ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត

ព័ត៌មានអន្តរជាតិ

លោក ERDOGAN និយាយថា ការរីករាលដាលនៃជម្លោះទៅកាន់តំបន់មជ្ឈិមបូព៌ា គឺ«មិនអាចទទួលយកបានទេ»

2026/03/06 06:31:43 pm        71
ប្រធានាធិបតីទួរគី លោក រ៉េសិប តាយីប អឺដូហ្កាន់ (Recep Tayyip Erdogan) បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីបារាំងរបស់លោក គឺលោក អេម៉ានុយអែល ម៉ាក្រុង ( Emmanuel Macron) កាលពីថ្ងៃព្រហស្បតិ៍ ដោយសង្កត់ធ្ងន់ថា ការរីករាលដាលនៃជម្លោះទៅកាន់តំបន់មជ្ឈិមបូព៌ា គឺ«មិនអាចទទួលយកបានទេ»។ក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទ លោក អឺដូហ្កាន់ បានប្រាប់លោក ម៉ាក្រុងថា ប្រទេសទួរគីកំពុងតាមដានយ៉ាងដិតដល់នូវការវិវត្តនៅក្នុងប្រទេសអ៊ីរ៉ង់ ដោយសម្តែងការសោកស្ដាយចំពោះការស្លាប់របស់ជនស៊ីវិល និងការព្រួយបារម្ភអំពីការកើនឡើងដែលអាចកើតមានរបស់ពួកគេ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីទួរគី។លោក អឺដូហ្កាន់ បាននិយាយថា ជម្លោះដ៏អូសបន្លាយនៅក្នុងប្រទេសអ៊ីរ៉ង់ នឹងក្លាយជា «ប្រភពនៃអស្ថិរភាពសម្រាប់ទាំងតំបន់ និងពិភពលោក» ដោយបន្ថែមថា ប្រទេសទួរគីកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីពង្រឹងមូលដ្ឋានការទូត និងវិលត្រឡប់ទៅរកការចរចាវិញ។លោកប្រធានាធិបតីទួរគី ក៏បានសង្កត់ធ្ងន់លើតម្រូវការក្នុងការបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ ក្នុងចំណោមសម្ព័ន្ធមិត្តណាតូផងដែរ។ការសន្ទនាតាមទូរស័ព្ទនេះ បានកើតឡើង ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង បន្ទាប់ពីការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ (ទី២៨ ខែកុម្ភៈ) និងការបាញ់មីស៊ីល និងយានដ្រូនសងសឹកជាបន្តបន្ទាប់ដោយទីក្រុងតេអេរ៉ង់ ទៅកាន់អ៊ីស្រាអែល និងគ្រឿងយុទ្ធោបករណ៍របស់សហរដ្ឋអាមេរិក នៅទូទាំងមជ្ឈិមបូព៌ា។ក្រសួងការពារជាតិទួរគី បានប្រកាសកាលពីថ្ងៃពុធថា មីស៊ីលបាលីស្ទីកមួយគ្រាប់ ដែលត្រូវបានសង្ស័យ ថា បានបាញ់ចេញពីប្រទេសអ៊ីរ៉ង់ ត្រូវបានស្ទាក់ចាប់ដោយជោគជ័យដោយអង្គភាពការពារដែនអាកាស និងមីស៊ីលរបស់អង្គការណាតូ ដែលដាក់ពង្រាយនៅភាគខាងកើតនៃសមុទ្រមេឌីទែរ៉ាណេ៕

រដ្ឋមន្ត្រីការបរទេសអាស៊ែរបៃហ្សង់៖ អ៊ីរ៉ង់បង្ហាញការព្រួយបារម្ភអំពីឧប្បត្តិហេតុនៅទីក្រុង Nakhchivan

2026/03/06 06:28:53 pm        61
សេវាសារព័ត៌មានរបស់ក្រសួងការបរទេសអាស៊ែរបៃហ្សង់ បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអាស៊ែរបៃហ្សង់របស់ខ្លួន គឺលោក Jeyhun Bayramov បានជម្រាបថា ភាគីអ៊ីរ៉ង់បានចាប់ផ្តើមការស៊ើបអង្កេតលើឧប្បត្តិហេតុទាក់ទងនឹងការធ្លាក់យានដ្រូនមួយគ្រឿង នៅក្នុងទីក្រុង Nakhchivan។  សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ថា៖«លោករដ្ឋមន្ត្រីអ៊ីរ៉ង់ បានសម្តែងការព្រួយបារម្ភអំពីការវាយប្រហារដោយដ្រូនលើទឹកដីនៃសាធារណរដ្ឋស្វយ័ត Nakhchivan។ លោកបានជម្រាបថា ភាគីអ៊ីរ៉ង់ និងយោធាបានចាប់ផ្តើមការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ»។នាពេលមុននេះ ក្រសួងការបរទេសអ៊ីរ៉ង់ បានរាយការណ៍ថា ក្នុងការសន្ទនាជាមួយលោក Bayramov លោក Araghchi បានបដិសេធការចោទប្រកាន់ដែលថា អ៊ីរ៉ង់ «បានបាញ់មីស៊ីលណាមួយ» ឆ្ពោះទៅកាន់ប្រទេសអាស៊ែរបៃហ្សង់ ហើយបាននិយាយថា ការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ ត្រូវបានចាប់ផ្តើមហើយ៕

ឯកអគ្គរដ្ឋទូត៖ អ៊ីរ៉ង់ប្រាប់អាមេរិកនៅក្នុងកិច្ចពិភាក្សាថ្មីៗនេះថា ខ្លួនមិនចង់មានអាវុធនុយក្លេអ៊ែរទេ

2026/03/06 06:17:40 pm        89
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥស្លាមប្រចាំប្រទេសរុស្ស៊ី លោក Kazem Jalali បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ RBC TVថា ក្នុងអំឡុងពេលកិច្ចពិភាក្សាថ្មីៗនេះជាមួយទីក្រុងវ៉ាស៊ីនតោន ទីក្រុងតេអេរ៉ង់ បានបញ្ជាក់ថា ខ្លួនមិនចង់មានអាវុធនុយក្លេអ៊ែរទេ។ លើសពីនេះ អ៊ីរ៉ង់បានស្នើជម្រើសផ្សេងៗសម្រាប់ដោះស្រាយការខ្វែងគំនិតគ្នាលើបញ្ហានុយក្លេអ៊ែរ។ អ្នកការទូតរូបនេះ បាននិយាយថា៖«យើងជឿជាក់ថា ការចរចាបានដំណើរការទៅយ៉ាងល្អ។ យើងចង់រក្សាកម្មវិធីនុយក្លេអ៊ែរដោយសន្តិវិធីដែលមានលក្ខណៈឧស្សាហកម្ម។ សូម្បីតែជនជាតិអាមេរិក ក៏មិនជំទាស់នឹងរឿងនេះដែរ។ ទាក់ទងនឹងអាវុធនុយក្លេអ៊ែរ យើងប្រឆាំងទាំងស្រុង ហើយបាននិយាយថា យើងមិនចង់មានអាវុធនុយក្លេអ៊ែរទេ។ យើងថែមទាំងបានស្នើជម្រើសផ្សេងៗសម្រាប់ដោះស្រាយបញ្ហានេះ»។  លោកឯកអគ្គរដ្ឋទូត ជឿជាក់ថា បញ្ហាទាំងអស់អាចដោះស្រាយបាន។ លោកបានបន្ថែមថា៖«យើងជឿថា ពុំមានបញ្ហាណាមួយត្រូវបានលាក់បាំង ក្នុងអំឡុងពេលដំណើរការចរចាទេ។ សូម្បីតែពួកគេ [សហរដ្ឋអាមេរិក] ក៏បានយល់ព្រមលើការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម នៅក្នុងប្រទេសអ៊ីរ៉ង់ដែរ»។ លោក Jalali ក៏បានកត់សម្គាល់ផងដែរថា តាំងពីដើមដំបូងមក សហរដ្ឋអាមេរិក បានសម្រេចចិត្តធ្វើឲ្យ មនុស្សយល់ខុស។ ហើយគ្មានអ្វីផ្សេងទៀតទេ»។ អ្នកការទូតរូបនេះ បានថ្លែងថា៖«យើងយល់ថា ជនជាតិអាមេរិក មិនជឿលើការចរចាទេ ហើយការចរចាគ្រាន់តែជាមធ្យោបាយបោកប្រាស់ ដើម្បីសម្រេចគោលដៅផ្សេងទៀតប៉ុណ្ណោះ»៕

អ៊ីរ៉ង់បានបាញ់ទម្លាក់យានដ្រូន MQ-9 Reaper ទី៤ របស់អាមេរិក ចាប់តាំងពីការកើនឡើងភាពតានតឹងចាប់ផ្តើម

2026/03/06 05:55:16 pm        33
សេវាសារព័ត៌មានកងទ័ពសាធារណរដ្ឋឥស្លាមនេះ បានរាយការណ៍ថា ប្រព័ន្ធការពារដែនអាកាសអ៊ីរ៉ង់បានបាញ់ទម្លាក់យានដ្រូនឈ្លបយកការណ៍ និងវាយប្រហារ MQ-9 Reaper មួយគ្រឿងទៀតរបស់សហរដ្ឋអាមេរិក។  អ្នកផ្សាយព័ត៌មានរដ្ឋអ៊ីរ៉ង់ បានដកស្រង់សម្តីរបស់សេវាសារព័ត៌មានដែលបានលើកឡើងថា៖«ប្រព័ន្ធការពារដែនអាកាសរបស់កងទ័ព បានបំផ្លាញដ្រូន MQ-9 ទំនើបរបស់សហរដ្ឋអាមេរិកមួយគ្រឿង នៅលើមេឃខាងលើលើ ខេត្ត Lorestan និងយានដ្រូន Hermes 900 មួយគ្រឿងដែលជាកម្មសិទ្ធិរបស់របបជ្វីហ្វ នៅក្នុងតំបន់ Tehran»។  នាពេលមុននេះ បណ្តាញទូរទស្សន៍អាមេរិក CBS បានរាយការណ៍ថា យានដ្រូន MQ-9 Reaper ចំនួនបីគ្រឿងរបស់សហរដ្ឋអាមេរិក ត្រូវបានបាញ់ទម្លាក់នៅឆ្នេរសមុទ្រអ៊ីរ៉ង់ ចាប់តាំងពីការកើនឡើងនៃភាពតានតឹង បានចាប់ផ្តើម។សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ។ ទីក្រុងសំខាន់ៗរបស់អ៊ីរ៉ង់ រួមទាំងទីក្រុងតេអេរ៉ង់ ត្រូវបានវាយប្រហារ។ សេតវិមានបានបង្ហាញភាពត្រឹមត្រូវនូវការវាយប្រហារនេះ ដោយលើកឡើងពីការគំរាមកំហែងដោយមីស៊ីល និងនុយក្លេអ៊ែរពីអ៊ីរ៉ង់។ ក្នុងពេលជាមួយគ្នានេះ ថ្នាក់ដឹកនាំអាមេរិក បានអំពាវនាវដោយបើកចំហដល់ប្រជាជនអ៊ីរ៉ង់ឲ្យក្រោកឡើងប្រឆាំងនឹងរដ្ឋាភិបាលរបស់ពួកគេ និងដណ្តើមអំណាច។ ជាលទ្ធផលនៃការវាយប្រហារនេះ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ គឺលោក Ayatollah Ali Khamenei និងឥស្សរជនជាន់ខ្ពស់មួយចំនួនទៀតនៅក្នុងជួរថ្នាក់ដឹកនាំនៃសាធារណរដ្ឋឥស្លាម ត្រូវបានសម្លាប់៕

ជប៉ុនទាមទារឲ្យមានការដោះលែងជាបន្ទាន់ជនជាតិរបស់ខ្លួនដែលត្រូវបានឃុំឃាំងនៅអ៊ីរ៉ង់

2026/03/06 05:53:09 pm        58
រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Toshimitsu Motegi បាននិយាយនៅក្នុងសភានាថ្ងៃសុក្រនេះថា ជនជាតិជប៉ុន ២នាក់ ត្រូវបានឃុំឃាំងនៅប្រទេសអ៊ីរ៉ង់ ប៉ុន្តែរដ្ឋាភិបាលអាចបញ្ជាក់បានពីសុវត្ថិភាពរបស់ពួកគេ ។លោក Motegi និយាយប្រាប់សភាថា ពួកយើងបានទាក់ទងជាមួយជនជាតិជប៉ុន ២នាក់ ហើយអាចបញ្ជាក់បានថា ពួកគេមានសុវត្ថិភាព ។ រដ្ឋាភិបាលបានធ្វើការទាមទារឲ្យមានការដោះលែងពួកគេជាបន្ទាន់ ។រដ្ឋាភិបាលជប៉ុន បាននិយាយដាច់ដោយឡែកកាលពីថ្ងៃទី ២៥ ខែកុម្ភៈថា ម្នាក់ក្នុងចំណោមពលរដ្ឋរបស់ខ្លួន ត្រូវបានឃុំឃាំងអស់រយៈពេលជាង ១ខែមកហើយនៅអ៊ីរ៉ង់ ។ វិទ្យាអឺរ៉ុបសេរី បានរាយការណ៍មុននេះថា លោក Shinnosuke Kawashima គឺជាប្រធានការិយាល័យទីក្រុងតេអេរ៉ង់របស់ទូរទស្សន៍រដ្ឋជប៉ុន NHK ត្រូវបានចាប់ខ្លួនដោយអ៊ីរ៉ង់ ហើយនិងបានបញ្ជូនទៅកាន់ពន្ធនាគារនៅទីក្រុងតេអេរ៉ង់ ។ ទូរទស្សន៍ NHK បដិសេធន៍មិនបញ្ជាក់ថា និយោជិករបស់ពួកគេ ត្រូវបានឃុំឃាំង ។លោក Motegi និយាយនៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលកំពុងធ្វើការរួមគ្នាជាមួយភាគីពាក់ព័ន្ធ ដើម្បីការពារជនជាតិជប៉ុន ៕

លោក DMITRIEV៖ សម្ពាធរបស់លោកខាងលិចលើវិស័យថាមពលរុស្ស៊ី មិនបានបង្កើតលទ្ធផលអ្វីទេ

2026/03/06 05:50:46 pm        34
តំណាងពិសេសប្រធានាធិបតីរុស្ស៊ីសម្រាប់ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសបរទេស និងជាប្រធានមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) លោក Kirill Dmitriev បាននិយាយថា សម្ពាធរបស់សហរដ្ឋអាមេរិកលើរុស្ស៊ី ក្នុងវិស័យថាមពល បានបរាជ័យ ក្នុងការសម្រេចបានលទ្ធផល ដែលចង់បាន ដែលនាំឲ្យមានផលប៉ះពាល់ផ្ទុយទៅវិញ។  លោកបានសរសេរនៅលើបណ្តាញសង្គម X ថា៖«សម្ពាធថាមពលលោកខាងលិចលើរុស្ស៊ី បានបរាជ័យ ហើយកំពុងបង្កផលវិបាក»។យោងតាមលោក Dmitriev ដៃគូថាមពលរបស់រុស្ស៊ី បានធ្វើការជ្រើសរើសយុទ្ធសាស្ត្រដ៏ឈ្លាសវៃ។ លោកបានលើកឡើងថា ពួកគេនឹងយកឈ្នះលើវិបត្តិថាមពលបានដោយជោគជ័យ ហើយនឹងមានជំហរល្អបំផុតសម្រាប់អនាគត។ការបង្ហោះនេះ បានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងអត្ថបទរបស់សារព័ត៌មាន Wall Street Journal ដោយនិយាយថា បញ្ហានៃការកាត់បន្ថយការទិញប្រេងរបស់ចិនពីរុស្ស៊ី នឹងត្រូវលើកឡើងក្នុងអំឡុងពេលកិច្ចពិភាក្សានាពេលខាងមុខរបស់រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោក Scott Bessent ជាមួយឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនលោក He Lifeng៕

សារព័ត៌មាន៖ សង្គ្រាមអ៊ីរ៉ង់ ធ្វើឲ្យខ្វះខាតមីស៊ីលសម្រាប់ម្រាប់ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ PATRIOT

2026/03/06 05:47:53 pm        67
សារព័ត៌មាន Handelsblatt ដកស្រង់ប្រភពយោធាដែលបាននិយាយថា សង្គ្រាមអ៊ីរ៉ង់បានបង្កឲ្យមានការខ្វះខាតមីស៊ីលសម្រាប់ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ Patriot។ កាសែតនេះ បានឲ្យដឹថា បណ្តាប្រទេសឈូងសមុទ្រពែក្ស បានចំណាយមីស៊ីលប្រហែល ៨00 គ្រាប់ នៅដើមដំបូងនៃជម្លោះនេះ។ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចំណាយ «យ៉ាងហោចណាស់» ចំនួនមីស៊ីលដូចគ្នា។ Handelsblatt បានបញ្ជាក់ថា ស្តុកមីស៊ីលសម្រាប់ Patriot គឺជាអាថ៌កំបាំងបំផុត ខណៈពេលដែលអាមេរិកសង្កត់ធ្ងន់ថា ពួកគេមានគ្រាប់រំសេវគ្រប់គ្រាន់។ ទោះជាយ៉ាងណាក៏ដោយ កាសែតនេះលើកឡើងថា អ្នកជំនាញមានការសង្ស័យកាន់តែខ្លាំងឡើងអំពីរឿងនេះ។ក្រៅពីរដ្ឋឈូងសមុទ្រពែក្ស អ៊ុយក្រែនក៏ត្រូវការមីស៊ីលសម្រាប់ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ Patriot ដែរ ប៉ុន្តែសមត្ថភាពផលិតរបស់ពួកគេ មានកម្រិត។ ក្រុមហ៊ុន Lockheed Martin បានបង្កើនទិន្នផលរបស់ពួកគេបីដង ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ ប៉ុន្តែនេះ គឺមានតែ ៦០០គ្រាប់ ក្នុងមួយឆ្នាំប៉ុណ្ណោះ។ កាលពីខែមករា ក្រុមហ៊ុននេះបានសន្យាថា នឹងបង្កើនសមត្ថភាពដល់ ២.000 គ្រាប់ ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០២៦។ ការផលិតមីស៊ីលសម្រាប់ប្រទេសអាល្លឺម៉ង់ នឹងចាប់ផ្តើម នៅចុងឆ្នាំនេះ ដោយការដឹកជញ្ជូនដែលគ្រោងទុកសម្រាប់ដើមឆ្នាំ ២០២៧៕

មីស៊ីលវាយប្រហាររោងចក្រចម្រាញ់ Bapco Energiesរបស់ប្រទេសបារ៉ែន

2026/03/06 05:36:04 pm        48
រូបភាពវីដេអូឃ្លីប ឃើញមីស៊ីលវាយប្រហាររោងចក្រចម្រាញ់ Bapco Energies ស្ថិតក្នុងទីក្រុង Sitra ប្រទេសបារ៉ែន ក្នុងនោះសំណុំផ្សែងពណ៌ខ្មៅ និងអណ្តាតភ្លើងផុសលើអាកាស ។ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានបញ្ជាក់ទីតាំងថតរបស់វីដេអូពីអគារ ឃ្លាំងទំនិញ និងតំបន់ឆ្នេរ ដែលផ្គូរផ្គងជាមួយរូបភាពផ្កាយរណបនៅតំបន់នោះ ។មជ្ឈមណ្ឌលទំនាក់ទំនងជាតិបារ៉ែន និយាយថា អណ្តាតភ្លើងត្រូវបានទប់ស្កាត់ជាប់ ហើយនិងគ្មានសេចក្តីរាយការណ៍ពីអ្នករងរបួសនោះទេ ខណៈប្រតិបត្តិការនៅរោងចក្រចម្រាញ់ប្រេង បន្តធម្មតា ។អ៊ីរ៉ង់ បានបើកការវាយប្រហាររលកថ្មីលើអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាមេរិក និងប្រទេសជាច្រើនជុំវិញតំបន់ កាលពីថ្ងៃព្រហស្បតិ៍ ខណៈពួកគេព្រមានអាមេរិកថា នឹងសោកស្តាយជាទីបំផុតចំពោះការបាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់ ។ការវាយប្រហារសងសឹកកើនឡើងរបស់ទីក្រុងតេអេរ៉ង់ បានកើតមានឡើង បើទោះបីជាសហរដ្ឋអាមេរិក និងអ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង អស់រយៈពេល ៦ថ្ងៃជាប់ៗគ្នាក៏ដោយ ។សង្រ្គាមកើនឡើងជារៀងរាល់ថ្ងៃ ធ្វើឲ្យប៉ះពាល់ដល់ ១៤ប្រទេសបន្ថែមទៀតនៅទូទាំងតំបន់មជ្ឈិមបូព៌ា និងតំបន់ឯនាយផ្សេងទៀត ។កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រទេសអាស៊ែបៃហ្សង់ បានចោទប្រកាន់អ៊ីរ៉ង់ថា បានវាយប្រហារដោយយានដ្រូនលើអាកាសយានដ្ឋានរបស់ខ្លួន បើទោះបីជាទីក្រុងតេអេរ៉ង់ ច្រានចោលក៏ដោយ ។ក្រសួងការបរទេសអាស៊ែបៃហ្សង់និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ឧបទ្ទេវហេតុនេះ បានកើតឡើងនៅវេលាម៉ោង ១២ថ្ងៃត្រង់ ម៉ោងក្នុងស្រុក ថ្ងៃព្រហស្បតិ៍ ។ ពួកគេបន្តថា យានដ្រូនមួយគ្រឿង បានវាយប្រហារអគារចំណតអាកាសយានដ្ឋាន នៅតំបន់ស្វយ័ត Nakhchivan ខណៈយានដ្រូនមួយគ្រឿងទៀត ធ្លាក់នៅជិតអគារសាលារៀន ស្ថិតក្នុងភូមិ Shakarabad ៕

ឥណ្ឌូនេស៊ីនឹងហាមប្រើប្រាស់បណ្ដាញសង្គម សម្រាប់ក្មេងអាយុក្រោម ១៦ឆ្នាំ

2026/03/06 05:30:43 pm        62
នៅថ្ងៃសុក្រ (ទី៦ ខែមីនា ឆ្នាំ២០២៦) នេះ ប្រទេសឥណ្ឌូនេស៊ីបានឲ្យដឹងថា ខ្លួននឹងហាមឃាត់ការចូលប្រើប្រាស់បណ្ដាញសង្គម សម្រាប់កុមារអាយុក្រោម ១៦ឆ្នាំ ដោយលើកឡើងពីការគំរាមកំហែង ដោសាររូបភាពអាសអាភាសតាមប្រព័ន្ធអ៊ីនធឺណិត ការបង្កការភ័យខ្លាចតាមអ៊ីនធឺណិត ការក្លែងបន្លំអនឡាញ និងការញៀនប្រើប្រាស់អ៊ីនធឺណិត។រដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍ លោកស្រី Meutya Hafid បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «គណនីរបស់កុមារអាយុក្រោម ១៦ឆ្នាំ នៅលើវេទិកាបណ្ដាញសង្គមដែលមានហានិភ័យខ្ពស់ នឹងត្រូវចាប់ផ្តើមបិទ ដោយចាប់ផ្តើមជាមួយ YouTube, TikTok, Facebook, Instagram, Threads, X, Bigo Live និង Roblox»។លោកស្រីបានបន្ថែមថា៖ «រដ្ឋាភិបាលកំពុងចូលអន្តរាគមន៍ ដើម្បីកុំឲ្យឪពុកម្តាយត្រូវដោះស្រាយតែម្នាក់ឯង ប្រឆាំងនឹងក្បួនដោះស្រាយ (Algorithm) របស់បណ្ដាញសង្គមធំៗ។ ការអនុវត្តនឹងចាប់ផ្តើមនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ នេះ»។ការហាមឃាត់នេះ នឹងត្រូវបានណែនាំជាដំណាក់កាល «រហូតដល់វេទិកាទាំងអស់បំពេញកាតព្វកិច្ច អនុលោមតាមច្បាប់របស់ប្រទេស»។ ក្រុមហ៊ុន TikTok Indonesia និង Google Indonesia មិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ក្រុមអ្នកជំនាញសហភាពអឺរ៉ុប បានចាប់ផ្តើមធ្វើការនៅសប្តាហ៍នេះ ជុំវិញការហាមឃាត់ការប្រើប្រាស់សង្គមស្រដៀងគ្នា សម្រាប់កុមារ បន្ទាប់ពីប្រទេសអូស្ត្រាលី ក្នុងខែធ្នូឆ្នាំមុន បានទាមទារឲ្យ TikTok, YouTube, Snapchat និងគេហទំព័រផ្សេងទៀតលុបគណនីរបស់អ្នកប្រើសប្រាស់អាយុក្រោម ១៦ឆ្នាំ៕

កូរ៉េខាងត្បូងអះអាងថា ខ្លួននឹងទទួលបានប្រេងឆៅ ៦លានបារ៉ែលពីអារ៉ាប់រួម

2026/03/06 04:49:24 pm        56
អគ្គសេនាធិការកងទ័ពរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Kang Hoon-sik និយាយនៅថ្ងៃសុក្រនេះថា កូរ៉េខាងត្បូង គ្រោងនឹងទទួលបានប្រេងឆៅ ៦លានបារ៉ែល ឬច្រើនជាងនេះ ពីអារ៉ាប់រួម ។លោក Kang និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ការរៀបចំបានធ្វើឡើងតាមការណែនាំរបស់លោកប្រធានាធិបតី Lee Jae Myung ក្រោយការពិគ្រោះយោបល់ជាមួយលោក Khaldoon Khalifa Al Mubarak ដែលជាប្រធានអាជ្ញាធរកិច្ចការប្រតិបត្តិរបស់ទីក្រុង Abu Dhabi ។លោក Kang និយាយក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងសេអ៊ូលថា ក្រោមផែនការនេះ កូរ៉េខាងត្បូងនឹងបញ្ជូននាវាដឹកប្រេង ២គ្រឿង ទៅកាន់កំពង់ផែអារ៉ាប់រួម ដែលមិនត្រូវការឆ្លងកាត់ច្រកសមុទ្រយុទ្ធសាស្រ្តរសើប Hormuz នោះឡើយ ក្នុងនោះ ក្រុមហ៊ុនប្រេងរដ្ឋអារ៉ាប់រួម ជាអ្នកបំពេញប្រេងឆៅប្រហែល ៤លានបារ៉ែល ។ជាងនេះទៅទៀត អារ៉ាប់រួមបានធានាទីក្រុងសេអ៊ូលថា ពួកគេអាចនឹងផ្គត់ផ្គង់ប្រេង ២លានបារ៉ែលបន្ថែមទៀត ពីប្រេងឆៅបម្រុងដែលបានស្តុករួចទៅហើយនៅកូរ៉េខាងត្បូង បើសិនជាចាំបាច់ ។លោក Kang និយាយទៀតថា ការនាំចូលត្រូវបានគេរំពឹងទុកថា នឹងជួយធ្វើឲ្យស្ថិរភាពការផ្គត់ផ្គង់ហើយនិងតម្រូវការថាមពលក្នុងស្រុក ខណៈបន្ធូរបន្ថយសម្ពាធលើតម្លៃប្រេង ដែលលោកនិយាយថា បានហក់ឡើងខ្ពស់យ៉ាងឆាប់រហ័ស ដោយសារការវិវត្តន៍របស់សកលលោក ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM