កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន

ព័ត៌មានអន្តរជាតិ

មេដឹកនាំ G7ទាមទារឲ្យមានបទឈប់បាញ់នៅលីបង់ និងស្វាគមន៍កិច្ចព្រមព្រៀងសន្តិភាពអ៊ីរ៉ង់-អាមេរិក

2026/06/17 06:09:09 pm        39
នៅថ្ងៃពុធនេះ ក្រុមមេដឹកនាំប្រទេសមានឧស្សាហកម្មលូតលាស់ G7 បានទាមទារឲ្យមានបទឈប់បាញ់នៅប្រទេសលីបង់ ហើយពួកគេនិយាយថា ពួកគេនឹងធ្វើពិពិធកម្មផ្លូវផ្គត់ផ្គង់ថាមពល ដើម្បីកាត់បន្ថយការពឹងផ្អែកលើច្រកសមុទ្រ Hormuz ជាការឆ្លើយតបនឹងសង្រ្គាមអ៊ីរ៉ង់ ខណៈដែលពួកគេស្វាគមន៍កិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ដើម្បីបញ្ចប់ជម្លោះមួយនេះ ។ក្រុមមេដឹកនាំទាំងនេះ បានជួបគ្នានៅកិច្ចប្រជុំកំពូលក្នុងទីក្រុង Evian-les-Bains របស់ប្រទេសបារាំង ស្របពេលរឿងរ៉ាវលម្អិតនៃកិច្ចព្រមព្រៀងបទឈប់បាញ់សហរដ្ឋអាមេរិក-អ៊ីរ៉ង់ បានបែកធ្លាយពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ មុនបង្ហាញជាផ្លូវការនៅថ្ងៃសុក្រខាងមុខនេះ ក្នុងប្រទេសស្វីស ។កិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-អ៊ីរ៉ង់ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមកិច្ចចរចាឆ្ពោះទៅរកការដោះស្រាយផ្តាច់ព្រ័ត្រ ដើម្បីបញ្ចប់សង្រ្គាមដែលបានសម្លាប់មនុស្សជាង ៧ពាន់នាក់ ភាគច្រើននៃពួកគេ បានស្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ និងប្រទេសលីបង់ ។ក្រុមមេដឹកនាំនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកយើងចង់គូសបញ្ជាក់ពីតម្រូវការសម្រាប់កិច្ចចរចា ដើម្បីលើកឡើងពីការគំរាមកំហែងបង្កឡើងដោយអ៊ីរ៉ង់នៅក្នុងតំបន់ និងតំបន់ឯនាយ ហើយនិងធានាថា ពួកគេមិនអាចទទួលបានអាវុធនុយក្លេអ៊ែរនោះទេ ។ជំនួបកំពូលនេះ បានផ្តល់ឱកាសផងដែរដល់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដើម្បីបង្ហាញកិច្ចព្រមព្រៀងរបស់លោក ជាមួយអ៊ីរ៉ង់ដល់សម្ព័ន្ធមិត្តសំខាន់ៗរបស់ខ្លួន ដូចជាអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី និងជប៉ុន ៕

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងរុស្ស៊ី ជួបពិភាក្សាតាមទូរស័ព្ទ ផ្ដោតលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយអាមេរិក

2026/06/17 06:07:15 pm        30
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានមានការសន្ទនាតាមទូរស័ព្ទនៅរសៀលថ្ងៃពុធនេះ ដើម្បីពិភាក្សាអំពីអនុស្សរណៈនៃការយោគយល់គ្នា (MoU) របស់ទីក្រុងអ៊ីស្លាម៉ាបាដ រួមជាមួយនឹងបញ្ហាតំបន់ និងទ្វេភាគីមួយចំនួន។ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានគូសបញ្ជាក់ពីព័ត៌មានលម្អិតនៃអនុស្សរណៈ ដោយសង្កត់ធ្ងន់លើការទទួលខុសត្រូវរបស់សហរដ្ឋអាមេរិកទាក់ទងនឹងការអនុវត្តប្រការរបស់ខ្លួនឲ្យបានត្រឹមត្រូវ។ លោក Araghchi ក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ដ៏សំខាន់នៃការបញ្ឈប់ទាំងស្រុងនូវការឈ្លានពានរបស់របបអ៊ីស្រាអែលប្រឆាំងនឹងប្រទេសលីបង់ផងដែរ។ចំពោះលោកវិញ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានស្វាគមន៍ការបញ្ចប់អត្ថបទអនុស្សរណៈនៃការយោគយល់គ្នា ដោយបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងរបស់ទីក្រុងមូស្គូលើការអនុវត្តបទប្បញ្ញត្តិរបស់ខ្លួន។ដោយបញ្ជាក់ពីតម្រូវការសម្រាប់សហគមន៍អន្តរជាតិ និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងការគាំទ្រកិច្ចព្រមព្រៀងនេះ ប្រមុខការទូតទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការការទូតជាបន្តបន្ទាប់ក្នុងចំណោមប្រទេសក្នុងតំបន់ ដើម្បីធានា និងធ្វើឱ្យមានស្ថិរភាពសន្តិភាព។រដ្ឋមន្ត្រីទាំងពីរបានបញ្ចប់ការសន្ទនាដោយការផ្លាស់ប្តូរទស្សនៈលើទិដ្ឋភាពសំខាន់ៗនៃទំនាក់ទំនងទ្វេភាគី ដោយយល់ព្រមបន្តការតាមដានយ៉ាងដិតដល់លើបញ្ហាដែលបានលើកឡើងក្នុងអំឡុងពេលពិភាក្សារបស់លោកទាំងពីរ៕

កិច្ចប្រជុំកំពូលនៅទីក្រុងព្រុចសែល នឹងផ្តោតសំខាន់លើការចង់បានសមាជិកភាព EU របស់អ៊ុយក្រែន

2026/06/17 06:04:59 pm        25
ក្រុមមេដឹកនាំសហភាពអឺរ៉ុប(EU) នឹងជួបជុំគ្នាក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកនាថ្ងៃព្រហស្បតិ៍ស្អែកនេះ សម្រាប់កិច្ចប្រជុំកំពូលរយៈពេល ២ថ្ងៃ ស្តីពីការចង់បានសមាជិកភាព EU របស់អ៊ុយក្រែន ។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy នឹងចូលរួមកិច្ចពិភាក្សានេះ ស្របពេលដែលអ៊ុយក្រែន និងម៉ុលដាវី បានបើកជំពូជចរចាលើកដំបូងរបស់ខ្លួន សម្រាប់សមាជិកភាព EU ។ នៅថ្ងៃពុធនេះ ក្រុមមេដឹកនាំប្រទេសមានឧស្សាហកម្មលូតលាស់ G7 និយាយថា ពួកគេរួបរួមគ្នាដើម្បីគាំទ្រអ៊ុយក្រែន រួមទាំងបូរណភាពទឹកដីរបស់ពួកគេ ហើយពួកគេបានឯកភាពចំពោះការបង្កើនទណ្ឌកម្មលើរុស្ស៊ី ។កាលពីពេលកន្លងទៅ លោក Zelenskiy និយាយថា មាននូវសន្ទុះថ្មីសម្រាប់មាគ៌ាប្រទេសរបស់លោកឆ្ពោះទៅរកសមាជិកភាព EU ។ ថ្លែងនៅក្នុងសុន្ទរកថាជាវីដេអូនៅពេលល្ងាច លោក Zelenskiy និយាយថា សន្ទុះនេះ កើតចេញពីការបញ្ជាក់អះអាងរបស់ EU ថាពួកគេត្រៀមខ្លួនរួចរាល់ ក្នុងការបើកជុំចរចាចូលជាសមាជិកលើកដំបូង ។ លោកបន្តថា សង្រ្គាមកំពុងបន្តជាមួយរុស្ស៊ី បានឆ្លុះបញ្ចាំងពីការពឹងផ្អែកគ្នាទៅវិញទៅមករបស់អ៊ុយក្រែន និងអឺរ៉ុប ។ដោយឡែក ស្ថានភាពតំបន់មជ្ឈិមបូព៌ា នឹងស្ថិតលើរបៀបវារៈនៃកិច្ចប្រជុំកំពូលនៅទីក្រុងព្រុចសែលផងដែរ ក្នុងនោះកិច្ចពិភាក្សានឹងគ្រប់ដណ្តប់លើដំណើរវិវត្តន៍ចុងក្រោយនៅតំបន់ហ្កាហ្សា លីបង់ និងស្ថិរភាពក្នុងតំបន់ធំទូលាយ ៕

ប្រទេសចិនទាមទារឲ្យចក្រភពអង់គ្លេសលុបចោលទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនចិន

2026/06/17 05:57:27 pm        38
ប្រទេសចិនបានថ្កោលទោសទណ្ឌកម្មដែលដាក់ដោយចក្រភពអង់គ្លេសប្រឆាំងនឹងក្រុមហ៊ុនចិនជាច្រើន ជាផ្នែកមួយនៃកញ្ចប់នៃការរឹតបន្តឹងប្រឆាំងនឹងរុស្ស៊ី។ស្ថានទូតចិនប្រចាំចក្រភពអង់គ្លេសបាននិយាយថា៖«ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការដាក់ទណ្ឌកម្មឯកតោភាគីរបស់ចក្រភពអង់គ្លេស ដែលខ្វះមូលដ្ឋានណាមួយនៅក្នុងច្បាប់អន្តរជាតិ និងប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន។ យើងបានដាក់ពាក្យបណ្តឹងយ៉ាងម៉ឺងម៉ាត់ជំទាស់នឹងភាគីចក្រភពអង់គ្លេស»។បេសកកម្មការទូតនេះ បានសង្កត់ធ្ងន់ថា៖«ចំពោះវិបត្តិអ៊ុយក្រែន ប្រទេសចិនបានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចចរចាសន្តិភាព និងបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើការនាំចេញរបស់របរប្រើប្រាស់ដែលអាចប្រើប្រាស់បានទាំងស៊ីវិលនិងយោធា។ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការធម្មតារវាងប្រទេសចិន និងរុស្ស៊ីមិនគួរត្រូវបានរំខាន ឬប៉ះពាល់នោះទេ»។ស្ថានទូតបានបន្ថែមថា៖«ប្រទេសចិនជំរុញឲ្យភាគីចក្រភពអង់គ្លេសកែតម្រូវកំហុសរបស់ខ្លួនជាបន្ទាន់ និងលុបចោលទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនចិនដែលពាក់ព័ន្ធ។ ប្រទេសចិននឹងចាត់វិធានការចាំបាច់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិនយ៉ាងម៉ឺងម៉ាត់»។នៅថ្ងៃទី១៦ ខែមិថុនា អាជ្ញាធរនៃចក្រភពអង់គ្លេសបានពង្រីកបញ្ជីទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។ ក្រុមហ៊ុនចិនចំនួន ៤ បានរងផលប៉ះពាល់ដោយការរឹតបន្តឹង៕

កងទ័ពជើងទឹក IRGC បន្តទាមទារឲ្យនាវាសម្របសម្រួលជាមួយពួកគេ ទោះបីជាមានការដកការបិទផ្លូវរបស់អាមេរិកក៏ដោយ

2026/06/17 05:55:20 pm        41
អ្នកផ្សាយព័ត៌មានវិទ្យុ និងទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃអង្គារថា កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC អង្គភាពសម្រាំងនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់) បន្តទាមទារឲ្យនាវាដែលឆ្លងកាត់ច្រកសមុទ្រហ័រមូសសម្របសម្រួលជាមួយពួកគេ ទោះបីជាសហរដ្ឋអាមេរិក បានដកការបិទផ្លូវទឹករបស់ខ្លួនក៏ដោយ។ យោងតាមរបាយការណ៍ កងកម្លាំងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍ឥស្លាម នៅតែបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ថា នាវាទាំងអស់ដែលចង់ឆ្លងកាត់ច្រកសមុទ្រហ័រមូស គួរតែរក្សាការសម្របសម្រួលជាមួយកងទ័ពជើងទឹក IRGC។អ្នកផ្សាយព័ត៌មានអ៊ីរ៉ង់នោះ ក៏បាននិយាយផងដែរថា នាវាអ៊ីរ៉ង់ទាំងអស់ កំពុងឆ្លងកាត់ច្រកសមុទ្រ ហ័រមូស ដោយគ្មានការរារាំង ហើយមាននាវាដឹកប្រេងអ៊ីរ៉ង់ចំនួនបីគ្រឿង កំពុងស្ថិតនៅភាគខាងជើងនៃមហាសមុទ្រឥណ្ឌា ខណៈដែលនាវាពីរគ្រឿងទៀត បានធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែនៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់រួចហើយ។នាពេលមុននេះ តំណាងផ្លូវការរបស់សហរដ្ឋអាមេរិក អ៊ីរ៉ង់ និងប៉ាគីស្ថាន ដែលដើរតួជាអ្នកសម្របសម្រួល បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងមួយ ដែលត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខានៅទីក្រុងហ្សឺណែវ នាថ្ងៃទី១៩ ខែមិថុនានះ៕

នាយករដ្ឋមន្ត្រីកាណាដា ចាត់ទុក​កិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ថា ជា «ការ​ផ្លាស់ប្តូរស្ថានការណ៍​»

2026/06/17 05:52:55 pm        40
នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney កាលពីថ្ងៃអង្គារ (ទី១៦ ខែមិថុនា ឆ្នាំ២០២៦) បាននិយាយថា លោកបានឃើញកិច្ចព្រមព្រៀង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ហើយបានចាត់ទុក​វាថា ជា «ការ​ផ្លាស់​ប្តូរស្ថានការណ៍ទាំង​ស្រុង​»។នៅក្រៅកិច្ចប្រជុំកំពូលនៃ​ក្រុម​ប្រទេស​ធំៗទាំង៧ (G7) ក្នុង​ប្រទេសបារាំង លោក Carney បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CNN ថា៖ «ខ្ញុំត្រូវតែនិយាយថា វាលើសពីការរំពឹងទុករបស់ខ្ញុំ។ យើងពិតជារីករាយណាស់ជាមួយនឹងកិច្ចព្រមព្រៀងដែលត្រូវបានធ្វើឡើងនេះ​»។អនុស្សរណៈនៃការយោគយល់គ្នា (MOU) ត្រូវបានចុះហត្ថលេខា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ តាមប្រព័ន្ធអេឡិចត្រូនិក កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មក​ ដែលរួមមានការបញ្ចប់ប្រតិបត្តិការយោធា នៅគ្រប់សមរភូមិ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈពេលដែលកំពុងរៀបចំដំណាក់​កាល សម្រាប់ការចរចា ស្ដីពី​កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលភ្ជាប់ទៅនឹងការបន្ធូរបន្ថយទណ្ឌកម្ម។ ពិធីចុះហត្ថលេខាត្រូវបានគ្រោងទុកធ្វើឡើង​នៅ​ថ្ងៃទី១៩ ខែមិថុនា នៅប្រទេសស្វីស។នៅពេលត្រូវបាន​សួរថា តើប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហាញកិច្ចព្រមព្រៀងនេះដល់រូប​លោកដែរ ឬទេ លោក Carney បាននិយាយថា៖ «មែនហើយ ខ្ញុំបានឃើញកិច្ចព្រមព្រៀងនេះ​។ យើងមានប្រភពរបស់យើង ដូចអ្នកដែរ»។លោក Carney បានបន្ថែម​ថា៖ «វាគឺ​ជារយៈពេលសមហេតុផល សម្រាប់កិច្ចព្រមព្រៀងមួយ ដែលចូល​ជា​ធរមាន​។ វាគឺ​ជាការបញ្ឈប់អរិភាព។ វាគឺ​ជាបទឈប់បាញ់ សម្រាប់រយៈពេល ៦០ថ្ងៃ។ ដូច្នេះ ខ្ញុំគិតថា តាម​ទស្សនៈរបស់យើង វា​ត្រូវ​បាន​រៀប​ចំឡើង​យ៉ាង​ប្រុង​ប្រយ័ត្ន និង​យ៉ាង​ល្អ​​។ ជាថ្មីម្តងទៀត វា​ត្រូវ​បាន​រៀប​ចំឡើង​យ៉ាង​ប្រុង​ប្រយ័ត្ន និង​យ៉ាង​ល្អ​។ មែនហើយ ខ្ញុំពិតជាគិតថា វាគឺ​ជាការផ្លាស់ប្តូរស្ថានការណ៍​ទាំង​ស្រុង»៕

ហេសបូឡា៖ អ៊ីរ៉ង់នឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរទេ បើអ៊ីស្រាអែលបន្ត​វត្តមាន​នៅ​លីបង់

2026/06/17 05:41:36 pm        53
ក្រុម​ហេសបូឡាបានលើកឡើង​​កាលពីថ្ងៃអង្គារ (ទី១៦ ខែមិថុនា ឆ្នាំ២០២៦) ថា ខ្លួនជឿជាក់ថា អ៊ីរ៉ង់នឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរចុងក្រោយជាមួយទីក្រុងវ៉ាស៊ីនតោននោះ​ទេ ប្រសិន​បើ​អ៊ីស្រាអែលមិន​ដកកងកម្លាំង​ចេញពីប្រទេសលីបង់ ខណៈដែលអ្នកការទូតជាន់ខ្ពស់​របស់អ៊ីរ៉ង់ បាននិយាយថា ការ​បន្ត​មាន​វត្តមានកងទ័ពរបស់អ៊ីស្រាអែល នៅលីបង់ នឹងត្រូវបានចាត់ទុកថា ជាការរំលោភលើអនុស្សរណៈនៃការយោគយល់គ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។កងទ័ពអ៊ីស្រាអែលនៅតែកាន់កាប់ទឹកដីមួយផ្នែក នៅភាគខាងត្បូងលីបង់ ដែលពួកគេបានដណ្តើមបាន នៅក្នុងយុទ្ធនាការវាយប្រហារ​តាម​ផ្លូវអាកាស និងផ្លូវគោករយៈពេល ៣ខែ ប្រឆាំងនឹងក្រុម​ហេសបូឡា ដោយសង្គ្រាម​នេះ​បានចាប់ផ្តើមបន្ទាប់ពីក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ បានបាញ់ទៅអ៊ីស្រាអែល កាលពី​ថ្ងៃទី២ ខែមីនា ដើម្បីគាំទ្រទីក្រុងតេអេរ៉ង់។ការប្រយុទ្ធគ្នា នៅលីបង់ បានថយចុះយ៉ាង​ខ្លាំង បន្ទាប់ពីមាន​អនុស្សរណៈនៃការយោគយល់គ្នា រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ប៉ុន្តែមិនទាន់បានបញ្ឈប់ទាំងស្រុងនោះទេ ហើយអ៊ីស្រាអែល បានបញ្ជាក់​ថា កងទ័ពរបស់ខ្លួន​នឹងនៅតែស្ថិតនៅភាគខាងត្បូងនៃប្រទេសនេះ​។ក្រុម​ហេសបូឡាបានជំទាស់នឹងការបន្ត​កាន់កាប់របស់អ៊ីស្រាអែល។ កាលពីថ្ងៃអង្គារ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមនេះ បានឲ្យ​ដឹង​ថា ក្រុម​យល់ថា អ៊ីរ៉ង់នឹងទាមទារឲ្យ​អ៊ីស្រាអែលដកកង​កម្លាំង​ចេញ ជាផ្នែកមួយនៃកិច្ចចរចាជុំបន្ទាប់ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលគ្រោងនឹងចាប់ផ្តើមបន្ទាប់ពីភាគី​ទាំង២ ចុះហត្ថលេខាជាផ្លូវការ លើអនុស្សរណៈនៃការយោគយល់គ្នា នៅ​ថ្ងៃសុក្រខាងមុខនេះ។ កិច្ចពិភាក្សាទាំងនោះ ត្រូវបានកំណត់ ដើម្បីដោះស្រាយបញ្ហាលំបាកៗ ដូចជាអនាគតនៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាដើម​។ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុម​ហេសបូឡាបានប្រាប់សារព័ត៌មាន Reuters ​ថា៖ «យើងជឿថា នឹងមិនមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរនោះទេ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ប្រសិនបើអ៊ីស្រាអែលមិនដកកង​កម្លាំង​ចេញ»៕

រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី និងបារ៉ែន ពិភាក្សាអំពីការវិវត្តថ្មីៗ បន្ទាប់ពីមានអនុស្សរណៈនៃយោគយល់រវាងអាមេរិកនិងអ៊ីរ៉ង់

2026/06/17 05:39:02 pm        34
រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី និងបារ៉ែន បានបញ្ជាក់ជាថ្មីនូវចំណងមិត្តភាពជាបងប្អូនរបស់ប្រទេសពួកគេកាលពីថ្ងៃអង្គារ ដោយប្រទេសទាំងពីរ បានជួបប្រទះនឹងបញ្ហាប្រឈមសន្តិសុខក្នុងតំបន់ និងការវាយប្រហាររបស់អ៊ីរ៉ង់ ចាប់តាំងពីខែមីនាមក។លោក Ayman Safadi និងលោក Abdullatif bin Rashid Al-Zayani បានពិភាក្សាអំពីការវិត្តចុងក្រោយបំផុត និងផលប៉ះពាល់របស់ពួកវាចំពោះសន្តិភាព និងសន្តិសុខក្នុងតំបន់ និងអន្តរជាតិ។ យោងតាមទីភ្នាក់ងារសារព័ត៌មានហ្ស៊កដានី ការអំពាវនាវនេះ ក៏ផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការអារ៉ាប់ និងផលប្រយោជន៍របស់ប្រទេសទាំងពីរផងដែរ។អ៊ីរ៉ង់បានវាយប្រហារហ្ស៊កដានី និងបារ៉ែនកាលពីសប្តាហ៍មុន ដើម្បីសងសឹកចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក។ ប្រទេសទាំងពីរបានស្វាគមន៍ចំពោះអនុស្សរណៈនៃការយោគយល់នេះ ដែលបានប្រកាសនៅសប្តាហ៍នេះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលនឹងបើកផ្លូវសម្រាប់បទឈប់បាញ់ជាអចិន្ត្រៃយ៍ ការបើកច្រកសមុទ្រហ័រមូស និងការចរចាលម្អិតទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។ហ្ស៊កដានីបានពិពណ៌នាអំពីអនុស្សរណៈនៃការយោគយល់ថា ជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការស្តារស្ថិរភាព ក្នុងតំបន់ និងអន្តរជាតិឡើងវិញ ខណៈដែលបារ៉ែនបានសរសើរកិច្ចខិតខំប្រឹងប្រែងរបស់ប៉ាគីស្ថានក្នុងការសម្របសម្រួលអនុស្សរណៈនៃការយោគយល់នេះ៕

លោក Trump រិះគន់យុទ្ធសាស្ត្ររបស់អ៊ីស្រាអែល នៅលីបង់ និង​និយាយថា ជនស៊ីវិលស្លាប់ច្រើន​ណាស់​

2026/06/17 05:36:34 pm        66
ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃអង្គារ (ទី១៦ ខែមិថុនា ឆ្នាំ២០២៦) បានចេញការរិះគន់​ជាសាធារណៈដ៏កម្រមួយ ចំពោះយុទ្ធសាស្ត្រយោធារបស់អ៊ីស្រាអែល នៅប្រទេស​លីបង់ ដែលកំណត់គោលដៅលើក្រុម​សកម្មប្រយុទ្ធហេសបូឡា ដោយនិយាយថា វាគឺ​ជា​រឿង​មិនចាំបាច់ទាល់​តែសោះ​ ដែល​ត្រូវ​ទម្លាក់គ្រាប់បែកលើអគារផ្ទះល្វែងទាំងមូល ដើម្បីតាម​រក​ក្រុម​សកម្មប្រយុទ្ធ។ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ លោក Trump បានសម្តែងការមិនពេញចិត្ត ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល នៅទីក្រុងបេរូត ដោយ​លោកបានបញ្ជាក់​ថា អាចធ្វើឲ្យ​ខូចដល់កិច្ចព្រមព្រៀងសន្តិភាពរបស់លោកជាមួយអ៊ីរ៉ង់ ហើយ​លោក​បាននិយាយថា អ៊ីស្រាអែលបានប្រើពេល​យូរពេក​ហើយ ក្នុង​ការ​ប្រយុទ្ធជាមួយក្រុម​ហេសបូឡា ជាកងជីវពលរបស់​លីបង់ដែល​មានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់។អំឡុងពេល​និយាយ​នៅឯកិច្ចប្រជុំកំពូលនៃក្រុម​ប្រទេស​ទាំង​៧ ឬ G7 នៅ​ប្រទេសបារាំង លោក Trump បានសង្កត់ធ្ងន់​ថា៖ «មានមនុស្សច្រើនពេកហើយ​ដែល​ត្រូវបានសម្លាប់។ អ្នកមិនចាំបាច់កម្ទេចផ្ទះល្វែង រាល់ពេលដែលអ្នកកំពុងស្វែងរកនរណាម្នាក់ឡើយ​ ព្រោះមានមនុស្សជា​ច្រើនរស់​នៅក្នុងផ្ទះល្វែងទាំងនោះ ហើយពួកគេទាំងអស់ មិន​មែន​សុទ្ធតែជាសមាជិក​របស់ក្រុម​ហេសបូឡានោះទេ»។គួរបញ្ជាក់ថា ការត្អូញត្អែរបង្ហាញភាពមិន​ពេញចិត្ត​របស់លោក កើតឡើងក្នុង​ពេលដែលមានភាពតានតឹងកើនឡើងជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលនៅតែជាសម្ព័ន្ធមិត្តនយោបាយដ៏​សំខាន់ ទោះបីជាមានភាព​រកាំ​រកូសម្តងម្កាល រវាងមេដឹកនាំទាំង២ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះក៏ដោយ។តែយ៉ាង​ក្ដី ថ្មីៗនេះ ភាពតានតឹងកាន់តែលេចធ្លោឡើង​។ មន្ត្រីអ៊ីស្រាអែលកំពុងបង្ហាញការខកចិត្ត ដោយស្ងាត់ៗ អំពីកិច្ចព្រមព្រៀងដែលប្រធានាធិបតីទៅ​ពី​គណបក្ស​សាធារណរដ្ឋបានធ្វើជាមួយ​អ៊ីរ៉ង់ ខណៈពេលដែលលោក Trump កំពុងកាន់តែអស់​ភាព​អត់ធ្មត់​ខ្លាំងឡើងៗជាមួយលោក Netanyahu ជុំវិញការវាយប្រហាររបស់អ៊ីស្រាអែលទៅលើទីក្រុងបេរូត ដែលបានបង្កឲ្យ​មានការវាយប្រហារពី​អ៊ីរ៉ង់ នៅពេលដែលរូប​លោក​កំពុងធ្វើការ ដើម្បីបញ្ចប់កិច្ចព្រមព្រៀងសន្តិភាព៕

ការដំឡើងពន្ធបន្ថែមរបស់អាមេរិក អាចប៉ះពាល់ដល់ការនាំចេញជាងពាក់កណ្តាលរបស់ប្រេស៊ីល

2026/06/17 05:32:49 pm        39
យោងតាមរបាយការណ៍មួយដែលចេញផ្សាយដោយសហព័ន្ធឧស្សាហកម្មជាតិ(CNI) ជាស្ថាប័នសំខាន់មួយតំណាងឱ្យឧស្សាហកម្មរបស់ប្រទេសប្រេស៊ីលបាននិយាយថា ទំនិញជាងពាក់កណ្តាលដែលប្រទេសប្រេស៊ីលនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក អាចនឹងមានការដំឡើងពន្ធបន្ថែមបន្ទាប់ពីសហរដ្ឋអាមេរិក បានគំរាមដាក់ការដំឡើងពន្ធថ្មី ។ការដំឡើងពន្ធដែលត្រូវបានស្នើឡើងនេះ អាចប៉ះពាល់ដល់៣៥,២ភាគរយនៃការនាំចេញរបស់ប្រទេសប្រេស៊ីលទៅកាន់សហរដ្ឋអាមេរិក។ យោងតាមសហព័ន្ធបាននិយាយថា ដោយគិតអំពីការដំឡើងពន្ធជាក់លាក់តាមវិស័យដែលបានចូលជាធរមានរួចហើយនោះ ចំណែកសរុបនៃផលិតផលរបស់ប្រទេសប្រេស៊ីលដែលត្រូវទទួលរងការដំឡើងពន្ធបន្ថែម អាចកើនឡើងដល់៥៤,១ ភាគរយ។សហព័ន្ធឧស្សាហកម្មជាតិ (CNI)បាននិយាយបន្ថែមថា នឹងពុំមានផលប៉ះពាល់ភ្លាមៗទេ ខណៈរដ្ឋាភិបាលសហរដ្ឋអាមេរិក មានគម្រោងពិគ្រោះយោបល់ជាសាធារណៈ មុនពេលធ្វើការសម្រេចចិត្តចុងក្រោយ។ការដំឡើងពន្ធបន្ថែមថ្មីត្រូវបានស្នើឡើងដោយការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR)។ ការដំឡើងពន្ធបន្ថែម២៥ភាគរយលើផលិតផលប្រេស៊ីលត្រូវបានស្នើឡើង ដោយមានការលើកលែងសម្រាប់ទំនិញជាច្រើនមុខផងដែរ រួមមានទាំងកាហ្វេ ទឹកក្រូច និងសាច់។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM
កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
06/26/2026 08:06 PM
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
06/26/2026 08:06 PM
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
06/26/2026 08:06 PM
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
06/26/2026 08:06 PM
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន
06/26/2026 08:06 PM
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
06/26/2026 08:06 PM
រញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ វាយប្រហារកោះ នៅ​ភាគខាងត្បូងនៃ​ប្រទេស​ហ្វីលីពីន
06/26/2026 08:06 PM
UN ជំរុញឲ្យមានសេចក្តីថ្លៃថ្នូរសម្រាប់ជនអន្តោប្រវេសន៍ ក្រោយតុលាការអាមេរិកសម្រេចលើជនអន្តោប្រវេសន៍ហៃទី និងស៊ីរី
06/26/2026 08:06 PM
អ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណ នៅ​ទីក្រុងរបស់​លីបង់ ដោយបញ្ជាឲ្យ​ប្រជាជនចាកចេញ
06/26/2026 08:06 PM