កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន

ព័ត៌មានអន្តរជាតិ

ស្លូវ៉ាគីប្រញាប់ប្រញាល់ប្រមូលផលគ្រាប់ធុញ្ញជាតិមុនរដូវ ដោយសារក្តីកង្វល់ពីគ្រោះរាំងស្ងួត

2026/06/17 08:21:13 pm        14
នៅក្នុងចម្ការស្ថិតនៅក្រៅទីក្រុង Velky Grob ភាគនិរតីប្រទេសស្លូវ៉ាគី ការប្រមូលផលបានចាប់ផ្តើមមុនរដូវ ស្របពេលដែលប្រជាកសិករ និងក្រុមអ្នកជំនាញកសិកម្ម ព្រួយបារម្ភពីផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត ។ប្រជាកសិករនៅតំបន់ភាគខាងត្បូងស្លូវ៉ាគី បានចាប់ផ្តើមប្រមូលផលដំណាំរបស់ពួកគេឆាប់រហ័សបំផុត ស្របពេលដែលគ្រោះរាំងស្ងួត អាចនឹងកាត់បន្ថយទិន្នផលរបស់ពួកគេ ។លោក Tomas Paska មកពីក្រុមហ៊ុនកសិកម្ម Macaj និយាយថា រដូវរងាមិនសូវត្រជាក់ខ្លាំង បានបង្កើនការរំពឹងទុកចំពោះការប្រមូលផលបានច្រើន ប៉ុន្តែខែមេសា និងខែឧសភាស្ងួតក្តៅខ្លាំង មានន័យថា ទិន្នផលនឹងត្រូវកាត់បន្ថយសម្រាប់ដំណាំដែលដាំដុះលើដីមិនសូវមានជីជាតិ ។លោកថា មាននូវការប្រមូលផលបានច្រើនគួរសមនៅលើចម្ការស្រោចស្រព ប៉ុន្តែដំណាំដែលពុំបានស្រោចស្រព ឬខ្វះជីជាតិ ពេលសីតុណ្ហភាពខ្ពស់ នឹងនាំឲ្យមានការកាត់បន្ថយយ៉ាងឆាប់រហ័សលើទំហំគ្រាប់ធុញ្ញជាតិ ។នៅទូទាំងតំបន់អឺរ៉ុប ជាទីដែលបម្រែបម្រួសអាកាសធាតុ កំពុងវាយប្រហារជាងតំបន់ណាណាទាំងអស់របស់ពិភពលោកនោះ កាលបរិច្ឆេតប្រមូលផលគ្រាប់ធុញ្ញជាតិ ត្រូវបានប្រញាប់ប្រញាល់ធ្វើឡើង មុនរដូវ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បង្ខំឲ្យប្រជាកសិករផ្លាស់ប្តូរពូជដំណាំមួយចំនួន និងសាបព្រួសនៅពេលខុសៗគ្នា ៕

ចិនសន្យាផ្តល់ជំនួយមនុស្សធម៌ដល់អ៊ីរ៉ង់ និងលីបង់ ខណៈភាគីសង្រ្គាមងាកទៅរកការបញ្ចប់ជម្លោះ

2026/06/17 08:20:47 pm        37
ចិនបានប្រកាសនៅថ្ងៃពុធនេះថា ពួកគេនឹងផ្តល់ជំនួយមនុស្សធម៌ដល់អ៊ីរ៉ង់ និងលីបង់ ខណៈសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ងាកទៅរកការបញ្ចប់សង្រ្គាមរបស់ពួកគេ តាមរយៈការចុះហត្ថលេខាលកិច្ចព្រមព្រៀងនាពេលក្រោយក្នុងសប្តាហ៍នេះ ។អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងទីក្រុងប៉េកាំងថា ចិនមានក្តីក្រៀមក្រំជាខ្លាំងចំពោះគ្រោះមហន្តរាយមនុស្សធម៌ បណ្តាលមកពីជម្លោះអ៊ីរ៉ង់ និងការរីករាលដាលនៃជម្លោះក្នុងតំបន់ ។លោកបន្តថា គិតពីស្ថានភាពពិតប្រាកដនៅតាមប្រទេសពាក់ព័ន្ធ ចិនបានសម្រេចចិត្តផ្តល់ជំនួយមនុស្សធម៌ដល់អ៊ីរ៉ង់ និងលីបង់ ដើម្បីជួយឲ្យប្រជាពលរដ្ឋនៅទីនោះ ងើបឡើងវិញ និងកសាងជីវិតឡើងវិញ ក៏ដូចជាធ្វើឲ្យល្អប្រសើរឡើងសេដ្ឋកិច្ច និងការរស់នៅរបស់ពួកគេ ។សូមបញ្ជាក់ថា កិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-អ៊ីរ៉ង់ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមកិច្ចចរចាឆ្ពោះទៅរកការដោះស្រាយផ្តាច់ព្រ័ត្រ ដើម្បីបញ្ចប់សង្រ្គាមដែលបានសម្លាប់មនុស្សជាង ៧ពាន់នាក់ ភាគច្រើននៃពួកគេ បានស្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ និងប្រទេសលីបង់ ៕

IEA មើលឃើញការ​ងើប​​ឡើងវិញបន្តិចម្ដងៗ នៅ​ច្រកសមុទ្រ Hormuz ដោយដល់កម្រិត​អតិរេក នៅឆ្នាំ២០២៧

2026/06/17 08:01:37 pm        49
ក្នុងរបាយការណ៍ទីផ្សារប្រេងប្រចាំខែរបស់ខ្លួន នាថ្ងៃពុធ (ទី១៧ ខែមិថុនា ឆ្នាំ២០២៦) នេះ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឲ្យ​ដឹង​ថា ទីផ្សារប្រេងពិភពលោក នឹងងើបឡើងវិញបន្តិចម្តងៗ ពីការបិទច្រកសមុទ្រ Hormuz មុនពេលឈានដល់អតិរេកខ្លាំង នៅឆ្នាំ២០២៧។សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាមរយៈពេល ៣ខែ ដែលរួមមានការបើកច្រកសមុទ្រ Hormuz ឡើងវិញដោយ​អ៊ីរ៉ង់ ហើយ​អាមេរិកដក​ការបិទខ្ទប់​ផ្លូវទឹករបស់ខ្លួន ដោយ​អាចនាំមកនូវការបញ្ចប់នៃការរំខានដល់ការផ្គត់ផ្គង់ប្រេងដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រ ដែលបានបិទទិន្នផលប្រេងជាង ១៤​លានបារ៉ែល ក្នុងមួយថ្ងៃ នៅតំបន់​មជ្ឈិមបូព៌ា។​ នេះបើយោងតាម ​​IEA។ទីភ្នាក់ងារនេះ ដែលផ្តល់ដំបូន្មានដល់បណ្ដាប្រទេសឧស្សាហកម្ម បានបញ្ជាក់​ថា៖ «ប្រសិនបើកិច្ចព្រមព្រៀងនេះ មានប្រសិទ្ធភាព ការនាំចេញ និងផលិតកម្មពីឈូងសមុទ្រ គួរតែឃើញការងើបឡើងវិញបន្តិចម្តង​ៗ ជាពិសេសដោយសារតែការនាំចេញប្រេងរបស់អ៊ីរ៉ង់ អាចចាប់ផ្ដើម​ឡើងវិញបានយ៉ាងពេញលេញ នៅពេលដែលការបិទខ្ទប់​ផ្លូវទឹក​របស់សហរដ្ឋអាមេរិក ត្រូវបានដក​ចេញ​»។ជាមួយ​គ្នា​នេះ ​នៅក្នុងទស្សនវិស័យ​លើកដំបូងរបស់ខ្លួន នៅ​ឆ្នាំ២០២៧ IEA បានឲ្យ​ដឹង​បន្ថែម​ថា ទីផ្សារប្រេង នឹងចូលទៅដល់​បរិមាណ​ផ្គត់ផ្គង់លើសកម្រិតដ៏ច្រើន នៅឆ្នាំក្រោយ ដោយការផ្គត់ផ្គង់ប្រេងសកលនឹងកើនឡើង ៨លានបារ៉ែល ក្នុងមួយថ្ងៃ ហើយ​តម្រូវការកើនឡើងត្រឹមតែ ២លានបារ៉ែលប៉ុណ្ណោះ ក្នុងមួយថ្ងៃ៕

លោក Rutte៖ អាមេរិកមិនបាន​ «ផ្ដាច់​ខ្លួន» ពីសម្ព័ន្ធមិត្ត ទោះ​កាត់បន្ថយការប្តេជ្ញាចិត្តខ្លះនៅ​ណាតូក្ដី​

2026/06/17 07:47:51 pm        39
ប្រមុខ​អង្គការ​ណាតូ (NATO) លោក Mark Rutte បាននិយាយនៅ​ថ្ងៃពុធ (ទី១៧ ខែមិថុនា ឆ្នាំ២០២៦) នេះថា សហរដ្ឋអាមេរិកមិនបានផ្ដាច់ខ្លួន​ពីអឺរ៉ុបនោះឡើយ បើ​ទោះ​បី​ជា​ប្រកាសកាត់បន្ថយធនធាន​ដែលខ្លួនផ្តល់ជូនសម្ព័ន្ធមិត្តនេះ​ក៏ដោយ​។លោក Rutte បាននិយាយនៅមុនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិរបស់​អង្គការ​ណាតូថា៖ «ក្នុងករណីខ្លះ រឿងនេះ ត្រូវបានគេចាត់ទុកជាបញ្ហា ខណៈដែលសហរដ្ឋអាមេរិកកំពុងដកខ្លួនចេញពីសម្ព័ន្ធមិត្តរបស់ខ្លួន។ ប៉ុន្តែនោះមិនមែនជាការពិតឡើយ​»។ទីក្រុងវ៉ាស៊ីនតោនបានប្រាប់សម្ព័ន្ធមិត្តថា ខ្លួនកំពុងកាត់បន្ថយធនធាន​ដែលខ្លួនផ្ដល់​ដល់​មេបញ្ជាការរបស់​អង្គការ​ណាតូ ដើម្បី​ប្រើប្រាស់ ខណៈដែលខ្លួនរំពឹងថា បណ្ដា​ប្រទេសអឺរ៉ុបនឹងទទួលខុសត្រូវចម្បង ចំពោះការការពារធម្មតារបស់ពួកគេ។លោក Rutte បាននិយាយថា៖ «សហរដ្ឋអាមេរិកបានកែសម្រួលការសន្យារបស់ខ្លួន ចំពោះគំរូកងកម្លាំង នៅ​អង្គការ​ណាតូ​។ នេះមិនមែនពាក់​ព័ន្ធជា​ចម្បង​នឹង​កងកម្លាំង និងធន​ធាន​ស្ថិតនៅបច្ចុប្បន្ននោះទេ ប៉ុន្តែពាក់​ព័ន្ធ​នឹង​អ្នកណា នឹងធ្វើអ្វី ប្រសិនបើផែនការការពារជាតិរបស់យើង ត្រូវបានធ្វើឲ្យ​ដំណើរការ​»។ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ បានរាយការណ៍ថា ការកាត់បន្ថយនេះ រួមមានយន្តហោះចម្បាំង F-16 និង F-15 របស់សហរដ្ឋអាមេរិក ១ភាគ៣ ក្នុងចំណោមយន្តហោះចម្បាំងចំនួន ១៥០​គ្រឿងដែលត្រូវបានកំណត់ទុក សម្រាប់អង្គការ​ណាតូ បូករួមទាំងយន្តហោះចាក់ប្រេង និងយន្តហោះឈ្លបយកការណ៍ យន្តហោះទម្លាក់គ្រាប់បែក និងយាន​ដ្រូន​។ របាយការណ៍​ទាំងនោះ​ បានបន្ថែម​​ថា នាវាមុជទឹក​ ១​គ្រឿង​ ដែល​អាច​បាញ់​មីស៊ីលតម្រង់​គោល​ដៅ ​ក៏​កំពុង​ត្រូវ​បាន​ដកចេញ​ផង​ដែរ រួម​ជាមួយ​ក្រុម​នាវា​ផ្ទុក​យន្តហោះ​ ១ ​ក្នុង​ចំណោម​ ២​ក្រុម​៕

លោក Trump បញ្ជាក់​ថា ការទម្លាក់គ្រាប់បែក នឹង​មាន​​ភ្លាម​ៗ បើលោកមិនពេញ​ចិត្តកិច្ចព្រមព្រៀងជាមួយ​អ៊ីរ៉ង់

2026/06/17 07:24:14 pm        35
នាថ្ងៃពុធ (ទី១៧ ខែមិថុនា ឆ្នាំ២០២៦) នេះ នៅឯ​សន្និសីទនៃ​ប្រទេស​មាន​ឧស្សាហកម្ម​លូតលាស់​ទាំង៧ (G7) លោក Donald Trump បាននិយាយថា សហរដ្ឋអាមេរិកនឹង «ត្រឡប់ទៅទម្លាក់គ្រាប់បែកវិញភ្លាមៗ​» ប្រសិនបើលោកមិនពេញ​ចិត្តនឹង​កិច្ចព្រមព្រៀងជាមួយ​ប្រទេស​អ៊ីរ៉ង់។លោក Trump បាននិយាយថា កិច្ចព្រមព្រៀងដែលបានស្នើឡើង ដើម្បីបញ្ចប់ជម្លោះ នៅតំបន់​មជ្ឈិមបូព៌ា ដែលត្រូវបានកំណត់ឲ្យ​ជាផ្លូវការក្នុងពិធីចុះហត្ថលេខា នៅទីក្រុងហ្សឺណែវ ប្រទេស​ស្វីស​នា​ថ្ងៃសុក្រ គឺ «មិនមែនជាចុងក្រោយ» ទេ។នៅឯ​កិច្ចប្រជុំកំពូល ក្នុង​ទីក្រុង Evian របស់​ប្រទេសបារាំង ប្រធានាធិបតីអាមេរិករូប​នេះ បានបញ្ជាក់​ថា៖ «វាគឺ​ជាអនុស្សរណៈនៃការយោគយល់គ្នា ហើយប្រសិនបើខ្ញុំមិនពេញ​ចិត្តវាទេនោះ​ យើងនឹងត្រឡប់ទៅបាញ់ប្រហារពួកគេវិញ ដោយការ​ទម្លាក់គ្រាប់បែកលើ​ពួក​គេ​។ ខ្ញុំមិនចូល​ចិត្តឡើយ​ ប្រសិនបើពួកគេមិនអនុវត្ត​តាម​លក្ខខណ្ឌ​។ យើងនឹងត្រឡប់ទៅទម្លាក់គ្រាប់បែកលើ​ពួកគេវិញ»។មេដឹកនាំមកពីក្រុមប្រទេសអ្នកមានទាំង៧ គឺសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ កាណាដា អ៊ីតាលី និងជប៉ុន កំពុងជួបជុំគ្នា នៅទីក្រុងតំបន់ភ្នំអាល់ សម្រាប់កិច្ចប្រជុំកំពូល ដោយមានតំណាងមកពីសហភាពអឺរ៉ុប និងអ៊ុយក្រែន ក៏ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានអញ្ជើញឲ្យ​ចូលរួមផងដែរ។ ជម្លោះនៅតំបន់​មជ្ឈិមបូព៌ា និងសង្គ្រាមនៅអ៊ុយក្រែន កំពុងគ្របដណ្ដប់លើរបៀបវារៈ នៅក្នុងព្រឹត្តិការណ៍នេះ៕

រុស្ស៊ីអះអាងថា ការជ្រៀតជ្រែករបស់លោកខាងលិច បានរំខាន​កិច្ចព្រមព្រៀងអ៊ីស្តង់ប៊ុលឆ្នាំ២០២២ ស្តីពីអ៊ុយក្រែន

2026/06/17 07:23:51 pm        26
លោក Sergey Shoygu លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានអះអាងនៅ​ថ្ងៃពុធ (ទី១៧ ខែមិថុនា ឆ្នាំ២០២៦) នេះ​ថា ការជ្រៀតជ្រែករបស់លោកខាងលិច បានរារាំងការអនុវត្តកិច្ចព្រមព្រៀងអ៊ីស្តង់ប៊ុលឆ្នាំ ២០២២ ស្តីពីអ៊ុយក្រែន ទោះបីជាមានកិច្ចប្រឹងប្រែង ពីរុស្ស៊ី និងទួរគី ដើម្បីបញ្ចប់ឲ្យ​បាន​សព្វគ្រប់​​ក៏ដោយ​។ដោយ​បាន​និយាយ​ អំឡុង​ពេលជួបជាមួយរដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan នៅទីក្រុងមូស្គូ លោក Shoygu បានលើក​ឡើង​ថា ទីក្រុង​មូស្គូ និងអង់ការ៉ា បានធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីរៀបចំកិច្ចព្រមព្រៀង និងបង្កើតលក្ខខណ្ឌចាំបាច់ សម្រាប់ការអនុវត្ត។លោក Shoygu បាននិយាយបន្ត​ថា៖ «នាពេលនោះ កិច្ចព្រមព្រៀងអ៊ីស្តង់ប៊ុល ត្រូវបានរៀបចំឡើងតាមរយៈកិច្ចប្រឹងប្រែងរួមគ្នា។ ប្រសិនបើមិនមែន ដោយសារ​ការជ្រៀតជ្រែករបស់លោកខាងលិចទេ យើងមានឱកាសគ្រប់យ៉ាង ដើម្បីបញ្ចប់ការងារនេះ»។ជាមួយ​គ្នា​នេះ លោក Shoygu ក៏បានចោទប្រកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres ផង​ដែរ​ថា មិនបានបំពេញកាតព្វកិច្ច ទាក់ទងនឹងគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិ នៅ​សមុទ្រខ្មៅ។ដោយសំដៅទៅលើ UN និងលោក Guterres លោក Shoygu បាននិយាយថា៖ «ប្រទេស​រុស្ស៊ី និងទួរគី បានបំពេញកាតព្វកិច្ចរបស់ខ្លួន​យ៉ាងពេញលេញ។ អ្នកចូលរួមតែមួយគត់ដែលមិនបានអនុវត្តការ​ប្ដេជ្ញាចិត្ត​ដែលខ្លួនបានអនុវត្ត គឺភាគីទី៣ នៃកិច្ចព្រមព្រៀងនេះ​»។មន្ត្រីរុស្ស៊ីរូប​នេះ​បានបញ្ជាក់ពីអ្វីដែលលោកបានពិពណ៌នាថា ជាប្រវត្តិសាស្ត្រនៃកិច្ចសហប្រតិបត្តិការប្រកបដោយផលិតភាព រវាងទីក្រុងមូស្គូ និងអង់ការ៉ា លើបញ្ហាជាច្រើន៕

លីទុយអានី និងអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការយាន​ដ្រូន​

2026/06/17 06:56:18 pm        58
យោងតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈលីទុយអានី LRT បាន​ឲ្យ​ដឹង​ថា ប្រទេសលីទុយអានី និងសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើលិខិតបង្ហាញ​ចេតនាមួយ កាលពីថ្ងៃអង្គារ (ទី១៦ ខែមិថុនា ឆ្នាំ២០២៦) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ស្ដីពី​យានដ្រូន និងប្រព័ន្ធប្រឆាំងយានដ្រូន​។កិច្ចព្រមព្រៀងនេះ ដែលបានចុះហត្ថលេខានៅទីក្រុងប៉ារីស ក្នុង​ប្រទេស​បារាំង ដោយក្រសួងការពារជាតិលីទុយអានី និងក្រសួងការពារជាតិសហរដ្ឋអាមេរិក គ្របដណ្តប់លើប្រព័ន្ធ និងបច្ចេកវិទ្យាយាន​ដ្រូន​ ដែលត្រូវបាន​ប្រើ ដើម្បីចាប់​ និងបន្សាបយានដ្រូន​។យោងតាមក្រសួង បាន​ឲ្យ​ដឹង​ថា​ ប្រទេសចំនួន ១៧ផ្សេងទៀត ក៏បានចូលរួមក្នុងគំនិតផ្តួចផ្តើមនេះផងដែរ​។ ក្រោមកិច្ចព្រមព្រៀងនេះ លីទុយអានី និងសហរដ្ឋអាមេរិក នឹងធ្វើការ ដើម្បីបង្ហាញ​បច្ចេកវិទ្យាដែលមានសក្តានុពល ពន្លឿនការអភិវឌ្ឍ និងការដាក់ពង្រាយ និងសម្របសម្រួលកិច្ចប្រឹងប្រែងលទ្ធកម្ម​។ជាមួយ​គ្នានេះ ប្រទេសទាំង២ ក៏មានគម្រោងធ្វើឲ្យ​ប្រសើរឡើងនូវសមត្ថភាព​អន្តរប្រតិបត្តិការ រវាងប្រព័ន្ធរបស់ពួកគេ និងវាយតម្លៃស្តង់ដាររួម សម្រាប់ការបញ្ជូន និងដំណើរការទិន្នន័យឧបករណ៍ចាប់សញ្ញាយានដ្រូន​។ក្រសួងបានបន្ថែម​ថា កិច្ចព្រមព្រៀងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ចំពោះនវានុវត្តន៍​ការពារជាតិ និងការអនុម័តបច្ចេកវិទ្យាថ្មីៗឲ្យ​កាន់តែលឿន ខណៈពេលដែលលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ក្នុងការចែករំលែកជំនាញ ការស៊ើបការណ៍សម្ងាត់ពី​ការ​គំរាមកំហែង និងទិន្នន័យប្រតិបត្តិការ៕

ក្រុមហ៊ុន Tesla បើកមជ្ឈមណ្ឌលពិសោធន៍ថ្មីនៅទីក្រុង Hyderabad ប្រទេសឥណ្ឌា

2026/06/17 06:54:39 pm        50
នៅថ្ងៃពុធនេះ ក្រុមហ៊ុន Tesla បានបើកមជ្ឈមណ្ឌលពិសោធន៍ទី ៥របស់ខ្លួននៅទីក្រុងភាគខាងត្បូង Hyderabad ប្រទេសឥណ្ឌា ។ទិន្នន័យរដ្ឋាភិបាលបង្ហាញថា ក្រុមហ៊ុន Tesla បានលក់រថយន្តម៉ូដែល Y ត្រឹមតែ ៣៥០គ្រឿងប៉ុណ្ណោះ ចាប់តំាងពីការចែកចាយកាលពីខែកញ្ញា ឆ្នាំមុន ក្នុងនោះគូប្រជែងដូចជាក្រុមហ៊ុន BYD, Mercedes-Benz និងក្រុមហ៊ុន BMW លក់ដាច់ច្រើនជាងឆ្ងាយក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកមួយនេះ អំឡុងពេលតែមួយ ។ម៉ូដែល Y ទទួលរងពន្ធនាំចូលខ្ពស់រហូតដល់ ១០០ភាគរយ គឺជាកម្រិតមួយដែលប្រធានក្រុមហ៊ុនលោក Elon ⁠Musk បានរិះគន់ ដែលនេះមានន័យថា រថយន្តរបស់ក្រុមហ៊ុន Tesla មានតម្លៃខ្ពស់ខ្លាំងនៅប្រទេសឥណ្ឌា ជាងទីផ្សារណាណាទាំងអស់ ។ម៉ូដែល Y L ដែលបានអាចបើកបានចម្ងាយជាង ៦៨០គ.ម នឹងមានតម្លៃ ៦៦.០០០ដុល្លារ ក្នុង ១គ្រឿង ពោលគឺខ្ពស់ជាងម៉ូដែល Y បន្តិចដែលមានតម្លៃ ៦៤.០០០ដុល្លារ ក្នុង ១គ្រឿង ប៉ុន្តែនៅខ្ពស់ជាងទីផ្សារជាទីដែលរថយន្តភាគច្រើនមានតម្លៃក្រោម ២២.០០០ដុល្លារប៉ុណ្ណោះ ក្នុង ១គ្រឿង ៕

លោក Modi ព្រមានអំពី «កង្វះទំនុកចិត្ត» មុនពេលមានជំនួប​ទ្វេភាគី​ជាមួយលោក Trump

2026/06/17 06:52:55 pm        46
នាយករដ្ឋមន្ត្រីឥណ្ឌា លោក​ Narendra Modi និងប្រធានាធិបតីអាមេរិក លោក​ Donald Trump បានចាប់ដៃ និងញញឹមដាក់​គ្នា នៅខាងក្រៅកិច្ចប្រជុំកំពូលនៃ​ក្រុមប្រទេសធំៗ​ទាំង៧ (G7) នៅប្រទេសបារាំង មុនពេលមាន​កិច្ចប្រជុំទ្វេភាគីលើកដំបូងរបស់​ពួក​លោក ក្នុងរយៈពេល ១ឆ្នាំ។អ្វីដែលគួរឲ្យ​កត់សម្គាល់នោះ គឺថា មិន​មាន​ការឱបបែប​សត្វខ្លាឃ្មុំ​​របស់លោក Modi ដែលជាសញ្ញា​សម្គាល់​នៃ​កាយវិការ​រាក់ទាក់យ៉ាង​ស្និទ្ធស្នាល​របស់លោក ជាមួយមេដឹកនាំពិភពលោក។ ការស្វាគមន៍បែប​ញញើត​ញញើម​​នេះ បានឆ្លុះបញ្ចាំងពីទំនាក់ទំនងដែលបានស្ថិតនៅក្រោមសម្ពាធ ចាប់តាំងពីមាន​ការប្រឈមមុខដាក់គ្នាផ្នែកយោធារបស់ឥណ្ឌាជាមួយប៉ាគីស្ថាន ក្នុងឆ្នាំ២០២៥ និងវិធានការពន្ធរបស់លោក Trump។បើ​ទោះ​បី​ទំនាក់ទំនងបានបង្ហាញសញ្ញាមាន​ស្ថិរ​ភាព ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះក៏ដោយ ក៏​កត្តារំខាន​ធំ​ៗនៅតែមាន។ នៅក្នុងសុន្ទរកថាមួយ ស្តីពី «ការបង្កើតភាពជាដៃគូថ្មី និងការកសាងសាមគ្គីភាពអន្តរជាតិឡើងវិញ» នៅទីក្រុង​ Evian លោក Modi បានព្រមានអំពីឱនភាពទំនុកចិត្តកាន់តែខ្លាំងឡើង នៅក្នុងកិច្ចការពិភពលោក។ ការកត់សម្គាល់នេះ បានបន្លឺសំឡេងបន្ថែម នៅពេលដែលលោក​រៀបចំជួបជាមួយលោក Trump។កាល​ពី​ថ្ងៃអង្គារ (ទី១៦ ខែមិថុនា ឆ្នា២០២៦) លោក Modi បានប្រាប់កិច្ចប្រជុំកំពូលរបស់មេដឹកនាំពិភពលោក ក្នុង​នោះរួមមាន​ទាំងលោក Trump ផង​ដែរ​ថា៖ «ជារឿង​គួរ​សោក​ស្ដាយណាស់​ សព្វថ្ងៃនេះ ពិភពលោកមិនរងទុក្ខដោយសារកង្វះខាតធនធានទេ តែ​រងទុក្ខដោយសារកង្វះខាតទំនុកចិត្ត។ ហើយអនាគតនៃភាពជាដៃគូរបស់យើង អាស្រ័យលើការកសាងទំនុកចិត្តនេះឡើងវិញ»។គួរបញ្ជាក់ថា ទោះបីជាឥណ្ឌាមិនមែនជាសមាជិករបស់ក្រុម​ G7 ក៏ដោយ ក៏​ទីក្រុងញូវដេលីបានក្លាយជាភ្ញៀវជាញឹក​ញាប់​ នៅក្នុង​​កិច្ចប្រជុំកំពូលនេះ​ ដោយបានគូសបញ្ជាក់ពីទម្ងន់របស់ប្រទេស​នេះ​ដែលកំពុងកើនឡើង នៅក្នុងកិច្ចការសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយសកល៕

ក្រុមមន្រ្តីរដ្ឋ Texas ចេញការឃ្លាំមើលព្យុះត្រូពិក និងព្រមានពីទឹកជំនន់នៅតាមទីក្រុងតំបន់ឆ្នេរ

2026/06/17 06:50:30 pm        49
មន្ទីរព្យុះសង្ឃរាជាតិសហរដ្ឋអាមេរិក និយាយថា ព្យុះត្រូពិក ត្រូវបានគេរំពឹងថា នឹងកកើតឡើងនៅជិតតំបន់ឆ្នេររដ្ឋ Texas នៅថ្ងៃពុធនេះ ។ទីភ្នាក់ងារអាកាសធាតុមួយនេះ បានព្រមានពីភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ដ៏គំហក់ប្រកបដោយគ្រោះថ្នាក់ នៅតាមច្រករបៀងថាមពលដែលរួមទំាងរោងចក្រចម្រាញ់ប្រេងលើឆ្នេរ និងរោងចក្រខួងប្រេងជិតតំបន់ឆ្នេរផងដែរ ។សារព័ត៌មានសហរដ្ឋអាមេរិក រាយការណ៍ថា ភ្លៀងធ្លាក់កម្ពស់ជិត ៤សង់ទីម៉ែត្រ បានធ្លាក់នៅទីក្រុង Galveston ក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ គិតត្រឹមរសៀលថ្ងៃអង្គារ ។សូមបញ្ជាក់ថា ព្យុះត្រូពិកនេះ ស្ថិតនៅចម្ងាយប្រហែល ១០៥គ.មភាគនិរតីទីក្រុង Corpus Christi ស្ថិតក្នុងរដ្ឋ Texas ហើយវានឹងត្រូវគេដាក់ឈ្មោះថាព្យុះ Arthur បើសិនកម្លាំងវាកើនឡើង ដើម្បីក្លាយជាព្យុះសង្ឃរាអាត្លង់ទិកលើកដំបូងក្នុងឆ្នាំ ២០២៦ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM
កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
06/26/2026 08:06 PM
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
06/26/2026 08:06 PM
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
06/26/2026 08:06 PM
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
06/26/2026 08:06 PM
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន
06/26/2026 08:06 PM
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
06/26/2026 08:06 PM
រញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ វាយប្រហារកោះ នៅ​ភាគខាងត្បូងនៃ​ប្រទេស​ហ្វីលីពីន
06/26/2026 08:06 PM
UN ជំរុញឲ្យមានសេចក្តីថ្លៃថ្នូរសម្រាប់ជនអន្តោប្រវេសន៍ ក្រោយតុលាការអាមេរិកសម្រេចលើជនអន្តោប្រវេសន៍ហៃទី និងស៊ីរី
06/26/2026 08:06 PM
អ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណ នៅ​ទីក្រុងរបស់​លីបង់ ដោយបញ្ជាឲ្យ​ប្រជាជនចាកចេញ
06/26/2026 08:06 PM