ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត

ព័ត៌មានអន្តរជាតិ

មនុស្សរាប់សិបនាក់រងរបួស នៅបារ៉ែន ខណៈរដ្ឋឈូងសមុទ្ររងការវាយប្រហារដោយមីស៊ីល និងយានដ្រូន

2026/03/09 03:38:56 pm        230
ប្រទេសបារ៉ែន នៅថ្ងៃចន្ទ (ទី៩ ខែមីនា ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា ការវាយប្រហារដោយយានដ្រូនរបស់អ៊ីរ៉ង់ ពេញមួយយប់ នៅលើកោះ Sitra បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៣២នាក់រងរបួស ខណៈដែលបណ្ដាប្រទេសឈូងសមុទ្រ បានរាយការណ៍ពីការវាយប្រហារថ្មីៗ ដោយទីក្រុងតេអេរ៉ង់ បានជំរុញការវាយប្រហារសងសឹករបស់ខ្លួន នៅទូទាំងតំបន់។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ ក្រសួងសុខាភិបាល បានឲ្យដឹងថា អ្នករងរបួសទាំងអស់ គឺជាពលរដ្ឋបារ៉ែន ហើយមាន «ករណីធ្ងន់ធ្ងរ» ចំនួន ៤នាក់ ក្នុងនោះរួមមានទាំងកុមារផងដែរ។ យោងតាមក្រសួង បានឲ្យដឹងថា អ្នករងរបួស រួមមានក្មេងស្រីអាយុ ១៧ឆ្នាំម្នាក់ដែលរងរបួសក្បាល និងភ្នែកធ្ងន់ធ្ងរ និងទារកអាយុ ២ខែ។អ្នកសារព័ត៌មាន AFP បានរាយការណ៍ថា ការផ្ទុះជាច្រើន ក៏ត្រូវបានគេឮផងដែរនៅថ្ងៃទី៩ ខែមីនានេះ នៅរដ្ឋធានីដូហារបស់កាតា ខណៈដែលប្រទេសកាតា អារ៉ាប៊ីសាអ៊ូឌីត អេមីរ៉ាតអារ៉ាប់រួម និងគុយវ៉ែត សុទ្ធតែបានរាយការណ៍ពីការវាយប្រហារថ្មីៗ។ទីក្រុងដូហាត្រូវបានកំណត់គោលដៅដោយយានដ្រូន និងមីស៊ីលរបស់អ៊ីរ៉ង់ ចាប់តាំងពីអ៊ីរ៉ង់បានបើកយុទ្ធនាការសងសឹកដ៏ធំទូលាយ នៅទូទាំងឈូងសមុទ្រ បន្ទាប់ពីមានការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងសាធារណរដ្ឋឥស្លាម។ គួរបញ្ជាក់ថា បណ្តាប្រទេសឈូងសមុទ្របានទទួលរងនូវការឆ្លើយតបភាគច្រើនរបស់ទីក្រុងតេអេរ៉ង់ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកយុទ្ធនាការផ្លូវអាកាសដ៏ធំ ប្រឆាំងនឹងអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានព្រមានថា សាធារណរដ្ឋឥស្លាម «នឹងត្រូវបង្ខំចិត្តឆ្លើយតប» ប្រឆាំងនឹងប្រទេសជិតខាងរបស់ខ្លួន ប្រសិនបើទឹកដីរបស់ពួកគេ ត្រូវបានប្រើប្រាស់ ដើម្បីវាយប្រហារលើខ្លួន៕

តើមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei គឺជានរណា?

2026/03/09 03:23:11 pm        241
កូនប្រុសរបស់លោក Ali Khamenei គឺលោក Mojtaba ត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សាអ្នកជំនាញរបស់អ៊ីរ៉ង់ ដើម្បីឲ្យស្នងតំណែងឪពុករបស់លោក ក្នុងនាមជាមេដឹកនាំកំពូល ជាសញ្ញាមួយដែលបង្ហាញថា ក្រុមមាននយោបាយរឹងត្អឹងនៅតែបន្តកាន់អំណាចយ៉ាងរឹងមាំដដែល។ស្ថាប័នសាសនាបានតែងតាំងបព្វជិតវ័យ ៥៦ឆ្នាំរូបនេះ ដែលបានរួចជីវិតពីសង្គ្រាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ ជាអ្នកស្នងតំណែងក្នុងរយៈពេលជាងមួយសប្តាហ៍បន្ទាប់ពីលោក Ali Khamenei ត្រូវបានសម្លាប់អំឡុងការវាយប្រហារតាមអាកាស។លោក Mojtaba បានចាប់ផ្ដើមបង្កើតឥទ្ធិពល ក្រោមការដឹកនាំរបស់ឪពុកលោក ក្នុងនាមជាឥស្សរជនជាន់ខ្ពស់ម្នាក់ ដែលស្និទ្ធនឹងកងកម្លាំងសន្តិសុខ និងអាណាចក្រពាណិជ្ជកម្មដ៏ធំដែលពួកគេគ្រប់គ្រង។ លោកបានប្រឆាំងនឹងអ្នកកែទម្រង់ដែលកំពុងស្វែងរកការចូលរួមជាមួយលោកខាងលិច ខណៈដែលប្លុកនេះព្យាយាមទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។បើយោងតាមប្រភពដែលដឹងបញ្ហានេះ បានឲ្យដឹងថា ទំនាក់ទំនងជិតស្និទ្ធរបស់លោកជាមួយកងឆ្មាំបដិវត្តន៍ដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់ (IRGC) ផ្តល់ឲ្យលោកនូវឥទ្ធិពលបន្ថែមនៅទូទាំងប្រព័ន្ធនយោបាយ និងសន្តិសុខរបស់អ៊ីរ៉ង់ ហើយលោកបានបង្កើតឥទ្ធិពលនៅពីក្រោយឆាកក្នុងនាមជា «អ្នកទំនាក់ទំនង» ឲ្យឪពុកលោក។ លោកកើតនៅឆ្នាំ១៩៦៩ នៅ Mashhad ដែលជាទីក្រុងដ៏ពិសិដ្ឋរបស់អ្នកកាន់សាសនាឥស្លាមនិកាយស៊ីអ៊ីត ហើយធំដឹងក្ដីនៅពេលដែលឪពុករបស់លោក កំពុងជួយដឹកនាំយុទ្ធនាការប្រឆាំងស្តេច Shah។ កាលនៅក្មេង លោកបានបម្រើការក្នុងសង្គ្រាមអ៊ីរ៉ង់-អ៊ីរ៉ាក់។លោក Mojtaba បានសិក្សាក្រោមការដឹកនាំរបស់អ្នកអភិរក្សនិយមសាសនា នៅក្នុងសាលាសាសនាជាន់ខ្ពស់នៃទីក្រុង Qom ដែលជាមជ្ឈមណ្ឌលសិក្សាទ្រឹស្ដីសាសនាឥស្លាមនិកាយស៊ីអ៊ីតរបស់ប្រទេសអ៊ីរ៉ង់។ លោកមិនដែលកាន់តំណែងជាផ្លូវការនៅក្នុងរដ្ឋាភិបាលសាធារណរដ្ឋឥស្លាមនោះឡើយ។ លោកបានបង្ហាញវត្តមាននៅក្នុងការជួបជុំអ្នកមានភក្ដីភាព ប៉ុន្តែកម្រនិយាយជាសាធារណៈណាស់។ លោក Mojtaba មានភាពស្រដៀងគ្នាយ៉ាងខ្លាំងទៅនឹងឪពុករបស់លោក ហើយពាក់ឆ្នូតក្បាលពណ៌ខ្មៅ ដែលបង្ហាញថា គ្រួសាររបស់លោកមានដើមកំណើតមកពីព្យាការី Muhammad៕

មនុស្សរាប់ពាន់នាក់ភៀសខ្លួនពីទីក្រុង Akobo បន្ទាប់ពីកងទ័ពស៊ូដង់ខាងត្បូងចេញបទបញ្ជាជម្លៀស

2026/03/09 03:19:44 pm        198
ជនស៊ីវិលរាប់ពាន់នាក់ បានភៀសខ្លួនចេញពីជំរំមួយកន្លែងនៅភាគខាងកើតប្រទេសស៊ូដង់ខាងត្បូង បន្ទាប់ពីកងទ័ពបាន បញ្ជាឱ្យជម្លៀសចេញដើម្បីត្រួសត្រាយផ្លូវសម្រាប់ការវាយលុកយោធា ជាសញ្ញាចុងក្រោយដែលបង្ហាញថាសន្តិភាពដ៏ផុយស្រួយរបស់ប្រទេសនេះកំពុងដួលរលំ ខណៈព្រួយបារម្ភពីការវិលត្រឡប់ទៅរកសង្គ្រាមស៊ីវិលវិញទាំងស្រុង។ទីក្រុង Akobo ជិតព្រំដែនប្រទេសអេត្យូពី មានភាពស្ងប់ស្ងាត់កាលពីថ្ងៃអាទិត្យ បន្ទាប់ពីកងកម្លាំងការពារប្រជាជនស៊ូដង់ខាងត្បូងបានចេញឱសានវាទដោយទាមទារឱ្យជនស៊ីវិល បុគ្គលិកជំនួយ និងកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ចាកចេញមុនការវាយប្រហារតាមការគ្រោងទុក។លោក Nhial Lew មន្ត្រីមនុស្សធម៌ក្នុងស្រុកបាននិយាយថា ទីក្រុងនៅពេលនេះស្ទើរតែគ្មានមនុស្ស។ ស្ត្រី កុមារ និងមនុស្សចាស់បានចាកចេញ និងឆ្លងកាត់ចូលទៅក្នុងប្រទេសអេត្យូពី។ កាលបរិច្ឆេទរបស់កងទ័ព ត្រូវបានកំណត់ផុតពេលនៅត្រឹមរសៀលថ្ងៃចន្ទ។ បទបញ្ជានេះ ពង្រីកការវាយលុកតបតរបស់រដ្ឋាភិបាលចាប់ផ្តើមតាំងពីខែមករា និងត្រូវបានគេឲ្យឈ្មោះថា ប្រតិបត្តិការសន្តិភាពយូរអង្វែង ដែលបានបណ្តាលឲ្យមនុស្សជាង ២៨០.០០០ នាក់ត្រូវភៀសខ្លួនចេញពីរដ្ឋ Jonglei ចាប់តាំងពីខែធ្នូ នៅពេលដែលកងកម្លាំងប្រឆាំង ចាប់ផ្តើមដណ្តើមយកទីតាំងរបស់រដ្ឋាភិបាល។គណៈកម្មការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង បានព្រមានអំពីលទ្ធភាពនៃការ «វិលត្រឡប់ទៅរកសង្គ្រាមទ្រង់ទ្រាយធំ» ប្រសិនបើមេដឹកនាំប្រទេសមិនបានយកចិត្តទុកដាក់ចំពោះបញ្ហានានាដែលខ្លួនប្រឈមមុខ។ របាយការណ៍នេះបាននិយាយថា «ការទប់ស្កាត់ឧក្រិដ្ឋកម្មដ៏ឃោរឃៅការដួលរលំស្ថាប័ន និងការបំផ្លិចបំផ្លាញក្នុងការផ្លាស់ប្តូរដ៏ផុយស្រួយនៅប្រទេសស៊ូដង់ខាងត្បូង តម្រូវឱ្យមានការចូលរួមឡើងវិញជាបន្ទាន់ទាំងថ្នាក់ជាតិ តំបន់ និងអន្តរជាតិ»។

អាហ្វហ្គានីស្ថាន ស្វែងរកដំណោះស្រាយដោយសន្តិវិធីតាមរយៈការចរចាជាមួយប៉ាគីស្ថាន

2026/03/09 03:16:57 pm        232
រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសអាហ្វហ្គានីស្ថាន លោក Mohammad Yaqoob Mujahid បាននិយាយថា ប្រទេសរបស់លោកគ្មានបំណងបង្កើនអរិភាពជាមួយប្រទេសប៉ាគីស្ថានទេ ហើយចង់បានដំណោះស្រាយដោយសន្តិវិធី តាមរយៈការចរចា។នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក TOLOnews លោកបាននិយាយថា ប្រទេសអាហ្វហ្គានីស្ថាន មិនបានបង្កការប៉ះទង្គិចណាមួយឡើយ ប៉ុន្តែត្រូវបានបង្ខំឱ្យឆ្លើយតបទៅនឹងការឈ្លានពាន។រដ្ឋមន្ត្រីរូបនេះ បាននិយាយថា «សាររបស់យើងទៅកាន់ប្រទេសនានាដែលសម្របសម្រួល គឺ យើងមិនស្វែងរកសង្គ្រាមទេ ហើយយើងជឿជាក់លើការចរចា»។ ភាពតានតឹងផ្នែកយោធារវាងប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន បានកើនឡើងកាលពីពេលថ្មីៗនេះ ដោយភាគីទាំងពីរចោទប្រកាន់គ្នាទៅវិញទៅមកថា បានចាប់ផ្តើមអំពើហិង្សា។

កូរ៉េខាងត្បូង នឹងទប់តម្លៃប្រេងឥន្ធនៈដើម្បីការពារសេដ្ឋកិច្ចពីភាពរង្គោះរង្គើផ្នែកថាមពល

2026/03/09 02:54:00 pm        117
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បាននិយាយនៅថ្ងៃចន្ទ ទី៩ ខែមីនានេះ ថា អាជ្ញាធរ នឹងទប់តម្លៃប្រេងឥន្ធនៈក្នុងស្រុកជាលើកដំបូងក្នុងរយៈពេលជិត៣០ឆ្នាំមកនេះ ដើម្បីទប់ស្កាត់ការកើនឡើងតម្លៃ បន្ទាប់ពីជម្លោះនៅមជ្ឈិមបូព៌ាដែលបានធ្វើឱ្យតម្លៃប្រេងឆៅសកលកើនឡើងកាន់តែខ្ពស់។ថ្លែងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយស្តីពីផលប៉ះពាល់នៃវិបត្តិនៅតំបន់មជ្ឈិមបូព៌ា លោក Lee បាននិយាយថា រដ្ឋាភិបាលនឹង «ដាក់ចេញឲ្យបានឆាប់រហ័ស និងអនុវត្តយ៉ាងច្បាស់លាស់» នូវប្រព័ន្ធតម្លៃអតិបរមាលើផលិតផលប្រេងឥន្ធនៈ ដែលនៅពេលថ្មីៗនេះបានឃើញ «ការកើនឡើងតម្លៃហួសហេតុ»។ លោកបាននិយាយបន្ថែមថា កូរ៉េខាងត្បូងក៏នឹងស្វែងរកប្រភពថាមពលលើសពីការផ្គត់ផ្គង់ដែលត្រូវបានដឹកជញ្ជូនតាមរយៈច្រកសមុទ្រ Hormuz។លោក Lee និយាយថា កម្មវិធីស្ថិរភាពទីផ្សារមានទឹកប្រាក់១០០សែនកោដ៍វ៉ុន (៦៦,៩៤ ពាន់លានដុល្លារ) គួរតែត្រូវបានបន្ថែមប្រសិនបើចាំបាច់ និងបានអំពាវនាវឱ្យរដ្ឋាភិបាល និងធនាគារកណ្តាលរៀបចំវិធានការបន្ថែមដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលទីផ្សារហិរញ្ញវត្ថុ និងការប្តូរប្រាក់បរទេស។

លោក WANG YI៖ ប្រទេសចិន និងរុស្ស៊ី មិនខ្លាចសម្ពាធពីខាងក្រៅទេ

2026/03/09 02:48:27 pm        90
រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានថ្លែងថា ទីក្រុងប៉េកាំង និងទីក្រុងមូស្គូ មានទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយកម្រិតខ្ពស់ ហើយមិនខ្លាចការបង្កហេតុពីខាងក្រៅទេ។លោក វ៉ាង បានកលើកឡើងថា៖«ប្រទេសចិន និងរុស្ស៊ីមានទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយកម្រិតខ្ពស់ ហើយការទំនាក់ទំនងគ្នាយ៉ាងជាប់លាប់ បានក្លាយជាខ្លឹមសារនៃចំណងមិត្តភាពចិន-រុស្ស៊ី។ យើងមិនខ្លាចការញុះញង់ និងសម្ពាធពីខាងក្រៅណាមួយឡើយ ដោយមានភាពធន់ជាយុទ្ធសាស្ត្រល្អ»។លោកបានបន្ថែមថា ប្រទេសនេះ នឹងខិតខំថែរក្សាសណ្តាប់ធ្នាប់សេដ្ឋកិច្ចអន្តរជាតិដ៏យុត្តិធម៌ និងមានបំណងគាំទ្រយ៉ាងខ្ជាប់ខ្ជួនចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដោយផ្អែកលើបទដ្ឋានរបស់អង្គការពាណិជ្ជកម្មពិភពលោក៕

អារ៉ាប៊ីសាអ៊ូឌីត៖ អ៊ីរ៉ង់នឹងរងការខាតបង់ដ៏មហន្តរាយ ពីការកើនឡើងភាពតានតឹងដែលកំពុងបន្ត

2026/03/09 02:46:02 pm        106
អារ៉ាប៊ីសាអ៊ូឌីតបានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអ្វីដែលខ្លួនពិពណ៌នាថា ជាយុទ្ធនាការឈ្លានពានជាបន្តបន្ទាប់របស់អ៊ីរ៉ង់ប្រឆាំងនឹងព្រះរាជាណាចក្រនេះ និងរដ្ឋក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រដទៃទៀត ដោយព្រមានទីក្រុងតេអេរ៉ង់ថា ការបន្តភាពតានតឹងនេះ នឹងបំផ្លាញអ៊ីរ៉ង់ខ្លួនឯង នៅទីបំផុត។នៅក្នុងសេចក្តីថ្លែងការណ៍ដែលប្រើពាក្យធ្ងន់ៗ ដែលចេញផ្សាយនៅថ្ងៃចន្ទនេះ ក្រសួងការបរទេសអារ៉ាប៊ីសាអ៊ូឌីត បានប្រកាសថា អរិភាពរបស់អ៊ីរ៉ង់ចំពោះប្រទេសជិតខាងរបស់ខ្លួន គឺ «មិនអាចទទួលយកបានក្នុងកាលៈទេសៈណាក៏ដោយ» ហើយបានបញ្ជាក់ជាថ្មីនូវសិទ្ធិរបស់ព្រះរាជាណាចក្រនេះ ក្នុងការចាត់វិធានការចាំបាច់ ដើម្បីការពារប្រជាជន ទឹកដី និងអធិបតេយ្យភាពរបស់ខ្លួន។ទីក្រុងរីយ៉ាដបានថ្កោលទោសជាពិសេសចំពោះការវាយប្រហារលើអាកាសយានដ្ឋានស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធប្រេង ដោយហៅពួកវាថា ជាការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ និងការប៉ុនប៉ងដោយចេតនា ដើម្បីធ្វើឲ្យតំបន់នេះមានអស្ថិរភាព។សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា៖«ការកំណត់គោលដៅលើអាកាសយានដ្ឋានស៊ីវិល និងរោងចក្រប្រេង គឺគ្មានអ្វីក្រៅពីការបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគំរាមកំហែងដល់សន្តិសុខ និងស្ថិរភាព និងជាការរំលោភបំពានយ៉ាងច្បាស់លើកតិកាសញ្ញាអន្តរជាតិ និងច្បាប់អន្តរជាតិ»។ក្រសួងក៏បានឆ្លើយតបទៅនឹងការអត្ថាធិប្បាយថ្មីៗរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ដែលបានបញ្ជាក់ជាសាធារណៈថា ទីក្រុងតេអេរ៉ង់មិនមានបំណងវាយប្រហារប្រទេសជិតខាងនោះទេ។    មន្ត្រីអារ៉ាប៊ីសាអ៊ូឌីត បានបដិសេធការអះអាងនោះថា គ្មានន័យ ដោយបញ្ជាក់ថា ការវាយប្រហាររបស់អ៊ីរ៉ង់នៅតែបន្តឥតឈប់ឈរទាំងក្នុងអំឡុងពេល និងក្រោយពេលថ្លែងសុន្ទរកថា ដែលជំរុញដោយអ្វីដែលទីក្រុងរីយ៉ាដហៅថា ជាលេសគ្មានមូលដ្ឋាន៕

លោក TRUMP៖ មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ នឹង«នៅមិនបានយូរអង្វែងទេ» បើគ្មានការយល់ព្រមពីអាមេរិក

2026/03/09 02:40:12 pm        102
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) បានព្រមានមេដឹកនាំកំពូលបន្ទាប់របស់អ៊ីរ៉ង់ថា លោកនឹងត្រូវទទួលបានការយល់ព្រមពីសហរដ្ឋអាមេរិក ប្រសិនបើលោកចង់ «នៅបានយូរអង្វែងនោះ»។លោក ត្រាំ បានប្រាប់សារព័ត៌មាន ABC News ថា៖«មេដឹកនាំថ្មីនេះ នឹងត្រូវទទួលបានការយល់ព្រមពីយើង»។ «ប្រសិនបើលោកមិនទទួលបានការយល់ព្រមពីយើងទេ លោកនឹងនៅមិនបានយូរអង្វែងនោះទេ»។នាព្រឹកថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែត NBC News ថា វាអាស្រ័យលើប្រជាជនអ៊ីរ៉ង់ក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំកំពូលថ្មីរបស់ពួកគេ ហើយគ្មាននរណាម្នាក់ អាចជ្រៀតជ្រែកក្នុងរឿងនេះបានទេ។លោក Ahmad Alamulhuda សមាជិកនៃសភាអ្នកជំនាញ ដែលទទួលខុសត្រូវចំពោះការបោះឆ្នោតជ្រើសរើសមេដឹកនាំកំពូលរបស់ប្រទេសនេះ បាននិយាយមុននេះថា ការបោះឆ្នោត បានកើតឡើង ហើយមេដឹកនាំថ្មី ត្រូវបានជ្រើសរើសរួចហើយ៕

អាមេរិក និងអ៊ីស្រាអែលពិចារណាបញ្ជូនកងកម្លាំងពិសេសទៅកាន់អ៊ីរ៉ង់ ដើម្បីរឹបអូសយកឃ្លាំងស្តុកអ៊ុយរ៉ានីញ៉ូម

2026/03/09 02:38:23 pm        78
ដោយដកស្រង់ប្រភព គេហទំព័រព័ត៌មាន Axios បានរាយការណ៍ថា សហរដ្ឋអាមេរិក និងអ៊ីស្រា   អែល បានពិភាក្សាអំពីលទ្ធភាពនៃការបញ្ជូនកងកម្លាំងពិសេសទៅកាន់ប្រទេសអ៊ីរ៉ង់ ដើម្បីរឹបអូសយកឃ្លាំងស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួចនៅទីនោះ។ របាយការណ៍នេះ បានឲ្យដឹងថា ស្ថានភាពធ្ងន់ធ្ងរជាក់លាក់បែបនេះ កំពុងត្រូវបានពិចារណា ប្រសិនបើ  ភាគីទាំងពីរ សន្និដ្ឋានថា សមត្ថភាពយោធារបស់អ៊ីរ៉ង់ ត្រូវបានចុះខ្សោយគ្រប់គ្រាន់ហើយនោះ។យោងតាមប្រភពមួយរបស់សហរដ្ឋអាមេរិកដែលដកស្រង់ដោយគេហទំព័រនេះ ជម្រើសពីរ ត្រូវបានពិភាក្សារួចហើយនៅក្នុងរដ្ឋបាលសហរដ្ឋអាមេរិក៖ ការរឹបអូសយកសារធាតុអ៊ុយរ៉ានីញ៉ូមទាំងអស់ពីប្រទេសអ៊ីរ៉ង់ ឬការចូលរួមរបស់អ្នកជំនាញថាមពលនុយក្លេអ៊ែរ។ អ្នកឯកទេសទាំងនេះនឹង «កាត់បន្ថយ» អ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួចនៅនឹងកន្លែង ដោយលាយវាជាមួយសម្ភារៈដែលមានប្រភេទដូចគ្នា ដើម្បីកាត់បន្ថយកំហាប់នៃអ៊ីសូតូបអ៊ុយរ៉ានីញ៉ូម-235។ លទ្ធផលសម្រេច នឹងមិនស័ក្តិសមសម្រាប់ប្រើជាឥន្ធនៈ ឬសម្រាប់ផលិតអាវុធនុយក្លេអ៊ែរបានទេ។គេហទំព័រព័ត៌មាន Axios បានកត់សម្គាល់ថា មិនត្រឹមតែបុគ្គលិកយោធាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអ្នកវិទ្យាសាស្ត្រ ក៏អាចចូលរួមក្នុងប្រតិបត្តិការនេះផងដែរ រួមទាំងអ្នកជំនាញមកពីទីភ្នាក់ងារថាមពលបរមាណូ អន្តរជាតិ (IAEA)។សរុបមក យោងតាម Axios បច្ចុប្បន្នអ៊ីរ៉ង់មានសារធាតុអ៊ុយរ៉ានីញ៉ូមចំនួន ៤៥០គីឡូក្រាម ដែលមានកំហាប់សុទ្ធ ៦០% ដែលនឹងគ្រប់គ្រាន់ ដើម្បីផលិតអាវុធ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។ នាពេលមុននេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រដ្ឋបាលរបស់លោក មិនមានគម្រោងដាក់ពង្រាយកងកម្លាំងជើងគោកទៅកាន់អ៊ីរ៉ង់ទេ ប៉ុន្តែមិនបានច្រានចោលថា រឿងនេះ អាចកើតឡើងនាពេលអនាគតនោះទេ៕

សង្គ្រាមស៊ូដង់កំពុងបង្កផលប៉ះពាល់ផ្លូវចិត្តកាន់តែខ្លាំងឡើងដល់ប្រជាជន

2026/03/09 02:34:36 pm        65
សង្គ្រាមស៊ូដង់ កំពុងបង្កផលប៉ះពាល់ផ្លូវចិត្តកាន់តែខ្លាំងឡើងដល់ប្រជាជន ខណៈដែលកម្រិតនៃជំងឺធ្លាក់ទឹកចិត្ត ការថប់បារម្ភ និងជំងឺស្ត្រេសកាន់តែកើនឡើង ធ្វើឲ្យវិបត្តិសន្តិសុខ មនុស្សធម៌ និងសេដ្ឋកិច្ច នៅក្នុងប្រទេសនេះ កាន់តែធ្ងន់ធ្ងរឡើង។ទុក្ខវេទនារបស់ជនស៊ីវិលស៊ូដង់ឥឡូវនេះ គឺលើសពីការស្លាប់ និងការលំបាកដែលអ្នករបួស អ្នកស្រេក ឃ្លាន និងជនភៀសខ្លួន កំពុងប្រឈមមុខ។ ជម្លោះនេះ ក៏កំពុងបំផ្លាញសុខុមាលភាពផ្លូវចិត្តរបស់ប្រទេសនេះផងដែរ។ការប៉ាន់ប្រមាណដោយអង្គការអន្តរជាតិ និងអ្នកជំនាញក្នុងស្រុក ចង្អុលបង្ហាញពីវិបត្តិសុខភាពផ្លូវចិត្តកាន់តែអាក្រក់ឡើងៗ ដែលអាចបណ្តាលឲ្យមានស្លាកស្នាមរយៈពេលវែងដល់សង្គម ប្រសិនបើសេវាគាំទ្រផ្លូវចិត្ត និងឯកទេសព្យាបាល មិនត្រូវបានពង្រីកជាបន្ទាន់នោះទេ។អង្គការសុខភាពពិភពលោក បាននិយាយនៅក្នុងរបាយការណ៍មួយថា ជំងឺធ្លាក់ទឹកចិត្ត ការថប់បារម្ភ និងជំងឺស្ត្រេស ក្រោយការប៉ះទង្គិចផ្លូវចិត្តកំពុងរីករាលដាលនៅក្នុងរដ្ឋធានីខាទុំ។ អត្រារីករាលដាលនៃជំងឺទាំងនេះ ឈានដល់ប្រហែល ១២ភាគរយ ក្នុងចំណោមសិស្សអនុវិទ្យាល័យ និងលើសពី ៥៩ភាគរយ ក្នុងចំណោមអ្នកផ្លាស់ទីលំនៅ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM