ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត

ព័ត៌មានអន្តរជាតិ

ទីភ្នាក់ងារ៖ រោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ ត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល

2026/03/09 04:50:08 pm        82
ទីភ្នាក់ងារសារព័ត៌មាន ISNA បានរាយការណ៍ថា រោងចក្រនុយក្លេអ៊ែរមួយនៅក្នុងខេត្ត Isfahan នៃប្រទេសអ៊ីរ៉ង់ ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ យោងតាមទីភ្នាក់ងារនេះ ទីតាំងនេះ បានរងការវាយប្រហារដោយមីស៊ីល នៅថ្ងៃទី ០៧ ខែមីនា។ ទីភ្នាក់ងារនេះ បានឲ្យដឹងថា ការខូចខាតធ្ងន់ធ្ងរ ត្រូវបានធ្វើឡើង ដោយបន្ថែមថា ពុំទាន់មានរបាយការណ៍អំពីការបំពុលដោយសារធាតុវិទ្យុសកម្ម មកទល់ពេលនេះទេ។អ៊ីស្រាអែល និងសហរដ្ឋអាមេរិក អះអាងថា ប្រេងឥន្ធនៈនុយក្លេអ៊ែររបស់អ៊ីរ៉ង់មួយផ្នែកធំ ត្រូវបានរក្សាទុកនៅក្នុងផ្លូវរូងក្រោមដីនៅក្នុងខេត្ត Isfahan ដោយស្តុកទុកដែលនៅសល់ ត្រូវបានចែកចាយរវាងលេណដ្ឋាន Fordow និង Natanz។ នៅពេលចាប់ផ្តើមនៃការកើនឡើងភាពតានតឹងនាពេលបច្ចុប្បន្ន សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានធ្វើការវាយប្រហារលើច្រកចូលទៅកាន់ផ្លូវរូងក្រោមដីនៅក្នុងខេត្ត Isfahan និង Fordow ដើម្បីរារាំងផ្លូវចូលទៅកាន់ពួកវា និងមិនអនុញ្ញាតឲ្យអ៊ីរ៉ង់យកប្រេងឥន្ធនៈស្តុកទុកនៅទីនោះចេញ៕

មនុស្សយ៉ាងហោច ៤២នាក់ បានស្លាប់នៅក្នុងទឹកជំនន់នៅប្រទេសកេនយ៉ា

2026/03/09 04:44:09 pm        61
រដ្ឋាភិបាលនិយាយថា មនុស្សយ៉ាងហោច ៤២នាក់ បានស្លាប់ ក្នុងទឹកជំនន់រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ នៅប្រទេសកេនយ៉ា ។ ភ្លៀងធ្លាក់ខ្លាំង បង្កឲ្យមានទឹកជំនន់ដ៏គំហក់នៅទូទាំងតំបន់ ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុនរហូតមក ។លោក Geoffrey Rukuគឺជារដ្ឋមន្រ្តីទទួលបន្ទុកកម្មវិធីពិសេស និងសេវាកម្មសាធារណៈ និយាយប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យថា នគរបាលបានរកឃើញមនុស្សស្លាប់ ៤២នាក់ រួមទាំងមនុស្ស ២៦នាក់ ដែលបានស្លាប់នៅក្នុងទីក្រុង Nairobi ផងដែរ ។រថយន្តនគរបាល បានធ្វើដំណើរឆ្លងកាត់សង្កាត់រងការជន់លិច ដើម្បីស្រង់សាកសពមនុស្សចេញពីកម្ទេចកម្ទីរ ដែលរាយប៉ាយពាសពេញផ្លូវ ហើយរថយន្តត្រូវបានគេបោះបង់ចោលក្នុងទឹកជំនន់ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សង្កាត់ Grogan Road ហើយនិងស្រុកឧស្សាហកម្មជុំវិញ ។ រថយន្តត្រូវបានក្រឡាប់ ឬត្រូវទឹកហូរនាំយកទៅ ក្នុងនោះអ្នកស្រុកមួយចំនួនមិនអាចគេចផុតពីទឹកជំនន់បានឡើយ ។លោក John Mwai គឺជាអ្នកបើកបររថយន្តក្រុងមួយរូបនៅក្នុងទីក្រុង Nairobiនិយាយថា រថយន្តរបស់លោកបានជាប់ក្នុងទឹកជំនន់ ក្រោយស្ទះចរាចរណ៍រាប់ម៉ោង ។ លោកថា រូបលោក និងអ្នកដំណើរក្នុងរថយន្តរបស់លោក បានធ្វើការរួមគ្នា ដើម្បីទៅដល់ទីសុវត្ថិភាព ដោយផ្តលអាទិភាពមុនគេដល់ស្រ្តី និងកុមារ ពេលដែលរថយន្តក្រុងរបស់លោកចាប់ផ្តើមទឹកហូរចូល ។ខណៈពេលនោះដែរ ក្រុមហ៊ុនអាកាសចរណ៍កេនយ៉ានិយាយថា ភ្លៀងធ្លាក់ឥតឈប់ឈរ បង្កការរំខានដល់ជើងហោះហើរទៅកាន់ទីក្រុង Nairobi និងបង្ខំឲ្យមានការបង្វែរការហោះហើរទៅកាន់ទីក្រុង Mombasa ។យោងតាមការអះអាងរបស់ក្រសួងឧតុនិយមកេនយ៉ាបានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថា នឹងបន្តបង្អុរចុះរហូតដល់ដើមសប្តាហ៍នេះ ៕

បង់ក្លាដែសបិទសាកលវិទ្យាល័យ កំណត់ការលក់ប្រេង ស្របពេលសង្រ្គាមអ៊ីរ៉ង់បណ្តាលឲ្យជួបកង្វះខាត

2026/03/09 04:35:47 pm        66
បង់ក្លាដែសបានបិទសាកលវិទ្យាល័យ និងដាក់ចេញការរឹតត្បិតចំណែកប្រេងឥន្ធនៈ ស្របពេលវិបត្តិថាមពលកាន់តែអាក្រក់ ពាក់ព័ន្ធនឹងជម្លោះនៅតំបន់មជ្ឈិមបូព៌ា ។ក្រុមអាជ្ញាធរបានបិទសាកលវិទ្យាល័យរដ្ឋ និងឯកជនទាំងអស់នៅទូទាំងប្រទេស ចាប់ពីថ្ងៃចន្ទនេះតទៅ ជាវិធានការ ដើម្បីសន្សំសំចៃអគ្គិសនី និងប្រេងឥន្ធនៈ ។ក្រុមមន្រ្តីនិយាយថា វិធានការនេះ មិនត្រឹមតែកាត់បន្ថយការប្រើប្រាស់អគ្គិសនីប៉ុណ្ណោះទេ ប៉ុន្តែវានឹងជួយបន្ធូរបន្ថយការកកស្ទះចរាចរណ៍ផងដែរដែលនាំឲ្យមានកង្វះខាតប្រេងឥន្ធនៈ ។ពួកគេនិយាយថា សាកលវិទ្យាល័យប្រើប្រាស់បរិមាណអគ្គិសនីច្រើនសម្រាប់បន្ទប់ស្នាក់នៅ បន្ទប់រៀន បន្ទប់ពិសោធន៍ និងម៉ាស៊ីនត្រជាក់ ហើយការបិទឆាប់បែបនេះ នឹងជួយបន្ធូរបន្ថយសម្ពាធលើប្រព័ន្ធថាមពលជាប់គាំងរបស់បង់ក្លាដែស ។ក្រសួងអប់រំបង់ក្លាដែសនិយាយថា ការសម្រេចចិត្តត្រូវបានធ្វើឡើង ដើម្បីកាត់បន្ថយការប្រើប្រាស់អគ្គិសនី និងប្រេងឥន្ធនៈ ពាក់ព័ន្ធនឹងស្ថានភាពសកលលោកបច្ចុប្បន្ន ។សាលារៀនរដ្ឋ និងឯកជន បានបិទរួចទៅហើយ អំឡុងខែពិសិដ្ឋអ៊ិស្លាមរ៉ាម៉ាឌន ដែលនេះមានន័យថា ស្ថាប័នសិក្សាភាគច្រើននៅទូទាំងប្រទេសបង់ក្លាដែស បច្ចុប្បន្នបន្តបិទទ្វារ អំឡុងខែតមអាហារនេះ ៕

មនុស្ស ២នាក់ស្លាប់នៅអារ៉ាប៊ីសាអ៊ូឌីត ក្រោយកាំជ្រួចផ្លោងធ្លាក់លើអគាររស់នៅរបស់អ្នកស្រុក

2026/03/09 04:32:36 pm        68
អាជ្ញាធរអារ៉ាប៊ីសាអ៊ូឌីតនិយាយថា មនុស្ស ២នាក់ ត្រូវបានសម្លាប់ ក្រោយកាំជ្រួចផ្លោងធ្លាក់លើអគាររស់នៅរបស់របស់អ្នកស្រុក ស្ថិតនៅក្នុងទីក្រុង Al-Kharj ស្របពេលដែលការវាយប្រហារសងសឹករបស់អ៊ីរ៉ង់លើប្រទេសតំបន់ឈូងសមុទ្រដែលមានមានមូលដ្ឋានទ័ពសហរដ្ឋអាមេរិក ឈានចូលដល់សប្តាហ៍ទី ២ ។ក្រុមការពារជនស៊ីវិលអារ៉ាប៊ីសាអ៊ូឌីត និយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Xកាលពីថ្ងៃអាទិត្យដោយពុំអះអាងឈ្មោះអ៊ីរ៉ង់ថា កាំជ្រួចផ្លោងបានធ្លាក់លើតំបន់រស់នៅរបស់អ្នកស្រុក ស្ថិតក្នុងទីក្រុង Al-Kharj ដោយសម្លាប់ជនបរទេស ២នាក់ ម្នាក់ជាជនជាតិឥណ្ឌា និងម្នាក់ទៀតជាជនជាតិបង់ក្លាដែស ហើយមនុស្ស ១២នាក់ផ្សេងទៀត បានរងរបួស ។កងកម្លាំងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ងនិយាយមុននេះថា ពួកគេមានគោលដៅប្រព័ន្ធរ៉ាដា ស្ថិតនៅតាមទីតាំងជាច្រើន រួមទាំងនៅទីក្រុង Al-Kharj ដែលជាទីតាំងមានមូលដ្ឋានទ័ព Prince Sultan ត្រូវបានប្រើប្រាស់ដោយកងកម្លាំងសហរដ្ឋអាមេរិក ហើយនិងរងការវាយប្រហារម្តងហើយម្តងទៀតកាលពីសប្តាហ៍កន្លងទៅ នៅក្នុងសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ។អ្នកស្រី Laura Khan គឺជាអ្នកសារព័ត៌មានរបស់កាសែត Al Jazeera រាយការណ៍ពីទីក្រុង Doha ថា កាំជ្រួចផ្លោងបានធ្លាក់ចំទីកន្លែងរស់នៅរបស់ក្រមហ៊ុនថែទាំ និងសម្អាត ។អ្នកស្រីបន្តថា វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋរស់នៅទូទាំងតំបន់ឈូងសមុទ្រ ហើយពួកយើងចង់បញ្ជាក់ថា មនុស្សជាង ២០០សញ្ជាតិរស់នៅ និងធ្វើការនៅទូទាំងតំបន់ឈូងសមុទ្រ ដែលភាគច្រើននៃពួកគេ គឺជាកម្មករចំណាកស្រុក ។ក្រសួងការពារជាតិអារ៉ាប៊ីសាអ៊ូឌីត បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ពួកគេបានបាញ់ស្កាត់យានដ្រូន ១៥គ្រឿង រួមទាំងយានដ្រូនវាយប្រហារមានគោលដៅលើសង្កាត់ការទូតនៅក្នុងរដ្ឋធានី Riyadhផងដែរ ៕

អ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលសម្លាប់ជនប៉ាឡេស្ទីន ៣នាក់នៅតំបន់កាន់កាប់វ៉េសប៊ែង

2026/03/09 04:19:54 pm        83
ទីភ្នាក់ងារព័ត៌មានប៉ាឡេស្ទីន Wafa រាយការណ៍ថា ជនប៉ាឡេស្ទីនយ៉ាងហោច ៣នាក់ ត្រូវបានសម្លាប់ដោយក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែល ក្នុងការវាយប្រហារមួយនៅទូទាំងតំបន់កាន់កាប់វ៉េសប៊ែង ។ទីភ្នាក់ងារ Wafa រាយការណ៍ដោយលើប្រភពពីក្រសួងសុខាភិបាលប៉ាឡេស្ទីនថា អ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែល បានបាញ់សម្លាប់ជនប៉ាឡេស្ទីន ២នាក់ អំឡុងការវាយប្រហារនៅពេលយប់ ក្នុងភូមិ Khirbet Abu Falah ស្ថិតនៅភាគឦសានទីក្រុង Ramallah ។ជនរងគ្រោះទាំង ២នាក់ មានឈ្មោះ Fare Jawdat Hamayel អាយុ ៥៧ឆ្នាំ និងឈ្មោះ Thaer Farouq Hamayel អាយុ ២៤ឆ្នាំ ហើយត្រូវបានគេបាញ់ត្រូវចំក្បាល ។ចំណែកឯជនរងគ្រោះទី ៣ បានស្លាប់ដោយសារឧស្ម័នបង្ហូរទឹកភ្នែកដែលបាញ់ដោយទាហានអ៊ីស្រាអែល ពេលដែលពួកគេអមដំណើរក្រុមអ្នកតាំងលំនៅនិគមន៍ ដើម្បីបំបែកហ្វូងអ្នកស្រុកដែលតតាំងជាមួយពួកគេ ។ ជនរងគ្រោះម្នាក់នេះ មានឈ្មោះ Muhammad Hassan Murrah អាយុ ៥៥ឆ្នាំ ។នៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម X អនុប្រធានអាជ្ញាធរប៉ាឡេស្ទីនលោក Hussein al-Sheikh បានថ្កោលទោសការវាយប្រហារដ៏ឃោឃៅនេះ លើជនស៊ីវិលគ្មានកំហុស ដោយរូបលោកនិយាយថា មនុស្ស ៣នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៧នាក់ផ្សេងទៀត រងរបួស ។យោធាអ៊ីស្រាអែលនិយាយថា កងកម្លាំងរបស់ខ្លួន ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Khirbet Abu Falah បន្ទាប់ពីសេចក្តីរាយការណ៍ថា ជនប៉ាឡេស្ទីនរងការវាយប្រហារដោយជនស៊ីវិលអ៊ីស្រាអែលនៅជិតផ្ទះរបស់ពួកគេ ៕

ឥណ្ឌូនេស៊ីស្វែងរកអ្នកបាត់ខ្លួន ក្រោយបំណាក់សំរាម សម្លាប់មនុស្សយ៉ាងតិច ៤នាក់

2026/03/09 04:17:58 pm        91
មន្ត្រីម្នាក់ នៅថ្ងៃចន្ទ (ទី៩ ខែមីនា ឆ្នាំ២០២៦) បានឲ្យដឹងថា ក្រុមអ្នកជួយសង្គ្រោះ នៅតែកំពុងស្វែងរកមនុស្ស ៦នាក់ដែលបាត់ខ្លួន បន្ទាប់ពីគំនរសំរាមដ៏ធំមួយ បានបាក់រលំនៅកន្លែងចាក់សំរាមធំបំផុតរបស់ប្រទេសឥណ្ឌូនេស៊ី កាលពីចុងសប្តាហ៍ ជាហេតុការណ៍ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤នាក់។លោកស្រី Desiana Kartika Bahari ប្រធានភ្នាក់ងារជួយសង្គ្រោះមូលដ្ឋាន បាននិយាយថា បំណាក់គំនរសំរាមនេះ បានកើតឡើងកាលពីថ្ងៃអាទិត្យ នៅកន្លែងចាក់សំរាម Bantargebang ដែលមានទីតាំងនៅតំបន់ Bekasi ជាយក្រុងហ្សាការតា។លោកស្រីបានប្រាប់សារព័ត៌មាន Reuters ថា វាទំនងជាបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងដែលបានកើតមាននៅតំបន់នេះ ចាប់តាំងពីល្ងាចថ្ងៃសៅរ៍។ លោកស្រី Bahari បាននិយាយថា៖ «ភ្លៀងបានធ្លាក់ពេញមួយថ្ងៃ ចាប់ពីល្ងាចថ្ងៃសៅរ៍ ហើយគំនរសំរាមខ្ពស់ដូចភ្នំនោះ មិនមានស្ថិរភាពឡើយ»។លោកស្រីបានបញ្ជាក់ថា អ្នកដែលបាត់ខ្លួន គឺជាអ្នកបើកបររថយន្ត និងអ្នករើសអេតចាយ ដោយបានបន្ថែមថា អាចមានមនុស្សជាច្រើនទៀត ត្រូវបានកប់នៅក្នុងកន្លែងចាក់សំរាមនេះ។ មានមនុស្ស ៤នាក់បានរួចផុតពីគ្រោះថ្នាក់នេះ។អ្នកជួយសង្គ្រោះជាង ២០០នាក់ រួមមានទាំងបុគ្គលិកនគរបាល និងយោធាផងដែរ និងអេស្កាវ៉ាទ័រចំនួន ១៧គ្រឿង ត្រូវបានដាក់ពង្រាយតាំងពីព្រឹកថ្ងៃចន្ទនេះ ដើម្បីស្វែងរកអ្នកបាត់ខ្លួន៕

ប្រធានសម្ព័ន្ធអារ៉ាប់ជំរុញឲ្យអ៊ីរ៉ង់បង្ហាញការអត់ធ្មត់ ដើម្បីជៀសវាងផលវិបាកធ្ងន់ធ្ងរសម្រាប់តំបន់

2026/03/09 04:15:34 pm        128
អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul Gheit បានថ្កោលទោសចំពោះការវាយប្រហាររបស់អ៊ីរ៉ង់ ទៅលើប្រទេសឈូងសមុទ្រ និងបានអំពាវនាវឲ្យទីក្រុងតេអេរ៉ង់ បង្ហាញការអត់ធ្មត់ ដើម្បីជៀសវាងផលវិបាកធ្ងន់ធ្ងរសម្រាប់សន្តិសុខ និងសេដ្ឋកិច្ចរបស់តំបន់នេះ។សារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីត Al Hadath បានដកស្រង់សេចក្តីថ្លែងការណ៍របស់លោកថា៖«ការវាយប្រហារទាំងនេះ ឆ្លុះបញ្ចាំងពីការកើនឡើងដោយគ្មានមូលដ្ឋានរបស់ទីក្រុងតេអេរ៉ង់ ហើយអាចពង្រីកវិសាលភាពនៃភាពតានតឹងនៅមជ្ឈិមបូព៌ា» ។ លោកបានសង្កត់ធ្ងន់ថា វិធីសាស្រ្តបែបនេះ «គឺជាកំហុសធ្ងន់ធ្ងរទាំងផ្នែកនយោបាយ និងយោធា និងធ្វើឲ្យស្ថានការណ៍ក្នុងតំបន់កាន់តែធ្ងន់ធ្ងរឡើង»។ លោកអគ្គលេខាធិការបានអំពាវនាវឲ្យទីក្រុងតេអេរ៉ង់ «បញ្ឈប់ការកើនឡើងភាពតានយតឹងនេះ និងបង្ហាញការអត់ធ្មត់ ដើម្បីជៀសវាងផលវិបាកធ្ងន់ធ្ងរដល់សន្តិសុខរបស់ប្រទេសឈូងសមុទ្រ និងសេដ្ឋកិច្ចក្នុងតំបន់»។នៅថ្ងៃទី ២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់ ។ ទីក្រុងសំខាន់ៗរបស់អ៊ីរ៉ង់ រួមទាំងទីក្រុងតេអេរ៉ង់ ត្រូវបានវាយប្រហារ។ សេតវិមានបានបង្ហាញភាពត្រឹមត្រូវនូវការវាយប្រហារនេះ ដោយលើកឡើងពីការគំរាមកំហែងដោយមីស៊ីល និងនុយក្លេអ៊ែរពីអ៊ីរ៉ង់។ កងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) បានប្រកាសពីប្រតិបត្តិការសងសឹកទ្រង់ទ្រាយធំ ដោយវាយប្រហារទីតាំងនានា នៅក្នុងប្រទេសអ៊ីស្រាអែល។ គោលដៅរបស់សហរដ្ឋអាមេរិក នៅបារ៉ែន ហ្ស៊កដានី កាតា គូវ៉ែត អារ៉ាប់រួម និងអារ៉ាប៊ីសាអ៊ូឌីត ក៏ត្រូវបានវាយប្រហារផងដែរ។ ការវាយប្រហារលើអ៊ីរ៉ង់ បានសម្លាប់មេដឹកនាំកំពូលលោក Ayatollah Ali Khamenei និងឥស្សរជនសំខាន់ៗមួយចំនួនទៀត នៅក្នុងជួរថ្នាក់ដឹកនាំរបស់សាធារណរដ្ឋឥស្លាមនេះ៕

បារ៉ែននិយាយថា រោងចក្របន្សុតទឹករងការខូចខាតដោយសារការវាយប្រហារយានដ្រូនអ៊ីរ៉ង់

2026/03/09 04:13:43 pm        78
បារ៉ែននិយាយថា ការវាយប្រហារចុងក្រោយរបស់អ៊ីរ៉ង់លើប្រទេសរបស់ពួកគេ បណ្តាលឲ្យរោងចក្របន្សុតទឹកប្រៃរងការខូចខាត ហើយនិងបណ្តាលឲ្យមនុស្ស ៣នាក់ រងរបួស ស្របពេលដែលទីក្រុងតេអេរ៉ង់បន្តយុទ្ធនាការអាកាសលើប្រទេសជិតខាងក្នុងឈូងសមុទ្ររបស់ខ្លួន ។ក្រសួងមហាផ្ទៃបារ៉ែននិយាយនៅក្នុងសេចក្តីថ្លែងការណ៍បង្ហោះលើបណ្តាញព័ត៌មានសង្គម X ថា យានដ្រូនអ៊ីរ៉ង់កាលពីព្រឹកថ្ងៃអាទិត្យ បណ្តាលឲ្យរោងចក្របន្សុតទឹករងការខូចខាត ។សេចក្តីថ្លែងការណ៍របស់ក្រសួងបន្តថា ការវាយប្រហារដោយចៃដន្យរបស់អ៊ីរ៉ង់ចំគោលដៅស៊ីវិល ហើយបណ្តាលឲ្យខូចខាតដល់រោងចក្របន្សុតទឹក បន្ទាប់ពីការវាយប្រហារយានដ្រូន ។អ៊ីរ៉ង់និយាយថា វាគឺជាសហរដ្ឋអាមេរិកទេដែលនាំឲ្យមានការវាយប្រហារបែបនេះ ពេលដែលពួកគេមានគោលដៅលើរោងចក្របន្សុតទឹកនៅលើទឹកដីអ៊ីរ៉ង់ ។រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បាននិយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Xកាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិកបានប្រព្រឹត្តឧក្រិដ្ឋកម្មជាក់ស្តែង តាមរយៈការវាយប្រហារលើរោងចក្របន្សុតទឹក នៅលើកោះ Qeshm ។លោកបន្តថា ការផ្គត់ផ្គង់ទឹកដល់ភូមិដ្ឋានប្រជាពលរដ្ឋចំនួន ៣០ រងផលប៉ះពាល់ ។ ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធអ៊ីរ៉ង់ គឺជាទង្វើដ៏គ្រោះថ្នាក់មួយដែលមានផលវិបាកដ៏ធ្ងន់ធ្ងរបំផុត សហរដ្ឋអាមេរិកជាអ្នកបង្កហេតុ មិនមែនអ៊ីរ៉ង់នោះទេ ។សូមបញ្ជាក់ថា មានរោងចក្របន្សុតទឹកប្រមាណជា ៤០០កន្លែងនៅតាមរដ្ឋឈូងសមុទ្រដែលដើរដោយថាមពលរដ្ឋប្រេង និងឧស្ម័ន ផលិតទឹកបន្សុតប្រហែល ៤០ភាគរយរបស់ពិភពលោក ។ បារ៉ែនផលិតទឹកផឹកពីរោងចក្របែបនេះ ៕

ទីភ្នាក់ងារ៖ ការស្វែងរកយន្តហោះ MH370 របស់ម៉ាឡេស៊ី មិនទទួលបានលទ្ធផលឡើយ

2026/03/09 03:46:52 pm        202
យោងតាមការិយាល័យស៊ើបអង្កេតគ្រោះថ្នាក់ផ្លូវអាកាសរបស់ប្រទេស បានឲ្យដឹងថា ការស្វែងរកចុងក្រោយបំផុត សម្រាប់ជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី (Malaysia Airlines ) មិនទទួលបាននូវតម្រុយថ្មីណាមួយ អំពីទីតាំងរបស់យន្តហោះនេះឡើយ។បើយោងតាមសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ (ទី៨ ខែមីនា ឆ្នាំ២០២៦) បានឲ្យដឹងថា ក្រុមហ៊ុនរុករក Ocean Infinity បានអង្កេតស្រាវជ្រាវលើផ្ទៃទឹកប្រហែល ៧.៥៧១គីឡូម៉ែត្រការ៉េ នៅភាគខាងត្បូងនៃមហាសមុទ្រឥណ្ឌា ជា ២ដំណាក់កាល។ ដំណាក់កាលទី២ នៃការស្វែងរកបានបញ្ចប់នៅថ្ងៃទី២៣ ខែមករា។ក្រុមហ៊ុននេះបានបញ្ជាក់ថា៖ «គិតត្រឹមថ្ងៃនៃការធ្វើបច្ចុប្បន្នភាពនេះ សកម្មភាពស្វែងរកដែលបានធ្វើឡើង មិនទទួលបានលទ្ធផលណាមួយដែលបញ្ជាក់ពីទីតាំងនៃបំណែកយន្តហោះនេះឡើយ»។រដ្ឋាភិបាលម៉ាឡេស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង «រកមិនឃើញ មិនយកថ្លៃសេវា» ជាមួយក្រុមហ៊ុន Ocean Infinity ក្នុងខែមីនា ឆ្នាំ២០២៥ ដើម្បីកំណត់ទីតាំងបំណែកយន្តហោះ MH370 នៅក្នុងតំបន់ថ្មី ដែលត្រូវបានប៉ាន់ស្មានថា មានទំហំប្រហែល ១៥.០០០គីឡូម៉ែត្រការ៉េ នៅភាគខាងត្បូងនៃមហាសមុទ្រឥណ្ឌា។គួររំលឹកថា យន្តហោះ MH370 បានចេញដំណើរពីទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ដោយមានគោលដៅដែលបានគ្រោងទុក គឺទីក្រុងប៉េកាំង ប្រទេសចិន។ តែវាបានបាត់បង់ទំនាក់ទំនងជាមួយប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ក្នុងរយៈពេលមិនដល់មួយម៉ោងបន្ទាប់ពីហោះឡើង នៅពេលដែលយន្តហោះនេះ ស្ថិតនៅលើសមុទ្រចិនខាងត្បូង ហើយមិនដែលត្រូវបានប្រទះឃើញម្តងទៀតឡើយ។ អ្នកដំណើរទាំង ២២៧នាក់ និងសមាជិកអាកាសយានិក ១២នាក់ ត្រូវបានសន្មតថា ស្លាប់៕

HRW ចោទប្រកាន់អ៊ីស្រាអែលថា បានប្រើប្រាស់ផូស្វ័រពណ៌សខុសច្បាប់ ក្នុងការវាយប្រហារថ្មី នៅលីបង់

2026/03/09 03:44:30 pm        165
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) នៅថ្ងៃចន្ទ (ទី៩ ខែមីនា ឆ្នាំ២០២៦) នេះ បានចោទប្រកាន់អ៊ីស្រាអែលថា បានប្រើប្រាស់ផូស្វ័រពណ៌ស «ដោយខុសច្បាប់» លើតំបន់លំនៅឋាន នៅភាគខាងត្បូងប្រទេសលីបង់កាលពីសប្តាហ៍មុន។ក្រុមសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅទីក្រុង New York សហរដ្ឋអាមេរិក បានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា៖ «យោធាអ៊ីស្រាអែលបានប្រើប្រាស់គ្រាប់រំសេវផូស្វ័រពណ៌សដោយខុសច្បាប់ អំឡុងពេលបាញ់កាំភ្លើងធំ លើផ្ទះសម្បែង កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ក្នុងទីក្រុង Yohmor នៅភាគខាងត្បូងនៃប្រទេសលីបង់»។HRW ដែលមានមូលដ្ឋាននៅទីក្រុង New York បានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា ខ្លួន «បានផ្ទៀងផ្ទាត់ និងកំណត់ទីតាំងភូមិសាស្ត្រតាមរយៈរូបភាពចំនួន ៧ ដែលបង្ហាញពីការផ្ទុះគ្រាប់រំសេវទៅលើអាកាសដោយមានសាធាតុផូស្វ័រពណ៌ស នៅតំបន់លំនៅឋាននៃទីក្រុងនេះ ហើយបុគ្គលិកការពារជនស៊ីវិលដែលកំពុងឆ្លើយតបទៅនឹងអគ្គិភ័យឆាបឆេះផ្ទះយ៉ាងហោចណាស់ចំនួន ២ខ្នង និងរថយន្តមួយគ្រឿង នៅក្នុងតំបន់នោះ»។ផូស្វ័រពណ៌ស ដែលជាសារធាតុបង្កចំហេះ នៅពេលប៉ះនឹងអុកស៊ីសែន អាចត្រូវបានប្រើ ដើម្បីបង្កើតរបាំងលាក់បាំង និងបំភ្លឺសមរភូមិ។ ប៉ុន្តែគ្រាប់រំសេវមានសារធាតុនេះក៏អាចត្រូវបានប្រើជាអាវុធបង្កចំហេះផងដែរ ហើយអាចបង្កឱឲ្យមានអគ្គិភ័យ រលាកធ្ងន់ធ្ងរ បំផ្លាញផ្លូវដង្ហើម ធ្វើឲ្យខ្សោយសរីរាង្គ និងបណ្ដាលឲ្យបាត់ជីវិត។អ៊ីស្រាអែល ដែលបានបន្តវាយប្រហារទៅលើក្រុមហេសបូឡា ទោះបីជាមានបទឈប់បាញ់ឆ្នាំ២០២៤ ក្ដី បានចាប់ផ្តើមការវាយប្រហារជាបន្តបន្ទាប់ទូទាំងប្រទេសលីបង់ ចាប់តាំងពីសប្តាហ៍មុន ហើយបានបញ្ជូនកងទ័ពជើងគោកចូលទៅក្នុងតំបន់ព្រំដែន បន្ទាប់ពីក្រុមដែលគាំទ្រដោយអ៊ីរ៉ង់បានវាយប្រហារលើខ្លួន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM