រហារដោយផ្ទាល់។គួរបញ្ជាក់ថា ទំនាក់ទំនងរបស់ជប៉ុនជាមួយទីក្រុងប៉េកាំង បានជួបនឹងភាពអាប់អួយ៉ាងឆាប់រហ័ស បន្ទាប់ពីនាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi បានលើកឡើងកាលពីខែវិច្ឆិកាឆ្នាំមុនថា ទីក្រុងតូក្យូអាចធ្វើអន្តរាគមន៍យោធាក្នុងការវាយប្រហារណាមួយលើកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯង៕

មនុស្សម្នាក់ស្លាប់ និង ២នាក់ផ្សេងទៀតរងរបួស ក្នុងការវាយប្រហារមីស៊ីលអ៊ីរ៉ង់លើភាគកណ្តាលអ៊ីស្រាអែល

2026/03/09 06:59:26 pm        132
គ្រូពេទ្យបឋម និងនគរបាលនិយាយថា បុរសម្នាក់ ត្រូវបានសម្លាប់ និង ២នាក់ផ្សេងទៀត បានរងរបួសធ្ងន់ នៅក្នុងការវាយប្រហារមីស៊ីលអ៊ីស្រាអែលលើតំបន់ភាគកណ្តាលអ៊ីស្រាអែល នាថ្ងៃចន្ទនេះ ។ទាហានអ៊ីស្រាអែល និងក្រុមគ្រូពេទ្យ ត្រូវបានគេមើលឃើញសែងសាកសពមនុស្សម្នាក់ចេញពីកន្លែងរងការវាយប្រហារ ជាទីដែលក្រុមសន្តិសុខ និងក្រុមជួយសង្រ្គោះ បានជួបជុំគ្នា ក្រោយការវាយប្រហារមីស៊ីលចុងក្រោយរបស់អ៊ីរ៉ង់ ។លោក Haim Sargarof គឺជាមន្រ្តីនគរបាលក្រុង Tel Aviv និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅកន្លែងកើតហេតុថា មីស៊ីលអ៊ីរ៉ង់ដែលបាញ់លើអ៊ីស្រាអែលមានក្បាលគ្រាប់ចង្កោម វាយប្រហារទីតាំង ៦កន្លែងផ្សេងៗគ្នា ។ចំណែកឯលោក Ori Lazarovitch គឺជាគ្រូពេទ្យអ៊ីស្រាអែលមួយរូប និយាយថា ពួកយើងនៅកន្លែងកើតហេតុនៅភាគកណ្តាលអ៊ីស្រាអែល ។ ពួកយើងមានកន្លែងកើតហេតុ ២-៣កន្លែងទៀត នៅតំបន់តែមួយ ។ នៅពេលនេះ ពួកយើងបានដឹកអ្នកជំងឺរងរបួសធ្ងន់ ២នាក់ ហើយអ្នកជំងឺម្នាក់ បានស្លាប់នៅកន្លែងកើតហេតុ ៕

ក្រសួងការបរទេសអ៊ីរ៉ង់បដិសេធគំនិតចរចា ខណៈប្រទេសកំពុងស្ថិតក្រោមការវាយប្រហារ

2026/03/09 06:54:38 pm        63
បណ្តាញសារព័ត៌មាននិស្សិតអ៊ីរ៉ង់ នៅថ្ងៃចន្ទ (ទី៩ ខែមីន ឆ្នាំ២០២៦) នេះ បានរាយការណ៍ថា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយកុំឲ្យរំពឹងពីលទ្ធភាពមានបទឈប់បាញ់ ដរាបណាការវាយប្រហារនៅតែបន្តកើតឡើង ដោយបន្ថែមថា អ៊ីរ៉ង់នឹងបន្តការពារខ្លួន។លោក Esmaeil Baghaei បាននិយាយថា «គ្មានចំណុចណាមួយដែលត្រូវនិយាយ អំពីអ្វីក្រៅតែពីការការពារ និងការសងសឹកដ៏ខ្លាំងក្លា ប្រឆាំងនឹងសត្រូវនោះទេ» មុនពេលបញ្ជាក់ជាថ្មីថា ទីក្រុងតេអេរ៉ង់មិនធ្វើសង្គ្រាម ដើម្បីប្រយុទ្ធជាមួយប្រទេសជិតខាងមូស្លីមរបស់ខ្លួនឡើយ ប៉ុន្តែត្រូវតែកំណត់គោលដៅ «ទីកន្លែងដែលត្រូវបានប្រើប្រាស់ដោយអ្នកឈ្លានពាន» ដើម្បីការពារភាពស្របច្បាប់របស់ខ្លួន។ជាមួយគ្នានេះ លោក Baqaei ក៏បានបដិសេធការវាយប្រហារណាមួយរបស់អ៊ីរ៉ង់ ប្រឆាំងនឹងប្រទេសទួរគី អាស៊ែបៃហ្សង់ និងស៊ីប ដោយចង្អុលទៅអ្វី ដែលលោកហៅថា «ការវាយប្រហារបន្លំ»។ ហើយអ្នកនាំពាក្យក្រសួងការបរទេសរូបនេះ ក៏បានចោទប្រកាន់ដល់បណ្ដាប្រទេសអឺរ៉ុប ក្នុងនោះរួមទាំងបារាំងផងដែរថា បានបង្កើតលក្ខខណ្ឌដែលនាំឲ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែលវាយប្រហារសាធារណរដ្ឋឥស្លាម និងបង្កឲ្យមានសង្គ្រាម។អំឡុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍របស់លោក លោក Baqaei បាននិយាយថា៖ «ជារឿងគួរឲ្យសោកស្ដាយណាស់ បណ្ដាប្រទេសអឺរ៉ុបបានជួយបង្កើតលក្ខខណ្ឌទាំងនេះ។ ជំនួសឲ្យការទទូចគោរពនីតិរដ្ឋ ជំនួសឲ្យការឈរប្រឆាំងនឹងការគំរាមកំហែង និងការធ្វើហួសហេតុរបស់សហរដ្ឋអាមេរិក ប្រទេសទាំងនោះបាននិយាយ និងយល់ព្រមជាមួយពួកគេ នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទាក់ទងនឹងការពិភាក្សាអំពីការដាក់ទណ្ឌកម្មឡើងវិញ ហើយរឿងទាំងអស់នេះរួមគ្នា បានជំរុញឲ្យភាគីអាមេរិក និងអ៊ីស្រាអែល បន្តប្រព្រឹត្តបទឧក្រិដ្ឋរបស់ពួកគេ»៕

អាស៊ីអាគ្នេយ៍ប្រឈមនឹងកម្ដៅក្តៅខ្លាំង ខណៈសង្គ្រាមរឹតត្បិតការផ្គត់ផ្គង់ថាមពល

2026/03/09 06:51:10 pm        75
តំបន់អាស៊ីអាគ្នេយ៍ នឹងជួបប្រទះរដូវក្តៅដើមឆ្នាំក្តៅជាងធម្មតា ដែលអាចធ្វើឲ្យតម្រូវការថាមពលកើនឡើង សម្រាប់ប្រេងឥន្ធនៈ និងបន្ថែមសម្ពាធដល់បណ្តាញអគ្គិសនី នៅពេលដែលជម្លោះមជ្ឈិមបូព៌ា បាននាំឲ្យការផ្គត់ផ្គង់ថាមពលនៅក្នុងតំបន់នេះកាន់តែមានការរឹតត្បិត។នៅទូទាំងតំបន់សមុទ្រ និងដីគោកតំបន់អាស៊ីអាគ្នេយ៍ភាគច្រើន ដែលជាកន្លែងរបស់ប្រជាជនជាងកន្លះពាន់លាននាក់ សីតុណ្ហភាពនឹងខ្ពស់ជាងមធ្យម សម្រាប់រយៈពេលខែមីនា-មេសា-ឧសភា។ នេះបើយោងតាមការព្យាកររដូវកាលចុងក្រោយបំផុត ដែលបានចេញផ្សាយដោយមជ្ឈមណ្ឌលឧតុនិយមឯកទេសអាស៊ាន (ASMC) កាលពីថ្ងៃទី៦ ខែមីនា។ការព្យាករនេះ កើតឡើងនៅពេលដែលសង្គ្រាមអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ បានធ្វើឲ្យការដឹកជញ្ជូន និងទិន្នផលនៅទូទាំងតំបន់មជ្ឈិមបូព៌ាធ្លាក់ចុះ ដែលនាំឲ្យតម្លៃថាមពលហក់ឡើងខ្ពស់។ ការរំខានដ៏យូរអង្វែង នឹងគំរាមកំហែងដល់ការផលិតថាមពលរបស់អាស៊ីអាគ្នេយ៍ ដែលពឹងផ្អែកលើឥន្ធនៈហ្វូស៊ីលរហូតដល់ខែមេសា និងឧសភា នៅពេលដែលសីតុណ្ហភាពអាចឡើងដល់កម្រិតក្តៅខ្លាំងមែនទែន។មានឱកាសពី ៨០ភាគរយ ទៅ ១០០ភាគរយ ដែលសីតុណ្ហភាពមានកម្រិតលើសពីធម្មតា នៅទូទាំងប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។ នេះបើយោងតាមការព្យាករណ៍របស់ ASMC សម្រាប់រយៈពេល ៣ខែ។កម្ដៅខុសរដូវ ទំនងជានឹងចាប់ផ្តើមមាននៅប្រទេសទាំង ២ នោះ ជាមុន ហើយបន្ទាប់មកត្រូវបានគេរំពឹងថា នឹងពង្រីកដល់ដីគោករបស់ប្រទេសតំបន់អាស៊ីអាគ្នេយ៍ភាគច្រើន ក្នុងរយៈពេល ២ខែបន្ទាប់។ មជ្ឈមណ្ឌលនេះ បានបន្ថែមថា តំបន់ភាគច្រើននៃប្រទេសថៃ និងភាគខាងជើងវៀតណាម ក៏នឹងរងផលប៉ះពាល់ដោយសារកម្ដៅនេះផងដែរ៕

លោក PUTIN ផ្តល់ «ការគាំទ្រដ៏រឹងមាំ» ដល់មេដឹកនាំកំពូលអ៊ីរ៉ង់ថ្មី

2026/03/09 06:48:52 pm        93
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃចន្ទ បានសន្យាផ្តល់ «ការគាំទ្រដ៏រឹងមាំ» ដល់មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ គឺលោក Ayatollah Mojtaba Khamenei ដែលត្រូវបានតែងតាំងបន្ទាប់ពីឪពុក និងជាអ្នកកាន់តំណែងមុនរបស់លោក ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និង អ៊ីស្រាអែល។លោក ពូទីន បាននិយាយនៅក្នុងសារមួយទៅកាន់លោក Ayatollah Mojtaba Khamenei ថា៖«ខ្ញុំចង់បញ្ជាក់ជាថ្មីនូវការគាំទ្រដ៏ស្មោះត្រង់របស់យើងចំពោះទីក្រុងតេអេរ៉ង់ និងសាមគ្គីភាពជាមួយមិត្តភក្តិអ៊ីរ៉ង់របស់យើង» ដោយបន្ថែមថា «រុស្ស៊ីធ្លាប់ជា និងនឹងនៅតែជាដៃគូដែលអាចទុកចិត្តបាន»សម្រាប់អ៊ីរ៉ង់។មេដឹកនាំរុស្ស៊ីរូបនេះ បាននិយាយថា៖«នៅពេលដែលអ៊ីរ៉ង់កំពុងប្រឈមនឹងការឈ្លានពានប្រដាប់អាវុធ   រយៈពេលក្នុងការកាន់តំណែងកំពូលរបស់លោកនេះ នឹងត្រូវការភាពក្លាហាន និងការលះបង់ដ៏ធំធេង»៕

អ៊ីរ៉ង់និយាយថា ប្រទេសនៅអឺរ៉ុបជួយបង្កើតលក្ខខណ្ឌសម្រាប់ការវាយប្រហាររបស់អាមេរិក និងអ៊ីស្រា អែល

2026/03/09 06:46:13 pm        99
អ៊ីរ៉ង់នៅថ្ងៃចន្ទនេះបានចោទប្រកាន់បណ្តាប្រទេសនៅអឺរ៉ុប រួមទាំងបារាំងថា បានបង្កើតលក្ខខណ្ឌដែលនាំឲ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែលវាយប្រហារលើសាធារណរដ្ឋឥស្លាម និងបង្កឲ្យមានសង្គ្រាម។អ្នកនាំពាក្យក្រសួងការបរទេសលោក Esmaeil Baqaei បានថ្លែងក្នុងអំឡុងពេលសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា៖«ជាអកុសល បណ្តាប្រទេសនៅអឺរ៉ុប បានជួយបង្កើតលក្ខខណ្ឌទាំងអស់នេះ»។«ជំនួសឲ្យការទាមទារឲ្យមាននីតិរដ្ឋ ជំនួសឲ្យការប្រឆាំងនឹងការគំរាមកំហែង និងភាពហួសហេតុរបស់សហរដ្ឋអាមេរិក ពួកគេបាននិយាយ និងយល់ស្របជាមួយពួកគេនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទាក់ទងនឹងការពិភាក្សាអំពីការស្តារទណ្ឌកម្មឡើងវិញ ហើយរឿងទាំងអស់នេះរួមគ្នា បានជំរុញភាគីអាមេរិក និងភាគីជ្វីហ្វនិយមឲ្យបន្តប្រព្រឹត្តបទឧក្រិដ្ឋរបស់ពួកគេ»៕

ក្រុមហ៊ួទីនៅយេម៉ែនស្វាគមន៍មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ ដោយនិយាយថា ការតែងតាំងនេះ បង្ហាញពីសាមគ្គីភាព

2026/03/09 06:44:21 pm        113
ក្រុមហ៊ួទីនៅប្រទេសយេម៉ែននៅថ្ងៃចន្ទនេះ បានស្វាគមន៍ការតែងតាំងលោក Mojtaba Khamenei ដែលជាកូនប្រុសរបស់លោក Ali Khamenei ជាមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ ដោយពណ៌នាអំពីការសម្រេចនេះថា ជាសញ្ញានៃសាមគ្គីភាព និងភាពរឹងមាំ នៅក្នុងសាធារណរដ្ឋឥស្លាម។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចាក់ផ្សាយដោយទូរទស្សន៍ Al-Masirah ក្រុមប្រឹក្សានយោបាយកំពូលរបស់ក្រុមនេះ បានអបអរសាទរថ្នាក់ដឹកនាំ និងប្រជាជនអ៊ីរ៉ង់ចំពោះការតែងតាំងនេះ ដោយនិយាយថា វាបានកើតឡើងនៅ «ចំណុចប្រសព្វដ៏សំខាន់ និងចំបាច់បំផុត»។សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា ការតែងតាំងនេះ ឆ្លុះបញ្ចាំងពី «កម្លាំង និងភាពស្អិតរមួតរបស់អ៊ីរ៉ង់នៅកម្រិតថ្នាក់ដឹកនាំ ប្រជាជន រដ្ឋ និងស្ថាប័ន»។ក្រុមហ៊ួទីក៏បានអំពាវនាវដល់ពិភពឥស្លាម និងអ្នកគាំទ្រអ្វីដែលពួកគេបានពិពណ៌នាថា ជាមូលហេតុត្រឹមត្រូវ ដើម្បីបង្ហាញសាមគ្គីភាពកាន់តែច្រើនជាមួយអ៊ីរ៉ង់៕

ចិន បញ្ជាក់ថា ខ្លួនប្រឆាំងនឹងការកំណត់គោលដៅណាមួយ លើមេដឹកនាំអ៊ីរ៉ង់ថ្មី

2026/03/09 06:41:20 pm        77
នៅថ្ងៃចន្ទ (ទី៩ ខែមីនា ឆ្នាំ២០២៦) នេះ ប្រទេសចិនបានលើកឡើងថា បន្ទាប់ពីមានការសម្លាប់ឪពុករបស់លោក Mojtaba Khamenei ការសម្រេចរបស់អ៊ីរ៉ង់ ក្នុងការតែងតាំងលោក ជាមេដឹកនាំកំពូលថ្មី គឺជាបញ្ហាផ្ទៃក្នុង ហើយខ្លួនប្រឆាំងនឹងការប៉ុនប៉ងណាមួយ ដើម្បីកំណត់គោលដៅលើរូបលោក។យោធាអ៊ីស្រាអែលបានគំរាមកំហែងកំណត់គោលដៅអ្នកស្នងតំណែងណាម្នាក់របស់អតីតមេដឹកនាំកំពូល លោក Ali Khamenei ដែលត្រូវបានសម្លាប់អំឡុងការវាយប្រហារជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានចាត់ទុកលោក Mojtaba Khamenei ថា ជា «បុគ្គលមិនមានសមត្ថភាពគ្រប់គ្រាន់» ឡើយ ហើយបានទទូចថា រូបលោកគួរតែមានតួនាទីក្នុងការតែងតាំងមេដឹកនាំអ៊ីរ៉ង់ថ្មី។អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៩ ខែមីនានេះថា ការសម្រេចរបស់អ៊ីរ៉ង់ ក្នុងការតែងតាំងកូនប្រុសរបស់លោក Khamenei គឺ «ផ្អែកលើរដ្ឋធម្មនុញ្ញរបស់ខ្លួន»។ នៅពេលត្រូវបានសួរអំពីការគំរាមកំហែងលើមេដឹកនាំថ្មី លោកបានបញ្ជាក់ថា៖ «ប្រទេសចិនប្រឆាំងនឹងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត ក្រោមលេសណាមួយ ហើយអធិបតេយ្យភាព សន្តិសុខ និងបូរណភាពទឹកដីរបស់អ៊ីរ៉ង់ គួរតែត្រូវបានគោរព»។គួរបញ្ជាក់ថា អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបន្តវាយប្រហារអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយទីក្រុងតេអេរ៉ង់ បានសងសឹកវិញដោយការវាយប្រហារដោយមីស៊ីល និងយានដ្រូន លើអ៊ីស្រាអែល និងប្រទេសជិតខាងឈូងសមុទ្រដែលមានមូលដ្ឋានរបស់កងកម្លាំងអាមេរិក៕

ប្រទេសនានាប្រញាប់ប្រញាល់ការពារសេដ្ឋកិច្ច អំឡុងសង្គ្រាម នៅអ៊ីរ៉ង់ និងតម្លៃប្រេងឡើងខ្ពស់

2026/03/09 06:36:18 pm        94
តម្លៃប្រេងបានហក់ឡើងខ្ពស់ ខណៈដែលទីផ្សារភាគហ៊ុនបានដាំក្បាលចុះ ដោយសារក្ដីបារម្ភ ដែលថា សង្គ្រាមអាមេរិក-អ៊ីស្រាអែលដែលកំពុងកើនឡើង លើអ៊ីរ៉ង់ នឹងធ្វើឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពល និងឧស្សាហកម្ម ជុំវិញពិភពលោក។កាត្តានេះ បានជំរុញឲ្យរដ្ឋាភិបាលនានាចាត់វិធានការ ឬមាននូវគម្រោង ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារសង្គ្រាម លើសេដ្ឋកិច្ចរបស់ខ្លួន។ នៅកូរ៉េខាងត្បូង លោកប្រធានាធិបតី Lee Jae Myung បាននិយាយនៅថ្ងៃចន្ទ (ទី៩ ខែមីនា ឆ្នាំ២០២៦) នេះថា អាជ្ញាធរនឹងកំណត់តម្លៃប្រេងឥន្ធនៈរបស់ប្រទេសជាលើកដំបូងក្នុងរយៈពេលជិត ៣០ឆ្នាំ។ លោកបានបន្ថែមថា ប្រទេសនេះក៏នឹងស្វែងរកប្រភពថាមពលលើសពីការផ្គត់ផ្គង់ដឹកជញ្ជូនតាមរយៈច្រកសមុទ្រ Hormuz ហើយកម្មវិធីស្ថិរភាពទីផ្សារចំនួន ១០០សែនកោដិវ៉ុន (៦៧ពាន់លានដុល្លារ) គួរតែត្រូវបានពង្រីកបន្ថែម ប្រសិនបើចាំបាច់។សម្រាប់ប្រទេសជប៉ុន លោក Akira Nagatsuma សមាជិកគណបក្សប្រឆាំង គឺសម្ព័ន្ធភាពកំណែទម្រង់កណ្តាលនិយម (Centrist Reform Alliance) បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលជប៉ុន បានណែនាំទីតាំងផ្ទុកបម្រុងប្រេងជាតិឲ្យរៀបចំ សម្រាប់លទ្ធភាពដែលអាចមានការបញ្ចេញប្រេងឆៅ។ តែលោកប្រាប់ថា សេចក្ដីលម្អិតនៅតែមិនទាន់ច្បាស់លាស់។រីឯរដ្ឋាភិបាលវៀតណាម បានឲ្យដឹងថា ខ្លួនកំពុងមានគម្រោងលុបចោលពន្ធនាំចូលលើប្រេងឥន្ធនៈ ដើម្បីធានាការផ្គត់ផ្គង់ អំឡុងពេលមានការរំខាននេះ ដោយបន្ថែមថា វិធានការនេះត្រូវបានគេរំពឹងថា នឹងមានរយៈពេលរហូតដល់ចុងខែមេសា។ នៅឥណ្ឌូនេស៊ី រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បាននិយាយនៅថ្ងៃចន្ទនេះថា ឥណ្ឌូនេស៊ីនឹងបង្កើនទឹកប្រាក់ដែលខ្លួនបានបែងចែកទុកសម្រាប់ការឧបត្ថម្ភធនប្រេងឥន្ធនៈ នៅក្នុងថវិការដ្ឋ។សម្រាប់ប្រទេសចិន ប្រភពដែលដឹងអំពីបញ្ហានេះ បាននិយាយកាលពីសប្តាហ៍មុនថា ទីក្រុងប៉េកាំងបានស្នើឲ្យក្រុមហ៊ុនចម្រាញ់ប្រេងបញ្ឈប់ការចុះហត្ថលេខា លើកិច្ចសន្យាថ្មី ដើម្បីនាំចេញប្រេងឥន្ធនៈ និងព្យាយាមលុបចោលការដឹកជញ្ជូនដែលបានព្រមព្រៀងរួចហើយ។ ពួកគេបាននិយាយថា ការណែនាំនេះមិនអនុវត្ត ចំពោះការចាក់ប្រេងឥន្ធនៈយន្តហោះ សម្រាប់ជើងហោះហើរអន្តរជាតិ ការស្តុកប្រេងរបស់នាវាក្រោមច្បាប់គយ ឬការផ្គត់ផ្គង់ទៅកាន់ទីក្រុងហុងកុង ឬម៉ាកាវទេ។ដោយឡែកប្រទេសបង់ក្លាដែស នឹងបិទសាកលវិទ្យាល័យទាំងអស់ ចាប់ពីថ្ងៃចន្ទតទៅ ដោយយកថ្ងៃឈប់សម្រាក Eid al-Fitr (ថ្ងៃឈប់សម្រាកបុណ្យមូស្លីម) ជាផ្នែកមួយនៃវិធានការបន្ទាន់នេះ ដើម្បីសន្សំសំចៃអគ្គិសនី និងប្រេងឥន្ធនៈ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM