លោក Macron៖ យុទ្ធសាស្ត្រយោធារបស់អ៊ីស្រាអែល នៅមជ្ឈិមបូព៌ា ប្រឈម​ធ្វើ​ឲ្យ​អំពើហិង្សារាលដាល
រដ្ឋមន្ត្រីការពារជាតិជប៉ុន គ្រោងធ្វើដំណើរទៅទួរគី ទាក់ទងនឹងកិច្ចប្រជុំកំពូលរបស់​អង្គការ​ណាតូ
សារព័ត៌មានរ៉យទ័រ៖ IRGC បង្កើតក្រុមសម្ងាត់នៅអ៊ីរ៉ាក់ ដើម្បីធ្វើការវាយប្រហារដោយយានដ្រូនលើរដ្ឋឈូងសមុទ្រ
នាវាឆ្លង​កាត់​ច្រកសមុទ្រ Hormuz ខណៈកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ ចូលជាធរមាន តែកង្វល់​​នៅតែមាន

ព័ត៌មានអន្តរជាតិ

ប្រមុខUN ថ្កោលទោសការវាយប្រហារដោយដ្រូនដែលបានសម្លាប់មនុស្សយ៉ាងតិច ៦០នាក់ នៅស៊ូដង់

2026/03/25 03:00:52 pm        108
អ្នកនាំពាក្យរបស់លោក បាននិយាយកាលពីថ្ងៃអង្គារថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការសម្លាប់មនុស្សយ៉ាងហោចណាស់ ៦០នាក់ ក្នុងនោះមានទាំងកុមារ និងបុគ្គលិកសុខាភិបាល នៅក្នុងការវាយប្រហារដោយយានដ្រូនទៅលើមន្ទីរពេទ្យបណ្តុះបណ្តាល El-Daein ក្នុងរដ្ឋ Darfur ខាងកើតរបស់ប្រទេសស៊ូដង់ កាលពីថ្ងៃសុក្រ។អ្នកនាំពាក្យលោក Stephane Dujarric បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចាប់តាំងពីខែមេសា ឆ្នាំ ២០២៣ អង្គការសុខភាពពិភពលោកបានផ្ទៀងផ្ទាត់ការវាយប្រហារជាង ២០០លើក ដែលបានបង្កការខូចខាតដល់មណ្ឌលសុខភាព នៅក្នុងប្រទេសស៊ូដង់ និងបណ្តាលឲ្យមនុស្សជាង ២.000នាក់    ស្លាប់។ លោកបាននិយាយថា៖«លោកអគ្គលេខាធិការទាមទារឲ្យគ្រប់ភាគីទាំងអស់គោរពតាមកាតព្វកិច្ចរបស់ពួកគេ ក្រោមច្បាប់មនុស្សធម៌អន្តរជាតិ ដែលការពារជាពិសេសបុគ្គលិកពេទ្យ និងមណ្ឌលសុខភាព និងហាមឃាត់ការវាយប្រហារដែលកំណត់គោលដៅលើជនស៊ីវិល និងទ្រព្យសម្បតិ្តស៊ីវិល»។ លោក Dujarric បានបញ្ជាក់ថា លោកប្រមុខអង្គការសហប្រជាជាតិបានអំពាវនាវឲ្យគ្រប់ភាគីទាំងអស់កាត់បន្ថយការប្រយុទ្ធគ្នាជាបន្ទាន់ និងយល់ព្រមលើការបញ្ឈប់អរិភាព។អ្នកនាំពាក្យរូបនេះ បាននិយាយថា លោក ហ្គុយតឺរេស បានអំពាវនាវជាថ្មីដល់ភាគីនានាឲ្យធ្វើការជាមួយអ្នកសម្របសម្រួល រួមទាំងអ្នកតំណាងផ្ទាល់ខ្លួនរបស់លោកសម្រាប់ប្រទេសស៊ូដង់ ដើម្បីវិលត្រឡប់មកតុចរចាវិញ ដើម្បីបន្តបទឈប់បាញ់យូរអង្វែង និងដំណើរការនយោបាយដ៏ទូលំទូលាយ ពេញលេញ និងគ្រប់គ្រងដោយស៊ូដង់៕

និស្សិតជនជាតិព័រទុយហ្គាល់រាប់ពាន់នាក់ ចេញតវ៉ាប្រឆាំងនឹងលក្ខខណ្ឌការសិក្សាអប់រំ

2026/03/25 02:55:24 pm        52
និស្សិតនៅប្រទេសព័រទុយហ្គាល់រាប់ពាន់នាក់ បានចេញតវ៉ាឆ្លងកាត់ទីក្រុង Lisbon កាលពីថ្ងៃអង្គារ ទី២៤ ខែមីនា ដើម្បីទាមទារលក្ខខណ្ឌកាន់តែប្រសើរ រួមទាំងការលុបបំបាត់ថ្លៃសិក្សានៅសាកលវិទ្យាល័យ។និស្សិតម្នាក់និយាយថា «យើងដឹងថារដ្ឋាភិបាលនេះ មិនចង់ស្តាប់យើងទេ។ យើងដឹងថារដ្ឋាភិបាលនេះមិនត្រូវបានបង្កើតឡើងសម្រាប់និស្សិតទេ ហើយយើងដឹងថាអ្វីដែលយើងចាំបាច់ត្រូវផ្តល់ឱ្យរដ្ឋាភិបាល គឺការប្រយុទ្ធប្រឆាំង»។វិបត្តិលំនៅឋានរ៉ាំរ៉ៃនៅក្នុងប្រទេសព័រទុយហ្គាល់ បានធ្វើឱ្យវាកាន់តែពិបាកសម្រាប់យុវវ័យក្នុងការរស់នៅដោយឯករាជ្យ ឬចាប់ផ្តើមគ្រួសារ។និស្សិតជាច្រើនពិបាកក្នុងការព្យាយាមដើម្បីមានលទ្ធភាពជួលផ្ទះក្នុងពេលកំពុងសិក្សា ជាពិសេសនៅក្នុងទីក្រុងធំៗ ហើយក៏ប្រឈមមុខនឹងបន្ទុកនៃការបង់ថ្លៃសិក្សានៅសាកលវិទ្យាល័យសាធារណៈ ដែលពួកគេអះអាងថាគួរតែឥតបង់ថ្លៃ។

មនុស្សយ៉ាងតិច ១៧នាក់ស្លាប់ និងជាច្រើននាក់រងរបួស ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅលីបង់

2026/03/25 02:48:44 pm        107
យ៉ាងហោចណាស់មានមនុស្ស ១៧នាក់ បានស្លាប់ និងជាច្រើននាក់ទៀត រងរបួស ក្នុងការវាយប្រហារតាមអាកាស និងប្រតិបត្តិការថ្មើរជើងជាបន្តបន្ទាប់របស់អ៊ីស្រាអែល នៅទូទាំងភាគខាងត្បូងប្រទេសលីបង់ ភ្នំលីបង់ និងជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូតពេញមួយយប់ និងព្រឹកថ្ងៃអង្គារ។ នេះបើយោងតាមក្រសួងសុខាភិបាលរបស់ប្រទេសនេះ។យោធាអ៊ីស្រាអែលកាលពីថ្ងៃអង្គារ បានបញ្ជាក់ពីការវាយប្រហាររបស់ខ្លួន ដោយនិយាយថា ខ្លួនបានបញ្ចប់ការវាយប្រហារតាមអាកាសមួយផ្សេងទៀត នៅទូទាំងប្រទេសលីបង់ ដោយកំណត់គោលដៅស្ថានីយប្រេងឥន្ធនៈដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដែលគ្រប់គ្រងដោយក្រុមហេសបូឡា។ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានកំណត់គោលដៅលើភូមិ Bchamoun ក្នុងស្រុក Aley ដោយបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ និង ៥នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់របស់ក្រសួងសុខាភិបាលលីបង់។នៅភាគខាងត្បូងប្រទេសលីបង់ មនុស្ស ៤នាក់ ត្រូវបានសម្លាប់ និង ៤នាក់ផ្សេងទៀត រងរបួស ក្នុងការវាយប្រហារតាមអាកាសដែលបានកំណត់គោលដៅផ្ទះមួយខ្នង នៅក្នុងភូមិ Selaa។ មនុស្សពីរនាក់ផ្សេងទៀត ត្រូវបានសម្លាប់ និង ៥នាក់ ផ្សេងទៀត រងរបួស បន្ទាប់ពីយន្តហោះចម្បាំងអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសចំនួនបីលើក នៅពេលព្រឹកព្រលឹមថ្ងៃអង្គារលើភូមិ Tayr Debba ក្នុងស្រុក Tyre៕

IAEA អំពាវនាវឲ្យមានការអត់ធ្មត់ បន្ទាប់ពីរោងចក្រថាមពលនុយក្លេអ៊ែរអ៊ីរ៉ង់ ត្រូវរងការវាយប្រហារជាថ្មី

2026/03/25 02:45:47 pm        56
ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) កាលពីថ្ងៃអង្គារ បានអំពាវនាវជាថ្មីឲ្យមានការអត់ធ្មត់អតិបរមា បន្ទាប់ពីការវាយប្រហារថ្មីលើរោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ីរ៉ង់។IAEA បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ខ្លួនត្រូវបានជូនដំណឹងដោយអ៊ីរ៉ង់ថា គ្រាប់ផ្លោងមួយគ្រាប់ទៀត បានត្រូវចំរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr កាលពីថ្ងៃអង្គារ។អាជ្ញាធរអ៊ីរ៉ង់ បាននិយាយថា ពុំមានការខូចខាតដល់រោងចក្រថាមពលនុយក្លេអ៊ែរខ្លួនឯង ឬរបួសដល់បុគ្គលិកនោះទេ ហើយស្ថានភាពនៃរោងចក្រនេះ នៅតែមានលក្ខណៈធម្មតា។លោក Rafael Grossi អគ្គនាយក IAEA បានបញ្ជាក់ជាថ្មីនូវការអំពាវនាវរបស់លោកឲ្យមានការអត់ធ្មត់អតិបរមា ដើម្បីជៀសវាងហានិភ័យសុវត្ថិភាពនុយក្លេអ៊ែរ ក្នុងអំឡុងពេលជម្លោះដែលកំពុងបន្ត។រោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ត្រូវបានវាយប្រហារជាច្រើនលើក ចាប់តាំងពីការវាយប្រហារយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើម នៅថ្ងៃទី ២៨ ខែកុម្ភៈ៕

ម្តាយជនជាតិអ៊ីស្រាអែលនិងប៉ាឡេស្ទីន ដើរជើងទទេរឆ្លងកាត់ទីក្រុងរ៉ូម ក្នុងការអំពាវនាវរួមគ្នា ដើម្បីសន្តិភាព

2026/03/25 02:42:21 pm        54
 ម្តាយជនជាតិអ៊ីស្រាអែល និងប៉ាឡេស្ទីន បានដើរជើងទទេរឆ្លងកាត់ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី នៅថ្ងៃអង្គារ ទី២៤ ខែមីនា ដោយអំពាវនាវឱ្យបញ្ចប់អំពើហិង្សា និងការការពារកាន់តែខ្លាំងសម្រាប់កុមារដែលរងផលប៉ះពាល់ដោយជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល។អ្នកចូលរួមរាប់រយនាក់ បានចូលរួម «ការដើរដោយជើងទទេរ ក្រោមប្រធានបទ ការអំពាវនាវរបស់ម្តាយសម្រាប់សន្តិភាព» ដោយដើរឆ្លងកាត់កណ្តាលក្រុង Ara Pacis ទៅកាន់ក្រុង Pincio Terrace។គំនិតផ្តួចផ្តើមនេះ ត្រូវបានគាំទ្រដោយរដ្ឋបាលទីក្រុងរ៉ូម និងមានគោលបំណងបញ្ជូនសារថា កុមារទាំងអស់សមនឹងទទួលបានសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងអនាគតដែលគ្មានការភ័យខ្លាច។ការដើរជើងទទេរជានិមិត្តរូបនេះ ត្រូវបានអមដោយការសម្តែងចម្រៀងបន្ទរ នៅទីលាន Piazza del Popolo ជាកន្លែងដែលសកម្មជនក៏បានឡើងឆាកដើម្បីបញ្ជាក់ឡើងវិញនូវការទាមទាររបស់ពួកគេ។

អ៊ីស្រាអែល៖ ការគំរាមដោយមីស៊ីលរបស់អ៊ីរ៉ង់ «មិនត្រឹមតែជាបញ្ហាតំបន់ទេ» ប៉ុន្តែជា «បញ្ហាសកល»

2026/03/25 02:39:57 pm        53
នៅអង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ លោក Danny Danon បានព្រមានកាលពីថ្ងៃអង្គារ ទី២៤ ខែមីនាថា ការបាញ់មីស៊ីលថ្មីៗនេះរបស់អ៊ីរ៉ង់ទៅកាន់កោះ Diego Garcia បានបង្ហាញពីជុំវាយប្រហារកាន់តែខ្លាំងជាងការទទួលស្គាល់កាលពីពេលមុន ដោយពង្រីកចូលជ្រៅចូលទៅក្នុងទ្វីបអឺរ៉ុប និងអាចហួសពីនេះ។លោកបាននិយាយថា ការបាញ់នេះបានបង្ហាញថា អ៊ីរ៉ង់កំពុងអភិវឌ្ឍសមត្ថភាពរយៈចម្ងាយកាន់តែឆ្ងាយ និងបានពិពណ៌នាអំពីការគំរាមកំហែងនេះថាជាសកល ពុំមែនត្រឹមតែក្នុងតំបន់ប៉ុណ្ណោះទេ។ លោក Danon បានជំរុញឱ្យមេដឹកនាំពិភពលោកឆ្លើយតបដោយ «ភាពច្បាស់លាស់ខាងសីលធម៌» ភាពបន្ទាន់កាន់តែខ្លាំង និងសកម្មភាពបង្រួបបង្រួមមុនពេលគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ។នៅពេលត្រូវបានសួរអំពីការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែលលោក Bezalel Smotrich ទាក់ទងនឹងការដាក់បញ្ចូលឧបសម្ព័ន្ធប្រទេសលីបង់ភាគខាងត្បូង លោក Danon បាននិយាយថា អ៊ីស្រាអែលមិនចាប់អារម្មណ៍ក្នុងការដាក់បញ្ចូល ឬការស្ថិតនៅក្នុងប្រទេសលីបង់ទេ ប៉ុន្តែរក្សាកងកម្លាំងមានកំណត់នៅជិតព្រំដែនសម្រាប់ហេតុផលសន្តិសុខ។លោកនិយាយថា សន្តិភាពនឹងទាមទារឱ្យរដ្ឋាភិបាលលីបង់អះអាងការគ្រប់គ្រង រុញច្រានក្រុមហេសបូឡានៅភាគខាងត្បូងទន្លេលីតានី និងអនុវត្តសេចក្តីសម្រេចលេខ១៧០១របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោក Danon ក៏បានការពារអ៊ីស្រាអែល ថាជាកម្លាំងសម្រាប់ស្ថិរភាពក្នុងតំបន់ផងដែរ។

យោធាអ៊ុយក្រែន កំណត់គោលដៅលើរោងចក្រប្រេងសំខាន់ៗរបស់រុស្ស៊ី

2026/03/25 02:37:50 pm        54
យោធាអ៊ុយក្រែន បានប្រកាសថាបានវាយប្រហារលើរោងចក្រប្រេងសំខាន់ៗរបស់រុស្ស៊ី។ ទីក្រុងគីវ បានចោទប្រកាន់ទីក្រុងមូស្គូថា បានប្រើប្រាស់ការលក់ប្រេងដើម្បីផ្តល់មូលនិធិដល់ជម្លោះ។ នាយសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយនៅក្នុងការបង្ហោះសារមួយថា ខ្លួនបានវាយប្រហារស្ថានីយប្រេងនៅក្រុង Primorsk លើសមុទ្របាល់ទិក។ សារព័ត៌មានរ៉យទ័រ បានរាយការណ៍ថាកំពង់ផែបានផ្អាកការនាំចេញប្រេងបន្ទាប់ពីការវាយប្រហារដែលបានកើតឡើងកាលពីថ្ងៃអាទិត្យកន្លងទៅ។យោធាអ៊ុយក្រែន ក៏បាននិយាយផងដែរថាខ្លួនបានវាយប្រហាររោងចក្រចម្រាញ់ប្រេងមួយនៅក្នុងសាធារណរដ្ឋ Bashkortostan របស់រុស្ស៊ីមានទីតាំងប្រហែល១.៤០០គីឡូម៉ែត្រពីព្រំដែន។ អ៊ុយក្រែន បានប្រឆាំងនឹងចំណាត់ការរបស់សហរដ្ឋអាមេរិកក្នុងការបន្ធូរបន្ថយទណ្ឌកម្មលើប្រេងឆៅរបស់រុស្ស៊ី។ សហរដ្ឋអាមេរិក បានចាត់វិធានការនេះដើម្បីកាត់បន្ថយតម្លៃប្រេងដែលហក់ឡើងដែលបណ្តាលមកពីជម្លោះជាមួយអ៊ីរ៉ង់។ទន្ទឹមនឹងនេះ ក្រសួងការពារជាតិរុស្ស៊ី បានបង្ហោះសារកាលពីថ្ងៃអង្គារថាកងកម្លាំងរបស់ខ្លួនបានធ្វើ «ការវាយប្រហារទ្រង់ទ្រាយធំមួយ» ដោយកំណត់គោលដៅលើទីតាំងទាក់ទងនឹងឧស្សាហកម្មការពារជាតិរបស់អ៊ុយក្រែន។ ក្រសួងបាននិយាយថា ការវាយប្រហារនេះគឺជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ុយក្រែនលើរោងចក្របម្រើឲ្យផ្នែកស៊ីវិល។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយនៅក្នុងសារមួយកាលពីថ្ងៃអង្គារថា លោកត្រូវបានគេរាយការណ៍សង្ខេបអំពីលទ្ធផលនៃការចរចាជាមួយសហរដ្ឋអាមេរិក និងនិយាយថាការធានាសន្តិសុខត្រូវតែធ្វើឡើងដើម្បីបញ្ចប់ជម្លោះ។

អ៊ីរ៉ង់ ចំអកឱ្យអាមេរិកថា «កំពុងតែចរចាជាមួយខ្លួនឯង» ខណៈអ៊ីស្រាអែល បន្តវាយប្រហារ

2026/03/25 01:34:47 pm        148
អ៊ីស្រាអែល និងអ៊ីរ៉ង់ បានបន្តវាយប្រហារតាមអាកាសដាក់គ្នាទៅវិញទៅមកនៅថ្ងៃពុធ (២៥ មីនា) នេះ ខណៈយោធាអ៊ីរ៉ង់ បានបដិសេធជាថ្មីម្តងទៀតចំពោះការអះអាងរបស់លោកប្រធានាធិបតី Donald Trump ដែលថា សហរដ្ឋអាមេរិកកំពុងចរចាដើម្បីបញ្ចប់សង្គ្រាម ដែលអង្រួនទីផ្សារថាមពល និងហិរញ្ញវត្ថុសកល ដោយអ្នកនាំពាក្យយោធាអ៊ីរ៉ង់ បានចំអកថា សហរដ្ឋអាមេរិកកំពុងចរចាជាមួយខ្លួនឯង។កាលពីថ្ងៃអង្គារ របាយការណ៍ព័ត៌មានជាច្រើនបាននិយាយថា ផែនការ ១៥ចំណុច ដែលមានគោលបំណងបញ្ចប់ជម្លោះ ត្រូវបានរៀបចំឡើងដោយទីក្រុងវ៉ាស៊ីនតោន និងបានផ្ញើទៅកាន់ទីក្រុងតេអេរ៉ង់។លោក Ebrahim Zolfaqari អ្នកនាំពាក្យនៃអង្គភាពកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បាននិយាយបែបឌឺដងទៅកាន់សហរដ្ឋអាមេរិកថា៖ «តើកម្រិតលំបាកក្នុងចិត្តរបស់អ្នក ឈានដល់ដំណាក់កាលដែលអ្នកត្រូវចរចាជាមួយខ្លួនឯងហើយមែនទេ?» ដោយបន្ថែមថា អ៊ីរ៉ង់នឹងមិនធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិកជាដាច់ខាត។ ថ្នាក់ដឹកនាំអ៊ីរ៉ង់ធ្លាប់និយាយថា ខ្លួនមិនអាចចរចាជាមួយអាមេរិកបានឡើយ ព្រោះទីក្រុងវ៉ាស៊ីនតោន វាយប្រហារអ៊ីរ៉ង់ដល់ទៅពីរដង អំឡុងកិច្ចចរចាកម្រិតខ្ពស់ ក្នុងពេលពីរឆ្នាំកន្លងមកនេះ។សមរភូមិផ្លូវអាកាសវិញក៏នៅតែបន្តយ៉ាងក្ដៅគគុក។ អ៊ីស្រាអែល បាននិយាយថា ខ្លួនបានបើកការវាយប្រហារជាបន្តបន្ទាប់ ដោយផ្តោតលើហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងទីក្រុងតេអេរ៉ង់។ កូវ៉ែត និងអារ៉ាប៊ីសាអូឌីត បានរាយការណ៍ពីការបាញ់ទម្លាក់យានដ្រូនថ្មីៗ ប៉ុន្តែមិនបញ្ជាក់ថា ការវាយប្រហារទាំងនោះមានប្រភពមកពីណាទេ។ ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ រាយការណ៍ថា កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានបើកការវាយប្រហារថ្មីមួយប្រឆាំងនឹងទីតាំងនានានៅអ៊ីស្រាអែល ក៏ដូចជាមូលដ្ឋានទ័ពអាមេរិកនៅកូវ៉ែត ហ្ស៊កដានី និងបារ៉ែនផងដែរ៕

ក្បួននាវាអន្តរជាតិ បានដឹកជញ្ជូនជំនួយរាប់តោនទៅកាន់ប្រទេសគុយបា ស្របពេលវិបត្តិថាមពល

2026/03/25 12:23:10 pm        69
កាលពីថ្ងៃអង្គារ (២៤ មីនា) ប្រទេសគុយបា បានទទួលក្រុមដឹកជញ្ជូនជំនួយមនុស្សធម៌មកពីក្បួន «Nuestra America» ដែលជាកិច្ចប្រឹងប្រែងអន្តរជាតិឋ រៀបចំឡើងដោយសកម្មជនពិភពលោក ក្នុងគោលបំណងគេចចេញពីទណ្ឌកម្មរបស់អាមេរិក ដែលបានរឹតបន្តឹងយ៉ាងធ្ងន់ធ្ងរលើការដឹកជញ្ជូនប្រេងឥន្ធនៈ និងទំនិញផ្សេងៗទៀតទៅកាន់ប្រទេសកោះមួយនេះ។ជំនួយទាំងនោះបានទៅដល់តាមរយៈនាវាខ្នាតតូចមួយគ្រឿង ដែលចាកចេញពីកំពង់ផែ Progreso របស់ម៉ិកស៊ិកកាលពីសប្តាហ៍មុន ហើយបានចូលមកដល់កំពង់ផែទីក្រុងឡាហាវ៉ាន កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ហើយបានប្រគល់ស្បៀងអាហារ ឱសថ ផ្ទាំងថាមពលពន្លឺព្រះអាទិត្យ (បន្ទះសូឡា) និងកង់ សរុបទាំងអស់ចំនួន ១៤តោន ជូនដល់អាជ្ញាធរគុយបា។ ក្បួននេះគឺជានាវាមួយចំណោមនាវាទាំងបីក្នុងក្រុមនាវាដឹកជំនួយដែលចេញពីម៉ិកស៊ិក។នាវានេះបានបន្ថែមលើទំនិញចំនួន ៦តោនផ្សេងទៀតដែលត្រូវបានដឹកជញ្ជូនតាមយន្តហោះដោយក្រុមសកម្មជនក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅ សម្រាប់ការចែកចាយទៅកាន់មន្ទីរពេទ្យនានា។ យ៉ាងណាក៏ដោយ ក្បួនជំនួយកាលពីថ្ងៃអង្គារនោះ ភាគច្រើនគ្រាន់តែជាកាយវិការគាំទ្រជានិមិត្តរូបតែប៉ុណ្ណោះ ក្នុងប្រទេសមួយដែលកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចជិតដល់កម្រិតមហន្តរាយ ដែលបានរំខានយ៉ាងធ្ងន់ធ្ងរដល់វិស័យដឹកជញ្ជូន សេវាសុខាភិបាល និងការផលិតអគ្គិសនី។ រដ្ឋបាលអាមេរិក បានកាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់ប្រទេសកោះនៅសមុទ្រការ៉ាអ៊ីពមួយនេះ ហើយបានគំរាមដាក់ពន្ធលើប្រទេសទាំងឡាយណាដែលដឹកជញ្ជូនប្រេងទៅឱ្យគុយបា៕

ប្រធានាធិបតីអាល្លឺម៉ង់ ហៅសង្គ្រាមអ៊ីរ៉ង់ថាជាកំហុសដ៏មហន្តរាយ ក្នុងការស្តីបន្ទោសដ៏កម្រចំពោះលោក Trump

2026/03/25 12:00:50 pm        98
ប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier បាននិយាយកាលពីថ្ងៃអង្គារ (២៤ មីនា) ថា សង្គ្រាមអ៊ីរ៉ង់គឺជា «កំហុសឆ្គងដ៏មហន្តរាយ» ដែលរំលោភលើច្បាប់អន្តរជាតិ នៅក្នុងការរិះគន់យ៉ាងធ្ងន់ៗដ៏កម្រចំពោះគោលនយោបាយការបរទេសរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ជាអ្វីដែលប្រធានាធិបតីអាល្លឺម៉ង់រូបនេះនិយាយថា បានបង្កភាពប្រេះស្រាំដល់ទំនាក់ទំនងរបស់អាល្លឺម៉ង់ ជាមួយសម្ព័ន្ធមិត្តដ៏ធំបំផុតរបស់ខ្លួនក្រោយសម័យសង្គ្រាម។ក្នុងការវាយប្រហារដោយពាក្យសម្តីយ៉ាងខ្លាំងក្លា លោក Steinmeier ដែលតំណែងប្រធាធិបតីរបស់លោកភាគច្រើនគឺជាពិធីការ និងអនុញ្ញាតឱ្យលោកបញ្ចេញមតិបានដោយសេរីជាងអ្នកនយោបាយអាល្លឺម៉ង់ដទៃទៀតនោះ បានប្រកាន់ជំហររិះគន់ខ្លាំងជាងលោកអធិការបតី Friedrich Merz ដែលកន្លងមកបានព្យាយាមគេចពីសំណួរអ្នកកាសែត ទាក់ទងនឹងភាពស្របច្បាប់នៃសង្គ្រាមនេះ។លោក Steinmeier បានថ្លែងក្នុងសុន្ទរកថានៅក្រសួងការបរទេសថា៖ «អាល្លឺម៉ង់ត្រូវតែលើកឡើងអំពីបញ្ហាទាក់ទងនឹងសង្គ្រាមនៅអ៊ីរ៉ង់។ ព្រោះតាមទស្សនៈរបស់លោក សង្គ្រាមនេះគឺផ្ទុយនឹងច្បាប់អន្តរជាតិ» ដោយបន្ថែមថា លោកក៏មានការសង្ស័យបន្តិចដែរថា ការលើកហេតុផលអំពី «ការវាយប្រហារជិតកើតមានលើគោលដៅរបស់អាមេរិក» គឺជាហេតុផលដែលមិនសមស្របឡើយ។ដោយហៅសង្គ្រាមនេះថា «ជារឿងមិនចាំបាច់» និងជា «កំហុសនយោបាយដ៏មហន្តរាយ» លោក Steinmeier បាននិយាយថា អាណត្តិទីពីររបស់លោក Trump បានកត់សម្គាល់នូវភាពប្រេះស្រាំនៃទំនាក់ទំនងការបរទេសរបស់អាល្លឺម៉ង់ យ៉ាងជ្រាលជ្រៅ ដូចទៅនឹងប្រតិបត្តិការយោធារបស់រុស្ស៊ីលើអ៊ុយក្រែនដែរ។ ប្រធានាធិបតីអាល្លឺម៉ង់រូបនេះបន្តថា អាល្លឺម៉ង់ត្រូវតែអនុវត្តមេរៀនដែលខ្លួនបានរៀន ជុំវិញការដកខ្លួនចេញពី «ការពឹងផ្អែកខ្លាំងពេក» លើរុស្ស៊ី ហើយយកមកអនុវត្តជាមួយសហរដ្ឋអាមេរិក ជាពិសេសលើវិស័យការពារជាតិ និងបច្ចេកវិទ្យា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Macron៖ យុទ្ធសាស្ត្រយោធារបស់អ៊ីស្រាអែល នៅមជ្ឈិមបូព៌ា ប្រឈម​ធ្វើ​ឲ្យ​អំពើហិង្សារាលដាល
06/19/2026 05:06 PM
ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
06/19/2026 05:06 PM
រដ្ឋមន្ត្រីការពារជាតិជប៉ុន គ្រោងធ្វើដំណើរទៅទួរគី ទាក់ទងនឹងកិច្ចប្រជុំកំពូលរបស់​អង្គការ​ណាតូ
06/19/2026 05:06 PM
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតអបអរសាទរ ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ត្រូវបានសហគមន៍ (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហា​សន្និ​បា​ត​កាយឫទ្ធិនារីពិភពលោក (WAGGGS)
06/19/2026 05:06 PM
សារព័ត៌មានរ៉យទ័រ៖ IRGC បង្កើតក្រុមសម្ងាត់នៅអ៊ីរ៉ាក់ ដើម្បីធ្វើការវាយប្រហារដោយយានដ្រូនលើរដ្ឋឈូងសមុទ្រ
06/19/2026 05:06 PM
នាវាឆ្លង​កាត់​ច្រកសមុទ្រ Hormuz ខណៈកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ ចូលជាធរមាន តែកង្វល់​​នៅតែមាន
06/19/2026 04:06 PM
មេដឹកនាំ EU នឹង​ជជែក​តវ៉ា​គ្នា ជុំវិញ​ថវិការយៈពេល ៧ឆ្នាំបន្ទាប់របស់ប្លុក និងស្វែងរកប្រភពចំណូលថ្មី
06/19/2026 04:06 PM
របាយការណ៍៖ មន្ទីរបញ្ចកោណត្រូវការ ៨០ពាន់លានដុល្លារ ដើម្បី​ទូទាត់​សង្គ្រាមអ៊ីរ៉ង់ និង​ការចំណាយផ្សេង​ទៀត​
06/19/2026 04:06 PM
អនុប្រធានាធិបតីអាមេរិក លោក Vance លុបចោលការ​ធ្វើ​ដំណើរ សម្រាប់កិច្ចចរចាសន្តិភាពជាមួយអ៊ីរ៉ង់
06/19/2026 04:06 PM
អាល្លឺម៉ង់បើកមជ្ឈមណ្ឌលសង្គ្រាមចម្រុះ ស្របពេលមានការធ្វើយោធូបនីយកម្មកាន់តែទូលំទូលាយនៅក្នុងប្រទេសនេះ
06/19/2026 04:06 PM