កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន

ព័ត៌មានអន្តរជាតិ

ក្រុមមេដឹកនាំ G7ជួបជុំគ្នានៅថ្ងៃចុងក្រោយកិច្ចប្រជុំកំពូលក្នុងប្រទេសបារាំង

2026/06/17 09:01:25 pm        22
ក្រុមមេដឹកនាំប្រទេសមានឧស្សាហកម្មលូតលាស់ G7 បានជួបជុំគ្នានៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលក្នុងប្រទេសបារាំងនាថ្ងៃពុធនេះ ក្នុងនោះប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយប្រាប់សមភាគីរបស់លោកថា លោកគឺជាចៅហ្វាយនាយគេនៅក្នុងកិច្ចប្រជុំព្រឹកនេះ ។ក្រុមមេដឹកនាំ G7មាននូវកិច្ចប្រជុំមួយនេះ ស្តីពីការលើកកម្ពស់កំណើនសេដ្ឋកិច្ច ជាមួយប្រទេសដៃគូ ហើយនិងជួបគ្នាសម្រាប់ការងារអាហារពេលថ្ងៃត្រង់ លើនវានុវត្តន៍ និងបញ្ហាសិប្បនិម្មិត(AI)ជាមួយប្រធានប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាសកល ។ស្ថាបនិកបង្កើតក្រុមហ៊ុន OpenAI លោក Sam Altman និងប្រធានប្រតិបត្តិក្រុមហ៊ុន Anthropiលោក Dario Amodei បានចូលរួមជំនួបនេះដែរ ដែលជាថ្ងៃទី ៣ និងថ្ងៃចុងក្រោយ នៅទីក្រុងរមណីយដ្ឋានមាត់បឹង Evian-les-Bains របស់ប្រទេសបារាំងមួយនេះ ។លោក Trump និងក្រុមមេដឹកនាំប្រទេស G7ផ្សេងទៀត បានទទួលស្គាល់ជោគវាសនាសមរភូមិល្អប្រសើរឡើងរបស់អ៊ុយក្រែន ជាមួយការសន្យាគាំទ្ររួមគ្នា និងទណ្ឌកម្មថ្មីលើរុស្ស៊ី នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ពួកគេ ដែលអាចពង្រឹងឥទ្ធិពលកាន់តែខ្លាំងឡើងរបស់ទីក្រុងគីវ ក្នុងកិច្ចចរចាសន្តិភាពដ៏មានសក្តានុពលជាមួយទីក្រុងមូស្គូ ៕

មេដឹកនាំ G7ពិភាក្សាលើការគ្រប់គ្រងប្រព័ន្ធ AI ជាមួយប្រធានបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំកំពូលនៅបារាំង

2026/06/17 08:41:07 pm        31
អំឡុងជំនួបនាថ្ងៃពុធនេះ ក្រុមមេដឹកនាំប្រទេសមានឧស្សាហកម្មលូតលាស់ G7 បានពិភាក្សាលើបញ្ហាគ្រប់គ្រងបញ្ញាសិប្បនិម្មិត(AI) រួមទាំងការទទួលខុសត្រូវរបស់កម្មវិធីកុំព្យូទ័រ និងភ្នាក់ងារ ហើយវិធីដែល AI បង្ហាញការពិត និងមិនការពិត នៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូល ដែលរៀបចំឡើងនៅប្រទេសបារាំង ។ ស្ថាបនិកបង្កើតក្រុមហ៊ុន OpenAI លោក Sam Altman និងប្រធានប្រតិបត្តិក្រុមហ៊ុន Anthropiលោក Dario Amodei បានចូលរួមជំនួបនៅថ្ងៃទី ៣ នៅទីក្រុងរមណីយដ្ឋានមាត់បឹង Evian-les-Bains របស់ប្រទេសបារាំងមួយនេះ ។អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប និយាយថា កិច្ចប្រជុំនៅប្រទេសបារាំង ត្រូវបានរៀបចំឡើង ស្របពេលដែលទីភ្នាក់ងារសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតអឺរ៉ុប Enisa គ្រោងនឹងរៀបចំជំនួបជាមួយក្រុមហ៊ុន Anthropic នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ ក្នុងទីក្រុង San Francisco សហរដ្ឋអាមេរិក ។ជំនួបនេះដែរ កើតមានឡើង បន្ទាប់ពីការអញ្ជើញពីក្រុមហ៊ុន Anthropic ហើយត្រូវបានកំណត់ធ្វើឡើង មុនសេចក្តីបង្គាប់គ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិក ដែលតម្រូវឲ្យក្រុមហ៊ុន Anthropic ផ្អាកការចូលដល់ AI ជឿនលឿនបំផុតរបស់ពួកគេ សម្រាប់ជនបរទេស ៕

លោក​ប្រធានាធិបតី Aoun និយាយថា លីបង់មាន «ផ្លូវឯករាជ្យ» ក្នុងការចរចាជាមួយ​អ៊ីស្រាអែល

2026/06/17 08:24:45 pm        38
​ប្រធានាធិបតីលីបង់ លោក Joseph Aoun បាននិយាយនៅ​ថ្ងៃពុធ (ទី​១៧ ខែមិថុនា ឆ្នាំ​២០២៦) នេះ​ថា ប្រទេសរបស់លោក កំពុងបន្តវិធីសាស្រ្តឯករាជ្យផ្ទាល់ខ្លួន​ ក្នុងការចរចាដែលកំពុងដំណើរការ ដោយសង្កត់ធ្ងន់ថា ការដោះស្រាយណាមួយ នឹងត្រូវសម្រេចបានតាមរយៈរដ្ឋលីបង់ មិនមែនដោយខាត​បង់​របស់ប្រទេស​នោះឡើយ​។ខណៈពេលកំពុងទទួលគណៈប្រតិភូ​ថ្នាក់​ដឹកនាំសាសនា​ជាន់ខ្ពស់​នៃ​វិហារ​កាតូលិក​ Maronite មកពីក្រៅប្រទេស លោក Aoun បាននិយាយថា៖ «ការធានាដែលយើងទទួលបាន និងអ្វីដែលយើងទទូច គឺថា លីបង់មានផ្លូវឯករាជ្យផ្ទាល់ខ្លួន​ ក្នុងដំណើរ​ការចរចា»។យោងតាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យ​ប្រធានាធិបតីលីបង់ លោកបានបន្តថា ទីក្រុងបេរូត «ពិតជាគាំទ្របទឈប់បាញ់ និងប្រទេសណាមួយដែលជួយយើង ក្នុង​នោះ​រួមទាំងអ៊ីរ៉ង់ផងដែរ»។លោក Aoun បានបន្ថែមថា៖ «រដ្ឋលីបង់កំពុងធ្វើការចរចា ហើយប្រទេស​នេះ​មានអធិបតេយ្យភាព ក្នុងការសម្រេចចិត្តរបស់ខ្លួន។ គ្មាននរណាម្នាក់ជំនួសតំណែងរបស់ប្រទេស​នេះ​បាន​ឡើយ​ ហើយការដោះស្រាយណាមួយ នឹងធ្វើឡើងតាមរយៈប្រទេសលីបង់ មិនមែនដោយការ​ខាតបង់​របស់ប្រទេស​នោះ​ទេ»។គួរបញ្ជាក់​ថា បើ​យោងតាមតួលេខផ្លូវការ បាន​ឲ្យ​ដឹង​ថា សង្គ្រាម​របស់​អ៊ីស្រាអែលដែលបានចាប់​ផ្ដើម​លើ​ប្រទេសលីបង់ចាប់តាំងពីថ្ងៃទី២ ខែមីនា បានបណ្តាលឲ្យ​មនុស្សរាប់ពាន់នាក់ស្លាប់ និងរបួស និង​ជាង ១លាននាក់ត្រូវបាន​ផ្លាស់ទីលំនៅ៕

មេដឹកនាំអាស៊ានធ្វើដំណើរទៅដល់ទីក្រុង Kazan ដើម្បីចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន

2026/06/17 08:24:22 pm        20
នៅថ្ងៃពុធនេះ មេដឹកនាំអាស៊ានបានចាប់ផ្តើមធ្វើដំណើរទៅដល់ទីក្រុង Kazan របស់រុស្ស៊ី ជាទីដែលរៀបចំវេទិការុស្ស៊ី-អាស៊ាន រយៈពេល ៣ថ្ងៃ ។កិចចប្រជុំកំពូលនេះ ធ្វើម្ចាស់ផ្ទះដោយប្រធានាធិបតីរុស្ស៊ីលោកVladimir Putin នៅថ្ងៃទី ១៧-១៩ខែមិថុនា ។ព្រះចៅស៊ូតង់ HassanalBolkiah របស់ប៊្រុយណេ ប្រធានាធិបតីហ្វីលីពីនលោក FerdinandRomualde Marcos នាយរកដ្ឋមន្រ្តីម៉ាឡេស៊ីលោក Anwar Ibrahim នាយករដ្ឋមន្រ្តីថៃលោក Anutin Charnvirakul នាយករដ្ឋមន្រ្តីសិង្ហបុរីលោកLawrence Wong នាយករដ្ឋមន្រ្តីវៀតណាមលោក Le MinhHung និងនាយករដ្ឋមន្រ្តីទីម័រឡេស្តេលោក Xanana Gusmão ស្ថិតនៅក្នុងចំណោមមេដឹកនាំដែលចូលរួមវេទិកាមួយនេះ ។សូមបញ្ជាកថា ប្លុកអាស៊ានបានរក្សាទំនាក់ទំនងជាមួយទីក្រុងមូស្គូ ក្នុងនាមជាដៃគូសន្ទនានិងចូលរួមជាមួយក្រុមមន្រ្តីរុស្ស៊ី នៅជំនួបកម្រិតកំពូលប្រចាំឆ្នាំ ។កិច្ចប្រជុំកំពូលនៅទីក្រុង Kazan នេះដែរ នឹងក្លាយជាខួបលើកទី ៣៥នៃទំនាក់ទំនងរុស្ស៊ី-អាស៊ាន ៕

បារាំងប្រកាសហាមឃាត់ការប្រើប្រាស់ទូរស័ព្ទដៃ នៅក្នុងសាលាវិទ្យាល័យ ចាប់ពីខែកញ្ញា

2026/06/17 08:23:54 pm        15
រដ្ឋមន្ត្រីក្រសួងអប់រំបារាំង លោក Edouard Geffray បានប្រកាសនៅ​ថ្ងៃពុធ (ទី១៧ ខែមិថុនា ឆ្នាំ២០២៦) នេះថា ទូរស័ព្ទដៃនឹងត្រូវបានហាមឃាត់ នៅក្នុងសាលាវិទ្យាល័យ ចាប់ពីថ្ងៃទី១ ខែកញ្ញាតទៅ​។លោក Geffray បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ​ Franceinfo ថា ច្បាប់ហាមឃាត់ប្រើ​ទូរស័ព្ទចល័តនេះ នឹងត្រូវបានផ្សាយ​ជាសាធារណៈ នៅរដូវក្តៅ ដែលនាំឲ្យ​ការអនុវត្តចាប់ផ្តើមនៅខែកញ្ញា។លោកបានបញ្ជាក់​ថា៖ «វានឹង​ត្រូវបាន​អនុវត្ត​នៅ​ថ្ងៃទី១ ខែកញ្ញា ពីព្រោះច្បាប់នេះ ទំនងជានឹងត្រូវបានផ្សាយ​ នៅរដូវក្តៅ។ ខ្ញុំក៏នឹងផ្ញើគោលការណ៍ណែនាំមួយចំនួនទៅកាន់នាយកសាលាឆាប់ៗនេះផងដែរ ដើម្បីឲ្យ​ពួកគេអាចអនុវត្តវាបាន។ ខ្ញុំចាត់ទុកថា នេះជាអ្វីដែលសំខាន់ខ្លាំងណាស់ សម្រាប់សិស្ស​របស់យើង»។ជាមួយគ្នា​នេះ ប្រទេសបារាំងក៏កំពុងពិចារណាហាមឃាត់ប្រើ​ប្រាស់​បណ្ដាញ​សង្គមផង​ដែរ សម្រាប់អនីតិជនអាយុក្រោម ១៥ឆ្នាំ ដែលលោក Geffray បាននិយាយថា នៅតែរង់ចាំការអនុម័ត។គួរ​បញ្ជាក់​ថា បណ្ដា​ប្រទេសអឺរ៉ុបកាន់តែច្រើនឡើងៗ រួមទាំងបារាំងផង​ដែរ​ បានចាត់វិធានការដំបូង ឬបានបង្ហាញការគាំទ្រ ចំពោះការហាមឃាត់ការប្រើប្រាស់បណ្ដាញ​សង្គម សម្រាប់កុមារ ក្រោមអាយុដែល​បាន​កំណត់​​៕

លោក Trump ៖ គ្មាននរណាម្នាក់ រួមទាំងលោក Obama មិនអាចបង្កើតកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់បានទេ

2026/06/17 08:23:28 pm        29
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយនៅថ្ងៃពុធនេះថា គ្មាននរណាម្នាក់ ប៉ុន្តែមានតែរូបលោកម្នាក់គត់ ដែលអាចបង្កើតកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់បាន ។ថ្លែងនៅក្នុងជំនួបទ្វេភាគីជាមួយប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-Sisi លោក Trump និយាយពីវិធីដែលអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Barack Obama ចំណាយប្រាក់រាប់ពាន់លានដុល្លារលើអ៊ីរ៉ង់ ហើយនៅតែពុំបានជោគជ័យដដែល ។លោកថា មនុស្សរាប់រយនាក់ បានឲ្យប្រាក់ពួកគេរាប់ពាន់លានដុល្លារ ប៉ុន្តែលោកឲ្យប្រាក់ ១,៧ពាន់លានដុល្លារ ប្រាក់ពីធនាគារលើយន្តហោះ Boeing 757 និងហោះទៅកាន់ប្រទេសអ៊ីរ៉ង់ ។លោក Trump និយាយដែរថា កិច្ចព្រមព្រៀងបទឈប់បាញ់ឈានដល់ជាមួយអ៊ីរ៉ង់ក្នុងសប្តាហ៍នេះ មិនទាន់ផ្តាច់ព្រ័ត្រនោះទេ ហើយលោកអាចនឹងទម្លាក់គ្រាប់បែកឡើងវិញ បើសិនជាលោកមិនចូលចិត្ត ។លោកនិយាយថា កិច្ចព្រមព្រៀងដែលបានស្នើឡើង ដើម្បីបញ្ចប់ជម្លោះ នៅតំបន់មជ្ឈិមបូព៌ា ដែលត្រូវបានកំណត់ឲ្យជាផ្លូវការក្នុងពិធីចុះហត្ថលេខា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសនាថ្ងៃសុក្រខាងមុខនេះ មិនមែនផ្តាច់ព្រ័ត្រទេ ។នៅឯកិច្ចប្រជុំកំពូលក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ G7 ស្ថិតក្នុងទីក្រុង Evian របស់ប្រទេសបារាំង ប្រធានាធិបតីអាមេរិករូបនេះ បានបញ្ជាក់ថា វាគឺជាអនុស្សរណៈនៃការយោគយល់គ្នា ហើយប្រសិនបើខ្ញុំមិនពេញចិត្តវាទេនោះ ពួកយើងនឹងត្រឡប់ទៅបាញ់ប្រហារពួកគេវិញ ដោយការទម្លាក់គ្រាប់បែកលើពួកគេ ។ លោកមិនចូលចិត្តឡើយ ប្រសិនបើពួកគេមិនអនុវត្តតាមលក្ខខណ្ឌ ហើយពួកយើងនឹងត្រឡប់ទៅទម្លាក់គ្រាប់បែកលើពួកគេវិញ ៕

ក្រុមឧទ្ទាមកូឡុំប៊ីស្វាគមន៍កិច្ចប្រជុំជាមួយប្រធានាធិបតីថ្មី តែពួកគេក៏អាចរស់រានពីការវាយប្រហារយោធាដែរ

2026/06/17 08:23:05 pm        14
មេបញ្ជាការមួយរូបរបស់រណសិរ្សនៅក្នុងក្រុមមួយនេះ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅក្នុងព្រៃជ្រៅ ស្ថិតនៅតំបន់ភាគពាយ័ព្យប្រទេសកូឡុំប៊ីថា កងទ័ពរំដោះជាតិកូឡុំប៊ី(ELN) ចង់ស្វែងរកសន្តិភាពជាមួយនរណាម្នាក់ដែលត្រូវបានជ្រើសរើសជាប្រធានាធិបតីបន្ទាប់របស់ប្រទេសមួយនេះ នៅថ្ងៃអាទិត្យខាងមុខ ប៉ុន្តែពួកគេមានជំនឿចិត្តផងដែរថា ពួកគេអាចរស់រានពីការវាយប្រហារថ្មីរបស់យោធា ដែលបានសន្យាដោយក្រុមស្តាំនិយម ។ កូឡុំប៊ី នឹងជ្រើសរើសអ្នកបន្តវេនពីប្រធានាធិបតីឆ្វេងនិយមលោក Gustavo Petro ដែលបានព្យាយាម តែពុំបានជោគជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាមួយក្រុមប្រដាប់អាវុធ អំឡុងអាណត្តិរបស់លោក ។សម្ព័ន្ធមិត្តរបស់លោក Petro គឺលោក Ivan Cepeda សន្យាបន្តជំរុញកិច្ចសន្ទនា ដើម្បីបញ្ចប់ជម្លោះផ្ទៃក្នុងអស់រយៈពេលជាង ៦ឆ្នាំនៅកូឡុំប៊ី ប៉ុន្តែរូបលោកកំពុងដើរដេញតាមនៅក្នុងការស្ទង់មតិ ពីក្រោយលោកមេធាវីស្តាំនិយម Abelardo De La Espriella ដែលសន្យាបង្ក្រាបក្រុមប្រដាប់អាវុធខុសច្បាប់ ដូចជាក្រុមឧទ្ទាម ELN ។សូមបញ្ជាក់ថា ក្រុមឧទ្ទាម ELN ដែលមានសមាជិកជាង ៦ពាន់នាក់ រវាងយុទ្ធជនប្រដាប់អាវុធ និងក្រុមអ្នកគាំទ្រមិនប្រដាប់អាវុធ បានរៀបចំកិច្ចប្រជុំសន្តិភាពជាមួយរដ្ឋាភិបាលជាច្រើនលើកច្រើនសារ ចាប់តាំងពីឆ្នាំ ១៩៩១រហូតមក ប៉ុន្តែពួកគេពុំអាចឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ ដោយសារ គោលជំហរដ៏ម៉ឹងម៉ាត់របស់ពួកគេ ៕

កោះតៃវ៉ាន់អះអាងថា កេនយ៉ាងរារាំងខ្លួនមិនឲ្យចូលរួមសន្និសីទដោយសារសម្ពាធពីចិន

2026/06/17 08:22:36 pm        31
មន្រ្តីជាន់ខ្ពស់មួយរូបនិយាយនៅថ្ងៃពុធនេះថា កោះតៃវ៉ាន់បានតវ៉ាចំពោះអ្វីដែលពួកគេនិយាយថា គឹជាការពុំរួមបញ្ចូលក្នុងសន្និសីទមហាសមុទ្រអន្តរជាតិនៅកេនយ៉ា ក្រោយក្រុមអ្នករៀបចំព្រឹត្តការណ៍ ស្ថិតក្រោមសម្ពាធពីចិន រារាំងការចូលរួមរបស់ពួកគេ បើទោះបីជាមានការអញ្ជើញមុននេះ ហើយនិងការទូទាត់ ដើម្បីរៀបចំពិព័រណ៍ក៏ដោយ ។អំឡុងសន្និសីទសារព័ត៌មាននៅទីក្រុងតៃប៉ិ ប្រធានអាជ្ញាធរការបរទេសកោះតៃវ៉ាន់លោក Lin Chia-lung និយាយថា កេនយ៉ា បានរារាំងការចូលរួមរបស់ខ្លួននៅ “សន្និសីទមហាសមុទ្ររបស់ពួកយើង(OOC)” ក្រោមសម្ពាធពីទីក្រុងប៉េកាំង ។លោក Linបន្តថា ចំណាត់ការបែបនេះ គឺជាលំអានធំទូលាយនៃសម្ពាធរបស់ទីក្រុងប៉េកាំងលើប្រទេសដទៃឲ្យបញ្ឈប់សកម្មភាពជាមួយកោះគ្រប់គ្រងដោយខ្លួនឯងមួយនេះ ។លោកបានចាត់ទុកឧបទ្ទេវហេតុនេះថា ជាគំរូមួយនៃសង្រ្គាមកូនកាត់របស់ចិន រួមបញ្ចូលទាំងតាក់ទិកស្របច្បាប់ ទស្សនៈសាធារណៈ និងតាក់ទិកផ្លូវចិត្ត ដើម្បីធ្វើឲ្យកោះតៃវ៉ាន់ឯកាលើឆាកអន្តរជាតិ ហើយទីក្រុងតៃប៉ិក នឹងស្វែងរកការគាំទ្រពីដៃគូដឹងចិត្ត ដើម្បីការពារការមិនរូមបញ្ចូលស្រដៀងគ្នានេះនៅពេលអនាគត ។អាជ្ញាធរការបរទេសកោះតៃវ៉ាន់ និយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារថា ប្រតិភូរបស់ខ្លួនដែលអញ្ជើញដោយកេនយ៉ាឲ្យចូលរួមព្រឹត្តការណ៍ មុនសន្និសីទ OOC នៅទីក្រុង Mombasa ត្រូវបានបដិសេធន៍ពុំឲ្យចូលរួម ក្រោយក្រុមអ្នករៀបចំបដិសេធន៍មិនទទួលស្គាល់លិខិតឆ្លងដែនកោះតៃវ៉ាន់ ៕

សំណុំផ្សែងនៅតែបន្តឃើញមាននៅតំបន់ភាគខាងត្បូងលីបង់ បើទោះបីជាមានកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់

2026/06/17 08:22:02 pm        17
សំណុំផ្សែងពណ៌ខ្មៅ ត្រូវបានគេមើលឃើញពីលើតំបន់ Beaufort Ridge នៅភាគខាងត្បូងប្រទេសលីបង់នាថ្ងៃពុធនេះ បើទោះបីជារឿងរ៉ាវលម្អិតនៃកិច្ចព្រមព្រៀងបណ្តោះអាសន្នរវាងសហដ្ឋអាមេរិក និងអ៊ីរ៉ង់ បែកធ្លាយមុនពេលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់បញ្ចេញជាផ្លូវការក៏ដោយ ។កិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-អ៊ីរ៉ង់ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមកិច្ចចរចាឆ្ពោះទៅរកការដោះស្រាយផ្តាច់ព្រ័ត្រ ដើម្បីបញ្ចប់សង្រ្គាមដែលបានសម្លាប់មនុស្សជាង ៧ពាន់នាក់ ភាគច្រើននៃពួកគេ បានស្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ និងប្រទេសលីបង់ ។ខណៈពេលនោះដែរ អ្នកនាំពាក្យអង្គការសហប្រជាជាតិ(UN)លោក Stephane Dujarric និយាយថា ក្រុមថែរក្សាសន្តិភាព UNIFIL ក្នុងប្រទេសលីបង់ កំពុងបន្តតាមដានអំពើហិង្សា និងការវាយប្រហារគ្នាទៅវិញទៅមក នៅតំបន់ប្រតិបត្តិការរបស់ពួកគេ ប៉ុន្តែការកើនឡើងភាពតានតឹង បានថមថយច្រើន ចាប់តាំងពីចុងសប្តាហ៍រហូតមក ។ស្របពេលបេសកកម្មមួយនេះ នៅតែរកឃើញការបំពានដែនអាកាសពីសំណាក់អ៊ីស្រាអែល ហើយនិងការវាយប្រហារកាំជ្រួចផ្លោងលើកងកម្លាំងការពារអ៊ីស្រាអែល លោក Dujarric និយាយថា អំពើហិង្សា បានធ្លាក់ចុះយ៉ាងឆាប់រហ័ស ។អ៊ីរ៉ង់និយាយថា បទឈប់បាញ់នេះ ត្រូវតែបញ្ចប់ផងដែរអរិភាពនៅលីបង់ ហើយកិច្ចព្រមព្រៀងអចិន្រ្តៃយ៍ ត្រូវតែនាំឲ្យមានការដកទ័ពរបស់អ៊ីស្រាអែលចេញពីតំបន់ភាគខាងត្បូងប្រទេសមួយនេះ ៕

នាយករដ្ឋមន្រ្តីប៉ូឡូញ៖ ការបាញ់ប្រហារវិចិត្រកររុស្ស៊ី ទំនងផ្តើមចេញពីរឿងនយោបាយ

2026/06/17 08:21:38 pm        48
នាយករដ្ឋមន្រ្តីប៉ូឡូញលោក Donald Tusk និយាយនៅថ្ងៃពុធនេះថា ការបាញ់ប្រហារស្លាប់មនុស្សនៅតំបន់ភាគកើតប៉ូឡូញលើវិចិត្រកររុស្ស៊ីដែលល្បីសម្រាប់គំនូរបែបចំអកលោកប្រធានាធិបតីរុស្ស៊ី Vladimir Putinនោះ ទំនងផ្តើមចេញពីរឿងនយោបាយ ។លោក Tusk និយាយពីឃាតកម្មលើរូបលោក Semyon Skrepetsky ដែលមានឈ្មោះពិត Robert Kuzovkov ថា ការចង្អុរបង្ហាញទាំងអស់ នេះគឺជាឃាតកម្មនយោបាយ ។លោកបន្តថា ប្រសិនបើវាត្រូវបានបញ្ជាដោយប្រទេសរុស្ស៊ីពិតមែន វាគឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយជាមួយវិមាត្រអន្តរជាតិ ។យោងតាមការអះអាងរបស់ក្រុមមន្រ្តីប៉ូឡូញ បានឲ្យដឹងថា លោក Skrepetsky ត្រូវបានគេបាញ់ប្រហារ ៣គ្រាប់ កាលពីព្រឹកថ្ងៃចន្ទ ដោយខ្មាន់កាំភ្លើងគ្មានអត្តសញ្ញាណម្នាក់ ។ពួកគេបន្តថា ពេលដែលវិចិត្រកររូបនេះដួលលើដី ខ្មាន់កាំភ្លើងខិតមកជិតរូបគាត់ រួចបាញ់ប្រហារ ២គ្រាប់បន្ថែមទៀត ។រដ្ឋាភិបាលប៉ូឡូញនិយាយថា ពួកគេបានផ្តល់ការការពារដល់លោក Skrepetsky តែរូបលោកបដិសេធន៍មិនព្រមទទួលយក ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM
កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
06/26/2026 08:06 PM
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
06/26/2026 08:06 PM
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
06/26/2026 08:06 PM
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
06/26/2026 08:06 PM
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន
06/26/2026 08:06 PM
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
06/26/2026 08:06 PM
រញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ វាយប្រហារកោះ នៅ​ភាគខាងត្បូងនៃ​ប្រទេស​ហ្វីលីពីន
06/26/2026 08:06 PM
UN ជំរុញឲ្យមានសេចក្តីថ្លៃថ្នូរសម្រាប់ជនអន្តោប្រវេសន៍ ក្រោយតុលាការអាមេរិកសម្រេចលើជនអន្តោប្រវេសន៍ហៃទី និងស៊ីរី
06/26/2026 08:06 PM
អ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណ នៅ​ទីក្រុងរបស់​លីបង់ ដោយបញ្ជាឲ្យ​ប្រជាជនចាកចេញ
06/26/2026 08:06 PM